សុខភាពម្ដាយ

សុខភាព​ម្ដាយ​ - ម៉ាក់ៗ​ជា​អ្នក​រ៉ាប់រង​ទាំង​ស្រុង​ក្នុង​ការ​ផ្ដល់​កំណើត​កូនរយពេល ៩ខែ ១០ថ្ងៃ ហើយ​ជួប​បញ្ហា​សុខភាព​ជា​ច្រើន។ ឆ្លង​ផុត​ថ្ងៃ​គ្រោះ​ថ្នាក់​បំផុត ក្នុង​ការ​ផ្ដល់​កំណើត​ដល់​កូន​ជា​ទីស្រលាញ់​ហើយ ជា​ពេល​ដែល​ម៉ាក់ៗ​ខ្លួន​ឯង តាមដាន​ពី​បញ្ហា​សុខភាព​នានា និង​ដំណោះស្រាយ ដើម្បី​ត្រឡប់​ទៅ​រក​រាងកាយ និង​សុខភាព​ល្អ​ប្រក្រតី​ដូច​មុន​ពពោះ​វិញ។ មាន​រឿង​ជា​ច្រើន​ក្នុង​មាតិកា​នេះ ដែល​បងប្អូន​អាច​ស្វែងយល់​បន្ថែម​

ចំណេះដឹងទូទៅ

សុខភាពម្ដាយ

ធ្វើម៉េចដឹងថា ម៉ាក់ៗគ្រាន់តែសោកសៅក្រោយសម្រាលឬមានជំងឺធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល​?​ ​

ក្រោយសម្រាលរួច ម៉ាក់ៗភាគច្រើនជួបបញ្ហាឆាប់ប្រែប្រួលអារម្មណ៍ដូចជា ឆាប់តូចចិត្ត ខឹង ឆេវឆាវ ឬនៅសុខៗក៏ចង់យំជាដើមដែលបណ្តាលឱ្យម៉ាក់ៗភាគច្រើនតែងតែយល់ថា ខ្លួនមាន ជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល ដោយពុំដឹងថា ម៉ាក់ៗអាចគ្រាន់តែមានបញ្ហាសោកសៅក្រោយសម្រាលទេ។ ចឹងធ្វើម៉េចដឹងថា ម៉ាក់ៗមានជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល ឬគ្រាន់តែសោកសៅក្រោយសម្រាល? ខាងក្រោមជាភាពខុសគ្នារវាងរោគសញ្ញា និងអាការៈភាពសោកសៅក្រោយសម្រាល និងជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល។ ១. ភាពសោកសៅក្រោយសម្រាល ក្នុងអំឡុងពេលពពោះ រាងកាយម៉ាក់ៗមានការកើនឡើងខ្លាំងនូវ អ័រម៉ូនអ៊ឹស្ត្រូសែន និងប្រូហ្សេស្តេរ៉ូន ប៉ុន្តែបន្ទាប់ពីសម្រាលរួច អ័រម៉ូនទាំងពីរនេះមានការធា្លក់ចុះយ៉ាងគំហុក។ ការប្រែប្រួលយ៉ាងខ្លាំងនេះហើយដែលបណ្តាលឱ្យម៉ាក់ៗមួយចំនួនធំមានអារម្មណ៍សោកសៅក្រោយសម្រាល។ ម៉ាក់ៗមួយចំនួនអាចចាប់ផ្តើមមានអារម្មណ៍សោកសៅក្នុងអំឡុងពេលពីរបីថ្ងៃបន្ទាប់ពីសម្រាលរួច ហើយនឹងមានអារម្មណ៍សោកសៅខ្លាំងក្នុងអំឡុងពេលមួយសប្តាហ៍ ប៉ុន្តែ​អារម្មណ៍សោកសៅ​នេះនឹងថយបន្តិចម្តងៗ និងបាត់ទៅវិញដោយឯកឯងក្នុងរយៈពេលពីរសប្តាហ៍។ ក្នុងអំឡុងពេលនេះ ម៉ាក់ៗអាចឆាប់ប្រែប្រួលអារម្មណ៍ដែលមានរោគសញ្ញា​ដូចខាងក្រោម​ ​៖ សោកសៅ យំដោយគ្មានហេតុផលជាក់លាក់ ធុញថប់ ឆាប់ខឹង បាត់បង់ចំណង់អាហារ ពិបាកគេង ពិបាកផ្ចង់អារម្មណ៍ ថប់បារម្ភ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. ជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល បន្ទាប់ពីសម្រាលរួច ការថយចុះយ៉ាងខ្លាំងនៃកម្រិតអ័រម៉ូនអ៊ឹស្ត្រូសែន និងប្រូហ្សេស្តេរ៉ូន បូករួម​នឹង​សម្ពាធក្នុងការមើលថែទាំកូន ការគេងពុំបានគ្រប់គ្រាន់ ភាពនឿយហត់ក្នុងការមើលកូន  ការ​ឈឺចាប់មុខរបួស ការប្រែប្រួលជីវភាពក្រោយពេលកូនកើតមក ការប្រែប្រួលរូបរាង​ដែលអាចធ្វើឱ្យ​ម៉ាក់ៗ​លែងមានភាពជឿរជាក់លើខ្លួនឯង ការលែងមានភាព​ផ្អែមល្ហែម​រវាងប្តីប្រពន្ធ​ដូចពេល​កូន​មិនទាន់កើត។ល។ ជាដើម​ចមនៃការធ្វើឱ្យម៉ាក់មាន​ជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល ​ឬយើង​តែង​តែ​ហៅថា ជំងឺបាក់ទឹកចិត្តក្រោយសម្រាល។ [embed-health-tool-vaccination-tool] ម៉ាក់ៗមួយចំនួនអាចមានជំងឺធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល ក្នុងរយៈពេលមួយទៅបីសប្តាហ៍បន្ទាប់ពីសម្រាលរួច តែពេលខ្លះ […]

ស្វែងរក សុខភាពម្ដាយ

សុខភាពម្ដាយ

ហេតុអ្វីស្ត្រីពពោះគួរចាក់វ៉ាក់សាំងផ្តាសាយ? មានប្រយោជន៍អីខ្លះ?

ចូល​ដល់​រដូវ​ត្រជាក់ មិន​ថា​ក្មេង ឬ​ចាស់​ទេ ងាយ​នឹង​កើត​ផ្តាសាយ។ ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ កាលណា​បើ​កើត​ផ្តាសាយ​ហើយ ច្បាស់​ជា​មាន​ផល​រំខាន​ដល់​ខ្លួន​ដែល​កំពុង​មាន​សុខភាព​ខ្សោយ​ស្រាប់ ហើយ​បើ​ធ្ងន់ធ្ងរ​អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ទៀត។ តើ​ស្រ្តី​ពពោះ​គួរ​ចាក់​វ៉ាក់សាំង​ផ្តាសាយ​នៅ​ពេល​ណា​ទើប​ល្អ? បើ​តាម​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ណែនាំ​ឲ្យ​ស្រីៗ​មាន​ផ្ទៃពោះ​ចាក់​វ៉ាក់សាំង​ផ្តាសាយ​ទោះ​ក្នុង​ត្រីមាស​ណា​ដោយ។ ម្តាយ​ដែល​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្តាសាយ អាច​ការពា​ខ្លួន​ពី​ជំងឺ​ផ្តាសាយ​ផង ថែមទាំង​អាច​បង្ការ​កូន​ពី​ជំងឺ​គ្រុន​ផ្តាសាយ​នៅ​ ២-៣ ខែ​ប៉ុន្មាន​ខែ​ដំបូង​នៃ​ជីវិត​​របស់​ពួកគេ។ ហេតុអី​ស្ត្រី​ពពោះ​ចាំបាច់​ត្រូវ​ចាក់​វ៉ាក់សាំង​ផ្តាសាយ? CDC របស់​អាមេរិកបានបញ្ជាក់ថា ផ្តាសាយ​ងាយ​នឹង​បង្ក​ឲ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរ​លើ​ស្ត្រី​ពពោះ ជាង​ស្ត្រី​ធម្មតា។ ម្យ៉ាង​វិញ​ទៀត​ការ​ផ្លាស់​ប្តូរ​ប្រព័ន្ធ​ការពារ បេះដូង និង​សួត អំឡុង​ពពោះ និង​ ២ សប្តាហ៍​ក្រោយ​សម្រាល ងាយ​នឹង​ទទួល​រង​ប៉ះពាល់​ពី​ជំងឺ​ផ្តាសាយ។ កើត​ជំងឺ​ផ្តាសាយ​អំឡុង​ពពោះ​ក៏​អាច​បង្ក​គ្រោះថ្នាក់​ដល់​ទារក​ក្នុង​ផ្ទៃ​ផង​ដែរ ដោយ​រោគ​សញ្ញា​ជំងឺ​ផ្តាសាយ​ទូទៅ​គឺ​គ្រុនក្តៅ​ដែល​អាច​ត្រូវ​បាន​ផ្សារ​ភ្ជាប់ជាមួយ​នឹង​ពិការ​ភាព​បំពង់​សរសៃ​ប្រសាទ និង​លទ្ធផល​មិន​ល្អ​ផ្សេង​ទៀត​សម្រាប់​ទារក​ដែល​កំពុង​លូតលាស់​ក្នុង​ផ្ទៃ។


សុខភាពម្ដាយ

ធុញនឹងអាការៈចាញ់កូនខ្លាំង ម៉ាក់ៗពពោះ សាកដោះស្រាយតាមបទពិសោធន៍នេះបាន

អំឡុង​ពេល​ពពោះ ម៉ាក់ៗ​ស្ទើរ​តែ​គ្រប់​រូប មាន​អាការៈ​ចាញ់​កូន​ទោះ​តិច ឬ​ខ្លាំង​ក្ដី។ សម្រាប់​ម៉ាក់ៗ​ពពោះ​មួយ​ចំ​នួន ការ​ចាញ់​កូន​ខ្លាំង គឺ​ជា​រឿង​គួរ​ឲ្យ​ធុញ​ទ្រាន់​មួយ ដោយ​សារ​អាការៈ​ធ្វើ​ទុក្ខ​មិន​អាច​ធ្វើ​អ្វី​បាន​ពេញ​លេញ។ ចុះ​បើ​ម៉ាក់ៗ​ចាញ់​កូន​ខ្លាំង​បែប​នេះ អាច​មាន​វិធី​អ្វី​ជួយ​កាត់​បន្ថយ និង​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ម៉ាក់ៗ​ពពោះ​ដែរ ឬ​អត់? “នៅ​ពេល​ខ្ញុំ​ពពោះ​បាន​ប្រហែល៧-៨ អាទិត្យ ខ្ញុំ​ចាប់​ផ្ដើម​ចាញ់​កូន​ខ្លាំង ធ្វើ​ទុក្ខ​ច្រើន រក​ធ្វើ​អ្វី​ក៏​មិន​សូវ​បាន​ដែរ។ ពេល​ចាញ់​កូន​ម្ដងៗ ខ្ញុំ​ធុញ​ណាស់។" នេះ​បើ​តាម​បទ​ពិសោធន៍​ម៉ាក់ៗ​ធ្លាប់​ពពោះ​ពី​មុន​មក អ្នក​ស្រី ម៉ម លក្ខិណា ម្ចាស់​ហាងលក់សម្ភារៈបេប៊ី នៅ​ស្ទឹង​មាន​ជ័យ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! អ្នក​ស្រី​បន្ត​ថា ភាគ​ច្រើន​អាការៈ​ចាញ់​កូន​ធ្វើ​ទុក្ខ​នៅ​ពេល​ព្រឹក បន្ទាប់​ពី​ញ៉ាំ​អាហារ ពិសេស​ក្រោយ​លេប​ថ្នាំ​ជាតិ​ដែក​រួច។ ពេល​អាការៈ​ចាញ់​កូន​ធ្វើ​ទុក្ខ​ម្ដងៗ ចេះ​តែ​វិល​មុខ អស់​កម្លាំង ចេះ​តែ​ចង់​ក្អួត និង​ត្រូវ​រក​កន្លែង​សម្រាក​ភ្លាម​ៗ​តែ​ម្ដង។ ប៉ុន្តែ អាការៈ​ចាញ់​កូន បែរ​ជា​អន់​ថយ​នៅ​ពេល​ថ្ងៃ និង​ល្ងាច លុះ​ត្រា​តែ​មាន​ចំណី​អាហារ​ដែល​ឃើញ​ហើយ មិន​ចង់​ញ៉ាំ បើ​ញ៉ាំ​ដឹង​តែ​ចង្អោរ​ចេញ​មក​វិញ​គ្មាន​សល់។ ដូច​គ្នា​នេះ នៅ​ពេល​ដែល​ធុំ​ក្លិន​ខ្ទឹម ត្រី ឬ​ហិត​ក្លិន​ទឹក​អប់​ឈួល​ខ្លាំង ក៏​អាការៈ​ចាញ់​កូន​ធ្វើ​ទុក្ខ​ដែរ។ អត្ថបទគួរអាន៖ គួរដឹង! ជំងឺឆ្លងពីលាមកឆ្មាអាចបណ្តាលឱ្យកូនក្នុងផ្ទៃគ្រោះថ្នាក់ ឬពិការ ទាំងនេះ ជាមូលហេតុ​ធ្វើឲ្យទងសុករុំកទារកក្នុងផ្ទៃ វិធីសាស្រ្តកាត់បន្ថយការឈឺចាប់ឆ្អឹងថ្ងាសត្រគាកនៅត្រីមាសទី […]


សុខភាពម្ដាយ

អាការៈឈឺចាប់ ៣ យ៉ាងនេះ ស្ត្រីពពោះជួបញឹកញាប់បំផុត

ពពោះរយៈពេល ៩ខែ ១០ថ្ងៃ ស្ត្រីជាម្តាយត្រូវទ្រាំទ្រនឹងការលំបាកជាច្រើន ធ្វើយ៉ាងណាឲ្យតែកូនលូតលាស់បានល្អ ចៀសផុតពីផលវិបាផ្សេងៗ។ ក្នុងនោះអាការៈឈឺចាប់ ចំនួន ៣ ខាងក្រោមនេះ ក៏កើតមានញឹកញាប់បំផុតអំឡុងពេលពពោះ ធ្វើឲ្យស្ត្រីជាម្តាយពិបាកខ្លាំង មិនថាពេលដេក ដើរ ឈរ ឬអង្គុយនោះទេ។ ១. អាការៈឈឺចង្កេះ-រួយខ្នង ក្នុងត្រីមាសដំបូងៗ ស្ត្រីពពោះមិនសូវជាជួបអាការៈឈឺចង្កេះនោះទេ ភាគច្រើនជួបនៅត្រីមាសទី ៣ ដែលជាពេលកូនក្នុងផ្ទៃកាន់តែធំ។ មូលហេតុ៖ មានមូលហេតុច្រើន ធ្វើឲ្យធ្វើឲ្យស្ត្រីឈឺចុកចាប់ចង្កេះពេលពពោះ ខណៈមូលហេតុចម្បង គឺការលូតលាស់ស្បូន ព្រោះដើម្បីគភ៌ក្នុងផ្ទៃអាចលូតលាស់បាន ស្បូនត្រូវរីកធំ ហើយរុញសាច់ដុំ និងសរីរាង្គផ្សេងទៀតទៅខាងៗ ។ ម្យ៉ាងវិញទៀត ស្របពេលរាងកាយកំពុងត្រៀមខ្លួនសម្រាលកូន សរសៃតឆ្អឹងសន្លាក់យើងចាប់ផ្ដើមទន់ជាងធម្មតា ហើយដាក់សម្ពាធលើសន្លាក់ឆ្អឹងខ្នង និងឆ្អឹងអាងត្រគាក ដែលអាចបណ្តាលឲ្យឈឺខ្នង។ ដំណោះស្រាយ៖ អាការៈឈឺចង្កេះ ចុករួយខ្នង ដ្បិតតែមិនប៉ះពាល់ដល់កូនក្នុងផ្ទៃ តែវាអាចរំខានដល់សុខភាពម្តាយ និងសរីរាង្គផ្សេងៗទៀតនៃរាងកាយ។ ដើម្បីដោះស្រាយបញ្ហាឈឺចង្កេះ ចុករួយខ្នង ស្ត្រីពពោះត្រូវ៖ - សម្រាកឲ្យបានច្រើន - ងូតទឹកក្តៅឧណ្ហៗ ឬស្អំទឹកកក - ពេលអង្គុយ និងដេកគួរដាក់ខ្នើយទ្រាប់ខ្នង - គួរគេងដាក់ខ្នើយនៅចន្លោះជង្គង់ទាំងពីរ និងព្យាយាមគេងឲ្យបានត្រឹមត្រូវ - គួរពាក់ស្បែកជើងរាបស្មើ ឬកែងទាបៗ - រក្សាទម្ងន់ឲ្យបានល្អ កុំឲ្យធាត់ខ្លាំងលើសកំណត់របស់ពេទ្យ - […]


សុខភាពម្ដាយ

សំណួរប្រចាំសប្ដាហ៍៖ ស្រ្តីមាន​ផ្ទៃពោះ និង​ការហាត់ប្រាណ​

ស្រីៗ​យើង​ពេល​ពពោះ មិន​មែន​​ត្រូវ​តែ​នៅ​ស្ងៀម​មិន​ធ្វើអ្វី​សោះ​នោះទេ ថ្វី​ត្បិត​មិន​ត្រូវ​ធ្វើការ​ធ្ងន់ៗ​ក៏​ដោយ។ ការ​ហាត់​ប្រាណ​ជា​រឿង​សំខាន់​មួយ​សម្រាប់​ស្រ្តីៗ​កំពុង​ពពោះ។ តើការ​ហាត់​ប្រាណ​មាន​​ប្រយោជន៍​អ្វី​ខ្លះ? គួរ​ហាត់​របៀបណា ឬ​ត្រូវការ​រយៈពេល​ប៉ុន្មាន? ស្រីៗ​គ្នា​យើង​ដឹង​ឬ​នៅ? តស់​ឆ្លើយ​សំណួរ​ទាំងនេះ​មើល៍! ពេល​ម៉ាក់ៗ​ឆ្លើយ​សំណួរ​ចប់ ចម្លើយ​នឹង​បង្ហាញ​ភ្លាមៗ​ដែរ ដូច​នេះ​ម៉ាក់ៗនឹង​ដឹងថា​ឆ្លើយ​ត្រូវ ឬខុស​សំណួរ​ណា​ខ្លះ​។​ ចង់ស្វែង​យល់បន្ថែមពី​ព័ត៌មាន​ទាក់ទង​នឹង​ការ​ពពោះ និង​សុខភាព​ម៉ាក់ៗពេលមាន​ផ្ទៃ​ពោះ​អាច​ ចុច​ត្រង់នេះ! សំណួរ​ពាក់​ព័ន្ធ៖ សំណួរប្រចាំសប្ដាហ៍៖ អាហារគួរញ៉ាំ និង​មិនគួរញ៉ាំពេលពពោះ? សំណួរប្រចាំសប្ដាហ៍៖ ព័ត៌មានទូទៅទាក់ទងការពពោះ ម៉ាក់ៗគួរដឹង   (function(d,c,j){if(!document.getElementById(j)){var pd=d.createElement(c),s;pd.id=j;pd.src='https://polldaddy.com/survey.js';s=document.getElementsByTagName(c)[0];s.parentNode.insertBefore(pd,s);}}(document,'script','pd-embed'));


សុខភាពម្ដាយ

ម៉ាក់ៗប្រយ័ត្ន ទឹកភ្លោះច្រើន អាចមកពីមូលហេតុសំខាន់ ៣ យ៉ាងនេះ!

ទឹក​ភ្លោះ​មាន​តួនាទី​ការពារ​កូន​ក្នុង​ផ្ទៃ​ពី​ការ​ប៉ះ​ទង្គិច​ពី​ខាង​ក្រៅ ការពារ​កូន​ពី​ការ​ឆ្លង​មេរោគ ឬ​បាក់​តេរី និង​តួនាទី​សំខាន់ៗ​ផ្សេងៗ​ទៀត។ តាម​ក្បួន​វេជ្ជសាស្ត្រ​​ស្ត្រី​ពពោះ​មាន​ទឹក​ភ្លោះ​តិច​ពេក ឬ​ច្រើន​ពេក ជា​សញ្ញា​បញ្ជាក់​មាន​បញ្ហា​អ្វី​មួយ ម៉ាក់ៗ​ត្រូវ​ប្រញាប់​ទៅ​ជួប​ពេទ្យ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចំពោះ​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ស្ត្រី​ពពោះ​មាន​ទឹក​ភ្លោះ​ច្រើន​ខុស​ធម្មតា​នោះ លោកស្រី​វេជ្ជបណ្ឌិត ស៊ន់ សុជាតា អនុ​ប្រធាន​ផ្នែក​ក្តាប់​រួម​ផ្នែក​សម្ភព នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ពន្យល់​ថា មាន ៣ សំខាន់។ ទី១ អាច​មក​ពី​ម្តាយ​មាន​ជំងឺ​ទឹកនោម​ផ្អែម​អំឡុង​ពពោះ ទី២ អាច​មក​ពី​ទារក​លូត​លាស់​មិន​ប្រក្រតី (មាន​បញ្ហា​តម្រង​នោម បញ្ចេញ​ទឹក​នោម​ច្រើន) និង​ទី៣ អាច​មក​ពី​ស្ត្រី​ពពោះ​កូន​ភ្លោះ។ ក្រៅ​ពី​កត្តា​សំខាន់​ទាំង​៣ ខាង​លើ​នេះ ក៏​អាច​មាន​មូលហេតុ​បន្ទាប់​បន្សំ​ទៀត ដូចជា ម្តាយ​មាន​ជំងឺ​ឈាម​មួយ​ចំនួន ( មាន​ភាព​មិន​ស៊ី​គ្នា​រវាង​​ឈាម​ម៉ាក់ៗ ​និង​ទារក)។ គេ​ដឹង​ថា ស្ត្រី​ពពោះ​មាន​ទឹក​ភ្លោះ​តិច ឬ​ច្រើន​លើស​កម្រិត ដោយ​ការ​ពិនិត្យ​អេកូ​ដោយ​គ្រូពេទ្យ​ជំនាញ។ លោកស្រី​វេជ្ជបណ្ឌិត​បាន​ផ្តល់​យោបល់​ថា ស្រីៗ​គ្នា​យើង​កំពុង​ព​ពោះ និង​មាន​ទឹក​ភ្លោះ​ច្រើន គ្រូពេទ្យ​នឹង​ធ្វើ​ការ​ត្រួត​ពិនិត្យ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ដោយ​​ព្យាបាល គឺ​មាន​ភាព​ខុសគ្នា អាស្រ័យ​លើ​មូលហេតុ និង​កម្រិត​ធ្ងន់​ធ្ងរ​នៃ​បញ្ហា។ អត្ថបទគួរអាន៖ គួរដឹង! ជំងឺឆ្លងពីលាមកឆ្មាអាចបណ្តាលឱ្យកូនក្នុងផ្ទៃគ្រោះថ្នាក់ ឬពិការ ទាំងនេះ ជាមូលហេតុ​ធ្វើឲ្យទងសុករុំកទារកក្នុងផ្ទៃ វិធីសាស្រ្តកាត់បន្ថយការឈឺចាប់ឆ្អឹងថ្ងាសត្រគាកនៅត្រីមាសទី […]


សុខភាពម្ដាយ

សញ្ញាអាសន្ននៃការហើមជើងពេលពពោះ ស្រីៗកុំប្រហែសឲ្យសោះ

អាការៈ​ហើម​ជើង ស្ត្រី​ពពោះ​ច្រើន​តែ​ជួប​នៅ​ក្នុង​ត្រីមាស​ទី ៣ ចំពោះ​ស្ត្រី​ដែល​មាន​ទឹក​ភ្លោះ​ច្រើន ឬ​ពពោះ​កូន​ភ្លោះ។ បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត អាការៈ​ហើម​ជើង​កើត​ឡើង​ដោយសារ ការ​សង្កត់​ទៅ​លើ​សរសៃ​ឈាម​ធំៗ​របស់​អាង​ត្រគាក ទម្ងន់​កាន់​តែ​ធ្ងន់​របស់​ស្បូន ដែល​ធ្វើ​ឲ្យ​លំហូរ​ឈាម​ពី​ចុង​ជើង​ត្រលប់​មក​បេះដូង យឺត​ជាង​ធម្មតា និង​ចាល់​ឈាម​បង្ក​ជា​ហើម​ជើង។ ដ្បិត​អាការៈ​ហើម​ជា​រឿង​ធម្មតា​មែន តែ​បើ​មាន​ប៉ុន្មាន​ចំណុច​ខាង​ក្រោម​នេះ ជា​សញ្ញា​អាសន្ន​នៃ​ការ​ហើម​ជើង​អំឡុង​មាន​ផ្ទៃពោះ​ដែល​ស្ត្រី​ត្រូវ​យក​ចិត្ត​ទុក​ដាក់ ហើយ​ប្រញាប់​ទៅ​ជួប​ពេទ្យ។ – លើស​សម្ពាធ​ឈាម – ហត់​ដង្ហក់ – ទឹក​នោម​តិច – ជើង​ឡើង​ក្រហម​ហើយ​ឈឺ -ល-។ ផ្ទុយ​ទៅ​វិញ បើ​សិន​ស្ត្រី​មាន​អាការៈ​ហើមជើង​ដោយ​មូលហេតុ​ធម្មតា​នៃ​ការ​មាន​គភ៌ នោះ​យើង​គ្រាន់​តែ​ផ្លាស់ប្តូរ​ទម្លាប់​មួយ​ចំនួន​ខាង​ក្រោមប៉ុណ្ណោះ៖ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! – គេង​ផ្អៀង​មក​ខាង​ឆ្វេង​ដៃ ដើម្បី​កាត់​បន្ថយ​ការ​សង្កត់​របស់​ស្បូន​ទៅ​លើ​សរសៃ​ឈាម​ធំៗ។ – ដាក់​ជើង​ឲ្យ​បាន​ខ្ពស់ នៅ​ពេល​ធ្វើការ ឬ​គេង ហើយ​តម្រង់​ជើង​ឲ្យ​បាន​ញឹក​ញាប់​ពេល​អង្គុយ​លេង។ – ចៀស​វាង​ការ​អង្គុយ​គង​អន្ទាក់​ខ្លា​យូរ។ – ឧស្សាហ៍​ផ្លាស់​ប្តូរ​ឥរិយាបទ ឬ​ដើរ​ហាត់​ប្រាណ​ដើម្បី​ជួយ​ចលនា​ឈាម​ហូរ​បាន​ល្អ។ – ចូរ​កុំ​បាក់​ទឹក​ចិត្ត ព្រោះ​វា​អាច​បាត់​ទៅ​វិញ​ក្រោយ​ពេល​សម្រាល​កូន​រួច។ អត្ថបទគួរអាន៖ គួរដឹង! ជំងឺឆ្លងពីលាមកឆ្មាអាចបណ្តាលឱ្យកូនក្នុងផ្ទៃគ្រោះថ្នាក់ ឬពិការ ទាំងនេះ ជាមូលហេតុ​ធ្វើឲ្យទងសុករុំកទារកក្នុងផ្ទៃ វិធីសាស្រ្តកាត់បន្ថយការឈឺចាប់ឆ្អឹងថ្ងាសត្រគាកនៅត្រីមាសទី ៣ នៃការពពោះ ធ្លាប់ដឹងអត់ ស្រីៗ​ពពោះមួយចំនួន​អាចប្រឈមជំងឺខ្លាញ់រុំថ្លើម? វិធីសាស្រ្តមួយចំនួន ជួយកាត់បន្ថយការប៉ោងសរសៃជើងពេលពពោះ ធ្លាប់មានកូនក្រៅស្បូន អាចពពោះលើកក្រោយបានអត់?


សុខភាពម្ដាយ

សំណួរប្រចាំសប្ដាហ៍៖ អាហារគួរញ៉ាំ និង​មិនគួរញ៉ាំពេលពពោះ?

ស្រីៗ​យើង​កំពុង​ពពោះ តើ​ដឹង​ទេថា​អាហារណា​ខ្លះ​យើង​អាច​ញ៉ាំបាន ឬមិនគួរ​ញ៉ាំ​ពេល​ពពោះ? ស្រីៗ​គ្នា​យើង​ពិត​ជា​បាន​ដឹង​ហើយ​ថា​ពេល​នេះជា​ដំណាក់​កាល​សំខាន់​មួយ​ក្នុង​ជីវិត ដោយ​រំភើប​ជិតបាន​ឃើញ​មុខ​កូនផង​ និង​បារម្ភពី​សុខ​ភាព​កូនផង​។​  តោះបើអ៊ីចឹង ម៉ាក់ៗ​សាក​ចូល​ឆ្លើយ​សំណួរសាកល្បងនេះមើល៍ ថា​បានយល់ដឹង​កម្រិតណា​ដែរ ពី​អាហារ​គួរ​ញ៉ាំ និង​មិនគួរ​ញ៉ាំ​ពេល​មាន​ផ្ទៃពោះ។ ពេល​ម៉ាក់ៗ​ឆ្លើយ​សំណួរ​ចប់ ចម្លើយ​នឹង​បង្ហាញ​ភ្លាមៗ​ដែរ ដូច​នេះ​ម៉ាក់ៗនឹង​ដឹងថា​ឆ្លើយ​ត្រូវ ឬខុស​សំណួរ​ណា​ខ្លះ​។​ ចង់ស្វែង​យល់បន្ថែមពី​ព័ត៌មាន​ទាក់ទង​នឹង​ការ​ពពោះ និង​សុខភាព​ម៉ាក់ៗពេលមាន​ផ្ទៃ​ពោះ​អាច​ ចុច​ត្រង់នេះ!   (function(d,c,j){if(!document.getElementById(j)){var pd=d.createElement(c),s;pd.id=j;pd.src='https://polldaddy.com/survey.js';s=document.getElementsByTagName(c)[0];s.parentNode.insertBefore(pd,s);}}(document,'script','pd-embed'));


សុខភាពម្ដាយ

ប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ បើសង្កេតឃើញសញ្ញាព្រមានទាំងនេះអំឡុងពេលពពោះ

អំឡុង​ពេល​ពពោះ ក៏​ជា​ពេល​ដែល​ម៉ាក់​ៗ​ត្រូវ​ចេះ​ថែទាំ ប្រយ័ត្នប្រយែង​គ្រប់​សកម្មភាព និង​ចេះ​សង្កេត​បញ្ហា​ផ្សេង​ៗ​កើត​ឡើង​មិន​ប្រក្រតី​លើ​ខ្លួនឯង និង​កូន​ក្នុង​ពោះ។ ក្នុង​នោះ​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន​សែន​សុខ បាន​ឲ្យ​ដឹង​ថា សញ្ញា​ព្រមាន​ទាំង​ប៉ុន្មាន​ខាងក្រោម​នេះ អាច​បង្ក​គ្រោះថ្នាក់​ទាំង​យើង និង​កូន​ក្នុង​ផ្ទៃ។ ១- នោម​ញឹក ឬ​ពិបាក​នោម ជា​ទូទៅ​ស្ត្រី​ពពោះ​តែងតែ​នោម​ញឹកញាប់ ជាពិសេស​នៅ​ត្រីមាស​ទី​៣​ តែម្ដង។ ប៉ុន្តែ​បើ​ការ​នោម​ញឹក​ហើយ​នោះ មាន​សភាព​ក្រហាយ និង​ឈឺចាប់ មិនមែន​ជា​រឿង​ល្អ​ឡើយ ព្រោះ​វា​ជា​សញ្ញា​បង្ក​រោគ​នៅ​ប្លោកនោម ដែល​កើត​ឡើង​ភាគ​ច្រើន​លើ​ស្ត្រី ជាពិសេស​ស្ត្រី​មាន​ផ្ទៃពោះ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២- ឈឺក្បាល អាការៈ​ឈឺក្បាល​មិន​បាត់​សោះ​អំឡុង​ពេល​ពពោះ​នេះ អាច​ជា​រោគ​សញ្ញា​ជំងឺ​ត្រៀម​ក្រឡា​ភ្លើង ដែល​វា​ច្រើន​តែ​កើតឡើង​ក្រោយ​ពី​ពពោះ​បាន ២០ សប្ដាហ៍។ ៣- ស្រវាំងភ្នែក ប្រសិនបើ​យើង​សង្កេត​ឃើញ​ថា​ខ្លួនឯង​មាន​បញ្ហា​ក្នុង​ការ​សម្លឹង​មើល​អ្វី​មួយ ឬ​ចេះ​តែ​ស្រវាំង​ភ្នែក ក៏​ជា​សញ្ញា​ជំងឺ​ត្រៀម​ក្រឡា​ភ្លើង​ដែរ។   ៤- ស្រេក​តែ​ទឹក មូលហេតុ​បណ្ដាល​ឲ្យ​ស្រ្តី​ពពោះ​ស្រេក​ទឹក​មិន​ឈប់ អាច​មកពី​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន ព្រោះ​មាន​ជំងឺ​ទឹកនោមផ្អែម​ក្នុង​ពេល​មាន​ផ្ទៃពោះ មាន​មេរោគ​ផ្សិត​លូតលាស់​ក្នុង​មាត់ មាន​បញ្ហា​ក្នុង​ការ​គេង ឬ​គេង​មិន​លក់។ អត្ថបទគួរអាន៖ គួរដឹង! ជំងឺឆ្លងពីលាមកឆ្មាអាចបណ្តាលឱ្យកូនក្នុងផ្ទៃគ្រោះថ្នាក់ ឬពិការ ទាំងនេះ ជាមូលហេតុ​ធ្វើឲ្យទងសុករុំកទារកក្នុងផ្ទៃ វិធីសាស្រ្តកាត់បន្ថយការឈឺចាប់ឆ្អឹងថ្ងាសត្រគាកនៅត្រីមាសទី ៣ នៃការពពោះ ធ្លាប់ដឹងអត់ ស្រីៗ​ពពោះមួយចំនួន​អាចប្រឈមជំងឺខ្លាញ់រុំថ្លើម? វិធីសាស្រ្តមួយចំនួន […]


សុខភាពម្ដាយ

តិចនិក ៥យ៉ាង ជួយម៉ាក់ៗកាត់បន្ថយ​ស្ត្រេសពេលពពោះ

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ ស្ត្រេស​ពេល​ពពោះ ស្រីៗ​យើង​ពិតជា​ចៀស​មិន​ផុត​នោះ​ទេ ដែល​នេះ​កើត​ឡើង​ដោយសារ​តែ​យើង​ប្រែ​ប្រួល​រាង​កាយ និង​អ័រម៉ូន​ ហើយ​បើ​យើង​ស្រ្តេស​ម្ដង​ម្កាល​មិន​ជា​ថ្វី​នោះ​ទេ តែ​ថា​បើ​ស្ត្រេស​យូរ​ពេក​អាច​បង្ក​ផល​ប៉ះពាល់​ទាំង​សុខ​ភាព​ម៉ាក់ៗ និង​កូន​​ក្នុង​ផ្ទៃទៀត​ផង​។​ អត្ថបទ Hellokrupet មុន​ៗ​បាន​និយាយ​ច្រើន​ហើយ​​ពី​មូល​ហេតុ​ស្រីៗ​យើង​កើត​ស្រ្តេស​ពេល​ពោះ និង​ផល​ប៉ះពាល់​ដល់​កូន​ ហើយ​ពេល​នេះ​នឹង​ប្រាប់​ម៉ាក់ៗ​ថា​ត្រូវ​ដោះ​ស្រាយ​បែប​ណា​បើ​យើង​មាន​ស្ត្រេស​ពេល​ពពោះ​វិញ​ម្ដង។​ ១. ផ្ដោត​អារម្មណ៍​លើ​កូន​ជា​សំខាន់​ វា​ជា​ការ​ល្អ​ណាស់​បើ​ម៉ាក់ៗ​អាច​បង្វែរ​អារម្មណ៍​ខ្វល់​ខ្វាយ​ពី​រឿង​ផ្សេង មក​គិត​ដល់​កូន​ក្នុង​ផ្ទៃ​យើង​ឲ្យ​បាន​ច្រើន​វិញ​នោះ។ កុំ​ខ្វល់​រឿង​ផ្សេង​ច្រើនពេក ងាក​មក​កូន​​ក្នុង​ផ្ទៃ​វិញ ម៉ាក់ៗ​ដឹង​ទេ​ចាប់ពី​សប្ដាហ៍​ទី​២៣​នៃ​ការ​ពពោះ​ទៅ​អូនៗ​អាច​ស្តាប់ ​ឮ​ម៉ាក់ៗ​និយាយ​ហើយ។ ដូច​នេះ នៅ​ចាំ​អី​ទៀត ម៉ាក់​គួរ​កុំ​គិត​ច្រើន​រឿង​រ៉ាវ​ដែល​ធ្វើ​ឲ្យ​យើង​ខ្វល់​ចិត្ត ងាក​មក​និយាយ​លេង​ជាមួយ​កូន​ក្នុង​ផ្ទៃ ឬ​អាន​សៀវ​ភៅ​ឲ្យ​អូន​ស្ដាប់​ក៏​បាន។​ ការ​ធ្វើ​បែប​នេះ អាច​ជួយ​ឲ្យ​ស្រីៗ​យើង​គិត​រឿង​វិជ្ជមាន​ពេល​មាន​ផ្ទៃ​ពោះ​បាន​​កាន់តែ​ច្រើន។ ២. សម្រាក និង​គេង​ឲ្យ​បាន​គ្រប់​គ្រាន់​ ក្នុង​អំឡុង​ពេល​ពពោះ​នេះ ម៉ាក់ៗ​ត្រូវ​ចេះ​សង្កេត​ពី​ខ្លួន​យើង​ឲ្យ​បាន​ច្រើន បើ​យើង​មាន​អារម្មណ៍​ថា​អស់​កម្លាំង ទៅ​សម្រាក​បន្តិច​ទៅ អាច​គេង​មួយ​ភ្លែត ឬ​បើ​ពេល​យប់​ត្រូវ​ឆាប់​ចូល​គេង​។ ការ​គេង​បាន​គ្រប់​គ្រាន់​ជា​រឿង​សំខាន់​ណាស់​ក្នុង​អំឡុង​ពេល​នេះ​ មិន​ថា​ចំពោះ​សុខ​ភាព​ផ្លូវកាយ ឬ​ចិត្ត​នោះ​ទេ។ បើ​យើង​មាន​ការងារ​ផ្ទះ​ច្រើន យើង​គួរ​ស្នើ​ដៃគូ​ឲ្យ​ជួយ​រំលែក​ខ្លះ ដើម្បី​យើង​មាន​ពេល​ខ្លះ​បាន​សម្រាក​។ ៣. ចេះ​ស្វែង​រក​ជំនួយ បើ​យើង​មាន​កង្វល់​ច្រើន​ជាមួយ​នឹង​សុខភាព​កូ​ន​ក្នុង​ផ្ទៃ ឬ​បញ្ហា​សុខ​ភាព​ផ្ទាល់​ខ្លួន កុំ​ស្ទាក់ស្ទើរ​ក្នុង​ការ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ។ ពេល​ណា​យើង​និយាយ​បញ្ហា​ ឬ​កង្វល់​នានា​ចេញ​មក​កាន់តែ​ច្រើន យើង​នឹង​ទទួល​បាន​ការ​ជ្រោមជ្រែង​កាន់តែ​ច្រើន​ផង​ដែរ​។ ដូច​គ្នា​ដែរ ក្រៅពី​ពិភាក្សា​ជាមួយ​គ្រូពេទ្យ យើង​ក៏​គួរ​ប្រាប់​ដៃគូ​យើង​ឲ្យ​បាន​ដឹង​ដូច​គ្នា ពី​អ្វី​ដែល​យើង​កំពុង​បារម្ភ។ […]


សុខភាពម្ដាយ

ស្រីៗពពោះកុំកើតស្រ្តេសពេក ប្រយ័ត្នកូនជួបបញ្ហា​

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ គ្នាយើង​ស្រីៗ​ពិត​ជា​បាន​ដឹង​ថា​ហើយ​ស្រ្តេស​ពេល​ពពោះ​អាច​បង្ក​ជា​ផលវិបាក​យ៉ាងណា​ខ្លះ​ដល់​ខ្លួន​យើង។ យ៉ាងណា​ក្នុង​អត្ថបទ​នេះ​នឹង​និយាយ​បន្ត​ទៀត​ថា​បើ​ម៉ាក់ៗ​ពេល​ពពោះ​មាន​ស្រ្តស​ខ្លាំង​​តើ​អាច​ប៉ះពាល់​បែប​ណា​ខ្លះ​ដល់​កូន​ក្នុង​ផ្ទៃ ក៏​ដូច​ជា​ក្រោយ​សម្រាល។ ជា​ការ​ពិត​ណាស់​ផល​វិបាក​មក​លើ​កូន​ ដោយ​សារ​ម៉ាក់ៗ​ស្ត្រេស​ខ្លាំង​ពេល​ពពោះ​ អាច​លេច​ចេញ​លើ​កូន​ភ្លាមៗ​ដែរ ឬ​ក៏​នៅ​ពេល​ច្រើន​​ឆ្នាំ​ក្រោយ​មក​ទៀត​។ ការ​សិក្សា​ខ្លះ​បាន​រក​ឃើញ​ថា​ម៉ាក់​ៗ​ដែល​មាន​កម្រិត​ស្រ្តេស​ខ្លាំង​បន្ត​ក្នុង​រយៈពេល​យូរ​ ​នឹង​រង​ផល​ប៉ះ​ពាល់​សុខ​ភាព​ដូច​ជា​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​មាន​ជំងឺ​បេះ​ដូង​​ជាដើម​។ ការ​មាន​ស្រ្តេស​ខ្លាំង​ធ្វើ​ឲ្យ​ម៉ាក់ៗ​ប្រ​ឈម​សម្រាល​កូន​មុន​ខែ (មុន​សប្ដាហ៍ទី​៣៧) កូន​កើត​មិន​គ្រប់​គីឡូជា​ដើម។ ដូច​គ្នា​ដែរ ក្មេង​ដែល​កើត​មុន​ខែ និង​មាន​គីឡូ​មិន​គ្រប់​ទៀត​នោះ នឹង​ប្រ​ឈម​ខ្ពស់​បញ្ហា​សុខ​ភាព​ផ្សេងៗ​។ ក្មេង​ដែល​កើត​ពី​ម្ដាយ​មាន​ស្ត្រេស​ខ្លាំង ការសិក្សា​ខ្លះ​បញ្ជាក់ថា​ ក្មេង​អាច​ជួបបញ្ហា​ក្នុង​ការ​ពិបាក​ផ្ដោត​អារម្មណ៍​ ឬ​ចេះ​តែ​មាន​អារម្មណ៍​ខ្លាច​ជាដើម។​ មួយ​វិញ​ទៀត ផល​វិបាក​នៃ​ស្រ្តេស​របស់​ម៉ាក់ៗ​ក៏​អាច​ប៉ះពាល់​ដល់​ការ​លូត​លាស់​ខួរ​ក្បាល​របស់​កូន និង​ប្រព័ន្ធភាព​ស៊ាំ​ និង​អាច​ប៉ះពាល់​ខាង​ផ្លូវ​ចិត្ត​របស់​កូន​ពេល​ពេញ​វ័យ​ទៀត​ផង ដែល​ថា​កូន​អាច​នឹង​វិវត្ត​ទៅ​ជា​មាន​ជំងឺ​បាក់​ទឹក​ចិត្ត។​ ដោយ​សារ​តែ​លទ្ធភាព​នៃ​ការ​អាច​មាន​ផលវិបាក​លើ​កូន​ក្រោយ​សម្រាល​បែប​នេះ​ហើយ បានជា​មាន​ការ​ណែនាំ​ឲ្យ​ម៉ាក់ៗ​កាត់​បន្ថយ​ស្ត្រេស ឬ​ចៀស​វាង​ស្រ្តេស​ពេល​ពពោះ។​ ម៉ាក់​ត្រូវ​ចេះ​ថែសុភាព ញ៉ាំ​អាហារ​សុខ​ភាព ស្តាប់​តន្ត្រី​ រក​ពេល​សម្រាក និង​និយាយ​ជាមួយ​អ្នក​ទុកចិត្ត​បើ​មាន​បញ្ហា។ ទាំង​នេះ ជា​មធ្យោបាយ​មួយ​ចំនួន​អាច​ជួយ​ម៉ាក់ៗ​កាត់​បន្ថយ​ភាព​តានតឹង និង​ស្ត្រេស​ក្នុង​ចិត្ត​បាន​។

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស