backup og meta

ញ៉ាំផ្លែឈើទាំងនេះ អាចជួយដុតបំផ្លាញជាតិខ្លាញ់ក្នុងខ្លួន

ញ៉ាំផ្លែឈើទាំងនេះ អាចជួយដុតបំផ្លាញជាតិខ្លាញ់ក្នុងខ្លួន

ផ្លែឈើ គឺជាអាហារធម្មជាតិដែលផ្ដល់អត្ថប្រយោជន៍ច្រើនចំពោះសុខភាព មិនត្រឹមតែប៉ុណ្ណោះ ក៏ជាឱសថ​អាចរួម​ចំណែក​ជួយដុតបំផ្លាញជាតិខ្លាញ់ក្នុងរាងកាយផងដែរ។ ដោយសារតែគុណប្រយោជន៍របស់វាមានច្រើន ទើបផ្លែឈើក៏ស្ថិតក្នុងចំណែកនៃរបបអាហារសម្រាប់អ្នករៀបចំគម្រោងសម្រកគីឡូ។ ខាងក្រោមគឺជាប្រភេទផ្លែឈើដែលយើងគួរញ៉ាំ ប្រចាំថ្ងៃប្រសិនបើចង់ដុតជាតិខ្លាញ់ក្នុងខ្លួនបានល្អ។​

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

១.ផ្លែប៉ោម

ផ្លែប៉ោមមិនត្រឹមតែមានរសជាតិផ្អែមដោយធម្មជាតិប៉ុណ្ណោះទេ ថែមទាំងមានសមត្ថភាពអាចជួយដុតបំផ្លាញជាតិខ្លាញ់ក្នុងរាងកាយបានដែរ។ នៅក្នុងផ្លែប៉ោមមួយផ្លែមានកម្រិតសូដ្យូមទាប និង គ្មានជាតិខ្លាញ់។ ផ្ទុយមកវិញ​វា​សម្បូរដោយសារធាតុសរសៃ ជំនួយដល់ប្រព័ន្ធរំលាយអាហារ និងសារធាតុ Polyphennols អាចជួយដល់ការកាត់បន្ថយ​កំណកជាតិខ្លាញ់ដែលអាចនឹងកកើត​លើសរីរាង្គក្នុងរាងកាយ។ បើសម្រាប់បុរសៗដែលមានខ្លាញ់ ក្បាល​ពោះ​ធំក៏គួរតែញ៉ាំប៉ោម​ឲ្យបានជាប្រចាំថ្ងៃ ឬអាចមុនពេលហាត់ប្រាណក៏ល្អដែរ។

២.ផ្លែស្ត្របឺរី

ផ្លែស្ត្របឺរី ក៏អាចជួយដុតបំផ្លាញខ្លាញ់ក្នុងរាងកាយ ល្អសម្រាប់អ្នកចង់សម្រកទម្ងន់ដែរ​។ ចំណុចខ្លាំងរបស់​ផ្លែឈើមួយប្រភេទនេះគឺការផលិតអ័រម៉ូនដុតបំផ្លាញជាតិខ្លាញ់ និងអាចជួយជំរុញដល់ប្រព័ន្ធរំលាយអាហារ ធ្វើការបានលឿនជាងធម្មតា។ ជាក់ស្ដែងប្រសិនបើប្រព័ន្ធរំលាយអាហារធ្វើការបានល្អ ខ្លាញ់ក្នុងរាងកាយ ក៏អាចដុតបំផ្លាញបានដែរ។ ដូច្នេះយើងអាចដាក់បញ្ចូលផ្លែឈើនេះចូលក្នុងរបបអាហាររបស់យើងបាន។

៣.ផ្លែប៊ឺ

ផ្លែប៊ឺមានផ្ទុកសារធាតុអាស៊ីដខ្លាញ់ជាច្រើនប្រភេទ ក្នុងនោះសារធាតុខ្លាញ់សំខាន់មួយប្រភេទដែលគេរកឃើញនោះកឺ ខ្លាញ់អូមេហ្គា៩  អូមេហ្គា ៣  និង​៦ ផង​ដែរ​។ ខ្លាញ់ប្រភេទនេះ អាចជួយកាត់បន្ថយការកកើត កូលេស្ដេរ៉ូលអាក្រក់ ក្នុងបេះដូង និង អាចជំនួយដល់ ប្រព័ន្ធរំលាយអាហារបានល្អផងដែរ។

៤.ផ្លែទំពាំងបាយជូរ

ផ្លែទំពាំងបាយជូរជាប្រភេទផ្លែឈើ ដែលមានកម្រិតជាតិខ្លាញ់ទាប ប៉ុន្ដែមានជាតិសរសៃច្រើន ហើយល្អសម្រាប់ប្រព័ន្ធរំលាយអាហារទៀតផង។ ការបង្កើតទម្លាប់ញ៉ាំទំពាំងបាយជូរ បានរាល់ថ្ងៃ អាចជួយកាត់បន្ថយជាតិខ្លាញ់ក្នុងឈាម បេះដូង និងអាចសម្រកទំងន់បាន ជាពិសេសគួរញ៉ាំផ្លែទំពាំងបាយជូរស្រស់។

ទំពាំងបាយជូរ១

៥.ផ្លែទទឹម

ផ្លែទទឹមក្នុងបរិមាណ ១៧៤ក្រាមមាន ជាតិសរសៃ ៧ក្រាម ប្រូតេអ៊ីន ៣ក្រាម វីតាមីន C ៣០% វីតាមីន K ៣៦% Folate ១៦% ប៉ូតាស្យូម ១២% polyphenols ២៥% ។ គុណសម្បត្ដិរបស់វា ជួយកាត់បន្ថយជាតិខ្លាញ់ ក្នុងសរសៃឈាម និងអាចធ្វើឱ្យមានស្ថិរភាពនៃចំណង់អាហារ។ ផ្លែឈើប្រភេទនេះ​ក៏ត្រូវបានដាក់បញ្ចូលក្នុងតារាងរបបអាហារសម្រាប់អ្នកសម្រករាងដែរ​។

៦.ដូង

ដូង ក៏ជាប្រភេទផ្លែឈើដែលបណ្ដុំទៅដោយជាតិសរសៃច្រើន មិនចាញ់ផ្លែឈើខាង​លើ​នោះទេ។ មិនត្រឹមតែប៉ុណ្ណោះ បណ្ដាញចង្វាក់អាស៊ីដខ្លាញ់របស់វា គឺជាចំណែកយ៉ាងសំខាន់ ជួយបង្កើនដំណើការ មេតាបូលីសរបស់ថ្លើម ពង្រឹងប្រព័ន្ធរំលាយអាហារបានយ៉ាងល្អ។ មិនថាជាសាច់ដូង ឬទឹកដូងនោះទេសុទ្ធសឹងមានអត្ថប្រយោជន៍ច្រើន ដូចគ្នា។

អត្ថបទគួរអាន៖

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

6 Fruits That Can Help You Lose (Or Maintain Your) Weight https://www.keckmedicine.org/blog/7-fruits-that-can-help-you-lose-or-maintain-your-weight/

The Best Fruits for Weight Loss https://www.healthywomen.org/content/article/best-fruits-weight-loss

Naturally Burns Fat Gets Biggest Deal https://afnethealthy.com/DIET/T22234/LP1/?cep

7 fruits that Burn Belly Fat https://selecthealth.org/blog/2017/09/7-foods-that-burn-belly-fat

កំណែ​ប្រែបច្ចុប្បន្ន

14/07/2022

អត្ថបទ​ដោយ អឿ អ៊ុយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ អឿ អ៊ុយ


អត្ថបទពាក់ព័ន្ធ

ម៉ាស្សាមុខជំរុញរំហូរទឹករងៃ ផ្ដល់ប្រយោជន៍ច្រើនយ៉ាងដល់ផ្ទៃមុខ

បន្លែ-ផ្លែឈើពណ៌សល្អចំពោះបេះដូង និងសុខភាព


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jul 14, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម