សុខភាពម្ដាយ

សុខភាព​ម្ដាយ​ - ម៉ាក់ៗ​ជា​អ្នក​រ៉ាប់រង​ទាំង​ស្រុង​ក្នុង​ការ​ផ្ដល់​កំណើត​កូនរយពេល ៩ខែ ១០ថ្ងៃ ហើយ​ជួប​បញ្ហា​សុខភាព​ជា​ច្រើន។ ឆ្លង​ផុត​ថ្ងៃ​គ្រោះ​ថ្នាក់​បំផុត ក្នុង​ការ​ផ្ដល់​កំណើត​ដល់​កូន​ជា​ទីស្រលាញ់​ហើយ ជា​ពេល​ដែល​ម៉ាក់ៗ​ខ្លួន​ឯង តាមដាន​ពី​បញ្ហា​សុខភាព​នានា និង​ដំណោះស្រាយ ដើម្បី​ត្រឡប់​ទៅ​រក​រាងកាយ និង​សុខភាព​ល្អ​ប្រក្រតី​ដូច​មុន​ពពោះ​វិញ។ មាន​រឿង​ជា​ច្រើន​ក្នុង​មាតិកា​នេះ ដែល​បងប្អូន​អាច​ស្វែងយល់​បន្ថែម​

ចំណេះដឹងទូទៅ

សុខភាពម្ដាយ

ធ្វើម៉េចដឹងថា ម៉ាក់ៗគ្រាន់តែសោកសៅក្រោយសម្រាលឬមានជំងឺធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល​?​ ​

ក្រោយសម្រាលរួច ម៉ាក់ៗភាគច្រើនជួបបញ្ហាឆាប់ប្រែប្រួលអារម្មណ៍ដូចជា ឆាប់តូចចិត្ត ខឹង ឆេវឆាវ ឬនៅសុខៗក៏ចង់យំជាដើមដែលបណ្តាលឱ្យម៉ាក់ៗភាគច្រើនតែងតែយល់ថា ខ្លួនមាន ជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល ដោយពុំដឹងថា ម៉ាក់ៗអាចគ្រាន់តែមានបញ្ហាសោកសៅក្រោយសម្រាលទេ។ ចឹងធ្វើម៉េចដឹងថា ម៉ាក់ៗមានជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល ឬគ្រាន់តែសោកសៅក្រោយសម្រាល? ខាងក្រោមជាភាពខុសគ្នារវាងរោគសញ្ញា និងអាការៈភាពសោកសៅក្រោយសម្រាល និងជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល។ ១. ភាពសោកសៅក្រោយសម្រាល ក្នុងអំឡុងពេលពពោះ រាងកាយម៉ាក់ៗមានការកើនឡើងខ្លាំងនូវ អ័រម៉ូនអ៊ឹស្ត្រូសែន និងប្រូហ្សេស្តេរ៉ូន ប៉ុន្តែបន្ទាប់ពីសម្រាលរួច អ័រម៉ូនទាំងពីរនេះមានការធា្លក់ចុះយ៉ាងគំហុក។ ការប្រែប្រួលយ៉ាងខ្លាំងនេះហើយដែលបណ្តាលឱ្យម៉ាក់ៗមួយចំនួនធំមានអារម្មណ៍សោកសៅក្រោយសម្រាល។ ម៉ាក់ៗមួយចំនួនអាចចាប់ផ្តើមមានអារម្មណ៍សោកសៅក្នុងអំឡុងពេលពីរបីថ្ងៃបន្ទាប់ពីសម្រាលរួច ហើយនឹងមានអារម្មណ៍សោកសៅខ្លាំងក្នុងអំឡុងពេលមួយសប្តាហ៍ ប៉ុន្តែ​អារម្មណ៍សោកសៅ​នេះនឹងថយបន្តិចម្តងៗ និងបាត់ទៅវិញដោយឯកឯងក្នុងរយៈពេលពីរសប្តាហ៍។ ក្នុងអំឡុងពេលនេះ ម៉ាក់ៗអាចឆាប់ប្រែប្រួលអារម្មណ៍ដែលមានរោគសញ្ញា​ដូចខាងក្រោម​ ​៖ សោកសៅ យំដោយគ្មានហេតុផលជាក់លាក់ ធុញថប់ ឆាប់ខឹង បាត់បង់ចំណង់អាហារ ពិបាកគេង ពិបាកផ្ចង់អារម្មណ៍ ថប់បារម្ភ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. ជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល បន្ទាប់ពីសម្រាលរួច ការថយចុះយ៉ាងខ្លាំងនៃកម្រិតអ័រម៉ូនអ៊ឹស្ត្រូសែន និងប្រូហ្សេស្តេរ៉ូន បូករួម​នឹង​សម្ពាធក្នុងការមើលថែទាំកូន ការគេងពុំបានគ្រប់គ្រាន់ ភាពនឿយហត់ក្នុងការមើលកូន  ការ​ឈឺចាប់មុខរបួស ការប្រែប្រួលជីវភាពក្រោយពេលកូនកើតមក ការប្រែប្រួលរូបរាង​ដែលអាចធ្វើឱ្យ​ម៉ាក់ៗ​លែងមានភាពជឿរជាក់លើខ្លួនឯង ការលែងមានភាព​ផ្អែមល្ហែម​រវាងប្តីប្រពន្ធ​ដូចពេល​កូន​មិនទាន់កើត។ល។ ជាដើម​ចមនៃការធ្វើឱ្យម៉ាក់មាន​ជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល ​ឬយើង​តែង​តែ​ហៅថា ជំងឺបាក់ទឹកចិត្តក្រោយសម្រាល។ [embed-health-tool-vaccination-tool] ម៉ាក់ៗមួយចំនួនអាចមានជំងឺធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល ក្នុងរយៈពេលមួយទៅបីសប្តាហ៍បន្ទាប់ពីសម្រាលរួច តែពេលខ្លះ […]

ស្វែងរក សុខភាពម្ដាយ

សុខភាពផ្លូវចិត្តអ្នកម្ដាយ

៣ វិធីជួយម៉ាក់ៗដោះស្រាយបញ្ហាស្ត្រេសក្រោយសម្រាល

ការស្វាគមន៍សមាជិកថ្មីចូលក្នុងគ្រួសារ គឺជាបទពិសោធន៍ដ៏រីករាយបំផុតមួយក្នុងជីវិតរបស់មនុស្សយើងម្នាក់ៗ ប៉ុន្តែក៏អាចជាភាពតានតឹងបំផុតមួយផងដែរ។ មានម៉ាក់ៗជាច្រើនជួបបញ្ហាស្ត្រេស​ក្រោយសម្រាលកូនរួច ពិសេសគឺស្ត្រីដែលក្លាយជាម៉ាក់ៗថ្មីថ្មោង ហើយម្ដាយម្នាក់ក្នុងចំណោមប្រាំបីនាក់ជួបបញ្ហាបាក់ទឹកចិត្តក្រោយសម្រាល។ តិចនិកដោះស្រាយស្ត្រេសក្រោយសម្រាល ១. មើលថែខ្លួនឯង ទោះជារវល់មើលថែកូនប៉ុណ្ណាក៏ដោយ ក៏ម៉ាក់ៗមិនត្រូវភ្លេចថែទាំខ្លួនឯងឲ្យបានល្អដែរ។ ដើម្បីជាជំនួយដល់ម៉ាក់ៗគ្រប់រូប ពេលមើលថែខ្លួន អាចគិតដល់ និងអនុវត្តតាមគន្លឹះសំខាន់ៗមួយចំនួន។ គេងឲ្យបានគ្រប់គ្រាន់៖ ត្រូវប្រាកដថា ម៉ាក់ៗសម្រាកបានគ្រប់គ្រាន់ ព្រោះពេលដែលយើងអស់កម្លាំង យើងនឹងគិតមិនបានល្អ ជាហេតុអាចធ្វើឲ្យអារម្មណ៍មិនល្អ។ ញ៉ាំអាហារល្អចំពោះសុខភាព៖ ការញ៉ាំអាហារដែលល្អសម្រាប់ម៉ាក់ៗនឹងជួយឲ្យជាសះស្បើយពីការឈឺចាប់ផ្សេងៗបន្ទាប់ពីសម្រាលបានលឿន ហើយសារធាតុចិញ្ចឹមបានពីអាហារកាន់តែសំខាន់ចំពោះកូន បើសិនជាម៉ាក់ៗបំបៅដោះកូនផងនោះ។ អាស៊ីដខ្លាញ់អូមេហ្គា ៣ ឬ DHA៖ ខ្លាញ់ត្រីត្រូវបានគេដឹងថាអាចកាត់បន្ថយការថប់អារម្មណ៍ និងធ្លាក់ទឹកចិត្តចំពោះម៉ាក់ៗថ្មីថ្មោងបាន។ ហាត់ប្រាណ៖ លំហាត់ប្រាណនឹងធ្វើឲ្យអារម្មណ៍របស់ម៉ាក់ៗបានប្រសើរឡើង និងជួយឲ្យរាងកាយឆាប់រឹងមាំឡើងវិញបន្ទាប់ពីសម្រាលកូនរួច។ សម្រាកកាយខ្លះ៖ ម៉ាក់ៗគួរចំណាយពេលខ្លះនៅឆ្ងាយពីកូន ដោយទុកឲ្យដៃគូ ឬសមាជិកគ្រួសារផ្សេង មើលថែទាំកូនមួយរយៈពេលខ្លីសិន ដើម្បីឲ្យម៉ាក់ៗមានពេលសម្រាប់ខ្លួនឯង និងសម្រួលដល់អារម្មណ៍ដែលតានតឹងក្រោយចំណាយពេលមួយថ្ងៃមើលថែកូន។ រក្សាទំនាក់ទំនងល្អ៖ ម៉ាក់ៗគួរចំណាយពេលខ្លះប្រាស្រ័យទាក់ទងជាមួយអ្នកផ្សេងទៀតក្រៅតែពីកូនដូចជា និយាយលេងជាមួយស្វាមី ឬមិត្តភ័ក្ដិ ដែលការណ៍នេះនឹងជួយម៉ាក់រក្សាទំនាក់ទំនង និងមានអារម្មណ៍មិនឯកោ។ ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់៖ ម៉ាក់ៗត្រូវព្យាយាមញ៉ាំទឹកយ៉ាងហោចណាស់ឲ្យបានច្រើនក្នុងមួយថ្ងៃៗ ដើម្បីកុំឲ្យរាងកាយខ្វះជាតិទឹក។ លេងជាមួយកូន៖ ការលេងជាមួយកូន បូករួមនឹងសំណើច ព្រមទាំងសម្រាកខ្លះ ពេលកូនគេង ក៏ជាវីធីល្អជួយដល់អារម្មណ៍ម៉ាក់ៗដែរ។ ជីវិតថ្មីជាមួយទារកទាមទារឲ្យមានការលេងសើចសប្បាយច្រើន។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន […]


ក្រោយសម្រាល

ក្រោយសម្រាលកូនរួច ម៉ាក់ៗអាចប្រឈមការឈឺចាប់ ៧ យ៉ាងនេះ

សម្រាប់​ស្រ្តី​ទើប​សម្រាក​កូន ជា​រឿង​ធម្មតា​ទេដែល​មាន​ការ​ឈឺ​ចាប់​មួយ​ចំនួន​កើត​ឡើង​ក្រោយ​សម្រាល​ ហើយ​ភាគ​ច្រើន​​នឹង​ជា​បាត់​ទៅ​វិញ​ទៅ​តាម​ពេល​វេលា។ ផ្ទុយ​ទៅ​វិញ​ក៏​មាន​ម៉ាក់ៗ​មួយ​ចំនួន​មាន​ការ​ឈឺ​ចាប់​ក្រោយ​សម្រាលមាន​សភាព​ខ្លាំង និង​រយៈ​ពេល​យូរ​ ក្រ​ជា​សះ​ស្បើយ។ តើ​ការ​ឈឺ​ចាប់​ក្រោយ​សម្រាល​អ្វី​ខ្លះ​ម៉ាក់ៗ​គួរ​ដឹង សម្រាប់​ត្រៀម​ខ្លួន​ទុក​មុន? ១. ឈឺ​ចាប់​ពេញ​រាងកាយ ការ​ឈឺ​ចាប់​ពេញ​រាងកាយ​ក្រោយ​សម្រាល ជា​បញ្ហា​ទូទៅ​មួយ​ដែល​ស្ត្រី​ច្រើន​នាក់​ជួប​ប្រទះ។ នេះ​ដោយ​សារ​តែ​រាងកាយ​ឆ្លង​កាត់​ភាព​តាន​តឹង​ខ្លាំង​ពី​ការ​កន្ត្រាក់​ស្បូន​ពេល​សម្រាល។ ម៉ាក់ៗ​ខ្លះ​ត្អូញត្អែរ​ពី​ការ​ឈឺ​ខ្នង ឈឺ​ចង្កេះ ឈឺ​ក្បាល ឈឺ​ស្មា ឬ​ត្រគាក​។ ​ការ​ឈឺ​ចាប់​ក្រោយ​សម្រាល​ទាំង​នេះ​មិនមាន​អ្វីគួរ​ឲ្យ​​ភ្ញាក់​ផ្អើល​ទេ​ដោយ​សារ​តែ​បរិមាណ​នៃ​ភាព​តានតឹង និង​ការ​ឈឺ​ចាប់​រាងកាយ​ត្រូវ​ឆ្លង​កាត់​ពេល​សម្រាល​កូន។ ២. សុដន់​ឡើង​ធំ និង​រឹង ការ​ផ្លាស់​ប្ដូរ​ទូទៅ និង​សំខាន់​មួយ​ដែល​ម៉ាក់​ៗ​ចាប់​ផ្ដើម​សម្គាល់​ក្រោយ​ពេល​សម្រាល​កូន​ គឺ​ថា​យើង​សុដន់​មាន​ឡើង​ធំ​ប៉ុណ្ណា។ ម៉ាក់ៗ​ជួប​បញ្ហា​សុដន់​ឡើង​ធំ និង​រឹង នេះ​អាច​នឹងចេញទឹកដោះក្នងកំឡុងពេលពី២៤ទៅ៧២ក្រោយសំរាលកូន។ គេអាចប្រើពាក្យផ្សេងទៀតបានថា ការឡើងដោះ ឬលាសដោះនៅពេលដែលទឹកដោះស្តុកទុកនៅក្នុងសុដន់ ឡើងកំដៅ រឹង និង​ឈឺ ។ ម៉ាក់ៗ​មួយ​ចំនួន​តែងតែលើក​ឡើង​ថាមាន​អាការៈ ក្តៅ និងក្តៅខ្លួន។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣. កន្ត្រាក់​ស្បូន ក្រោយ​សម្រាល ការកន្ត្រាក់​ស្បូន​ជា​រឿង​ធម្មតា​ដែល​កើត​ឡើង​​ក្រោយ​សម្រាល ពី​ព្រោះ​ស្បូន​កំពុង​ត្រលប់​ទៅ​ស្ថានភាព​ដើម​មុន​ពេល​ពពោះ​វិញ។ ហេតុ​ផល​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​ម៉ាក់​ៗ​អាច​ជួប​ប្រទះ​នឹង​ការ​កន្ត្រាក់​ស្បូន​ខ្លាំង ឬ​បង្ក​ឲ្យ​មាន​ការ​ឈឺ​ចាប់​ក្រោយ​សម្រាល​ គឺ​នៅ​ពេល​ដែល​ម៉ាក់ៗ​បំបៅ​ដោះ​កូន។ ការ​បំបៅ​ដោះ​កូន​អាច​បណ្ដាល​ឲ្យ​ម៉ាក់ៗ​ជួយ​បញ្ហា​កន្ត្រាក់​ស្បូន​ក្រោយ​សម្រាល ប៉ុន្តែ​បញ្ហា​នេះ​នឹង​បាត់​ទៅ​វិញ​ក្នុង​រយៈ​ពេល ២-៣​ថ្ងៃ​ក្រោយ​សម្រាល។ ៤. រមាស់​ថ្នេរ​វះ​កាត់​ ប្រសិន​បើ​ម៉ាក់ៗ​វះ​កាត់​សម្រាល​កូន ហើយ​ស្លាក​ស្នាម​ថ្នេរ​វះ​ចាប់​ផ្ដើម​រមាស់ ត្រូវ​ដឹង​ថា​វា​ជា​រឿង​ធម្មតា ហើយ​ការ​រមាស់​នឹង​ថយ​ចុះ​នៅ​ពេល​ដែល​ស្នាម​នោះ​នៅ​តែ​បន្ត​ជា​សះ​ស្បើយ។ ហេតុ​ផល​ផ្សេង​ទៀត​ដែល​អាច​ធ្វើ​ឲ្យ​មុខ​ថ្នេរ​រមាស់​អាច​បណ្ដាល​មក​ពី​ស្បែក​ស្ងួត ឬ​ការ​ឆ្លង​មេរោគ។ ៥. ឈាម​នៅ​ទ្វារមាស ការ​ហូរ​ឈាម​តាម​ទ្វារមាស​ក្រោយ​សម្រាល​ គឺ​ជា​រឿង​ធម្មតា […]


ក្រោយសម្រាល

មូលហេតុ និងតិចនិកខ្លី-ខ្លឹម ដោះស្រាយបញ្ហាទល់លាមកក្រោយសម្រាល

បន្ទាប់​ពី​ពពោះ ៩ខែ ១០​ថ្ងៃ​រួច ពេល​សម្រាល​កូន​រួចហើយ ម៉ាក់ៗ​បាន​ធូរ​ខ្លួន​ខ្លាំង​មែន​ទែន ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា ម៉ាក់ៗ​រួច​ផុត​ពី​បញ្ហា​សុខភាព​តូច​តាច​មួយ​ចំនួន​ទេ។ ក្នុង​ចំណោម​បញ្ហា​កើត​ឡើង​ក្រោយ​ឆ្លង​ទន្លេ​ទាំង​អស់ ក្នុង​នោះ​បញ្ហា​ទល់​លាមក​ក្រោយ​សម្រាល ជា​បញ្ហា​គួរ​ឲ្យ​ធុញ​ទ្រាន់​មួយ​ដែល​ស្រីៗ​អាច​ជួប​ប្រទះ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ការ​ទល់​លាមក​ក្រោយ​សម្រាល​ច្រើន​តែ​ផ្ដល់​អារម្មណ៍​រំខាន​ដល់​ម៉ាក់ៗ ហើយ​ក៏អាច​បណ្ដាល​មក​ពី​កត្តា​ជា​ច្រើន​ដែល​ទាក់ទង​នឹង​អ្វី​កំពុង​កើត​ឡើង​ក្នុង​រាងកាយ​របស់​ម៉ាក់ៗ​ទាំង​មុន អំឡុង​ពេល និង​ក្រោយ​ពេល​សម្រាល​កូន។ មូល​ហេតុ​ទូទៅ​នៃ​បញ្ហា​ទល់​លាមក​ក្រោយ​សម្រាល​រួម​មាន៖ សម្រាល​ដោយ​វះ​កាត់៖ ជា​ធម្មតា ប្រព័ន្ធ​រំលាយ​អាហារ​ត្រូវ​ការ​ចំណាយ​ពេល ៣-៤​ថ្ងៃ ដើម្បី​ដំណើរ​ការ​ធម្មតា​ម្ដង​ទៀត បន្ទាប់​ពី​មាន​ការ​វះកាត់ រាប់​បញ្ចូល​ទាំង​ការ​វះ​កាត់​សម្រាល​កូន។ ខូច​ខាត​​សាច់​ដុំ​រន្ធ​គូទ ឬ​សាច់​ដុំ​អាង​ត្រគាក៖ ការ​ប្រឹង​ដែល​កើត​ឡើង​អំឡុង​ពេល​សម្រាល អាច​ធ្វើ​ឲ្យ​រាងកាយ​ម៉ាក់ៗ​ពិបាក​ធ្វើ​ចលនា​ពោះវៀន​ឲ្យ​ប្រក្រតី​ឡើង​វិញ។ ខ្វះ​ជាតិ​ទឹក៖ កង្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ អាច​កើត​ឡើង​ដោយសារ​តែ​ការ​មិន​ផឹក​ទឹក​អំឡុង​ពេល​សម្រាល ឬ​ម៉ាក់ៗ​ក្អួត ឬ​មាន​ការ​ធ្លាក់​ឈាម អាច​ធ្វើ​ឲ្យ​ដំណើរ​ការ​បត់​ជើង​យឺត​យ៉ាវ ជា​មូល​ហេតុ​បង្ក​បញ្ហា​ទល់​លាមក​ក្រោយ​សម្រាល។ បម្រែបម្រួល​អ័រម៉ូន៖ ការ​ផ្លាស់​ប្ដូរ​អ័រម៉ូន​ដែល​ចាប់​ផ្ដើម​នៅ​ពេល​ពពោះ និង​ប្រែ​ប្រួល​បន្តិច​ម្ដងៗ​យ៉ាង​ឆាប់​រហ័ស​ក្រោយ​ពេល​សម្រាល អាច​ធ្វើ​ឲ្យ​មុខងារ​ពោះ​វៀន​ថយ​ចុះអាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ទល់​លាមក​ក្រោយ​សម្រាល​ដែរ​។ ញ៉ាំ​ថ្នាំ​ជាតិ​ដែក៖ ការ​ញ៉ាំ​ថ្នាំ​ជាតិ​ដែក បើ​ម៉ាក់​ៗ​មាន​ភាព​ស្លេក​ស្លាំង​ក្រោយ​សម្រាល ក៏​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ទល់​លាមក​ក្រោយ​សម្រាល​ដូច​គ្នា។ ការ​មិន​ញ៉ាំ​អាហារ៖ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​មិន​ញ៉ាំ​អាហារ (ទាំង​មុន និង​ក្រោយ​ពេល​សម្រាល) បណ្ដាល​ឲ្យ​ចង្វាក់​មុខងារ​ធម្មតា​របស់​រាងកាយ​មាន​ភាព​យឺត​យ៉ាវ។ [embed-health-tool-due-date] វិធី​ដោះ​ស្រាយ​បញ្ហា​ទល់​លាមក​ក្រោយ​សម្រាល -ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន -ចៀសវាង​ការ​ទប់​ពេល​ចង់​បត់​ជើង -មាន​របប​អាហារ​ត្រឹមត្រូវ -ដើរ ឬ​ធ្វើ​សកម្មភាព​រាងកាយ​ច្រើន។ ចំណុចសំខាន់ វិធី​ដោះ​ស្រាយ​បញ្ហា​ទល់​លាមក​ក្រោយ​សម្រាល -ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន -ចៀសវាង​ការ​ទប់​ពេល​ចង់​បត់​ជើង -មាន​របប​អាហារ​ត្រឹមត្រូវ -ដើរ ឬ​ធ្វើ​សកម្មភាព​រាងកាយ​ច្រើន។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក […]


ការថែទាំខ្លួនក្រោយសម្រាល

ដោះស្រាយស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ

ជាធម្មតា ក្រោយពេលសម្រាលកូនរួច សម្រស់របស់ម៉ាក់ៗច្បាស់ជាមានសភាពដុនដាបមួយរយៈពេលខ្លីសិន ពិសេសនោះគឺសាច់ក្បាលពោះយារធ្លាក់តែម្ដង។ ស្របគ្នានេះ ពេលឃើញសភាពខ្លួនបែបនេះ ស្រីៗណាដែលមិនអន់ចិត្តនឹងសម្រស់ខ្លួនឯងនោះ ប៉ុន្តែម៉ាក់ៗនៅតែអាចថែទាំខ្លួនតាមតិចនិកមួយចំនួនបាន ដើម្បីរួមចំណែកដោះស្រាយបញ្ហាស្បែកយារធ្លាក់ក្រោយសម្រាល។ ១. កាត់បន្ថយសង្វារ ចង់បានស្បែកស្អាតក្រោយសម្រាលកូនរួច មិនមែនចាំតែថែទាំក្រោយសម្រាល​កូន​រួចទេ ម៉ាក់ៗគួរតែមានទម្លាប់ថែរក្សាស្បែកឲ្យបានល្អតាំងពីពេលពពោះម្ល៉េះ។ គន្លឹះមួយក្នុងការកម្ចាត់បញ្ហាស្បែកយារធ្លាក់ក្រោយសម្រាលនោះគឺការកាត់បន្ថយសង្វារអំឡុងពេលពពោះ និងក្រោយសម្រាល ដោយការប្រើផលិតផលចិញ្ចឹមស្បែកត្រង់ក្បាលពោះ ភ្លៅ ឬត្រគាកជាដើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. មានរបបអាហារល្អ ស្បែកយើងត្រូវការសារធាតុចិញ្ចឹមពីអាហារដែលយើងញ៉ាំ ដើម្បីរក្សាភាពតឹងណែន។ ស្បែករបស់យើងជាសរីរាង្គចុងក្រោយគេមួយដែលទទួលបានវីតាមីន និងជាតិរ៉ែសំខាន់ៗក្រោយពីយើងញ៉ាំអាហារ។ ប្រសិនបើយើងមិនទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ទេ ស្បែកយើងនឹងបាត់បង់នូវអ្វីដែលវាត្រូវការ ដើម្បីរក្សាភាពស្រស់ថ្លា និងតឹងណែន។ ដើម្បីការពារស្បែកយារធ្លាក់ក្រោយសម្រាល ម៉ាក់ៗគួរតែមានរបបអាហារសម្បូរដោយបន្លែ ផ្លែឈើ សាច់ និងគ្រាប់ធញ្ញជាតិជាដើម។ [embed-health-tool-baby-poop-tool] ៣. សម្រកទម្ងន់តាមសម្រួល បន្ទាប់ពីសម្រាលកូនហើយ ម៉ាក់ៗប្រហែលជារំភើបណាស់ហើយ ទាំងបានឃើញមុខកូន និងបានសម្រកទម្ងន់វិញ ក្រោយពពោះបាន៩ ខែកន្លងមក។ ទោះជាយ៉ាងណាក៏ដោយ យើងត្រូវចាំថា ការសម្រកទម្ងន់លឿនពេកអាចធ្វើឲ្យបញ្ហាស្បែកយារធ្លាក់កាន់តែអាក្រក់ទៅៗ។ ៤. រក្សាជាតិទឹក ការធ្វើឲ្យស្បែកតឹងឡើងវិញក្រោយសម្រាលកូនរួច ភាគច្រើនអាស្រ័យទៅលើការរក្សាជាតិទឹកក្នុងខ្លួនយើង។ វិធីតែមួយគត់ ដើម្បីរក្សាជាតិទឹកឲ្យបានគ្រប់គ្រាន់ក្នុងរាងកាយ ម៉ាក់ៗត្រូវផឹកទឹកយ៉ាងហោចណាស់ ៨កែវ/ថ្ងៃ។ ៥. បំបៅដោះកូន គ្នាយើងអ្នកតាមដាន ” Hello Krupet” ច្បាស់ជាដឹងហើយថា […]


សុខភាពផ្លូវចិត្តអ្នកម្ដាយ

ម៉ាក់ៗដឹងអត់ បញ្ហាសុខភាពផ្លូវចិត្តជាផលវិបាកទូទៅមួយអំឡុងពេលពពោះ

ការ​ពពោះ​ទទួល​សមាជិក​ថ្មី​គួរ​តែ​ជា​ពេល​វេលា​រីករាយ​បំផុត​ក្នុង​ជីវិត​គ្រួសារ ប៉ុន្តែ​តាម​ពិត​វា​មិន​ផ្ដល់​ភាព​រីករាយ​សម្រាប់​មនុស្ស​ស្រី​គ្រប់​រូប​ទេ។ តាម​ពិត​ទៅ បញ្ហា​សុខភាព​ផ្លូវចិត្ត​ជា​ផល​វិបាក​ទូទៅ​មួយ​អំឡុង​ពេល​ពពោះ និង​សម្រាល​កូន​ដែល​ប្រែ​ក្លាយ​ពី​ភាព​រីករាយ​ទៅ​ជា​ទុក្ខ​ព្រួយ ភាព​ឯកា និង​ភាព​សោកសៅ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ បញ្ហា​សុខភាព​ផ្លូវចិត្ត​របស់​ស្ត្រី​ពពោះ​អាច​កើត​ឡើង​គ្រប់​ពេលនៅ​អំឡុង​ពេល​ពពោះ​ ដូច​ជា​បញ្ហា​ថប់​បារម្ភ ជំងឺ​បាក់ទឹក​ចិត្ត ឬ​ជំងឺ​ស្ត្រេស​រ៉ាំរ៉ៃ​ជាដើម។ កត្តា​ដែល​បណ្ដាល​ឲ្យ​ស្ត្រី​ពពោះ​កើត​មាន​បញ្ហា​ផ្លូវ​ចិត្ត​ទាំង​ប៉ុន្មាន​នេះ​មាន​ច្រើន ហើយ​ភាគ​ច្រើន​បណ្ដាល​មក​ពី​បរិយាកាស​ជុំ​វិញ​ខ្លួន ឬ​ភាព​ភ័យ​ខ្លាច​នៃ​ការ​សម្រាល​កូន និង​ខ្លាច​ចិញ្ចឹម​កូន​មិន​បាន​ល្អ​ជាដើម។ [embed-health-tool-due-date] ជា​ទូទៅ រោគ​សញ្ញា​នៃ​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​អំឡុង​ពេល​ពពោះ​មិន​បង្ហាញ​សញ្ញា​ជាក់លាក់​អ្វី​មួយ​នោះ​ទេ តែ​វា​អាច​ចេញ​សញ្ញា​នៃ​ជំងឺ​បាក់ទឹកចិត្ត មាន​អារម្មណ៍​សោកសៅ អស់​សង្ឃឹម ឯកោ ឬ​ឆាប់​ខឹង ឆេវឆាវ។ លើស​ពី​នេះ ស្ត្រី​ដែល​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត ច្រើន​តែ​និយាយ​ថា ពួកគេ​អស់​កម្លាំង​ណាស់ ប៉ុន្តែ​គេង​មិន​លក់ គិត​ច្រើន​ពេល​ម៉ោង​ត្រូវ​សម្រាក​ទៅ​វិញ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ម៉ាក់​ៗ​ពពោះ​ត្រូវ​ដឹង​ថា ការ​មាន​អារម្មណ៍​សោក​សៅ ឬ​ពិបាក​ចិត្ត​មិន​មែន​ជា​កំហុស​របស់​ខ្លួន​នោះ​ទេ ហើយ​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​អំឡុង​ពេល​ពពោះ​អាច​ដោះ​ស្រាយ​បាន ដើម្បី​ជួយ​ឲ្យ​អារម្មណ៍​សុខភាព​ខ្លួន និង​កូន​ក្នុង​ផ្ទៃ​ល្អ​ដូចជា៖ – ស្រលាញ់​ខ្លួន​ឯង (ញ៉ាំ គេង សម្រាក និងហាត់​ប្រាណ​គ្រប់​គ្រាន់) – រក​ជំនួយ​ពី​ដៃ​គូរ ឬ​មនុស្ស​ជុំ​វិញ​ខ្លួន​ពេល​មិន​សប្បាយ​ចិត្ត – ចៀស​វាង​នៅ​ម្នាក់ឯង គួរ​ចេញ​ដើរ​លេង​លំហែ​កាយ​ខ្លះ – រក​ជំនួយ​ពី​គ្រូពេទ្យ​ជំនាញ ជាដើម។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ? ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត? […]


ក្រោយសម្រាល

ក្រោយសម្រាល ម៉ាក់ៗបត់ជើងតូចមិនចេញត្រូវធ្វើបែបណា?

ក្រោយពេលសម្រាលតាមធម្មជាតិរួច ម៉ាក់ៗអាចមានអារម្មណ៍ចង់បត់​ជើង​តូច ប៉ុន្តែម៉ាក់ៗមួយចំនួនបែរជាបត់ជើងមិនចេញទៅវិញ។ ម៉ាក់ៗត្រូវ​ធ្វើដូចម្តេចដើម្បីជួយសម្រួលដល់ការបត់ជើងតូច? ការចាក់ថ្នាំសណ្តំ សម្ពាធពីការរុញកូនចេញពីស្បូន ភាពភ័យខ្លាច ការឈឺចាប់ និងរបួសពេល​សម្រាល​ជាមូលហេតុដែលធ្វើឱ្យម៉ាក់ៗពិបាកបត់ជើងតូចក្រោយសម្រាលដោយធម្មជាតិ។ ម៉ាក់ៗ​អាច​សាកល្បងវិធីសាស្រ្តដូចខាង​ក្រោម៖ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ១. បើកបង្ហូរទឹកតិចៗ ពេលខ្លះសំឡេង​ទឹកហូរតិចៗអាចជួយឱ្យម៉ាក់ៗបត់ជើងតូចចេញ។ ២. លាងសម្អាតទ្វារមាស ម៉ាក់ៗអាចលាងសម្អាតតំបន់ចន្លោះរន្ធគូទ និងទ្វារមាសជាមួយទឹកក្តៅឧណ្ហៗដើម្បីសម្អាតកំណកឈាម។ ៣. ដើរ ម៉ាក់ៗត្រូវឧស្សាហ៍ដើរចុះឡើងក្នុងបន្ទប់ដើម្បីរំញោចប្លោកនោម។ ៤. ហួច ម៉ាក់ៗអាចហួចពេលព្យាយាមបត់ជើងតូច។ ការហួចធ្វើឱ្យម៉ាក់ៗ​បញ្ចេញខ្យល់​មកខាងក្រៅ​ដែលធ្វើ​ឱ្យ​មានសម្ពាធនៅក្នុងពោះ។ ជាលទ្ធផលវាអាច​ជួយ​ប្លោកនោមបញ្ចេញទឹកនោម។ ៥. ញុំាទឹកឱ្យបានច្រើន ការញុំាទឹកច្រើន​ធ្វើឱ្យម៉ាក់ៗមានទឹកនោមច្រើន ជាពិសេសម៉ាក់ៗដែលបំបៅកូនដោយទឹកដោះ។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក​ ចុចទីនេះ! ៦. ឈរនោម ម៉ាក់ៗអាចឈរពេលព្យាយាមបត់ជើងតូច​ ព្រោះការអង្គុយធ្វើឱ្យសាច់ដុំ​អាង​ត្រគាករួម ឬលាត​សន្ធឹង​ខ្លាំងដែលសង្កត់បង្ហួរនោម និងកាត់បន្ថយលំហូរទឹកនោម។  ៧. ស្អំទឹកកក ប្រសិនបើទ្វារមាសម៉ាក់ៗហើម ម៉ាក់ៗអាចស្អំទឹកកក ២០នាទី ពីរបីដងក្នុង ១ថ្ងៃដើម្បីកាត់បន្ថយ​ការ​ហើម។ ម៉ាក់ៗអាចយកដបទឹកសុទ្ធអាតូចទៅ​កា្លសេឱ្យកក រួចយកក្រណាត់​ស្អាត​រុំដបទឹក​សុទ្ធ ​មុន​ស្អំ។ ៨. ដាក់ដៃត្រាំក្នុងទឹកត្រជាក់ នៅពេលសីតុណ្ហភាពរាងកាយយើងចាប់ផ្តើមធ្លាក់ចុះ រាងកាយយើងនឹងព្យាយាម​កាត់បន្ថយ​ការ​បាត់បង់​កម្តៅដោយបង្រួមសរសៃឈាម និងកាត់បន្ថយលំហូរឈាមទៅកាន់ផ្ទៃស្បែក ដែលធ្វើឱ្យ​សម្ពាធ​ឈាមយើងកើនឡើង។ ជាលទ្ធផល​តម្រងនោមយើង​បញ្ចេញសារធាតុរាវ​ដើម្បីកាត់បន្ថយ​សម្ពាធឈាមដែលធ្វើឱ្យយើងត្រូវបត់ជើងតូច។ ៩. ហិតក្លិនជីរអង្កាម ជួនកាលការហិតក្លិនជីរអង្កាមអាចជួយម៉ាក់ៗឱ្យបត់ជើងតូច។ ម៉ាក់ៗអាចបន្តក់ប្រេងក្រអូបជីរអង្កាម ២ ទៅ ៣តំណក់លើដុំសំឡីកប្បាសរួចហិត ឬ​ហិត​ជីរអង្កាមស្រស់ក៏បាន។ ប្រសិនបើម៉ាក់ៗសាកល្បងគ្រប់វិធីហើយនៅតែបត់ជើងតូចមិនចេញក្នុង​រយៈពេល ៨ម៉ោងបន្ទាប់ពី​សម្រាល ម៉ាក់ៗគួរ​ស្វែង​រកជំនួយ​ពីគ្រូពេទ្យ​ ព្រោះការទុកយូរនឹងអាច​នាំឱ្យ​បែកប្លោកនោម​ដែល​បណ្តាលឱ្យគ្រោះថ្នាក់។​


ក្រោយសម្រាល

ស្រីៗយើងចៀសមិនផុតពីការប្រែប្រួលលើទ្វារមាស ៤ យ៉ាងនេះ ក្រោយសម្រាលកូនរួច

អំឡុង​ពេល​សម្រាល​កូន ទារក​ត្រូវ​ឆ្លង​កាត់​មាត់​ស្បូន និង​ចេញ​តាម​ទ្វារមាស ហើយ​ច្រក​ចូល​ទ្វារ​មាស​ម៉ាក់ៗ​ត្រូវ​បើក​ឲ្យ​ធំ ដើម្បី​ឲ្យ​ទារក​ឆ្លង​កាត់​រួច។ ក្រោយ​ពេល​សម្រាល​កូន​រួច វា​មិន​មែន​ជា​រឿង​ចម្លែក​ទេ​ដែល​ម៉ាក់ៗ​មាន​អារម្មណ៍​ថា ទ្វារមាស​មាន​សភាព​ខុស​ពី​មុន​ពេល​សម្រាល​កូន។ ក្នុង​អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​លម្អិត​ពី​ការ​ផ្លាស់ប្ដូរ​ទ្វារ​មាស​របស់​ស្ត្រី​ក្រោយ​សម្រាល​កូន​តាម​ធម្មជាតិ ៤ យ៉ាង​ដូចជា៖ ១. ទំហំ​ធំ​ជាង​មុន ទ្វារ​មាស​​ស្រីៗ​​នឹង​ប្រែ​ប្រួល ពិសេស​ក្រោយ​ពី​យើង​ធ្លាប់​សម្រាលកូន​បាន​ម្ដង។ ពេល​សម្រាល​កូន ទ្វារ​មាស​យើង​​យឺត​ធំ​ខ្លាំង​លើស​ពី​ធម្មតា។ បន្ទាប់​ពី​ជា​សះ​ស្បើយ​ពី​មុខ​របួស សាច់​ដុំ​ទ្វារ​មាស​នឹង​រឹង​​ជាង​មុន ទំហំ​​ក៏​ធំ​ជាង​មុន​ដែរ។ ចំពោះ​បញ្ហា​ផ្លាស់​ប្ដូរ​ទ្វារមាស​មួយ​នេះ ស្រីៗ​មួយ​ចំនួន ហៅ​បញ្ហា​មួយ​នេះ​ថា រោគ​សញ្ញា​រលុង​ទ្វារ​មាស (VRS)។ [embed-health-tool-baby-poop-tool] ២. ស្ងួត​ទ្វារមាស វា​ជា​រឿង​ធម្មតា​ទេ ដែល​ស្ត្រី​មាន​អារម្មណ៍​ថា ទ្វារ​មាស​ស្ងួត​ជា​ងធម្មតា បន្ទាប់​ពី​សម្រាល​កូន​រួច។ បញ្ហា​ផ្លាស់ប្ដូរ​ទ្វារ​មាស​នេះ ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​កម្រិត​អ័រម៉ូន Oestrogen ទាប​ក្នុង​រាងកាយ​របស់​ម៉ាក់ៗ បើ​ប្រៀបធៀប​ទៅ​នឹង​ពេល​កំពុង​ពពោះ។ ចំពោះ​ស្ត្រី​បំបៅ​ដោះ​កូន កម្រិត​អ័រម៉ូន Oestrogen អាច​ទាប​ជាង​ម៉ាក់ៗ​ដែល​មិន​បំបៅ​ដោះ​កូន ដូច​នេះ​ទ្វារមាស​អាច​មាន​សភាព​ខ្លាំង​ជាង។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣. ឈឺ​ចាប់​នៅ​បរិវេណ​ទ្វារមាស បន្ទាប់​ពី​សម្រាល​កូន​រួច ម៉ាក់ៗ​អាច​មាន​ការ​ឈឺ​ចាប់​នៅ​តំបន់​ថ្នេរ ឬ​បរិវេណ​ទ្វារមាស​តែ​ម្ដង ប៉ុន្តែ ការ​ផ្លាស់ប្ដូរ​ទ្វារមាស​មួយ​នេះ អាច​នឹង​ធូរស្រាល​ដូច​ធម្មតា​វិញ​ក្នុង​រយៈ ៦-១២សប្ដាហ៍​ក្រោយ​សម្រាល​រួច។ គ្នា​យើង​ស្រី​ៗ​ត្រូវ​ដឹង​ថា វា​មាន​សារសំខាន់​ណាស់​ក្នុង​ការ​ថែទាំ​តំបន់​ទ្វារមាស​ឲ្យ​ស្អាត​ជានិច្ច ដូច្នេះ​មុន​នឹង​ម៉ាក់ៗ​ប្ដូរ​សំឡី​អនាម័យ […]


ការថែទាំខ្លួនក្រោយសម្រាល

តិចនិចធ្វើលំហាត់ប្រាណក្រាយសម្រាល ជួយឱ្យពោះរាបស្មើវិញ

ប្រសិន​បើ​ក្រាយ​សម្រាល​ ៨សប្តាហ៍ ​ម៉ាក់ៗ​មួយ​ចំនួន​នៅ​មាន​ពោះ​ធំ​ដូច​មាន​ទម្ងន់​ ៣-៤ ខែ​មាន​ន័យ​ថា​សាច់​ដុំ​ពោះ​ (សាច់ដុំ ៦ កង់) របស់​ម៉ាក់ៗ​ញែក​ចេញ​ពី​គ្នា​ហើយ ដែល​ជាហេតុ​ធ្វើឱ្យ​ពោះ​ម៉ាក់ៗ​មិនអាច​រាបស្មើ​វិញបាន។ សាច់ដុំ​ពោះញែក​ចេញ​ពីគ្នា​ជាអ្វី? ហើយ​មាន​លំហាត់​ប្រាណ​អ្វីខ្លះ​អាច​ជួយឱ្យពោះរាបស្មើវិញបាន? សាច់ដុំ​ពោះញែកចេញពីគ្នា​នៅពេលស្បូន​រីកធំ ដែល​ធ្វើឱ្យ​បន្ទះសាច់ដុំទាំងពីរ (សាច់ដុំ ៦ កង់) របស់ពោះយើងញែកចេញពីគ្នា។ សាច់ដុំ ២ បន្ទះ​នេះ​ស្ថិត​នៅ​ចំកណ្តាលពោះចាប់ពីទ្រូងរហូតដល់ឆ្អឹងអាងត្រគាក។ ជា​ធម្មតា​ការ​ញែកនេះ​ចាប់ផ្តើម​នៅពាក់កណ្តាល​ត្រី​មាស​ទីពីរ​នៃការមានផ្ទៃពោះ   និងមានទំហំចន្លោះពី ២ សង់ទីម៉ែត្រទៅ ២០សង់ទីម៉ែត្រ។ ម៉ាក់ៗម្នាក់ក្នុងចំណោម ៣នាក់ នឹងមានសាច់ដុំពោះញែកចេញពីគ្នា  បន្ទាប់​ពីការ​មាន​ផ្ទៃ​ពោះ​លើកដំបូង ហើយនិងម៉ាក់ៗ ២ នាក់ក្នុងចំណោម ៣នាក់ ដែលពពោះ​ច្រើនដងក៏​មាន​សាច់ដុំពោះញែកចេញពីគ្នាដែរ។ ខាងក្រោមនេះជាលំហាត់មួយចំនួនដែលអាចជួយផ្ចិតសាច់ដុំពោះដែលញែកចេញពីគ្នាបាន៖ ១. លំហាត់ប្រាណបែបជំហរឆ្មា/គោ ម៉ាក់ៗត្រូវចាប់ផ្តើមដោយច្រាត់បាតដៃលើកម្រាលហាត់យូហ្គាដោយដាក់កដៃពីក្រោមស្មា   និង​លុតជង្គង់ដោយដាក់ជង្គង់ក្រោមត្រគាក។ រក្សាឆ្អឹងខ្នងឱ្យត្រង់ជាមួយស្មា   ត្រគាក   និងក្បាល។ ដកកឱ្យវែងដោយមើលចុះក្រោម។ ពេលដកដង្ហើមចូល យកម្រាមជើងទល់នឹងកម្រាលហាត់យូហ្គា កោងខ្នងចុះក្រោមដោយទម្លាក់សាច់ដុំពោះចុះក្រោម សម្លឹងមើលឡើងលើ ពេល​ដកដង្ហើមចេញ លាម្រាមជើងវិញឱ្យត្រង់លើកម្រាលហាត់យូហ្គាវិញ កោងឆ្អឹងខ្នងឡើងលើ ផតពោះ ទម្លាក់ក្បាលចុះដោយមើលចុះក្រោម ធ្វើលំហាត់ប្រាណឆ្មា-គោឡើងវិញ១០​ដង។ ២. លំហាត់ពង្រឹងចង្កេះ និង​ត្រគាក ច្រត់បាតដៃ   និងលុតជង្គង់លើកម្រាលហាត់យូហ្គាល  ត្រូវប្រាកដថាឆ្អឹងខ្នងរបស់ម៉ាក់ៗត្រង់  រួចដកដង្ហើមចូល។ ដកដង្ហើមចេញ   […]


ការថែទាំខ្លួនក្រោយសម្រាល

ក្បួនផ្សំម្សៅរមៀតទឹកដោះគោឈ្ងុយឆ្ងាញ់ ម៉ាក់ៗបំបៅដោះកូនក៏ញ៉ាំបាន

បន្ទាប់​ពី​សម្រាល​កូន​ហើយ ម៉ាក់​ៗ​ច្បាស់​ជា​មាន​ការ​ឈឺ​ចាប់​លើ​រាងកាយ មាន​អារម្មណ៍​អស់​កម្លាំង ល្ហិតល្ហៃ ត្រូវ​ការ​ប៉ូវ​សុខភាព​ឲ្យ​ឆាប់​មាន​កម្លាំង​វិញ។ ភេសជ្ជៈ​ធម្មជាតិ​ដូច​ម្សៅ​រមៀត​ទឹក​ដោះ​គោ ​ផ្ដល់​ប្រយោជន៍​ច្រើន​ដល់​សុខភាព និង​សម្រស់ ហេតុ​ដូច​នេះ ម៉ាក់​ៗ​មក​ដឹង​ពី​ក្បួន​ផ្សំ​ម្សៅ​រមៀត​ទឹក​ដោះ​គោទាំងអស់គ្នា ចំណាយ​ពេលមិន​ដល់​១០​នាទី​ផង។ ក្បួន​ផ្សំ​ម្សៅ​រមៀត​ទឹក​ដោះ​គោ​ឈ្ងុយ​ឆ្ងាញ់​ជំនួយ​សុខភាព គ្រឿង​ផ្សំ៖ ទឹក​ដោះ​គោ​ស្រស់ ១កែវ​ពេញ ម្សៅ​រមៀត ១ស្លាបព្រា​បាយ ម្រេច​កិន​ ១ចុង​ស្លាប​ព្រា​បាយ របៀប​ធ្វើ៖ ជំហាន​ទី​១៖ ដាំ​ទឹក​ដោះ​គោ​មួយ​ពុះ រួច​ទុក​ឲ្យ​ក្ដៅ​ឧណ្ហៗ ជំហាន​ទី​២៖ ដាក់​ម្សៅ​រមៀត និង​ម្រេច​ចូល រួច​កូរ​ឲ្យ​សព្វ ជំហាន​ទី​៣៖ ចាក់​ដាក់​កែវ ញ៉ាំ​ទាន់​ពេល​វា​ក្ដៅ​ឧណ្ហៗ   ក្នុង​ករណី ម៉ាក់​ៗ​ចូល​ចិត្ត​ផ្អែម អាច​ដាក់​ទឹក​ឃ្មុំ​លាយ​ជាមួយ​ក៏​បាន ដើម្បី​ឲ្យ​មាន​រស​ជាតិ​ផ្អែម កាន់​តែ​ឆ្ងាញ់​ពិសា។ គន្លឹះ​មួយ​ទៀត ដែល​ធ្វើ​ឲ្យ​ម្សៅ​រមៀត​ទឹក​ដោះ​គោ​ឆ្ងាញ់ និង​ផ្ដល់​អត្ថប្រយោជន៍​កាន់​តែ​ច្រើន​ដល់​សុខភាព គឺ​យើង​ត្រូវ​ជ្រើស​រើស​យក​ម្សៅ​រមៀត​សុទ្ធ ម្សៅ​រមៀត​កិន​ធម្មជាតិ មិន​មាន​លាយ​សារធាតុ​គីមី​អ្វី​ឡើយ។ ចំពោះ​ម្សៅ​រមៀត​ទឹក​ដោះ​គោ​នេះ​ជំនួយ​ដល់​ទាំង​សម្រស់ និង​សុខភាព​យើង​ដោយ​សម្បូរ​សារធាតុ​ប្រឆាំង​អុកស៊ីដកម្ម សារធាតុ​ប្រឆាំង​រលាក និង​ជួយ​ឲ្យ​ឆ្អឹង​យើង​រឹង​មាំ​ផង​ដែរ។ មិន​តែ​ប៉ុណ្ណោះ ចំពោះ​ម៉ាក់​ៗ​បំបៅ​ដោះ​កូន សារធាតុ​ក្នុង​រមៀត​ក៏​ជួយ​បង្កើន​ទឹកដោះ ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ ជួយ​បំបាត់​អាការៈ​ឈឺ​ចុក​ចាប់ និង​ជួយ​ផ្ដល់​អារម្មណ៍​ល្អ​ដល់​ម៉ាក់ៗ​ថែម​ទៀត​ផង។ ចំណាំ! ម្សៅ​រមៀត​ទឹក​ដោះ​គោ ជា​ភេសជ្ជៈ​ធម្មជាតិ​មួយ​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង មិន​ងាយ​ឈឺ​ជំងឺ​តូច​តាច​ដូច​ជា​ផ្ដាសាយ និង​អាច​ញ៉ាំ​បាន​ទាំង​មនុស្ស​ធំ និង​កូន​ក្មេង។ យើង​អាច​ញ៉ាំ​វា​ជា​រៀង​រាល់​ថ្ងៃ ពិសេស​គឺ​ពេល​យប់ ប៉ុន្តែ​វា​មិន​អាច​ជួយ​ព្យាបាល​ជំងឺ​អ្វី​បាន​ឡើយ។​ អត្ថបទគួរអាន៖ តិចនិក​ងាយ​ៗទាំង៧​ ជួយ​ឲ្យ​ក្រចក​រឹងមាំ​ មាន​សុខភាព​ល្អ​​​ ចង់ឲ្យក្រចកដុះវែងលឿន […]


ការថែទាំខ្លួនក្រោយសម្រាល

ក្រោយសម្រាលកូនរួច ញ៉ាំម្សៅរមៀតទឹកដោះគោ ស្បែកភ្លឺស្អាត សុខភាពក៏មាំមួន

អំឡុង​ពេល​ពពោះ ស្បែក​ស្ត្រី​គ្រប់​រូប​មាន​ការ​ប្រែ​ប្រួល​ខ្លាំង ទោះ​ឆ្លង​ទន្លេ​រួច បើ​មិន​ថែ​ទេ ស្បែក​ប្រែ​ជា​ស្រអាប់ ឡើង​ជាំ​ជាដើម ហេតុ​នេះ​ហើយ​ទើប​ក្រោយ​សម្រាល ញ៉ាំ​ម្សៅ​រមៀត​ទឹក​ដោះ​គោ ជា​ក្បួន​ថែ​ទាំ​ស្បែក​មួយ​ម៉ាក់ៗ​និយម​ធ្វើ​ត​ៗ​គ្នា ដើម្បី​ឲ្យ​ស្បែក​ស​ភ្លឺ​មក​ដូច​ធម្មតា​វិញ។ តែ​មាន​ដឹង​ទេ​ថា ក្រៅ​ពី​ជួយ​ឲ្យ​ស្បែក​ស្អាត វា​ក៏​ជួយ​ឲ្យ​សុខភាព​ម៉ាក់​ៗ​រឹង​មាំ​វិញ​លឿន​ដែរ។ តាម​ពិត​ទៅ ម្សៅ​រមៀត​ទឹក​ដោះ​គោ គឺ​ជា​ភេសជ្ជៈ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ក្នុង​ការ​ប្រឆាំង និង​ការពារ​រាងកាយ​យើង​ពី​ការ​កើត​ជំងឺ​ផ្សេងៗ។ ​បើ​ក្រោយ​សម្រាល ញ៉ាំ​ម្សៅ​រមៀត​ទឹក​ដោះ​គោ ម៉ាក់ៗ​មិន​ត្រឹម​តែ​ទទួល​បាន​ស្បែក​ស្អាត​ប៉ុណ្ណោះ​ទេ វា​ក៏​អាច​ជួយ​ទ្រទ្រង់​សុខភាព​ម៉ាក់​ៗ​ឲ្យ​កាន់​តែ​មាំ​មួន​ទៀត​ផង​ដូចជា៖ ១. ជួយ​គ្រប់​គ្រង​ការ​ឈឺ​ចាប់ ម្សៅ​រមៀត​ទឹក​ដោះ​គោ​សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​ការ​រលាក មាន​ន័យ​ថា​វា​ជួយ​បន្ថយ​ការ​រលាក​ក្នុង​រាងកាយ និង​ជួយ​គ្រប់​គ្រង​ការ​ឈឺ​ចាប់​តាម​សន្លាក់​ឆ្អឹង។ មិន​ថា​ចំពោះ​គ្នា​យើង​ទូទៅ ឬ​ម៉ាក់​ៗ​ក្រោយ​សម្រាល ញ៉ាំ​ម្សៅ​រមៀត​ទឹក​ដោះ​គោ ១កែវ​ជា​ប្រចាំ អាច​ជួយ​ពង្រឹង​សុខភាព​ឆ្អឹង និង​កាត់​បន្ថយ​ភាព​ឈឺ​ចាប់បាន។ ២. ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ គុណ​ប្រយោជន៍​ក្នុង​ការ​ប្រឆាំង​មេរោគ​ដែល​រមៀត​មាន អាច​ជួយ​ការ​ពារ​យើង​ពី​ការ​ឆ្លង​បាក់តេរី។ ម្សៅ​រមៀត​ក៏​មាន​ផ្ទុក​សារធាតុ​អង់ទីប៊ីយូទិក ដែល​ជួយ​ទប់​ស្កាត់​ការ​ឆ្លង​វីរុស​មួយ​ចំនួន​ដែលអាចប៉ះពាល់​ដល់​សុខភាព។ [embed-health-tool-baby-poop-tool] ៣. ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ រមៀត​ពោរពេញ​ទៅ​ដោយ​វីតាមីន និង​សារធាតុ​រ៉ែ​ល្អៗ ហើយ​វា​ក៏​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីដកម្ម សារ​ធាតុ​ប្រឆាំង​នឹង​មេរោគ និង​សារធាតុ​ប្រឆាំង​ការ​រលាក ជា​ហេតុ​ជួយ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​យើង​រឹង​មាំ។ ហេតុ​នេះ​ហើយ ម៉ាក់ៗ​ក្រោយ​សម្រាល ញ៉ាំ​ម្សៅ​រមៀត​ទឹក​ដោះ​គោ ច្បាស់​ជា​ជួយ​ឲ្យ​សុខភាព​ត្រឡប់​មក​ដូច​ដើម​វិញ​បាន​លឿន និង​មិន​ទ្រុឌទ្រោមឡើយ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៤. ជួយ​សម្រក​ទម្ងន់ ក្រោយ​សម្រាល ញ៉ាំ​ម្សៅ​រមៀត​ទឹក​ដោះ​គោ ម៉ាក់​ៗ​ក៏​អាច​សម្រក​ទម្ងន់​ខ្លះ​ៗ​បាន​ដែរ។ ម្សៅ​រមៀត​ជួយ​ពន្លឿន និង​ធ្វើ​ឲ្យ​សកម្ម​នូវ​ដំណើរ​ការ​មេតាប៉ូលីស ជា​ហេតុ​អាច​បង្កើន​សមត្ថភាព​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន។ បន្ថែម​ពី​លើ​ប្រយោជន៍​ខាង​លើ​ទាំង​អស់​នេះ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស