backup og meta

ស្រីៗ​យើង​ដឹងអត់ អ្វីជា​វិធីសម្រាលកូនដោយគ្មានការឈឺចាប់?

ស្រីៗ​យើង​ដឹងអត់ អ្វីជា​វិធីសម្រាលកូនដោយគ្មានការឈឺចាប់?

ស្រីៗ​គ្នា​យើង​កំពុង​ពពោះ​ទំនង​ជា​កំពុង​ស្វែង​រក​ព័ត៌មាន​ទាក់ទង​នឹង​ការ​សម្រាល​ គិត​ថា​ចង់​សម្រាល​ដោយ​ធម្មជា​តិ ឬ​វះកាត់។ ទន្ទឹម​នឹង​មាន​វិធី​ទាំងនេះ ក៏​មាន​ការ​លើក​ឡើង​ពី​វិធី​សម្រាល​កូន​ដោយ​គ្មាន​ការ​ឈឺ​ចាប់​​មួយ​ទៀត​ផង​ដែរ​។ ​

គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

. តើ​ការ​សម្រាល​កូន​ដោយ​គ្មានការ​ឈឺ​ចាប់​ជា​អ្វី?

ការ​សម្រាល​កូន​ដោយ​គ្មាន​ការ​ឈឺ​ចាប់(epidural)​ គឺ​ជា​វិធី​សម្រាល​កូន​ដោយ​ការ​ចាក់​ថ្នាំ​ស្ពឹក​នៅ​​​ខ្នង​​ផ្នែក​ខាង​ក្រោម​ម្ដុំ​ប្រ​ព័ន្ធ​ប្រ​សាទ​ ហើយ​សម្រាល​កូន​តាម​ទ្វារ​មាស​។ ដូច​គ្នា​ដែរ អ្នក​សម្រាល​កូន​ដោយ​វះ​កាត់​ក៏​មាន​ការ​ចាក់​ថ្នាំ​ស្ពឹក​ដោយ​កន្លែង​បែប​នេះ​ដែរ​។​​

ថ្នាំ​ស្ពឹក​នេះ​ជា​ទូទៅ​ជួយ​ទប់​ស្កាត់​ការ​ឈឺ​ចាប់​ដោយ​ការ​កន្ត្រាក់​ស្បូន​ក្នុង​ពេល​សម្រាល។ ការ​ចាក់​ថ្នាំ​ស្ពឹក​​ពេល​សម្រាល​នេះ ជា​ធម្មតា​​ស្រីៗ​យើង​នៅ​អាច​ធ្វើ​ចលនា​ និង​នៅ​តែ​អាច​ជួយ​ប្រឹង​រុញ​ច្រាន​កូន​ចេញ​ក្រៅ​បាន​ពេល​ចាំបាច់​។ វិធី​សម្រាល​កូន​ដោយ​គ្មាន​ការ​ឈឺ​ចាប់​នេះ ជា​ធម្មតា​ត្រូវ​ចាក់​ថ្នាំ​ស្ពឹក​។

យ៉ាងណា គ្នា​យើង​ត្រូវ​ដឹង​ថា​ការ​ប្រើ​ថ្នាំស្ពឹក​ដើម្បី​សម្រាល​ដោយ​គ្មាន​ការ​ឈឺ​ចាប់​នេះ​មិន​អាច​ប្រើ​ចំពោះ​ស្រីៗ​យើង​ដែល​មាន​បញ្ហា​អាលែក​ហ្ស៊ី​នឹង​ថ្នាំស្ពឹក ឬ​អ្នក​ដែល​មាន​បញ្ហា​កំណក​ឈាម​នោះ​ទេ​។​​

​​​​​​. គុណសម្បត្តិ​

គុណ​សម្បត្តិ​នៃ​ការ​ជ្រើស​រើស​វិធី​សាស្រ្ត​សម្រាល​កូន​ដោយ​គ្មា​ន​ការ​ឈឺ​ចាប់​ គឺ​ពេល​សម្រាល​កូន​ស្រីៗ​​យើង​អាច​នៅ​មាន​អារម្មណ៍​ដឹង​ពី​ការ​កន្ទ្រាក់​នៃ​ស្បូន តែ​មិន​មាន​ការ​ឈឺ​ចាប់​ពេល​សម្រាល​នោះ​ទេ​។ ដូចគ្នា​ដែរ​ពេល​​​កូន​កំពុង​ចេញ​មក​តាម​ទ្វារមាស ស្រីៗ​យើង​ក៏​អាច​មាន​អារម្មណ៍​ដឹង និង​អាច​ធ្វើ​ចល​នា​បាន​។

ការ​ប្រើ​ថ្នាំ​ស្ពឹក​ដើម្បី​សម្រាល​កូន ឬ​ហៅ​ថាការ​សម្រាល​ដោយ​គ្មាន​ការ​ឈឺ​ចាប់​នេះ​ ក៏​អាច​ឲ្យ​ម្ដាយ​បាន​សម្រាក​យក​កម្លាំង​ខ្លះ​បាន​ទៀត​ផង បើ​រយៈពេល​ឆ្លងទន្លេ​ត្រូវ​ប្រើ​ពេល​យូរ​។​​​​

សម្រាលកូន

. គុណវិបត្តិ​

ទន្ទឹម​នឹង​ជួយ​ឲ្យ​ស្រីៗ​យើង​សម្រាល​កូន​ដោយ​គ្មាន​ការ​ឈឺ​ចាប់ ការ​សម្រាលកូន​ដោយ​វិធី​នេះ​ក៏​មាន​គុណវិបត្តិ​មួយ​ចំនួន​ដូច​ជា៖

  • ឈឺខ្នង
  • ឈឺក្បាល
  • ក្ដៅ​ខ្លួន
  • ពិបាក​ដក​ដង្ហើម​
  • សម្ពាធ​ឈាម​ធ្លាក់​ចុះ អាច​នាំឲ្យ​ចង្វាក់បេះដូង​កូន​ខ្សោយ
  • ពិបាក​នោម​មួយ​រយៈ ហើយអាច​ត្រូវ​សុង​​ដើម្បី​ជួយ​ដល់​​ការ​បត់ជើង​តូច​
  • បាត់​បង់​អារម្មណ៍​លើ​ជើង​ពីរ​បី​ម៉ោង និង​
  • មាន​អារម្មណ៍​រងា ឬ​រមាស់ ជាដើម​។​

ទោះបីជា​ការ​សម្រាល​កូន​បែប​នេះ​មាន​គុណវិបត្តិ ឬផល​រំខាន​បែប​នេះ​មែន តែថា​ផល​រំខាន​ទាំង​នេះ​ជា​ករណី​កម្រ។ ​​

មួយ​វិញ​ទៀត ដោយសារ​ការ​ប្រើ​ថ្នាំស្ពឹក​ដើម្បី​សម្រាល​ដោយ​គ្មាន​ការ​ឈឺ​ចាប់ ម៉ាក់ៗ​អាច​នឹង​ជួប​បញ្ហា​ដាច់​រហែក​នៅ​ទ្វារ​មាស​ពេល​សម្រាល​ដែរ​។

ដោយ​សារ​តែ​ការ​សម្រាល​កូន​ គឺ​ជា​រឿង​ស្មុគស្មាញ​មួយ ដែល​មិន​អាច​មាន​វិធីសាស្រ្ត​តែ​មួយ​ត្រូវ​គ្រប់​មនុស្ស​ស្រី​នោះ​ទេ​។ ការ​សម្រេច​ជ្រើស​រើស​វិធី​សម្រាល​ណាមួយ​គ្រូពេទ្យ​នឹង​ពិចារណា​លើ​ចំណុច​មួយ​ចំនួន​ដូចជា៖​

  • សុខភាព​ទូទៅ​របស់​ម៉ាក់ៗ
  • ទំហំអាង​​ត្រគាក
  • ភាព​ធន់​របស់​ម៉ាក់ៗ​លើការ​ឈឺចាប់
  • ការ​កន្ទ្រាក់​ស្បូន​ខ្លាំង​កម្រិត​ណា និង​
  • ទំហំ​កូន​ក្នុង​ផ្ទៃ ជាដើម។

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.ncbi.nlm.nih.gov/books/NBK279567/

https://www.healthline.com/health/pregnancy/natural-birth-vs-epidural#takeaway

https://www.pregnancybirthbaby.org.au/epidural

កំណែ​ប្រែបច្ចុប្បន្ន

24/11/2022

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

លម្អិតពីរបៀបរាប់ថ្ងៃសម្រាលកូនឲ្យបានត្រឹមត្រូវ តាំងពីថ្ងៃបាត់រដូវ

សុខៗសំឡេងប្រែជាស្អក ប្រយ័ត្នកើតគីស ឬមហារីកបំពង់សំឡេង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Nov 24, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម