ក្រោយសម្រាល

ក្រោយសម្រាល - ត្រៀម​រួចរាល់ហើយ ឆ្លង​ទន្លេ​បង្កើត​កូន​ក៏​រួចរាល់​ហើយ​ដែរ។ តើ​ក្រោយ​សម្រាល​កូន ​ទាមទារ​ឲ្យ​ម៉ាក់ៗ​ទាំង​ឡាយ​ត្រូវការ​អ្វី​បន្ថែម ​​ដឹង​អ្វី​បន្ថែ​មទៀត ដើម្បី​​​មើល​ថែទាំ សុខភាព​កូន និង​សុខភាព​ខ្លួន​ឯង ដូច​អ្នក​មាន​បទពិសោធន៍ឯទៀត

ចំណេះដឹងទូទៅ

ក្រោយសម្រាល

ធ្វើម៉េចដឹងថា ម៉ាក់ៗគ្រាន់តែសោកសៅក្រោយសម្រាលឬមានជំងឺធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល​?​ ​

ក្រោយសម្រាលរួច ម៉ាក់ៗភាគច្រើនជួបបញ្ហាឆាប់ប្រែប្រួលអារម្មណ៍ដូចជា ឆាប់តូចចិត្ត ខឹង ឆេវឆាវ ឬនៅសុខៗក៏ចង់យំជាដើមដែលបណ្តាលឱ្យម៉ាក់ៗភាគច្រើនតែងតែយល់ថា ខ្លួនមាន ជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល ដោយពុំដឹងថា ម៉ាក់ៗអាចគ្រាន់តែមានបញ្ហាសោកសៅក្រោយសម្រាលទេ។ ចឹងធ្វើម៉េចដឹងថា ម៉ាក់ៗមានជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល ឬគ្រាន់តែសោកសៅក្រោយសម្រាល? ខាងក្រោមជាភាពខុសគ្នារវាងរោគសញ្ញា និងអាការៈភាពសោកសៅក្រោយសម្រាល និងជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល។ ១. ភាពសោកសៅក្រោយសម្រាល ក្នុងអំឡុងពេលពពោះ រាងកាយម៉ាក់ៗមានការកើនឡើងខ្លាំងនូវ អ័រម៉ូនអ៊ឹស្ត្រូសែន និងប្រូហ្សេស្តេរ៉ូន ប៉ុន្តែបន្ទាប់ពីសម្រាលរួច អ័រម៉ូនទាំងពីរនេះមានការធា្លក់ចុះយ៉ាងគំហុក។ ការប្រែប្រួលយ៉ាងខ្លាំងនេះហើយដែលបណ្តាលឱ្យម៉ាក់ៗមួយចំនួនធំមានអារម្មណ៍សោកសៅក្រោយសម្រាល។ ម៉ាក់ៗមួយចំនួនអាចចាប់ផ្តើមមានអារម្មណ៍សោកសៅក្នុងអំឡុងពេលពីរបីថ្ងៃបន្ទាប់ពីសម្រាលរួច ហើយនឹងមានអារម្មណ៍សោកសៅខ្លាំងក្នុងអំឡុងពេលមួយសប្តាហ៍ ប៉ុន្តែ​អារម្មណ៍សោកសៅ​នេះនឹងថយបន្តិចម្តងៗ និងបាត់ទៅវិញដោយឯកឯងក្នុងរយៈពេលពីរសប្តាហ៍។ ក្នុងអំឡុងពេលនេះ ម៉ាក់ៗអាចឆាប់ប្រែប្រួលអារម្មណ៍ដែលមានរោគសញ្ញា​ដូចខាងក្រោម​ ​៖ សោកសៅ យំដោយគ្មានហេតុផលជាក់លាក់ ធុញថប់ ឆាប់ខឹង បាត់បង់ចំណង់អាហារ ពិបាកគេង ពិបាកផ្ចង់អារម្មណ៍ ថប់បារម្ភ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. ជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល បន្ទាប់ពីសម្រាលរួច ការថយចុះយ៉ាងខ្លាំងនៃកម្រិតអ័រម៉ូនអ៊ឹស្ត្រូសែន និងប្រូហ្សេស្តេរ៉ូន បូករួម​នឹង​សម្ពាធក្នុងការមើលថែទាំកូន ការគេងពុំបានគ្រប់គ្រាន់ ភាពនឿយហត់ក្នុងការមើលកូន  ការ​ឈឺចាប់មុខរបួស ការប្រែប្រួលជីវភាពក្រោយពេលកូនកើតមក ការប្រែប្រួលរូបរាង​ដែលអាចធ្វើឱ្យ​ម៉ាក់ៗ​លែងមានភាពជឿរជាក់លើខ្លួនឯង ការលែងមានភាព​ផ្អែមល្ហែម​រវាងប្តីប្រពន្ធ​ដូចពេល​កូន​មិនទាន់កើត។ល។ ជាដើម​ចមនៃការធ្វើឱ្យម៉ាក់មាន​ជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល ​ឬយើង​តែង​តែ​ហៅថា ជំងឺបាក់ទឹកចិត្តក្រោយសម្រាល។ [embed-health-tool-vaccination-tool] ម៉ាក់ៗមួយចំនួនអាចមានជំងឺធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល ក្នុងរយៈពេលមួយទៅបីសប្តាហ៍បន្ទាប់ពីសម្រាលរួច តែពេលខ្លះ […]

ស្វែងរក ក្រោយសម្រាល

ក្រោយសម្រាល

ក្រោយសម្រាល ម៉ាក់ៗបត់ជើងតូចមិនចេញត្រូវធ្វើបែបណា?

ក្រោយពេលសម្រាលតាមធម្មជាតិរួច ម៉ាក់ៗអាចមានអារម្មណ៍ចង់បត់​ជើង​តូច ប៉ុន្តែម៉ាក់ៗមួយចំនួនបែរជាបត់ជើងមិនចេញទៅវិញ។ ម៉ាក់ៗត្រូវ​ធ្វើដូចម្តេចដើម្បីជួយសម្រួលដល់ការបត់ជើងតូច? ការចាក់ថ្នាំសណ្តំ សម្ពាធពីការរុញកូនចេញពីស្បូន ភាពភ័យខ្លាច ការឈឺចាប់ និងរបួសពេល​សម្រាល​ជាមូលហេតុដែលធ្វើឱ្យម៉ាក់ៗពិបាកបត់ជើងតូចក្រោយសម្រាលដោយធម្មជាតិ។ ម៉ាក់ៗ​អាច​សាកល្បងវិធីសាស្រ្តដូចខាង​ក្រោម៖ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ១. បើកបង្ហូរទឹកតិចៗ ពេលខ្លះសំឡេង​ទឹកហូរតិចៗអាចជួយឱ្យម៉ាក់ៗបត់ជើងតូចចេញ។ ២. លាងសម្អាតទ្វារមាស ម៉ាក់ៗអាចលាងសម្អាតតំបន់ចន្លោះរន្ធគូទ និងទ្វារមាសជាមួយទឹកក្តៅឧណ្ហៗដើម្បីសម្អាតកំណកឈាម។ ៣. ដើរ ម៉ាក់ៗត្រូវឧស្សាហ៍ដើរចុះឡើងក្នុងបន្ទប់ដើម្បីរំញោចប្លោកនោម។ ៤. ហួច ម៉ាក់ៗអាចហួចពេលព្យាយាមបត់ជើងតូច។ ការហួចធ្វើឱ្យម៉ាក់ៗ​បញ្ចេញខ្យល់​មកខាងក្រៅ​ដែលធ្វើ​ឱ្យ​មានសម្ពាធនៅក្នុងពោះ។ ជាលទ្ធផលវាអាច​ជួយ​ប្លោកនោមបញ្ចេញទឹកនោម។ ៥. ញុំាទឹកឱ្យបានច្រើន ការញុំាទឹកច្រើន​ធ្វើឱ្យម៉ាក់ៗមានទឹកនោមច្រើន ជាពិសេសម៉ាក់ៗដែលបំបៅកូនដោយទឹកដោះ។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក​ ចុចទីនេះ! ៦. ឈរនោម ម៉ាក់ៗអាចឈរពេលព្យាយាមបត់ជើងតូច​ ព្រោះការអង្គុយធ្វើឱ្យសាច់ដុំ​អាង​ត្រគាករួម ឬលាត​សន្ធឹង​ខ្លាំងដែលសង្កត់បង្ហួរនោម និងកាត់បន្ថយលំហូរទឹកនោម។  ៧. ស្អំទឹកកក ប្រសិនបើទ្វារមាសម៉ាក់ៗហើម ម៉ាក់ៗអាចស្អំទឹកកក ២០នាទី ពីរបីដងក្នុង ១ថ្ងៃដើម្បីកាត់បន្ថយ​ការ​ហើម។ ម៉ាក់ៗអាចយកដបទឹកសុទ្ធអាតូចទៅ​កា្លសេឱ្យកក រួចយកក្រណាត់​ស្អាត​រុំដបទឹក​សុទ្ធ ​មុន​ស្អំ។ ៨. ដាក់ដៃត្រាំក្នុងទឹកត្រជាក់ នៅពេលសីតុណ្ហភាពរាងកាយយើងចាប់ផ្តើមធ្លាក់ចុះ រាងកាយយើងនឹងព្យាយាម​កាត់បន្ថយ​ការ​បាត់បង់​កម្តៅដោយបង្រួមសរសៃឈាម និងកាត់បន្ថយលំហូរឈាមទៅកាន់ផ្ទៃស្បែក ដែលធ្វើឱ្យ​សម្ពាធ​ឈាមយើងកើនឡើង។ ជាលទ្ធផល​តម្រងនោមយើង​បញ្ចេញសារធាតុរាវ​ដើម្បីកាត់បន្ថយ​សម្ពាធឈាមដែលធ្វើឱ្យយើងត្រូវបត់ជើងតូច។ ៩. ហិតក្លិនជីរអង្កាម ជួនកាលការហិតក្លិនជីរអង្កាមអាចជួយម៉ាក់ៗឱ្យបត់ជើងតូច។ ម៉ាក់ៗអាចបន្តក់ប្រេងក្រអូបជីរអង្កាម ២ ទៅ ៣តំណក់លើដុំសំឡីកប្បាសរួចហិត ឬ​ហិត​ជីរអង្កាមស្រស់ក៏បាន។ ប្រសិនបើម៉ាក់ៗសាកល្បងគ្រប់វិធីហើយនៅតែបត់ជើងតូចមិនចេញក្នុង​រយៈពេល ៨ម៉ោងបន្ទាប់ពី​សម្រាល ម៉ាក់ៗគួរ​ស្វែង​រកជំនួយ​ពីគ្រូពេទ្យ​ ព្រោះការទុកយូរនឹងអាច​នាំឱ្យ​បែកប្លោកនោម​ដែល​បណ្តាលឱ្យគ្រោះថ្នាក់។​


ក្រោយសម្រាល

ស្រីៗយើងចៀសមិនផុតពីការប្រែប្រួលលើទ្វារមាស ៤ យ៉ាងនេះ ក្រោយសម្រាលកូនរួច

អំឡុង​ពេល​សម្រាល​កូន ទារក​ត្រូវ​ឆ្លង​កាត់​មាត់​ស្បូន និង​ចេញ​តាម​ទ្វារមាស ហើយ​ច្រក​ចូល​ទ្វារ​មាស​ម៉ាក់ៗ​ត្រូវ​បើក​ឲ្យ​ធំ ដើម្បី​ឲ្យ​ទារក​ឆ្លង​កាត់​រួច។ ក្រោយ​ពេល​សម្រាល​កូន​រួច វា​មិន​មែន​ជា​រឿង​ចម្លែក​ទេ​ដែល​ម៉ាក់ៗ​មាន​អារម្មណ៍​ថា ទ្វារមាស​មាន​សភាព​ខុស​ពី​មុន​ពេល​សម្រាល​កូន។ ក្នុង​អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​លម្អិត​ពី​ការ​ផ្លាស់ប្ដូរ​ទ្វារ​មាស​របស់​ស្ត្រី​ក្រោយ​សម្រាល​កូន​តាម​ធម្មជាតិ ៤ យ៉ាង​ដូចជា៖ ១. ទំហំ​ធំ​ជាង​មុន ទ្វារ​មាស​​ស្រីៗ​​នឹង​ប្រែ​ប្រួល ពិសេស​ក្រោយ​ពី​យើង​ធ្លាប់​សម្រាលកូន​បាន​ម្ដង។ ពេល​សម្រាល​កូន ទ្វារ​មាស​យើង​​យឺត​ធំ​ខ្លាំង​លើស​ពី​ធម្មតា។ បន្ទាប់​ពី​ជា​សះ​ស្បើយ​ពី​មុខ​របួស សាច់​ដុំ​ទ្វារ​មាស​នឹង​រឹង​​ជាង​មុន ទំហំ​​ក៏​ធំ​ជាង​មុន​ដែរ។ ចំពោះ​បញ្ហា​ផ្លាស់​ប្ដូរ​ទ្វារមាស​មួយ​នេះ ស្រីៗ​មួយ​ចំនួន ហៅ​បញ្ហា​មួយ​នេះ​ថា រោគ​សញ្ញា​រលុង​ទ្វារ​មាស (VRS)។ [embed-health-tool-baby-poop-tool] ២. ស្ងួត​ទ្វារមាស វា​ជា​រឿង​ធម្មតា​ទេ ដែល​ស្ត្រី​មាន​អារម្មណ៍​ថា ទ្វារ​មាស​ស្ងួត​ជា​ងធម្មតា បន្ទាប់​ពី​សម្រាល​កូន​រួច។ បញ្ហា​ផ្លាស់ប្ដូរ​ទ្វារ​មាស​នេះ ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​កម្រិត​អ័រម៉ូន Oestrogen ទាប​ក្នុង​រាងកាយ​របស់​ម៉ាក់ៗ បើ​ប្រៀបធៀប​ទៅ​នឹង​ពេល​កំពុង​ពពោះ។ ចំពោះ​ស្ត្រី​បំបៅ​ដោះ​កូន កម្រិត​អ័រម៉ូន Oestrogen អាច​ទាប​ជាង​ម៉ាក់ៗ​ដែល​មិន​បំបៅ​ដោះ​កូន ដូច​នេះ​ទ្វារមាស​អាច​មាន​សភាព​ខ្លាំង​ជាង។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣. ឈឺ​ចាប់​នៅ​បរិវេណ​ទ្វារមាស បន្ទាប់​ពី​សម្រាល​កូន​រួច ម៉ាក់ៗ​អាច​មាន​ការ​ឈឺ​ចាប់​នៅ​តំបន់​ថ្នេរ ឬ​បរិវេណ​ទ្វារមាស​តែ​ម្ដង ប៉ុន្តែ ការ​ផ្លាស់ប្ដូរ​ទ្វារមាស​មួយ​នេះ អាច​នឹង​ធូរស្រាល​ដូច​ធម្មតា​វិញ​ក្នុង​រយៈ ៦-១២សប្ដាហ៍​ក្រោយ​សម្រាល​រួច។ គ្នា​យើង​ស្រី​ៗ​ត្រូវ​ដឹង​ថា វា​មាន​សារសំខាន់​ណាស់​ក្នុង​ការ​ថែទាំ​តំបន់​ទ្វារមាស​ឲ្យ​ស្អាត​ជានិច្ច ដូច្នេះ​មុន​នឹង​ម៉ាក់ៗ​ប្ដូរ​សំឡី​អនាម័យ […]


ក្រោយសម្រាល

ពិនិត្យសុខភាពក្រោយសម្រាល ផ្ដល់ប្រយោជន៍អីខ្លះដល់ម៉ាក់?

ពិនិត្យសុខភាពក្រោយសម្រាល ជា​រឿង​ចាំបាច់​សម្រាប់​ម៉ាក់​ៗ​គ្រប់​រូប ដើម្បី​តាម​ដាន​សុខភាព​របស់​ខ្លួន​យើង។ ធម្មតា នៅ​ពេល​ម៉ាក់​ៗ​សម្រាល​កូន​រួច​បាន​មួយ​រយៈ គ្រូពេទ្យ​នឹង​ណាត់​ម៉ាក់​ៗ​ឲ្យ​ជួប​តាមដាន​សុខភាព ហើយ​ការ​ពិនិត្យ​សុខភាព​ក្រោយ​សម្រាល​នេះ ផ្ដល់​ប្រយោជន៍​ដល់​ម៉ាក់​ៗ​ច្រើន។ តាម​ការ​ឲ្យ​ដឹង​ពី​មន្ទីរពេទ្យ កាល់ម៉ែត ​នៅ​រយៈ​ពេល​ ១​ខែ​កន្លះក្រោយ​សម្រាល​កូន ម៉ាក់​ៗ​គ្រប់​រូប​​ត្រូវ​តែទៅជួប​វេជ្ជបណ្ឌិតជំនាញ​។ គ្រូពេទ្យ​កំណត់​យក​ពេល​វេលា​នេះ​សម្រាប់​ណាត់​ជួប​ ដោយសារ​​ជា​រយៈ​ពេល​ដែល​រាងកាយ និង​ស្បូន​ស្ត្រី​ត្រលប់​មក​សភាព​ដើម​វិញ។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! អត្ថប្រយោជន៍​នៃ​ការពិនិត្យ​សុខភាព​ក្រោយ​សម្រាល ១. ពិនិត្យ​មើល​ស្នាម​របួស​ដែល​មាន​ក្រោយ​សម្រាល ថា​តើ​ជា​របួស​ជា​សះស្បើយ​ល្អ ឬ​នៅ ២. ពិនិត្យ​មើល​សុដន់​ម៉ាក់ៗ ថា​តើ​មាន​បញ្ហា​អ្វី ឬ​អត់ ពេល​បំបៅ​ដោះ​កូន (ឧ. មាន​ដុំ​ទឹកដោះ ស្ទះ​រន្ធ​ទឹកដោះ មាន​ខ្ទុះ​ដោះ) ៣. ពិនិត្យ​មើល​មាត់​ស្បូន និង​ស្បូន​ថា​តើ​វា​ត្រលប់​មក​សភាព​ល្អ​ដូច​ដើម ឬ​នៅ ៤. ពិសេស​នោះ ក៏​ជា​ពេល​វេលា​មួយ​សម្រាប់​ពិគ្រោះ​ពី​ការ​ពន្យារ​កំណើត​ផង​ដែរ ព្រោះ​នេះ​ជា​រយៈ​ពេល​ដែល​ប្ដី​ប្រពន្ធ​រស់​នៅ​ជាមួយ​គ្នា​បាន​វិញ ហើយ​តែង​យល់​ច្រឡំ​ថា នេះ​ជា​រយៈ​ពេល​ដែល​គ្មាន​ការ​បង្ក​កំណើត​ថ្មី ដែល​តែង​តែ​ធ្វើ​ឲ្យ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ជា​ថ្មី ដោយ​ការ​គ្រោង​ទុក​ជា​មុន ៥. ពិនិត្យ​មើល​អំពី​សុខភាព​ម៉ាក់​ៗ​ផ្ទាល់ ថា​តើ​ម៉ាក់​ៗ​បាន​សម្រាក​គ្រប់​គ្រាន់ ឬ​ទេ និង​បាន​ញ៉ាំ​ចំណី​អាហារ​ល្អ​គ្រប់​គ្រាន់​សម្រាប់​ខ្លួន​គាត់ និង​កូន​ហើយ ឬ​នៅ(ដោយ​បំបៅ​ដោះ)។ ហេតុ​ដូច​នេះ ម៉ាក់​ៗ​គ្រប់​រូប​ក្រោយ​ពី​សម្រាល​រយៈ​ពេល​៦​សប្ដាហ៍ គួរ​តែ​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ឲ្យ​បាន​ត្រឹម​ត្រូវ ដើម្បី​ធានា​បាន​នូវ​សុខុមាល​ភាព​មាតា​ក្រោយ​សម្រាល។


ក្រោយសម្រាល

គ្រូពេទ្យ៖ ព្យាបាលទាស់ ពេលកូនខ្ចី ម៉ាក់ៗដាច់ខាតកុំប្រើថ្នាំខ្មែរផ្សំពីសត្វព្រៃ

ពេល​ស្ត្រី​កូន​ខ្ចី គ្រាន់​តែ​មិន​ស្រួល​ខ្លួន​បន្តិច ចាស់ៗ​គិត​ថា ម៉ាក់ៗ​ទាស់​សរសៃ​ខ្ចី ហើយ​ខំ​ប្រឹង​ទៅ​រក​ថ្នាំ​ខ្មែរ ថ្នាំ​បុរាណ​មក​ដាំ​ផឹក ដើម្បី​កុំ​ឲ្យ​ទាស់​ខ្លាំង ខ្លាច​ប៉ះពាល់​ដល់​សុខភាព​ម៉ាក់​ៗ​ទើប​សម្រាល។ តាម​ពិត​ទៅ បើ​តាម​អ្នក​ជំនាញ​វេជ្ជសាស្ត្រ​ គ្មាន​ទេ​ការ​ទាស់​ក្រោយ​សម្រាល​កូន​នោះ ហើយ​ការ​ប្រើ​ថ្នាំ​បុរាណ​មក​ព្យាបាល​ជា​រឿង​គិត​ខុស​បំផុតដែរ​។ លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បាន​ឲ្យ​ពន្យល់​ឲ្យ​ដឹង​ថា ដោយសារ​តែ​ជំនឿ​អំពី​ឱសថ​ផ្សំ​ដោយ​សត្វព្រៃ ពលរដ្ឋ​ខ្មែរ​យល់​ខុស​សម្លាប់​សត្វ​ទាំង​នោះ យក​មក​ធ្វើ​ថ្នាំ​ព្យាបាល​រោគ​ច្រើន​ប្រភេទ រួម​មាន​ថ្នាំ​ការពារ​មិន​ឲ្យ​ទាស់​ចំពោះ​ស្ត្រី​កូន​ខ្ចី។ ជួនកាល សូម្បីតែអំឡុងពេលពពោះ ម៉ាក់ៗខ្លះផឹកថ្នាំខ្មែរ ដើម្បីកើតកូនមកស្រួល តែវាផ្ដល់ផលប៉ះពាល់ច្រើនវិញដល់សុខភាពម្ដាយ និងគភ៌។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ នេះ​ជា​ជំនឿ​តៗ​គ្នា​យូរ​មក​ហើយ តាម​ពិត​ទៅ​វា​មិន​មាន​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​បញ្ជាក់​ថា សត្វ​ព្រៃ ឬ​ឫស​ឈើ​ធ្វើ​ថ្នាំ​ការពារ​ជំងឺ​អ្វី​ទេ។ លោក​លើក​ឧទាហរណ៍​ថា ពលរដ្ឋ​ខ្លះ​យក​សត្វ​ពង្រូល ពោះ​ប្រ​ម៉ា ឆ្អឹង​សត្វ​ទេស សត្វ​រញី​ជាដើម យក​ទៅ​ធ្វើ​ថ្នាំ ប៉ុន្តែ វាគ្រាន់​តែ​ជា​ជំនឿ​តៗ​គ្នា​របស់​មនុស្ស​តែ​ប៉ុណ្ណោះ មិន​មែន​ជា​ថ្នាំ​ស្អី​នោះ​ទេ។ [embed-health-tool-baby-poop-tool] ផ្ទុយ​ទៅ​វិញ សត្វ​ព្រៃ​តែង​មាន​ជំងឺ​ជាប់​ខ្លួន ហើយ​វា​អាច​ជា​ហានិភ័យ​សម្រាប់​សុខភាព​មនុស្ស ព្រោះ​សត្វ​ព្រៃ​មិន​បាន​ចាក់​ថ្នាំ​បង្ការ​ដូច​សត្វ​នៅ​ក្នុង​ស្រុក​ទេ បើ​យើង​ញ៉ាំ​ទៅ​វា នឹង​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​យើង​វិញ និង​បង្ក​ឲ្យ​បាត់​បង់​សត្វ​ព្រៃ​ថែម​ទៀត។ វេជ្ជបណ្ឌិតដដែលបាន​ឲ្យ​ដឹង​ថា ស្ត្រី​ស្គម​រីងរៃ គ្មាន​ទឹកដោះ​ឲ្យ​កូន​បៅ ឬ​ជួប​បញ្ហា​សុខភាព​ផ្សេង​ក្រោយ​សម្រាល​កូន ភាគច្រើន​បណ្ដាល​មកពី​កង្វះ​អាហារូបត្ថម្ភ និង​គ្មាន​អនាម័យ​ពេល​សម្រាល​ជាដើម មិន​មែន​មក​ពី​ទាស់​អី​ហ្នឹងទេ។ ក្នុង​ករណី​ស្ត្រី​មិន​ស្រួល​ខ្លួន មុន​សម្រាល​ក្ដី ឬ​ក្រោយ​សម្រាល​ក្ដី ជម្រើស​ល្អ​បំផុត​ចំពោះ​សុខភាព​នោះ […]


ក្រោយសម្រាល

ធ្លាក់​ឈាម​ក្រោយ​សម្រាល​​ដោយ​វះកាត់​ នេះជាអ្វីម៉ាក់ៗគួរដឹង

ការ​ធ្លាក់​ឈាម​ក្រោយ​សម្រាល​​ដោយ​វះកាត់​ គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​។​ បន្ទាប់​ពី​សម្រាល​រួច​ រាងកាយ​របស់​​យើង​នឹង​បញ្ចេញ​ជាតិ​រម្អិល​ ឈាម​ និង​ជាលិកា​ដែល​នៅ​សេសសល់​តាម​ទ្វារ​មាស​។​ ឈាមតិចៗដែល​ធ្លាក់​ក្រោយ​សម្រាល​ទាំង​នេះ​​ អាច​មាន​រយៈពេល​រហូត​ដល់​៦​សប្ដាហ៍​ ប៉ុន្តែ​ពណ៌​ និង​បរិមាណ​នៃ​វត្ថុ​រាវ​ទាំង​នេះ ​នឹង​ថយ​ចុះ​ទៅ​តាម​ពេលវេលា​។​ ​ការ​ធ្លាក់​ឈាម​មាន​សភាព​បែប​ណា​? ​​​​​ម៉ាក់​ៗ​នឹង​ជួប​ប្រទះ​ការ​ធ្លាក់​ឈាម​ច្រើន​ និង​មាន​ពណ៌​ក្រហម​ចាស់​ ក្រោយ​សម្រាល​ដោយ​វះកាត់​រួច​ ដែល​នឹង​ថយ​ចុះ​នៅ​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​​បន្ទាប់​។​ ជាមួយ​គ្នា​នេះ​ដែរ​ យើង​ក៏​អាច​ឃើញ​កំណក​ឈាម​ អំឡុង​ពេល​ប៉ុន្មាន​ថ្ងៃ​ដំបូង​បន្ទាប់​ពី​សម្រាល​រួច​ផង​ដែរ។​ សម្រាប់​ការ​សម្រាល​​ដោយ​វះ​កាត់​ ស្រីៗ​យើង​អាច​ធ្លាក់​ឈាម​តិច​ជាង​អ្នក​ដែល​សម្រាល​តាម​ធម្មជាតិ បន្ទាប់​ពី​រយៈពេល​២៤​ម៉ោង​។​ វត្ថុ​រាវ​ដែល​ធ្លាក់​ក្រោយ​សម្រាល​នឹង​មាន​បរិមាណ​តិច​ជាង​មុន ព្រម​ទាំង​ផ្លាស់ប្ដូរ​ពណ៌​ផង​ដែរ ដូចជា​ពណ៌​ត្នោត​ ក្រហម​ស្រាល​ ផ្កា​ឈូក​ស្រាល​ និង​ចុង​ក្រោយ​គឺ​ពណ៌​ស​នៅ​​ក្នុង​រយៈ​ពេល​ពីរ​បី​សប្ដាហ៍​បន្ទាប់​។​ ​ការ​ធ្លាក់​ឈាម​ដែល​បន្ត​​ក្រោយ​សប្ដាហ៍​ទី​៤​ដល់​ទី​៦​ក្រោយ​សម្រាល​ ​អាច​ជា​សញ្ញា​នៃ​រដូវ​របស់​យើង​។​ ប្រសិនបើ​ម៉ាក់​ៗ​បំបៅ​ដោះ​ ការ​មក​រដូវ​​អាច​នឹង​ត្រូវការ​​ពេល​យូរ​ជាង​នេះ។ ការ​ថែទាំ​​​​​ពេល​ធ្លាក់​ឈាម​ក្រោយ​សម្រាល​ដោយ​វះ​កាត់​ ​​បន្ទាប់​ពី​សម្រាល​ដោយ​វះកាត់​រួច​ ស្រីៗ​យើង​គប្បី​ប្រើប្រាស់​សំឡី​ដែល​ក្រាស់​ និង​​ជក់​ទឹក​​បាន​ល្អ​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​ដំបូង​។​ យ៉ាង​ណា​មិញ ចូរ​ជៀសវាង​ប្រើប្រាស់តំប៉ុង​ បន្ទាប់​ពី​សម្រាល​កូន​រួច​មិន​ថា​សម្រាល​តាម​ធម្មជាតិ​ ឬ​វះកាត់​ឡើយ​។​ ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ អាច​ជួយ​ឲ្យ​ការ​ធ្លាក់​ឈាម​មាន​ការ​ថយ​ចុះ ពីព្រោះ​សាច់​ដុំ​ស្បូន​ និង​សរសៃ​ឈាម​​ដែល​ព័ទ្ធ​ជុំវិញ​រួម​តូច​​នៅ​អំឡុង​ពេល​បំបៅ​ដោះ​។ ការ​បង្កើន​សកម្មភាព​នៅ​ប៉ុន្មាន​សប្ដាហ៍​បន្ទាប់​ពី​វះកាត់​រួច​ ក៏​អាច​ធ្វើ​ឲ្យ​ឈាម​ធ្លាក់​កាន់​តែ​ខ្លាំង​ដូច​គ្នា។​ ដូច្នេះ​ហើយ​ ចូរ​ព្យាយាម​​ដាក់​កម្រិត​សកម្មភាព​ ខណៈ​ពេល​ដែល​យើង​កំពុង​តែ​​ជា​សះ​ស្បើយ​។ នៅ​បរិវេណ​វះ​របស់​យើង​អាច​នឹង​មាន​ហូរ​ទឹក​រងៃ​នៅ​រយៈពេល​ប៉ុន្មានថ្ងៃ​ដំបូង​ បន្ទាប់​ពី​សម្រាល​ដោយ​ការ​វះកាត់​រួច​ ប៉ុន្តែ​​មិន​មាន​ចេញ​ឈាម​ឡើយ​។​ ចូរ​ថែទាំ​កន្លែង​វះកាត់​ឲ្យ​ស្អាត​ល្អ​ ដោយ​លាង​សម្អាត​ជាមួយ​នឹង​សាប៊ូ​ និង​ទឹក​ ក៏​ដូច​ជា​​​​ដាក់​វា​ឲ្យ​​មាន​ខ្យល់​ចេញ​ចូល​ល្អ​។ ម៉ាក់​ៗ​គប្បី​សាកសួរ​គ្រូពេទ្យ​ មុន​ពេល​លាង​សម្អាត​ត្រង់​បរិវេណ​វះកាត់​ជា​លើក​ដំបូង​ ដើម្បី​ធានា​សុវត្ថិភាព។​ ​ ​ ​​​​​​ពេល​ណា​ដែល​យើង​​​ត្រូវ​បារម្ភ​? ការ​​ធ្លាក់​ឈាម​​ច្រើន​ឡើង​ បន្ទាប់​ពី​សម្រាល​ដោយ​វះកាត់​រួច​ គឺ​ជា​កត្តា​ដែល​យើង​គួរ​បារម្ភ​ និង​ត្រូវ​ត្រួត​ពិនិត្យ​ដោយ​គ្រូពេទ្យ​ភ្លាម​ៗ​។​ […]


ក្រោយសម្រាល

៥ចំណុច ម៉ាក់ៗ​ថ្មីថ្មោង​​ចង់​ដឹងពីរឿង​​រដូវ​ដំបូង​ក្រោយ​សម្រាល​កូន

រយៈពេល​៩​ខែ​ ដែល​ស្រីៗ​យើង​មិន​ចាំបាច់​​ខ្វល់ខ្វាយ​ពី​រឿង​មក​រដូវ​ ​​គឺ​ដូចជា​វិស្សមកាល​ដ៏​យូរ​គួរ​សម​​មួយ​។ ប៉ុន្តែ​នៅ​ពេល​ដែល​វិស្សមកាល​នេះ​បញ្ចប់​ទៅ​ យើង​ច្បាស់​ជា​​ប្រឈម​នឹង​ការ​មក​រដូវ​ដែល​ខុស​ប្លែក​ពី​រាល់​ដង​មិន​ខាន​។​ ​ការ​មក​រដូវ​ដំបូង​ ក្រោយ​សម្រាល​អាច​នឹង​មាន​ការ​ឈឺ​ចាប់​​លើស​ពី​ការ​​នឹក​ស្មាន​ ​ប៉ុន្តែ​ប្រសិនបើ​យើង​បាន​ដឹង​ជា​មុន​ យើង​ច្បាស់​ជា​ត្រៀម​ខ្លួន​​រួចរាល់​​ដើម្បី​ប្រឈម​នឹង​ស្ថានភាព​ទាំង​នេះ​ដោយ​ភាព​ឆ្លាត​វៃ​។ ១. ​មិន​មែន​រាល់​ការ​ធ្លាក់​ឈាម​ គឺ​ជា​ការ​មក​រដូវ​ទេ​ ស្រី​ៗ​យើង​ខ្លះ​អាច​នឹង​មាន​ការ​យល់​ច្រឡំ​ចំពោះ​ការ​ធ្លាក់​ឈាម​ បន្ទាប់​ពី​សម្រាល​កូន​រួច ​ថា​ជា​ការ​មក​រដូវ​​ដំបូង​។ យ៉ាង​ណា​មិញ រាល់​ការ​​បញ្ចេញ​ទឹក​រំអិល​ ​និង​ឈាម​ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ធ្លាក់​កករ​ឃ្លោក​ប៉ុណ្ណោះ  ​ដោយ​សារ​តែ​រាងកាយ​របស់​យើង​ព្យាយាម​កម្ចាត់​ចោល​​ជាលិកា​ស្បូន​ដែល​​យើង​ធ្លាប់​ត្រូវការ​ ដើម្បី​ការពារ​ទារក​ដែល​នៅ​ក្នុង​ផ្ទៃ​។​ ការ​ធ្លាក់​ឈាម​នេះ​ អាច​ផ្លាស់ប្ដូរ​​ពី​ពណ៌​ក្រហម​ក្រមៅ​ ទៅ​ជា​ផ្កាឈូក​ ត្នោត​ និង​​ខាប់​ ឬ​លឿង​រហូត​ដល់​​រយៈពេល​៤​ ទៅ​៦​សប្ដាហ៍​ បន្ទាប់​ពី​សម្រាល​កូន​រួច​។ ២. ការ​មក​រដូវ​អាច​អូស​បន្លាយ​ពេល​យូរ​ ​យោង​តាម​ការ​សិក្សា​​មួយ​ កាល​ពី​ឆ្នាំ២០១១ បាន​បង្ហាញ​ថា​ ​ការ​មក​រដូវ​ម្ដង​ទៀត​​អាច​ត្រូវការ​​ពេល​ចន្លោះ​ពី​៤៥​ថ្ងៃ​ ទៅ​៩៤​ថ្ងៃ ក្រោយ​សម្រាល។​ ​ជាក់​ស្ដែង ​​មាន​ករណី​ជាច្រើន​ ដែល​រដូវ​មិន​មក ​រហូត​ដល់​៦​ខែ​ក៏​មាន​ ហើយ​​កត្តា​នេះ​ គឺ​​មក​​ពី​ម៉ាក់​ៗ​​បន្ត​បំបៅ​ដោះ​កូន​ ដូច្នេះ​ហើយ​ អ័រម៉ូន​Prolactin ដែល​ផលិត​ទឹក​ដោះ អាច​​រាំងស្ទះ​ដល់​អ័រម៉ូន​បន្ត​ពូជ និង​ធ្វើ​ឲ្យ​​ស្ថានភាព​ដែល​ពង​អូវុល​មិន​កើត​ឡើង​មួយ​រយៈពេល​។ [embed-health-tool-due-date] ៣. ទោះ​មិន​មក​​រដូវ​ ក៏​យើង​មិន​​អាច​រួម​ភេទ​ដោយ​មិន​​​ការពារ​​ដែរ ​​​ជាមួយ​គ្នា​នេះ​ដែរ​ ការ​មិន​មក​រដូវ​ ក៏​មិន​អាច​កំណត់​អំពី​ការ​ពន្យារ​កំណើត​បាន​ដែរ​។​ ​យោង​តាម​ការ​សិក្សា​មួយ​ដែល​ធ្វើ​ឡើង​ដោយ​សមាគម​នៃ​អ្នក​ជំនាញ​សុខភាព​បន្ត​ពូជ​ បាន​រក​ឃើញ​ថា​ ស្រ្តី​ម្នាក់​ក្នុង​ចំណោម​ស្រ្តី​១០០​នាក់​ អាច​នឹង​មាន​ផ្ទៃ​ពោះ​ បន្ទាប់​​ពី​រួម​ភេទ​ដោយ​ពុំ​បាន​ការពារ​ នៅ​អំឡុង​ពេល​​បំបៅ​ដោះ​កូន។​ ​ជាក់​ស្ដែង​ វិធីសាស្ត្រ​ពន្យារ​កំណើត​ដែល​មិន​មែន​ជា​អ័រម៉ូនដូចជា​កង​ដាក់​ក្នុង​ស្បូន […]


ក្រោយសម្រាល

ជំនឿខុសឆ្គងមួយចំនួន ធ្វើឲ្យគ្រោះថ្នាក់ដល់ស្ត្រី និងកូន(វីដេអូ)

ជំនឿ​ចាស់​បុរាណ​ពាក់​ព័ន្ធ​នឹង​ស្ត្រី​ពពោះ​មាន​ច្រើន ក្រៅ​ពី​ផ្តល់​សារ​អប់រំ ជំនឿ​មួយ​ចំនួន​ជា​ជំនឿ​ខុស​ឆ្គង ប្រាស​ចាក​ពី​ក្បូន​វេជ្ជសាស្ត្រ ជះ​ឥទ្ធិពល​អាក្រក់​ដល់​សុខភាព​ស្ត្រី និង​កូន។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ បាន​ពន្យល់​លម្អិត​ពី​ជំនឿ​នាំ​ឲ្យ​គ្រោះថ្នាក់​ទាំង​នោះ។ ១. ផឹក​ថ្នាំ​បុរាណ​ពេល​ពពោះ ​ការ​ផឹក​ថ្នាំ​បុរាណ​ពេល​ពពោះ ដែល​ចាស់ៗ​ជឿ​​ថា​ថ្នាំ​បុរាណ​ជា​ថ្នាំ​រក្សា​គភ៌ និង​ជា​ថ្នាំ​ជំនួយ​សុខភាព​នោះ​មិន​ពិត​នោះ​ឡើយ។ លោក​វេជ្ជបណ្ឌិត​ថា ការ​ផឹក​ថ្នាំ​ខ្មែរ ឬ​ថ្នាំ​ចិន​សែ ពេល​ពពោះ មិន​បាន​ជួយ​អ្វី​នោះ​ទេ ថែម​ទាំង​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ទាំង​សុខភាព​ម្តាយ និង​កូន​ក្នុង​ផ្ទៃ ដូចជា​ធ្វើ​ឲ្យ​សុក​ក្រិន ស្អិត​ជាប់​ស្បូន សុក​អត់​ធ្លាក់ ទឹក​ភ្លោះ​មិន​ថ្លា​ល្អ មាត់​ស្បូន​មិន​បើក កូន​ពិបាក​កើត ធ្លាក់​ឈាម​ខ្លាំង ឈាម​រាវ កូន​ខ្សោយ ឬ​ស្លាប់​ក្នុង​ពោះ។ ២. ផឹក​ស្រា-ស្រា​ថ្នាំក្រោយ​ពេល​សម្រាល ចាស់ៗ​ជឿ​ថា​ញ៉ាំ​ស្រា ឬ​ស្រា​ថ្នាំ ដែល​ផ្សំ​ពី​រុក្ខជាតិ ឫស​រុក្ខជាតិ សត្វ​ព្រៃ​ផ្សេងៗ ក្រោយ​សម្រាល​កូន ជួយ​ឲ្យ​ស្ត្រី​ឆាប់​រឹង​សរសៃ​ខ្ចី និង​បំបាត់​អាការៈ​ទាស់​សរសៃ ដូច​ជា​ស្ពឹក​ដៃ​ជើង ចុក​រួយ​ចង្កេះ​ខ្នង ស្រវាំង​ភ្នែក ព្រឺ​រងា។ ចំពោះ​ពេទ្យ​វិញ ការ​ដែល​ស្ត្រី​សម្រាល​កូន​រួច​ជួប​អាការៈ​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ មក​ពី​ការ​ញ៉ាំ​ចំណី​អាហារ​មិន​គ្រប់​គ្រាន់ មិន​សម្បូរ​ជីវជាតិ ញ៉ាំ​តែ​ក្រៀម​ក្រោះ កូន​ធ្វើ​ទុក្ខ​អត់​ងងុយ ឬ​ខ្វះ​អនាម័យ​ក្រោយ​សម្រាល ធ្វើ​ឲ្យ​ឆ្លង​រោគ​ជា​ដើម។ ចំណែក​ការ​ញ៉ាំ​ស្រា​វិញ​មិន​អាច​បំបាត់​អាការៈ​ទាំង​ប៉ុន្មាន​ខាង​លើ​នោះ​ទេ តែ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ទាំង​សុខភាព​ភាព​ម្តាយ និង​កូន​ធ្ងន់​ធ្ងរ ប្រសិន​បើ​ម៉ាក់ៗ​បំបៅ​កូន​ដោយ​ទឹក​ដោះ។ អត្ថបទពាក់ព័ន្ធ៖ ជួបបញ្ហាធ្ងន់ធ្ងរទាំងនេះ […]


ក្រោយសម្រាល

ក្លាយជាម៉ាក់ថ្មីថ្មោង មកដឹងពីរឿងគួរ និងមិនគួរធ្វើក្រោយសម្រាលកូនរួច

ក្រោយសម្រាលអាអូនរួច ម៉ាក់ៗច្រើនតែមានបញ្ហាសុខភាព ដោយសារតមនេះតមនោះ ហើយត្រូវមើលថែទាំកូនទាំងយប់ថ្ងៃ មិនសូវមានពេលសម្រាកគ្រប់គ្រាន់ទៀត។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែន សុខ នឹងណែនាំរឿងដែលស្ត្រីក្រោយសម្រាលគួរធ្វើ និងមិនគួរធ្វើ ដើម្បីចៀសវាងមានបញ្ហាដល់សុខភាព។ ប្រការគួរធ្វើ៖ - ញ៉ាំអាហារឲ្យគ្រប់គ្រាន់ និងទឹកឲ្យបានច្រើន៖ ក្រោយសម្រាលរួចពេទ្យតម្រូវឲ្យម៉ាក់ៗញ៉ាំអាហារ សម្បូរជីវភាពឲ្យច្រើន ចម្រុះមុខ ដើម្បីប៉ូវសុខភាពឲ្យឆាប់មានកម្លាំង និងសម្បូរទឹកដោះឲ្យម៉ឹម។ក្នុងនោះម៉ាក់ៗក៏អាចញ៉ាំម្សៅទឹកដោះគោសម្រាប់ម្តាយបំបៅដោះ និងទឹកឲ្យបានច្រើនរឹតតែល្អចំពោះសុខភាពខ្លួនឯង និងជួយដល់ការផលិតបរិមាណទឹកដោះបានច្រើន។ - លេបថ្នាំជាតិដែក៖ ពេលសម្រាលកូនរួចស្ត្រីបាត់បង់ឈាមច្រើន តាមការណែនាំរបស់ក្រសួងសុខាភិបាល តម្រូវឲ្យស្រ្តីញ៉ាំថ្នាំជាតិដែកចំនួន ៤២ គ្រាប់ ដើម្បីបំពេញគ្រាប់ឈាមក្រហមឲ្យបានច្រើន បំបាត់ភាពស្លេកស្លាំង។ - សម្រាកឲ្យបានគ្រប់គ្រាន់៖ កាលណាគេងមិនបាន ញ៉ាំក៏បានតិច ធ្វើឲ្យស្ត្រីងាយមានបញ្ហាសុខភាព ដែលចាស់ៗចំណាំហៅថា ទាស់។ ដូច្នេះស្ត្រីក្រោយសម្រាលត្រូវឆ្លៀតពេលសម្រាកឲ្យបានច្រើន ដោយពេលកូនគេង យើងត្រូវឆ្លៀតគេងដែរ មិនថាតិច ឬច្រើននោះទេ ព្រោះកូនតូច គេងញឹក ហើយក៏ភ្ញាក់ញឹកដែរ យើងត្រូវមើលថែ គ្មានពេលបានគេងយូរទេ។ - ងូតទឹក កក់សក់ធម្មតា៖ តាមទម្លាប់ចាស់ៗ សម្រាលកូនរួចមិនឲ្យម៉ាក់ៗងូតទឹក ឬកក់សោះនោះទេ ត្រូវរង់ចាំដល់ […]


ក្រោយសម្រាល

ហេតុអ្វី​បានជា​ស្រ្តី​ខ្លះ​មាន​ធ្លាក់ឈាមក្រោយសម្រាល? គ្រោះថ្នាក់អត់?

១– អ្វីជាការធ្លាក់ឈាមក្រោយសម្រាល? ការធ្លាក់ឈាមក្រោយសម្រាល (PPH) គឺជាការហូរឈាមច្រើនពេកក្រោយពេលសម្រាលដែលអាចបណ្តាលឲ្យស្រ្តី​ទើប​សម្រាល​កូន​ស្លាប់​បាន។ ការ​ធ្លាក់​ឈាម​នេះ​ត្រូវបានគេបែងចែកជា ២ ប្រភេទដោយផ្អែកលើកត្តាពេលវេលាដែលកើតមាន។ – ការធ្លាក់ឈាមក្រោយសម្រាលបឋម៖ ការបាត់បង់ឈាមច្រើនជាង ៥០០ មិល្លីលីត្រ​ក្នុងរយៈពេល ២៤ ម៉ោងដំបូងក្រោយពេលសម្រាល។ ស្ត្រីម្នាក់ក្នុងចំណោមស្ត្រី ២០ នាក់អាចមានបញ្ហានេះ។ ចំពោះ​ករណីធ្ងន់ធ្ងរវិញ​ មិនសូវកើតមានទេមានតែ ៣នាក់​ ក្នុង​ចំណោម​ ៥០០ នាក់​ប៉ុណ្ណោះដែលមានបញ្ហានេះ។ – ការធ្លាក់ឈាមក្រោយសម្រាលបន្ទាប់៖ ជាការហូរឈាមខ្លាំង និងមានភាពមិនធម្មតានៃទ្វារមាសចាប់ពី ២៤ ម៉ោងទៅ ១២ សប្តាហ៍បន្ទាប់ពីសម្រាលកូន។ ស្ត្រីម្នាក់ក្នុងចំណោមស្ត្រី ៥០ នាក់អាច​មានអាការៈបែបនេះ។ រោគសញ្ញានៃការធ្លាក់ឈាមក្រោយសម្រាល រោគសញ្ញាទូទៅរួមមាន៖ – ការហូរឈាមដែលមិនអាចទប់បាន – កាត់បន្ថយសម្ពាធឈាម – ចង្វាក់បេះដូងកើនឡើង – កាត់បន្ថយចំនួនកោសិកាឈាមក្រហម – ហើម និងឈឺចាប់នៅទ្វារមាស និងនៅតំបន់ជុំវិញទ្វារមាស វាអាចមានរោគសញ្ញាមួយចំនួនដែលមិនបានរៀបរាប់ខាងលើ។ ប្រសិនបើស្រីៗ​យើង​ប្រទះឃើញមានបញ្ហាអ្វីមួយនោះសូមពិគ្រោះជាមួយគ្រូពេទ្យ។ មូលហេតុនៃការធ្លាក់ឈាមក្រោយសម្រាល​ ករណីភាគច្រើននៃ PPH គឺមកពីស្បូនមិនកន្រ្តាក់ខ្លាំងគ្រប់គ្រាន់ ដោយសារតែការឈឺពោះខ្លាំងពេក ស្បូនហើមខ្លាំង កូនភ្លោះ ទឹកភ្លោះច្រើនពេក ឬទារកមាន​ទំហំធំ។ ពេលខ្លះការវិវឌ្ឍនៃដុំសាច់ស្លូត ឬសល់សុកក៏អាចប៉ះពាល់ដល់ការកន្រ្តាក់របស់ស្បូនដែរ។ កត្តាប្រឈមនៃការធ្លាក់ឈាមក្រោយសម្រាល ស្ថានភាពនេះច្រើនកើតមានលើស្ត្រីដែលមានអាយុលើសពី ៣៥ ឆ្នាំ។ ស្រីៗ​យើង​អាចគ្រប់គ្រងជំងឺនេះបានដោយកាត់បន្ថយនូវកត្តាហានិភ័យរបស់បញ្ហា​នេះ​។ សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតសម្រាប់ព័ត៌មានបន្ថែម។ ២– កត្តាដែលបង្កើនហានិភ័យនៃការធ្លាក់ឈាមក្រោយសម្រាល មានកត្តាជាច្រើនដែលបង្កើនហានិភ័យនៃការវិវត្ត PPH មានដូចជា៖ – ធ្លាប់មានការធ្លាក់ឈាមក្រោយសម្រាលពីមុន – ភាពធាត់ – ធ្លាប់សម្រាល​កូនច្រើនដង​ – ធ្លាប់ពរពោះកូនច្រើន – សុកពាំង​មាត់ស្បូន៖ ជាស្ថានភាពមួយដែលសុកគ្របដណ្តប់ ឬជិតនឹងតំបន់ដែលមាត់ស្បូនបើក។ – សុកស្អិតជាប់ស្បូន៖ ការភ្ជាប់សុកទៅនឹងស្បូនមុនពេលកំណត់។ – មានជំងឺបំរុងក្រឡាភ្លើង ឬជំងឺលើសឈាម – ជំងឺស្លេកស្លាំង – ការវះកាត់ – ការកើតកូន – សល់សុក – កាត់ទ្វាមាស  – ប្រើប្រាស់ការទាញ […]


ក្រោយសម្រាល

ក្រោយសម្រាល ម៉ាក់ៗញ៉ាំសម្លម្ជូរ ឬគ្រឿងជូរ ចាស់ទៅឧស្សាហ៍លេចនោម?

​ស្ត្រី​ខ្មែរ​យើងមួយចំនួនដែលទើបសម្រាលកូនរួច ឬ​កំពុង​បំបៅ​ដោះ​កូន ​តម​អាហារ​នេះ អាហារ​នោះ ព្រោះ​ខ្លាច​ញ៉ាំ​ទៅ​ទាស់ ឬ​ឲ្យ​កូន​បៅ​ទៅ កូន​រាក និងហើម​ពោះ​ជាដើម។ ក្នុងនោះមាន​ម៉ាក់ៗ​មួយ​ចំនួន​និយាយ​តៗ​គ្នាថា ក្រោយសម្រាលកូនរួច មិន​ឲ្យ​ញ៉ាំ​សម្ល​ម្ជូរ​ទេ ព្រោះ​ខ្លាច​ចាស់​ទៅ​ងាយ​លេច​នោម តែ​គ្រូពេទ្យ​ជំនាញ​មិន​គិត​បែប​នេះ​ទេ។ ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​ នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែនសុខ បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា គ្រាន់​តែ​ញ៉ាំ​សម្ល​ម្ជូរ​មិន​មាន​អី​ប៉ះពាល់​ដល់​ការ​បំបៅ​ដោះ​កូន ឬ​ម្ដាយ ​ផ្នែក​ណា​មួយ​ឡើយ ពោល​គឺ​ការ​លើក​ឡើង​បែប​នេះ មិន​ពិត​ទេ។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចំណែក​ឯ​រឿង​ពាក់​ព័ន្ធ​នឹង​ការ​លេច​នោម​ពេល​ក្អក ឬ​សើច​ចំពោះ​ម្ដាយ​នៅ​ពេល​ចាស់​ទៅ មិន​មាន​អ្វី​ទាក់​ទង​នឹង​ការ​ញ៉ាំ​សម្ល​ម្ជូរ ឬ​អាហារ​ជូរ​អំឡុង​ពេល​បំបៅ​ដោះ​កូន​ដែរ។ វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ថា កាល​ដែល​មាន​បញ្ហា​ងាយ​លេច​នោម​នោះ អាច​ដោយ​សារ​៖ - ខ្សោយ​សាច់​ដុំ​ខ្ចិប​នៅ​តំបន់​ផ្លោក​នោម - មានការ​បង្ក​រោគ - ប្រើ​ប្រាស់​ថ្នាំ​ផ្សេងៗ - មាន​បញ្ហា​ជំងឺ​ផ្លូវ​ចិត្ត ជាដើម។ [embed-health-tool-ovulation] សម្រាប់​ម៉ាក់​ៗ​ដែល​កំពុង​បំបៅ​ដោះ​កូន អាច​ញ៉ាំ​អាហារ​បាន​ស្ទើរ​តែ​ទាំង​អស់​ដោយ​មិន​ចាំ​បាច់​ព្រួយ​បារម្ភ​ខ្លាច​ប៉ះពាល់​ទៅ​កូន​ដូច​កាល​នៅ​ពពោះ​ទេ​ ដូច​ជា ផ្លែ​ឈើ បន្លែ ឬ​សាច់​គ្រប់​មុខ (បន្លែ និងសាច់​ឆ្អិន) និង​ចំណី​អាហារ​សម្រន់​ជា​ច្រើន​មុខ​ទៀត។ ប៉ុន្តែនៅ​ពេល​ដែល​បំបៅ​ដោះ​កូន ក៏​ម៉ាក់​ៗ​គួរ​តម​អាហារ​ប៉ុន្មាន​មុខ​ខាង​ក្រោម​នេះ ព្រោះ​បើ​ញ៉ាំ​ទៅ​អាច​មិន​ល្អចំពោះ​ម្ដាយ និង​កូន។ អត្ថបទគួរអាន៖ ស្រីៗមក​រដូវ​មិន​ទៀង​ ក្រោយ​ចាក់វ៉ាក់សាំង​កូវីដ-១៩ គួរ​បារម្ភ​អត់​? […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស