backup og meta

មនុស្ស​ប៉ុន្មានក្រុមនេះ ត្រូវការពារខ្លួនឲ្យជាប់ បើឆ្លង COVID-19 មិនងាយជាទេ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Apr 23, 2020

    មនុស្ស​ប៉ុន្មានក្រុមនេះ ត្រូវការពារខ្លួនឲ្យជាប់ បើឆ្លង COVID-19 មិនងាយជាទេ

    យើង​ដឹង​ហើយ​ថា វីរុស​ COVID-19 គឺ​អាច​ឆ្លង​ទៅ​មនុស្ស​គ្រប់​រូប មិន​រើស​មុខ​ទេ ប្រសិន​បើ​ធ្វេស​ប្រហែស​មិន​ការពារ​ខ្លួន​បាន​ល្អ។ ស្រប​គ្នានេះ មនុស្ស​មួយ​ចំនួន​អាច​ប្រឈម​នឹង​ការ​ប៉ះពាល់​ដល់​អាយុ​ជីវិត ប្រសិន​ឆ្លង​វីរុស COVID-19។

    តាម​ការ​ឲ្យ​ដឹង​ពី អង្គការសុខភាពពិភពលោក (WHO) មនុស្ស​គ្រប់​គ្នា​អាច​ប្រឈម​នឹង​ការ​ឆ្លង​វីរុស COVID-19 បាន មិន​ថា ចាស់ ឬក្មេង​នោះ​ទេ ប៉ុន្តែ​ក្រុម​មនុស្ស​ដែល​ឆ្លង​ហើយ​មិន​ងាយ​ជា​គឺ៖

    – មនុស្ស​ចាស់

    – មនុស្ស​ដែល​មាន​ជំងឺប្រចាំ​កាយ (ជំងឺហឺត ទឹកនោមផ្អែម បេះដូង សួត។ល។)

    -មនុស្ស​មាន​ជំងឺ​អេដស៍។

    ប្រភេទ​មនុស្ស​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ ​ងាយ​នឹង​ធ្លាក់​ខ្លួន​ឈឺ​ខ្លាំង ពិបាក​ព្យាបាល រហូត​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត ក្នុង​ករណី​ដែល​បាន​ឆ្លង​វីរុស COVID-19។

    ដូច​នេះ​ហើយ អង្គការសុខភាពពិភពលោក បាន​ណែនាំ​ឲ្យមនុស្ស​គ្រប់​វ័យ​ទាំង​អស់ ការពារ​ខ្លួន​ឯង​ពី​ការ​ឆ្លង​វីរុស COVID-19 តាម​ការ​ណែនាំ​របស់​អង្គការសុខភាពពិភពលោក ដោយ​រក្សា​អនាម័យ​ឲ្យ​បាន​ខ្ចាប់ខ្ចួន​ល្អ។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Apr 23, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម