backup og meta

គ្រូពេទ្យ៖ ព្យាបាលទាស់ ពេលកូនខ្ចី ម៉ាក់ៗដាច់ខាតកុំប្រើថ្នាំខ្មែរផ្សំពីសត្វព្រៃ

គ្រូពេទ្យ៖ ព្យាបាលទាស់ ពេលកូនខ្ចី ម៉ាក់ៗដាច់ខាតកុំប្រើថ្នាំខ្មែរផ្សំពីសត្វព្រៃ

ពេល​ស្ត្រី​កូន​ខ្ចី គ្រាន់​តែ​មិន​ស្រួល​ខ្លួន​បន្តិច ចាស់ៗ​គិត​ថា ម៉ាក់ៗ​ទាស់​សរសៃ​ខ្ចី ហើយ​ខំ​ប្រឹង​ទៅ​រក​ថ្នាំ​ខ្មែរ ថ្នាំ​បុរាណ​មក​ដាំ​ផឹក ដើម្បី​កុំ​ឲ្យ​ទាស់​ខ្លាំង ខ្លាច​ប៉ះពាល់​ដល់​សុខភាព​ម៉ាក់​ៗ​ទើប​សម្រាល។ តាម​ពិត​ទៅ បើ​តាម​អ្នក​ជំនាញ​វេជ្ជសាស្ត្រ​ គ្មាន​ទេ​ការ​ទាស់​ក្រោយ​សម្រាល​កូន​នោះ ហើយ​ការ​ប្រើ​ថ្នាំ​បុរាណ​មក​ព្យាបាល​ជា​រឿង​គិត​ខុស​បំផុតដែរ​។

លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បាន​ឲ្យ​ពន្យល់​ឲ្យ​ដឹង​ថា ដោយសារ​តែ​ជំនឿ​អំពី​ឱសថ​ផ្សំ​ដោយ​សត្វព្រៃ ពលរដ្ឋ​ខ្មែរ​យល់​ខុស​សម្លាប់​សត្វ​ទាំង​នោះ យក​មក​ធ្វើ​ថ្នាំ​ព្យាបាល​រោគ​ច្រើន​ប្រភេទ រួម​មាន​ថ្នាំ​ការពារ​មិន​ឲ្យ​ទាស់​ចំពោះ​ស្ត្រី​កូន​ខ្ចី។ ជួនកាល សូម្បីតែអំឡុងពេលពពោះ ម៉ាក់ៗខ្លះផឹកថ្នាំខ្មែរ ដើម្បីកើតកូនមកស្រួល តែវាផ្ដល់ផលប៉ះពាល់ច្រើនវិញដល់សុខភាពម្ដាយ និងគភ៌។

នេះ​ជា​ជំនឿ​តៗ​គ្នា​យូរ​មក​ហើយ តាម​ពិត​ទៅ​វា​មិន​មាន​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​បញ្ជាក់​ថា សត្វ​ព្រៃ ឬ​ឫស​ឈើ​ធ្វើ​ថ្នាំ​ការពារ​ជំងឺ​អ្វី​ទេ។ លោក​លើក​ឧទាហរណ៍​ថា ពលរដ្ឋ​ខ្លះ​យក​សត្វ​ពង្រូល ពោះ​ប្រ​ម៉ា ឆ្អឹង​សត្វ​ទេស សត្វ​រញី​ជាដើម យក​ទៅ​ធ្វើ​ថ្នាំ ប៉ុន្តែ វាគ្រាន់​តែ​ជា​ជំនឿ​តៗ​គ្នា​របស់​មនុស្ស​តែ​ប៉ុណ្ណោះ មិន​មែន​ជា​ថ្នាំ​ស្អី​នោះ​ទេ។

[embed-health-tool-baby-poop-tool]

ពពោះ

ផ្ទុយ​ទៅ​វិញ សត្វ​ព្រៃ​តែង​មាន​ជំងឺ​ជាប់​ខ្លួន ហើយ​វា​អាច​ជា​ហានិភ័យ​សម្រាប់​សុខភាព​មនុស្ស ព្រោះ​សត្វ​ព្រៃ​មិន​បាន​ចាក់​ថ្នាំ​បង្ការ​ដូច​សត្វ​នៅ​ក្នុង​ស្រុក​ទេ បើ​យើង​ញ៉ាំ​ទៅ​វា នឹង​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​យើង​វិញ និង​បង្ក​ឲ្យ​បាត់​បង់​សត្វ​ព្រៃ​ថែម​ទៀត។

វេជ្ជបណ្ឌិតដដែលបាន​ឲ្យ​ដឹង​ថា ស្ត្រី​ស្គម​រីងរៃ គ្មាន​ទឹកដោះ​ឲ្យ​កូន​បៅ ឬ​ជួប​បញ្ហា​សុខភាព​ផ្សេង​ក្រោយ​សម្រាល​កូន ភាគច្រើន​បណ្ដាល​មកពី​កង្វះ​អាហារូបត្ថម្ភ និង​គ្មាន​អនាម័យ​ពេល​សម្រាល​ជាដើម មិន​មែន​មក​ពី​ទាស់​អី​ហ្នឹងទេ។ ក្នុង​ករណី​ស្ត្រី​មិន​ស្រួល​ខ្លួន មុន​សម្រាល​ក្ដី ឬ​ក្រោយ​សម្រាល​ក្ដី ជម្រើស​ល្អ​បំផុត​ចំពោះ​សុខភាព​នោះ គឺ​ការ​ទៅ​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ជំនាញ មាន​ឧបករណ៍​ពិនិត្យ​សុខភាព​ច្បាស់លាស់។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Herbal medicines & breastfeeding

https://www.thewomens.org.au/health-information/breastfeeding/medicines-drugs-and-breastfeeding/complementary-medicines-and-breastfeeding

Use of Herbal Medicines Among Breastfeeding Mothers in Tanzania: A Cross-Sectional Study

https://www.frontiersin.org/articles/10.3389/fphar.2022.751129/full

Cambodian Postpartum Practices

https://ethnomed.org/resource/cambodian-postpartum-practices/

កំណែ​ប្រែបច្ចុប្បន្ន

16/03/2023

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

មើលទូរស័ព្ទពេលកូនខ្ចី ធ្វើឲ្យស្រវាំងភ្នែកមែនអត់?

​អាហារ​ទាំង​នេះ​មាន​ប្រយោជន៍​ច្រើន​ ដល់​ម៉ាក់​ៗ​​ទើប​សម្រាល​កូន​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Mar 16, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម