backup og meta

ស្រ្តីពពោះ បើចេញ​សញ្ញាទាំងនេះ អាចថាខ្វះគ្រាប់ឈាមក្រហម

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 21, 2022

    ស្រ្តីពពោះ បើចេញ​សញ្ញាទាំងនេះ អាចថាខ្វះគ្រាប់ឈាមក្រហម

    អំឡុង​ពេល​មាន​ផ្ទៃពោះ តម្រូវ​ការ​ជាតិ​ដែក​របស់​ស្ត្រី​នឹង​កើន​ឡើង​ទ្វេ​ដង​ដើម្បី​ជួយ​ទារក​ក្នុង​ការ​ផលិត​គ្រាប់​ឈាម។ ប្រសិន​បើ​ស្ត្រី​មាន​ផ្ទៃពោះ​មិន​មាន​បរិមាណ​ជាតិ​ដែក​ស្តុក​ទុក​បាន​គ្រប់​គ្រាន់ ឬ​ញ៉ាំ​ថ្នាំ​ជាតិ​ដែក​មិន​គ្រប់​គ្រាន់​ក្នុង​ពេល​មាន​ផ្ទៃពោះ នោះ​នឹង​ងាយ​កើត​មាន​ភាព​ស្លេក​ស្លាំង​ដោយ​ខ្វះ​ជាតិ​ដែក។ នេះ​តាម​ការ​ផ្សព្វផ្សាយ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត។

    ជា​ទូទៅ​រោគ​សញ្ញា​នៃ​ជំងឺ​ខ្វះ​គ្រាប់​ឈាម​ក្រហម​មួយ​ចំនួន​អាច​ស្រដៀង​គ្នា​ទៅ​នឹង​រោគ​សញ្ញា នៃ​ការ​មាន​ផ្ទៃពោះ​ទូទៅ​ដែរ ហើយ​កង្វះ​ជាតិ​ដែក​នៅ​កម្រិត​ស្រាល មិន​មាន​រោគ​សញ្ញា​ណា​មួយ​លេច​ចេញ​ឡើយ គឺ​មាន​តែ​ការ​ពិនិត្យ​គ្រាប់​ឈាម​ដោយ​ឧបករណ៍​វេជ្ជសាស្ត្រ​ស្វ័យ​ប្រវត្តិ​ទើប​អាច​កំណត់​រោគ​វិនិច្ឆ័យ​នៃ​ជំងឺ​ខ្វះ​គ្រាប់​ឈាម​ក្រហម​បាន។

    តែ​បើ​ក្នុង​ករណី​ភាព​ស្លេកស្លាំង​កម្រិត​មធ្យម ឬ​ធ្ងន់ធ្ងរ រោគ​សញ្ញា​ដូច​ខាង​ក្រោម​នឹង​ស្ដែង​ចេញ៖

    – អស់​កម្លាំង​ខ្លាំង និង​ទន់​ខ្សោយ

    – ស្បែក​ស ស្លេក​ជាង​ធម្មតា

    – មាន​ការ​ញ័រ​ទ្រូង ញ័រ​បេះដូង

    – ហត់ ដង្ហើម​ខ្លី

    – វិល​មុខ​ ឬ​ឈឺក្បាល

    ស្រ្តី​ដែល​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ខ្វះ​គ្រាប់​ឈាម​ក្រហម​អំឡុង​ពេល​មាន​ផ្ទៃពោះ​រួម​មាន៖

    – ស្ត្រី​មាន​កូន​ច្រើន​ហើយ​ញឹក

    – ស្ត្រី​​មាន​ផ្ទៃពោះ​ដែល​មាន​ទារក​ច្រើន​ជាង​មួយ (កូនភ្លោះ)

    – ស្ត្រី​​ដែល​ក្អួត​ញឹកញាប់​ដោយ​សារ​ចាញ់​កូន

    – ស្ត្រី​ដែល​ញ៉ាំ​ជាតិ​ដែក​មិន​បាន​គ្រប់​គ្រាន់

    – ស្ត្រី​ដែល​មាន​ប្រវត្តិ​ហូរ​ឈាម​រដូវ​ច្រើន​មុន​ពេល​មាន​ផ្ទៃពោះ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 21, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម