យើងដឹងហើយថា ផឹកភេសជ្ជៈផ្អែមច្រើន ប៉ះពាល់ដល់សុខភាព បង្កជាជំងឺធាត់ ជំងឺទឹកនោមផ្អែម ជាដើម។ តែការសិក្សាថ្មីៗនេះ រកឃើញទៀតថា ភេសជ្ជៈផ្អែម បង្កឲ្យកើតមហារីកច្រើនមុខទៀត។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
យើងដឹងហើយថា ផឹកភេសជ្ជៈផ្អែមច្រើន ប៉ះពាល់ដល់សុខភាព បង្កជាជំងឺធាត់ ជំងឺទឹកនោមផ្អែម ជាដើម។ តែការសិក្សាថ្មីៗនេះ រកឃើញទៀតថា ភេសជ្ជៈផ្អែម បង្កឲ្យកើតមហារីកច្រើនមុខទៀត។
ការសិក្សានេះ ចេញផ្សាយលើកាសែតវេជ្ជសាស្ត្រអង់គ្លេស BMJ ដោយវិភាគលើទិន្នន័យពលរដ្ឋបារាំង ១០១.២៥៧នាក់ ដោយ ២១% ជាបុរស និង ៧៩% ជាស្ត្រី និងវាយតម្លៃលើការផឹកភេសជ្ជៈផ្អែមរបស់ពួកគេ។ អ្នកស្រាវជ្រាវ បានតាមដានលើការសិក្សានេះ រយៈពេល ៩ឆ្នាំ ពីឆ្នាំ២០០៩-២០១៨ វាយតម្លៃលើកត្ដាប្រឈម នៃមហារីកគ្រប់ប្រភេទ។
លទ្ធផល រកឃើញថា ការផឹកភេសជ្ជៈផ្អែម ១០០មីល្លីក្រាម/ថ្ងៃ បង្កើនកត្ដាប្រឈមនឹងជំងឺមហារីកគ្រប់ប្រភេទ ១៨% និងមហារីកសុដន់ ២២% ប៉ុន្ដែមហារីកក្រពេញប្រូស្ដាត និងមហារីកពោះវៀន មិនពាក់ព័ន្ធនោះទេ។ ទោះបីភេសជ្ជៈផ្អែម បែងចែកជាប្រភេទទឹកផ្លែឈើ និងប្រភេទភេសជ្ជៈផ្អែមខ្លាំង ក៏ភេសជ្ជៈទាំង ២ប្រភេទនេះ បង្កហានិភ័យខ្ពស់ នៃជំងឺមហារីកផងដែរ។
អង្គការសុខភាពពិភពលោក បានណែនាំឲ្យញ៉ាំជាតិស្ករ តិចជាង ១០% នៃថាមពលសរុប ប៉ុន្ដែបើកាត់បន្ថយដល់ក្រោម ៥% ឬ ២៥ក្រាម/ថ្ងៃ នោះវាកាន់តែល្អថែមទៀត។ ចំណែកប្រទេសជាច្រើន រួមមានចក្រភពអង់គ្លេស បែលហ្ស៊ិក បារាំង ម៉ិកស៊ិក បាន និងគ្រោងអនុវត្តពន្ធលើភេសជ្ជផ្អែម ក្នុងគោលបំណងលើកកម្ពស់សុខភាពប្រជាជន។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕