ករណីគ្រប់ខែ តែកូនមិនបង្វិលក្បាលមានច្រើនណាស់ ហើយព្រោះបែបនេះម៉ាក់ៗក៏សម្រេចជ្រើសរើសសម្រាលកូនដោយវះកាត់។ ដូចនេះហើយបានជាមានការលើកឡើងជាចម្ងល់ថា មកពីហេតុអ្វី ខណៈដែលម៉ាក់ៗខ្លះព្យាយាមធ្វើការរហ័សរហួន មិនហ៊ានខ្ជិលច្រអូសហើយ នៅតែមានបញ្ហាបែបនេះទៀត?
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ នឹងបង្ហាញពីចំណុចមួយចំនួនដែលធ្វើឲ្យកូនមិនអាចបង្វិលក្បាលចុះមកក្រោមបាន ខណៈដែលកូនខ្លះទោះមិនបង្វិលក្បាល ក៏អាចសម្រាលដោយបញ្ច្រាស ឬកូនខ្លះទៀតពេលឈឺពោះសម្រាល ទើបបង្វិលក្បាលចុះមកតែម្ដង។
មូលហេតុកូនមិនបង្វិលក្បាល៖
– ទម្រង់ពោះម្ដាយតូច តែកូនធំ
– ទងសុករុំកកូនច្រើនជាន់
– ទងសុកខ្លីពេកនាំឲ្យកូនវិលក្បាលចុះមកក្រោមមិនរួច
– មកពីទឹកភ្លោះច្រើន
– មកពីអាងត្រគាកម្ដាយតូច
– ក្បាលកូនធំពេក
– ស្បូនព្រែក
– គភ៌មានសុខភាពខ្សោយ។
វេជ្ជបណ្ឌិតក៏បានណែនាំមិនឲ្យម៉ាក់ៗទៅរកឆ្មបបុរាណ ដើម្បីបង្វិលកូន ព្រោះអាចមានគ្រោះថ្នាក់ផ្សេងៗ ហើយត្រូវពិភាក្សាជាមួយគ្រូពេទ្យថា តើគួរជ្រើសរើសវិធីសម្រាលមួយណា តាមសភាពជាក់ស្ដែងរបស់យើង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕