ក្រោយសម្រាល

ក្រោយសម្រាល - ត្រៀម​រួចរាល់ហើយ ឆ្លង​ទន្លេ​បង្កើត​កូន​ក៏​រួចរាល់​ហើយ​ដែរ។ តើ​ក្រោយ​សម្រាល​កូន ​ទាមទារ​ឲ្យ​ម៉ាក់ៗ​ទាំង​ឡាយ​ត្រូវការ​អ្វី​បន្ថែម ​​ដឹង​អ្វី​បន្ថែ​មទៀត ដើម្បី​​​មើល​ថែទាំ សុខភាព​កូន និង​សុខភាព​ខ្លួន​ឯង ដូច​អ្នក​មាន​បទពិសោធន៍ឯទៀត

ចំណេះដឹងទូទៅ

ក្រោយសម្រាល

ធ្វើម៉េចដឹងថា ម៉ាក់ៗគ្រាន់តែសោកសៅក្រោយសម្រាលឬមានជំងឺធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល​?​ ​

ក្រោយសម្រាលរួច ម៉ាក់ៗភាគច្រើនជួបបញ្ហាឆាប់ប្រែប្រួលអារម្មណ៍ដូចជា ឆាប់តូចចិត្ត ខឹង ឆេវឆាវ ឬនៅសុខៗក៏ចង់យំជាដើមដែលបណ្តាលឱ្យម៉ាក់ៗភាគច្រើនតែងតែយល់ថា ខ្លួនមាន ជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល ដោយពុំដឹងថា ម៉ាក់ៗអាចគ្រាន់តែមានបញ្ហាសោកសៅក្រោយសម្រាលទេ។ ចឹងធ្វើម៉េចដឹងថា ម៉ាក់ៗមានជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល ឬគ្រាន់តែសោកសៅក្រោយសម្រាល? ខាងក្រោមជាភាពខុសគ្នារវាងរោគសញ្ញា និងអាការៈភាពសោកសៅក្រោយសម្រាល និងជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល។ ១. ភាពសោកសៅក្រោយសម្រាល ក្នុងអំឡុងពេលពពោះ រាងកាយម៉ាក់ៗមានការកើនឡើងខ្លាំងនូវ អ័រម៉ូនអ៊ឹស្ត្រូសែន និងប្រូហ្សេស្តេរ៉ូន ប៉ុន្តែបន្ទាប់ពីសម្រាលរួច អ័រម៉ូនទាំងពីរនេះមានការធា្លក់ចុះយ៉ាងគំហុក។ ការប្រែប្រួលយ៉ាងខ្លាំងនេះហើយដែលបណ្តាលឱ្យម៉ាក់ៗមួយចំនួនធំមានអារម្មណ៍សោកសៅក្រោយសម្រាល។ ម៉ាក់ៗមួយចំនួនអាចចាប់ផ្តើមមានអារម្មណ៍សោកសៅក្នុងអំឡុងពេលពីរបីថ្ងៃបន្ទាប់ពីសម្រាលរួច ហើយនឹងមានអារម្មណ៍សោកសៅខ្លាំងក្នុងអំឡុងពេលមួយសប្តាហ៍ ប៉ុន្តែ​អារម្មណ៍សោកសៅ​នេះនឹងថយបន្តិចម្តងៗ និងបាត់ទៅវិញដោយឯកឯងក្នុងរយៈពេលពីរសប្តាហ៍។ ក្នុងអំឡុងពេលនេះ ម៉ាក់ៗអាចឆាប់ប្រែប្រួលអារម្មណ៍ដែលមានរោគសញ្ញា​ដូចខាងក្រោម​ ​៖ សោកសៅ យំដោយគ្មានហេតុផលជាក់លាក់ ធុញថប់ ឆាប់ខឹង បាត់បង់ចំណង់អាហារ ពិបាកគេង ពិបាកផ្ចង់អារម្មណ៍ ថប់បារម្ភ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. ជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល បន្ទាប់ពីសម្រាលរួច ការថយចុះយ៉ាងខ្លាំងនៃកម្រិតអ័រម៉ូនអ៊ឹស្ត្រូសែន និងប្រូហ្សេស្តេរ៉ូន បូករួម​នឹង​សម្ពាធក្នុងការមើលថែទាំកូន ការគេងពុំបានគ្រប់គ្រាន់ ភាពនឿយហត់ក្នុងការមើលកូន  ការ​ឈឺចាប់មុខរបួស ការប្រែប្រួលជីវភាពក្រោយពេលកូនកើតមក ការប្រែប្រួលរូបរាង​ដែលអាចធ្វើឱ្យ​ម៉ាក់ៗ​លែងមានភាពជឿរជាក់លើខ្លួនឯង ការលែងមានភាព​ផ្អែមល្ហែម​រវាងប្តីប្រពន្ធ​ដូចពេល​កូន​មិនទាន់កើត។ល។ ជាដើម​ចមនៃការធ្វើឱ្យម៉ាក់មាន​ជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល ​ឬយើង​តែង​តែ​ហៅថា ជំងឺបាក់ទឹកចិត្តក្រោយសម្រាល។ [embed-health-tool-vaccination-tool] ម៉ាក់ៗមួយចំនួនអាចមានជំងឺធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល ក្នុងរយៈពេលមួយទៅបីសប្តាហ៍បន្ទាប់ពីសម្រាលរួច តែពេលខ្លះ […]

ស្វែងរក ក្រោយសម្រាល

ក្រោយសម្រាល

ម៉ាក់​ៗមាន​ទម្លាប់​បែប​នេះ​ហើយ​ទើប​គីឡូ​មិន​ស្រក​សោះ ក្រោយសម្រាលកូន​

ម៉ាក់ៗ​មួយចំនួន​​​កើត​អូនតូច​ហើយ​គីឡូ​មិន​ស្រក​សោះ រាង​នៅ​កាម៉ាប់ៗ​ដដែល ឯ​ក្បាលពោះ​វិញ​ដូច​មាន​កូន​មួយ​ទៀត​អ៊ីចឹង ស្លៀក​ពាក់​អី​ក៏​មិន​សម​ដែរ។ បញ្ហា​នេះ​អាច​មក​ពី​របបអាហារ និង​សកម្មភាព​ប្រចាំ​ថ្ងៃ​មួយ​ចំនួន​របស់​ស្រីៗ​យើង ក្នុង​នោះ​មាន​ដូចជា៖ ១- មិន​បំបៅ​ដៅ​ដោះកូន ការ​ឲ្យ​កូន​ម៉ឹមដោះ​ម៉ាក់ៗ មិន​ត្រឹម​តែ​សន្សំ​សំចៃ​លុយ​កាក់​ប៉ុណ្ណោះ​ទេ កូន​យើង​ក៏​មាន​សុខភាព​ល្អ ឆ្លាតវៃ មិនសូវ​ឈឺ។ ឯ​ម៉ាក់​វិញ​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​យ៉ាង​ពី​ការ​បំបៅ​ដោះ​កូន ដូចជា​ជួយ​ពន្យារ​កំណើត កាត់​បន្ថយ​ជំងឺ​មហារីក​ដោះ មហារីក​មាត់ស្បូន/ដៃស្បូន ឯ​គីឡូ​ក៏​ងាយ​នឹង​ស្រក។ ២-ខ្ជិល​ហាត់​ប្រាណ អ្នកណា​ក៏​ដឹង​ដែរ លំហាត់​ប្រាណ​ជួយ​ឲ្យ​សុខភាព​ល្អ ឯ​រាង​វិញ​ក៏​ស្អាត។ មាន​ម៉ាក់ៗ​តិចតួច​ប៉ុណ្ណោះ​ដែល​ព្យាយាម​ហាត់​ប្រាណ​ក្រោយ​កើត​អាអូន​រួច ដូច្នេះ​ទើប​រក្សា​រាងរៅ​បាន​ដូចកាល​មិនទាន់​មាន​កូន។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ៣- ញ៉ាំ​មិន​ទំនេរមាត់ អាង​តែ​អត់​បំបៅ​ដោះកូន ម៉ាក់ៗ​មួយ​ចំនួន​ញ៉ាំ​គ្មាន​ប្រណី​ទេ ឲ្យ​តែ​ឃ្លាន​ដាក់​ឡើង​ហល់ ទាំង​យប់​ទាំង​ថ្ងៃ បែប​នេះ​គីឡូ​ស្រក​ទៅ​ណា​រួច មាន​តែ​ឡើង​ថែម។ [embed-health-tool-vaccination-tool] ៤- ស្ត្រេសពេក ម៉ាក់ៗ​ដែល​មាន​កូន​តូច​ច្បាស់​ជា​ជួប​បញ្ហា​ស្ត្រេស​ច្រើន តែ​ស្រីៗ​គ្នា​យើង​មាន​ដឹង​អត់ ស្ត្រេសក៏​ធ្វើ​ឲ្យ​យើង​ធាត់​ដែរ ដូច្នេះ​ត្រូវ​ព្យាយាម​ធ្វើ​ចិត្ត​ឲ្យ​សប្បាយ​រីករាយ។ ៥- គេង​មិន​គ្រប់គ្រាន់ ស្រីៗ​​​ពេល​​កើត​​​កូន​​ហើយ​​តែង​​តែ​​រវល់​​ជាមួយ​កូន​ទាំងយប់​ថ្ងៃ ធ្វើ​ឲ្យការគេង​មិន​គ្រប់​គ្រាន់។​ ម៉ាក់ៗ​គេង​បាន​តិចជាង ​៥ ម៉ោង/ថ្ងៃ ក៏​អាច​ធ្វើ​ឲ្យ​ឡើង​គីឡូ​លឿន​ដែរ។ អត្ថបទពាក់ព័ន្ធ៖  កើត​អាអូ​ន​​​រួច ម៉ាក់ៗ​​​នៅ​​តែ​​មាន​​រាង​ស្អាត​​ដូច​​ដើម បើ​ធ្វើ​​តាម ៥ វិធី​នេះ​បាន តិចនិក​ថែទាំ​ស្បែក​ និង​សរសៃ​សក់​ក្រោយសម្រាល ស្រីៗ​គួរ​ដឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហេតុអ្វីស្រីៗខ្លះជ្រុះសក់ក្រោយសម្រាលកូន? ដោះស្រាយម៉េច? បញ្ហាជាប់ស្មាលើទារក ២ប្រភេទ អាចជួបតាមការសម្រាលដោយធម្មជាតិ សញ្ញាគ្រោះថ្នាក់ទាំង ៤ ពេលសម្រាលកូន ម៉ាក់ៗពពោះគួរដឹង


ក្រោយសម្រាល

សញ្ញា​គ្រោះថ្នាក់​ក្រោយ​​សម្រាល ម៉ាក់ៗ​ធ្វេស​ប្រហែស​មិន​បាន​ទេ

មិន​ថា​តែ​មុន និង​ពេល​សម្រាល​កូន​ទេ ដែល​ស្រីៗ​យើង​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​នោះ សូម្បី​តែ​ក្រោយ​សម្រាល​ហើយ​ក៏​មាន​រឿង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ដែរ។ ខាងក្រោម​នេះ​ជា​សញ្ញា​គ្រោះថ្នាក់​ក្រោយ​សម្រាល​ដែល​ម៉ាក់ៗ​មិន​អាច​ប្រហែស​បាន វា​អាច​កើត​មាន​ឡើង​អំឡុង​ពេល ២ សប្តាហ៍​ដំបូង​​ក្រោយ​សម្រាល។ ១- ធ្លាក់​ឈាម​ខ្លាំង​មិន​ដាច់ ក្រោយពេលសម្រាលរួចភ្លាមៗ ស្រីៗធ្លាក់ឈាមជារឿងធម្មតានោះទេ។ ជាទូទៅការធ្លាក់ឈាមនេះ មានពី ១-២ អាទិត្យ ទើបអស់។ ប៉ុន្តែ​ប្រសិន​បើ​ការ​ធ្លាក់​ឈាម​ច្រើន​បន្ត​យូរ​ថ្ងៃ អាច​បណ្តាល​មក​ពី​ការ​រហែក​ស្បូន ឬ​ទ្វារមាស​អំឡុង​សម្រាល​អាអូន យក​សុក​មិន​អស់​ពី​ក្នុង​ស្បូន។ អាការៈ​ទាំងនេះ​បង្ក​ឲ្យ​ម៉ាក់ៗ​គ្រុន​ក្តៅ ញាក់ ទ្វារមាស​មាន​ក្លិន​អាក្រក់ ឈាន​ទៅ​បង្ក​រោគ​នៅ​ក្នុង​ស្បូន អាច​ស្លាប់​បាន។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ២- ខ្សោយ-​វិលមុខ ម៉ាក់ៗ​តែងតែ​ខ្សោយ​អស់​កម្លាំង​ក្រោយ​សម្រាល​កូន​រួច ដូច្នេះ​ហើយ​គ្រូពេទ្យ​បាន​ណែនាំ​ឲ្យ​ញ៉ាំ​អាហារ​មាន​ជីវជាតិ​ឲ្យ​បាន​ច្រើន ចម្រុះ​មុខ មាន​ទាំង​ត្រី សាច់ ស៊ុត បន្លែ​ផ្លែឈើ មិនតមអ្វីទាំងអស់។ ការ​តម​ចំណី និង​ញ៉ាំ​អាហារ​ក្រៀម​ក្រោះ អាហារ​ហឹរ ដូចជាខ្ញី ម្រេច អាច​ធ្វើ​ឲ្យ​យើង​ខ្សោយ ឈាន​ទៅ​វិលមុខ ឬ​សន្លប់ ឯ​ទឹកដោះ​ក៏​មិន​សូវ​សម្បូរ​ឲ្យអូនៗ​ម៉ឹម​ដែរ។ បើមាន​សញ្ញា​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ ម៉ាក់ៗ​មិន​ត្រូវ​បណ្តែត​បណ្តោយ​នោះ​ទេ ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់។ [embed-health-tool-baby-poop-tool] អត្ថបទ​គួរ​អាន៖  ហេតុអ្វីស្រីៗខ្លះជ្រុះសក់ក្រោយសម្រាលកូន? ដោះស្រាយម៉េច? ធ្លាប់សង្កេតទេ? ពណ៌ទឹកភ្លោះអាចបញ្ជាក់ពីសុខភាពម៉ាក់ ឬគភ៌ក្នុងផ្ទៃ? សម្រាលកូនភ្លោះ ម៉ាក់ៗគួរ​ដឹងបញ្ហា ៤ យ៉ាងនេះ សម្រាលកូនពិបាកហើយ តែម៉ាក់ៗប្រឈមស្ទះទឹកភ្លោះក្នុងសរសៃឈាមសួតទៀត ហេតុអ្វីឆ្មបទះគូទទារកទើបកើតឱ្យយំ?


ក្រោយសម្រាល

ស្មុគការងារ​ផ្ទះ ថែទាំ​អូនៗខ្លាំង វិធីសាស្ត្រ​ទាំងនេះអាចជួយបាន

ការងារ​កន្លែង​ធ្វើ​ការ​ផង កិច្ចការ​ផ្ទះ​ផង ណា​មួយ​ត្រូវ​មើល​កូន​ទៀត​ រវល់​នោះ​រវល់​ រកតែ​ពេល​សម្រាប់​ខ្លួន​ឯង​គ្មាន។ គ្នា​យើង​អ្នក​ណា​ខ្លះ​កំពុង​ជួប​រឿង​បែប​នេះ​ខ្លះ? ហត់​ណាស់​មិន​អ៊ីចឹង? ប៉ុន្តែ​ហត់​យ៉ាង​ណា​ រវល់​យ៉ាង​ណា គួរ​មាន​ពេល​ធ្វើឲ្យ​ខ្លួន​ឯង​មាន​សេចក្តី​សុខ​ខ្លះ​ទៅ។ “Hello គ្រូពេទ្យ" មាន​វិធីសាស្ត្រ​ពិសេស​ ងាយៗ ជួយ​គ្នា​យើង​បំបាត់​ការ​នឿយហត់​ ស្មុគ​ស្មាញ​ទាំងនេះ ត្រឹម​តែ ១០ នាទី​ប៉ុណ្ណោះ។ ១- ធ្វើខ្លួនឲ្យទំនេរ ជីវិតយើង​ម្នាក់​ៗ សុទ្ធ​តែ​កើត​មក​ជាមួយ​និង​កាល​វិភាគ ហេតុនេះ​សាក​ល្បង​សម្រាក​មួយ​ភ្លែត មិន​ធ្វើ​អ្វី​ទាំង​អស់ ត្រឹម​ ១០ នាទី។ អាច​រក​វិធី​សាមញ្ញ​មួយ​ដើម្បី​ជួយ​ឲ្យ​អារម្មណ៍​ស្រស់ស្រាយ អាច​ទម្រេត​ខ្លួនបន្តិច អាន​សៀវ​ភៅ​កំប្លែងៗ សប្បាយៗ ជាដើម។ ២- ជជែកលេងជាមួយមិត្តភក្តិ ត្រឹម ១០នាទី គ្នាយើង​ច្បាស់​ជា​មិន​អាច​ណាត់​ជួប​មិត្តភក្តិ​បាន​ទេ។ យ៉ាងណា​យើង​នៅ​តែ​អាច​ទូរស័ព្ទ​ទៅ​មិត្ត​ភក្តិ ជជែក​លេង​ និយាយ​ពី​រឿង​សប្បាយៗ​ណា​មួយ។ ប្រធាន​បទ​គួរ​តែ​ធ្វើ​ជួយ​យើង​អាច​បន្ធូរ​អារម្មណ៍ ធ្វើ​ឲ្យ​រំភើប ដូច​ជា​រឿង​ស្រីៗ​ទូទៅ​ចាប់​អារម្មណ៍​ខ្លាំង។ ចៀសវាង​ប្រធាន​បទ​ណា​ធ្វើ​ឲ្យ​ស្មុគស្មាញ​ ព្រោះ​អាច​នាំ​ឲ្យ​យើង​កាន់​តែ​ស្មុគ​លើស​ដើម។ ៣- ម៉ាស្សា ធ្វើក្រចក ទៅ​ហាងម៉ាស្សា ឬ​ហាងធ្វើ​កក់​សក់ ​ធ្វើ​ក្រចក​ មួយ​អាទិត្យ​ម្តង ​ជា​រឿង​ល្អ អាច​ស្វែង​រក​កញ្ចប់​សេវាកម្ម​រហ័ស ត្រឹម ១០​នាទី អាច​ទាំង​ម៉ាស្សា​ជើង និងខ្នង​ផង លាប​ក្រចក​ផង ​ក្នុង​ពេល​ជាមួយ​គ្នា កាន់​តែ​ប្រសើរ។ ៤- […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស