ការថែទាំខ្លួនក្រោយសម្រាល

ការថែទាំខ្លួនក្រោយសម្រាល - ត្រៀម​រួចរាល់ហើយ ឆ្លង​ទន្លេ​បង្កើត​កូន​ក៏​រួចរាល់​ហើយ​ដែរ។ តើ​មាន​ចំណុច​សំខាន់ៗ​ណា​ខ្លះ​ដែល​ម៉ាក់ៗ គួរ​ដឹង​ពី​ការ​ថែទាំ​ខ្លួន ឲ្យ​ស្អាត​ដូច​មុន​មាន​កូន ឬ​ថែទាំ​ផ្នែក​សុខភាព​មួយ​ចំនួន​ផ្សេងទៀត

ចំណេះដឹងទូទៅ

ការថែទាំខ្លួនក្រោយសម្រាល

តិចនិកងាយៗ ជួយអ្នកម៉ាក់ថ្មីថ្មោងថែទាំថ្នេរក្រោយសម្រាលកូនតាមធម្មជាតិ

ការថែទាំថ្នេរក្រោយសម្រាលតាមធម្មជាតិត្រឹមត្រូវអាចជួយម៉ាក់ៗកាត់​​​​បន្ថយការឈឺចាប់ ការហើម ការឆ្លងមេរោគ និងជួយឱ្យម៉ាក់ៗឆាប់ជាសះស្បើយពីមុខរបួស។ ក្រោយសម្រាលតាមធម្មជាតិរួច ម៉ាក់ៗគួរថែទាំថ្នេរបែបណា? ក្នុងអំឡុងពេលសម្រាលតាមធម្មជាតិ ពេទ្យឆ្មបអាចវះសាច់ចន្លោះទ្វារមាស និងរន្ធគូថម៉ាក់ៗដើម្បី​ជួយឱ្យទារកសម្រាលចេញលឿន ឬ​សាច់ចន្លោះទ្វារមាស និងរន្ធគូថម៉ាក់ៗអាចរហែក ពេល​សម្រាល​ក៏​មាន ដែល​ត្រូវ​ឲ្យ​មានការ​ដេរ​ភ្ជាប់​ឡើង​វិញ​។ បន្ទាប់ពីសម្រាលរួច​ ពេទ្យឆ្មបនឹងដេរបិទសាច់ចន្លោះទ្វារ​មាស និងរន្ធគូថរបស់ម៉ាក់ៗ។ ម៉ាក់ៗអាចជួបប្រទះការហើម និង​ការឈឺចាប់ថ្នេរពីរបីសប្តាហ៍។ ដើម្បីកាត់បន្ថយការឈឺចាប់ និងការហើមថ្នេរ ម៉ាក់ៗអាចសាកល្បងតាមវិធីដូចខាងក្រោម៖ ១. ស្អំទឹកកក ម៉ាក់ៗអាចរុំដុំទឹកកកជាមួយកំណាត់ ឬកន្សែងស្អាត រួចស្អំទឹកកកលើថ្នេររយៈពេល ១០-១៥ នាទីបីបួនដងក្នុងមួយថ្ងៃក្នុងអំឡុងពេល ២៤​ បន្ទាប់ពីសម្រាលរួចដើម្បីកាត់បន្ថយការឈឺចាប់ និង​ហើម។ ២. គេងផ្អៀងពេលបំបៅដោះ ពេលបំបៅដោះកូន ម៉ាក់ៗគួរចៀសវាងអង្គុយបំបៅ។ ម៉ាក់ៗគួរគេងផ្អៀងដើម្បី​កុំឱ្យថ្នេររងសម្ពាធខ្លាំង​ដែលមិនសូវធ្វើឱ្យម៉ាក់ៗឈឺចាប់។ ៣. ប្តូរខោទឹកនោម ឬសំឡីអនាម័យ ២-៤​ ម៉ោងម្តង បន្ទាប់បីសម្រាលរួច ម៉ាក់ៗនឹងធ្លាក់ឈាមប្រហែលមួយសប្តាហ៍ ដូច្នេះម៉ាក់ៗត្រូវស្លៀកខោទឹកនោម​ដើម្បីការពារការប្រឡាក់ ជាពិសេសអំឡុង​ពេលស្នាក់នៅមន្ទីរពេទ្យ។ ម៉ាក់ៗត្រូវប្តូរខោទឹកនោម ឬ​សំឡីអនាម័យ ២-៤​ ម៉ោងម្តងដើម្បីកុំឱ្យថ្នេរសើម និងឆ្លងមេរោគ។ ៤. ការពារការទល់លាមក ការទល់លាមកអាចបន្ថែមសម្ពាធដល់របួស និងអាចធ្វើឱ្យរហែកថ្នេរក្នុងអំឡុងពេល​ម៉ាក់ៗប្រឹង​បត់​ជើង។ ដូច្នេះ ដើម្បីការពារការទល់លាមក ម៉ាក់ៗគួរញុំាទឹក បន្លែ និងផ្លែឈើដែលមានមានជាតិ​សរសៃ​ខ្ពស់​ឱ្យបានច្រើន ជាពិសេសល្ហុងទុំ។ ជាងនេះទៅទៀត ម៉ាក់ៗគួរដើររយៈពេល ១៥-៣០ នាទីជារៀងរាល់ថ្ងៃ​ដើម្បីជួយពោះវៀន​បញ្ចេញ​កាក់សំណល់។ ប្រសិនបើម៉ាក់ៗនៅតែទល់លាមក ម៉ាក់ៗអាចស្នើពេទ្យចេញវេជ្ជបញ្ជាថ្នាំក្តៀនបាន។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន […]

ស្វែងរក ការថែទាំខ្លួនក្រោយសម្រាល

ការថែទាំខ្លួនក្រោយសម្រាល

ពេល​កូន​ខ្ចី​សាច់​ឡើង​ស​ស្អាត និង​ម៉ដ្ត​​រលោង បើ​ម៉ាក់​ៗ​អាច​ធ្វើ​រឿង​ទាំង​នេះ

ក្រោយ​សម្រាល​កូន​រួច​ ម៉ាក់ៗ​ពិតជា​ចង់​ឲ្យ​ខ្លួន និង​កូន​មាន​សុខភាព​ល្អ ហើយ​អ្វី​ដែល​ពិសេស​គឺ​ទទួល​បាន​សម្រស់​ស្រស់​ស្អាត​ឡើង​វិញ។ បើ​តាម​ការ​ចែក​រំលែក​របស់ម៉ាក់ៗ​ទាំង ៤ រូប​នេះ​បាន​ឲ្យ​ដឹង​ថា ការ​ប្រើ​វិធី​បុរាណ​ដែល​ចាស់​ៗ​តែង​ធ្វើ និង​ការ​របៀបរបប​រស់នៅ​ប្រចាំ​ថ្ងៃ​មួយ​ចំនួន អាច​ជួយ​ឲ្យ​សម្រស់​យើង​ស្អាត​មិនចាញ់​ពេល​មិន​ទាន់មាន​កូនប៉ុន្មាន​ទេ។​ ១- ខាត់​ស្បែក​ជាមួយ​ពន្លៃ រូបមន្ត​ខាត់​ស្បែក​ដែល​ផ្សំ​ពី​រមៀត​លាយ​ជាមួយ​ពន្លៃ ទឹកដោះគោ​ឆៅ និង​ក្រូចឆ្មារ ឬ​ក្រូច​ពោធិ៍សាត់។ សុគន្ធា ដែល​មាន​សាច់​ចាំ​វ័យ​ជិត ៤០ ឆ្នាំ​ហើយ តែ​នៅ​ស្អាត​ដដែល​បាន​រៀបរាប់​ថា ស្រី​ៗ​យើង​ទើប​សម្រាល​ប៊េបី​បាន កន្លះខែ​ទៅ គួរតែ​ឧស្សាហ៍​អនុវត្តន៍​វិធី​នេះ ទើប​ជួយ​រក្សា​ស្បែក​ឲ្យ​មាន​សំណើម​ជាប់​ជានិច្ច ព្រោះ​ពេល​ពពោះ យើង​មិន​បាន​ប្រើប្រាស់​ផលិតផល​អ្វី​ឡើយ ដូចនេះ​ហើយ​ទើប​ស្បែក​មិន​ស្រស់​ថ្លា​ល្អ។ ២.ឆ្ពុង សីហា ដែល​មាន​តួនាទី​ជា​គ្រូពេទ្យ ក៏​នៅតែ​ជឿ​លើ​វិធី​បុរាណ​មួយ​នេះ​ដែរ ព្រោះ​វា​ប្រៀប​ដូចជា​វិធី​អប់​សាច់​ឲ្យ​ក្ដៅ​ងំ និង​ជួយ​សម្រួល​សរសៃ​ឈាម​ឲ្យ​រត់​ស្រួល។ អ្នក​គ្រូ​ពេទ្យ​ខាង​លើ ក៏​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​ឆ្ពុង​រួច អ្នក​យក​ពន្លៃ​មក​លាប​ពេញ​ខ្លួន រឹតតែ​មាន​ប្រសិទ្ធភាព។ វិធី​នេះ​អាច​ធ្វើ​រហូត​ដល់​កូន ១ ឆ្នាំ​ក៏​បាន​ដែរ​ស្បែក​កាន់តែ​ស្អាត និង​ភ្លឺ​រលោង។ ៣- ងូត​ទឹក​ក្ដៅ ទើប​តែ​សម្រាល​កូន​មិន​គួរ​ងូត​ទឹក​ត្រជាក់​ឡើយ។ ងូត​ទឹក​ក្ដៅ​ជា​រៀង​រាល់ថ្ងៃ​ក្នុង​មួយ​ថ្ងៃ​ពីរ​ដង នោះ​ស្បែក​នឹង​មិន​ឆាប់​ចាស់។ នេះ​ជា​ការ​លើកឡើង​របស់ សេងលី ដែល​មាន​កូន ៣ នាក់ ទៅ​ហើយ​ក្ដី។ ដើម្បី​ឲ្យ​សាច់​កាន់តែ​ទន់​រលោង គួរតែ​ឧស្សាហ៍​ត្រាំ​ទឹកក្ដៅឧណ្ហ៍ៗ លាយ​ជាមួយ​ស្រទាប់​ផ្កា​ចម្រុះ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន […]


ការថែទាំខ្លួនក្រោយសម្រាល

ថ្ងៃនេះមកស្ដាប់​ពេទ្យ​សម្ភព​បកស្រាយលម្អិត​ ពី​រឿង​​សម្រាល​កូន​ហើយ​ទាស់​សរសៃ

ទាស់​សរសៃ​ជា​ពាក្យ​ដែល​ចាស់ៗ​តែង​តែ​និយាយ​ចំពោះ​ស្រី​ៗទើប​សម្រាល​កូន​រួច​ ដែល​មាន​អាការៈស្រៀវស្រាញ ព្រឺរងារ បាយ​មិន​បាន គេងមិនលក់ ស្រកគីឡូ ស្គមរីងរៃ។ តើ​អាការៈ​ទាស់​សរសៃ​បណ្តាល​មក​អ្វី? មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​​ទេ? ជា​ទូទៅ​នៅ​ពេល​សម្រាល​កូន ស្រីៗ​ទាំងអស់​ត្រូវ​​​ទម្លាក់​សុក ទឹកភ្លោះ ថង់​ទឹកភ្លោះ ចេញ​ឲ្យ​អស់​ពី​ក្នុង​ស្បូន​។ ប៉ុន្តែ​ក្នុង​ករណី​ដែល​ស្រីៗ​ទៅ​សម្រាល​កូន​ជាមួយ​ពេទ្យ​ដែល​គ្មានជំនាញ​ច្បាស់លាស់ ​ទម្លាក់​សុក​មិន​អស់​ពី​ស្បូន ធ្វើ​ឲ្យ​ម៉ាក់ៗ​មាន​អាការៈ​​ព្រឺរងារ រកកល​គ្រុន​បន្តិច ដែល​ទាំងអស់​នេះ​ចាស់ៗ​ពី​ដើម​ហៅ​ថា ទាស់​សរសៃ​នោះ។ នេះ​ជា​លើក​ឡើងរបស់​លោក​ជំទាវ​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គ្រុយ លាងស៊ីម អនុ​រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល និង​ជា​ទីប្រឹក្សា​បច្ចេកទេស​ផ្នែក​សម្ភព នៅ​មន្ទីរពេទ្យ​កាល់ម៉ែត។ [embed-health-tool-due-date] លោក​ជំទាវ​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គ្រុយ លាងស៊ីម អនុ​រដ្ឋលេខាធិការ មួយ​វិញទៀត​ការ​ដែល​ស្រីៗ​យើង​សម្រាក​ពុំ​បាន​គ្រប់​គ្រាន់ ញ៉ាំ​មិន​សូវ​បាន ឬ​ញ៉ាំ​ចំណី​អាហារ​ក្រៀមក្រោះ មិនសូវ​សម្បូរ​ជីវជាតិ​គ្រប់​គ្រាន់ ដូចជា​សាច់​ប្រឡាក់ ឬ​របស់ហឹរ​ដូចជា ម្រេច ខ្ញី​នោះ គួបផ្សំ​នឹង​ការ​ហត់នឿយ​មើល​ថែទាំ​កូនតូច​ទៀត​នោះ ក៏​អាច​ឲ្យ​ម៉ាក់ៗ​អស់​កម្លាំង ចេញ​អាការៈ​ដូចជា​ទាស់​សរសៃ​ដូច្នេះ​ដែរ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! លោក​ជំទាវ​វេជ្ជបណ្ឌិត​បាន​ណែនាំ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងអស់​ទៅ​សម្រាល​កូន​នៅមណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​បង្អែក ដែល​ពេទ្យ​មាន​ជំនាញ​ច្បាស់​លាស់។ បន្ទាប់​ពី​សម្រាល​ហើយត្រូវថែទាំសុខភាពឲ្យបានល្អ សម្រាក​ឲ្យ​បានគ្រប់​គ្រាន់ ញ៉ាំ​​អាហារ​​ដែល​​សម្បូរ​វីតាមីន​ឲ្យ​បាន​គ្រប់​មុខ។ ក្នុងករណី​ស្រីៗមាន​អាការៈ​ខុស​ប្រក្រតី ​ស្រាវស្រាញ ក្តៅខ្លួន ធ្លាក់សធុំក្លិន មានខ្ទុះ ធ្លាក់​ឈាម​ច្រើន​ខុស​ប្រក្រតី ដែល​បណ្តាល​មក​ពី​ការ​ទម្លាក់​សុក​មិន​អស់ […]


ការថែទាំខ្លួនក្រោយសម្រាល

ប្រសិទ្ធភាពមធ្យោបាយ​ពន្យារ​កំណើត​ អ្នកមិនទាន់ចង់បានកូនគួរដឹង

ស្រោមអនាម័យ ថ្នាំលេប ថ្នាំចាក់ ការចងដៃស្បូន-បំពង់មេជីវិត កងដាក់ក្នុងស្បូន-ក្រោមស្បែក ជាមធ្យោបាយ​ពន្យារ​កំណើត​សម័យថ្មី​។ ប្រភេទ​ខ្លះ​សម្រាប់​ស្រីៗ ឯ​ខ្លះ​ទៀត​សម្រាប់​ប្រុសៗ ចំណែក​ប្រសិទ្ធភាព​ក៏​ខុសគ្នា​ដែរ។ ស្រោមអនាម័យ៖ អាច​ការពារការឆ្លង​ជំងឺ​កាមរោគ ជំងឺ​អេដស៍ និងការមានផ្ទៃពោះ។ ស្រោមអាម័យ ១ អាច​ការពារ​បាន​តែ​ម្តង​គត់។ ថ្នាំលេប៖ ស្រីៗ​លេប​ថ្នាំ​គ្រាប់​ពន្យារ​កំណើត ១ បន្ទះ អាច​ការពារ​មិន​ឲ្យ​មាន​កូន​បាន ១ ខែ។ ថ្នាំគ្រាប់ពន្យារកំណើត ថ្នាំចាក់៖ ចាក់​ថ្នាំ​ពន្យារ​កំណើត ១ ម្ជុល ស្រីៗ​អាច​បង្ការ​ការ​ផ្ទៃពោះ​បាន ៣ខែ។ ការចងដៃស្បូន៖ វិធី​ពន្យារ​កំណើត​នេះ​ប្រើ​សម្រាប់​ស្រីៗ​ដែល​មាន​បំណង​បញ្ឈប់​កំណើត។ ការចងដៃស្បូនបង្ការការមានកូនបានរហូត។ ការ​ចង​បំពង់​មេជីវិត​ឈ្មោល៖ ប្រសិទ្ធភាព​ដូចគ្នា​ទៅ​នឹង​ការ​ចងដៃ​ស្បូនដែរ គ្រាន់​តែ​វិធី​នេះ​ប្រើ​ទៅ​បុរស។ កងដាក់ក្នុងស្បូន៖ កងដាក់ក្នុងស្បូនគ្មានជាតិអ័រម៉ូន អាចប្រើបានពី ៥ ទៅ ១០ ឆ្នាំ។ មុនសម្រេចពន្យារកំណើត សូមប្រឹក្សាជាមួយគ្រូពេទ្យ ដើម្បីពិនិត្យសុខភាពដឹងពីផលល្អ ផលរំខាននៃវិធីពន្យារកំណើតមួយៗ និងរើសវិធីណាដែលសមស្របនឹងការរស់នៅប្រចាំរបស់ខ្លួន។ កងដាក់ក្រោមស្បែក៖ ការ​ប្រើ​កង​ដាក់​ក្នុង​ស្បូន​អាច​បង្ការ​កុំ​ឲ្យ​មាន​ផ្ទៃពោះពី ៣-៥ ឆ្នាំ។ កងដាក់ក្នុងស្បូន មុន​នឹង​សម្រេច​ចិត្ត​ជ្រើសរើស​មធ្យោបាយ​ពន្យារ​កំណើត​ណា​មួយ ប្តីប្រពន្ធ​ត្រូវ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ដើម្បី​បាន​ដឹង​ពី​ចំណុច​ល្អ និង​ផល​រំខាន​តិចតួច ដែល​អាច​កើត​មាន​ឡើង។ អត្ថបទពាក់ព័ន្ធ៖ កំហុស​បច្ចេកទេស​កើតឡើងញឹកញាប់ ពេល​​ប្រើស្រោម​បើក​ឆាក​ប្រយុទ្ធ ថ្នាំ​ពន្យារកំណើត អាច​ជួយ​រឿង​ម្យ៉ាង​ពេល​មក​រដូវ ដឹងអត់ថា ថ្នាំ​ពន្យារកំណើត​ អាច​ជួយ​ព្យាបាលមុន​ដែរ​ […]


ការថែទាំខ្លួនក្រោយសម្រាល

ស្រីៗ​សម្រាល​កូន​រួច ស្អំថ្ម ទឹកកក ទឹកក្តៅ​លើ​ពោះ អាច​គ្រោះថ្នាក់​ដល់​ស្លាប់

ចាស់ៗ​ពី​ដើម​តែង​តែ​ឲ្យ​ស្រីៗ​សម្រាល​កូន​រួច​ថ្មី ស្អំថ្ម-ក្អម​ដុត​ដាក់​អំបិល ឬទឹកកក ខ្នើយ​ទឹក​ក្តៅ​លើ​ពោះ។ ទម្លាប់​នេះ​តែង​តែ​ធ្វើ​តៗ​គ្នា ព្រោះ​តែ​មាន​ជំនឿ​ថា វា​ជួយ​បំបាត់​ការ​ឈឺចាប់ ធ្វើ​ឲ្យឆ្អិន​សរសៃ ​ក្បាល​ពោះ​ឆាប់​រាប​ស្មើ​ដូច​ដើម។ ជំនឿ និង​ការ​អនុវត្ត​បែប​នេះ​ត្រូវ​បាន​គ្រូពេទ្យ​ផ្នែក​សម្ភព​អះអាង​ថា គ្រោះថ្នាក់​បំផុត មិន​ត្រូវ​បន្ត​ធ្វើ​ឡើយ ព្រោះ​វា​មិន​ត្រឹមត្រូវ​តាម​ក្បូន​វេជ្ជសាស្ត្រ​នោះ​ទេ។ [embed-health-tool-baby-poop-tool] លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាពកម្ពុជា-ចិន សែនសុខ ពន្យល់​ថា ក្រោយ​សម្រាល​រួច ស្បូន​ស្រីៗ​យើង​ត្រូវ​ការ​កន្ត្រាក់​ដើម្បី​ត្រលប់ មក​សភាព​ដើម​វិញ តែ​បើ​យើងយក​ថ្ម ទឹកកក ទឹក​ក្តៅ មក​ស្អំ​លើ​ពោះ ធ្វើ​ឲ្យ​រំខាន​ដល់​ការ​កន្ត្រាក់​នៃ​ស្បូន នាំ​ឲ្យ​ដក់​ឈាមក្នុងស្បូន ឈាន​ទៅ​មាន​បញ្ហា​ឆ្លង​មេរោគ​ពី​ខាងក្រោម​ទ្វារមាស​ទៅ​​ក្នុង​ស្រទាប់​ស្បូន ដែល​យូរៗ​ទៅ​នឹង​វិវត្ត​​ជា​រលាក​ស្រទាប់​ស្បូន ឬ​រលាក​ស្រោម​ពោះ​ក៏​មាន។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ម្យ៉ាង​វិញ​ទៀត ក្រោយ​សម្រាល​អាអូន បើ​ស្បូន​ម៉ាក់​មិន​កន្ត្រាក់ល្អ​នោះទេ អាច​នឹង​ដក់​ឈាម ឬ​ធ្លាក់​ឈាម​ក្រោយ​សម្រាល ដែល​បញ្ហា​នេះ​គ្រោះថ្នាក់​ខ្លាំង​បំផុត​ចំពោះ​សុខភាព​ម៉ាក់ៗ អាច​ឈាន​ដល់​ស្លាប់​ក៏​មាន បើ​សិន​មិន​ទទួល​ការ​ព្យាបាល​ទាន់​ពេល​វេលា។ លោក​វេជ្ជបណ្ឌិត​បន្ត​ថា អំឡុង​ពេល​មាន​ផ្ទៃពោះ​សរសៃ​ឈាម​ចិញ្ចឹម​ស្បូន និង​ស្បូន​ត្រូវ​រីកធំ ចំណែក​ក្រោយ​សម្រាល​រួច​សរសៃឈាម​ចិញ្ចឹម​ស្បូន-ស្បូន​​នឹង​​ត្រូវ​រួម​ខ្ជិប​​បន្តិច​ម្តងៗ រហូត​ដូច​ដើម​វិញ ដែលជាទូទៅ​ត្រូវការ​ពេល​​ប្រមាណ​ ​៣-៤ អាទិត្យ។ អត្ថបទគួរអាន៖ ចាញ់កូន ល្អ ឬអាក្រក់? ដោយសារហេតុផលអ្វីខ្លះ? […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស