អាការៈអស់កម្លាំង ជាប្រតិកម្មនៃរាងកាយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងដ៏កាចសាហាវ ដូចជាជំងឺកូវីដ-១៩ នេះជាដើម។ ការអស់កម្លាំងនេះនឹងបន្តកើតឡើង ទោះបីជាយើងបានជាសះស្បើយពីជំងឺកូវីដ-១៩ ហើយយ៉ាងណាក្ដី ដែលធ្វើឲ្យយើងគេងច្រើន ពិបាកឈរក្នុងរយៈពេលយូរ ក៏ដូចជាប៉ះពាល់ដល់សមត្ថភាពក្នុងការផ្ដោតអារម្មណ៍ និងការចងចាំ។ យ៉ាងណាមិញ យើងអាចដោះស្រាយអាការៈអស់កម្លាំងក្រោយជាសះស្បើយពីជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព តាមរយៈការញ៉ាំអាហារទាំងនេះ។
កម្មវិធីពិនិត្យគ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ
១. ស្ពៃពួយឡេង
ស្ពៃពួយឡេងផ្ទុកកាឡូរីទាប ព្រមទាំងមានសារធាតុចិញ្ចឹម ជាតិដែក និងវីតាមីនC ខ្ពស់ ដែលមានគុណប្រយោជន៍ផ្ដល់ថាមពលដ៏ខ្លាំងក្លាដល់អ្នកដែលជាសះស្បើយពីជំងឺកូវីដ-១៩បានយ៉ាងអស្ចារ្យ។ បន្លែស្លឹកបៃតងមួយនេះ ក៏សម្បូរដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលអាចជួយពង្រឹងសុខភាពទូទៅ ដោយកាត់បន្ថយការរលាក ព្រមទាំងបង្កើនកម្រិតភាពស៊ាំ។
២. គ្រាប់ធញ្ញជាតិ
ជាមួយគ្នានេះដែរ គ្រាប់ពូជដូចជាគ្រាប់ល្ពៅ គ្រាប់ជីរ ជាប្រភពដ៏ល្អនៃម៉ាញេស្យូម ជាតិដែក ជាតិសរសៃ និងអាស៊ីដខ្លាញ់អូមេហ្គា៣ ដែលអាចជួយការពារកោសិការបស់យើងពីរ៉ាឌីកាល់សេរីដ៏គ្រោះថ្នាក់ នៅអំឡុងពេលធ្វើមេតាប៉ូលីស។ ការញ៉ាំគ្រាប់ពូជទាំងនេះ មិនត្រឹមតែអាចជួយបង្កើនកម្រិតភាពស៊ាំប៉ុណ្ណោះទេ វាក៏អាចបញ្ចៀសពីអាការៈល្ហិតល្ហៃ ដោយសារតែវាត្រូវបានរំលាយយឺតៗនៅក្នុងរាងកាយ និងផ្ដល់ថាមពលដល់យើងពេញមួយថ្ងៃ។
៣. ផ្កាខាត់ណាខៀវ
ផ្កាខាត់ណាខៀវ ជាបន្លែមួយប្រភេទសម្បូរទៅដោយជាតិដែក វីតាមីនC ជាតិសរសៃ ប្រូតេអ៊ីន កាល់ស្យូម និងម៉ាញ៉េស្យូម ដែលអាចប្រឆាំងនឹងជំងឺស្លេកស្លាំង បង្កើតសាច់ដុំ ពង្រឹងកម្រិតថាមពល និងឆ្អឹងថែមទៀតផង។
៤. ស៊ុត
ចំណែកឯស៊ុតវិញ ក៏ជាប្រភពដ៏ល្អនៃប្រូតេអ៊ីន និងសារធាតុចិញ្ចឹម ក៏ដូចជាសារធាតុរ៉ែសំខាន់ៗដូចជាវីតាមីនD ហ្វូឡេត អាស៊ីដអាមីណូ វីតាមីនB12 និងជាតិដែក។ សម្រាប់អ្នកដែលជាសះស្បើយពីជំងឺកូវីដ-១៩ ស៊ុតអាចជួយបង្កើនកម្លាំងសាច់ដុំ និងឆ្អឹង បង្កើនកម្រិតថាមពលបានយ៉ាងស័ក្ដិសិទ្ធិ។ ហេតុនេះហើយ គ្នាយើងអាចបញ្ចូលស៊ុតនៅក្នុងរបបអាហារប្រចាំថ្ងៃ ដើម្បីកាត់បន្ថយអាការៈអស់កម្លាំងក្រោយជាសះស្បើយពីជំងឺកូវីដ-១៩នេះ។
គួរអាន៖
- តើបន្លែក្លាសេល្អចំពោះសុខភាពឬអត់?
- គ្រឿងការី ផ្តល់ប្រយោជន៍សំខាន់ៗច្រើនយ៉ាងដល់សុខភាព
- រមៀតល្អខ្លាំង សូម្បីអង់គ្លេសក៏យកទៅប្រើព្យាបាលសន្លាក់ និងសាច់ដុំ
- វីតាមីនC ជួយកាត់បន្ថយហានិភ័យពីជំងឺផ្សេងៗជាច្រើនមុខ
- អ្នកចូលចិត្តញ៉ាំផ្កាខាត់ណាខៀវ នេះជាអត្ថប្រយោជន៍ទទួលបានចំពោះសុខភាព
- សម្រាប់អ្នកចូលចិត្តហឹរ កុំថាអត់ដឹង ខ្ញី ជួយអីខ្លះ
- ដឹងប៉ុន្មានចំណុចនេះ អ្នកចូលចិត្តម្ទេស ច្បាស់ជាសប្បាយចិត្តវិញហើយ
[embed-health-tool-bmi]