សុខភាពម្ដាយ

សុខភាព​ម្ដាយ​ - ម៉ាក់ៗ​ជា​អ្នក​រ៉ាប់រង​ទាំង​ស្រុង​ក្នុង​ការ​ផ្ដល់​កំណើត​កូនរយពេល ៩ខែ ១០ថ្ងៃ ហើយ​ជួប​បញ្ហា​សុខភាព​ជា​ច្រើន។ ឆ្លង​ផុត​ថ្ងៃ​គ្រោះ​ថ្នាក់​បំផុត ក្នុង​ការ​ផ្ដល់​កំណើត​ដល់​កូន​ជា​ទីស្រលាញ់​ហើយ ជា​ពេល​ដែល​ម៉ាក់ៗ​ខ្លួន​ឯង តាមដាន​ពី​បញ្ហា​សុខភាព​នានា និង​ដំណោះស្រាយ ដើម្បី​ត្រឡប់​ទៅ​រក​រាងកាយ និង​សុខភាព​ល្អ​ប្រក្រតី​ដូច​មុន​ពពោះ​វិញ។ មាន​រឿង​ជា​ច្រើន​ក្នុង​មាតិកា​នេះ ដែល​បងប្អូន​អាច​ស្វែងយល់​បន្ថែម​

ចំណេះដឹងទូទៅ

សុខភាពម្ដាយ

ធ្វើម៉េចដឹងថា ម៉ាក់ៗគ្រាន់តែសោកសៅក្រោយសម្រាលឬមានជំងឺធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល​?​ ​

ក្រោយសម្រាលរួច ម៉ាក់ៗភាគច្រើនជួបបញ្ហាឆាប់ប្រែប្រួលអារម្មណ៍ដូចជា ឆាប់តូចចិត្ត ខឹង ឆេវឆាវ ឬនៅសុខៗក៏ចង់យំជាដើមដែលបណ្តាលឱ្យម៉ាក់ៗភាគច្រើនតែងតែយល់ថា ខ្លួនមាន ជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល ដោយពុំដឹងថា ម៉ាក់ៗអាចគ្រាន់តែមានបញ្ហាសោកសៅក្រោយសម្រាលទេ។ ចឹងធ្វើម៉េចដឹងថា ម៉ាក់ៗមានជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល ឬគ្រាន់តែសោកសៅក្រោយសម្រាល? ខាងក្រោមជាភាពខុសគ្នារវាងរោគសញ្ញា និងអាការៈភាពសោកសៅក្រោយសម្រាល និងជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល។ ១. ភាពសោកសៅក្រោយសម្រាល ក្នុងអំឡុងពេលពពោះ រាងកាយម៉ាក់ៗមានការកើនឡើងខ្លាំងនូវ អ័រម៉ូនអ៊ឹស្ត្រូសែន និងប្រូហ្សេស្តេរ៉ូន ប៉ុន្តែបន្ទាប់ពីសម្រាលរួច អ័រម៉ូនទាំងពីរនេះមានការធា្លក់ចុះយ៉ាងគំហុក។ ការប្រែប្រួលយ៉ាងខ្លាំងនេះហើយដែលបណ្តាលឱ្យម៉ាក់ៗមួយចំនួនធំមានអារម្មណ៍សោកសៅក្រោយសម្រាល។ ម៉ាក់ៗមួយចំនួនអាចចាប់ផ្តើមមានអារម្មណ៍សោកសៅក្នុងអំឡុងពេលពីរបីថ្ងៃបន្ទាប់ពីសម្រាលរួច ហើយនឹងមានអារម្មណ៍សោកសៅខ្លាំងក្នុងអំឡុងពេលមួយសប្តាហ៍ ប៉ុន្តែ​អារម្មណ៍សោកសៅ​នេះនឹងថយបន្តិចម្តងៗ និងបាត់ទៅវិញដោយឯកឯងក្នុងរយៈពេលពីរសប្តាហ៍។ ក្នុងអំឡុងពេលនេះ ម៉ាក់ៗអាចឆាប់ប្រែប្រួលអារម្មណ៍ដែលមានរោគសញ្ញា​ដូចខាងក្រោម​ ​៖ សោកសៅ យំដោយគ្មានហេតុផលជាក់លាក់ ធុញថប់ ឆាប់ខឹង បាត់បង់ចំណង់អាហារ ពិបាកគេង ពិបាកផ្ចង់អារម្មណ៍ ថប់បារម្ភ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. ជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល បន្ទាប់ពីសម្រាលរួច ការថយចុះយ៉ាងខ្លាំងនៃកម្រិតអ័រម៉ូនអ៊ឹស្ត្រូសែន និងប្រូហ្សេស្តេរ៉ូន បូករួម​នឹង​សម្ពាធក្នុងការមើលថែទាំកូន ការគេងពុំបានគ្រប់គ្រាន់ ភាពនឿយហត់ក្នុងការមើលកូន  ការ​ឈឺចាប់មុខរបួស ការប្រែប្រួលជីវភាពក្រោយពេលកូនកើតមក ការប្រែប្រួលរូបរាង​ដែលអាចធ្វើឱ្យ​ម៉ាក់ៗ​លែងមានភាពជឿរជាក់លើខ្លួនឯង ការលែងមានភាព​ផ្អែមល្ហែម​រវាងប្តីប្រពន្ធ​ដូចពេល​កូន​មិនទាន់កើត។ល។ ជាដើម​ចមនៃការធ្វើឱ្យម៉ាក់មាន​ជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល ​ឬយើង​តែង​តែ​ហៅថា ជំងឺបាក់ទឹកចិត្តក្រោយសម្រាល។ [embed-health-tool-vaccination-tool] ម៉ាក់ៗមួយចំនួនអាចមានជំងឺធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល ក្នុងរយៈពេលមួយទៅបីសប្តាហ៍បន្ទាប់ពីសម្រាលរួច តែពេលខ្លះ […]

ស្វែងរក សុខភាពម្ដាយ

សុខភាពម្ដាយ

ស្រ្តីពពោះ បើចេញ​សញ្ញាទាំងនេះ អាចថាខ្វះគ្រាប់ឈាមក្រហម

អំឡុង​ពេល​មាន​ផ្ទៃពោះ តម្រូវ​ការ​ជាតិ​ដែក​របស់​ស្ត្រី​នឹង​កើន​ឡើង​ទ្វេ​ដង​ដើម្បី​ជួយ​ទារក​ក្នុង​ការ​ផលិត​គ្រាប់​ឈាម។ ប្រសិន​បើ​ស្ត្រី​មាន​ផ្ទៃពោះ​មិន​មាន​បរិមាណ​ជាតិ​ដែក​ស្តុក​ទុក​បាន​គ្រប់​គ្រាន់ ឬ​ញ៉ាំ​ថ្នាំ​ជាតិ​ដែក​មិន​គ្រប់​គ្រាន់​ក្នុង​ពេល​មាន​ផ្ទៃពោះ នោះ​នឹង​ងាយ​កើត​មាន​ភាព​ស្លេក​ស្លាំង​ដោយ​ខ្វះ​ជាតិ​ដែក។ នេះ​តាម​ការ​ផ្សព្វផ្សាយ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត។ ជា​ទូទៅ​រោគ​សញ្ញា​នៃ​ជំងឺ​ខ្វះ​គ្រាប់​ឈាម​ក្រហម​មួយ​ចំនួន​អាច​ស្រដៀង​គ្នា​ទៅ​នឹង​រោគ​សញ្ញា នៃ​ការ​មាន​ផ្ទៃពោះ​ទូទៅ​ដែរ ហើយ​កង្វះ​ជាតិ​ដែក​នៅ​កម្រិត​ស្រាល មិន​មាន​រោគ​សញ្ញា​ណា​មួយ​លេច​ចេញ​ឡើយ គឺ​មាន​តែ​ការ​ពិនិត្យ​គ្រាប់​ឈាម​ដោយ​ឧបករណ៍​វេជ្ជសាស្ត្រ​ស្វ័យ​ប្រវត្តិ​ទើប​អាច​កំណត់​រោគ​វិនិច្ឆ័យ​នៃ​ជំងឺ​ខ្វះ​គ្រាប់​ឈាម​ក្រហម​បាន។ តែ​បើ​ក្នុង​ករណី​ភាព​ស្លេកស្លាំង​កម្រិត​មធ្យម ឬ​ធ្ងន់ធ្ងរ រោគ​សញ្ញា​ដូច​ខាង​ក្រោម​នឹង​ស្ដែង​ចេញ៖ - អស់​កម្លាំង​ខ្លាំង និង​ទន់​ខ្សោយ - ស្បែក​ស ស្លេក​ជាង​ធម្មតា - មាន​ការ​ញ័រ​ទ្រូង ញ័រ​បេះដូង - ហត់ ដង្ហើម​ខ្លី - វិល​មុខ​ ឬ​ឈឺក្បាល ស្រ្តី​ដែល​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ខ្វះ​គ្រាប់​ឈាម​ក្រហម​អំឡុង​ពេល​មាន​ផ្ទៃពោះ​រួម​មាន៖ - ស្ត្រី​មាន​កូន​ច្រើន​ហើយ​ញឹក - ស្ត្រី​​មាន​ផ្ទៃពោះ​ដែល​មាន​ទារក​ច្រើន​ជាង​មួយ (កូនភ្លោះ) - ស្ត្រី​​ដែល​ក្អួត​ញឹកញាប់​ដោយ​សារ​ចាញ់​កូន - ស្ត្រី​ដែល​ញ៉ាំ​ជាតិ​ដែក​មិន​បាន​គ្រប់​គ្រាន់ - ស្ត្រី​ដែល​មាន​ប្រវត្តិ​ហូរ​ឈាម​រដូវ​ច្រើន​មុន​ពេល​មាន​ផ្ទៃពោះ។


សុខភាពម្ដាយ

ត្រីមាសទី១ ស្ត្រីពពោះជួបបញ្ហាអីខ្លះ? ដោះស្រាយរបៀបណា?

ចាប់​មាន​បេប៊ី​ភ្លាម​សុខភាព​ស្ត្រី​ចាប់​ផ្តើម​ចុះ​ខ្សោយ ឯ​ផល​រំខាន​ផ្សេងៗ​ក៏​កើត​មាន​ដែរ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ បានលើក​ឡើង​ពី​បញ្ហា​មួយ​ចំនួន​ដែល​ស្ត្រី​ពពោះ​នឹង​ជួប​ប្រទះ​នៅ​ត្រីមាស​ដំបូង រួម​និង​ដំណោះស្រាយ​ផ្សេងៗ។ ១. ចាញ់កូន ស្រីៗ​ភាគ​ច្រើន​ជួប​អាការៈ​ចាញ់​កូន​ខ្លាំង​អំឡុង​ត្រីមាស​ទី១នេះ ពិសេស​នៅ​ពេល​ព្រឹក ដោយ​មាន​ក្អួត​ចង្អោរ ចេញទឹកមាត់ច្រើន ធុំ​អាហារ ចាញ់​ក្លិន​ផ្សេងៗ។ តែ​ម៉ាក់ៗ​មិន​បាច់​បារម្ភ​ទេ នេះ​ដោយសារ​អ័រម៉ូន​ប្រែប្រួល​ពេល​ពពោះ ឬ​ក៏​ពេល​ខ្លះ​ខ្វះ​ជាតិស្ករក្នុង​ឈាម ផុត​រយៈពេល ​៣ ​ខែ​​ទៅ អាការៈ​ទាំង​នោះ​នឹង​កាត់​បន្ថយ​បន្តិច​ម្តងៗ ឬ​បាត់​តែ​ម្តង។ ចំពោះតិចនិកបំបាត់អាការៈចាញ់កូនមាន៖ - ញ៉ាំអាហារយឺតៗ តិចៗ តែច្រើនដង - ញ៉ាំថ្នាំវីតាមីន ពិសេសវីតាមីន B6 - ផឹកទឹក ទឹកដោះគោ ឬទឹកផ្លែឈើឲ្យច្រើន ដើម្បីរក្សាជាតិទឹកក្នុងខ្លួន - ផឹកទឹកខ្ញី ឬទឹកជីរអង្កាមឲ្យបានច្រើន - ចៀសវាងអាហារខ្លាញ់ ចៀន បំពង - កុំគេងភ្លាមបន្ទាប់ពីញ៉ាំអាហាររួច - សម្រាកឲ្យបានច្រើន - ត្រូវមានអាហារសម្រន់ក្រៀមៗក្បែរខ្លួនជានិច្ច។ ២. អស់កម្លាំង ពេល​ពពោះ​ម៉ាក់ៗ​ចៀស​មិន​រួច​ពី​អាការៈ​អស់​កម្លាំង ឈឺក្បាល ពិបាក​ក្នុង​ខ្លួន​នោះ​ទេ ពេលខ្លះ​ឆេវ​ឆាវ ឆាប់​ខឹង​មួម៉ៅ នេះ​ក៏​ដោយសារ​ការ​ប្រែប្រួល​អ័រម៉ូន ​រាង​កាយ​ធ្វើ​ការ​ខ្លាំង​ជាង​មុន​ដើម្បី​ទៅ​ចិញ្ចឹម​កូន។ ដំណោះ​ស្រាយ ម៉ាក់ៗ​ត្រូវ​សម្រាក​ឲ្យ​បាន​ច្រើន ញ៉ាំ​អាហារ​សម្បូរ​ជីវជាតិ​ឲ្យ​គ្រប់គ្រាន់ និង​ញឹក​ញាប់ […]


ការថែទាំខ្លួនក្រោយសម្រាល

ទម្លាប់ ៥ យ៉ាង ស្រីៗយើងមិន​គួរ​បោះបង់ចោល ទោះ​ក្លាយ​ជា​ម៉ាក់ៗ​ក្តី

ស្រីៗ​យើងបាន​ធ្វើ​រឿង​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ជីវិត ក្រោយ​ផ្តល់​កំណើត​អូនតូច​គួរ​ឲ្យ​ស្រលាញ់​ម្នាក់។ ក្លាយ​ជា​ម៉ាក់​ថ្មីថ្មោង ច្បាស់ជា​ត្រូវ​ទទួល​អម្រែក​ធ្ងន់​បន្តិច​ហើយ។ យ៉ាងណា​កុំ​គិត​តែ​ពី​គ្រួសារ ស្រីៗ​គ្នា​យើង​ក៏​គួរ​គិត​ខ្លួន​ឯង​ដូចគ្នា​ដែរ។ “Hello គ្រូពេទ្យ” ចង់​ណែនាំ​ទម្លាប់ ៥ យ៉ាង មិន​គួរ​បោះបង់ បើ​ទោះ​ក្លាយ​ជា​ម្តាយ​គេ​ក្តី។ ១- មានពេលបន្ធូរអារម្មណ៍ ក្រោយ​ក្លាយ​ជា​ម៉ាក់ៗ​ថ្មី​ថ្មោង ស្រីៗ​គ្នា​យើង​ស្ទើរ​ទាំង​អស់ នឹង​ចំណាយ​ពេល​មើល​ថែ​កូន ដូចជា បំបៅ​ដោះ ឬ​ប្ដូរ​ខោ​ទឹកនោម ជា​ការងារ​ធ្វើ​ឲ្យ​យើង​រវល់​គ្មាន​ថ្ងៃ​លស់។ យ៉ាង​ណា គ្នា​យើង​គួរ​មាន​ពេល​មើល​ថែខ្លួន​ឯង ដូចជា ឆ្លៀត​សម្រាក​ឲ្យ​បាន ១៥-៣០ នាទី ក៏​អាច​ជួយ​បន្ធូរ​អារម្មណ៍​តានតឹង​បាន​ខ្លះ​ដែរ។ បើ​បារម្ភ​ខ្លាច​អាអូន​ភ្ញាក់​ពេល​សម្រាក អាច​សុំ​បងប្អូន ឬ​ប្តី​ជួយ​មើល​បន្តិច​ក៏​បាន។ ២- កុំ​ចោល​សម្លៀក​បំពាក់​ចង្អៀតៗ មាន​ផ្ទៃពោះ ធ្វើ​ឲ្យ​រាងកាយ​គ្នា​យើង​រីកធំ ត្រូវ​ការ​សម្លៀក​បំពាក់​ថ្មី​រលុងៗ តែ​ក្រោយ​សម្រាលរួច ត្រូវការ​ពេល​ដើម្បី​រាង​ត្រលប់​មក​សភាព​ដើម​វិញ។ អ៊ីចឹង​ហើយ​កុំ​បោះ​ចោល​សម្លៀក​បំពាក់​ចង្អៀតៗ​នោះ​អី។ យកល្អ ហាត់ប្រាណ ញ៉ាំ​អាហារ​បែប​សុខភាព អាច​ជួយ​ឲ្យ​រាងកាយ​រឹងមាំ ព្រម​ទាំង​មាន​រាង​ស្អាត។ ពេល​រាង​ស្គមវិញ​អាច​ប្រើ​ខោអាវ​ទាំង​នោះ​បាន​ហើយ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣- ថែស្បែក ស្រីៗ​គ្នា​យើង​ពេល​មាន​ផ្ទៃពោះ អ័រម៉ូន​ក្នុង​រាងកាយ​ប្រែប្រួល​ខ្លាំង និង​ជះឥទ្ធិពល​ដល់​ស្បែក។ គ្នា​យើង​ខ្លះ​អាច​នឹង​មាន​ស្បែក​កាន់​តែ​ស្អាត​ភ្លឺ​រលោង ប៉ុន្តែ​ខ្លះ​ទៀត​បែរ​ជា​ឡើង​មុន​ក៏​មាន។ ផលិត​ផល​ថែរក្សា​ស្បែកអាចមានជាតិគីមី ធ្វើឲ្យ​យើង​បារម្ភ​ប៉ះពាល់​កូន​ក្នុង​ផ្ទៃ មិន​ហ៊ាន​ប្រើប្រាស់​អំឡុង​ពេល​ពពោះ។ ប៉ុន្ដែ​ក្រោយ​សម្រាល​រួច […]


ការត្រៀមយកកូន

មានជំងឺទឹកនោមផ្អែម ហើយចង់បានកូនត្រូវពិនិត្យសុខភាពទាំងនេះសិន

អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​ត្រូវ​ប្រយ័ត្ន​ខ្លួន​ពី​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម ព្រោះ​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ អាចក្លាយ​ជា​ឧបសគ្គ​មួយ​ក្នុង​ការ​ពពោះ​របស់​យើង​ដូច​ជា កូន​លើស​ទម្ងន់ កូន​កើត​មិន​គ្រប់​ខែ ឬ​កូន​អាច​ស្លាប់​នៅ​ក្នុង​ពោះ​តែ​ម្ដង។ គ្រាន់​តែ​កើត​ទឹក​នោម​ផ្អែម​ពេល​ពពោះ​បង្ក​ជា​ផល​វិបាក​ច្រើន​យ៉ាង​នេះ ចុះ​ប្រសិន​បើ​ស្ត្រី​កើត​ទឹក​នោម​ផ្អែម​ស្រាប់ ចង់​មាន​ផ្ទៃពោះ​គួរ​ធ្វើ​យ៉ាង​ណា? តាម​ការ​ចុះ​ផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ស្ត្រី​គ្រប់​រូប​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ស្រាប់ មិន​ថា​ប្រភេទ​១ ឬ​ប្រភេទ​២​ទេ សុទ្ធ​តែ​អាច​ពពោះ​បាន​ធម្មតា ប៉ុន្តែ​មុន​នឹង​សម្រេច​ចង់​បាន​កូន ម៉ាក់ៗ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​គួរ​តែ​ពិនិត្យ​លើ​ផ្នែក​សុខភាព​ទាំង​នេះ​សិន ដើម្បី​ចៀសវាង​ផលវិបាក​ទាំង​អា​អូន​ក្នុង​ផ្ទៃ និង​ម៉ាក់ៗ​ផ្ទាល់​ខ្លួន​ដូចជា៖ – ពិនិត្យ និង​តាម​ដាន​ជាតិ​ស្ករ​ឲ្យ​មាន​លំនឹង មុន​នឹង​ចង់​ពពោះ – ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជំងឺ​ទឹក​នោម​ផ្អែម ចំពោះ​អ្នក​ជំងឺ​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី១ ពី​ការ​បន្ត​ប្រើ​ប្រាស់​អាំងស៊ុយលីន – ស្ត្រី​គួរ​ពិនិត្យ​មើល​ភ្នែក បេះ​ដូង និង​តម្រងនោម – ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ពី​ការ​ជំនួស ឬ​បញ្ឈប់​ការ​ប្រើ​ថ្នាំ​មួយ​ចំនួន​ដូចជា ថ្នាំ​បញ្ចុះ​ឈាម ឬ​ថ្នាំ​បញ្ចុះ​ខ្លាញ់។ល។ – ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឬ​អ្នក​ជំនាញ​ផ្នែក​ម្ហូប​អាហារ​ រី​ឯ ស្ត្រី​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី២ មាន​ប្រើ​ប្រាស់​ថ្នាំ​គ្រាប់​ក្នុង​ការ​ព្យាបាល ហើយ​ចង់​បាន​កូន គឺ​ត្រូវ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ ដើម្បី​ផ្លាស់​ប្ដូរ​ថ្នាំ​គ្រាប់​មួយ​ចំនួន ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ទារក​ក្នុង​ករណី​ចាំ​បាច់​ត្រូវ​ផ្លាស់​មក​ប្រើ​ថ្នាំ​ចាក់​អាំងស៊ុយលីន​វិញ។ ស្រប​គ្នា​នេះ ចំពោះ​ម៉ាក់ៗ​ពពោះ​គ្រប់​រូប គួរ​តែ​តាមដាន​សុខភាព និង​ជាតិ​ស្ករ​ឲ្យ​បាន​ដិត​ដល់ ដើម្បី​ចៀសវាង​ពី​ជំងឺ​ទឹក​នោម​ផ្អែម​អំឡុង​ពេល​ពពោះ។ ម៉ាក់​ៗ​ពពោះ​អាច​គ្រប់​គ្រង ឬ​កាត់​បន្ថយ​ជាតិ​ស្ករ​មាន​នៅ​ក្នុង​ខ្លួន​បាន​ដោយ​ការ​ហាត់​ប្រាណ ញ៉ាំ​អាហារ​ល្អ​ៗ រក្សា​ទម្ងន់​ឲ្យ​នៅ​ថេរ យក​ល្អ គួរ​តែ​ចាប់​ផ្ដើម​ពពោះ​នៅ​ពេល​ដែល​ទម្ងន់​ត្រូវ​ស្តង់ដារ ពោល​គឺ​ទម្ងន់​សុវត្ថិភាព​មួយ មិន​លើស​ទម្ងន់ ព្រោះ​ពេល​យើង​ពពោះ ទម្ងន់​នឹង​បន្ត​ឡើង​ថែម​ទៀត […]


ក្រោយសម្រាល

ជំនឿខុសឆ្គងមួយចំនួន ធ្វើឲ្យគ្រោះថ្នាក់ដល់ស្ត្រី និងកូន(វីដេអូ)

ជំនឿ​ចាស់​បុរាណ​ពាក់​ព័ន្ធ​នឹង​ស្ត្រី​ពពោះ​មាន​ច្រើន ក្រៅ​ពី​ផ្តល់​សារ​អប់រំ ជំនឿ​មួយ​ចំនួន​ជា​ជំនឿ​ខុស​ឆ្គង ប្រាស​ចាក​ពី​ក្បូន​វេជ្ជសាស្ត្រ ជះ​ឥទ្ធិពល​អាក្រក់​ដល់​សុខភាព​ស្ត្រី និង​កូន។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ បាន​ពន្យល់​លម្អិត​ពី​ជំនឿ​នាំ​ឲ្យ​គ្រោះថ្នាក់​ទាំង​នោះ។ ១. ផឹក​ថ្នាំ​បុរាណ​ពេល​ពពោះ ​ការ​ផឹក​ថ្នាំ​បុរាណ​ពេល​ពពោះ ដែល​ចាស់ៗ​ជឿ​​ថា​ថ្នាំ​បុរាណ​ជា​ថ្នាំ​រក្សា​គភ៌ និង​ជា​ថ្នាំ​ជំនួយ​សុខភាព​នោះ​មិន​ពិត​នោះ​ឡើយ។ លោក​វេជ្ជបណ្ឌិត​ថា ការ​ផឹក​ថ្នាំ​ខ្មែរ ឬ​ថ្នាំ​ចិន​សែ ពេល​ពពោះ មិន​បាន​ជួយ​អ្វី​នោះ​ទេ ថែម​ទាំង​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ទាំង​សុខភាព​ម្តាយ និង​កូន​ក្នុង​ផ្ទៃ ដូចជា​ធ្វើ​ឲ្យ​សុក​ក្រិន ស្អិត​ជាប់​ស្បូន សុក​អត់​ធ្លាក់ ទឹក​ភ្លោះ​មិន​ថ្លា​ល្អ មាត់​ស្បូន​មិន​បើក កូន​ពិបាក​កើត ធ្លាក់​ឈាម​ខ្លាំង ឈាម​រាវ កូន​ខ្សោយ ឬ​ស្លាប់​ក្នុង​ពោះ។ ២. ផឹក​ស្រា-ស្រា​ថ្នាំក្រោយ​ពេល​សម្រាល ចាស់ៗ​ជឿ​ថា​ញ៉ាំ​ស្រា ឬ​ស្រា​ថ្នាំ ដែល​ផ្សំ​ពី​រុក្ខជាតិ ឫស​រុក្ខជាតិ សត្វ​ព្រៃ​ផ្សេងៗ ក្រោយ​សម្រាល​កូន ជួយ​ឲ្យ​ស្ត្រី​ឆាប់​រឹង​សរសៃ​ខ្ចី និង​បំបាត់​អាការៈ​ទាស់​សរសៃ ដូច​ជា​ស្ពឹក​ដៃ​ជើង ចុក​រួយ​ចង្កេះ​ខ្នង ស្រវាំង​ភ្នែក ព្រឺ​រងា។ ចំពោះ​ពេទ្យ​វិញ ការ​ដែល​ស្ត្រី​សម្រាល​កូន​រួច​ជួប​អាការៈ​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ មក​ពី​ការ​ញ៉ាំ​ចំណី​អាហារ​មិន​គ្រប់​គ្រាន់ មិន​សម្បូរ​ជីវជាតិ ញ៉ាំ​តែ​ក្រៀម​ក្រោះ កូន​ធ្វើ​ទុក្ខ​អត់​ងងុយ ឬ​ខ្វះ​អនាម័យ​ក្រោយ​សម្រាល ធ្វើ​ឲ្យ​ឆ្លង​រោគ​ជា​ដើម។ ចំណែក​ការ​ញ៉ាំ​ស្រា​វិញ​មិន​អាច​បំបាត់​អាការៈ​ទាំង​ប៉ុន្មាន​ខាង​លើ​នោះ​ទេ តែ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ទាំង​សុខភាព​ភាព​ម្តាយ និង​កូន​ធ្ងន់​ធ្ងរ ប្រសិន​បើ​ម៉ាក់ៗ​បំបៅ​កូន​ដោយ​ទឹក​ដោះ។ អត្ថបទពាក់ព័ន្ធ៖ ជួបបញ្ហាធ្ងន់ធ្ងរទាំងនេះ […]


ការថែទាំខ្លួនក្រោយសម្រាល

ឡើងមុនក្បាល​ខ្មៅពេលពពោះ ដោះស្រាយ​តាមវិធីនេះ

ស្រីៗ​ច្បាស់​ជា​ឆ្ងល់​ហើយ ពិសេស​អ្នក​ធ្លាប់​ឆ្លង​កាត់​រឿង​ពពោះ និង​សម្រាល​កូន ឆ្ងល់​ជាង​គេ​ជាង​ឯង​តែម្តង មិន​ដឹង​វា​កើត​អី គ្រាន់​ពពោះ​ភ្លាម មុខ​ស្រាប់​តែ​ចេញ​មុន​ក្បាល​ខ្មៅៗ​ពេញ​មុខ។ មុន​ប្រភេទ​នេះ ហៅ​ថា មុន​អ័រម៉ូន "Hello គ្រូពេទ្យ" នឹង​ប្រាប់​ពី​មូលហេតុ ​វិធី​ព្យាបាលសម្រាប់​ស្រីៗ​ទាំង​កំពុង​មាន​ផ្ទៃ​ពោះ ក៏​ដូច​ជា​ត្រៀម​ពពោះ​បាន​ដឹង​ទាំង​អស់​គ្នា។ ១- មូលហេតុ​បណ្តាល​ឲ្យ​ឡើង​មុន​អ័រម៉ូន អំឡុង​ពេល​មាន​ផ្ទៃ​ពោះ អ័រម៉ូន អង់​ដ្រូ​ហ្សែន ​កើន​ឡើង​​ខ្លាំង ហើយ​ការ​ប្រែប្រួល​នេះ​ធ្វើ​ឲ្យ​ក្រពេញ​ជាតិ​ខ្លាញ់​កើន​ឡើង បង្កើត​ជាតិ​ខ្លាញ់ Sebum ច្រើន​ជាង​មុន ទៅ​បាំង​រន្ធ​ញើស នាំ​ឱ្យ​មាន​ការ​រលាក និង​បែក​ចេញ​មក​ក្រៅ។ មុន​អ័រម៉ូន (មុន​ក្បាល​ខ្មៅ) លើ​ស្ត្រី​មាន​ផ្ទៃពោះ ធម្មតា​ចេញ​មក​នៅ​អំឡុង​ត្រីមាស​ទី ១ និង​ត្រីមាស​ទី ២ នៃ​ការ​ពពោះ។ ២- វិធី​សាស្ត្រ​ថែទាំ - មិន​ត្រូវ​លាង​មុខ​ញឹកញាប់​ពេក​ទេ៖ ការ​លាង​សម្អាត​ជ្រុល​ពេក នឹង​ធ្វើ​ឲ្យ​បាត់បង់​ជាតិ​ប្រេង​ធម្មជាតិ​លើ​ផ្ទៃ​មុខ។ ក្រពេញ​ជាតិ​ខ្លាញ់​នឹង​ធ្វើ​ការ​កាន់​តែ​ធ្ងន់ ផលិត​ប្រេង​កាន់​តែ​ច្រើន​ជាង​មុន។ ជាតិ​ប្រេង​លើស​កម្រិត ធ្វើ​ឲ្យ​ធ្លាយ​ចេញ​មក​ក្រៅ ជា​ហេតុ​បង្ក​ឲ្យ​បិទ​រន្ធ​ញើស។ លើស​ពី​នេះ មិន​ត្រូវ​ប្រើ​ទឹក​ក្តៅ​លាង​មុខ​ទេ ព្រោះ​ធ្វើ​ឲ្យ​ស្បែក​ស្ងួត។ គួរ​លាង​សម្អាត​មុខ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ មិន​មាន​ជាតិ​សាប៊ូ ឬ​ប្រេង។ - កុំ​ដុស​ខាត់៖ ដុស​ខាត់​មុខ នឹង​កាន់​តែ​ជំរុញ​ក្រ​ពេញ​ខ្លាញ់​ធ្វើ​ការ​កាន់​តែ​ខ្លាំង​លើស​ដើម។ ប្រើតិច​និក​លាង​មុខ​ថ្នមៗ ដើម្បី​កម្ចាត់​ភាព​កខ្វក់​លើ​ស្បែក​វិញ។ ប្រើ​កំណាត់​ទន់ៗ​ដើម្បី​សម្អាត​មុខ​ […]


សុខភាពម្ដាយ

ម៉ាក់ៗខ្វះគ្រាប់ឈាមក្រហមពេលពពោះ អាអូនក្នុងផ្ទៃអាចមានបញ្ហាទាំងនេះ

ម៉ាក់ៗ​ដឹង​អត់​ថា ក្នុង​ពេល​ពពោះ តម្រូវ​ការ​ជាតិ​ដែក​នឹង​កើន​ឡើង​ទ្វេ​ដង ដើម្បី​ជួយ​អា​អូន​ផលិត​គ្រាប់​ឈាម​របស់​កូន។ ហើយ​បើ​ម៉ាក់ៗ​ពពោះ​មាន​បរិមាណ​ជាតិ​ដែក​ស្ដុក​ទុក ឬ​ទទួល​បាន​ជាតិ​ដែក​មិន​គ្រប់​គ្រាន់​ទេ នោះ​យើង​នឹង​ងាយ​កើត​ភាព​ស្លេកស្លាំង​ដោយ​សារ​ខ្វះ​ជាតិ​ដែក។ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ពី​មន្ទីរពេទ្យ កាល់ម៉ែត។ រាង​កាយ​យើង​ប្រើ​ជាតិ​ដែក​ដើម្បី​ផលិត​អេម៉ូក្លូប៊ីន ជា​ប្រូតេអ៊ីន​នៅ​ក្នុង​កោសិកា​ឈាម​ក្រហម​មាន​តូនាទី​ដឹក​ជញ្ជូន​អុកស៊ីសែន​ទៅ​ចិញ្ចឹម​គ្រប់​កោសិកា​របស់​យើង។ ក្នុង​ករណី​ដែល​ម៉ាក់ៗ​ពពោះ កើត​ភាព​ស្លេក​ស្លាំង​ដោយ​សារ​ខ្វះ​ជាតិ​ដែក វា​អាច​បង្ក​ជា​ផល​ប៉ះពាល់​ទៅ​ដល់​អា​អូន​ក្នុង​ផ្ទៃ​បាន​ដូច​ជា៖ ១. កូន​កើត​មិន​គ្រប់​ខែ ២. ទារក​កើត​មិន​គ្រប់​គីឡូ ៣. ទារក​ខ្សោយ។ល។ ចំពោះ​បញ្ហា​ខ្វះ​គ្រាប់​ឈាម​ក្រហម​អំឡុង​ពេល​ពពោះ ស្ត្រី​ដែល​មាន​ហានិភ័យ​ខ្ពស់​ប្រឈម​នឹង​បញ្ហា​នេះ​គឺ៖ - ស្ត្រី​មាន​កូន​ច្រើន​ហើយ​ញឹក - ស្ត្រី​ពពោះ​មាន​ទារក​ច្រើន​ជាង​មួយ​ (កូនភ្លោះ) - ស្ត្រី​ក្អួត​ញឹក​ញាប់​ដោយ​សារ​ចាញ់​កូន - ស្ត្រី​ទទួល​បាន​ជាតិ​ដែក​មិន​គ្រប់​គ្រាន់ - ស្ត្រី​មាន​ប្រវត្តិ​ហូរ​ឈាម​រដូវ​ច្រើន​មុន​ពេល​មាន​ផ្ទៃពោះ។ សម្រាប់​ម៉ាក់ៗ​ពពោះ​ដែល​មាន​ភាព​ស្លេក​ស្លាំង​ដោយ​សារ​ខ្វះ​ជាតិ​ដែក បើ​នៅ​កម្រិត​ស្រាលៗ​មិន​មាន​ចេញ​រោគ​សញ្ញា​ណា​មួយ​គួរ​ឲ្យ​យើង​កត់​សម្គាល់​បាន​ទេ។ ប៉ុន្តែ ប្រសិន​បើ​ការ​ខ្វះ​ជាតិ​ដែក​បង្ក​ឲ្យ​ម៉ាក់ៗ​មាន​ភាព​ស្លេក​ស្លាំង​ក្នុង​កម្រិត​មធ្យម ឬ​ធ្ងន់ធ្ងរ វា​អាច​ចេញ​សញ្ញា​មួយ​ចំនួន​ដូច​ជា៖ អស់​កម្លាំង​ខ្លាំង និង​ទន់​ខ្សោយ ស្បែក​ស ស្លេក​ខុស​ធម្មតា មាន​ការ​ញ័រ​ទ្រូង ញ័រ​បេះដូង ហត់ ដង្ហើម​ខ្លី វិល​មុខ ឬ​ឈឺ​ក្បាល។ល។ ហេតុ​នេះ​ហើយ ម៉ាក់ៗ​ពពោះ​ត្រូវ​ទទួល​បាន​ជាតិ​ដែក​ឲ្យ​គ្រប់​គ្រាន់​ជា​ប្រចាំ ដោយ​ញ៉ាំថ្នាំជាតិដែក ​ប្រើ​វីតាមីន​បំប៉ន ឬ​តាម​រយៈ​អាហារ​ផ្សេងៗ ដើម្បី​បង្ការ​បញ្ហា​ស្លេក​ស្លាំង និង​បង្ក​ជា​ផល​ប៉ះពាល់​ដល់​អា​អូន​ក្នុង​ផ្ទៃ​។ ក្រៅ​ពី​នេះ បើ​ម៉ាក់ៗ​មាន​បញ្ហា​មិន​ស្រួល​ណា​មួយ ឬ​មាន​ចម្ងល់​ផ្សេងៗ​គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ទទួល​បាន​ចម្លើយ​យើង​អាច​ទុក​ចិត្ត​បាន។​


សុខភាពម្ដាយ

លក្ខខណ្ឌណាខ្លះ ស្រីៗមិនអាចរួមភេទពេលពពោះ​បាន​?​

​ការ​រួម​ភេទ​ពេល​ពពោះ​ជា​រឿង​ធម្មតា​ទេ សម្រាប់​ស្រីៗ​យើង​ដែល​មាន​សុខភាព​ល្អ​​ ហើយ​ការ​រួមភេទ​ក៏​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ដែរ​។ យ៉ាងណា​សម្រាប់​ស្រីៗ​ពពោះ​មួយ​ចំនួន​អាច​ត្រូវ​គ្រូពេទ្យ​ណែ​នាំ​មិន​ឲ្យ​រួមភេទ​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​នោះទេ​។​ មូល​ហេតុ​មួយ​ចំនូន​ដែល​ស្រីៗ​កំពុង​ពពោះ ត្រូវ​គ្រូ​ពេទ្យ​ណែនាំ​មិន​ឲ្យ​រួម​ភេទ​ អាច​ដោយ​សារ​តែ​មាន​ការ​ធ្លាក់​ឈាម​ច្រើន​ពេល​ពពោះ។ ការ​រួម​ភេទ​ពេល​ពពោះ​អាច​ធ្វើ​ឲ្យ​ឈាម​ធ្លាក់​កាន់​តែ​ច្រើន ប្រសិនជា​សុក​​ក្នុង​ស្បូន​ទាបពេក​​។ មូល​ហេតុ​មួយ​ចំនួន​ទៀត​ដូចជា​៖​ ប្រ​ឈម​នឹង​ការ​សម្រាល​កូន​មុន​ខែ ប្រឈម​នឹងការ​រលូតកូន ឬ​មាន​ប្រ​វត្តិ​រលូត​កូន មាន​ធ្លាក់ឈាម​តាម​ទ្វារមាស ធ្លាក់ស ឬ​ឈឺចាប់​ដោយ​មិន​ដឹង​មូល​ហេតុ ធ្លាយ​ថង់​ទឹកភ្លោះ ឬដាច់​រហែក​ភ្នាស​ថង់​ទឹក​ភ្លោះ មាត់​ស្បូន​បើក​ធំ​លឿន​ជាង​ធម្មតា​ សុក​នៅ​ក្នុង​ស្បូន​ទាប​ពេក​ និង​ករណី​ អាច​មាន​កូន​ភ្លោះ​ពីរ ឬបី ​ជា​ដើម​។ ​​​ត្រង់​ចំណុច​នេះ បើ​គ្រូពេទ្យ​ហាម​មិន​ឲ្យ​រួមភេទ មិន​មែន​គ្រាន់តែ​សម្ដៅ​ដល់​ការ​រួម​ដំណេក​តែ​មួយ​មុខ​ទេ អាច​រួម​បញ្ចូល​ទាំង​សកម្មភាព​ណា​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ស្រើប​ស្រាល ឬ​ដល់​ចំណុចកំពូល​ជា​ដើម​ផង​ដែរ​។


សុខភាពម្ដាយ

ហេតុអីស្ត្រីពពោះ ចេះតែអស់កម្លាំង ហើយមួម៉ៅខុសធម្មតា?

អំឡុង​ពពោះ ស្ត្រី​ប្រែប្រួល​គ្រប់​យ៉ាង ក្នុង​នោះ​មាន​ទាំង​ការ​ប្រែប្រួល​រាងកាយ របប​អាហារ អារម្មណ៍​ជាដើម។ បើ​តាម​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ស្ត្រី​​ផ្ទៃពោះមាន​សុខភាព​ខ្សោយ​ជាង​ស្ត្រី​ធម្មតា ឯ​គ្រាប់​ឈាម​ក៏​ចុះ​ថយ ដោយ​ត្រូវ​បែង​​ចែក​ចំណី​អាហារ​ដែល​ខ្លួន​ញ៉ាំ​ចូល​ ទៅ​ចិញ្ចឹម​​កូន​ក្នុង​ផ្ទៃ។ លោកវេជ្ជបណ្ឌិតថា អំឡុង​ពេល​ពពោះ​ស្រីៗ​តែង​អស់​កម្លាំង​ខុស​ធម្មតា សុខភាព​ក៏​ខ្សោយ​ដែរ បែប​នេះ​ហើយ​ទើប​គ្រូពេទ្យ​ណែនាំ​ឲ្យ​ស្ត្រី​ពពោះ​សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់ ញ៉ាំ​ឲ្យ​បាន​ច្រើន ចៀស​វាង​ការ​ធ្វើការ​លើស​កម្លាំង ហើយ​បើ​មាន​អ្នក​ជួយ​ម៉ាស្សា និង​សម្រាល​ការងារ​ខ្លះៗ​កាន់​តែ​ប្រសើរ។ ចំណែកអាការៈមួរម៉ៅ​ខុស​ធម្មតាវិញ គឺដោយសារអ័រម៉ូន​ប្រែប្រួល ឯ​រាងកាយ​ក៏​ប្រែប្រួល​ដែរ ពិបាក​ទាំង​ការ​គេង ដេក ដើរ ឈរ​អង្គុយ​បែបនេះ​ទើប​ស្ត្រី​ពពោះ​ប្រែប្រួល​អារម្មណ៍ ឆាប់​មួរម៉ៅ​ជាង​ពេល​ធម្មតា។ អំឡុង​ពេល​នេះ​បុរស​ជា​ប្តី​គួរ​តែ​លើក​ចិត្ត​នាង​ឲ្យ​បាន​ច្រើន ហើយ​មិន​ត្រូវ​ប្រកាន់​ឡើយ បើ​នាង​លើស​លោះ​សម្តី​លើ​នោះ។ តាម​ការ​ពន្យល់​របស់​លោកស្រី អ៊ួង លីដា នាយ​សាល ផ្នែក​បន្ទប់​សម្រាល នៃ​មជ្ឈមណ្ឌល​ជាតិ​គាំពារ មាតា និង​ទារក អារម្មណ៍​មួម៉ៅ ស្មុគ​ស្មាញ​ពេល​ពពោះ​អាចប៉ះពាល់​ដល់ការ​លូតលាស់​កូន​ក្នុង​ផ្ទៃ​ទៀត​ផង។ លោកស្រីថា តែ​កាលណា​ម្តាយ​ពិបាក​ចិត្ត ស្មុគស្មាញ​ច្រើន នោះ​កូន​ក្នុង​ពោះ​ក៏​ស្មុគ​ស្មាញ ស្ត្រេស​ទៅ​តាម​នោះ​ដែរ អ៊ីចឹង​ហើយ​ពេល​ពពោះ​ទោះ​ជា​លំបាក ឬ​ជួប​បញ្ហា​មិន​សប្បាយ​ចិត្ត ក៏​ម៉ាក់ៗ​ត្រូវ​ចេះ​ទប់​អារម្មណ៍ ធ្វើ​ចិត្ត​ឲ្យ​រីករាយ ទើប​មិន​ប៉ះ​ទង្គិច​ដល់​ផ្លូវ​ចិត្ត​យើង​ផង ផ្លូវ​ចិត្ត​កូន​យើង​ទៀត។


សុខភាពម្ដាយ

អាហារសម្រន់ពេលយប់ល្អៗ សម្រាប់ម៉ាក់ពពោះ ជួយឲ្យគេងលក់ស្រួល និងផ្ដល់ថាមពលដល់រាងកាយ

ក្រៅ​ពី​អាហារ​ពេល ការ​ញ៉ាំ​អាហារ​សម្រន់​ក៏​ជា​ផ្នែក​មួយ​ងាយ​ស្រួល បំពេញ​រាល់​សារធាតុ​ចិញ្ចឹម​ដែល​យើង​ត្រូវ​ការ ជួយឲ្យ​សុខភាព​ល្អ ជា​ពិសេស​ល្អ​សម្រាប់​ម៉ាក់ៗ​ពពោះ។ អាហារ​សម្រន់​សុខភាព​ល្អ ជា​វិធី​ល្អ​មួយ​ដែល​ផ្ដល់​​សារធាតុ​ចិញ្ចឹម​ដល់​ពេល​ពពោះ​ខាង​មុខ នៅ​ពេល​ដែល​ម៉ាក់ៗ​ញ៉ាំ​អាហារ​មិន​សូវ​បាន ដាក់​ក្អួត​ៗ​មក​វិញ។ មួយ​វិញ​ទៀត ក្នុង​ពេល​ពពោះ ម៉ាក់ៗ​អាច​ជួប​បញ្ហា​គេង​មិន​លក់ តែ​បញ្ហា​គេង​មិន​លក់​នេះ​អាច​ដោះ​ស្រាយ​បាន​ជាមួយ​អាហារ​សម្រន់​ប៉ុន្មាន​នេះ ស្រួល​រំលាយ ជួយ​ម៉ាក់ៗ​កុំ​ឲ្យ​ឃ្លាន​ពេល​យប់ និង​ជួយ​ឲ្យ​ម៉ាក់ៗ​គេង​លក់​ស្រួល​ផង​ដែរ​ដូចជា៖ ១.Cereal គ្រាប់ធញ្ញជាតិ និង​ទឹក​ដោះ​គោ ការ​ផ្សំ​គ្នា​នៃ​ជាតិ​កាបូអីដ្រាត​កំភ្លិច និង​ប្រូតេអ៊ីន​នឹង​ជួយ​ឲ្យ​ម៉ាក់ៗ​មាន​អារម្មណ៍​ងងុយ​គេង។ ចំពោះ​ជម្រើស​ Cereal ម៉ាក់ៗ​គួរ​ជ្រើស​យក ​Cereal ណា​ដែល​មាន​ជាតិ​ស្ករ​តិច​ជាង​១០​ក្រាម ព្រោះ​វា​មាន​សារធាតុ​ចិញ្ចឹម​ច្រើន​គ្រាន់​បើ ហើយ​បើ​យើង​ញ៉ាំ​ស្ករ​ច្រើន​ពេល​យប់​អាច​ធ្វើ​ឲ្យ​យើង​ពិបាក​គេង។ ២. នំប៉័ង​ស្រូវ​សាឡី ប៊័រ​សណ្ដែក​ដី និង​ផ្លែ​ចេក ដូច​នឹង Cereal គ្រាប់​ធញ្ញជាតិ និង​ទឹកដោះ​គោ​ដែរ នំបុ័ង​ស្រូវ​សាឡីលាប​ប៊័រ​សណ្ដែក​ដី ជា​ធាតុ​បន្សំ​​ Combo របស់​កាបូអ៊ីដ្រាត​កំភ្លិច និង​ប្រូតេអ៊ីន ដែល​ជួយ​ដល់​ការ​គេង​លក់​ស្រួល ពិសេស​នៅ​ពេល​ដែល​យើង​បន្ថែម​ចេក​ប៉ុន្មាន​ចំណិតពី​លើ​ទៀត​នោះ ម៉ាក់ៗ​អាច​គេង​បាន​ស្រួល ព្រោះ​ចេក​ក៏​ជា​ប្រភព​ធម្មជាតិ​មាន​ផ្ទុក Melatonin។ ៣.ទឹក​ដោះ​គោ​ក្ដៅ​ឧណ្ហៗ ​ទឹក​ដោះ​គោ​មិន​ត្រឹម​តែ​ផ្ដល់​ភាព​ធូរ​អារម្មណ៍​ដល់​យើង ប៉ុន្តែ​វា​ក៏​មាន​ផ្ទុក​សារ​ធាតុ​ Melatonin និង Tryptophan ជួយ​ដល់​គុណ​ភាព​គេង​ដែរ។ ៤.គ្រាប់​ធញ្ញជាតិ Walnuts ក្រៅ​ពី​សារធាតុ​ប្រូតេអ៊ីន ជាតិ​ខ្លាញ់​ល្អ និងអូមេហ្គា៣ ការ​ញ៉ាំ​គ្រាប់​ Walnut អាច​បង្កើន​កម្រិត​ឈាម​នៃ Melatonin និង​ជួយ​ឲ្យ​ម៉ាក់ៗ​គេង​លក់​បាន​ស្កប់​ស្កល់។ អំឡុង​ពេល​ពពោះ ទោះ​ម៉ាក់ៗ​ឃ្លាន​ប៉ុនណា​ក៏​ដោយ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស