ជ្រុះសក់ក្រោយសម្រាលអាចជាផលវិបាកមួយដែរក្រោយស្រីៗយើងសម្រាលកូនរួច តែក៏អាចមានស្រីៗយើងខ្លះមើលរំលងបញ្ហានេះ ឬក៏បារម្ភពីបញ្ហានេះដែរ។ បើអ៊ីចឹងតើស្រីៗយើងដែលទើបសម្រាលកូនរួចមានបញ្ហាជ្រុះសក់ គួរដោះស្រាយបែបណា?
១. ហេតុអ្វីស្រីៗមួយចំនួនជួបបញ្ហាជ្រុះសក់ក្រោយសម្រាល?
អំឡុងពេលមានផ្ទៃពោះ៖ ស្រ្តីភាគច្រើនសម្គាល់ខ្លួនឯងឃើញថាមានសក់ដុះច្រើន ក្រាស និងរលោងផងដែរ។ ការណ៍នេះកើតឡើងដោយសារតែរាងកាយបង្កើនការផលិតអ័រម៉ូនអឺស្រ្តូសែន ដែលជំរុញឲ្យសក់មានការដុះលូតលាស់ច្រើន។
ក្រោយសម្រាល៖ ក្រោយសម្រាល ស្រីៗយើងក៏មានការថយចុះនៃអ័រម៉ូនអឺស្រ្តូសែនផងដែរ ដែលជាហេតុធ្វើឲ្យស្ថានភាពសក់វិលទៅរកសភាពមុនមានផ្ទៃពោះវិញបន្តិចម្ដងៗ ហើយប្រហែលជា១០០ថ្ងៃ បន្ទាប់សក់ក៏អាចចាប់ផ្ដើមជ្រុះដែរ។
បញ្ហាផ្សេងៗទៀត៖ ក្រោយសម្រាលស្រីៗមួយចំនួនអាចមានបញ្ហាជ្រុះសក់អាចដោយសារខ្វះសារធាតុចិញ្ចឹម កើតស្រ្តេស អតុល្យភាពអ័រម៉ូន និងរលាកក្រពេញទីរ៉ូអ៊ីតជាដើម។
២. សក់ជ្រុះក្រោយសម្រាលអាចកើតមាននៅពេលណា?
បញ្ហាសក់ជ្រុះអាចកើតមានចន្លោះពីពីរខែ ទៅបួនខែក្រោយសម្រាល។ ចំនួនសក់ដែលជ្រុះអាចមានភាពខុសគ្នាពីស្រ្តីម្នាក់ទៅម្នាក់ទៀត។ ស្រ្តីខ្លះមានស្ថានភាពសក់លូតលាស់ល្អពេលពពោះ តែបែរជាអាចមានសក់ជ្រុះច្រើនជាងស្រ្តីផ្សេងទៀតក៏មានដែរ ក្រោយសម្រាលកូនរួច។ យ៉ាងណា អ្នកជំនាញផ្នែកសុខភាពលើកឡើងថា បញ្ហាជ្រុះសក់ក្រោយសម្រាលជាបញ្ហាបណ្ដោះអាសន្ន និងអាចបាត់ទៅវិញនៅប៉ុន្មានខែក្រោយសម្រាល ឬអាចដល់មួយឆ្នាំក៏មាន។
[embed-health-tool-child-growth-chart]
៣. តិចនិកដោះស្រាយបញ្ហាជ្រុះសក់ក្រោយសម្រាល
រក្សារបបអាហារសុខភាព៖ អាហារសម្បូរដោយបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ មានផ្ទុកនូវសារធាតុចិញ្ចឹមចាំបាច់ដូចជារ៉ែ និងវីតាមីនផ្សេងៗដែលសុខភាពសក់ត្រូវការ។
កាត់បន្ថយស្ត្រេស៖ ស្រ្តេសអាចធ្វើឲ្យស្បែកម៉ាក់ៗចាស់ជាងវ័យ និងធ្វើឲ្យសក់ជ្រុះផងដែរ។ ដូចនេះ ម៉ាក់ៗ គួរចេះរកពេលលំហែអារម្មណ៍ខ្លួនឯង ដូចជាហាត់ប្រាណ ធ្វើសមាធិ ឬធ្វើទម្លាប់ណាមួយដែលយើងចូលចិត្ត។
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?