១- អាហារមានជាតិ Gluten និង Casein
ជំងឺអូទីស្សឹម ឬហៅថា Autism Spectrum Disorder (ASD) ជាជំងឺដែលបណ្ដាលមកការវិវត្តរបស់ខួរក្បាល។ គ្នាយើងមានជំងឺអូទីស្សឹម ច្រើនមានបញ្ហាក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ។ ដើម្បីបន្ថយរោគសញ្ញាជំងឺនេះ គ្រូពេទ្យអាចនឹងឲ្យញ៉ាំរបបអាហារពិសេសមួយចំនួន។
មានទ្រឹស្ដីមួយបាននិយាយថា គ្នាយើងមានជំងឺអូទីស្សឹម ងាយអាល្លែកហ្ស៊ីជាមួយអាហារមានជាតិ Gluten និង Casein ណាស់។ ពេលញ៉ាំអាហារមានសារធាតុទាំងនេះ រាងកាយគ្នាយើងដែលមាជំងឺ នឹងបំបែកសារធាតុមួយឈ្មោះថា Peptides និងប្រូតេអ៊ីន ខុសពីមនុស្សធម្មតាដែលមិនមានជំងឺ ហើយកត្តានេះ ទើបធ្វើឲ្យជំងឺយើងកាន់តែធ្ងន់ធ្ងរ។ ខួរក្បាលគ្នាយើងកើតជំងឺអូទីស្សឹម នឹងច្រឡំថា ជាតិប្រូតេអ៊ីនទាំងនោះ ដូចនឹងសារធាតុគីមីក្នុងអាភៀន ហើយជាការឆ្លើយតបទៅនឹងសារធាតុគីមីទាំងនោះ នាំឲ្យយើងផ្លាស់ប្ដូរអាកប្បកិរិយាខ្លួន ដោយអ្នកជំនាញរកឃើញដែរថា កម្រិតសារធាតុរាវនៅក្នុងរាងកាយគ្នាយើងមានជំងឺអូទីស្សឹម ក៏មានភាពមិនប្រក្រតីដូចគ្នា។
– សារធាតុ Gluten៖ សារធាតុនេះ អាចរកឃើញនៅក្នុងគ្រាប់ធញ្ញជាតិ ដូចជា ស្រូវសាលី និងស្រូវ Barley នំប៉័ង នំ Pretzels នំខេក ប៉ាស្តា ជាទូទៅ ជាតិគ្លុយទែនទេ។ តមញ៉ាំជាតិគ្លុយទែន អាចជារឿងពិបាក ប៉ុន្តែយើងអាចពិនិត្យមើលលើស្លាកផលិតផល អាចមានបញ្ជាក់ មានជាតិគ្លុយទែន ឬគ្មានបាន ដោយមានសរសេរថា Gluten-free។