សម្រាប់អ្នកដែលមានរាងស្គមៗមិនសូវឃ្លានអាហារ ហើយមានបំណងចង់ឡើងគីឡូ អាចមកស្គាល់សារធាតុសំខាន់បីប្រភេទនេះ ហើយក៏ជាវីធីសាស្ដ្រតាមបែបធម្មជាតិ ជួយឲ្យអ្នកស្គមឆាប់មានចំណង់អាហារឡើងវិញ និងសុខភាពល្អផងដែរ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
១.រ៉ែស័ង្កសី
រ៉ែស័ង្កសីគឺជាសារធាតុម្យ៉ាងដើរតួយ៉ាងសំខាន់ក្នុងរាងកាយ ជួយឲ្យរាងកាយមានភាពរឹងមាំ សក់ ស្បែក និងសាច់ដុំ មានសុខភាពល្អ។ មិនត្រឹមតែប៉ុណ្ណោះ ក៏ជួយយើងឆាប់មានចំណង់អាហារផងដែរ។ ម្យ៉ាងវិញទៀតការថយចុះចំណង់អាហារក៏ជារោគសញ្ញាមួយដែលបង្ហាញថា រាងកាយរបស់យើងកំពុងតែខ្វះសារធាតុរ៉ែមួយប្រភេទនេះផងដែរ។
យើងអាចស្វែងរកសារធាតុសំខាន់មួយនេះនៅក្នុងរបបអាហារដូចជា អយស្ទ័រ បង្កង ក្ដាម គ្រាប់ធញ្ញជាតិ ទឹកដោះគោ សាច់ទ្រូងមាន់ និងសាច់ជៀមផងដែរ។
២.វីតាមីន B1
មានបញ្ហាខ្សោយចំណង់អាហារក៏បណ្ដាលមកពីខ្វះវីតាមីន B1។ វីតាមីន B1 គឺជាវីតាមីនមួយប្រភេទក្នុងចំណោមវីតាមីនផ្សេងទៀត ដែលមានមុខងារជួយឲ្យឆាប់មានចំណង់អាហារ និងជួយឲ្យរាងកាយឆាប់ឡើងគីឡូផងដែរ។
វីតាមីន B1 ច្រើនមាននៅក្នុងរបបអាហារដូចជាសណ្ដែក បន្លែ ផ្លែឈើស្រស់ ទឹកដោះគោ ស៊ុត និងស្រូវសាលីជាដើម។ ដោយឡែកថ្វីដ្បិតវីតាមីន B1 ជួយឲ្យយើងឆាប់មានចំណង់អាហារ ប៉ុន្ដែយើងក៏មិនអាចញ៉ាំវាច្រើនពេកនោះដែរ ព្រោះអាចប៉ះពាល់ដល់សុខភាពយើងវិញ ដូចជា អាការៈរាគ ក្អួត និងចង្អោរ។
៣.អាស៊ីតខ្លាញ់អូមេហ្គា៣
អាស៊ីតខ្លាញ់អូមេហ្គា៣មានអត្ថប្រយោជន៍ច្រើនសម្រាប់សុខភាព ក្នុងនោះក៏ជួយដល់សុខភាពប្រព័ន្ធរំលាយអាហារ បេះដូង និងខួរក្បាល។ លើសពីនោះទៀតក៏ជួយឲ្យយើងឆាប់មានចំណង់អាហារ និងឡើងគីឡូផងដែរ។
តាមការពិសោធន៍ទៅលើអ្នកជំងឺមហារីកដែលបាត់បង់ចំណង់អាហារ ដែលបានញ៉ាំអាហារបំប៉នអាស៊ីតខ្លាញ់អូមេរហ្គា៣ជាប្រចាំ បង្ហាញលទ្ធផលថាអ្នកជំងឺចាប់ផ្ដើមមានចំណង់អាហារ និងឡើងគីឡូបានលឿនវិញដែរ។
ក្រៅពីអាហារបំប៉ន យើងអាចស្វែងរកអាស៊ីតខ្លាញ់អូមេហ្គា៣បាននៅក្នុងពពួកខ្លាញ់ត្រី គ្រឿងសមុទ្រ ផ្លែប៊ឺ គ្រាប់ធញ្ញជាតិ និងបន្លែបៃតងជាដើម។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង
[embed-health-tool-bmi]