រ៉ែដែកជាសារជាតិចិញ្ចឹមមួយប្រភេទ ដែលរួមចំណែកជួយឲ្យរាងកាយយើងមានសុខភាពល្អ។ ជាតិដែកជួយការពារយើងពីបញ្ហាស្លេកស្លាំង និងជួយពង្រឹងប្រព័ន្ធភាពសាំប្រឆាំងនឹងការបង្ករោគផងដែរ។
សារសំខាន់របស់ជាតិដែក
យើងអាចទទួលបានជាតិដែកតាមរយៈការចាក់ថ្នាំ ឬការដាក់សេរ៉ូម ឬក៏តាមរយៈការបញ្ចូលឈាមផងដែរ។ ដូចគ្នាដែរជាតិដែកក៏អាចទទួលបានតាមរយៈថ្នាំលេប និងអាហារដែលយើងញ៉ាំប្រចាំថ្ងៃ។ ប្រភពចម្បងនៃជាតិដែកក្នុងអាហារប្រចាំថ្ងៃរបស់យើងគឺត្រី សាច់ និងបន្លែបៃតង។
ជាតិដែកដើរតួសំខាន់ក្នុងការអភិវឌ្ឍ និងលូតលាស់របស់រាងកាយ។ រាងកាយរបស់យើងប្រើជាតិដែកដើម្បីបង្កើត hemoglobin ដែលជាប្រូតេអ៊ីនក្នុងកោសិកាឈាមក្រហម ជួយដឹកនាំអុកស៊ីសែនពីសួតទៅផ្នែកផ្សេងទៀតនៃរាងកាយ។ ជាតិដែកក៏ជួយបង្កើត myoglobin ដែលជាប្រូតេអ៊ីនមួយប្រភេទទៀតដែលជួយផ្គត់ផ្គង់អុកស៊ីសែនទៅកាន់សាច់ដុំ ហើយរាងកាយរបស់យើងក៏ត្រូវការជាតិដែកដើម្បីផលិតអ័រម៉ូនមួយចំនួនដែរ។
មួយវិញទៀតប្រហែល ៦ភាគរយនៃជាតិដែកក្នុងរាងកាយរបស់យើង គឺជាប្រូតេអ៊ីនជាក់លាក់មួយចំនួនចាំបាច់សម្រាប់ប្រព័ន្ធផ្លូវដង្ហើម និងការធ្វើមេតាប៉ូលិសថាមពល និងក៏ជាសមាសធាតុរបស់អង់ហ្សីមដែលចូលរួមសំយោគខូឡាជែនផងដែរ។ ក្រៅពីនេះជាតិដែក ក៏ជួយឲ្យរាងកាយដំណើរការប្រព័ន្ធការពាររាងកាយបានត្រឹមត្រូវផងដែរ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
បើខ្វះជាតិដែកមានអ្វីកើតឡើង?
បញ្ហាស្លេកស្លាំងដោយខ្វះជាតិដែកជាបញ្ហាទូទៅមួយក្នុងចំណោមបញ្ហាស្លេកស្លាំងផ្សេងទៀត។ បញ្ហាស្លេកស្លាំងដោយខ្វះជាតិដែក គឺជាបញ្ហាសុខភាពមួយបង្កឡើងដោយការខ្វះខាតកោសិកាឈាមក្រហម។ កោសិកាឈាមក្រហមមាននាទីដឹកនាំអុកស៊ីសែនទៅកាន់ជាលិកាផ្សេងទៀតរបស់រាងកាយ។
បញ្ហាស្លេកស្លាំងនេះ គឺដោយសារតែរាងកាយមិនបានទទួលជាតិដែកគ្រប់គ្រាន់។ កាលណារាងកាយមិនបានទទួលជាតិដែកគ្រប់គ្រាន់ រាងកាយក៏មិនអាចផលិតកោសិកាឈាមក្រហមដែលអាចនាំយកអុកស៊ីសែនទៅកាន់ផ្នែកផ្សេងទៀតនៃរាងកាយបានដែរ។ ជាលទ្ធផលបញ្ហាខ្វះជាតិដែកនេះ នឹងធ្វើឲ្យយើងជួបអាការៈដូចជាអស់កម្លាំង និងហត់។
រោគសញ្ញាផ្សេងទៀតបណ្ដាលមកពីខ្វះជាតិដែក
រោគសញ្ញាខ្វះជាតិដែកអាចមានដូចជា៖
- ខ្សោយ អស់កម្លាំង
- ស្បែកស្លេកស្លាំង
- ឈឺទ្រូង ដង្ហក់ ឬហត់
- ឈឺក្បាល វិលមុខ ឬធេងធោង ជាដើម។
បើសិនជាខ្លួនយើងផ្ទាល់ ឬក៏កូនមានចេញរោគសញ្ញាសង្ស័យថាខ្វះជាតិដែក គួរប្រឹក្សាជាមួយគ្រូពេទ្យ។ យើងមិនគួរវិនិច្ឆ័យរោគសញ្ញាដោយខ្លួនឯងនោះទេ គួរស្វែងរកការប្រឹក្សាជាមួយគ្រូពេទ្យ ដើម្បីដឹងរោគសញ្ញាច្បាស់លាស់។
អត្ថបទគួរអាន៖
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- របៀបជ្រើសរើស ប្រភេទអាហារប្រូតេអ៊ីន សម្រាប់សុខភាពបេះដូង
- ជាតិដែករាងកាយកូនត្រូវការទៅតាមវ័យ ម៉ាក់ៗគួរដឹង
- តិចនិកការពារកូនពីបញ្ហាកង្វះជាតិដែក ប៉ាម៉ាក់គួរដឹង
- ក្មេងៗមានបញ្ហាខ្វះជាតិដែក អាចមានការលូតលាស់ខួរក្បាលយឺតយ៉ាវ
អាហារសម្បូរជាតិដែក
អាហារដែលសម្បូរជាតិដែកមានដូចជា៖
- សាច់ក្រហម សាច់ជ្រូក និងសាច់មាន់
- គ្រឿងសមុទ្រ
- សណ្ដែក
- ប្រភេទបន្លែស្លឹកបៃតង
- ទំពាំងបាយជូរក្រៀម និងនំប៉័ងបន្ថែមជាតិដែកជាដើម។
ជាធម្មតារាងកាយយើងស្រូបយកជាតិដែកពីសាច់ ជាងប្រភពផ្សេងទៀត។ បើសិនជាគ្នាយើងតមសាច់ គួរបន្ថែមបរិមាណបន្លែបៃតង ឬសណ្ដែកទៅក្នុងរបបអាហារ ដើម្បីឲ្យរាងកាយទទួលបានជាតិដែកគ្រប់គ្រាន់។
[embed-health-tool-bmr]