ប្រតិកម្មនឹងសារធាតុអ៊ីស្តាមីន ពីអាហារដែលយើងញ៉ាំចូលក្នុងខ្លួនមានរោគសញ្ញាស្រដៀងនឹងអាលែកហ្ស៊ីដែរ ដោយសាររាងកាយយើងមានបញ្ហាក្នុងការបំបែកសារធាតុនោះ ឬដោយសារក្នុងរាងកាយយើងមានផ្ទុកអ៊ីស្តាមីនច្រើនលើសកម្រិត។ តើអាហារណាខ្លះដែលមានកម្រិតអ៊ីស្តាមីនទាប ហើយអាហារណាខ្លះមានអ៊ីស្តាមីនខ្ពស់គួរចៀសវាង?
ចុះអ្វីជាអ៊ីស្តាមីន? គឺជាសារធាតុដែលបញ្ចេញដោយកោសិកាឈាមសដើម្បីឆ្លើយតបនឹងការរងប៉ះពាល់ពីអាលែកហ្ស៊ី ឬពីប្រតិកម្មបញ្ចេញពីការរលាក ដែលអាចបង្កគ្រោះថ្នាក់ដូចជា វីរុស បាក់តេរី សារធាតុបង្កប្រតិកម្ម ឬសារធាតុគីមីជាដើម កោសិកាឈាមសឈ្មោះម៉ាស (mast) នៅក្នុងរាងកាយយើងនឹងបញ្ចេញសារធាតុអ៊ីស្តាមីនដើម្បីកម្ចាត់ ឬទប់ស្កាត់សារធាតុទាំងនោះ។
រាងកាយយើងក៏ទទួលបានអ៊ីស្តាមីនពីអាហារដែលយើងញ៉ាំដែរ។ អាហារមួយចំនួនមានផ្ទុកអ៊ីស្តាមីន អាហារមួយចំនួនជួយជំរុញការបញ្ចេញអ៊ីស្តាមីន និងអាហារមួយចំនួនទៀតផ្ទុកអ៊ីស្តាមីនផង ជំរុញការបញ្ចេញអ៊ីស្តាមីនផង។ ឧទាហរណ៍៖ គ្រឿងស្រវឹងមិនត្រឹមតែផ្ទុកទាំងអ៊ីស្តាមីនទេ ថែមទាំងជំរុញឱ្យរាងកាយយើងបញ្ចេញអ៊ីស្តាមីនទៀតផង។
នៅពេលយើងប្រតិកម្មនឹងជាតិអ៊ីស្តាមីន យើងនឹងមានអាការៈដូចជា៖ កណ្តាស់ រមាស់ ឈឺសន្លាក់ ចង្អោរ រាក សម្ពាធឈាមចុះទាប ឈឺពោះ ឈឺក្បាល ឬឡើងកន្ទួលក្រហម។
១. អាហារដែលមានអ៊ីស្តាមីនទាបមានដូចជា៖
- ផ្លែឈើសឹងតែទាំងអស់លើកលែងតែ ម្នាស់ ស្ត្របឺរី ល្ហុង ផ្លែឈើអម្បូរក្រូច (ក្រូចឆ្មា ក្រូច ក្រូចថ្លុង) ចេក
- បន្លែសឹងតែទាំងអស់លើកលែងតែ ប៉េងប៉ោះ ត្រប់វែង ស្ពៃពួយឡេង
- គ្រាប់ធញ្ញជាតិដែលគ្មានជាតិហ្គូទីន (Gluten)៖ ពោត អង្ករ គ្រាប់ឈៀ
- ប្រេងអូលីវ
- ប្រូតេអ៊ីនពីសត្វស្រស់៖ សាច់មាន់ សាច់គោ សាច់ចៀម ពពែ
- ផលិតផលដូង៖ ខ្ទិះដូង សាច់ដូង និងប័រដូង
កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ
កម្មវិធីពិនិត្យបញ្ហាលិង្គមិនឡើងរឹងអនឡាញ
២. អាហារដែលអាចជួយជំរុញការបញ្ចេញអ៊ីស្តាមីនរួមមាន៖
- សារធាតុបន្ថែមរសជាតិ
- គ្រឿងស្រវឹង៖ ស្រាបៀ ស្រាក្រហម ស្រាសាំប៉ាញ
- សូកូឡា/កាកាវ
- ស៊ុតពណ៌ស
- សាច់៖ សាច់ជ្រូក ត្រីធូណា ត្រីសាឌីន
- សណ្តែក៖ សណ្តែកបាយ សណ្តែកក្រហម
- គ្រាប់ផ្លែឈើ៖ គ្រាប់វ៉ុលណាត់ គ្រាប់អាល់ម៉ុនជាដើម សណ្តែកដី
- ផ្លែឈើ៖ ម្នាស់ ស្ត្របឺរី ល្ហុង ផ្លែឈើអម្បូរក្រូច (ក្រូចឆ្មា ក្រូច ក្រូចថ្លុង) ចេក
- ពពួលខ្យង ខ្ចៅ លៀស គ្រំ
- បន្លែ៖ ស្ពៃពួយឡេង ប៉េងប៉ោះ ត្រប់វែង
៣. អាហារដែលជាទូទៅមានផ្ទុកអ៊ីស្តាមីនខ្ពស់រួមមាន៖
- គ្រឿងស្រវឹង៖ ស្រាបៀ ស្រាក្រហម ស្រាសាំប៉ាញ
- ផ្លែឈើ៖ ចេក គីវី ល្ហុង ស្ត្របឺរី ផ្លែឈើអម្បូរក្រូច
- ផ្លែឈើក្រៀម ឬដំណាប់ផ្លែឈើ
- សាច់ផ្អាប់៖ សាច់ក្រក ហត់ដក សាច់ ឬត្រីកំប៉ុង
- ផលិតផលទឹកដោះគោដែលឆ្លងកាត់ការផ្អាប់៖ ទឹកដោះគោជូរ ក្រែមជូរ ឈឺស
- បន្លែផ្អាប់៖ ជ្រក់ គីមឈី
- ត្រី និងគ្រឿងសមុទ្រ ជាពិសេសប្រសិនបើឆ្អើរ ប្រឡាក់ ឬដាក់កំប៉ុង
- គ្រឿងទេស៖ ទឹកប៉េងប៉ោះ ទឹកស៊ីអ៊ីវ ទឹកត្រី ទឹកខ្មេះ
- បន្លែ៖ ប៉េងប៉ោះ ត្រប់វែង ស្ពៃពួយឡេង
- តែ៖ តែខ្មៅ តែបៃតង តែ
- មេ៖ មេដំបែ មេនំ
បើយើងប្រតិកម្មនឹងអ៊ីស្តាមីន យើងគួរចៀសវាងអាហារដែលផ្ទុកអ៊ីស្តាមីនខ្ពស់ ឬអាហារដែលជំរុញការបញ្ចេញអ៊ីស្តាមីន។ តាមការសិក្សាបានឱ្យដឹងថា អាហារដែលឆ្លងកាត់ការចៀន បំពង ឬអាំងអាចកើនជាតិអ៊ីស្តាមីន ដូច្នេះយើងគួរញុំាអាហារស្ងោរ ឬចំហុយជំនួសវិញ។
អាន៖
- ស្វែងយល់ពីបញ្ហាអាលែកហ្ស៊ីច្រើនទៀត
- អាលែកហ្ស៊ីនឹងទឹកដោះគោ អាចញុំាអាហារទាំងនេះជំនួស ដើម្បីឲ្យឆ្អឹងរឹងមាំ
- ដុះសាច់ច្រមុះ និងអាលែកហ្ស៊ីច្រមុះ មានរោគសញ្ញាដូចម្ដេចខ្លះ?
- ញ៉ាំផ្លែបឺរ បើចេញរោគសញ្ញាទាំងនេះ បញ្ជាក់ថាអាលែកហ្ស៊ីហើយ
- អាហារទាំងនេះ អាចជួយបន្ថយរោគសញ្ញាអាលែកហ្ស៊ី
- កាហ្វេអ៊ីន ក៏អាចធ្វើឲ្យអ្នកខ្លះមានប្រតិកម្មអាលែកហ្ស៊ី
- ប្រយ័ត្នកុំលេងសើច! អាលែកហ្ស៊ីច្រមុះ អាចធ្វើឲ្យកើតហឺត
- ម៉េចបានញ៉ាំអាហារខ្លះ ធ្វើឲ្យហើមមាត់ អណ្ដាត បំពង់ក?
- រឿង ៤យ៉ាង គួរធ្វើពេលជួបបញ្ហាអាលែកហ្ស៊ី
[embed-health-tool-bmr]