backup og meta

៦ចំណុទាក់ទងនឹងការហូបចុកប្រចាំថ្ងៃ អ្នកជំងឺទឹកនោមផ្អែមគួរដឹង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Aug 23, 2022

    ៦ចំណុទាក់ទងនឹងការហូបចុកប្រចាំថ្ងៃ អ្នកជំងឺទឹកនោមផ្អែមគួរដឹង

    ការហូបចុកប្រចាំថ្ងៃ សម្រាប់អ្នកជំងឺទឹកនោមផ្អែមត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជាងអ្នកសុខភាពធម្មតា ព្រោះបារម្ភពីការកើនឡើងកម្រិតជាតិស្ករក្នុងឈាម ដែលអាចបង្កគ្រោះថ្នាក់។ តួយ៉ាងការជ្រើសរើសប្រភេទអាហារ គឺត្រូវជៀសវាងអាហារ ណាដែលមានជាតិផ្អែមខ្លាំង អាហារមានកាបូអ៊ីដ្រាតខ្ពស់ ជាតិខ្លាញ់ និង លក្ខខណ្ឌផ្សេងៗមួយចំនួនទៀត។ ខាងក្រោមជាចំណុចសំខាន់ទាំង៦ដែលអ្នកជំងឺទឹកនោមផ្អែមគួរអនុវត្ដ។

    អ្នកជំងឺទឹកនោមផ្អែមទាំងពីរប្រភេទ ត្រូវជៀសវាងការញ៉ាំអាហារប្រៃ ព្រោះថាប្រភេទអាហារប្រៃអាចបណ្ដាលឲ្យសម្ពាធឈាមកើនឡើង បង្កឲ្យប៉ះពាល់ដល់ បេះដូង និងខួរក្បាល។ ពិសេសសម្រាប់​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម កាន់តែប្រឈមខ្លាំងជាងអ្នកសុខភាពធម្មតា។ ចូរកំណត់បរិមាណនៃការប្រើប្រាស់អំបិល ក្នុងមួយថ្ងៃមិនឲ្យលើសពី ៦ក្រាមក្នុងរបបអាហារ​ទាំង​បីពេលរ។

    ២.ពពួកសាច់ក្រហម និងសាច់កែច្នៃ

    សាច់ក្រហម និងសាច់កែច្នៃជាប្រភេទអាហារ ដែលបង្កផលប៉ះពាល់ខ្លាំងចំពោះបេះដូង ហើយ​ក៏អាចប៉ះពាល់ដល់ជំងឺទឹកនោមផ្អែមផងដែរ។ ចំពោះសាច់ក្រហមអ្នកជំងឺទឹកនោមផ្អែមអាចញ៉ាំបាន ប៉ុន្ដែក្នុងបរិមាណតិច សាច់ក្រហម​ទាំងនោះមាន សាច់គោ និងសាច់ចៀមជាដើម។ ចំពោះសាច់កែរច្នៃ អ្នកជំងឺមិនគួរញ៉ាំនោះទេ ដូចជា ពពួកសាច់ក្រក ប្រហិត ហតដក ព្រោះសាច់ទាំងនោះមានផ្ទុកសារធាតុ កាបូអ៊ីដ្រាតច្រើន ធ្វើឲ្យអ្នកជំងឺប្រឈមនឹង​ការកើនឡើងជាតិខ្លាំង។

    ៣.ញ៉ាំបន្លែផ្លែឈើ

    អ្នកជំងឺទឹកនោមផ្អែមអាចញ៉ាំបន្លែ និងផ្លែឈើបានធម្មតាក្នុងបរិមាណមធ្យម។ កន្លងមកមានការលើកឡើងពីការព្រួយបារម្ភចំពោះប្រភេទផ្លែឈើដែលមានរស់ជាតិផ្អែមខ្លាំង ដូចជា ផ្លែម្នាស់ ផ្លែប៉ោម ផ្លែចេក ផ្លែក្រូច ដែលអាចប្រឈមនឹងការកើនឡើងជាតិស្ករក្នុងឈាម។ ប៉ុន្ដែមិនដូច្នោះទេ ជាតិស្ករនៅក្នុងបន្លែផ្លែឈើស្រស់ មិនអាចបង្កគ្រោះថ្នាក់ដល់សុខភាពឡើយ ដោយឡែកពិសេសជាងនេះទៀត ផ្លែឈើមានសារធាតុចិញ្ចឹមច្រើន ដូចជា ជាតិសរសៃ វីតាមីន ប្រូតេអ៊ីន អាចជំនួយដល់សុខភាពអ្នកជំងឺបាន។ អ្ន​ក​ជំងឺ​គួរ​ជៀសវាងផលិតផល បន្លែ ផ្លែឈើកែច្នៃ ច្រកកំប៉ុង ព្រោះ​អាច​មាន​បន្ថែម​សារធាតុ​ដើម្បីរក្សាគុណភាព។

    ៤.ខ្លាញ់សុខភាព

    ខ្លាញ់សុខភាពក្នុងរបបអាហារ អាចផ្ដល់ថាមពលដល់អ្នកជំងឺទឹកនោមផ្អែម ប៉ុន្ដែមិនបង្កគ្រោះថ្នាក់ដល់សុខភាព ដូចពពួកខ្លាញ់ផ្សេងនោះទេ។ នោះគឺប្រភេទខ្លាញ់អូមេហ្គា ៣ ដែលមាននៅក្នុងផ្លែឈើ គ្រាប់ធញ្ញជាតិ សាច់ត្រី និង បន្លែ។ ខ្លាញ់ប្រភេទនេះអាចជួយកាត់បន្ថយការកើនឡើង កូលេស្ដេរ៉ូលក្នុងឈាម ជំនួយបេះដូង និងខួរក្បាល។

    ៥.គ្រឿងស្រវឹង និងភេសជ្ជៈកំប៉ុង

    អ្នកជំងឺទឹកនោមផ្អែមគប្បីត្រូវជៀសវាងរបបអាហារពីរប្រភេទនេះ ប្រសិនចង់បានសុខភាព​ល្អ​។ គ្រឿងស្រវឹងសម្បូរទៅដោយកាឡូរី ភេសជ្ជៈផ្អែមៗសម្បូរទៅដោយ កាបូអ៊ីដ្រាត ពិសេសប្រភេទភេសជ្ជៈប៉ូវកម្លាំងតែម្ដង។ អ្នកជំងឺទឹកនោមផ្អែមត្រូវតែប្រុងប្រយ័ត្ននឹងប្រភេទរបបអាហារពីរប្រភេទនេះ បើមិនចាំបាច់គួរតែបោះបង់ចោលតែម្ដងគឺកាន់តែល្អចំពោះ​សុខភាព។

    អត្ថបទគួរអាន៖

    ៦.កាត់បន្ថយការបន្ថែមស្ករ

    ការមានទម្លាប់ញ៉ាំផ្អែម បើចង់កាត់បន្ថយអាចពិបាកក្នុងដំណាក់ដំបូង ប៉ុន្ដែបញ្ហាសុខភាពគឺជារឿងសំខាន់មិនអាចប្រកែកបាន។ ទម្លាប់ញ៉ាំផ្អែមដែលត្រូវកាត់បន្ថយមានដូចជា កាផឹកកាហ្វេ ទឹកដោះគោស្រស់ ទឹកផ្លែឈើ តែបៃតង ដោយមិនចាំបាច់ត្រូវបន្ថែមបរិមាណស្ករ បង្កើនរសជាតិនោះ​ទេ​។

    ឈឹផឹកកាហ្វេបានអត់

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Aug 23, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម