កំពុងមានជំងឺ​លើសសម្ពាធឈាម? ដឹងអត់ប៉ូតាស្យូមជួយអ្វីបានខ្លះ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Aug 04, 2022

    កំពុងមានជំងឺ​លើសសម្ពាធឈាម? ដឹងអត់ប៉ូតាស្យូមជួយអ្វីបានខ្លះ?

    ជារឿងមួយគួរឲ្យភ្ញាក់ផ្អើលអំពីគុណប្រយោជន៍របបអាហារមានកម្រិតប៉ូតាស្យូមខ្ពស់ គឺ​គេ​រក​ឃើញ​ថា​អាចកាត់​បន្ថយ​គ្រោះថ្នាក់ពី​ការលើសសម្ពាធឈាម ពិសេសសម្រាប់ស្ដ្រីដែលនិយមហូបអាហារ​ប្រៃ។ អាហារសម្បូរ​ជាតិ​ប៉ូតាស្យូម​មានដូចជា ផ្លែប៊ឺ ចេក ដំឡូង និងត្រីសាម៉ុនជាដើម។

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    លទ្ធផលនៃការញ៉ាំប្រៃ អាចប្រឈមនឹងជំងឺលើសសម្ពាធឈាម ក៏ជាហេតុបង្កជាជំងឺដទៃទៀត ដូចជា ជំងឺបេះដូង គ្រោះថ្នាក់សរសៃឈាមខួរក្បាល និងជំងឺពុកឆ្អឹងផងដែរ។ លោកសាស្ដ្រាចារ្យ Liffert Vogt នៃសាកលវិទ្យាល័យវេជ្ជសាស្ដ្រ Amsterdam បានដឹកនាំការសិក្សាមួយរកឃើញថា ការញ៉ាំប្រៃប្រឈមនឹងការកើតជំងឺលើសសម្ពាធឈាម និង ប៉ះពាល់ដល់សរសៃឈាមបេះដូង។

    ដូច្នេះដើម្បីកាត់បន្ថយគ្រោះថ្នាក់នេះបាន គឺត្រូវកាត់បន្ថយការញ៉ាំប្រៃ ឬវិធីមួយទៀតត្រូវញ៉ាំរបបអាហារដែលមានកម្រិតប៉ូតាស្យូមខ្ពស់ ព្រោះសមាសធាតុប៉ូតាស្យូមអាចជួយជំរុញ រាងកាយបញ្ចេញ​ជាតិសូដ្យូមចេញតាមទឹកនោមបានច្រើន។

    ការសិក្សានេះធ្វើឡើង មានបេក្ខជនចូលរួម ២៤ ៩៦៣នាក់ ស្រី១៣ ៦៩៦ អាយុចន្លោះ ពី ៤៧ ដល់ ៧៥ឆ្នាំ ដោយឆ្លងកាត់ធ្វើតេស្ដេលើសម្ពាធឈាម ទឹកនោម និង សំណួរអំពីជីវភាពរស់នៅប្រចាំថ្ងៃ។ អ្នកចូលរួមត្រូវបែងចែកជាក្រុម អ្នកញ៉ាំអាហារកម្រិត អំបិលទាប មធ្យម និងខ្ពស់ ជាមួយអាហារកម្រិតប៉ូតាស្យូម ទាប មធ្យម និង ខ្ពស់ដូចគ្នា។ ឆ្លងកាត់ការពិសោធន៍រយៈពេលជាង ១០ឆ្នាំ លទ្ធផលបង្ហាញ​ថា​ មានមនុស្ស​ចំនួន ១៣ ៥៩៦ នាក់ (៥៨%) បានស្លាប់ និងសម្រាកនៅមន្ទីពេទ្យ ដោយសារជំងឺសរសៃឈាមបេះដូង។

    អ្នកស្រាវជ្រាវបានវិភាគលើលទ្ធផលទំនាក់ទំនង រវាងការញ៉ាំអាហារប៉ូតាស្យូម និង អាហារប្រៃ ដោយ​លទ្ធផលបង្ហាញ ស្ដ្រីដែលញ៉ាំប៉ូតាស្យូមខ្ពស់ អាចថយចុះសម្ពាធឈាម ហើយ​បើបន្ថយកម្រិតប៉ូតាស្យូមទាបនោះសម្ពាធឈាមក៏​កើនឡើង។ ការពិសោធន៍នេះ ចំពោះបុរសៗគឺគ្មានប្រសិទ្ធភាពដូចស្ដ្រីនោះទេ ហើយលទ្ធផលបង្ហាញ ស្ដ្រីដែលញ៉ាំអាហារកម្រិត​ប៉ូតាស្យូមខ្ពស់ អាចសង្គ្រោះជីវិតពីគ្រោះថ្នាក់ ជំងឺលើសសម្ពាធឈាមបង្កឡើងដោយការញ៉ាំប្រៃបានដល់១៣%។

    លោកសាស្ដ្រាចារ្យបានបន្ថែមទៀតថា ប៉ូតាស្យូមជួយការពារបេះដូង ប៉ុន្ដែប្រសិទ្ធភាពល្អ​ចំពោះស្ដ្រីជាងបុរស។ ទំនាក់ទំនងរវាងប៉ូតាស្យូមនឹងបេះដូង គឺសំខាន់ខ្លាំងណាស់ បើទោះបីញ៉ាំអាហារមានជាតិប្រៃ​ក៏មិនអាច​ប៉ះពាល់ដល់បេះដូងនោះដែរ។ ជារួមវិធីកាន់តែល្អ គួរតែកាត់បន្ថយ របបអាហារមានជាតិអំបិល ហើយបង្កើនការញ៉ាំអាហារដែលមានកម្រិតប៉ូតាស្យូមឲ្យបានច្រើនដើម្បីសុខភាព។

    ប៉ូតាស្យូម

    អត្ថបទគួរអាន៖

    តាមការណែរនាំរបស់អង្គការសុខភាពពិភពលោកមនុស្សពេញវ័យ ត្រូវញ៉ាំប៉ូតាស្យូមយ៉ាងតិច ៣,៥ ក្រាម និង សូដ្យូម តិចជាង ២ ក្រាម ក្នុងមួយថ្ងៃ។ ឧទាហរណ៍ ចេកទម្ងន់​ ១១៥ ក្រាម មានប៉ូតាស្យូម ៣៧៥ មិលី្លក្រាម ត្រីសាម៉ុន ១៥៤ ក្រាម មានប៉ូតាស្យូម​ ៧៨០ មិល្លីក្រាម ដំឡូង ១៣៦ ក្រាម មានប៉ូតាស្យូម ៥០០ មិល្លីក្រាម និងទឹកដោះគោ ១ ពែងមានប៉ូតាស្យូម​ ៣៧៥ មិល្លីក្រាម។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Aug 04, 2022

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម