ការថែទាំខ្លួនក្រោយសម្រាល

ការថែទាំខ្លួនក្រោយសម្រាល - ត្រៀម​រួចរាល់ហើយ ឆ្លង​ទន្លេ​បង្កើត​កូន​ក៏​រួចរាល់​ហើយ​ដែរ។ តើ​មាន​ចំណុច​សំខាន់ៗ​ណា​ខ្លះ​ដែល​ម៉ាក់ៗ គួរ​ដឹង​ពី​ការ​ថែទាំ​ខ្លួន ឲ្យ​ស្អាត​ដូច​មុន​មាន​កូន ឬ​ថែទាំ​ផ្នែក​សុខភាព​មួយ​ចំនួន​ផ្សេងទៀត

ចំណេះដឹងទូទៅ

ការថែទាំខ្លួនក្រោយសម្រាល

តិចនិកងាយៗ ជួយអ្នកម៉ាក់ថ្មីថ្មោងថែទាំថ្នេរក្រោយសម្រាលកូនតាមធម្មជាតិ

ការថែទាំថ្នេរក្រោយសម្រាលតាមធម្មជាតិត្រឹមត្រូវអាចជួយម៉ាក់ៗកាត់​​​​បន្ថយការឈឺចាប់ ការហើម ការឆ្លងមេរោគ និងជួយឱ្យម៉ាក់ៗឆាប់ជាសះស្បើយពីមុខរបួស។ ក្រោយសម្រាលតាមធម្មជាតិរួច ម៉ាក់ៗគួរថែទាំថ្នេរបែបណា? ក្នុងអំឡុងពេលសម្រាលតាមធម្មជាតិ ពេទ្យឆ្មបអាចវះសាច់ចន្លោះទ្វារមាស និងរន្ធគូថម៉ាក់ៗដើម្បី​ជួយឱ្យទារកសម្រាលចេញលឿន ឬ​សាច់ចន្លោះទ្វារមាស និងរន្ធគូថម៉ាក់ៗអាចរហែក ពេល​សម្រាល​ក៏​មាន ដែល​ត្រូវ​ឲ្យ​មានការ​ដេរ​ភ្ជាប់​ឡើង​វិញ​។ បន្ទាប់ពីសម្រាលរួច​ ពេទ្យឆ្មបនឹងដេរបិទសាច់ចន្លោះទ្វារ​មាស និងរន្ធគូថរបស់ម៉ាក់ៗ។ ម៉ាក់ៗអាចជួបប្រទះការហើម និង​ការឈឺចាប់ថ្នេរពីរបីសប្តាហ៍។ ដើម្បីកាត់បន្ថយការឈឺចាប់ និងការហើមថ្នេរ ម៉ាក់ៗអាចសាកល្បងតាមវិធីដូចខាងក្រោម៖ ១. ស្អំទឹកកក ម៉ាក់ៗអាចរុំដុំទឹកកកជាមួយកំណាត់ ឬកន្សែងស្អាត រួចស្អំទឹកកកលើថ្នេររយៈពេល ១០-១៥ នាទីបីបួនដងក្នុងមួយថ្ងៃក្នុងអំឡុងពេល ២៤​ បន្ទាប់ពីសម្រាលរួចដើម្បីកាត់បន្ថយការឈឺចាប់ និង​ហើម។ ២. គេងផ្អៀងពេលបំបៅដោះ ពេលបំបៅដោះកូន ម៉ាក់ៗគួរចៀសវាងអង្គុយបំបៅ។ ម៉ាក់ៗគួរគេងផ្អៀងដើម្បី​កុំឱ្យថ្នេររងសម្ពាធខ្លាំង​ដែលមិនសូវធ្វើឱ្យម៉ាក់ៗឈឺចាប់។ ៣. ប្តូរខោទឹកនោម ឬសំឡីអនាម័យ ២-៤​ ម៉ោងម្តង បន្ទាប់បីសម្រាលរួច ម៉ាក់ៗនឹងធ្លាក់ឈាមប្រហែលមួយសប្តាហ៍ ដូច្នេះម៉ាក់ៗត្រូវស្លៀកខោទឹកនោម​ដើម្បីការពារការប្រឡាក់ ជាពិសេសអំឡុង​ពេលស្នាក់នៅមន្ទីរពេទ្យ។ ម៉ាក់ៗត្រូវប្តូរខោទឹកនោម ឬ​សំឡីអនាម័យ ២-៤​ ម៉ោងម្តងដើម្បីកុំឱ្យថ្នេរសើម និងឆ្លងមេរោគ។ ៤. ការពារការទល់លាមក ការទល់លាមកអាចបន្ថែមសម្ពាធដល់របួស និងអាចធ្វើឱ្យរហែកថ្នេរក្នុងអំឡុងពេល​ម៉ាក់ៗប្រឹង​បត់​ជើង។ ដូច្នេះ ដើម្បីការពារការទល់លាមក ម៉ាក់ៗគួរញុំាទឹក បន្លែ និងផ្លែឈើដែលមានមានជាតិ​សរសៃ​ខ្ពស់​ឱ្យបានច្រើន ជាពិសេសល្ហុងទុំ។ ជាងនេះទៅទៀត ម៉ាក់ៗគួរដើររយៈពេល ១៥-៣០ នាទីជារៀងរាល់ថ្ងៃ​ដើម្បីជួយពោះវៀន​បញ្ចេញ​កាក់សំណល់។ ប្រសិនបើម៉ាក់ៗនៅតែទល់លាមក ម៉ាក់ៗអាចស្នើពេទ្យចេញវេជ្ជបញ្ជាថ្នាំក្តៀនបាន។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន […]

ស្វែងរក ការថែទាំខ្លួនក្រោយសម្រាល

ការថែទាំខ្លួនក្រោយសម្រាល

របៀបថែថ្នេរក្រោយសម្រាលដោយវះកាត់រួច មិនឲ្យមានស្នាម ឬផ្លែ

អ្នក​សម្រាល​កូន​ដោយ​វះកាត់​តែង​ជួប​បញ្ហា​ធំ​មួយ​ពេល​ក្រោយ នោះ​គឺ​ស្នាម​វះបាន​ចេញ​ជា​ស្លាកស្នាម និង​ផ្លែ​តែម្ដង។ ការ​ដែល​ម៉ាក់​ៗ​ជួប​បញ្ហា​បែប​នេះ ព្រោះតែ​មិន​ការ​មិន​យក​ចិត្ត​ទុក​ដាក់​ថែ និង​ញ៉ាំ​ដោយ​មិន​តម។ ដើម្បី​ជា​ចំណេះដឹង ម៉ាក់​ៗ​វ័យ​ក្មេង តាំង ម៉ាលីតា ដែល​មាន​កូន​២នាក់ និង​ប្រកប​របរ​លក់​តាម​អនឡាន បាន​ចែករំលែក​ជា​ចំណេះដឹង និង​របៀប​ថែទាំ​ខ្លួន​ឲ្យ​ស្អាតបាត​បរិវេណ​នោះ​ថា ក្រោយ​ពេល​កាត់​ចេស​ត្រឡប់​មក​ផ្ទះ​វិញ ត្រូវបិទ​បង់ការពារ​ស្នាម​របួស​កុំ​ឲ្យ​ជ្រាប​ទឹករយៈពេល ១០ ថ្ងៃ​ ម៉ាក់​ៗ​អាចចាប់ផ្ដើម​លាប​ជេល​ការពារ​មិន​ឲ្យ​មាន​ស្លាកស្នាម និង​ផ្លែបាន។ ​ជេល​នោះ​ត្រូវ​លាប​ឲ្យ​បាន​ទៀងទាត់​តាម​វេជ្ជបញ្ជា នឹង​លាប​បាន​កាន់​តែ​យូរ​កាន់​តែ​ល្អ ហើយ​របៀប​លាប ​គឺ​ក្រោយ​ពេល​ងូត​ទឹក​រួចអាច ២-៣ដង/ថ្ងៃ ទៅតាមប្រភេទ និង​ការកំណត់​តាម​វេជ្ជបញ្ជា។ ក្រោយពេលកន្លែង​វះ​ពេល​ចាប់ផ្ដើម​សះ នឹង​មានលេច​ឡើង​អាការៈ​មួយ​រមាស់​លើ​ស្នាម​នោះ ហើយ​យើង​មិន​គួរ​អេះ​ដាច់ខាត។ ប្រសិនបើ​នៅ​រមាស់ ត្រូវ​យក​ជេល​ដែល​ពេទ្យ​ឲ្យ​យក​ទៅ​​លាប​បន្ថែម​ទៀត​ វា​នឹង​បាត់​រមាស់បន្តិចម្ដងៗ​ហើយ។ ចំណែក​ចំណីចំណុក​វិញ​ម៉ាក់​ៗ​វ័យ​ក្មេង​រូប​នោះ​បាន​តម​មិន​ញ៉ាំ​ទំពាំង សាច់ទា ត្រកួន សណ្ដែក​បណ្ដុះ ឲ្យ​បាន​កាន់តែ​យូរ​កាន់​តែ​ល្អ ព្រោះ​ពេល​ញ៉ាំ​របស់​អស់​ទាំងនោះ​រមាស់​កន្លែង​វះកាត់។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! អ្នកនាង​បាន​ឲ្យ​ដឹង​ទៀត​ថា ព្រោះតែ​កាល​កូន​ដំបូង និង​សម្រាល​ដោយ​វះ​កាត់​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ថែទាំ​ថ្នេរ​នោះ ធ្វើឲ្យ​មាន​ស្លាកស្នាម និង​ផ្លែ​ខ្មៅ​ប៉ុន​កូន​ក្រចក​ដៃ។ រហូត​ពេល​មាន​កូន​ម្នាក់​ទៀត សម្រាល​ដោយ​វះ​កាត់ដដែល ហើយ​ពេទ្យ​បាន​ចៀរផ្លែ​នោះ​ចេញ និង​ចាប់ផ្ដើមថែតាម​ការ​រៀបរាប់​ខាងលើ​រហូត​ដល់​ពេលនេះកូនពៅអាយុ ៣ ឆ្នាំ​មិន​ទាន់​ឈប់​ផង។ អត្ថបទគួរអាន៖ ចាញ់កូន ល្អ ឬអាក្រក់? […]


ការថែទាំខ្លួនក្រោយសម្រាល

ស្រីៗសម្រាលកូនរួច ចង់ប្រើហ្គេនមានប្រសិទ្ធភាព គួរដឹងរឿងទាំងនេះ

សម្រាប់​ម៉ាក់​ៗ​សម្រាល​កូន​រួច ហើយ​ចង់​ប្រើ​ហ្គេន​រឹត​ក្បាលពោះ​ឲ្យ​រាបស្មើ​វិញ ត្រូវ​ដឹង​ពី​ប៉ុន្មាន​ចំណុច​នេះ​សិន ទើប​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់។ នេះ​តាមរៀប​រាប់ កញ្ញា លីន ប៉ុល្លីកា អ្នក​លក់​ដូរ​សម្លៀកបំពាក់​នៅ​ផ្សារ​ធំ​ថ្មី។ ១- ជ្រើសរើស​ហ្គេន​ឲ្យ​ត្រូវ​ទំហំ​ខ្លួន យើង​ត្រូវ​ប្រាកដ​ចិត្ត​ថា បាន​ជ្រើសរើស​ហ្គេន​ត្រូវ​នឹង​ទំហំ​ខ្លួន ព្រោះ​បើ​ធំ​ពេក មិន​រឹប  ធ្វើឲ្យ​ក្បាលពោះ​នៅ​ដដែល ហើយ​បើ​តូច​ពេក​ក៏​អាវ​រឹប​ចង្កេះ​នោះ​មិន​អាច​រឹត​ឲ្យ​រាប​ស្មើ​បាន​ឡើយ ព្រោះ​ត្រូវតែ​កាំ​ឡេវ​អាវ​ដំបូង។ ២- ជ្រើសរើស​ហ្គេន​ត្រូវ​នឹង​រូបរាង រូបរាង​មនុស្ស​ម្នាក់​ៗ​មាន​ភាព​ខុស​គ្នា អ្នក​ខ្លះ​រាង​ដូច​ផ្លែ​ប៉ោម រាង​បេះដូង រាង​ជ្រុង និង​ត្រូវ​រើស​ឲ្យ​ស៊ី​នឹង​កម្ពស់​ ទើប​ល្អ​ដល់​ដំណើរការ​រឹត​ពោះ។ ឧទាហរណ៍​ប្រសិនបើ​យើង​ទាប​ពេក គួរតែ​រើស​យក​ហ្គេន​មាន​ខ្លី ហើយ​បើ​ក្បាលពោះ​សល់​ច្រើន​តាំងពី​ចុង​ដង្ហើម​ទៅ ត្រូវ​ជ្រើសរើស​យក​អាវ​រឹប​ប្រភេទ​វែង ដើម្បី​រឹប​បាន​ណែន​ល្អ​តាំងពី​ចុង​ដង្ហើម។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ៣- មាន​អាវ​ទ្រាប់​ការពារ ប្រសិនបើ​ពាក់​ហ្គេន​ទាំង​មិន​ប្រើ​អាវ​ទ្រនាប់​ការពារ អាច​ធ្វើឲ្យ​ស្បែក​មាន​បញ្ហា​ដោយសារ​ភាព​កកិត និង​ជាតិ​ប្រេង ញើស​បង្ក​ទៅ​ជា​រមាស់ របក រហូត​ពាក់​មិន​បាន​យូរ។ ៤- កុំ​រឹត​ខ្លាំង​ពេក មួយ​សប្ដាហ៍​ដំបូង យើង​គួរតែ​រឹត​ពោះ​ក្នុង​កាំ​តឹង​ល្មម​ដូច​យើង​ផត​ពោះ កុំ​ខំ​ប្រឹង​រឹត​ខ្លាំង​តាំងពី​ដំបូង ព្រោះ​នាំឲ្យ​អ្នក​មាន​អារម្មណ៍​ថា​អស់​កម្លាំង ហើយ​ពេល​អង្គុយ​ក៏​ត្រូវ​ឲ្យ​ដង​ខ្លួន​ត្រង់​ភ្លឹង​តាម​ឆ្អឹង​អាវ តែ​បើ​យើង​អង្គុយ​ខ្នង​កោង ប្រាកដជា​គ្មាន​ប្រសិទ្ធភាព​ទេ។ ៥- មាន​ពេល​សម្រាក​ខ្លះ នៅ​ពេល​ពាក់​បាន​ច្រើន​ថ្ងៃ​ហើយ គួរតែ​មាន​ពេល​មួយ​ថ្ងៃ​ដើម្បី​ឲ្យ​កន្លែង​រឹត​នោះ​បាន​សម្រាក​ខ្លះ​ដែរ ហើយ​ពេល​នោះ​អ្នក​នឹង​សង្កេត​ឃើញ​ថា​បរិវេណ​ក្បាលពោះ​នឹង​រាបស្មើ​ខ្លះ​ៗ​ហើយ។ [embed-health-tool-ovulation] ៦- កត្តា​ចំណី​អាហារ ការ​ពាក់​ហ្គេន​នេះ​ពិតជា​អាច​ជួយ​ឲ្យ​ក្បាលពោះ​រាបស្មើ​មែន ប៉ុន្តែ​ប្រសិនបើ​យើង​ញ៉ាំ​មិន​តម និង​គ្មាន​លំហាត់​ប្រាណ​សោះ នោះ​លទ្ធផល​ក៏​ប្រើ​ពេល​យូរ​ដូចគ្នា​ដែរ។ ដូចនេះ​ហើយ​ត្រូវ​ញ៉ាំ​អាហារ​បែប​សុខភាព ហើយ​បើ​មិន​បាន​ហាត់ប្រាណ​ក៏​ធ្វើ​ចលនា​ខ្លះបញ្ចេញញើស។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ […]


ការថែទាំខ្លួនក្រោយសម្រាល

​បើម៉ាក់ៗមានទម្លាប់បែបនេះក្រោយសម្រាល ប្រយ័ត្នទំពែក

ការ​ជ្រុះ​សក់​ក្រោយ​សម្រាល​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ ដោយសារ​តែ​កត្តា​អ័រម៉ូន​ប្រែប្រួល តែ​ចាស់ៗ​ថា មក​ពី​កូន​ចំណាំ​មុខ។ ក្រៅ​ពី​អ័រម៉ូន​ប្រែប្រួល ទម្លាប់​មិន​ល្អ​មួយ​ចំនួន​ទៀត​របស់​ម៉ាក់ៗ​ដែល​ធ្វើ​តាម​ក្បូន​ចាស់ៗ​ពី​ដើម ក៏​បង្ក​ឲ្យ​សក់​រឹត​តែ​ជ្រុះ​ខ្លាំង​ឡើង។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ។ ១- មិន​ហ៊ាន​កក់​សក់ ក្រោយ​សម្រាល​រួច ស្រីៗ​មួយ​ចំនួន​មិន​ហ៊ាន​កក់​សក់​នោះ​ទេ ផ្អាប់​ទុក​រាប់​អាទិត្យ ខ្លះ​ទៀត​ដល់​ខែ​ឯ​ណោះ ព្រោះ​បារម្ភ​ខ្លាច​កក់​សក់​ទៅ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សរសៃ​ខ្ចី។ ដោយ​ហេតុថា ម៉ាក់ៗ​មិន​កក់​សក់​សោះ​រាប់​ថ្ងៃ រាប់​អាទិត្យ ធ្វើ​ឲ្យ​សក់​ឡើង​ក្អែល ឡើង​ប្រេង ទៅ​ជា​ជ្រុះ​កាន់​តែ​ខ្លាំង​ឡើង។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២- ពាក់​មួក​មិន​ដោះ ការ​ដែល​ម៉ាក់ៗ​ពាក់​មួក​​ការពារ​ឈឺ​ក្បាល​ទាំង​​យប់​ទាំ​ងថ្ងៃ មិន​ដោះ​សោះ ធ្វើ​ឲ្យ​បែក​ញើស​ហប់ ក្តៅ​ក្បាល ក៏​ជា​មូលហេតុ​ធ្វើ​ឲ្យ​ជ្រុះ​សក់​ដែរ មិន​មែន​ធ្វើ​ឲ្យ​ហប់​ក្បាល​មិន​ឈឺ​នោះ​ទេ។ សភាព​កខ្វក់​បែប​នោះ សក់​គ្មាន​កម្លាំង​ឯណា​ទៅ​លូតលាស់​នោះ​ទេ មាន​តែ​ជ្រុះ​ទៅ​វិញ ដែល​ស្រីៗ​ខ្លះ​ច្បូត​សក់​នឹង​ដៃ​ក៏​ជ្រុះ​ដែរ។ [embed-health-tool-due-date] អត្ថបទ​គួរ​អាន៖ សម្រាលកូនដោយបូម អាចប៉ះពាល់ដល់ខួរក្បាលក្មេងទេ? ទើប​សម្រាលកូនរួច រាងកាយស្រីៗនឹងជួបរឿងពិបាកទាំង ១២ យ៉ាងនេះ សម្រាលកូនរួច ស្អំទឹកកកលើពោះ ល្អ ឬមិនល្អ? សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន? ចេះតិចនិកនេះ ជួយស្រីៗកាត់បន្ថយអាការៈឈឺស្បូនក្រោយសម្រាល ក្រោយសម្រាល […]


ការថែទាំខ្លួនក្រោយសម្រាល

ចាស់ៗហាមស្រីៗងូតទឹក ឬកក់សក់ក្រោយសម្រាលកូន ចុះពេទ្យវិញថាម៉េច?

ក្រោយ​សម្រាល​កូន​រួច ចាស់ៗ​​តែង​តែ​ហាម​ប្រាម​​ម៉ាក់ៗ​មិន​ឲ្យ​ងូត​ទឹក ឬ​កក់​សក់​នោះ ត្រូវ​រង់ចាំរ​ហូត​​ដល់ ៥ថ្ងៃ ទៅ​១​អាទិត្យ​ ខ្លះទៀត​រាប់​អាទិត្យ​ឯណោះ ខ្លាច​ក្រែង​សរសៃ​នៅ​ខ្ចី បង្ក​ទៅ​ជា​ទាស់​សរសៃ។ តើ​ទម្លាប់​ចាស់​បុរាណ​មួយ​នេះ ត្រឹម​ត្រូវ​តាម​ក្បូន​ខ្នាត​ពេទ្យ​ទេ? ឆ្លើយ​នឹង​សំណួរ​ថា បន្ទាប់​ពី​សម្រាល​កូន​ហើយ ពេល​ណា​ម៉ាក់ៗ​អាច​ងូត​ទឹក? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ ថា ការ​ងូត​ទឹក​ក្រោយ​សម្រាល​អាស្រ័យ​ទៅ​លើ​លក្ខខណ្ឌ​ខុស​គ្នា រវាង​ការ​សម្រាល​កូន​ដោយ​ធម្មជាតិ និង​ការ​សម្រាល​កូន​ដោយ​វះ​កាត់។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចំពោះ​ស្ត្រី​​ដែល​សម្រាល​កូន​តាម​ធម្មជាតិ គ្រូពេទ្យ​អនុញ្ញាត​ឲ្យ​ងូត​ទឹក​បាន​គ្រប់​ពេល ឲ្យ​រាង​កាយ​យើង​មាន​កម្លាំង តែ​មិន​​ត្រូវ​ងូត​ទឹក ឬ​ត្រាំ​ក្នុង​អាង​ទឹក​នោះ​ទេ ព្រោះ​ងាយ​នឹង​ឆ្លង​មេរោគ។ ទោះ​យ៉ាង​ណា​លោក​វេជ្ជបណ្ឌិតបន្ត​ថា “បន្ទាប់​ពី​សម្រាល​កូន​ហើយ ស្រីៗ​អស់កម្លាំង ថែម​ទាំង​ឈឺ​ចាប់​នៅ​មុខ​របួស​ទៀត អ៊ីចឹង​ហើយ​ភាគ​​ច្រើន​ទល់​តែ​១​ថ្ងៃ​អី​ឯ​ណោះ ទើប​គាត់​ចាប់​ផ្តើម​ងូត​ទឹក កក់​សក់​អី​មួយ​ចប់”។ ចំណែក​ឯ​ស្រីៗ​ដែល​សម្រាល​កូន​ដោយ​វះកាត់​វិញ ក៏​អាច​ងូត​ទឹក​បាន​ដែរ តែ​ត្រូវ​រង់ចាំ​រហូត​ដល់ ២៤​ ម៉ោង​បន្ទាប់​ពី​ដក​​សុង​ទឹក​នោម​ចេញ ឬ​អាច​យូរ​ជាង​នេះ អាស្រ័យ​ទៅ​លើស្ថានភាព​របស់​ម្តាយ។ អត្ថបទពាក់ព័ន្ធ៖  របៀបរៀបចំខ្លួនឲ្យស្អាតបាត បន្ទាប់ពីសម្រាលកូនរួច ការសិក្សាថា ស្បែកប៉ះស្បែករវាងកូន និងម៉ាក់មានប្រយោជន៍ចំពោះខួរក្បាលទារក អត្ថប្រយោជន៍នៃការងូតទឹកក្រោយសម្រាល៖ ជួយឲ្យម្តាយមានអារម្មណ៍ស្រស់ស្រាយ ម្តាយមានកម្លាំងកំហែងបីថ្នាក់ថ្នមកូន កាត់បន្ថយការឆ្លងរោគ […]


ការថែទាំខ្លួនក្រោយសម្រាល

របៀបរៀបចំខ្លួនឲ្យស្អាតបាត បន្ទាប់ពីសម្រាលកូនរួច

ជឿជាក់​ថា​ម៉ាក់​ៗ​មួយ​ចំនួន​បន្ទាប់ពី​សម្រាលកូន​រួច​រូបរាង​មិន​សូវ​ស្អាតបាត និងមាន​របៀបរៀបរយ​ដូច​មុន​មាន​កូន​ឡើយ។ ដើម្បី​ជួយ​ជា​គំនិត​ខ្លះ​ៗ ដល់​ស្រីៗ​គ្នាយើងដែលស្រលាញ់​របៀប​រៀបរយ ម៉ាក់​ៗ​ទាំង ៥ នាក់​ខាងក្រោម​នឹង​មក​បង្ហាញ​តិចនិក​មួយ​ចំនួន៖ ១- ជ្រើសរើស​សម្លៀកបំពាក់​រលុង​តិចៗ អ្នកនាង សុន មករា បាន​ឲ្យ​ដឹង​ថា ពេល​សម្រាល​កូន​រួច ច្បាស់​ណាស់​ថា​គ្មាន​នរណា​មាន​កម្លាំង ឬ​នឹក​គិត​ចង់​ស្លៀកពាក់​ស្អាត​ៗ​ទៀត​ឡើយ តែ​ក៏​មិន​ត្រូវ​បណ្ដោយ​ខ្លួន​ស្លៀកពាក់​រយីករយាគ អាវ​មិន​សម​អាវ ខោ​មិន​សម​ខោ​ដែរ។ ស្ត្រី​វ័យ ៣០ ស្ដើង​រូប​នោះ​បាន​បន្ត​ទៀត​ថា អ្នក​សម្រាល​កូន​រួច​គួរ​ត្រៀម​ឈុត ដើម្បី​ឲ្យ​មើល​ទៅ​សមរម្យ ព្រោះ​ក្នុង​ខ្លួន​ក៏​មិន​សូវ​ស្រួល​ពេក​ដែរ ពេល​សម្រាល​ហើយ។ ឧទាហរណ៍ ម៉ាក់​ៗ​អាច​ស្លៀកពាក់​រ៉ូប​វែង​វាល​ក្លៀក ហើយ​មាន​អាវ​ដៃ​វែង​ពី​ក្រៅ ចៀសវាង​ខោ​ចង្កេះ​កៅស៊ូ ព្រោះ​ធ្វើឲ្យ​ស្បែក​ពោះ​ដែល​នៅ​សេសសល់​ទៅជា​ជ្រួញ។ ២- សក់ សង្កេត​ឃើញ​ថា អ្នក​សម្រាល​កូន​រួច​សក់​ក្បាល​កន្ត្រើងរ៉ើង ព្រោះ​ចាស់​ៗ​ខ្លះ​មិន​ឲ្យ​កក់​សក់ ឬ​មិន​ចងឡើយ​ ឲ្យ​ទម្លាក់សក់​រហូត។ អ្នកនាង ភាព សំនៀង បាន​បញ្ជាក់​ថា ពេទ្យ​គេ​មិន​ឲ្យ​ធ្វើ​បែប​នោះ​ឡើយ​អាច​កក់សក់ និង​ចងបាន​យ៉ាង​រៀបរប ហើយ​បើ​ចង់​ស្អាត​អាច​គាប​សក់​បាន​ធម្មតា ព្រោះ​វា​មិន​មាន​ផល​ប៉ះពាល់​ណា​មួយ​ចំពោះ​សុខភាព។ អ្នក​រស់នៅ​ភ្នំពេញ​រូប​នេះ​បាន​បន្ត​ទៀត​ថា ការ​តុបតែង​សក់​ឲ្យ​មាន​សណ្ដាប់ធ្នាប់​ល្អជួយឲ្យមានអារម្មណ៍ល្អ ណា​មួយ​វា​មិន​ធ្លាក់​ចូល​ភ្នែក​កូន ឬ​កូន​បោច​ទាញ​លេង​មិន​បាន។ អត្ថបទពាក់ព័ន្ធ៖ អត្ថប្រយោជន៍ហ្គេនរឹតក្បាលពោះ សម្រាប់ម៉ាក់ៗសម្រាលកូនរួច ៣- ពាក់​អាវ​ក្នុង អ្នកស្រី ប៉ែន ស៊ីនួន មាន​ជ័យ​ក្បែរ ៥០ បាន​ឲ្យ​ដឹង​ថា កាល​ខ្លួន​មាន​កូន​រឿង​ចាំបាច់​បំផុត​ត្រូវ​បិទបាំង […]


ការថែទាំខ្លួនក្រោយសម្រាល

ម៉ាក់សម្រាលកូនរួចសុខភាពនឹងល្អដូចដើម បើធ្វើរឿងទាំងនេះបាន

ក្រោយសម្រាល​កូន​រួច បើ​ចង់​ឲ្យ​សុខភាព​ឆាប់​ត្រឡប់​មក​សភាព​ដើម​វិញ ​ស្រីៗគួរតែ​ចេះ​តិចនិក​រក្សា។ ទាំង​នេះ​ជា​វិធី​មួយ​ចំនួន​​ណែនាំ​ដោយ​អ្នក​គ្រូពេទ្យឆ្មប សុំ សូរិយា បម្រើការងារ​នៅ​មន្ទីរពេទ្យ​បង្អែក ខ្សាច់​កណ្តាល ខេត្ត​កណ្តាល ដែល​ងាយ​ស្រួល​ធ្វើ និង​ល្អ​ចំពោះ​ស្រី​ៗទើប​សម្រាល​កូន​រួច។ ១- ញ៉ាំ​អាហារ​មាន​ជីវជាតិ អាហារ​ដែល​ស្ត្រី​សម្រាល​កូនរួច​ត្រូវ​ញ៉ាំ ​ជា​អាហារ​មាន​ជាតិ​ទឹក សម្បូរជីវជាតិ​ ដែល​មាន​បន្លែ​គ្រប់មុខ និង​សាច់​ដូចជា សាច់​ជ្រូក ត្រី មាន់ និង​សាច់​គោ​ជា​ដើម តែ​មិនមែនជា​អាហារ​បែបក្រៀមក្រោះ។ បន្លែ​ទាំង​នេះ​មិន​ត្រឹម​តែ​ផ្ដល់​ឲ្យ​យើង​នូវ​សារធាតុ​ចិញ្ចឹម​ខ្លួនឯង​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ជួយ​ឲ្យ​សម្បូរ​ទឹកដោះ​ល្អ​ចំពោះ​សុខភាព​កូន​ទៀត​ផង។ ជាពិសេស​អាហារ​សម្បូរ​ជាតិ​ដែក ជាតិកាកសរសៃ ​ដូចជា ស្លឹកបាស ផ្ទី ស្លឹក​អង្គាដី មិន​គួរ​ខ្វះ​ឡើយ វា​ជួយ​ម៉ាក់ៗស្រួល​បន្ទោរ​បង់។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ២- លេប​ថ្នាំ​តាម​វេជ្ជបញ្ជា ក្រោយ​សម្រាល​កូន​រួច គ្រូពេទ្យ​តម្រូវ​ឲ្យ​ម៉ាក់​ៗ​លេប​ថ្នាំ​ជាតិ​ដែក និង​វីតាមីន​ខ្លះ​ៗ​បន្ត ៤២ ថ្ងៃ​ទៀត ព្រោះ​ជួយ​កុំឲ្យ​មាន​សភាព​ស្លេកស្លាំង។ ថ្នាំ​ជាតិដែក​ក្រោយ​សម្រាល​ក៏​មាន​សារៈ​សំខាន់​​ខ្លាំង​ណាស់ ដូចនេះ​ម៉ាក់​ៗ​គួរតែ​លេប​តាម​ការ​កំណត់​របស់​គ្រូពេទ្យ និង​ទៅ​ជួប​គ្រូពេទ្យ​នៅ​ពេលសម្រាល​កូន​បាន ៦ សប្តាហ៍។   ៣- ផឹក​ទឹកឲ្យបានច្រើន ការញ៉ាំទឹកច្រើន ជួយឲ្យសុខភាពល្អ ជាពិសេសជួយដល់ការបំបៅដោះកូន។ ដូច្នេះអ្វីដែលម៉ាក់គួរធ្វើនៅពេលនេះគឺ ព្យាយាមញ៉ាំទឹកឲ្យបានច្រើន។ ៤- ​អនាម័យ​ខ្លួនប្រាណ ក្រោយ​សម្រាល​កូន​រួច​អាច​មាន​ធ្លាក់​ឈាម​យ៉ាងហោចណាស់ ២ សប្ដាហ៍ ឬ​អ្នក​ខ្លះ​ទៀត​អាច​រហូត​ដល់ ១ […]


ការថែទាំខ្លួនក្រោយសម្រាល

ពេលកូនខ្ចី ស្លៀកពាក់​ក្រោយសម្រាលឃ្លុំ​ជិត​ៗ​ជួយ​អីបាន​ខ្លះ?

បើ​សង្កេត​ទៅ ​យើង​នៅ​ឃើញ​មាន​ទម្លាប់​ស្ត្រី​សម្រាល​កូន​រួច​ស្លៀក​ពាក់​ជិត​ៗ ពាក់​មួក​បាំង​ត្រចៀក និង​ពាក់​ស្រោម​ជើង។ កាល​ដែល​ធ្វើ​បែប​នេះ តាម​ចាស់​ៗ​ថា​ ខ្លួន​ប្រាណ​មាន​កម្ដៅ មិន​ប៉ះ​ខ្យល់ និង​ជួយ​ឲ្យ​សរសៃ​ឆាប់​រឹងមាំ​ឡើងវិញ តែ​បើ​តាម​ពេទ្យ​វិញ​បាន​ឲ្យ​ដឹង​ថា ការ​អនុវត្ត​បែប​នោះ​គ្មាន​បាន​ផល​អ្វី​ទេ។ បើ​តាម​លោក​ជំទាវ​វេជ្ជបណ្ឌិត គ្រុយ លាងស៊ីម អនុ​រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល និង​ជា​ទីប្រឹក្សា​​ផ្នែក​សម្ភព នៅ​មន្ទីរពេទ្យ​កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា កាល​ពី​ជំនាន់​មុន​ចាស់​ៗ​ សម្រាល​កូន​នៅ​ក្នុង​ព្រៃ មាន​ខ្យល់ មានភ្លៀង មិន​មែន​នៅ​ក្នុង​មន្ទីរពេទ្យ​ត្រឹមត្រូវ ដូចនេះ​ហើយ​អាកាសធាតុ​ប្រាកដជា​ត្រជាក់​ប៉ះដល់​រាងកាយ​ជា​មិន​ខាន ហើយ​យើង​អ្នក​ធម្មតា​ក៏​រងា​ដូចគ្នា​នឹង។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចំពោះ​ស្រីៗសម្រាល​កូន​រួច ​ពេល​ជួប​បញ្ហា​លក្ខខណ្ឌ​បែប​នោះ ប្រាកដជា​ត្រូវការ​ខោអាវក្រាស​ៗ​មក​ស្លៀកពាក់​ហើយ។ ងាក​មក​សម័យ​ឥឡូវ​វិញ មិន​សូវ​មាន​អ្នកធ្វើបែប​នោះ​ទៀត​ទេ ព្រោះ​ស្ត្រី​បាន​សម្រាល​នៅ​ក្នុង​មន្ទីរពេទ្យ​ត្រឹមត្រូវ។ ចំណែក​ផល​ដែល​ទទួល​បាន​ពី​ការ​ស្លៀកពាក់​ជិត​ឈឹង​ទាំង​នោះ​គឺ​គ្មាន​ទេ ព្រោះ​ស្ត្រី​សម្រាល​កូន​រួច​អាច​ស្លៀកពាក់​បាន​ជា​ធម្មតា ធ្វើ​យ៉ាង​ណា​ឲ្យតែ​យើង​ស្រណុក​ខ្លួនឯង​ទៅ។ [embed-health-tool-due-date]   នៅ​មួយ​ចំណុច​ទៀត​ដែល​ម៉ាក់​ៗ​ច្រើន​នៅ​ជឿ​តាម​ចាស់​បុរាណ គឺ​ស្រីៗខ្លះ​ពេល​កូន​ខ្ចី​មិន​ហ៊ាន​បើក​កង្ហារ ឬ​ម៉ាស៊ីន​ត្រជាក់​ឡើយ ព្រោះ​ខ្លាច​ត្រជាក់ ហើយ​សរសៃសសូង​មិន​រឹងមាំ​ឡើងវិញ ធ្វើ​ឲ្យ​ទាស់​សរសៃ។ តែ​នោះ​ក៏​ជា​ការយល់​ខុសវិញ​ទេ ព្រោះ​​ពេល​អាការៈក្ដៅ​ពេក អាច​ឲ្យ​ម៉ាក់​ៗ​ជួប​បញ្ហា​សុខភាព​ផ្សេង ដូចជា​ថប់​ដង្ហើម ក្ដៅស្អុះ និង​មានបញ្ហា​ស្បែក​វិញ ព្រោះ​ក្ដៅ​ផង ញើស​ក៏​ហូរ ​បូក​រួម​នឹង​សម្លៀកបំពាក់​ក្រាស់​ៗ​ទៀត ធ្វើឲ្យ​រោល​រមាស់​ជាដើម។ ស្វែងយល់បន្ថែម ក្រោយសម្រាលកូនរួច ម៉ាក់ៗឥឡូវច្រើនធ្វើរឿងទាំងនេះ គ្រោះ​ថ្នាក់​ប៉ុនណា ​ក្រោយ​សម្រាល​ហើយ […]


ការថែទាំខ្លួនក្រោយសម្រាល

ពិតឬអត់? ចាស់ៗពីដើមថាសម្រាលកូន​រួចឲ្យផឹកទឹកនោមប្ដីល្អ

ទម្លាប់​ចាស់​ៗ​ពី​មុន​ឲ្យតែ​ស្ត្រី​សម្រាល​កូន​រួច​បាន​បង្គាប់បញ្ជា​ឲ្យ​ធ្វើ​រឿង​ជាច្រើន មាន​ទាំង​ផឹក​ស្រា​ថ្នាំ ឬ​ស្រា​ឫស​ឈើ ថ្នាំ​ចំណាំង​ឈើ ដើម្បី​ឲ្យ​មាន​សុខភាព​ល្អ សរសៃសសូង​ឆាប់​រឹងមាំ។ ចំណែក​រឿង​មួយ​ទៀត​ដែល​ធ្ងន់ជាង​ទឹក​ស្រា ឬ​ថ្នាំ​បុរាណ​នោះ គឺ​ការ​ផឹក​ទឹក​នោម​ប្ដី ដើម្បី​ឲ្យ​សាច់​ចាំ​ល្អ មិន​ងាយ​ចាស់ ហើយ​ពេល​ចាស់​ទៅ​ក៏មិន​ងាយ​ឈឺ។ [embed-health-tool-child-growth-chart] អ្នក​គ្រូ​ពេទ្យ​ផ្នែក​ឆ្មប សុំ សូរិយា បម្រើ​ការ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ ស្រុក​ខ្សាច់​កណ្ដាល បាន​ឲ្យ​ដឹង​ថា កន្លង​មក អ្នកគ្រូ​ក៏​ធ្លាប់​ជួប​ប្រទះ​ស្រ្តី​ដែល​សម្រាល​កូន​រួច ហើយ​មក​ពិនិត្យ​សុខភាព និយាយ​ពី​បញ្ហា​នេះ​ដែរ។ តែ​សម្រាប់​ក្បួន​ពេទ្យ​វិញ គឺ​គ្មាន​ជា​ដាច់​ខាត ហើយ​ការ​បន្ត​ធ្វើ​រឿង​ទាំង​នេះ​អាច​ធ្វើឲ្យ​ម៉ាក់​ៗ​មាន​បញ្ហា ឬ​ជួប​ប្រទះ​ជំងឺ​អ្វី​មួយ ព្រោះ​ថា​ទឹក​នោម​មិន​មែន​ជា​របស់​ល្អ​ទេ ផ្ទុយទៅវិញ​វា​ជា​សំណល់​អាក្រក់​ដែល​ត្រូវ​តែ​បញ្ចេញ​ចោល ហើយ​នៅ​ពេល​យក​មក​ផឹក​សំណល់​អាក្រក់​ទាំង​នោះ ចូល​ទៅ​ក្នុង​រាងកាយ​វិញ។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!   បន្ថែម​ពី​លើ​នេះ អ្នក​គ្រូពេទ្យ​ខាង​លើ​ក៏​ឲ្យ​ដឹង​ទៀត​ថា ស្រីៗនៅ​តាម​ទី​ជនបទ​ភាគច្រើន​នៅតែ​ធ្វើ​តាម​ជំនឿ ទាំង​ដែល​គ្រូពេទ្យ​ណែនាំ និង​ប្រាប់​ពី​ផល​វិបាក​មួយ​ចំនួន​ទៅ​ហើយ។ អ្នក​ខ្លះ​គាត់​ថា ម្ដាយ​គាត់​ពេល​មាន​គាត់ (មានកូន) ​ព្រឹក​ឡើង​ផឹក​ទឹក​នោម​ប្ដី ១ពែងរាល់ព្រឹក ទើប​មាន​សាច់​ឈាម​ភ្លឺ​ថ្លា ចាស់​ទៅ​មិន​សូវ​ឈឺ មាន​សាច់​ស្អាត ហើយ​នៅ​ពេល​យើង​ពន្យល់​ថា ទឹកនោម​ជា​របស់​គគ្រិច អ្នក​ខ្លះ​គាត់​មិន​ជឿ​ឡើយ និង​ថែម​ទាំង​ថា​ចាស់​ៗ​ពី​ដើម​មិន​អី​ផង។ អ្នកគ្រូពេទ្យបានបន្ថែមថា គ្រូពេទ្យ​រូប​នោះ​បាន​បន្ត​ទៀត​ថា មាន​ជំងឺ​មួយ​ចំនួន​អាច​ឆ្លង​តាម​រយៈ​ទឹក​នោម ដូចជាជំងឺគ្រុន​ពោះវៀន ​ស្វាយ ​ប្រមេះ អេដស៍ ជំងឺថ្លើមជាដើម ដូចនេះ​បើ​ផឹក​ចូល​ទៅ​ក្នុង​ខ្លួន​ អាច​នឹង​កើត​​រោគ​បាន។ ប្រសិនបើ​ម៉ាក់​ៗ​សម្រាល​កូន​រួច​ចង់​បាន​ស្បែក​ភ្លឺ​ថ្លា […]


ការថែទាំខ្លួនក្រោយសម្រាល

តិចនិកផាត់មុខពេលពពោះ ឲ្យមើលទៅឃើញភ្នែកភ្លឺថ្លា និងស្បែកមុខរលោង

ពេល​ពពោះ​ ស្រីៗ​មួយ​ចំនួន អាច​ធ្វើ​ឲ្យ​​ស្បែកយើង​​ភ្លឺ​ថ្លាមែន ប៉ុន្តែ​ក្នុង​អំឡុង​ជាមួយគ្នា ស្បែក​ក៏​អាចប្រែ​ប្រួល​ដែរ ​អាច​ប្រែ​ទៅ​ជា​ជាំ ឡើង​មុន ស្ងួត ឬ​ឡើង​ប្រេងជាដើម។ យ៉ាងណា គ្នា​យើងស្រីៗ មិនគួរ​​ទុក​ឲ្យ​ស្បែកយើង​អាក្រក់​បែប​នេះ​ដែរ អាច​ប៉ះពាល់​ផ្លូវ​អារម្មណ៍​អំឡុង​ពេល​ពពោះ​ គួរ​ចេះ​តុប​តែង​ខ្លួន​ខ្លះ​នៅ​ពេល​ព្រឹក មុន​ចេញ​ធ្វើ​ការ អាចជួយ​ធ្វើឲ្យ​អារម្មណ៍​ស្រស់​ស្រាយ ខណៈ​ខាង​ក្រោម​នេះ ជា​គុណ​ប្រយោជន៍​ខ្លះៗ​ពី​ការ​តុប​តែង​​ខ្លួន​ពេល​ពពោះ។ ១- ជួយឲ្យ​ភ្នែក​ភ្លឺ​ថ្លា ដើម្បី​បំបាត់​បញ្ហា​​ហើម និង​រង្វង់​ខ្មៅ​ក្រោម​ត្របក​ភ្នែក ដោយ​សារ​គេង​មិន​គ្រប់គ្រាន់ គ្នា​យើង​​អាច​លាប​ក្រែម​​ផ្តល់សំណើមឲ្យភ្នែក​ ស្ដើង​ៗ​ក្រោម​ត្របក​ភ្នែក មុន​ពេលចាប់​ផ្ដើម​លាបក្រែមផ្ដល់​សំណើមពេញផ្ទៃមុខ បន្ទាប់​មក​យក​ concealer មកលាបស្រាលៗនៅក្រោមត្របកភ្នែក ព្រោះ​ធ្វើ​បែប​ ​អាច​ជួយ​ឲ្យ​ផ្ទៃ​មុខ​​ស្រស់​ស្រាយ និង​ធ្វើ​ឲ្យ​ភ្នែក​មើល​ទៅ​ឃើញ​ភ្លឺ​ថ្លា។ កុំ​បាច់​បារម្ម​ខ្លាច​ មិន​អាច​លុប​រង្វង់​ខ្មៅ​ក្រោម​ភ្នែក​អី យើង​​អាច​សាក​ល្បង​ប្រើ BB cream (Blemish balm) ឬក្រែមផ្តល់សំណើមដែល​មាន​ពណ៌​ស្រាល​​បន្ថែមពីលើ​បាន។ ២- តិចនិក​​ផាត់​មុខ​ឲ្យ​ស្រស់​ស្អាត​អំឡុង​ពេល​ពពោះ កំពុង​ពពោះ គ្នា​យើង​​មិន​ត្រូវផាត់​ម្សៅ​ទ្រនាប់​ក្រាស់​ៗ​ទៀត​ទេ ព្រោះ​អំឡុង​ពេល​នេះ អ័រម៉ូន​ក្នុង​ខ្លួន​យើង អាច​ធ្វើ​ឲ្យងាយ​មាន​ប្រតិកម្មណាស់ ស្បែក​អាច​នឹង​​ចាប់​ផ្ដើម​មាន​ឡើង​ស្នាម​អុច​ៗ ហេតុនេះ​គួរ​​ទុក​ពេល​ឲ្យ​ស្បែកដក​ដង្ហើម​ខ្លះ​ផង។ បើ​ស្បែកឡើង​ពណ៌​អុច​ៗ​ច្រើន ឬ​មាន​ស្បែក​ខ្មៅ​នៅ​លើ​ផ្ទៃ​មុខ អាច​ប្រើ​ក្រែម​ផ្ដល់​សំណើម​មាន​ពណ៌​ស្រាល​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​បាន ខណៈ BB Cream និង CC Cream​ […]


ការថែទាំខ្លួនក្រោយសម្រាល

ទើប​សម្រាល​ថ្មីៗ ម៉ាក់ៗ​គេង​អត់​សូវ​ស្កប់ អាច​សាក​វិធី​នេះ​បាន

ទើប​ក្លាយ​ជា​ម៉ាក់ៗថ្មី​ថ្មោង ច្បាស់​ជា​ជួប​បញ្ហា​ពិបាក​ជា​ច្រើន ក្នុង​នោះ​ក៏​មាន​ការ​គេង​មិន​ឆ្អែត​​ផង​ដែរ ដោយសារ​តែ​យើង​ត្រូវ​ងើប​បំបៅ និង​ថែទាំ​កូន​កណ្តាល​យប់ ឬ​ពេលកូន​មិន​ចង់​គេង ហើយ​នេះគឺ​មាន​គ្រោះថ្នាក់​ជាង​អ្វី​ដែល​អ្នក​គិត​ទៅ​ទៀត។ គេង​មិន​គ្រប់គ្រាន់​អាច​ធ្វើ​ងងុយ និងបង្កើន​ហានិភ័យ​ដល់​អារម្មណ៍ និងបញ្ហា​សុខ​ភាព​​មួយ​ចំនួន​ទៀត។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​វិធីសាស្ត្រ​ជួយ​ឲ្យ​គេ​ស្កប់​ឲ្យ​គ្នា​យើង​បាន​ដឹង។ ១- គេង​ពេល​កូន​យើងគេង គន្លឹះ​ដើម្បី​ការពារ​គេង​មិន​គ្រប់គ្រាន់​ គឺ​ត្រូវ​គេង​ពេល​កូន​គេងដូច​គ្នា ព្រោះ​មាន​ស្រីៗ​មួយ​ចំនួនទម្លាប់​​ធ្វើ​ការងារ​ផ្ទះ និយាយ​ទូរសព្ទ បោក​ខោអាវ ជូត​សម្អាត​ផ្ទះ ​ពេលកូន​គេង​លក់ ​បណ្តាលឲ្យ​ខ្លួន​ឯង​គ្មាន​​ពេល​សម្រាក។ ធ្វើ​ការ​លើស និងគ្មាន​ពេល​គេង​គ្រប់​គ្រាន់ នាំ​ឲ្យ​មាន​បញ្ហា​គេង​មិន​គ្រប់​គ្រាន់។ ដូច្នេះ​ ទុក​អ្វី​ទាំង​អស់​មួយ​ឡែក​សិន ​ហើយ​ទៅ​គេង​ជាមួយ​កូន​តូច​ជា​រឿង​ប្រសើរ។ [embed-health-tool-baby-poop-tool] ២- ព្យាយាម​គេង​ឲ្យ​ទៀង​ទាត់ បើ​ចូល​ចិត្ត​មើល​ទូរសព្ទ ឬធ្វើ​អ្វី​នៅ​ពេល​យប់ គួរ​ព្យាយាម​កែ​​ទម្លាប់​អាក្រក់​នេះ​ចេញ​ទៅ ប្តូរ​មក​រក​​ទម្លាប់​គេង​ឲ្យ​បាន​ត្រឹម​ត្រូវ។ ឧទាហរណ៍​ ពេល​យើងបំបៅ​ដោះ​កូននៅ​ម៉ោង ៩ ​យប់​ ដើម្បីឲ្យ​កូន​​គេង ​គួរ​​គេង​ក្រោយកូន​បន្តិច​បាន​ហើយ។ យូរ​ៗ​ទៅគ្នា​យើង​នឹងទម្លាប់​បាន។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ៣- ស្វែង​រក​ជំនួយ កុំ​ព្រួយ​បារម្ភ​អី​ សុំ​ជំនួយ​ពី​អ្នក​ដទៃ​ និង​ព្រម​ទទួល​ជំនួយ​ពី​ប្តី​ ក្រុម​គ្រួសារ អ្នក​ថែទាំ ជាដើម។ បែប​នេះ អាច​ជួយ​យើង​យ៉ាង​ហោច​ណាស់ ​មាន​ពេល​គេង ២-៣ ម៉ោង​ដែរ។ ៤- កុំ​បារម្ភ​ពេក កុំ​បារម្ភ​ថា​ខ្លាច​កូន​យំ​ យើង​ស្តាប់​មិន​ឮឲ្យ​សោះ។ បើ​កូនយំ​បាន […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស