សុខភាពម្ដាយ

សុខភាព​ម្ដាយ​ - ម៉ាក់ៗ​ជា​អ្នក​រ៉ាប់រង​ទាំង​ស្រុង​ក្នុង​ការ​ផ្ដល់​កំណើត​កូនរយពេល ៩ខែ ១០ថ្ងៃ ហើយ​ជួប​បញ្ហា​សុខភាព​ជា​ច្រើន។ ឆ្លង​ផុត​ថ្ងៃ​គ្រោះ​ថ្នាក់​បំផុត ក្នុង​ការ​ផ្ដល់​កំណើត​ដល់​កូន​ជា​ទីស្រលាញ់​ហើយ ជា​ពេល​ដែល​ម៉ាក់ៗ​ខ្លួន​ឯង តាមដាន​ពី​បញ្ហា​សុខភាព​នានា និង​ដំណោះស្រាយ ដើម្បី​ត្រឡប់​ទៅ​រក​រាងកាយ និង​សុខភាព​ល្អ​ប្រក្រតី​ដូច​មុន​ពពោះ​វិញ។ មាន​រឿង​ជា​ច្រើន​ក្នុង​មាតិកា​នេះ ដែល​បងប្អូន​អាច​ស្វែងយល់​បន្ថែម​

ចំណេះដឹងទូទៅ

សុខភាពម្ដាយ

ធ្វើម៉េចដឹងថា ម៉ាក់ៗគ្រាន់តែសោកសៅក្រោយសម្រាលឬមានជំងឺធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល​?​ ​

ក្រោយសម្រាលរួច ម៉ាក់ៗភាគច្រើនជួបបញ្ហាឆាប់ប្រែប្រួលអារម្មណ៍ដូចជា ឆាប់តូចចិត្ត ខឹង ឆេវឆាវ ឬនៅសុខៗក៏ចង់យំជាដើមដែលបណ្តាលឱ្យម៉ាក់ៗភាគច្រើនតែងតែយល់ថា ខ្លួនមាន ជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល ដោយពុំដឹងថា ម៉ាក់ៗអាចគ្រាន់តែមានបញ្ហាសោកសៅក្រោយសម្រាលទេ។ ចឹងធ្វើម៉េចដឹងថា ម៉ាក់ៗមានជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល ឬគ្រាន់តែសោកសៅក្រោយសម្រាល? ខាងក្រោមជាភាពខុសគ្នារវាងរោគសញ្ញា និងអាការៈភាពសោកសៅក្រោយសម្រាល និងជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល។ ១. ភាពសោកសៅក្រោយសម្រាល ក្នុងអំឡុងពេលពពោះ រាងកាយម៉ាក់ៗមានការកើនឡើងខ្លាំងនូវ អ័រម៉ូនអ៊ឹស្ត្រូសែន និងប្រូហ្សេស្តេរ៉ូន ប៉ុន្តែបន្ទាប់ពីសម្រាលរួច អ័រម៉ូនទាំងពីរនេះមានការធា្លក់ចុះយ៉ាងគំហុក។ ការប្រែប្រួលយ៉ាងខ្លាំងនេះហើយដែលបណ្តាលឱ្យម៉ាក់ៗមួយចំនួនធំមានអារម្មណ៍សោកសៅក្រោយសម្រាល។ ម៉ាក់ៗមួយចំនួនអាចចាប់ផ្តើមមានអារម្មណ៍សោកសៅក្នុងអំឡុងពេលពីរបីថ្ងៃបន្ទាប់ពីសម្រាលរួច ហើយនឹងមានអារម្មណ៍សោកសៅខ្លាំងក្នុងអំឡុងពេលមួយសប្តាហ៍ ប៉ុន្តែ​អារម្មណ៍សោកសៅ​នេះនឹងថយបន្តិចម្តងៗ និងបាត់ទៅវិញដោយឯកឯងក្នុងរយៈពេលពីរសប្តាហ៍។ ក្នុងអំឡុងពេលនេះ ម៉ាក់ៗអាចឆាប់ប្រែប្រួលអារម្មណ៍ដែលមានរោគសញ្ញា​ដូចខាងក្រោម​ ​៖ សោកសៅ យំដោយគ្មានហេតុផលជាក់លាក់ ធុញថប់ ឆាប់ខឹង បាត់បង់ចំណង់អាហារ ពិបាកគេង ពិបាកផ្ចង់អារម្មណ៍ ថប់បារម្ភ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. ជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល បន្ទាប់ពីសម្រាលរួច ការថយចុះយ៉ាងខ្លាំងនៃកម្រិតអ័រម៉ូនអ៊ឹស្ត្រូសែន និងប្រូហ្សេស្តេរ៉ូន បូករួម​នឹង​សម្ពាធក្នុងការមើលថែទាំកូន ការគេងពុំបានគ្រប់គ្រាន់ ភាពនឿយហត់ក្នុងការមើលកូន  ការ​ឈឺចាប់មុខរបួស ការប្រែប្រួលជីវភាពក្រោយពេលកូនកើតមក ការប្រែប្រួលរូបរាង​ដែលអាចធ្វើឱ្យ​ម៉ាក់ៗ​លែងមានភាពជឿរជាក់លើខ្លួនឯង ការលែងមានភាព​ផ្អែមល្ហែម​រវាងប្តីប្រពន្ធ​ដូចពេល​កូន​មិនទាន់កើត។ល។ ជាដើម​ចមនៃការធ្វើឱ្យម៉ាក់មាន​ជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល ​ឬយើង​តែង​តែ​ហៅថា ជំងឺបាក់ទឹកចិត្តក្រោយសម្រាល។ [embed-health-tool-vaccination-tool] ម៉ាក់ៗមួយចំនួនអាចមានជំងឺធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល ក្នុងរយៈពេលមួយទៅបីសប្តាហ៍បន្ទាប់ពីសម្រាលរួច តែពេលខ្លះ […]

ស្វែងរក សុខភាពម្ដាយ

សុខភាពម្ដាយ

ផ្លែ​សារី​​ ល្អ​បំផុត​សម្រាប់​​ស្ត្រី​ពពោះ​ និង​កូន​ក្នុង​ផ្ទៃ

ផ្លែ​សារី​ មាន​សុវត្ថិភាព​ខ្ពស់​​នៅ​ក្នុង​​អំឡុង​ពេល​​មាន​គភ៌​​ ពីព្រោះ​វា​មាន​កាឡូរី​ទាប​ និង​​មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​​ច្រើន​​។​ ដូច្នេះ​ហើយ​ ម៉ាក់​ៗ​គួរ​បញ្ចូល​ផ្លែ​សារី​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ ដោយ​ការ​ញ៉ាំ​ផ្ទាល់​ ឬ​ធ្វើ​ជា​ទឹក​ក្រឡុក​​ផ្លែ​សារី​ជាដើម​ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​​ដ៏​ច្រើន​លើសលប់​​ចំពោះ​​សុខភាព​ម្ដាយ​ និង​ទារក​ក្នុង​ផ្ទៃ​​។​ ១. ហ្វូឡេត ពិត​ណាស់​ នៅ​អំឡុង​ពេល​ពពោះ​ ម៉ាក់​ៗ​ត្រូវ​ការ​ហ្វូឡេត(Folate) ​ឬ​អាស៊ីដ​ហ្វូលិក​យ៉ាង​ច្រើន​ ហើយ​​អាហារ​ដែល​មាន​ផ្ទុក​អាស៊ីដ​ហ្វូលិក​នេះ​មាន​តិចតួច​ប៉ុណ្ណោះ​ ដូច្នេះ​ហើយ​ ទើប​គ្រូពេទ្យ​ភាគ​ច្រើន​ណែនាំ​ឲ្យ​ស្ត្រី​​ក្នុង​វ័យ​អាច​មាន​កូន​បាន​ ញ៉ាំ​អាហារ​បំប៉ន​​ដែល​ផ្ទុក​អាស៊ីដ​ប្រភេទ​នេះ​ជា​ប្រចាំ​។​ នៅ​​ក្នុង​ត្រី​មាស​ដំបូង​នៃ​ការ​ពពោះ​ អាស៊ីដ​ហ្វូលិក​មាន​សារសំខាន់​ណាស់​ ពីព្រោះ​វា​អាច​ការពារ​បញ្ហា​ខូច​ទ្រង់ទ្រាយ​ខួរ​ក្បាល​ពី​កំណើតរបស់​ទារក​បាន​។​ យ៉ាង​ណា​មិញ​ សម្រាប់​ផ្លែ​សារី​មួយ​ផ្លែ​មាន​ផ្ទុក​ហ្វូឡេត​ប្រហែល​១៤​មីក្រូក្រាម​ ហើយ​ស្ត្រី​ពពោះ​ត្រូវការ​ហ្វូឡេត​៦០០​មីក្រូក្រាម​ក្នុង​មួយ​ថ្ងៃ​។ ២. វីតាមីន​C ​​​​​​​​​​​ជាមួយ​គ្នា​នេះ​ដែរ​ ផ្លែ​សារី​សម្បូរ​ទៅ​ដោយ​វីតាមីន​C ហើយ​ផ្លែ​សារី​មួយ​ផ្លែ​មាន​ផ្ទុក​វីតាមីន​C​ប្រហែល​១០​មិល្លីក្រាម​។​ ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​គប្បី​ទទួល​បាន​វីតាមីន​C ប្រចាំ​ថ្ងៃ​ចំនួន​៨៥​មិល្លីក្រាម និង​អ្នក​ដែល​ពុំ​មាន​ទម្ងន់​ ត្រូវការ​វីតាមីន​នេះ​ចំនួន​​៧៥​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ​។​ ពិត​ណាស់​ វីតាមីន​C​ជួយ​ដល់​​​រាងកាយ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​ ដែល​វា​​មាន​សារសំខាន់​យ៉ាង​ខ្លាំង​ ជា​ពិសេស​នៅ​អំឡុង​ពេល​មាន​គភ៌​នេះ។​ ម៉ាក់​ៗ​អាច​ញ៉ាំ​ផ្លែ​សារី​ជាមួយ​អាហារ​ដែល​មាន​ជាតិ​ដែក​ខ្ពស់​ដូចជា​​បាយ ​សណ្ដែក​ ឬ​សាច់​ជា​ដើម​ ដើម្បី​ជួយ​ឲ្យ​រាងកាយ​របស់​យើង​ស្រូប​យក​ជាតិ​ដែក​បាន​ល្អ​។​ ៣. ជាតិ​សរសៃ​ ​​​​​បន្ថែម​ពី​នេះ ផ្លែ​សារី​គឺ​ជា​ប្រភព​អាហារ​ជាតិ​សរសៃ​ដ៏​ល្អ​​បំផុត​ ដែល​អាច​​ជួយ​កាត់បន្ថយ​ការ​ទល់​លាមក​ ដែល​ជា​រោគ​សញ្ញា​ទូទៅ​របស់​ស្ត្រី​ពពោះ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​ ប្រសិនបើ​ម៉ាក់​ៗ​កំពុង​តែ​ញ៉ាំ​អាហារ​បំប៉ន​ជាតិ​ដែក​​អំឡុង​ពេល​ពពោះ​នេះ​ ​​ម៉ាក់​ៗ​គប្បី​​​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់​​ឲ្យ​បាន​ច្រើន​។​ ការ​ញ៉ាំ​ផ្លែ​សារី​ទាំង​សំបក​ នឹង​ធ្វើ​ឲ្យ​យើង​ទទួល​បាន​បរិមាណ​ជាតិ​សរសៃ​ខ្ពស់​បំផុត​។​ យោង​តាម​USDA ​ផ្លែ​សារី​មាន​ផ្ទុក​ជាតិ​សរសៃ​ចំនួន​៧​ក្រាម​​ក្នុង​មួយ​ផ្លែ​។ ​ ៤. កាឡូរី​ អំឡុង​ពេល​ពពោះ​ យើង​​ចាំបាច់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ជាមួយ​នឹង​ការ​ស្រូប​យក​កាឡូរី​ទៅ​ក្នុង​រាងកាយ​ ដើម្បី​ជៀសវាង​ការ​ឡើង​ទម្ងន់​ជ្រុល ប៉ុន្តែ​ចំពោះ​ផ្លែ​សារី​នេះ​ […]


សុខភាពម្ដាយ

ដឹងហើយថា ពពោះពិបាកគេង តែម៉ាក់ៗសាកធ្វើតាមប៉ុន្មានវិធីនេះ

បញ្ហា​គេង​មិន​លក់ ឬ​ពិបាក​គេង មិន​សូវ​ចោទ​ជា​បញ្ហា​សម្រាប់​ស្ត្រីពពោះ​នៅ​ត្រីមាស​ដំបូងៗ​នោះ​ទេ តែ​ចាប់​ពី​ត្រីមាស​ទី២​ទៅ ម៉ាក់ៗ​ដឹង​តែ​ត្អូញ​ត្អែរ​មិន​ខាន។ ដើម្បី​ដោះស្រាយ​បញ្ហា​ពិបាក​គេង​អំឡុង​ពពោះ​នេះ Hello គ្រូពេទ្យ​នឹង​បង្ហាញ​នូវ​តិចនិក​មួយ​ចំនួន​ខាង​ក្រោម​នេះ។ មុន​ដំបូង​ស្ត្រីមិន​ត្រូវ​ញ៉ាំ​អាហារ​ពេល​ល្ងាច​រួច​ភ្លាម ចូល​គេង​ភ្លាម​នោះ​ទេ យ៉ាង​ណាស់​ក៏ ២ម៉ោង​ដែរ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត។ បន្ថែម​ពី​នោះ លោក​វេជ្ជបណ្ឌិត​ថា ពេល​ចូល​គេង​ស្រ្តី​ពពោះត្រូវ​ដក​ដង្ហើម​វែងៗ ដើម្បី​ខ្យល់​ក្នុង​ពោះ មាន​អុកស៊ីសែន​គ្រប់​គ្រាន់​សម្រាប់​ដក​ដង្ហើម ហើយ​មិន​ត្រូវ​គិត​រឿង​ស្មុគស្មាញ​នោះ​ទេ នាំ​ឲ្យ​គេង​មិន​លក់ ថែម​ទាំង​ប៉ះពាល់​ដល់​កូន​ក្នុង​ពោះ​ទៀត។ ចំណុច​សំខាន់​មួយ​ទៀត ម៉ាក់ៗ​ត្រូវ​តែ​គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង នៅ​ពេល​ពោះ​កាន់​ធំ។ ហេតុ​ផល​ដែល​គ្រូពេទ្យ​ណែនាំ​ឲ្យ​ស្រីៗ​មាន​ផ្ទៃពោះ​គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង ដើម្បី​ជួយ​សម្រួល​ដល់​កម្លាំង​សង្កត់​ទៅ​លើ​សរសៃ​ឈាម​ធំ​នៅ​ក្នុង​ទ្រូង និង​ការ​ប៉ះ​ទង្គិច​ទៅ​កូន​ពេល​ចំកោង​ម្តងៗ។ ការ​គេង​ផ្អៀង​មក​ខាង​ឆ្វេង​អាច​កាត់​បន្ថយ​អាការៈ​ហើម​ជើង​អំឡុង​ពេល​ពពោះ​ដែរ ព្រោះ​តែ​របត់​ឈាម​រត់​ស្រួល មិន​ធ្វើ​ឲ្យ​រីក​សរសៃ​វែន​នៅ​ជើង។ យក​ល្អ​ម៉ាក់ៗ​គួរ​តែ​មាន​ខ្នើយ​សម្រាប់​ស្រីៗ​មាន​ផ្ទៃពោះ ឬ​ក៏​ខ្នើយ​ធម្មតា​ក៏​បាន សម្រាប់​កល់​ពោះ ឬ​ជើង ដើម្បី​ឲ្យ​គេង​ទៅ​មាន​ផាសុកភាព។


សុខភាពម្ដាយ

ផ្លែស្រកានាគល្អខ្លាំងចំពោះស្រ្តីមាន​ផ្ទៃពោះ និងកូនក្នុង​ផ្ទៃ

ទទួល​បាន​របប​អាហារ​ល្អ​ចំពោះ​សុខភាព ពេល​កំពុង​មាន​ផ្ទៃពោះ​ ផ្ដល់​ប្រ​យោជន៍​ដល់​ទាំង​ម៉ាក់ៗ និង​កូន​នៅ​ក្នុង​ផ្ទៃ ដោយ​ទទួល​បាន​សារធាតុ​ចិញ្ចឹម​សម្រាប់​ការលូតលាស់ ​និង​ជួយ​ម៉ាក់ៗ​ឡើង​ទម្ងន់​ត្រឹម​ត្រូវ។ ផ្លែ​ឈើ​ជួយ​ឲ្យ​រាង​កាយ​ទទួល​បាន​វីតាមីន និង​រ៉ែ​ផ្សេងៗ ហើយ​ផ្លែ​ស្រកា​នាគ​នឹង​ផ្ដល់​ប្រ​យោជន៍​ទាំងនេះ​ដល់​ម៉ាក់ៗ ​និង​កូន​​។ ផ្លែ​ស្រកា​នាគ ជា​ប្រភព​នៃ​វីតាមីន C កាបូអ៊ីដ្រាត កាក​សរសៃ និង​ខ្លាញ់ ដែល​អ្វី​ទាំង​នេះ​សុទ្ធ​តែ​ល្អ​ចំពោះ​អ្នក​មាន​ផ្ទៃពោះ។ ១. វីតាមីន​C អំឡុង​ពេល​ពពោះ ការ​ទទួល​បាន​វីតាមីន C​គ្រប់​គ្រាន់​គឺ​មាន​សារសំខាន់​ណាស់​សម្រាប់​ជួយ​ដល់​អញ្ចាញ ធ្មេញ និង​ការ​លូត​លាស់​ឆ្អឹង​របស់​កូន​ក្នុង​ផ្ទៃ។ តាម​ការណែនាំ​ស្រ្តី​មាន​ផ្ទៃ​ពោះ​គួរ​ទទួល​បាន​វីតាមីន​C ​៧០​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ ហើយ​ផ្លែ​ស្រកា​នាគ​ទម្ងន់​​១០០​ក្រាម​អាច​មាន​វីតាមីន C ពី​បួន​ ទៅ​២៥​មិល្លីក្រាម​។ ២. ប្រភព​កាបូអ៊ី​ដ្រាត​ ផ្លែ​ស្រកានាគជា​ប្រភព​កាបូអ៊ីដ្រាត​ធម្មជាតិ​ ដោយ​នៅ​ក្នុង​ផ្លែ​ស្រកានាគ​១០០​ក្រាម មាន​កាបូអ៊ីដ្រាត​ពី​ប្រាំបួន ទៅ​១៤​ក្រាម។ តាម​ការ​ណែ​នាំ ​អំឡុង​ពេល​មាន​ផ្ទៃពោះ​ ស្រីៗ​ត្រូវញ៉ាំ​កាបូអ៊ីដ្រាត​តិច​បំផុត​១៣៥​ក្រាម​ក្នុង​មួយ​ថ្ងៃ។ កាបូអ៊ីដ្រាត​ជា​ប្រភព​ចម្បង​មួយ​នៃ​ថាមពល និង​ការ​លូត​លាស​របស់​កូ​ន​ក្នុង​ផ្ទៃ។ ៣. ខ្លាញ់​ល្អ​ ខ្លាញ់​ល្អ មិន​ត្រឹម​តែ​ជា​ប្រភព​នៃ​ថាមពល​​សម្រាប់​ស្រ្តី​ពពោះ​ និង​កូន​ក្នុង​ផ្ទៃ​ប៉ុណ្ណោះ​ទេ វា​ក៏​ជួយ​ដល់​ការ​លូត​លាស់​ខួរ​ក្បាល​កូន​ផង​ដែរ​។ ញ៉ាំ​ផ្លែ​ស្រកានាគ​ប្រហែល​១០០​ក្រាម អាច​បាន​ខ្លាញ់​ល្អ​ប្រហែល​០,១​ទៅ​០,៩​ក្រាម ដែល​ភាគ​ច្រើ​ន​ជា​ខ្លាញ់​មិ​ន​ឆ្អែត​។ ការ​ញ៉ាំ​ខ្លាញ់​ប្រភេទ​ក៏​ជួយ​ឲ្យ​ម៉ាក់ៗ​​ឡើង​ទម្ងន់​ពេល​ពពោះ​បាន​ត្រឹម​ត្រូវ​ផង​ដែរ​។ ៤. កាក​សរសៃ ​អាហារ​សម្បូរ​ជាតិ​សរសៃ​​ជួយ​ឲ្យ​យើង​ឆាប់​ឆ្អែត និង​ជួយ​គ្រប់​គ្រង​ដល់​ដំណើរ​ការ​ពោះ​វៀន។ អំឡុង​ពេល​មាន​ផ្ទៃពោះ ស្រីៗ​យើង​អាច​មាន​បញ្ហា​ទល់លាមក​ ហើយ​ការ​ញ៉ាំ​អាហារ​មាន​ជាតិ​សរសៃ​បាន​គ្រប់គ្រាន់​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន។ តាម​ការ​ណែ​នាំ​ស្រ្តី​មាន​ផ្ទៃ​ពោះ​គួរ​ញ៉ាំ​កាក​សរសៃ Fiber ​ឲ្យ​បាន ២៨​ក្រាមក្នុង​មួយ​ថ្ងៃ​ ហើយ​ការ​ញ៉ាំ​ផ្លែ​ស្រកានាគ​១០០​ក្រាម […]


សុខភាពម្ដាយ

ស្រីៗពពោះម៉េចបានចេះតែឃ្លាន? ដោះស្រាយបែបណា?​

ស្រីៗ​យើង​​​ធ្លាប់​ពពោះ ឆ្ងល់​អត់​ម៉េច​បាន​ពេល​ពពោះ​មាន​អារម្មណ៍​ចេះ​តែ​ឃ្លាន​នេះ​ឃ្លាន​នោះ​មិន​ឈប់? មាន​ហេតុ​ផល​មួយ​ចំនួន​ធ្វើ​ឲ្យ​ស្រីៗ​យើង​ពេល​ពពោះ​មាន​អារម្មណ៍​ឃ្លាន ប៉ុន្តែ​មូល​ហេតុ​មួយ​ធំ​គឺ​ការ​ប្រែ​ប្រួល​អ័រម៉ូន​។ អំឡុង​ពេល​ពពោះ អ័រម៉ូន​ពពោះ​ដូចជា​អឺស្រ្តូហ្សែន និង​ប្រូចេស្តេរ៉ូន កើ​នឡើង​​ភ្លាមៗ។ អ័រម៉ូន​ទាំង​នេះ​ធ្វើ​ឲ្យ​ស្រ្តី​មាន​ផ្ទៃ​ពោះ​ជឿថា​ខ្លួន​ឯង​ត្រូវ​ការ​អាហារ​ច្រើន​បន្ថែម​ទៀត និង​នាំឲ្យ​មាន​អារម្មណ៍​ឃ្លាន ពិសេស​ឃ្លាន​ចំណី​ជូរៗ ​ផ្អែម និង​អាហារ​បំពង​ជា​ដើម​។ ហេតុ​ដូច​នេះ​ហើយ ស្រីៗ​កំពុង​ពពោះ​ត្រូវ​ដឹង​វីធី​ដោះស្រាយ​បញ្ហា​ឃ្លាន​នេះ ព្រោះ​ថាបើ​យើង​បន្ត​ញ៉ាំ​អាហារ​មិន​មាន​ជីវជាតិ​ច្រើន នឹង​នាំឲ្យ​ខ្លួន​យើង​ខ្វះ​ជីវជាតិ ទោះ​ជា​បាន​ញ៉ាំ​ឆ្អែត​ពេញ​ពោះ​ក៏​ដោយ​។ ខាង​ក្រោម​នេះ​ជា​តិច​និក​មួយ​ចំនួន​ស្រីៗ​យើង​អាច​យក​ទៅ​សាក​ល្បង​បាន។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ១. ញ៉ាំ​អាហារ​មាន​តុល្យភាព ស្រ្តី​មាន​ផ្ទៃពោះ​ភាគ​ច្រើន​​ឃ្លាន​តែ​អាហារ​ណា​មិន​សូវ​ល្អ​ចំពោះ​សុខភាព ដែល​នាំ​ឲ្យ​ខ្វះ​សារធាតុ​ចិញ្ចឹម​។ ប្រសិនជា​យើង​ញ៉ាំ​អាហារ​ល្អៗ​ចំពោះ​សុខភាព យើង​នឹង​អាច​រក្សា​សារធាតុ​ចិញ្ចឹម​ក្នុង​ខ្លួន​ឲ្យ​មាន​តុល្យភាព ហើយ​ក៏​អាច​កាត់​បន្ថយ​ការ​ឃ្លាន​អាហារ​មិន​ល្អ​ចំពោះ​សុខភាព​ទាំង​នោះ​ទៀត​ដែរ។ ២. ញ៉ាំ​ឲ្យ​បាន​ទៀង​ទាត់​ ពេល​យើង​ញ៉ាំ​អាហារ​មិន​បាន​ទៀងទាត់​តាម​ពេល នោះ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​យើង​អាច​​នឹង​ធ្លាក់​ចុះ ដែល​នាំ​ឲ្យ​យើង​ឃ្លាន​ខ្លាំង។ ដូច​នេះ ស្រីៗ​យើង​កំពុង​ពពោះ​ គួរ​មាន​ទម្លាប់​ញ៉ាំ​អាហារ​តិច តែ​ច្រើន​ដង ដូច​ជា​រាល់​ពីរ​ម៉ោង​ម្ដង ដែល​ការណ៍​នេះ​នឹង​មិន​ធ្វើ​ឲ្យ​យើង​ឃ្លាន​ផ្ដេស​ផ្ដាស​នោះ​ទេ​។​​ ៣. ញ៉ាំ​អាហារ​មាន​កាឡូតិច​ បើ​យើង​ឃ្លាន មិន​ទាន់​ដល់ពេល​ញ៉ាំ​បាយ យើង​អាច​ញ៉ាំ​ទឹក​ផ្លែ​ឈើ​មួយ​កែវ ឬ​យ៉ាអ៊ួរ​ផលិត​ពី​ផ្លែ​ឈើ ឬ​គ្រាប់​ផ្លែ​ឈើ​ ជា​ជាង​ញ៉ាំ​ភេសជ្ជៈ​កំប៉ុង ឬ​ទឹក​ក្រូច​។ ការ​ធ្វើ​ដូច​នេះ យើង​អាច​រក្សា​កម្រិត​កាឡូរី​មិន​ឲ្យ​លើស និង​អាច​បំពេញ​ចំណង់​អាហារ​យើង​បាន​ទៀត​ផង ជាជាង​យើង​ញ៉ាំអាហារ​ផ្អែម ឬ​ប្រៃ​ផ្សេងៗ។​ [embed-health-tool-due-date] ៤. ហាត់​ប្រាណ​បាន​ទៀង​ទាត់​ ការ​ហាត់​ប្រាណ​បែប​ស្រាលៗ​ដូចជា​យ៉ូហ្កា ដើរ និង​សមាធិ ជា​ដើម សុទ្ធ​តែ​សក្ដិសម​ចំពោះ​ស្រីៗ​មាន​ផ្ទៃ​ពោះ។ ការ​ហាត់​ប្រាណ​ជួយ​ឲ្យ​រាង​កាយ​យើង​មាន​សកម្មភាព និង​ធ្វើ​ឲ្យ​យើង​មិន​សូវ​នឹង​ដល់​ការ​ស្រេក​ឃ្លាន​ផ្ដេស​ផ្ដាស​​ផង​ដែរ​។​ យ៉ាងណា មុន​សម្រេច​ចិត្ត​ជ្រើស​រើស​វិធី​ហាត់​ប្រាណ​ណាមួយ យើង​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជាមុន​ ដើម្បី​ដឹង​ថា​លំហាត់​ប្រាណ​ប្រភេទ​ណា​ល្អ​ចំពោះ​យើង​ផ្ទាល់។​ ដូច​បាន​លើក​ឡើង​ខាង​លើ​អ៊ីចឹង​ […]


ការថែទាំខ្លួនក្រោយសម្រាល

ម៉េចបានម៉ាក់ៗភ្លេចភ្លាំង​ក្រោយ​សម្រាល​? ដោះស្រាយ​បែប​ណា​?

តើ​ម៉ាក់​ៗ​ណា​ខ្លះ​ ដែល​ដើរ​ចូល​បន្ទប់​មួយ​​ ហើយ​មិន​ដឹង​ថា​ខ្លួន​ចូល​ទៅ​បន្ទប់​នោះ​ធ្វើ​អ្វី​?​ ឬ​កំពុង​តែ​ស្វែង​រក​វ៉ែនតា​ ដែល​កំពុង​តែ​ពាក់​នៅ​លើ​ក្បាល​របស់​ខ្លួន​ដែរ​ឬ​ទេ? ​ប្រសិនបើ​រឿងរ៉ាវ​ស្រដៀង​នេះ​កើត​ឡើង​ម្ដងម្កាល ម៉ាក់​ៗ​មិន​ចាំបាច់​បារម្ភ​នោះ​ទេ​ ប៉ុន្តែ​ប្រសិនបើ​វា​កើត​ឡើង​ញឹកញាប់​ ហើយ​យើង​ទើប​តែ​សម្រាល​កូន​រួច​ផង​នោះ​ យើង​អាច​​​នឹង​មាន​ឱកាស​​កើត​​មាន​​អាការៈ​ភ្លេចភ្លាំង​ក្រោយ​សម្រាល​។​ ជា​ទូទៅ ​អាការៈ​នេះ​ ​​កើត​ឡើង​បន្ទាប់​ពី​​មាន​ផ្ទៃពោះ​​ ហើយ​ជួន​កាល​ វា​អាច​បន្ត​​​រហូត​ដល់​រយៈពេល​៥​ខែ បន្ទាប់​ពី​សម្រាល​កូន​រួច​។​ យោង​តាម​ការ​សិក្សា​មួយ​ ​បាន​បង្ហាញ​ថា​ ​​នៅ​ពេល​ដែល​យើង​ក្លាយ​ខ្លួន​ជា​អ្នក​ម៉ាក់​ វា​​អាច​មាន​ឥទ្ធិពល​​ជារៀងរហូត​លើ​មុខងារ​នៃ​ការ​យល់​ដឹង​។​ វា​ក៏​អាច​​ធ្វើ​ឲ្យ​មាន​ការ​លូតលាស់​ខួរ​ក្បាល​ ហើយ​ថែម​ទាំង​អាច​នាំ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​នៅ​ផ្នែក​ដែល​ទទួល​ខុសត្រូវ​ចំពោះ​ការ​យល់​ដឹង​សង្គម​ និង​​ការ​អាណិត​ស្រឡាញ់​​ផង​ដែរ​។ ​កត្តា​អ្វី​ដែល​បណ្ដាល​ឲ្យ​កើត​មាន​ការ​ភ្លេចភ្លាំង​ក្រោយ​សម្រាល ជាក់​ស្ដែង មាន​កត្តា​ជា​ច្រើន​​ដែល​​នាំ​ឲ្យ​កើត​មាន​អាការៈ​ភ្លេចភ្លាំង​ក្រោយ​សម្រាល​នេះ​ ហើយ​កត្តា​ចម្បង​នោះ​ គឺ​​ជា​តម្រូវ​ការ​ក្នុង​ការ​ថែទាំ​ទារក​​ដែល​ទើប​នឹង​កើត​ ​ដែល​ជា​ញឹកញាប់​ ម៉ាក់​ៗ​​តែង​តែ​លះបង់​ការ​គេង​របស់​ខ្លួន​។​ ​មូលហេតុ​នេះ​ហើយ​ ដែល​បណ្ដាល​ឲ្យ​ខួរ​ក្បាល​ចុះ​ខ្សោយ​ ​ក៏​ដូចជា​ធ្វើ​ឲ្យ​យើង​ភ្លេច​ភ្លាំង​ច្រើន​។​ ​ក្រៅ​ពី​នេះ​ ម៉ាក់​ៗ​ដែល​​មាន​ផ្ទៃពោះ​ឆ្លងកាត់​ការ​ផ្លាស់ប្ដូរ​ប្រព័ន្ធ​ប្រសាទ​​ក្នុង​ខួរ​ក្បាល​ អំឡុង​ពេល​ និង​ក្រោយ​ពេល​​មាន​ផ្ទៃពោះ​ ដែល​ជះ​ឥទ្ធិពល​ដល់​ការ​ចងចាំ​របស់​ម៉ាក់​ៗ​យ៉ាង​ខ្លាំង​។ ជា​ធម្មតា​ បញ្ហា​នេះ​នឹង​បាត់​ទៅ​វិញ​​ដោយ​ខ្លួន​ឯង​​ទៅ​តាម​ពេលវេលា​។ យើង​គួរ​ដោះស្រាយ​អាការៈ​ភ្លេចភ្លាំង​ក្រោយ​សម្រាល​នេះ​យ៉ាង​ម៉េច​? ​​​​​​​​​ទោះ​បី​ជា​យើង​ដឹង​ថា​ ការ​ភ្លេចភ្លាំង​តិច​តួច​គឺ​ជា​ផ្នែក​មួយ​​នៃ​ការ​ក្លាយ​ជា​អ្នក​ម៉ាក់​ក៏​ពិត​មែន ប៉ុន្តែ​ ពេល​ខ្លះ​ វា​បាន​​ក្លាយ​ជា​​​​រឿង​ដ៏​គួរ​ឲ្យ​ធុញ​ទ្រាន់​​នៅ​ពេល​ដែល​យើង​ភ្លេច​រឿង​សំខាន់​ៗ។​ អាការៈ​​​នេះ​​ មិន​មាន​ភាព​ធ្ងន់ធ្ងរ​ ឬ​មាន​អ្វី​ដែល​គួរ​ឲ្យ​បារម្ភ​ឡើយ​។​ ​យ៉ាង​ណា​មិញ​ យើង​មិន​អាច​គេច​ផុត​ពី​ផល​ប៉ះពាល់​​នៃ​ការ​មាន​ផ្ទៃពោះ​នេះ​បាន​ទេ​ ប៉ុន្តែ​ម៉ាក់​ៗ​អាច​​ព្យាយាម​​ដោះស្រាយ​​​​​​វា​បាន​​តាម​វិធីសាស្ត្រ​ទាំង​នេះ​​។ ​១. កត់ត្រា​កិច្ចការ​ចាំបាច់​ដែល​ត្រូវ​ធ្វើ​ វិធីសាស្ត្រ​ដែល​​ល្អ​បំផុត​ដើម្បី​ដោះស្រាយ​បញ្ហា​ភ្លេចភ្លាំង គឺ​ការ​កត់ត្រា​​កិច្ចការ​​សំខាន់​ៗ​​ដែល​ត្រូវ​ធ្វើ​ ​នៅ​ពេល​ដែល​យើង​ចាំបាច់​ត្រូវ​ចងចាំ​រឿងរ៉ាវ​ជាច្រើន​។​ ចូរ​រក្សា​ទុក​ក្រដាស​កត់ត្រា​នៅ​ជិត​ខ្លួន​ ដូច្នេះ​ហើយ​ យើង​អាច​កត់ត្រា​ភ្លាម​ៗ​​ចំពោះ​រឿងរ៉ាវ​ដែល​សំខាន់​ៗ​។​ ជាមួយ​គ្នា​នេះ​ដែរ​ […]


ក្រោយសម្រាល

៥ចំណុច ម៉ាក់ៗ​ថ្មីថ្មោង​​ចង់​ដឹងពីរឿង​​រដូវ​ដំបូង​ក្រោយ​សម្រាល​កូន

រយៈពេល​៩​ខែ​ ដែល​ស្រីៗ​យើង​មិន​ចាំបាច់​​ខ្វល់ខ្វាយ​ពី​រឿង​មក​រដូវ​ ​​គឺ​ដូចជា​វិស្សមកាល​ដ៏​យូរ​គួរ​សម​​មួយ​។ ប៉ុន្តែ​នៅ​ពេល​ដែល​វិស្សមកាល​នេះ​បញ្ចប់​ទៅ​ យើង​ច្បាស់​ជា​​ប្រឈម​នឹង​ការ​មក​រដូវ​ដែល​ខុស​ប្លែក​ពី​រាល់​ដង​មិន​ខាន​។​ ​ការ​មក​រដូវ​ដំបូង​ ក្រោយ​សម្រាល​អាច​នឹង​មាន​ការ​ឈឺ​ចាប់​​លើស​ពី​ការ​​នឹក​ស្មាន​ ​ប៉ុន្តែ​ប្រសិនបើ​យើង​បាន​ដឹង​ជា​មុន​ យើង​ច្បាស់​ជា​ត្រៀម​ខ្លួន​​រួចរាល់​​ដើម្បី​ប្រឈម​នឹង​ស្ថានភាព​ទាំង​នេះ​ដោយ​ភាព​ឆ្លាត​វៃ​។ ១. ​មិន​មែន​រាល់​ការ​ធ្លាក់​ឈាម​ គឺ​ជា​ការ​មក​រដូវ​ទេ​ ស្រី​ៗ​យើង​ខ្លះ​អាច​នឹង​មាន​ការ​យល់​ច្រឡំ​ចំពោះ​ការ​ធ្លាក់​ឈាម​ បន្ទាប់​ពី​សម្រាល​កូន​រួច ​ថា​ជា​ការ​មក​រដូវ​​ដំបូង​។ យ៉ាង​ណា​មិញ រាល់​ការ​​បញ្ចេញ​ទឹក​រំអិល​ ​និង​ឈាម​ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ធ្លាក់​កករ​ឃ្លោក​ប៉ុណ្ណោះ  ​ដោយ​សារ​តែ​រាងកាយ​របស់​យើង​ព្យាយាម​កម្ចាត់​ចោល​​ជាលិកា​ស្បូន​ដែល​​យើង​ធ្លាប់​ត្រូវការ​ ដើម្បី​ការពារ​ទារក​ដែល​នៅ​ក្នុង​ផ្ទៃ​។​ ការ​ធ្លាក់​ឈាម​នេះ​ អាច​ផ្លាស់ប្ដូរ​​ពី​ពណ៌​ក្រហម​ក្រមៅ​ ទៅ​ជា​ផ្កាឈូក​ ត្នោត​ និង​​ខាប់​ ឬ​លឿង​រហូត​ដល់​​រយៈពេល​៤​ ទៅ​៦​សប្ដាហ៍​ បន្ទាប់​ពី​សម្រាល​កូន​រួច​។ ២. ការ​មក​រដូវ​អាច​អូស​បន្លាយ​ពេល​យូរ​ ​យោង​តាម​ការ​សិក្សា​​មួយ​ កាល​ពី​ឆ្នាំ២០១១ បាន​បង្ហាញ​ថា​ ​ការ​មក​រដូវ​ម្ដង​ទៀត​​អាច​ត្រូវការ​​ពេល​ចន្លោះ​ពី​៤៥​ថ្ងៃ​ ទៅ​៩៤​ថ្ងៃ ក្រោយ​សម្រាល។​ ​ជាក់​ស្ដែង ​​មាន​ករណី​ជាច្រើន​ ដែល​រដូវ​មិន​មក ​រហូត​ដល់​៦​ខែ​ក៏​មាន​ ហើយ​​កត្តា​នេះ​ គឺ​​មក​​ពី​ម៉ាក់​ៗ​​បន្ត​បំបៅ​ដោះ​កូន​ ដូច្នេះ​ហើយ​ អ័រម៉ូន​Prolactin ដែល​ផលិត​ទឹក​ដោះ អាច​​រាំងស្ទះ​ដល់​អ័រម៉ូន​បន្ត​ពូជ និង​ធ្វើ​ឲ្យ​​ស្ថានភាព​ដែល​ពង​អូវុល​មិន​កើត​ឡើង​មួយ​រយៈពេល​។ [embed-health-tool-due-date] ៣. ទោះ​មិន​មក​​រដូវ​ ក៏​យើង​មិន​​អាច​រួម​ភេទ​ដោយ​មិន​​​ការពារ​​ដែរ ​​​ជាមួយ​គ្នា​នេះ​ដែរ​ ការ​មិន​មក​រដូវ​ ក៏​មិន​អាច​កំណត់​អំពី​ការ​ពន្យារ​កំណើត​បាន​ដែរ​។​ ​យោង​តាម​ការ​សិក្សា​មួយ​ដែល​ធ្វើ​ឡើង​ដោយ​សមាគម​នៃ​អ្នក​ជំនាញ​សុខភាព​បន្ត​ពូជ​ បាន​រក​ឃើញ​ថា​ ស្រ្តី​ម្នាក់​ក្នុង​ចំណោម​ស្រ្តី​១០០​នាក់​ អាច​នឹង​មាន​ផ្ទៃ​ពោះ​ បន្ទាប់​​ពី​រួម​ភេទ​ដោយ​ពុំ​បាន​ការពារ​ នៅ​អំឡុង​ពេល​​បំបៅ​ដោះ​កូន។​ ​ជាក់​ស្ដែង​ វិធីសាស្ត្រ​ពន្យារ​កំណើត​ដែល​មិន​មែន​ជា​អ័រម៉ូនដូចជា​កង​ដាក់​ក្នុង​ស្បូន […]


បញ្ហាពីអ្នកម្ដាយផ្សេងទៀត

​ថែទាំ​ធ្មេញ​​ពេល​មាន​គភ៌​ ល្អ​ចំពោះម៉ាក់ៗ​ និង​កូន​ក្នុង​ផ្ទៃ

ជា​ទូទៅ​ ម៉ាក់​ៗ​ដែល​មាន​សុខភាព​ល្អ​ នឹង​សម្រាល​កូន​ដែល​មាន​សុខភាព​ល្អ​ដូចគ្នា​ ហើយ​កត្តា​នេះ​ ក៏​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ថែទាំ​សុខភាព​មាត់​ធ្មេញ​របស់​ម៉ាក់​ៗ​នៅ​ពេល​មាន​ទម្ងន់​ផង​ដែរ។​ ពិត​ណាស់​ សុខភាព​ និង​អនាម័យ​មាត់​ធ្មេញ​របស់​យើង​ អាច​ប៉ះពាល់​ដល់​សុខភាព​មាត់​ធ្មេញ​របស់​ទារក​​បាន​។​ ​ដូច្នេះ​ហើយ​ ​ការ​ណាត់​ជួប​ជាមួយ​នឹង​ពេទ្យ​ធ្មេញ​ ក៏​មាន​សារសំខាន់​ដូច​ទៅ​នឹង​ការ​ណាត់​ជួប​​ជាមួយ​នឹង​ពេទ្យ​ផ្នែក​សម្ភព​​ដែរ​។ ដំណាក់កាល​សំខាន់​ៗ​នៃ​ការ​ថែទាំ​មាត់​ធ្មេញ​នៅ​អំឡុង​ពេល​មាន​គភ៌​ ​​​​​​១.​ ​ដំណាក់កាល​​មុន​មាន​ផ្ទៃ​ពោះ​ ការ​ពិនិត្យ​សុខភាព​មាត់​ធ្មេញ ​មុន​ពេល​ដែល​យើង​សម្រេច​ចិត្ត​ថា​យក​កូន​គឺ​ជា​​​​​ទង្វើ​ដ៏​ល្អ​បំផុត​ ​ដែល​ម៉ាក់​ៗ​មិន​គួរ​មើល​រំលង​ឡើយ​។​ នៅ​ដំណាក់កាល​នេះ​ គឺ​នៅ​ពុំ​មាន​ការ​ដាក់​កំហិត​ណា​មួយ​ទៅ​លើ​ការ​ប្រើប្រាស់​ថ្នាំ​ និង​ធ្វើ​តេស្ត​នោះ​ទេ​ ដូច្នេះ​ហើយ​ ម៉ាក់​ៗ​អាច​ទទួល​ការ​ព្យាបាល​គ្រប់​ប្រភេទ​ ប្រសិនបើ​​ចាំបាច់​។ ២. នៅ​អំឡុង​ពេល​មាន​គភ៌​ ប្រសិនបើ​ម៉ាក់​ៗ​មិន​បាន​ទៅ​ពិនិត្យ​សុខភាព​​​មាត់​ធ្មេញ​នៅ​អំឡុង​ពេល​ត្រៀម​យក​កូន​ ឬ​ក៏​មិន​​មាន​បញ្ហា​ណា​មួយ​នៅ​អំឡុង​ពេល​ពិនិត្យ​ទេ​នោះ​ ការ​ទៅ​ជួប​​ជាមួយ​នឹង​ពេទ្យ​ធ្មេញ​ នៅ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ គឺ​ជា​​រឿង​ចាំបាច់​បំផុត​។​ ទោះ​​បី​ជា​វា​មិន​មាន​សុវត្ថិភាព​ក្នុង​ការ​ប្រើ​ថ្នាំ​ ឬ​ការ​ព្យាបាល​ណាមួយ​ក្នុង​អំឡុង​ត្រី​មាស​ទី​១​ និង​ទី​៣​ក៏​ដោយ​ យើង​ចាំបាច់​ត្រូវ​តែ​ទៅ​ជួប​ជាមួយ​នឹង​ពេទ្យ​ធ្មេញ​។​ ​ យ៉ាង​ណា​មិញ​ ត្រី​មាស​ទី​២​ គឺ​ជា​ពេលវេលា​ដែល​មាន​សុវត្ថិភាព​​ក្នុង​ការ​ព្យាបាល​ណាមួយ​ ដូចជា​ឫស​ប្រហោង​ធ្មេញ និង​ការ​វះកាត់​តូចតាច​​ជាដើម​។​ រី​ឯ​បាក់តេរី​ដែល​បណ្ដាល​ឲ្យ​ពុក​ធ្មេញ​ និង​បាក់តេរី​​ដែល​ពាក់ព័ន្ធ​ជា​មួយ​នឹង​អញ្ចាញ​ធ្មេញ ​មាន​ផល​ប៉ះពាល់​ទៅ​នឹង​ទម្ងន់​ខ្លួន​របស់​ទារក​ ដែល​អាច​​ធ្វើ​ឲ្យ​ពួក​គេ​មាន​ទម្ងន់​​​ខ្លួន​ស្រាល​។​ ​កត្តា​នេះ​ ក៏​អាច​ធ្វើ​ឲ្យ​ក្មេង​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​វិវត្តន៍​ទៅ​​ការ​ពុក​ធ្មេញ​ នៅ​ពេល​ដែល​ពួក​គេ​ធំ​ពេញ​វ័យ​​ផង​ដែរ​។​ ដូច្នេះ​ហើយ​ ម៉ាក់​ៗ​មិន​ត្រឹមតែ​​ដុស​ធ្មេញ​ដើម្បី​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ក៏​ដើម្បី​​កូន​​នៅ​ក្នុង​ផ្ទៃ​ផង​ដែរ​ ហើយ​អនាម័យ​មាត់​ធ្មេញ​នៅ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ គឺ​​អាច​កំណត់​ពី​សុខភាព​មាត់​ធ្មេញ​របស់​ក្មេង​នៅ​ពេល​អនាគត​ថែម​ទៀត​ផង​។ ​ការ​ថែ​ទាំ​មាត់​ធ្មេញ​ដោយ​ខ្លួន​ឯង​ នៅ​ពេល​ដែល​បញ្ហា​មាត់​ធ្មេញ​ធំ​ៗ​ត្រូវ​បាន​ដោះស្រាយ​រួច​ ម៉ាក់​ៗ​​គួរ​​​អនុវត្តន៍​តាម​តិចនិក​ងាយ​ៗ​ខាង​ក្រោម​នេះ​​​ ដើម្បី​ទទួល​បាន​សុខភាព​មាត់​ធ្មេញ​ល្អ។ ​​១. ​ញ៉ាំ​អាហារ​ដែល​​ជំនួយ​ដល់​ធ្មេញ​ ​ធ្មេញ​របស់​អា​អូន​ចាប់ផ្ដើម​លូតលាស់​ នៅ​អំឡុង​ត្រី​មាស​ទី​២​ ហើយ​អ្វី​ដែល​យើង​ញ៉ាំ​ គឺ​ពិត​ជា​មាន​ផល​ប៉ះពាល់​ដ៏​​លើស​លប់​ដល់​កូន​ក្នុង​ផ្ទៃ​។​ ហេតុ​នេះ​ហើយ​ ម៉ាក់​ៗ​គួរ​​ញ៉ាំ​ប្រភេទ​អាហារ​ដែល​មាន​សារធាតុ​ចិញ្ចឹម​ចម្រុះ​ […]


ការថែទាំខ្លួនក្រោយសម្រាល

លាបឡេច្រើន សម្រាលកូនដោយវះកាត់ មិនអាចដេរបាន (វីដេអូ)

កន្លង​​បងប្អូន​នារី​ៗ​យើងពិតជា​ធ្លាប់​ឮ​ពាក្យ​ចចាមអារ៉ាម​ទាក់ទិន​នឹង​ស្ត្រី​មាន​ផ្ទៃ​ពោះ ក្រោយ​សម្រាលវះកាត់​ហើយ​បែរជា​មិន​អាច​ដេរ​ភ្ជាប់​ពោះវិញ​បាន​ទេ។ បញ្ហា​ដែល​បាន​លើក​ឡើង​នេះ​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា ក៏​ធ្លាប់​បាន​ឮ​គេ​និយាយ​មក​ត​ៗ​គ្នា​ជា​យូរ​ឆ្នាំ​មក​ហើយ​ដែរ។ ប៉ុន្តែ​សម្រាប់​ជន​រងគ្រោះ​នៃ​រឿង​នេះ​ពិតប្រាកដ គឺ​គ្មាន​នោះ​ទេ ហើយ​នោះ​គ្រាន់តែ​ជា​ការ​និយាយ​ត​គ្នា​គ្មាន​ការ​ពិត​ឡើយ។ លាប​ឡេ​គ្រាន់តែ​អាចជាកត្តាប្រឈមប៉ុណ្ណោះ។ ការ​លាប​ឡេ​មិន​អាច​ធ្វើ​ឲ្យ​ស្បែក​ប្រែជា​ពុក​ផុយ​ដូច​ក្រដាស ឬ​សាច់​សត្វ​ដែល​ស្លាប់​យូរហើយបាន​​នោះ​ទេ។ កត្តា​ដែល​នាំឲ្យ​ស្បែក​ដេរ​មិន​បាន​ក្រោយ​សម្រាល​ដោយ​វះកាត់ មិន​អាចទៅ​រួច​ទៀត ព្រោះ​ស្បែក​យើង​មាន​ជីវិត​ សរសៃ​ឈាម​រត់​ខ្វាត់ខ្វែង​ដែល​ដឹកនាំ​សារធាតុចិញ្ចឹមទៅ​ចិញ្ចឹម​គ្រប់​កន្លែង មិន​អាច​ព្រោះតែ​ឡេ​អាច​បំផ្លាញ​ស្បែក​បាន​ដូច​ទឹក​អាស៊ីដ​ឡើយ។ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ បាន​បន្ថែម​ទៀត​ថា ការ​ដេរ​មិន​ជាប់​កន្លែង​វះកាត់​នោះ លើកលែង​តែ​តំបន់​នោះ​មាន​ការ​ឆ្លង​រោគ​ទើប​ការ​ដេរ​ផុយ ឬ​ពិបាក​​ដេរ។ ក្រោយ​ពេល​បង្ក​រោគ​ធ្វើ​ឲ្យ​មាន​ការ​ឆ្លង​ចូល​ចរន្ត​ឈាម នោះ​ម៉ាក់​ៗ​អាច​ប្រឈម​គ្រោះ​ថ្នាក់​ខ្លាំង។ បើ​ទោះ​ជា​ការ​លាប​ឡេ​មិន​មែន​ជា​មូលហេតុ​មែន តែ​វេជ្ជបណ្ឌិត​រូប​នោះ​មិន​ណែនាំ​ឲ្យ​ស្ត្រី​លាប​ឡេ​ដែល​លាយ​មាន​ជាតិ​កាត់​ច្រើន​ឡើយ ទាំង​ពេល​មាន​ផ្ទៃពោះ និង​មិន​មាន​ផ្ទៃ​ពោះ ព្រោះ​វា​ប៉ះពាល់​ដល់​ស្បែក និង​សុខភាព​ទូទៅ​នៅ​ថ្ងៃ​ខាង​មុខ។


សុខភាពម្ដាយ

ម៉ាក់ៗ មកដឹងមូលហេតុ និងវិធីដោះស្រាយបញ្ហាឈឺក្បាលក្រោយសម្រាលកូន

បញ្ហា​ឈឺ​ក្បាល ពេល​ខ្លះ​អាច​ធ្វើ​ឲ្យ​យើង​ពិបាក​ទ្រាំ ពិសេស​ចំពោះ​ម៉ាក់​ថ្មី​ថ្មោង។ អំឡុង​សម្រាល​កូន​រួច​​ប្រហែល​មួយ​សប្ដាហ៍ ម៉ាក់​ៗ​មួយ​ចំនួន ចាប់​ផ្ដើម​មាន​អាការៈ​ឈឺ​ក្បាល ដែល​អាច​បង្ក​ឡើង​ដោយ​កត្តា​សាមញ្ញ​ធម្មតា តែ​មាន​បញ្ហា​សុខភាព​ខ្លះ អាច​ធ្វើ​ឲ្យ​ម៉ាក់​ៗ​ឈឺ​ក្បាល​ក្រោយ​សម្រាល​បាន​ដូច​គ្នា។ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា ចិន​សែន​សុខ វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ពន្យល់​ឲ្យ​ដឹង​ថា អាការៈ​ឈឺ​ក្បាល​ក្រោយ​សម្រាល​អាច​កើត​ឡើង​ដោយ​សារ​បម្រែបម្រួល​កម្រិត​អ័រម៉ូន estrogen បន្ទាប់​ពី​ស្ត្រី​ពពោះ​រួច។ នៅ​ក្នុង​ករណី​កម្រ​ខ្លះ ម៉ាក់​ៗ​ថ្មី​ថ្មោង​ឈឺ​ក្បាល​អាច​បណ្ដាល​មក​ពី​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ក៏​ថា​បាន។ លោក​បន្ត​ថា មួយ​វិញ​ទៀត ក្រោយ​សម្រាល​រួច កម្រិត​អ័រម៉ូន​ estrogen របស់​ស្ត្រី​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក ជាហេតុ​ក៏​អាច​ធ្វើ​ឲ្យ​ម៉ាក់​ៗ​ថ្មី​ថ្មោង ងាយ​កើត​ជំងឺ​បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល​កូន​ដែរ។ មូល​ហេតុ​ចម្បង​នៃ​បញ្ហា​ឈឺ​ក្បាល​ក្រោយ​សម្រាល​មាន​ដូច​ជា៖ ស្ត្រេស គេង​មិន​គ្រប់​គ្រាន់ ហត់ អស់​កម្លាំង ខ្វះ​ជាតិ​ទឹក អ័រម៉ូន ​estrogen ធ្លាក់​ចុះ។ មូល​ហេតុ​សុខភាព​ធ្ងន់ធ្ងរ​បណ្ដាល​ឲ្យ​ឈឺ​ក្បាល​ក្រោយ​សម្រាល៖ ជំងឺ​បម្រុង​ក្រឡា​ភ្លើង ឬ​ក្រឡា​ភ្លើង ប្រតិកម្ម​ថ្នាំ​មួយ​ចំនួន ដុះដុំ​សាច់​ខួរ​ក្បាល ឈឺ​ឆ្អឹង​ខ្នង ជំងឺ​រលាក​ស្រោម​ខួរ។ វេជ្ជបណ្ឌិត​រូប​នេះ​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ករណី ម៉ាក់​ៗ​ឈឺ​ក្បាល​ទាំង​ពេល​សម្រាក​នៅ​មន្ទីរពេទ្យ​នៅ​ឡើយ ក្រុម​គ្រូពេទ្យ​នឹង​ត្រូវ​ធ្វើ CT ស្កេន ឬ ​MRI ដើម្បី​កំណត់​មូល​ហេតុ​នៃ​ការ​ឈឺ​ក្បាល​ក្រោយ​សម្រាល​ឲ្យ​ប្រាកដ និង​ព្យាបាល​ឲ្យ​បាន​លឿន។ ប៉ុន្តែ បើ​ម៉ាក់​ៗ ឈឺ​ក្បាល​តិច-មធ្យម និង​មិន​មាន​ចេញ​រោគ​សញ្ញា​គ្រោះ​ថ្នាក់​ទេ​នោះ […]


បញ្ហាពីអ្នកម្ដាយផ្សេងទៀត

វិធីព្យាបាលក្បាលដោះរបួស ដោយសារកូនខាំពេល​បំបៅ

ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​ គឺ​ជា​វិធី​សាស្ត្រ​ដ៏​ល្អ​បំផុត​ក្នុង​ការ​មើលចិញ្ចឹមបីបាច់​កូនឲ្យមានសុខភាពល្អ។ ប៉ុន្តែក្នុងអំឡុង​ពេល​បំបៅ​ដោះ​កូន​ ម៉ាក់​ជាច្រើន​តែង​ទទួល​រងការ​ដាច់​រហែក ឬ​ឈឺ​នៅ​ក្បាល​ដោះ។ ដូចនេះហើយស្រ្តីទាំងឡាយមិនគួរមើល​រំលង​ការ​ឈឺ​ចាប់​នៅ​ក្បាល​ដោះ ឬ​ការ​ដាច់​រហែក​នោះទេ​ ព្រោះ​វា​អាច​បណ្តាល​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​ខ្លួនឯងច្រើន។ ១- មូលហេតុក្បាលដោះដាច់របួស មូល​ហេតុ​ចម្បង​នៃ​ការ​ប្រេះ​ដាច់​ រហែក​នៅ​ក្បាល​ដោះ​អាច​បណ្ដាល​មក​ពី​ការ​ខាំញេញៗ ឬខាំ​ទាញរបស់កូនពេលកំពុង​បៅ ហើយ​ករណី​នេះ​កើតឡើង​នៅពេល​កូន​ដុះ​ធ្មេញ​ដំបូងៗ និង​ពេល​ទឹកដោះ​លែង​ចេញ តែ​កូន​បៅ​មិនទាន់ឆ្អែត។ ចំណែក​មូលហេតុ​មួយ​ទៀត​អាច​មកពីការ​បី​កូន​ក្នុង​ទំរង់​មិន​ត្រឹម​ត្រូវ ដោយ​ដាក់​កូន​ទាប​ពេក ហើយ​កូន​ព្យាយាមខាំ​ទាញ​ដោះ​ កុំឲ្យរបូត​ពី​មាត់។​ ក្នុង​ករណី​ស្រាល ម៉ាក់ៗ​អាច​ផ្លាស់​ប្តូរ​ជំហរ និង​របៀប​​បំបៅ​កូន តែប្រសិន​បើ​សម្គាល់​ឃើញ​ថា​មិន​មាន​ភាព​ប្រសើរ​ឡើង​ក្រោយ ៤៨ ម៉ោង​នោះ​ គួរ​តែ​ទៅ​រក​ជំនួយ​ពី​អ្នក​ពិគ្រោះ​យោបល់​ខាង​បំបៅ​ដោះ​កូន​ ដើម្បី​រក​ពី​មូល​ហេតុ​នៃ​ការ​ឈឺ​ចាប់​របស់យើង​។ ស្ត្រី​ដែល​លែង​បំបៅ​ដោះ​កូន​ហើយ ប៉ុន្តែ​នៅ​តែ​មាន​ការ​ដាច់​ប្រេះ​នៅ​លើ​ក្បាល​ដោះ ​ត្រូវ​ទៅ​រក​ការ​ព្យាបាល​ឲ្យ​បាន​ឆាប់។ ចំណែកមូលហេតុ​មួយ​ទៀត គឺ​ដោយសារ​ម៉ាក់​ៗ​ប្រើ​ឧបករណ៍​បូម​ទឹកដោះ ហើយ​ប្រើ​កម្លាំងច្របាច់​ខ្លាំងពេក ក៏​អាច​បណ្ដាលឲ្យ​រយះសាច់​ក្បាលដោះ​បាន​ដែរ។ ២- វិធីព្យាបាលលើក្បាលដោះដែលដាច់រហែកពេលបំបៅកូន ក្នុងអំឡុង​ពេល​បំបៅ​ដោះ​កូន ប្តូរ​ទី​តាំង​កូន​​ពេល​បំបៅ៖ អ្នក​ជំនាញ​បាន​ណែនាំ​ ពេល​ដែល​បំបៅ​កូន​​ត្រូវ​លើកបី​កូន​​ក្នុង​ទីតាំង​បញ្ឆិត​ក្បាលខ្ពស់ គូទ​ទាប ហើយ​ត្រូវ​ដាក់​​ច្រមុះ​កូន​ខ្ពស់ជាងទីតាំង​ក្បាល​ដោះ។ អញ្ចាញ​ធ្មេញ​ខាង​ក្រោម​របស់​កូន​ ត្រូវ​ដាក់​ឲ្យ​ចំ​ផ្នែក​ខាង​ក្រោម​នៃ​ក្បាល​ដោះ​ ​រួចត្រូវ​ឱប​កូន​​​ពេល​កំពុងបៅ ហើយ​​ត្រូវ​ប្រាកដ​ថា​ក្បាល​ដោះ​របស់​យើង​​ទាំង​មូល​បាន​ត្រូវ​ចូល​ទៅ​ក្នុង​មាត់​របស់​កូន​។ ចៀសវាង​ពេល​កូន​ខាំ ព្យាយាម​ទាញ​ដោះ​ចេញ នោះ​អាច​បណ្ដាលឲ្យ​របួស​កាន់តែ​ខ្លាំង ត្រូវ​គោះ​កូន ដើម្បី​ឲ្យ​ឈប់ ឬចាប់មាត់​គេកុំឲ្យខាំបន្ត ហើយ​បើនៅតែ​មិន​ឈប់ ត្រូវ​បញ្ឈប់​សកម្មភាព​បៅ​សិន។ ត្រូវ​ស្វែង​យល់​ពី​ទីតាំង​​ក្នុង​ការ​បំបៅ​ដោះ​កូន៖ ម៉ាក់ៗ​​ត្រូវ​សាក​ល្បង​​កន្លែង​បំបៅ​ផ្សេង​ៗ​គ្នា​ ដើម្បី​ស្វែង​រក​ទីតាំង​ដែល​ធ្វើ​ឲ្យ​​ស្រួល​ខ្លួន​ឯង និង​កូន​។ ក្នុង​ទីតាំង​ដែល​ត្រឹម​ត្រូវ​អាច​ធ្វើ​ឲ្យ​កូន​បៅ​បាន​ស្រួល […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស