ជាតិដែកជាសារធាតុរ៉ែមួយសំខាន់ក្នុងការរក្សាឲ្យឈាមក្នុងរាងកាយយើងមានសុខភាពល្អ។ រ៉ែមួយប្រភេទនេះជាសមាសធាតុសំខាន់របស់ hemoglobin ដែលជាប្រភេទប្រូតេអ៊ីនម្យ៉ាងនៅក្នុងកោសិកាឈាមក្រហម មាននាទីដឹកនាំអុកស៊ីសែនពីសួតទៅកាន់ផ្នែកផ្សេងៗទៀតនៃរាងកាយ។
ដូចគ្នាដែរជាតិដែកក៏ជាផ្នែកមួយនៃ myoglobin ដែលជាប្រូតេអ៊ីនដឹកនាំ និងស្តុកទុកអុកស៊ីសែនជាពិសេសនៅក្នុងជាលិកាសាច់ដុំ។ ក្រៅពីនេះ ជាតិដែកក៏មានសារសំខាន់សម្រាប់ការលូតលាស់ខួរក្បាលប្រកបដោយសុខភាពល្អសម្រាប់កុមារ ហើយក៏ជួយដល់ដំណើរការផ្សេងៗនៃកោសិការាងកាយ និងអ័រម៉ូនផងដែរ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
១. តម្រូវការបរិមាណជាតិដែក
ជាតិដែកមិនមែនបង្កើតបានដោយរាងកាយនោះទេ ពោលគឺជាតិដែកបានមកពីអ្វីដែលយើងញ៉ាំ។ តម្រូវការជាតិដែកប្រចាំថ្ងៃអាចប្រែប្រួលទៅតាមវ័យ និងភេទ។
- បុរសវ័យ១៨ឆ្នាំឡើង៖ ៨,៧មិល្លីក្រាមក្នុងមួយថ្ងៃ
- ស្រ្តីវ័យ ១៩-៥០ឆ្នាំ៖ ១៤,៨មិល្លីក្រាមក្នុងមួយថ្ងៃ
- ស្រ្តីវ័យ ៥០ឆ្នាំឡើង៖ ៨,៧មិល្លីក្រាមក្នុងមួយថ្ងៃ
- ទារកវ័យ៧-១២ខែ៖ ១១មិល្លីក្រាមក្នុងមួយថ្ងៃ
- កុមារតូច១-៣ឆ្នាំ៖ ៧មិល្លីក្រាមក្នុងមួយថ្ងៃ
- កុមារវ័យ៤-៨ឆ្នាំ៖ ១០មិល្លីក្រាមក្នុងមួយថ្ងៃ
- ក្មេងប្រុសជំទង់៖ ១១មិល្លីក្រាមក្នុងមួយថ្ងៃ
- ក្មេងស្រីជំទង់៖ ១៥មិល្លីក្រាមក្នុងមួយថ្ងៃ
បរិមាណជាតិដែកសម្រាប់តម្រូវការប្រចាំថ្ងៃ អាចទទួលបានពីរបបអាហារ។ សម្រាប់ក្មេងស្រីជំទង់ ឬស្រ្តីពេញវ័យ អាចបាត់បង់ជាតិដែកច្រើនបើសិនជាឈាមរដូវ ប្រចាំខែមកច្រើន ហើយករណីនេះ អាចប្រឈមនឹងបញ្ហាស្លេកស្លាំងដោយសារខ្វះជាតិដែក។ ប្រឹក្សាជាមួយគ្រូពេទ្យបើមានបញ្ហាបែបនេះ ដើម្បីច្បាស់ថាតើក្មេងស្រីឬស្រ្តីពេញវ័យត្រូវការថ្នាំគ្រាប់ជាតិដែកដើម្បីញ៉ាំបន្ថែមលើរបបអាហារឬយ៉ាងណា។
អត្ថបទគួរអាន៖
- ស្ពៃតឿសម្បូរលើទីផ្សារ មានប្រយោជន៍ច្រើនចំពោះសុខភាព
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ទាំងនេះជាប្រភេទអាហារមានជាតិស្ករទាប ល្អសចំពោះសុខភាព
- កូនខ្វះជាតិដែក អាចបណ្ដាលឲ្យស្លេកស្លាំងមិនល្អចំពោះសុខភាព ប្រញាប់បំពេញឡើងវិញ
- ទាំងនេះជាគុណសម្បត្តិសំខាន់ៗរបស់ជាតិដែកសម្រាប់សុខភាពរាងកាយ
២. អាហារសម្បូរជាតិដែក
អាហារដែលសម្បូរដោយជាតិដែកមានទាំងសាច់ គ្រឿងសមុទ្រ និងបន្លែបៃតង។ បើនិយាយពីសាច់ដែលមានជាតិដែកមានដូចជា សាច់គោ សាច់ជ្រូក និងសាច់មាន់ជាដើម។ សម្រាប់គ្រឿងសមុទ្រវិញមានដូចជាត្រី និងងាវ ជាដើម។
បើនិយាយដល់បន្លែបៃតងវិញមានច្រើនមុខដូចជាស្ពៃពួយឡេង ខាត់ណាខៀវ ប៉េងបោះ ដំឡូងបារាំង ពោត ស្ពៃក្ដោប ម្ទេសប្លោកនិងសណ្ដែកខៀវជាដើម។
[embed-health-tool-bmr]