បើតាមការឲ្យដឹងរបស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត តួលេខស្រីៗសម្រាលកូនដោយវះកាត់នៅមន្ទីរពេទ្យកាល់ម៉ែតនាពេលបច្ចុប្បន្នមានប្រមាណជា ២០% ដែលចំនួននេះរាប់បញ្ចូលទាំងករណីត្រូវសង្គ្រោះបន្ទាន់ពីមណ្ឌលសុខភាព ឬមន្ទីរពេទ្យផ្សេងៗទៀត។
ករណីណាខ្លះត្រូវឲ្យស្រីៗមានផ្ទៃពោះសម្រាលកូនដោយវះកាត់?
– កូនទទឹងពោះ
– កូនមិនបង្វិលក្បាលចុះក្រោម
– សុកពាំងមាត់ស្បូន
– រហែកស្បូន
– សុខភាពម្តាយ ឬកូនខ្សោយខ្លាំង
– ម្តាយមានធ្លាក់ឈាមច្រើន
– បែកទឹកភ្លោះយូរ។
អត្ថបទពាក់ព័ន្ធ៖ មួយជីវិត ស្រីៗអាចសម្រាលកូនដោយវះកាត់ប៉ុន្មានដង?
