ជារឿងមួយគួរឲ្យភ្ញាក់ផ្អើលអំពីគុណប្រយោជន៍របបអាហារមានកម្រិតប៉ូតាស្យូមខ្ពស់ គឺគេរកឃើញថាអាចកាត់បន្ថយគ្រោះថ្នាក់ពីការលើសសម្ពាធឈាម ពិសេសសម្រាប់ស្ដ្រីដែលនិយមហូបអាហារប្រៃ។ អាហារសម្បូរជាតិប៉ូតាស្យូមមានដូចជា ផ្លែប៊ឺ ចេក ដំឡូង និងត្រីសាម៉ុនជាដើម។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
លទ្ធផលនៃការញ៉ាំប្រៃ អាចប្រឈមនឹងជំងឺលើសសម្ពាធឈាម ក៏ជាហេតុបង្កជាជំងឺដទៃទៀត ដូចជា ជំងឺបេះដូង គ្រោះថ្នាក់សរសៃឈាមខួរក្បាល និងជំងឺពុកឆ្អឹងផងដែរ។ លោកសាស្ដ្រាចារ្យ Liffert Vogt នៃសាកលវិទ្យាល័យវេជ្ជសាស្ដ្រ Amsterdam បានដឹកនាំការសិក្សាមួយរកឃើញថា ការញ៉ាំប្រៃប្រឈមនឹងការកើតជំងឺលើសសម្ពាធឈាម និង ប៉ះពាល់ដល់សរសៃឈាមបេះដូង។
ដូច្នេះដើម្បីកាត់បន្ថយគ្រោះថ្នាក់នេះបាន គឺត្រូវកាត់បន្ថយការញ៉ាំប្រៃ ឬវិធីមួយទៀតត្រូវញ៉ាំរបបអាហារដែលមានកម្រិតប៉ូតាស្យូមខ្ពស់ ព្រោះសមាសធាតុប៉ូតាស្យូមអាចជួយជំរុញ រាងកាយបញ្ចេញជាតិសូដ្យូមចេញតាមទឹកនោមបានច្រើន។
ការសិក្សានេះធ្វើឡើង មានបេក្ខជនចូលរួម ២៤ ៩៦៣នាក់ ស្រី១៣ ៦៩៦ អាយុចន្លោះ ពី ៤៧ ដល់ ៧៥ឆ្នាំ ដោយឆ្លងកាត់ធ្វើតេស្ដេលើសម្ពាធឈាម ទឹកនោម និង សំណួរអំពីជីវភាពរស់នៅប្រចាំថ្ងៃ។ អ្នកចូលរួមត្រូវបែងចែកជាក្រុម អ្នកញ៉ាំអាហារកម្រិត អំបិលទាប មធ្យម និងខ្ពស់ ជាមួយអាហារកម្រិតប៉ូតាស្យូម ទាប មធ្យម និង ខ្ពស់ដូចគ្នា។ ឆ្លងកាត់ការពិសោធន៍រយៈពេលជាង ១០ឆ្នាំ លទ្ធផលបង្ហាញថា មានមនុស្សចំនួន ១៣ ៥៩៦ នាក់ (៥៨%) បានស្លាប់ និងសម្រាកនៅមន្ទីពេទ្យ ដោយសារជំងឺសរសៃឈាមបេះដូង។
អ្នកស្រាវជ្រាវបានវិភាគលើលទ្ធផលទំនាក់ទំនង រវាងការញ៉ាំអាហារប៉ូតាស្យូម និង អាហារប្រៃ ដោយលទ្ធផលបង្ហាញ ស្ដ្រីដែលញ៉ាំប៉ូតាស្យូមខ្ពស់ អាចថយចុះសម្ពាធឈាម ហើយបើបន្ថយកម្រិតប៉ូតាស្យូមទាបនោះសម្ពាធឈាមក៏កើនឡើង។ ការពិសោធន៍នេះ ចំពោះបុរសៗគឺគ្មានប្រសិទ្ធភាពដូចស្ដ្រីនោះទេ ហើយលទ្ធផលបង្ហាញ ស្ដ្រីដែលញ៉ាំអាហារកម្រិតប៉ូតាស្យូមខ្ពស់ អាចសង្គ្រោះជីវិតពីគ្រោះថ្នាក់ ជំងឺលើសសម្ពាធឈាមបង្កឡើងដោយការញ៉ាំប្រៃបានដល់១៣%។
លោកសាស្ដ្រាចារ្យបានបន្ថែមទៀតថា ប៉ូតាស្យូមជួយការពារបេះដូង ប៉ុន្ដែប្រសិទ្ធភាពល្អចំពោះស្ដ្រីជាងបុរស។ ទំនាក់ទំនងរវាងប៉ូតាស្យូមនឹងបេះដូង គឺសំខាន់ខ្លាំងណាស់ បើទោះបីញ៉ាំអាហារមានជាតិប្រៃក៏មិនអាចប៉ះពាល់ដល់បេះដូងនោះដែរ។ ជារួមវិធីកាន់តែល្អ គួរតែកាត់បន្ថយ របបអាហារមានជាតិអំបិល ហើយបង្កើនការញ៉ាំអាហារដែលមានកម្រិតប៉ូតាស្យូមឲ្យបានច្រើនដើម្បីសុខភាព។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង
តាមការណែរនាំរបស់អង្គការសុខភាពពិភពលោកមនុស្សពេញវ័យ ត្រូវញ៉ាំប៉ូតាស្យូមយ៉ាងតិច ៣,៥ ក្រាម និង សូដ្យូម តិចជាង ២ ក្រាម ក្នុងមួយថ្ងៃ។ ឧទាហរណ៍ ចេកទម្ងន់ ១១៥ ក្រាម មានប៉ូតាស្យូម ៣៧៥ មិលី្លក្រាម ត្រីសាម៉ុន ១៥៤ ក្រាម មានប៉ូតាស្យូម ៧៨០ មិល្លីក្រាម ដំឡូង ១៣៦ ក្រាម មានប៉ូតាស្យូម ៥០០ មិល្លីក្រាម និងទឹកដោះគោ ១ ពែងមានប៉ូតាស្យូម ៣៧៥ មិល្លីក្រាម។
[embed-health-tool-bmi]