ក្រោយសម្រាលកូនរួចបាន ៦ សប្តាហ៍ គ្រូពេទ្យតម្រូវឲ្យស្រីៗមកជួបម្តងទៀតដើម្បីពិនិត្យសុខភាព។ ការណាត់ជួបនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីវាយតម្លៃពីសុខភាពមាត់ស្បូន និងការប្រឹក្សាយោបល់ទាក់ទងនឹងការពន្យារកំណើត ដើម្បីបង្ការការមានកូនញឹកពេក ធ្វើឲ្យប៉ះពាល់ដល់សុខភាពម៉ាក់ៗ។
បើតាមផេកផ្លូវការរបស់មន្ទីរពេទ្យកាល់ម៉ែត បានបង្ហាញគោលបំណងសំខាន់ៗចំនួន ៥ ចំណុច អំពីសារៈប្រយោជន៍នៃការពិនិត្យក្រោយសម្រាល ដែលរយៈពេលនេះរាងកាយ និងស្បូនស្ត្រីត្រលប់មកសភាពដើមវិញ។
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
១- ពិនិត្យស្នាមរបួសក្រោយពីសម្រាល តើជាសះស្បើយល្អហើយឬនៅ?
២- ពិនិត្យមើលសុដន់ម៉ាក់ៗ ថាតើមានបញ្ហាអ្វី ឬអត់៖ (ឧទាហរណ៍៖ មានដុំទឹកដោះ ស្ទះរន្ធទឹកដោះ មានខ្ទុះដោះ)។
៣- ពិនិត្យមើលមាត់ស្បូន និងស្បូន តើត្រលប់មកសភាពល្អដូចដើមវិញ ឬនៅ?
៤- ពិភាក្សាអំពីការពន្យារកំណើត៖ ព្រោះនេះជារយៈពេលដែលប្តីប្រពន្ធអាចរស់នៅជាមួយគ្នាវិញ ហើយតែងយល់ច្រឡំថា នេះជារយៈពេលដែលគ្មានការបង្កកំណើតថ្មី ដែលតែងតែធ្វើឲ្យម៉ាក់ៗមានផ្ទៃពោះជាថ្មី ដោយគ្មានការគ្រោងទុក។
៥- ពិនិត្យមើលសុខភាពរបស់ម៉ាក់ៗ ថាតើបានសម្រាកគ្រប់គ្រាន់ទេ និងបានញ៉ាំចំណីអាហារដែលសម្បូរជីវជាតិសម្រាប់ខ្លួន និងកូនហើយឬនៅ? (ចំពោះម៉ាក់ៗដែលបំបៅដោះកូន)។
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
[embed-health-tool-ovulation]