ការថែទាំខ្លួនក្រោយសម្រាល

ការថែទាំខ្លួនក្រោយសម្រាល - ត្រៀម​រួចរាល់ហើយ ឆ្លង​ទន្លេ​បង្កើត​កូន​ក៏​រួចរាល់​ហើយ​ដែរ។ តើ​មាន​ចំណុច​សំខាន់ៗ​ណា​ខ្លះ​ដែល​ម៉ាក់ៗ គួរ​ដឹង​ពី​ការ​ថែទាំ​ខ្លួន ឲ្យ​ស្អាត​ដូច​មុន​មាន​កូន ឬ​ថែទាំ​ផ្នែក​សុខភាព​មួយ​ចំនួន​ផ្សេងទៀត

ចំណេះដឹងទូទៅ

ការថែទាំខ្លួនក្រោយសម្រាល

តិចនិកងាយៗ ជួយអ្នកម៉ាក់ថ្មីថ្មោងថែទាំថ្នេរក្រោយសម្រាលកូនតាមធម្មជាតិ

ការថែទាំថ្នេរក្រោយសម្រាលតាមធម្មជាតិត្រឹមត្រូវអាចជួយម៉ាក់ៗកាត់​​​​បន្ថយការឈឺចាប់ ការហើម ការឆ្លងមេរោគ និងជួយឱ្យម៉ាក់ៗឆាប់ជាសះស្បើយពីមុខរបួស។ ក្រោយសម្រាលតាមធម្មជាតិរួច ម៉ាក់ៗគួរថែទាំថ្នេរបែបណា? ក្នុងអំឡុងពេលសម្រាលតាមធម្មជាតិ ពេទ្យឆ្មបអាចវះសាច់ចន្លោះទ្វារមាស និងរន្ធគូថម៉ាក់ៗដើម្បី​ជួយឱ្យទារកសម្រាលចេញលឿន ឬ​សាច់ចន្លោះទ្វារមាស និងរន្ធគូថម៉ាក់ៗអាចរហែក ពេល​សម្រាល​ក៏​មាន ដែល​ត្រូវ​ឲ្យ​មានការ​ដេរ​ភ្ជាប់​ឡើង​វិញ​។ បន្ទាប់ពីសម្រាលរួច​ ពេទ្យឆ្មបនឹងដេរបិទសាច់ចន្លោះទ្វារ​មាស និងរន្ធគូថរបស់ម៉ាក់ៗ។ ម៉ាក់ៗអាចជួបប្រទះការហើម និង​ការឈឺចាប់ថ្នេរពីរបីសប្តាហ៍។ ដើម្បីកាត់បន្ថយការឈឺចាប់ និងការហើមថ្នេរ ម៉ាក់ៗអាចសាកល្បងតាមវិធីដូចខាងក្រោម៖ ១. ស្អំទឹកកក ម៉ាក់ៗអាចរុំដុំទឹកកកជាមួយកំណាត់ ឬកន្សែងស្អាត រួចស្អំទឹកកកលើថ្នេររយៈពេល ១០-១៥ នាទីបីបួនដងក្នុងមួយថ្ងៃក្នុងអំឡុងពេល ២៤​ បន្ទាប់ពីសម្រាលរួចដើម្បីកាត់បន្ថយការឈឺចាប់ និង​ហើម។ ២. គេងផ្អៀងពេលបំបៅដោះ ពេលបំបៅដោះកូន ម៉ាក់ៗគួរចៀសវាងអង្គុយបំបៅ។ ម៉ាក់ៗគួរគេងផ្អៀងដើម្បី​កុំឱ្យថ្នេររងសម្ពាធខ្លាំង​ដែលមិនសូវធ្វើឱ្យម៉ាក់ៗឈឺចាប់។ ៣. ប្តូរខោទឹកនោម ឬសំឡីអនាម័យ ២-៤​ ម៉ោងម្តង បន្ទាប់បីសម្រាលរួច ម៉ាក់ៗនឹងធ្លាក់ឈាមប្រហែលមួយសប្តាហ៍ ដូច្នេះម៉ាក់ៗត្រូវស្លៀកខោទឹកនោម​ដើម្បីការពារការប្រឡាក់ ជាពិសេសអំឡុង​ពេលស្នាក់នៅមន្ទីរពេទ្យ។ ម៉ាក់ៗត្រូវប្តូរខោទឹកនោម ឬ​សំឡីអនាម័យ ២-៤​ ម៉ោងម្តងដើម្បីកុំឱ្យថ្នេរសើម និងឆ្លងមេរោគ។ ៤. ការពារការទល់លាមក ការទល់លាមកអាចបន្ថែមសម្ពាធដល់របួស និងអាចធ្វើឱ្យរហែកថ្នេរក្នុងអំឡុងពេល​ម៉ាក់ៗប្រឹង​បត់​ជើង។ ដូច្នេះ ដើម្បីការពារការទល់លាមក ម៉ាក់ៗគួរញុំាទឹក បន្លែ និងផ្លែឈើដែលមានមានជាតិ​សរសៃ​ខ្ពស់​ឱ្យបានច្រើន ជាពិសេសល្ហុងទុំ។ ជាងនេះទៅទៀត ម៉ាក់ៗគួរដើររយៈពេល ១៥-៣០ នាទីជារៀងរាល់ថ្ងៃ​ដើម្បីជួយពោះវៀន​បញ្ចេញ​កាក់សំណល់។ ប្រសិនបើម៉ាក់ៗនៅតែទល់លាមក ម៉ាក់ៗអាចស្នើពេទ្យចេញវេជ្ជបញ្ជាថ្នាំក្តៀនបាន។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន […]

ស្វែងរក ការថែទាំខ្លួនក្រោយសម្រាល

ការថែទាំខ្លួនក្រោយសម្រាល

សម្រាលកូនរួច ​ម៉ាក់ៗគួរមានទម្ងន់ប៉ុនណា ទើបល្អ? (វីដេអូ)

ស្ត្រី​មួយ​ចំនួន​ពេល​មិន​ទាន់​មាន​កូន រូបរាង​ប្រាកដ​ជា​ស្អាត និង​ទាក់ទាញ​ តែ​ក្រោយ​មាន​កូន​អ្វី​ៗ​ក៏​ផ្លាស់ប្ដូរ។ ព្រោះ​បែប​នេះ​ហើយ​បាន​ជា​ម៉ាក់​ៗ​មួយ​ភាគ​ធំ​ដែល​មាន​រាង​មិន​ដូច​ដើម តែ​ពួកគាត់​ចង់​បាន​រាង​ត្រឹម​ស្លៀកពាក់​បាន​សមរម្យ មិន​អាក្រក់​មើល​ពេក។ ដូចនេះ​តើ​កម្ពស់ និង​ទម្ងន់​បែប​ណា​សម​ល្មម​បាន? អត្ថបទពាក់ព័ន្ធ៖ សម្រាលកូន (វះកាត់) អង្កាល់​​យក​កូន​មួយ​ទៀត​ល្អ? គ្រូពេទ្យថា សម្រាលកូនរួចឆ្អើរភ្លើង គ្រោះថ្នាក់ទាំងម្ដាយទាំងកូន មួយ​ជីវិត ស្រីៗ​អាច​សម្រាល​កូន​ដោយ​វះកាត់​​ប៉ុន្មាន​ដង? សម្រាលកូនដោយបូម អាចប៉ះពាល់ដល់ខួរក្បាលក្មេងទេ? បែប​នេះ​សោះបានជា​​ពេទ្យ​ហាមស្រីៗសម្រាល​កូន​រួច មិន​ឲ្យ​ផឹក​ថ្នាំ​ខ្មែរ ២ យ៉ាងម៉ាក់ៗសម្រាលកូនរួចនឹងជួបប្រទះ បើមិនធ្វើអ្វីសោះ សម្រាលកូនរួច ម៉ាក់ៗនាំគ្នាគិតច្រើនពីរឿងទាំងនេះ សម្រាលកូនរួច ស្អំទឹកកកលើពោះ ល្អ ឬមិនល្អ? សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន? ចង់សម្រកទម្ងន់ក្រោយសម្រាលកូនរួច គួរធ្វើតាមវិធីនេះ (វីដេអូ) ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ការថែទាំខ្លួនក្រោយសម្រាល

ក្រៅពីស្រោមអនាម័យ លេបថ្នាំ ចាក់ថ្នាំ ដាក់កង ប្រើវិធីពន្យារកំណើតមួយនេះងាយស្រួលជាង (វីដេអូ)

មធ្យោបាយ​ពន្យារ​កំណើត​បែប​វិទ្យាសាស្ត្រ​ដែល​ស្រី​ៗ​ភាគច្រើន​ដឹងមាន​ដូចជាស្រោម​អនាម័យ ​ថ្នាំ​លេប ថ្នាំ​ចាក់ កងដាក់​ក្រោមស្បែក កង​ដាក់​ក្នុង​ស្បូន ហើយ​បើ​និយាយ​ពី​វិធី​ពន្យារ​កំណើត​តាម​បែប​ធម្មជាតិ​វិញ មាន​ដូចជា ការ​ចាក់​ទឹក​ក្រៅ​ពាង ឬ​តាម​វដ្ដ​រដូវ​របស់​ស្ត្រី។ តែ​ក្រៅ​ពី​មធ្យោបាយ​ទាំងនោះ លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា​សេវាកម្ម​គ្លីនិក រ៉ាក់ បាន​ឲ្យ​ដឹង​ថា កៅអៀក​ពន្យារកំណើត ក៏​ជា​មធ្យោបាយ​ល្អ​ដែរ។ ចុះកៅអៀក​ពន្យារកំណើតនេះ អាចមានផលប៉ះពាល់អ្វីដែរអត់? អត្ថបទពាក់ព័ន្ធ: វិធីពន្យារកំណើត មាន​អី​ខ្លះ ហើយ​មួយណា​ពេញ​និយម​ជាង​គេ? មធ្យោបាយ​ពន្យារ​កំណើត​មាន​ច្រើន មក​​ដឹង​​ពី​ប្រសិទ្ធភាព​តាម​ប្រភេទ​​​នីមួយៗ កំហុស​បច្ចេកទេស​កើតឡើងញឹកញាប់ ពេល​​ប្រើស្រោម​បើក​ឆាក​ប្រយុទ្ធ កំហុស​បច្ចេកទេស​ប្រុសៗ​តែង​បង្ក​ពេល​ពាក់​ស្រោម ចុងក្រោយ​​នាំ​គ្នា​ទឹក​ភ្នែក តិចនិកដោះស្រាយលេសប្រុសៗអត់ចង់ពាក់ស្រោម ឈប់​លេប​ថ្នាំ​ពន្យារ​កំណើត អាច​នឹង​ជួប​ប្រទះ​រឿងទាំង ៨ នេះ បើមានថ្នាំ​ពន្យារ​កំណើត ប្រុសៗ​ព្រម​លេបអត់? ថ្នាំពន្យារ​កំណើត អាចកាត់បន្ថយហានិភ័យ​មហារីក ពន្យារ​​កំណើតតាមធម្មជាតិ ​មានតែ២នេះទេ ឯ​ភាគរយ​បរាជ័យ​ខ្ពស់ មាន​តែ​២វិធី​​នេះ​ប៉ុណ្ណោះ ​​ការពារ​​មិន​ឲ្យ​មាន​ផ្ទៃពោះ​​អស់​១​ជីវិត


ការថែទាំខ្លួនក្រោយសម្រាល

ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក

ក្រោយ​សម្រាល​កូន​ហើយ​ម៉ាក់​ៗ​ជាច្រើន​បាន​លើក​សំណួរ​មក​កាន់ Helloគ្រូពេទ្យ ថា តើ​ពេល​ណា​ទើប​អាច​រួម​ដំណេក​ជាមួយ​ស្វាមី​បាន​វិញ? ចម្លើយលោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បក​ស្រាយ​ថា យ៉ាងហោចណាស់​ក ៦ សប្ដាហ៍​ក្រោយ​សម្រាល​កូនដែរ ទើប​យើង​អាច​នៅ​ជាមួយ​គ្នា​​វិញ​បាន។ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន​ សែនសុខ បាន​បន្ត​ទៀត​ថា ត្បិត ១ ខែ​កន្លះ​ក្រោយ​សម្រាល​យើង​អាច​រួម​ដំណេក​បាន​វិញ​ក៏​ដោយ ក៏​ប៉ុន្តែ​ម៉ាក់​ៗ​ត្រូវ​ប្រាកដចិត្ត​ថា​គ្មាន​បញ្ហា​ទាំង​ប៉ុន្មាន​ខាង​ក្រោម​នេះ។ – ធ្លាក់​ឈាម​មិន​ទាន់​អស់ – សុខភាព​ផ្លូវ​កាយ​មិន​ទាន់​រឹងមាំ​វិញ – ឈឺចាប់​មុខ​របួស (សម្រាលដោយវះកាត់​) – មាន​បញ្ហា​ផ្លូវ​ចិត្ត – ឈឺ​ក្បាល​វិល​មុខ – គ្មាន​កម្លាំង​កំហែង – ឈឺចាប់​ក្នុង​ស្បូន – មិនទាន់​ជ្រើស​វិធី​ពន្យារ​កំណើត។ [embed-health-tool-child-growth-chart] លោក​វេជ្ជបណ្ឌិត​ក៏​បាន​បន្ថែម​ទៀត​ដែរ​ថា ការ​រួម​ដំណេក​ក្រោយ​សម្រាលកូន បើ​ម៉ាក់​ៗ​មាន​ស្ថានភាព​សុខភាព​មិន​ទាន់​ប្រក្រតី អាច​នាំ​ឲ្យ​កាន់តែ​ធ្ងន់ធ្ងរ ហើយ​បើ​មាន​បញ្ហា​ដូច​ក្នុង​ករណី​ខាង​លើ​ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ព្យាបាល​ឲ្យ​បាន​ទាន់ពេលវេលា។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! មួយ​វិញ​ទៀត ដៃគូ​ក៏​គួរតែ​ជួយ​សម្រាល​ការងារ​មើល​ថែ​ទាំ​កូន និង​ការងារ​ផ្ទះ​មួយ​ចំនួន ដើម្បី​ឲ្យ​ម៉ាក់​ៗ​មាន​ពេល​វេលា​បាន​សម្រាក​គ្រប់គ្រាន់ ទើប​អារម្មណ៍​ស្រស់​ស្រាយ និង​មាន​កម្លាំង​កំហែង​ឡើង​វិញ។ អត្ថបទពាក់ព័ន្ធ៖ លម្អិតពីរឿងទាស់ដំណេក ក្រោយសម្រាលកូន សម្រាលកូនរួច ស្អំទឹកកកលើពោះ ល្អ ឬមិនល្អ? មើលទូរស័ព្ទពេលកូនខ្ចី ធ្វើឲ្យស្រវាំងភ្នែកមែនអត់? ក្រោយវះកាត់សម្រាល បើវិលមុខ គួរតែទៅជួបពេទ្យ ឈឺពោះសម្រាលកូនដំបូង និងឈឺពោះកូនទី២ ប្លែកគ្នាម៉េចខ្លះ? […]


ការថែទាំខ្លួនក្រោយសម្រាល

ក្រោយសម្រាលកូនចេញពីពេទ្យ ម៉ាក់ៗចង់ចាក់ថ្នាំឲ្យសាច់ស្អាតបានអត់?

មាន​ម៉ាក់​ៗ​ដែល​សម្រាល​កូន​រួច​ជាច្រើន ក្រោយ​ចេញ​ពី​ពេទ្យ​ពេល​ទៅ​ដល់​ផ្ទះ​បាន​ហៅ​ពេទ្យ​ដទៃ​ទៀត​មក​ចាក់​ថ្នាំ ដោយ​យល់​ឃើញ​ថា​អាច​ជួយ​ឲ្យ​ស្បែក​ស្អាត សរសៃសសូង​ឆាប់​រឹងមាំ។ តែ​​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ថា​មិន​បាច់ចាក់​ក៏​បាន​ដែរ។ វេជ្ជបណ្ឌិត បន្ត​ទៀត​ថា​រឿង​ចាក់​ថ្នាំ​បន្ទាប់​ពី​ចេញ​ពី​ពេទ្យ​មិន​មែន​ជា​រឿង​ចាំបាច់​​នោះ​ទេ ព្រោះ​វា​មិន​អាច​ជួយ​អ្វី​បាន​ច្រើន ឬ​ជួយ​ឲ្យ​សាច់​ស្អាតឡើយ។ លោក​ក៏​​ឲ្យ​ដឹង​ទៀត​ថា ថ្នាំ​គ្រាប់​ជាតិ​ដែកដែល​គ្រូពេទ្យ​ចេញ​វេជ្ជបញ្ជា​ឲ្យ​លេបគឺគ្រប់គ្រាន់​ហើយ។ ក្រៅ​ពី​ថ្នាំ​គ្រាប់​ជាតិ​ដែក​បំបាត់​ភាព​ស្លេកស្លាំង ប្រធាន​ផ្នែក​សម្ភព​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ​ថា របប​អាហារ​សម្បូរ​ជីវជាតិ បូក​រួម​ការ​សម្រាក​គ្រប់គ្រាន់​នឹង​ជួយ​ឲ្យ​ម៉ាក់​ៗ​ស្រស់​ថ្លា​ដោយ​ខ្លួនឯង។ ប៉ុន្តែ​បើ​ម៉ាក់ៗ​ណា​នៅតែចង់​ចាក់ថ្នាំ ក៏​មិន​អី​ដែរ គ្រាន់តែ​ត្រូវ​ដឹង​ពី​ប្រភេទ​ថ្នាំ​នោះ​ថា​វា​ជំនួយអ្វី​ចំពោះ​សុខភាព​ ឬ​អត់ ដើម្បី​ឲ្យ​ច្បាស់​ក្នុង​ចិត្ត​ថា​ក្រោយ​ចាក់គ្មាន​បញ្ហា និង​មិន​ចំណាយ​ប្រាក់​អត់​ប្រយោជន៍។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា ថ្នាំ​ដែល​គ្រូពេទ្យ​ដើរ​ចាក់​តាម​ផ្ទះ​នោះ​មិន​អាច​ជួយ​អ្វី​ដល់​យើង​ខ្លាំង​ជាង​ចំណីចំណុក​ឡើយ ព្រោះ​ថា​អាហារ ​ផ្លែឈើ​ទើប​មាន​វីតាមីន និង​សារធាតុ​ចិញ្ចឹម​ផ្ដល់​ឲ្យ​រាងកាយ​បាន​ល្អ។ មួយ​វិញ​ទៀត ​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ក៏​ប្រាប់​ឲ្យ​ម៉ាក់​ៗ​សម្អាត​ខ្លួន​ប្រាណ ដោយ​ងូតទឹក​ផ្លាស់ប្ដូរ​សម្លៀកបំពាក់​ឲ្យ​បាន​ជាប្រចាំ ហាត់ប្រាណទើប​មាន​អនាម័យ​ចំពោះ​ខ្លួន និង​កូន។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ? ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត? ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន? សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?


ការថែទាំខ្លួនក្រោយសម្រាល

ស្រីៗពពោះ និងសម្រាលកូនរួច ហាត់យ៉ូហ្កា ផ្តល់ប្រយោជន៍ហួសស្មាន

ស្រីៗ​មាន​ផ្ទៃពោះ​ភាគ​ច្រើន​ចាស់​ឲ្យ​ថ្នម​ខ្លួន មិន​ត្រូវ​ធ្វើការ​ធ្ងន់ៗ បើ​និយាយ​រឿង​ហាត់​ប្រាណ​វិញ រឹត​តែ​អត់​ទៅ​​ទៀត​ហើយ ព្រោះ​ត្រូវ​ធ្វើ​កាយ​វិការ ពត់​ពេន​ដង​ខ្លួន លើក​ដៃ​លើក​ជើង។ តែ​បើ​និយាយ​ពី​ក្បួន​ពេទ្យ​ ការ​ហាត់​ប្រាណ​ដោយ​ប្រើ​កាយ​វិការ​ល្មមៗ ពិសេស​ហាត់​យ៉ូហ្កា ផ្តល់​ប្រយោជន៍​ចំពោះ​ស្ត្រី​ទាំង​អំឡុង​ពេល​ពពោះ និង​ក្រោយ​សម្រាល​កូន។ ១. អត្ថប្រយោជន៍​នៃ​ការ​ហាត់​​យ៉ូហ្កា​ពេល​​មាន​ផ្ទៃពោះ ហាត់​ប្រាណ​ពេល​ពពោះ​មិន​មែន​ដើម្បី​​ឲ្យ​រាង​ស្អាត​នោះ​ទេ គឺ​ដើម្បី​សុខភាព​ល្អ​ទាំង​ម្តាយ​ទាំង​កូន រួម​ទាំង​អត្ថ​ប្រយោជន៍​ផ្សេង​ទៀត។ ចំពោះ​​ស្រីៗ​គ្នា​យើង​ដែល​មាន​ផ្ទៃពោះ តែ​មិន​ធ្លាប់​ហាត់​សោះ ត្រូវ​ចាប់​ផ្តើម​ហាត់​ប្រភេទ​យ៉ូហ្កា​ថ្នាក់​ដំបូង ដែល​ស្រដៀង​នឹង​ការ​អង្គុយ​សមាធិ​ដែរ គ្រាន់​តែ​គេ​បញ្ចូល​ការ​ពត់​ពេន​រាងកាយ​បែប​​ស្រាលៗ មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្នុង​ផ្ទៃ​ឡើយ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ចំពោះ​អត្ថ​ប្រយោជន៍​នៃ​ការ​ហាត់​យ៉ូហ្កា​ពេល​ពពោះ​មាន៖ – ជួយ​សម្រួល​ចលនា​ឈាម​រត់ ចង្វាក់បេះដូង សួត – ធ្វើ​ឲ្យ​អារម្មណ៍​ស្ងប់ – កាត់​បន្ថយ​អាការៈ​អស់​កម្លាំង មួម៉ៅ ចាញ់កូន – កាត់​បន្ថយ​អាការៈ​ឈឺខ្នង ចង្កេះ – ជួយ​សម្រាល​ភាព​ចុក​រួយ​ស្រពន់​ជើង – ជួយ​សាច់​ដុំ​អាង​ត្រគាក ធ្វើ​ឲ្យ​ងាយ​សម្រាល​កូន។ [embed-health-tool-due-date] ២. អត្ថប្រយោជន៍​នៃ​ការ​ហាត់​យ៉ូហ្កា​ក្រោយ​ពេល​សម្រាល​កូន ស្រ្តី​ដែល​សម្រាល​កូន​ដោយ​វះកាត់ អាច​ហាត់​ប្រាណ​នៅ​ពេល​មុ​របួស​ជា​សះ​ស្បើយ ដោយ​ត្រូវ​រង់ចាំ​រហូត​ដល់​រយៈពេល ៦ អាទិត្យ បន្ទាប់​ពី​សម្រាល​រួច។ ចំពោះ​ស្ត្រី​ដែល​សម្រាល​ដោយ​ធម្មជាតិ​វិញ អាច​ហាត់​ប្រាណ​បាន​​បន្ទាប់​ពី​ចេញ​ពី​មន្ទីរពេទ្យ មិន​ថា​ការ​ហាត់​យ៉ូហ្កា ឬ​ហាត់​អ្វី​ផ្សេង​នោះ​ទេ ដែល​អត្ថប្រយោជន៍​គឺ​ខុស​គ្នា​ច្រើន​ពី​ពេល​ហាត់​កាល​មាន​ផ្ទៃពោះ។ – ជួយ​សម្រក​ទម្ងន់ – ធ្វើ​ឲ្យ​រាងកាយ​ឆាប់​ត្រលប់​មក​សភាព​ដើម​វិញ – កាត់​បន្ថយ​ស្ត្រេស – កាត់​បន្ថយ​អាការៈ​ឈឺ​ខ្នង។ ៣. ប្រការ​គួរ​ធ្វើ និង​ចៀស​វាង​ពេល​ហាត់​ប្រាណ ដោយសារ​លក្ខខណ្ឌ​សុខភាព​ស្ត្រី​ពេល​ពេល​ពពោះ និង​ក្រោយ​សម្រាល ខុសគ្នា​នឹង​មនុស្ស​ធម្មតា ដូច្នេះ​ពេល​ហាត់​ប្រាណ ឬ​យ៉ូហ្កា ត្រូវ​តែ​ប្រយ័ត្ន​ខ្លួន​បន្តិច […]


ការថែទាំខ្លួនក្រោយសម្រាល

សម្រាលកូនរួច ស្អំទឹកកកលើពោះ ល្អ ឬមិនល្អ?

ក្រោយ​សម្រាល​កូន​ភ្លាមៗ ក្បាល​ពោះ​ម៉ាក់ៗ​​នៅ​ធំ ហើយ​ឈឺ​ស្បូន​ទៀត អ៊ីចឹង​ទើប​មាន​​ស្រីៗ​ខ្លះ​ស្អំ​ថ្មក្តៅ ស្អំទឹកក្តៅ ស្អំទឹកកក ជាដើម។ ចំពោះ​ការ​ស្បំ​ថ្ម​ក្តៅ​លើ​ពោះ​ជា​ទម្លាប់​របស់​ចាស់​បុរាណ តែ​ពេទ្យ​មិន​ឲ្យ​បន្ត​ធ្វើ​បែប​នេះ​ទៀត​ឡើយ តែ​អ្វី​ដែល​ជា​មន្ទិល​របស់​ស្រីៗ​គ្នា​យើង​នោះ គឺ​ការ​ស្អំ​ទឹកកក​លើ​ពោះ​ក្រោយ​សម្រាល តើ​អាច​ស្អំ​បាន​អត់? គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ចម្លើយ​ចំពោះ​សំណួរ​ថា ក្រោយ​សម្រាល​កូន​រួច ស្អំ​ទឹកកក​លើ​ពោះ ល្អ ឬ​មិន​ល្អ នោះ លោកស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៅ​មន្ទីរពេទ្យ​សម្រាក​ព្យាបាល និង​សម្ភព មាតា បកស្រាយ​ថា ការ​ដែល​ស្រីៗ​សម្រាល​កូន​រួច​ស្អំ​ទឹកកក​នោះ ដោយសារ​តែ​ស្បូន​កន្ត្រាក់​ ធ្វើ​ឈឺ​ចាប់​ខ្លាំង​ពេក មិន​អាច​ទ្រាំ​បាន ទើប​ធ្វើ​បែប​នេះ។ ចំពោះ​ស្ត្រី​ដែល​សម្រាល​កូន​ដោយ​វះកាត់​វិញ លោកស្រី​វេជ្ជបណ្ឌិត​ដែល​មាន​សញ្ញាបត្រ​ពី​ប្រទេស​បារាំង​រូប​នេះ បញ្ជាក់​ថា ការ​ស្អំ​ទឹកកក​លើ​ពោះ​អាច​សើម​ដល់​មុខ​របួស មាន​បញ្ហា​ទៅ​វិញ​ទេ បើ​សិន​ជា​បិទ​បង់​ស្អិត​មិន​ជិត​ល្អ។ ទោះ​ជា​ការ​ស្អំ​ទឹកកក អាច​ជួយ​បំបាត់​ការ​ឈឺ​ស្បូនខ្លះៗ​​ក៏​ពិត​មែន តែ​លោកស្រី​វេជ្ជបណ្ឌិត​បញ្ជាក់​ថា នា​ពេល​បច្ចុប្បន្ន ស្រីៗ​ក្រោយ​សម្រាល​កូន​រួច​អាច​ញ៉ាំ​ថ្នាំ ឬ​ចាក់​ថ្នាំ​បំបាត់​ការ​ឈឺចាប់​បាន មិន​ចាំបាច់​ស្អំ​ទឹកកក​នោះ​ទេ។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ? ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត? ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន? […]


ការថែទាំខ្លួនក្រោយសម្រាល

ក្រោយសម្រាលកូនរួច ក្រៅពីបំប៉នអាហារ ម៉ាក់ៗកុំភ្លេចរឿងសំខាន់មួយនេះ

ក្រោយ​សម្រាល ក្រៅពី​យក​ចិត្ត​ទុក​ដាច់​ចំពោះ​កូន និង​របប​អាហារ ​អនាម័យ​ខ្លួនប្រាណ​ក៏​ជា​រឿង​សំខាន់​ត្រូវ​គិតគូរ​ខ្លាំង​ដែរ។ បើ​យើង​សម្រាល​កូន​រួច​មិន​បាន​ថែទាំ​ខ្លួនប្រាណ នោះ​អាច​បណ្ដាលឲ្យ​យើង​មាន​អាការៈ​ល្ហិតល្ហៃ វិលមុខ និង​មិន​ស្រឡះ​ក្នុង​ខ្លួន។ នេះ​បើ​តាម​ការ​លើកឡើង​របស់​អ្នកគ្រូពេទ្យ​ឆ្មប សុំ សូរិយា បម្រើការ​នៅ​មន្ទីរពេទ្យ​ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល។ រឿង​ដែល​ត្រូវ​ខ្វល់ខ្វាយ​ទី ១ គឺ​ការ​ធ្លាក់​ឈាម ព្រោះ​ថា​ក្រោយ​សម្រាល​កូន​រួច​នឹង​មាន​បញ្ហា​នេះ​យ៉ាងហោចណាស់​ក៏ ១ ខែ​ដែរ ហើយ ១ សប្ដាហ៍​ដំបូង​ឈាម​ធ្លាក់​ច្រើន​គួរសម។ ត្បិត​ការ​ធ្លាក់​ឈាម​ក្រោយ​ពី​សម្រាលកូន​ជា​រឿង​ធម្មតា ដែល​គេ​ហៅថា Lochia ឈាម​នោះ​ទៀតសោត​កើត​ចេញ​ពី​កម្ទេចកម្ទី​នៃ​ភ្នាស​របស់​ស្បូន។ ក្នុង​អំឡុង​ពេល​នេះ​យើង​ត្រូវ​ធ្វើចលនា​​រាងកាយ​​ឲ្យ​បាន​ច្រើន ដើរ​ឲ្យ​បាន​ច្រើន ទើប​ឈាម​ឆាប់​ធ្លាក់​អស់ ស្បូន​ឆាប់​ត្រលប់​មក​សភាព​ដើម​វិញ។ [embed-health-tool-due-date] អំឡុង​ពេល​ធ្លាក់​ឈាម​សប្ដាហ៍​ដំបូង យើង​អាច​ស្លៀក​ខោ​ទឹក​នោម​ទំហំ​ធំ ឬ​ប្រើ​សំឡី​អនាម័យ​ដូច​ពេល​មក​រដូវ​ក៏​បាន។ ក្រៅពី​នឹង​យើង​ត្រូវ​ឧស្សាហ៍​លាង​សម្អាត​បរិវេណ​ទ្វារមាស​ជាមួយ​ទឹកក្ដៅឧណ្ហៗ ព្រម​ជាមួយ​ទឹក​អនាម័យ​បន្ថែម​ទៀត​ក៏​បាន ដើម្បី​សម្អាត​ភាព​កខ្វក់ និង​ក្លិន​មិន​ល្អ​របស់​ឈាម។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ចំណែក​រឿង​សំខាន់​មួយ​ទៀត​ដែល​ម៉ាក់​ៗ​ត្រូវតែ​ធ្វើ​រាល់ថ្ងៃ គឺ​ងូត​ទឹក​លាង​សម្អាត​ខ្លួន​ប្រាណ កក់​សក់ និង​ផ្លាស់ប្ដូរ​សម្លៀកបំពាក់​ជា​ប្រចាំ ទើប​យើង​មាន​អារម្មណ៍​ស្រស់ស្រាយ និង​មិន​ឈឺក្បាល​វិល​មុខ ហើយ​សម្លៀកបំពាក់​អាច​ស្លៀក​បែប​ណា​ក៏​បាន​ឲ្យតែ​យល់​ថា​ស្រួល​ខ្លួន​ទៅ​បាន​ហើយ។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ? ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត? ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន? សម្រាលកូនរួច […]


ការថែទាំខ្លួនក្រោយសម្រាល

សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?

សម្រាល​កូន​រួច​មិន​ដល់​១ថ្ងៃ​ផង ស្រីៗ​មួយ​ចំនួន​​​ងូត​​ទឹក​សម្អាត​កាយ ឬ​ខ្លះ​ទៀត​មិន​ហ៊ាន​ងូត​នោះ​ទេ ខ្លាច​សរសៃ​នៅ​ខ្ចី ទៅ​ជា​ព្រឺរងារ​ទាស់។ បើ​តាម​ក្បូន​ពេទ្យ ស្រីៗ​ទើប​សម្រាល​កូន​រួច ពេល​ណា​អាច​ងូត​ទឹក​សម្អាត​កាយ​បាន? លោកស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​ មាតា បាន​បក​ស្រាយ​ថា ស្ត្រី​ក្រោយ​សម្រាល ប្រៀប​បាន​ជា​មនុស្ស​ធម្មតា​អ៊ីចឹង ខុសគ្នា​តែ​បន្តិច គឺ​មាន​មុខ​របួស និង​ខ្សោយ​បន្តិច ហើយ​ការ​ងូត​ទឹក​សម្អាត​ខ្លួន ធ្វើ​ឲ្យ​ស្ត្រី​ស្រឡះ​ក្នុង​ខ្លួន និង​ជា​អនាម័យ​ខ្លួន​ប្រាណ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ តើ​សម្រាល​កូន​បាន​ប៉ុន្មាន​ម៉ោង ឬ​ប៉ុន្មាន​ថ្ងៃ ស្រីៗ​អាច​ងូត​ទឹក​បាន? លោក​ស្រី​វេជ្ជបណ្ឌិត​ឆ្លើយថា ការ​ងូត​ទឹក​ក្រោយ​សម្រាល​ដូចជា​មិន​មាន​ការ​កំណត់​ប៉ុន្មាន​ម៉ោង ប៉ុន្មាន​ថ្ងៃ​នោះ​ទេ គឺ​អាស្រ័យ​ទៅ​តាម​ស្ថានភាព​សុខភាព​របស់​ម្តាយ បើ​ស្រួល​ខ្លួន ដើរ​បាន ងូត​ទឹក​បាន​ហើយ តែ​ក្នុង​ករណី​មិន​ទាន់​ស្រួល​ខ្លួន​ទេ ត្រឹម​តែ​អាច​ជូត​ខ្លួន​ជាមួយ​នឹង​ក្តៅ​ឧណ្ហៗ។   តែ​ចំពោះ​ស្រ្តី​ដែល​សម្រាល​កូន​ដោយ​វះកាត់​វិញ គឺ​អាស្រ័យ​ទៅ​លើ​មុខ​របួស ដែល​ភាគ​ច្រើន​សម្រាល​ថ្ងៃ​ទី១​នៃ ស្រីៗ​នៅ​ឈឺ​មុខ​របួស មិន​ទាន់​អាច​ក្រោក​បាន​នោះ​ទេ ដូច្នេះ​ក៏​ទាន់​អាច​ងូត​ទឹក​បាន​ដែរ។ ជា​ទូទៅ​ស្រីៗ​សម្រាល​កូន​ដោយ​វះកាត់​ខ្លះ​អាច​ស្រួល​ខ្លួន​នៅ​ថ្ងៃទី២ ទី៣ ក្រោយ​សម្រាល។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ? ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត? ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន? […]


ការថែទាំខ្លួនក្រោយសម្រាល

សម្រាលកូនរួច វិធីឆ្ពុងជួយអ្វីបានខ្លះ? បាត់ជាំមុខទេ?​

ពេល​ពពោះ ដោយសារ​តែ​អ័រម៉ូន​មាន​ការ​ប្រែប្រួល ទើប​ធ្វើឲ្យ​រូបរាង​កាយ​ម៉ាក់​ៗ​ខ្លះ​មាន​សភាព​ខុសប្លែក​ពី​មុន ដោយ​អ្នក​ខ្លះ​ទៅ​ជា​មុខ​ជាំ មុន ស្បែក​ខ្មៅ អាចម៍រុយ ជាដើម ហើយបើ​តាម​ទម្លាប់​របស់​ចាស់​ៗ​ តម្រូវ​ឲ្យ​យើង​ឆ្ពុង​ក្រោយ​ពី​សម្រាល​កូន​រួច ហើយ​មក​ទល់​ពេល​នេះ​ក៏​នៅ​តែ​ប្រកាន់​ខ្ជាប់​បែប​នោះ​ដែរ។ ចំពោះ​បញ្ហា​នេះ អ្នក​គ្រូ​ពេទ្យ​ឆ្មប សុំ សូរិយា បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​បង្អែក ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល មិន​ហ៊ាន​អះអាង​ថា​ល្អ ឬ​អាក្រក់​ឡើយ អាស្រ័យ​លើ​បច្ចេកទេស​នៃ​ការ​ឆ្ពុង។ អ្នកគ្រូពេទ្យ​​ក៏​បាន​បន្ថែម​ទៀត​ថា ការ​ឆ្ពុង​នេះ បើ​ម៉ាក់​ៗ​ណា​មាន​បច្ចេកទេស​ត្រឹមត្រូវ​អាច​ជំនួយ​បាន​ច្រើន ​ដូច​ជា​ជួយ​ឲ្យ​សាច់​ស្អាត​ ធ្វើ​ឲ្យ​សរសៃ​ឈាមរីក កាត់​បន្ថយ​អាការៈ​​ជាំមុខ ។ តែ​ប្រសិនបើ​យើង​ធ្វើ​មិន​បាន​ត្រឹមត្រូវ ពេល​ខ្លះ​ចំហាយ​ក្ដៅ​នៅ​ពេល​កំពុង​ឃ្លុំ​នោះ អាច​បណ្ដាលឲ្យ​រលាក​វិញ​ផង​ក៏​មាន។ សម្រាប់​បទ​ពិសោធ​អ្នក​គ្រូ គឺ​ធ្លាប់​មាន​ស្ត្រី​កូន​ខ្ចី​មួយ​ចំនួន​មាន​បញ្ហា​ជាំ​មុខ ព្រោះ​កម្ដៅ​ក្ដៅ​ក្នុង​ឆ្នាំង​ដី មិន​បាន​បិទ​បាំង​មុខ ហើយ​បូក​រួម​នឹង​ការ​បើក​គម្របបញ្ចេញ​ផ្សែង​នោះ​ខ្លាំង​ពេក។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ករណី​មួយ​ទៀត ម៉ាក់​ៗ​សម័យ​ឥឡូវ​លែង​ប្រើ​វិធី​បុរាណ ដោយ​កន្ទេល ឬ​ភួយ​គ្រប​ទៀត​ហើយ គឺ​មាន​ទូ​សម្រាប់​ឆ្ពុង ហើយ​អ្នក​ជួប​ករណី​ផ្ទុះ​សេ​ខ្សែភ្លើង ឬ​អ្នក​ខ្លះ​បែក​ឆ្នាំង​ដី​ទាំង​ខ្លួន​កំពុង​នៅ​ក្នុង​ទូរ​ធ្វើ​ឲ្យ​រលាក​រលួយ​សាច់​ខូច​អស់​ក៏​មាន។ [embed-health-tool-baby-poop-tool] អត្ថបទគួរអាន៖ ចាញ់កូន ល្អ ឬអាក្រក់? ដោយសារហេតុផលអ្វីខ្លះ? ចាញ់កូនពេលពពោះ អាចសាកវិធីសាស្ត្រនេះបាន មូលហេតុ និងវិធីដោះស្រាយ បញ្ហាចាញ់​កូន​ខ្លាំងពេលពពោះ […]


ការថែទាំខ្លួនក្រោយសម្រាល

ធ្លាប់ឮចាស់ៗនិយាយរឿងទាស់ក្រោយសម្រាលទេ ចុះពេទ្យបកស្រាយម៉េច?

ស្ត្រី​ធ្លាប់​សម្រាល​កូន​រួច​ប្រាកដ​ជា​បាន​ដឹង​ពី​រឿង​ទាស់​ជា​ច្រើន​ប្រភេទ ដែល​ចាស់ៗ​សំដៅ​លើ​អាការៈ​មិន​ប្រក្រតី​មួយ​ចំនួន​កើត​ឡើង​បន្ទាប់​ពី​សម្រាល​កូន​រួច ដូចជាទាស់បែកស្រកា ទាស់ដំណេក ទាស់​ស្គម​រីងរៃ​ ជាដើម។ ចំពោះ​ការ​បកស្រាយ​របស់​វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​សម្ភព និង​រោគ​ស្ត្រី ផ្អែក​តាម​បែប​វេជ្ជសាស្ត្រ​វិញ ពាក្យ​ថា “ទាស់” គ្មាន​នៅ​ក្នុង​ក្បួន​ពេទ្យ​នោះ​ទេ។ ចំណែក​អាការៈដែលស្ត្រីជួបក្រោយសម្រាល ដូចជា គ្រុន ព្រឺ រងា ឈឺ​សរសៃ​ស​សូង​នោះ អាច​បណ្តាល​មូលហេតុច្រើនយ៉ាង នេះ​តាម​ការ​អះអាង​របស់​លោក​ជំទាវវេជ្ជបណ្ឌិត គ្រុយ លាងស៊ីម អនុ​រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល និង​ជា​​ទីប្រឹក្សា​​បច្ចេកទេស​​ផ្នែក​​សម្ភព នៅ​​មន្ទីរពេទ្យ​​កាល់ម៉ែត។ ១- តមចំណីអាហារ ឬញ៉ាំក្រៀមក្រោះ​ ការ​តម​ចំណី​អាហារ​ហួសហេតុ ឬ​ញ៉ាំ​ចំណី​​អាហារ​ក្រៀម​ក្រោះ ដូចជា ខជើងជ្រូកដាក់ម្រេច ឆាខ្ញី សាច់ជ្រូកប្រឡាក់អាំង ឬចៀន ធ្វើ​ឲ្យ​ខ្វះ​សារធាតុ​ចិញ្ចឹមក្នុងរាងកាយ ទៅជាស្គមរីងរៃ ងងឹតមុខ ស្បែកបែកស្រកា ជាដើម។ ២- គេងមិនគ្រប់គ្រាន់ ក្រោយសម្រាលកូនរួច ម្តាយមានភារៈមើលថែទាំកូនផង បំបៅកូនផង ទាំងយប់ទាំងថ្ងៃ ធ្វើឲ្យគេងមិនបានគ្រប់គ្រាន់ ហើយបើកូនធ្វើទុក្ខ ឬរករឿងទៀតនោះ សឹងតែគ្មានពេលគេង។ ហេតុផលនេះហើយ ធ្វើឲ្យស្រីៗដែលទើបសម្រាលកូនមុខឡើងស្លក់ទៅជាឈឺ តែចាស់ៗបែរជាគិតថាទាស់សរសៃទៅវិញ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ៣- សម្រាលកូនយកសុកមិនអស់ ការសម្រាលកូនជាមួយពេទ្យ​ខ្វះ​ចំណេះជំនាញ ដេរ​មិន​ស្អាត បារ​លូក​យក​​សុក​ចេញ​មិន​អស់ សល់​ដំុ​ឈាម ឬ​ប្រើ​ឧបករណ៍​ពេទ្យ​មិន​បាន​សម្លាប់​មេរោគ​ត្រឹម​ត្រូវ​ទេ​នោះ នាំ​ឲ្យ​ឆ្លង​រោគ​ចូល​ក្នុង​ស្បូន […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស