backup og meta

ចង់ឲ្យខួរក្បាលរហ័សរហួន មានការចងចាំល្អ កុំភ្លេចរបបអាហារទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ May 18, 2022

    ចង់ឲ្យខួរក្បាលរហ័សរហួន មានការចងចាំល្អ កុំភ្លេចរបបអាហារទាំងនេះ

    យើងគ្រប់គ្នាតែងតែចង់បានសុខភាពខួរក្បាលល្អ ការចងចាំ កាន់តែប្រសើរឡើង ប៉ុន្ដែមិនសូវចាប់អារម្មណ៍គិតគូរដល់ចំណុចរបបអាហារនោះទេ។ របបអាហារដែលញ៉ាំជាប្រចាំគឺផ្ដល់អត្ថប្រយោជន៍ច្រើនណាស់ ចំពោះខួរក្បាល។ ខាងក្រោមគឺជាលទ្ធផលបង្ហាញតាម​រយៈ​ការសិក្សា របស់សាកលវិទ្យាល័យ Harvard ឲ្យពិន្ទុខ្ពស់ចំពោះគុណប្រយោជន៍នៃរបបអាហារប៉ូវដល់សុខភាពខួរក្បាល។

    ១.បន្លែស្លឹកបៃតង

    ខួរក្បាលមានសុខភាពល្អ ក៏អាស្រ័យទៅលើដំណើរសរសៃឈាម បេះដូង និងប្រពន័្ទរំលាយអាហារ ធ្វើការបានល្អដែរ។ យ៉ាងណាមិញ របបអាហារដែលសម្បូរទៅដោយ សារធាតុចិញ្ចឹមប្រូតេអ៊ីន វីតាមីនចម្រុះ សុទ្ធសឹងតែមាននៅលើប្រភេទអាហារបន្លែបៃតង មានដូចជា ស្ពៃខៀវ ស្ពៃខ្មៅ ប្រូខូលី ស្ពៃក្ដោប ខាត់ណា និងបន្លែជាច្រើនទៀត ដែលចាត់ចូលជាប្រភេទបន្លែបៃតង។ ប្រភេទបន្លែទាំងនោះមាន សារធាតុចិញ្ចឹម សំខាន់ដូចជា វីតាមីន K, lutein, folate និង beta carotene។ គួរតែកុំរំលងប្រភេទអាហារទាំងនេះ រាល់ពេលញ៉ាំបាយទាំងបីពេល ដើម្បីសុខភាពខួរក្បាលបានល្អ។

    អត្ថបទគួរអាន៖

    ២.ខ្លាញ់ត្រី

    ខ្លាញ់ត្រីគឺជាប្រភពអាហារដែលល្អបំផុត សម្រាប់សុខភាពខួរក្បាល។ ខ្លាញ់ត្រីមានផ្ទុកសារធាតុ អាស៊ីដខ្លាញ់ អូមេហ្គា៣ ជាប្រភេទខ្លាញ់ល្អជំនួយដល់សុខភាព ជួយដល់ការគ្រប់គ្រងកម្រិតឈាមក្នុងរាងកាយផងដែរ។ អាស៊ីដខា្លញ់អូមេហ្គា៣ មានផ្ទុកនៅក្នុងប្រភេទអាហារ សមុទ្រ ដូចជា អយស្ទ័រ ត្រីសាមុន ត្រីល្អិតមានខ្លាញ់ច្រើន ត្រីធូណា ហើយក៏មាននៅក្នុងស៊ុត និង ពពួកគ្រប់ធញ្ញជាតិផងដែរ។ ទម្លាប់ញ៉ាំអាហារ ដែលមានសារធាតុខ្លាញ់ត្រី ឬអាស៊ីតខ្លាញ់អូមេហ្គា៣ យ៉ាងហោច ២ដង ក្នុងមួយសប្ដាហ៍គឺជារឿងល្អសម្រាប់សុខភាពខួរក្បាល។

    ៣.សារធាតុ flavonoids

    ខួរក្បាលរបស់យើង ក៏ត្រូវការសារធាតុ flavonoids ជំនួយផងដែរ ព្រោះថា វាមានមុខងារសំខាន់ រួមផ្សំជាមួយនឹងសារធាតុប្រឆាំងអុកស៊ីតកម្មប្រឆាំងនឹងការរលាកជាច្រើនប្រភេទ និង ជំងឺមហារីកផ្សេងៗ។ ភាគច្រើនសារធាតុប្រភេទនេះ ត្រូវបានគេរកឃើញមាននៅក្នុងពពួកអាហារផ្លែឈើសម្បូរដោយជាតិសរសៃ ដូចជា ផ្លែប៉ោម ផ្លែប៊ឺរី ផ្លែប៊ឺ និងផ្លែឈើជាច្រើនទៀត ដែលត្រូវចាត់ចូលជាប្រភេទអាហារដែលសម្បូរជាតិសរសៃ។ ញ៉ាំផ្លែឈើប្រភេទនេះឲ្យបានយ៉ោងហោច ២ដង ឬច្រើន ក្នុងមួយសប្ដាហ៍ ផ្ដល់អត្ថប្រយោជ៍ច្រើន ដល់ខួរក្បាល។

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ៤. ផឹកតែ ឬកាហ្វេ

    ផឹកតែ ឬកាហ្វេពេលព្រឹកឲ្យបានយ៉ាងហោច១ពែងក៏ផ្ដល់គុណសម្បត្ដិដល់ខួរក្បាលដែរ ព្រោះថា ភេសជ្ជៈពីរប្រភេទនេះអាចជំនួយដល់ការរំញោចខួរក្បាលឲ្យមានភាពរហ័សរហួន មួយកម្រិតទៀត។ យោងតាមការសិក្សាមួយ ចុះផ្សាយកាលពីឆ្នាំ២០១៤ ដោយ The Journal of Nutrition បង្ហាញថា សារធាតុកាហ្វេអ៊ីន នៅក្នុងតែ និង កាហ្វេ ទទួលបានពិន្ទុខ្ពស់លើការធ្វើតេស្ដ ផ្នែកមុខងារស្មារតី និងការចងចាំ។ ដូច្នេះ វាជាដំណឹងល្អ ផងដែរសម្រាប់គ្នាយើងដែលនិយមចូលចិត្ដញ៉ាំតែ និង​ការហ្វេប្រចាំថ្ងៃ។

    កាហ្វេ១

    ជារួមទម្លាប់ញ៉ាំអាហារ និង ភេសជ្ជៈល្អៗ ក៏រួមចំណែកយ៉ាងខ្លាំងជួយបង្កើនសមត្ថភាពខួរក្បាល ឲ្យមានភាពរហ័សរហួន បង្កើនការចងចាំនិង អាចជៀសផុតពីជំងឺផ្សេង ដូចជាជំងឺភ្លេចភ្លាំង រលាក និងជំងឺសរសៃឈាមខួរក្បាលជាដើម។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ May 18, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម