របាយការណ៍ទើបតែចេញផ្សាយដោយអង្គការសុខភាពពិពភលោក (WHO) បង្ហាញការព្រួយបារម្ភចំពោះសុខភាពកុមារ និងមនុស្សពេញវ័យទៅលើអត្រាកំណើននៃជំងឺធាត់ ខណៈដែលទីផ្សារកម្មវិធីអាហារកម្ម៉ង់អនឡាញកំពុងតែពេញនិយម និងរីកដុះដាលដូចផ្សិត ដោយមិនមានវិធានការត្រួតពិនិត្យទៅលើគុណភាពចំណីអាហារឲ្យបានត្រឹមត្រូវ។ ហេតុដូច្នេះហើយ មានបណ្ដាប្រទេសមួយចំនួននៅប៉ែកអឺរ៉ុបទើបតែចូលរួមវិធានការទប់ស្កាត់អត្រាកំណើនអ្នកកើតជំងឺនេះ ក្នុងគោលដៅឲ្យបានសម្រេចត្រឹមឆ្នាំ២០២៥។
WHO បានបង្ហាញទៀតថា ស្ទើតែ៦០% នៃប្រជាជនអាយុក្រោមអាយុ២០ឆ្នាំ ក្នុងនោះមាន១,៣ នៃកុមារ កំពុងតែប្រឈមនឹងការឡើងគីឡូ និង ជំងឺធាត់ ម្យ៉ាងគួបផ្សំគ្នានឹងការរឹតត្បិតក្នុងអំឡុងពេលជំងឺកូវីដ-១៩។ WHO បានស្នើថា គួរតែចាត់វិធានការត្រួតពិនិត្យទីផ្សារអាហារដែលគ្មានសុខភាព និង កាត់បន្ថយតម្លៃទីផ្សារអាហារសុខភាព និងជំរុញឲ្យប្រជាជនទាំងអស់ធ្វើលំហាត់ប្រាណជាប្រចាំ។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង
គិតត្រឹមឆ្នាំ២០២២ អត្រាកើនឡើងអ្នកកើតជំងឺធាត់បានក្លាយជាជំងឺរាតត្បាតមួយ នៅក្នុងប្រទេសអាមេរិក ព្រោះថាទិន្នន័យអ្នកកើតជំងឺនេះមានភាគរយខ្ពស់ជាងគេ បើធៀបទៅនឹងបណ្ដាប្រទេសផ្សេងៗទៀតនៅប៉ែកអឺរ៉ុប។
ជំងឺធាត់គឺជាជំងឺដើមហេតុមួយបង្កជាជំងឺផ្សេងៗជាច្រើនទៀត ក្នុងនោះមានដូចជា ប្រភេទជំងឺមហារីកទាំង១៣ប្រភេទ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម និង ជំងឺសួតជាដើម មិនត្រឹមតែប៉ុណ្ណោះ ជំងឺធាត់ក៏អាចបង្កឲ្យមនុស្សម្នាក់ក្លាយទៅជាជនពិការបាន។ ទាំងនេះគឺបង្កឡើងដោយជំងឺធាត់ដែលមានភាពស្មុគស្មាញច្រើន គួបផ្សំនឹងទម្លាប់នៃការញ៉ាំអាហារមិនត្រឹមត្រូវ និងសកម្មភាពរាងកាយប្រចាំថ្ងៃ។
បរិយាកាសអាហារកម្ម៉ង់នៅបែកអ៊ឺរ៉ុបមានការកើនឡើង ក៏ជាផ្នែកមួយប៉ះពាល់ទៅដល់បរិបថ រស់នៅប្រជាជន និង ទម្លាប់នៃការញ៉ាំជាប្រចាំ។ ចំណុចនេះគួរតែធ្វើការត្រួតពិនិត្យឲ្យល្អិតល្អន់ទៅលើគុណភាពអាហារ តាមកម្មវិធីសេវាកម្មអនឡាញ តួយ៉ាងដូចជា ការប្រុងប្រយ័ត្នទៅលើប្រភេទអាហារគ្មានគុណភាព សម្បូរជាតិខ្លាញ់ ជាតិស្ករខ្ពស់ និងពពួកភេសជ្ជៈរួមជាមួយដែរ។ ប្រជាជនកាន់តែបង្ហាញពីភាពងាយស្រួលរស់នៅជាមួយទម្លាប់ញ៉ាំអាហារកម្ម៉ង់មានភាពរហ័ស ដោយមិនខ្វល់ពីគុណភាព និង សុខភាពនោះទេ។
ទន្ទឹមគ្នានោះ របាយការណ៍ពីចក្រភាពអង់គ្លេសក៏បានបង្ហាញដែរថា ភាគរយអាហារដែលមាននៅក្នុងកម្មវិធីអាហារកម្ម៉ង់មានបរិមាណកាឡូរីលើស២០០ ច្រើនជាងអាហារដែលយើងបានចម្អិនដោយផ្ទាល់ប្រចាំថ្ងៃ។ ចំណុចនេះបង្ហាញពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះកុមារ បើពួកគេញ៉ាំវាជាប្រចាំ មិនថាប្រចាំថ្ងៃ ឬប្រចាំសប្ដាហ៍នោះទេ។ ជាមធ្យោបាយល្អ ការត្រួតពិនិត្យ គុណភាពអាហារទាំងនោះគឺរឿងចាំបាច់។ ក្រៅពីឥទ្ធិពលអាហារដែលធ្វើឲ្យកុមារមានជំងឺធាត់ ក្នុងនោះក៏មានការអសកម្មភាពរាងកាយ ក៏ជាបញ្ហារួមចំណែកផងដែរ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
ឆ្លើយតបនឹងវិធានការទប់ស្កាត់កំណើនអ្នកកើតជំងឺធាត់ បណ្ដាប្រទេសមួយចំនួននៅប៉ែកអឺរ៉ុប បានចាត់វិធានការ ត្រួតពិនិត្យ ចេញច្បាប់ថ្មីត្រូវអនុវត្ដ មិនថាតែសេវាកម្មអាហារអនឡាញ ឬតាមភោជនីយដ្ឋានតូចធំនោះទេ ត្រូវបង្ហាញពីព័ត៌មានឲ្យបានច្បាស់លាស់ពីកម្រិតជាតិស្ករ ជាតិខ្លាញ់ គ្រប់មុខម្ហូបទៅកាន់អតិថិជន។
[embed-health-tool-bmi]