គ្រឿងសមុទ្រគឺជាអាហារមានសារធាតុចិញ្ចឹមច្រើន មិនថាប្រូតេអ៊ីន វីតាមីន រ៉ែ អាស៊ីតខ្លាញ់ សុទ្ធសឹងត្រូវបានរកឃើញក្នុងរបបអាហារប្រភេទនេះ។ ប៉ុន្ដែចំណុចគួរកត់សម្គាល់នោះ គឺថាអាហារសមុទ្រទាំងនោះ បែជាបង្កបញ្ហាដល់សុខភាពអ្នកញ៉ាំមួយចំនួនទៅវិញ។ ក្នុងចំណោមមនុស្ស១០នាក់ មាន ២ ទៅ៣នាក់ ប្រឈមនឹងអាលែកហ្ស៊ីអាហារសមុទ្រ ដែលបង្កការរំខានដូចជា រមាស់ ឡើងកន្ទួល ក្អួតចង្អោរ និងមានករណីធ្ងន់ធ្ងរជាច្រើនទៀត។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
មូលហេតុបង្កឲ្យអាលែកហ្ស៊ី
បញ្ហាអាលែកហ្ស៊ីបង្កឡើងដោយសារតែ ប្រព័ន្ធការពារក្នុងរាងកាយធ្វើការប្រឆាំង ដោយចាត់ទុកសារធាតុចិញ្ចឹមក្នុងអាហារសមុទ្រទាំងនោះ ជាពពួកបាក់តេរីអាក្រក់ចូលរាតត្បាតក្នុងរាងកាយដោយអាចបង្កគ្រោះថ្នាក់ដល់សុខភាព។
គ្រឿងសមុទ្រដែលអាចបង្កបញ្ហាអាលែកហ្ស៊ីចែកជាពីរក្រុម ក្រុមសត្វមានឆ្អឹងកង និង សត្វអត់ឆ្អឹងកង។ សត្វឆ្អឹងកងមានពពួកត្រី និង សត្វអត់ឆ្អឹងកងមានពពួក ក្ដាម បង្គា មឹក បង្កង អយស្ទ័រ និង ខ្យងជាដើម។ អ្នកញ៉ាំគ្រឿងសមុទ្រមួយចំនួន ជួបបទពិសោធន៍ផ្សេងៗគ្នា ខ្លះអាលែកហ្ស៊ីជាមួយពពួកត្រី តែមិនអាលែកហ្ស៊ីជាមួយ ពពួកក្ដាម អ្នកខ្លះអាលែកហ្ស៊ីជាមួយពពួក្ដាម តែមិនអាលែកហ្ស៊ីជាមួយត្រី និង ក្រុមខ្លះទៀត គឺអាលែកហ្ស៊ីទាំងអស់តែម្ដង។
រោគសញ្ញានៃអាលែកហ្ស៊ីអាហារសមុទ្រ
អាលែកហ្ស៊ីជាមួយអាហារសមុទ្រក្នុងកម្រិតស្រាលមានដូចជា៖
- កន្ទួលកហម
- ហើមខ្លះនៅលើមុខ បបូរមាត់ ឬភ្នែក
- ឈឺពោះ ក្អួត ឬ រាក
- ចុករួយក
អាលែកហ្ស៊ីជាមួយអាហារសមុទ្រក្នុងកម្រិតធ្ងន់មានដូចជា៖
- ពិបាកដកដង្ហើម
- ហើមអណ្តាត ឬ បំពង់ក
- សំឡេងស្អក ឈឺក ឬ ពិបាកនិយាយ
- វិលមុខ ឬ ដួលដោយសារលើសសម្ពាធឈាម ឬធ្លាក់ចុះភ្លាមៗ
ប្រសិនបើគ្នាយើងអាលែកហ្ស៊ីទៅនឹងអាហារសមុទ្រ ជាធម្មតារោគសញ្ញានឹងលេចឡើងក្នុងរយៈពេលប៉ុន្មាននាទី ប៉ុន្តែមនុស្សមួយចំនួនទៀត ជាពិសេសអ្នកដែលមានអាលែកហ្ស៊ីទៅនឹងអយស្ទ័រ មឹក ឬបង្គា អាចនឹងបង្ហាញរោគសញ្ញារហូតដល់ប៉ុន្មានម៉ោងក្រោយមក។ ពេលខ្លះវាកើតឡើងបន្ទាប់ពីការហាត់ប្រាណ។
តើគួរធ្វើបែបណាប្រសិនបើមានបញ្ហាអាលែកហ្ស៊ីអាហារសមុទ្រ?
បើចេញអាការៈអាលែកហ្ស៊ីអាហារសមុទ្រក្នុងកំលុងពេលញ៉ាំ យើងត្រូវបញ្ឈប់ការញ៉ាំជាដាច់ខាត មិនខ្វល់ថា អ្នកបានញ៉ាំប្រភេទត្រី ឬប្រភេទក្ដាមតិច ឬ ច្រើននោះទេ ទាំងនោះអាចជារោគសញ្ញាលើកដំបូងដែលទើបង្កឡើង ក្នុងករណីដែលយើងនៅតែបន្ដញ៉ាំ អាចបង្កគ្រោះថ្នាក់ដល់ជីវិតប្រសិនបើ បរិមាណនៃអាហារសមុទ្រនោះកើនឡើងកាន់តែច្រើន។
ប្រសិនបើអាការៈនោះបង្ហាញរោគសញ្ញធ្ងន់ធ្ងរ ដូចបានបង្ហាញខាងលើ យើងត្រូវស្វែងរកជំនួយដើម្បីបានទៅមន្ទីរពេទ្យឲ្យបានឆាប់រហ័ស ដើម្បីទទួលការព្យាបាលឲ្យទាន់ពេលវេលា។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង
តើក្រុមមនុស្សប្រភេទណាដែលប្រឈមនឹងបញ្ហាអាលែកហ្ស៊ីនេះ?
មកទល់ពេលបច្ចុប្បន្ននៅមិនទាន់មានការស្រាវជ្រាវណាមួយអាចបញ្ជាក់ច្បាស់លាស់នៅឡើយទេ ថាក្រុមមនុស្សប្រភេទណា ដែលស្ថិតក្នុងការប្រឈមនឹងការអាលែកហ្ស៊ីនេះ។ ប៉ុន្ដែកន្លងមកមានការលើកឡើងច្រើនថា អ្នកមានប្រវត្ដិគ្រួសារជួបបញ្ហានេះ អាចមានភាគរយ ខ្ពស់ជាងគេ បើធៀបទៅអ្នកគ្មានប្រវត្ដិគ្រួសារធ្លាប់កើតអាលែកហ្ស៊ី។
[embed-health-tool-bmr]