ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ធ្យាមីនឬវីតាមីនបេ១ គឺជាប្រភេទវីតាមីនមួយក្នុងចំណោមវីតាមីនបេទាំង៨ប្រភេទដែលមានតួនាទីសំខាន់ក្នុងដំណើរការរាងកាយ។ វាត្រូវបានប្រើស្ទើរតែគ្រប់កោសិកាទាំងអស់ដើម្បីបំប្លែងអាហារឲ្យទៅជាថាមពល។ ដោយសារតែសារពាង្គកាយរបស់មនុស្សមិនអាចសំយោគវាបានដោយខ្លួនឯងដូចនេះយើងត្រូវបរិភោគអាហារណាដែលសំបូរសារធាតុវីតាមីនប្រភេទនេះដូចជាសាច់ គ្រាប់ធញ្ញជាតិជាដើម។នៅពេលដែលញ៉ាំអាហារទាំងនេះមិនគ្រប់គ្រាន់ទេនោះនឹងបង្កឲ្យមានកង្វះវីតាមីន (បេរីបេរី)។
មិនសូវជាឃើញច្រើននោះទេក្នុងប្រទេសអភិវឌ្ឍន៍។
រោគសញ្ញាដែលឧស្សាហ៍ជួបប្រទះជាងគេគឺ៖
នៅពេលដែលមានកង្វះវីតាមីននេះខួរក្បាល បេះដូង ជាលិកាក៏ដូចជាសរីរាង្គផ្សេងៗត្រូវទទួលការខូចខាតដែរ។ កំហាប់ច្រើនរបស់សារធាតុនេះគឺជាធម្មតាគេរកឃើញនៅក្នុងបេះដូងនិងសាច់ដុំជាប់ឆ្អឹង ថ្លើម ក្រលៀននិងខួរក្បាល។ជំងឺកង្វះវីតាមីនបេ១អាចធ្វើឲ្យមានការសឹករិចរិលសរសៃប្រសាទរងនិងផ្នែកខ្លះនៃខួរក្បាលដូចជាខួរកណ្ដាលនិងខួរតូច។ លើសពីនេះទៅទៀតវាអាចបន្ថយសំពាធឈាម កត្តាប្រឆាំងក្នុងសរសៃឈាមកើនឡើងក៏ដូចជាហើមនិងធ្វើឲ្យបេះដូងរីកធំទៀតផង។ វាក៏អាចនៅមានសញ្ញាផ្សេងទៀតដែរ។
ប្រសិនបើលោកអ្នកមានសញ្ញាដូចបានរៀបរាប់ខាងលើសូមរួសរាន់ទៅជួបគ្រូពេទ្យ ព្រោះរាងកាយរបស់មនុស្សម្នាក់ៗអាចនឹងឆ្លើយតបជាមួយមេរោគផ្សេងៗពីគ្នាដូចនេះបើមានអ្វីមិនច្បាស់សូមពិគ្រោះជាមួយគ្រូពេទ្យ។
តាមការស្រាវជ្រាវរកឃើញថាមនុស្សមួយចំនួនអាចកើតមានកង្វះសារធាតុនេះបាននៅពេលដែល៖
សារធាតុក្នុងកាហ្វេនិងតែ ដែលគេហៅថាតានីនគឺអាចមានអំពើទៅលើធ្យាមីនធ្វើឲ្យមានបម្រែបម្រួលបង្កឲ្យពិបាកស្រូបចូលក្នុងខ្លួនដែលជាហេតុធ្វើឲ្យមានបញ្ហាក្រពះពោះវៀននិងជំងឺកង្វះវីតាមីននេះតែម្ដង។ គេឃើញយ៉ាងកម្រនៅលើប្រជាជនលោកខាងលិចហើយគេជឿថាអាចកើតមានជំងឺនេះបានលុះត្រាតែអ្នកនោះផឹកភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនច្រើនតែប៉ុណ្ណោះ។ អ្នកស្រាវជ្រាវភាគច្រើនជឿថាការញ៉ាំកាហ្វេ តែ គឺមិនមានអំពើគួរឲ្យបារម្ភទៅលើធ្យាមីននោះទេលើកលែងតែអ្នកនោះមានរបបអាហារដែលខ្វះជាតិវីតាមីនបេ១និងវីតាមីនសេ។ ដោយសារតែវីតាមីនសេអាចការពារអំពើប្រឆាំងរបស់វីតាមីនប១និងសារធាតុតានីននៅក្នុងកាហ្វេនិងតែបាន។ អ្នកស្រាវជ្រាវឯទៀតបានរកឃើញថាសាច់ត្រីស្រស់និងសិប្បីសត្វគឺមានជាតិគីមីដែលអាចបំផ្លាញវីតាមីនបេ១បាន។ គេបានរកឃើញភស្តុតាងនៅលើមនុស្សដែលចូលចិត្តញ៉ាំសាច់ត្រីឆៅ គ្រឿងសមុទ្រឆៅតែបើចម្អិនបានល្អគឺមិនមានបញ្ហានោះទេ។
ក៏មានដែរអ្នកស្រាវជ្រាវផ្សេងទៀតបានលើកឡើងថាគ្រាប់ធញ្ញជាតិអារេកាអាចប្ដូរអំពើគីមីរបស់ធីចាមីននិងធ្វើឲ្យវាដំណើរការមិនបានល្អ។ មកដល់បច្ចុប្បន្ននេះមិនទាន់មានការស្រាវជ្រាវណាបង្ហាញថាថ្នាំផ្សេងៗអាចមានអំពើទៅលើធីចាមីននេះនេះនៅឡើយទេ ដូចនេះមុននឹងប្រើប្រាស់ថ្នាំបំប៉នសូមពិគ្រោះជាមួយគ្រូពេទ្យជំនាញ។
តើមានកត្តាប្រឈមអ្វីខ្លះបណ្ដាលឲ្យមានកង្វះធីចាមីន?
អត្ថបទពាក់ព័ន្ធ៖ សម្គាល់មនុស្សញៀនស្រា អត់មិនបាន តាមរយៈអាការៈទាំងនេះ
អ្នកចាំបាច់ត្រូវធ្វើតេស្តជាច្រើនដើម្បីកំណត់ថាមានកង្វះសារធាតុនេះពិតប្រាកដមែន។ ការពិនិត្យឈាមនិងទឹកនោមគឺធ្វើឡើងដើម្បីវាស់ពីកំហាប់វីតាមីននេះក្នុងខ្លួន។ ក្នុងករណីដែលរាងកាយមិនអាចស្រូបយកបានល្អអ្នកនឹងមានអត្រាកំហាប់នៃវីតាមីនបេ១នេះទាបជាមិនខានដែលមើលឃើញក្នុងឈាមតែខ្ពស់ក្នុងទឹកនោម។
គ្រូពេទ្យនឹងធ្វើការពិនិត្យរាងកាយដើម្បីរកមើលការខូចខាតសរសៃប្រសាទវិញ្ញាណដូចជាតេស្តលំនឹង ការពិបាកដើរ ធ្លាក់ត្របកភ្នែក និងខ្សោយរេផ្លិចជាដើម។ អ្នកជំងឺដែលមានកង្វះធ្យាមីនដំណាក់កាលធ្ងន់អាចប្រឈមនឹងការបាត់ការចងចាំវង្វេងវង្វាន់និងស្រមើស្រមៃជាដើម។
ការពិនិត្យមើលបេះដូងនឹងធ្វើឡើងបន្ទាប់ទៀតរកមើលបេះដូងដើរញាប់ ហើមជើងនិងការពិបាកដកដង្ហើមដែលសុទ្ធតែជារោគសញ្ញានៃជំងឺនេះ។
ការព្យាបាលគឺងាយស្រួលដោយគ្រាន់តែបំពេញបន្ថែមនូវវីតាមីនបេ១ជាការស្រេច។ គ្រូពេទ្យអាចនឹងផ្ដល់ឲ្យជាថ្នាំលេបឬចាក់។ សម្រាប់អ្នកជំងឺដំណាក់កាលធ្ងន់ធ្ងរគឺអាចឈានដល់ដាក់សេរ៉ូមទៀតក៏មាន។ ការធូរស្បើយនឹងត្រូវតាមដានដោយការធ្វើតេស្តនៅពេលណាត់ជួបលើកក្រោយដើម្បីវាស់ស្ទង់ពីកម្រិតស្រូបល្អរបស់រាងកាយអ្នក។
អ្នកអាចអនុវត្តនូវវិធីដូចខាងក្រោមដើម្បីការពារខ្លួនអ្នកដូចជា៖
ក្នុងករណីមានសំនួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុតសូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ៕
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕