backup og meta

មាន​បញ្ហា​អីខ្លះ ម៉ាក់ៗ​ត្រូវ​តែ​សម្រាល​កូន​ដោយ​វះកាត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ May 03, 2019

    មាន​បញ្ហា​អីខ្លះ ម៉ាក់ៗ​ត្រូវ​តែ​សម្រាល​កូន​ដោយ​វះកាត់?

    ជា​ធម្មតា​​គ្រូពេទ្យសម្ភព​លើក​ទឹក​ចិត្ត​ឲ្យ​ស្រីៗ​មាន​ផ្ទៃពោះ​ទាំងអស់​សម្រាល​កូន​តាម​ធម្មជាតិ ជា​ជាង​វះកាត់។ ការ​វះកាត់​ធ្វើ​ឡើង​សម្រាប់​ម៉ាក់ៗ​ដែល​មាន​បញ្ហា​សុខភាព ឬ​បញ្ហា​ប្រឈម​ណា​មួយ មិនអាច​សម្រាល​​តាម​ធម្មជាតិ បាន ព្រោះ​គ្រោះ​ថ្នាក់​ទាំង​ម្តាយ​ទាំង​កូន។

    បើ​តាម​ការ​ឲ្យ​ដឹង​របស់​​លោក​​សាស្ត្រាចារ្យ​​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​​ផ្នែក​​រោគ​ស្ត្រី នៃ​​មន្ទីរពេទ្យ​​កាល់ម៉ែត តួ​លេខ​ស្រីៗសម្រាល​កូន​ដោយ​វះកាត់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​នា​ពេល​បច្ចុប្បន្ន​មាន​ប្រមាណជា ២០% ដែល​ចំនួន​នេះ​រាប់​បញ្ចូល​ទាំង​ករណី​ត្រូវ​សង្គ្រោះ​បន្ទាន់​ពី​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ផ្សេងៗ​ទៀត។

    ករណី​ណា​ខ្លះ​ត្រូវ​ឲ្យ​ស្រីៗ​មាន​ផ្ទៃពោះ​សម្រាល​កូន​ដោយ​វះកាត់?

    – កូនទទឹងពោះ

    – កូនមិនបង្វិលក្បាលចុះក្រោម

    – សុកពាំងមាត់ស្បូន

    – រហែកស្បូន

    – សុខភាពម្តាយ ឬកូនខ្សោយខ្លាំង

    – ម្តាយមានធ្លាក់ឈាមច្រើន

    – បែកទឹកភ្លោះយូរ។

    អត្ថបទពាក់ព័ន្ធ៖ មួយ​ជីវិត ស្រីៗ​អាច​សម្រាល​កូន​ដោយ​វះកាត់​​ប៉ុន្មាន​ដង?

    សម្រាលកូនដោយវះកាត់

    ទោះ​យ៉ាងណា​បច្ចុប្បន្ន​នេះ ស្រីៗ​គ្នា​យើង​មួយ​ចំនួន​ជ្រើស​រើស​យក​ការ​សម្រាល​ដោយ​វះកាត់​ទាំង​ដែល​ខ្លួន​មិនមាន​បញ្ហា​អ្វីទាំងអស់ នេះ​ក៏​ដោយសារ​តែ​ម៉ាក់ៗ​ខ្លះ​មិន​ចង់​​ឈឺ​​ពោះ​ពេល​សម្រាល​អាអូន ឬ​ចង់​​បាន​ហុងស៊ុយ ថ្ងៃ ខែ កើត​កូន​ជាដើម។

    អត្ថបទពាក់ព័ន្ធ៖ ម៉ាក់ៗ​ប្រយ័ត្ន​ប្រយែង ទាំងនេះ​ជា​សញ្ញា​គ្រោះថ្នាក់​ពេល​ឈឺពោះ និង​សម្រាល

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ May 03, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម