របបអាហារ

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 02, 2022

របបអាហារ - សំដៅលើ​ការ​ញ៉ាំ​ដែល​មាន​បរិមាណ និង​ពេលវេលា​ត្រឹមត្រូវ មិនមែន​ចេះតែញ៉ាំ​តាម​ចង់ ឬ​តាម​តែ​មាត់​ឃ្លាន​នោះ​ទេ មិន​អ៊ីចឹង វា​នឹង​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេងៗ។ នៅ​ផ្នែក​នេះ អ្នក​អាច​ស្វែងរក​គន្លឹះ​ជា​ច្រើន ជុំវិញ​ការ​គ្រប់គ្រងរបបអាហារ​ ធ្វើ​ឲ្យ​រក្សា​សុខភាព​មាំទាំ​បាន

ចំណេះដឹងទូទៅ

របបអាហារ

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព

ជា​រៀង​រាល់​ឆ្នាំ ខ្មែរ​យើង​តែង​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក​ ដែល​មាន​រយៈពេល​ចំនួន​​៣​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៤​កើត​ ១៥​កើត​ ដល់​ថ្ងៃ​១រោច​ ខែ​កក្តិក ដោយ​​ឡែក​ចំពោះ​ពិធី​អក​អំបុក​ សំពះ​ព្រះខែ​វិញ គេ​ប្រារព្ធ​ឡើង​នៅ​ពាក់​កណ្តាល​អាធ្រាត​ថ្ងៃ​ទី​១៥កើត​ ខែ​កក្តិក​ប៉ុណ្ណោះ ដោយ​មាន​រៀប​ចំ​​នូវ​​រណ្តាប់​សែន​​មួយ​ចំនួន​​រួម​មាន​ ចេក អំបុក​ ទឹក​ដូង និង​ផ្លែឈើ​ផ្សេងៗ និង​ទៀន​ ធូប​ ផ្កា​ភ្លី​ជា​ដើម។ យ៉ាង​ណា​មិញ តើ​យើង​មាន​​ដឹង​អត់​ថា ចេក អំបុក និង​ទឹក​ដូង​ មាន​អត្ថប្រយោជន៍​យ៉ាង​ណា​ខ្លះ​ចំពោះ​សុខភាព​? ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! គុណប្រយោជន៍​នៃ​អំបុក​ អំបុក​ជា​អាហារ​ដ៏​មាន​សារៈសំខាន់ និង​មិ​នអាច​ខ្វះ​បាន​​នៅ​ក្នុង​ពិធី​ «សំពះ​ព្រះ​ខែ និង​អក​អំបុក»។ ជា​ទូទៅ ខ្មែរ​យើង​និយម​ធ្វើ​អំបុក​​នៅ​ពេល​ច្រូត​ស្រូវ​ដើម​ដៃ និង​ជា​ស្រូវ​ដំណើប​ថ្មី ឬ​ជួនកាល​ក៏​មាន​ស្រូវ​ខ្សាយ​ខ្លះ​ដែរ។ ជា​ដំបូង យើង​ត្រូវ​យក​ស្រូវ​ស្រស់​មក​លីង​ក្នុង​អំបែង ឬ​ខ្ទះ រហូត​ដល់​ស្រូវ​ចាប់ផ្តើម​ផ្ទុះ ទើប​ចាក់​ស្រូវ​ទៅ​ក្នុង​ត្បាល់​ រួច​ធ្វើ​ការ​ដាល់​។ នៅ​ពេល​ដែល​អំបុក​ពៀច​សំប៉ែត និង​ខ្ទាត់​សម្បក​ស្រូវ​ចេញ​អស់​ ទើប​ឈប់​ ហើយ​បារ​ដាក់​ចង្អេរ ទើប​យក​ទៅ​អុំ​បន្ត។ ពិត​ណាស់​ ត្បិត​ថា​​ការ​ធ្វើ​អំបុក​មិន​ងាយ​ស្រួល​ប៉ុន្មាន​មែន​ ប៉ុន្តែ​អំបុក​មាន​គុណប្រយោជន៍​ច្រើន​យ៉ាង​ដល់​សុខភាព​ដែល​គ្នា​យើង​មិន​គួរ​មើល​រំលង​​ […]

អត្ថបទផ្សេងទៀតពី របបអាហារ

រូបមន្តសុខភាព

ស្វែងរក របបអាហារ

អាហារូបត្ថម្ភ

ផ្លែឈើ៥ប្រភេទសម្បូរលើទីផ្សារ និងផ្ដល់អត្ថប្រយោជន៍ច្រើនដល់សុខភាព

បើនិយាយពីផ្លែឈើមានច្រើនប្រភេទណាស់ដែលយើងអាចញ៉ាំបាន គ្រាន់តែផ្លែឈើខ្លះយើងអាចញ៉ាំបានដោយផ្ទាល់ ខ្លះទៀតច្នៃចេញជាអាហារសម្រន់ ហើយក៏អាចចេញជាភេសជ្ជៈផងដែរ ប៉ុន្ដែគុណប្រយោជន៍របស់វានៅរក្សាបានដដែល។ តួយ៉ាងដូច​ជា​ផ្លែឈើចំនួន៥​ប្រ​ភេទ​​​នេះ​សម្បូរសារធាតុចិញ្ចឹម និង ល្អសម្រាប់សុខភាព។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.ផ្លែត្របែក ផ្លែត្របែករាប់ចាប់ពីសម្បកដល់សាច់ខាងក្នុង មានផ្ទុកប្រូតេអ៊ីនច្រើន ក្នុងនោះក៏មានវីតាមីន C, D, E, K និងពពួកហ្វៃប៊ឺ ល្អសម្រាប់សុខភាព។ ត្របែកមួយផ្លែទម្ងន់១០០ក្រាម មានផ្ទុកប្រូតេអ៊ីន ២,៦ក្រាម ជាតិហ្វៃប៊ឺ ៥,៤​ក្រាម និង រ៉ែប៉ូតាស្យូម ៤៥៨ មិល្លីក្រាម។ ការសិក្សាបានបង្ហាញថា ផ្លែឈើមួយប្រភេទនេះ ក៏មានអត្ថប្រយោជន៍​ជួយពង្រឹងការលូតលាស់កោសិកាសាច់ដុំ និងជួយសរសៃឈាមផងដែរ។ ដោយសារតែផ្លែត្របែកមាន​ជាតិសរសៃច្រើន ពិបាកដល់ប្រព័ន្ធរំលាយអាហារក្នុងការរំលាយ ដូច្នេះការញ៉ាំផ្លែត្របែក ត្រូវបានកំណត់មិនឲ្យច្រើនពេកនោះទេ ព្រោះអាចបង្កជាចុកពោះបាន។ ២.ផ្លែប៊ឺ ផ្លែប៊ឺជាប្រភេទផ្លែឈើដែលមានភាពពេញនិយមច្នៃចេញជាភេសជ្ជៈ មានរសជាតិឆ្ងាញ់ មិនត្រឹមតែប៉ុណ្ណោះក៏មានអត្ថប្រយោជន៍ច្រើនដល់សុខភាពផងដែរ។ បរិមាណផ្លែប៊ឺ១០០ក្រាម មានផ្ទុកប្រូតេអ៊ីន ២,៦ក្រាម ហ្វៃប៊ឺ៦,៧​ក្រាម និងពពួករ៉ែកាល់ស្យូម ប៉ូតាស្យូម ជាច្រើន។ បន្ថែមពីលើនេះ ផ្លែប៊ឺក៏មានផ្ទុកជាមួយនឹងអាស៊ីតខ្លាញ់ អូមេហ្គា៣ ល្អសម្រាប់សុខភាពបេះដូង និងភ្នែក។ [embed-health-tool-bmr] ៣.ផ្លែចេក ផ្លែចេកមានអត្ថប្រយោជន៍ច្រើនណាស់សម្រាប់សុខភាព ព្រោះមានសារធាតុចិញ្ចឹមសំខាន់ៗ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ទឹករ៉ែធម្មជាតិមានគុណសម្បត្តិខុសពីទឹកធម្មតាបែបណាខ្លះ?

គ្រប់​ភាវៈ​មាន​ជីវិត​ទាំង​អស់​នៅ​លើ​ផែន​ដី​ត្រូវ​ការ​ទឹក​ដើម្បី​រស់​​។ ដូច​គ្នា​យើង​ដឹង​ហើយ​ថា​ទឹក​មិន​ត្រឹម​តែ​​មាន​សារសំខាន់​សម្រាប់​ដំណើរ​ការ​រាង​កាយ​ប៉ុណ្ណោះ​ទេ​ តែ​ក៏​ផ្ដល់​នូវ​សារជាតិ​ចិញ្ចឹម​សំខាន់​ៗ​មួយ​ចំនួន​ដល់​រាង​កាយ​ផង​ដែរ​។ ថ្វីបើ​មនុស្ស​ភាគ​ច្រើន​នៅ​ទី​ក្រុង​ ឬ​ទី​ប្រជុំ​ជន មាន​ទឹក​ស្អាត​ប្រើ​ប្រាស់ ឬ​ប្រ​ជា​ជន​នៅ​តាម​តំបន់​ផ្សេង​ទៀត​អាច​ប្រើ​ប្រាស់​ទឹក​ដាំ​ពុះ​បាន​ហើយ​ក៏​ដោយ ក៏​នៅ​មាន​ប្រ​ជា​ពល​រដ្ឋ​មួយ​ចំនួន​បាន​ជ្រើស​រើស​ទឹក​រ៉ែ​ធម្មជាតិ​សម្រាប់​ញ៉ាំ​ប្រចាំ​ថ្ងៃ ដោយ​ជឿ​ថា​ទឹក​រ៉ែ​មាន​គុណ​សម្បត្តិ​ច្រើន​ជាង​ទឹក​ធម្មតា​។ បើ​អីចឹង តើ​ទឹក​រ៉ែ​ធម្មជាតិ​មាន​គុណ​សម្បត្តិ​លើស​ទឹក​ធម្មតា​កម្រិត​ណា?​ ទឹក​ធម្មតា​ ឬ​​​ ទឹកបរិសុទ្ធ ​ទឹក​ស្អាត​ធម្មតា​ដែល​យើង​ប្រើ​ប្រាស់​នៅ​តាម​ផ្ទះ​សព្វ​ថ្ងៃ​អាច​ត្រូវ​បាន​ទាញ​យក​ពី​ប្រភព​ទឹក​លើ​ដី​ដូច​ជា​ស្ទឹង​ បឹង​ ឬ​ទន្លេ​ ហើយ​ក៏​អាច​ទាញ​យក​ពី​ប្រភព​ទឹក​ក្រោម​ដី​ផង​ដែរ​​។ ​ ទឹក​ដែល​ទាញ​ពី​ប្រភព​ទាំង​នេះ​ត្រូវ​បញ្ជូន​ទៅ​កាន់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អាត​ដើម្បី​សម្លាប់​មេរោគ​មុន​នឹង​បញ្ជូន​ទៅ​តាម​លំនៅ​ដ្ឋាន​របស់​ប្រ​ជា​ពល​រដ្ឋ តាម​រយៈ​បំពង់​ក្រោម​ដី​​។ ដូច​គ្នា​ដែរ​ទឹក​ស្អាត​អាច​ត្រូវ​គេ​បន្ថែម​នូវ​សារធាតុរ៉ែ​ចាំបាច់​មួយ​ចំនួន​​ ដូច​ជា​កាល់ស្យូម ម៉ាញ៉េ​ស្យួម និង​ប៉ូតាស្យូម​ផង​ដែរ ដែល​គេ​អាច​ហៅ​បាន​ថា​ជាប្រភេទ​ទឹក​រ៉ែ​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ទឹក​រ៉ែធម្មជាតិ ទឹក​រ៉ែធម្មជាតិ ​ដែលល្អភាគច្រើនស្ថិតនៅតំបន់ប្រជុំភ្នំ និងតំបន់ប្រជុំថ្មក្រោមដីធម្មជាតិដោយត្រូវឆ្លងកាត់ការរុករកដោយអ្នកជំនាញឯកទេសប្រកបដោយបទពិសោធន៏ ដែលគេជឿថាមិនមានការបំពុលឬមិនរងគ្រោះដោយសារធាតុគីមីកសិកម្មជាដើម។ ទឹករ៉ែធម្មជាតិអាចមានផ្ទុកជាតិរ៉ែច្រើនប្រភេទហើយទឹកប្រភេទនេះផ្តល់កម្រិតសារធាតុរ៉ែខ្ពស់ជាងទឹកធម្មតាដែលចាំបាច់សម្រាប់រាងកាយ។ ជាតិ​រ៉ែ​ធម្មជាតិភាគច្រើន​ឃើញ​ក្នុង​ទឹក​រ៉ែ​រួម​មាន៖ កាល់ស្យូម ម៉ាញ៉េស្យូម ប៉ូតាស្យូម សូដ្យូម ប៊ីកាបូនណាត ជាតិ​ដែក ជាតិ​ស័ង្កសី ខុស​ពី​ទឹក​ធម្មតា ទឹក​រ៉ែ​ធម្មជាតិ​ត្រូវ​ច្រក​ដប​នៅ​ឯ​ទី​តាំង​នៃ​ប្រភព​ទឹកតែ​ម្ដង​ ហើយគ្នា​យើង​​មួយ​ចំនួន​ជ្រើស​រើស​យក​ទឹក​រ៉ែប្រភេទ​នេះ​ ​ដោយ​សារ​តែ​កម្រិត​សុទ្ធ​របស់​វា​ និង​មិន​ប្រើ​​ជាតិ​គីមី​​ដើម្បី​ចម្រោះ​។ធម្មជាតិរមែងផ្តល់អោយយើងនូវអ្វីដែលយើងត្រូវការ ហើយល្អជានិច្ចនិង​ជឿ​ថា​ទឹក​រ៉ែ​ធម្មជាតិ​ផ្ដល់​គុណសម្បត្តិ​ជា​ច្រើន​យ៉ាង​ផ្សេង​ទៀត​ដល់​សុខភាព​។ គុណសម្បត្តិ​ទឹក​រ៉ែ​ធម្មជាតិ សម្បូរ​ម៉ាញ៉េស្យូម៖ ទាំង​ទឹក​រ៉ែ​ និង​ទឹក​ធម្មតា សុទ្ធ​តែ​ជា​ប្រភព​នៃ​សារធាតុ​ម៉ាញ៉េស្យូម។ សារធាតុ​នេះ ​មាន​សារៈសំខាន់​ណាស់​ជួយសម្រួល​សម្ពាធ​ឈាម កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​មុខងារ​សរសៃ​ប្រសាទ។ ប្រភព​ខ្លះ​អាច​មាន​កម្រិត​ម៉ាញ៉េ​ស្យូម​តិច​ ឬ​ច្រើន​ខុស​ៗ​គ្នា ខណៈ​កម្រិត​ម៉ាញ៉េស្យូម​ក្នុង​ទឹក ​អាច​នៅ​ចន្លោះ​ពី ១ មិល្លីក្រាម​/លីត្រ […]


រូបមន្តសុខភាព

មួយថ្ងៃញ៉ាំចេកបាន៣ផ្លែ ផ្ដល់អត្ថប្រយោជន៍សុខភាពដ៏ច្រើនលើសលប់

ចេកគឺជាផ្លែឈើមួយប្រភេទដែលសម្បូរមានលក់លើទីផ្សារ តម្លៃវិញក៏ធូរថ្លៃ មិនត្រឹមតែប៉ុណ្ណោះអត្ថប្រយោជន៍ក៏មានច្រើនសម្រាប់សុខភាពផងដែរ។ ការបង្កើតទម្លាប់ញ៉ាំចេកឲ្យបាន ៣ផ្លែក្នុងមួយថ្ងៃអាចជួយដល់សុខភាពរាងកាយ បង្កើនថាមពល ពិសេសសម្រាប់អ្នកហាត់កីឡា និងការប្រើប្រាស់កម្លាំង បែកញើសច្រើនជាប្រចាំតែម្ដង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចេកមួយផ្លែទម្ងន់ ១២០ក្រាម មានសារធាតុចិញ្ចឹមសំខាន់ៗដូចជា៖ កាឡូរី ១០៦ កាបូអ៊ីដ្រាត ២៧ក្រាម ជាតិសរសៃ៣,២ក្រាម ប្រូតេអ៊ីន ១,៤ក្រាម ប៉ូតាស្យូម ៤០០ មិល្លីក្រាម ម៉ាញ៉េស្យូម ៣៥ មិល្លីក្រាម ខ្លាញ់ ០,៤ក្រាម រាងកាយរបស់យើងរាល់ថ្ងៃ រាប់ចាប់ពីវ័យ ១៦ឆ្នាំ ដល់៦០ឆ្នាំ ត្រូវការប៉ូតាស្យូមចន្លោះពី៣០០០ ទៅ ៤០០០ មិល្លី​ក្រាម និង ម៉ាញ៉េស្យូម ៤៥០មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ ខណៈដែលចេក៣ផ្លែអាចផ្ដល់ប៉ូតាស្យូមដល់ទៅ ១២០០មិល្លីក្រាម និងម៉ាញ៉េស្យូម ១០៥ មិល្លីក្រាម ដូច្នេះគឺជាអាហារូបត្ថម្ភល្អសម្រាប់សុខភាព។ [embed-health-tool-heart-rate] អត្ថប្រយោជន៍ប៉ូតាស្យូម និងម៉ាញ៉េស្យូមក្នុងរាងកាយ គ្រប់គ្រងសម្ពាធឈាម និងជាតិស្ករក្នុងឈាម រក្សាមុខងារសរសៃប្រសាទ រក្សាចលនាចង្វាក់បេះដូង និងសាច់ដុំ គ្រប់គ្រងតុល្យភាពសារធាតុរាវក្នុងរាងកាយ […]


រូបមន្តសុខភាព

សារធាតុសំខាន់៣ប្រភេទជួយឲ្យមានចំណង់អាហារឡើងវិញ

សម្រាប់អ្នកដែលមានរាងស្គមៗមិនសូវឃ្លានអាហារ ហើយមានបំណងចង់ឡើងគីឡូ អាចមកស្គាល់សារធាតុសំខាន់បីប្រភេទនេះ ហើយក៏ជាវីធីសាស្ដ្រតាមបែបធម្មជាតិ ជួយឲ្យអ្នកស្គមឆាប់មានចំណង់អាហារឡើងវិញ និងសុខភាពល្អផងដែរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.រ៉ែស័ង្កសី រ៉ែស័ង្កសីគឺជាសារធាតុម្យ៉ាងដើរតួយ៉ាងសំខាន់ក្នុងរាងកាយ ជួយឲ្យរាងកាយមានភាពរឹងមាំ សក់ ស្បែក និងសាច់ដុំ មានសុខភាពល្អ។ មិនត្រឹមតែប៉ុណ្ណោះ ក៏ជួយយើងឆាប់មានចំណង់អាហារផងដែរ។ ម្យ៉ាងវិញទៀតការថយចុះចំណង់អាហារក៏ជារោគសញ្ញាមួយដែលបង្ហាញថា រាងកាយរបស់យើងកំពុងតែខ្វះសារធាតុរ៉ែមួយប្រភេទនេះផងដែរ។ យើងអាចស្វែងរកសារធាតុសំខាន់មួយនេះនៅក្នុងរបបអាហារដូចជា អយស្ទ័រ បង្កង ក្ដាម គ្រាប់ធញ្ញជាតិ ទឹកដោះគោ សាច់ទ្រូងមាន់ និងសាច់ជៀមផងដែរ។ ២.វីតាមីន B1 មានបញ្ហាខ្សោយចំណង់អាហារក៏បណ្ដាលមកពីខ្វះវីតាមីន B1។ វីតាមីន B1 គឺជាវីតាមីនមួយប្រភេទក្នុងចំណោមវីតាមីនផ្សេង​ទៀត​ ដែលមានមុខងារជួយឲ្យឆាប់មានចំណង់អាហារ និង​ជួយឲ្យរាងកាយឆាប់ឡើងគីឡូផងដែរ។ វីតាមីន B1 ច្រើនមាននៅក្នុងរបបអាហារដូចជា​សណ្ដែក បន្លែ ផ្លែឈើស្រស់ ទឹកដោះគោ ស៊ុត និងស្រូវសាលីជាដើម។ ដោយឡែកថ្វីដ្បិតវីតាមីន B1 ជួយឲ្យយើងឆាប់មានចំណង់អាហារ ប៉ុន្ដែយើងក៏មិនអាចញ៉ាំវាច្រើនពេកនោះដែរ ព្រោះអាចប៉ះពាល់ដល់សុខភាពយើងវិញ ដូចជា អាការៈរាគ ក្អួត និងចង្អោរ។ ៣.អាស៊ីតខ្លាញ់អូមេហ្គា៣ អាស៊ីតខ្លាញ់អូមេហ្គា៣មានអត្ថប្រយោជន៍ច្រើនសម្រាប់សុខភាព ក្នុងនោះក៏ជួយ​ដល់សុខភាពប្រព័ន្ធរំលាយអាហារ បេះដូង និងខួរក្បាល។ លើសពីនោះទៀតក៏ជួយឲ្យយើងឆាប់មានចំណង់អាហារ […]


អាហារូបត្ថម្ភ

គួរដឹង! កត្ដាទាំងនេះអាចបណ្ដាលឲ្យខ្វះវីតាមីន C

វីតាមីនC គឺជាសារធាតុចិញ្ចឹមមាននៅក្នុងពពួកផ្លែឈើស្រស់ និងប្រភេទបន្លែបៃតងក្នុងរបបអាហាររបស់យើងប្រចាំថ្ងៃ។ ថ្វីដ្បិតសារធាតុនេះសម្បូរពិតមែន ប៉ុន្ដែរាងកាយរបស់យើងមិនអាចរក្សាវាទុកបានយូនោះទេ ហេតុនេះហើយទើបចាំបាច់ត្រូវតែញ៉ាំអាហារដែលមានជាតិវីតាមីន C ឲ្យបានរាល់ថ្ងៃ ទោះតិចឬច្រើន។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ជាមធ្យមសម្រាប់មនុស្សពេញវ័យត្រូវការវីតាមីន C ៧៥ មិល្លីក្រាមសម្រាប់បុរស ៩០មិល្លីក្រាមសម្រាប់ស្រ្ដី និង ១២០​មិល្លី​ក្រាមសម្រាប់អ្នកមានផ្ទៃពោះ ក្នុង​មួយ​ថ្ងៃ។ ដូច្នេះកាលណារាងកាយយើង ទទួលបានវីតាមីន C តិចជាងតម្រូវការចន្លោះចាប់ពី២ខែទៅ ៣ខែ នោះរាងកាយនឹងបង្ហាញរោគសញ្ញា ដូចជា មានអារម្មណ៍ចុះខ្សោយ អស់កម្លាំង មួរម៉ៅ ​(ទារក) ស្បែកស្ងួត ងាយជាំ ថប់ៗដង្ហើម ចុះខ្សោយប្រព័ន្ធភាពស៊ាំ និងគេងលក់មិនស្កប់ស្កល់ជាដើម។ កត្ដាសំខាន់ៗបណ្ដាលឲ្យរាងកាយខ្វះវីតាមីន C ដោយសារតែរាងកាយរបស់យើងមិនអាចផលិតវីតាមីន C បានដោយខ្លួនឯង និងមិនអាចរក្សាទុកបានយូរសម្រាប់​​ប្រើប្រាស់ ដូច្នេះការបំពេញតម្រូវការរាងកាយ គឺត្រូវពឹងផ្អែកលើរបបអាហារប្រចាំថ្ងៃ និងពពួកអាហារបំប៉នទាំងស្រុង។ រាងកាយរបស់យើងក៏ងាយនឹងខ្វះវីតាមីន C បានដែរ ក្នុងករណីដូចជា៖ របបអាហារប្រចាំថ្ងៃមានកម្រិតវីតាមីន C ទាប ស្ដ្រីមានផ្ទៃពោះ ការបំបៅដោះ មានរបួសហូរឈាមច្រើន […]


រូបមន្តសុខភាព

អាហារ ៧ ប្រភេទ សម្បូរសារធាតុរ៉ែល្អៗសម្រាប់សុខភាព

ញ៉ាំអាហាររាល់ថ្ងៃ យើងក៏ត្រូវស្គាល់ពីប្រភេទអាហារដែលអាចផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាព។ តួយ៉ាង​​​ពពួកអាហារដែលសម្បូរទៅដោយសារធាតុរ៉ែសំខាន់ៗ ដែលរាងកាយយើងត្រូវការទាំងនោះមាន កាល់ស្យូម ផូស្វ័រ ប៉ូតាស្យូម សូដ្យូម ក្លរ ម៉ាញ៉េស្យូម ដែក ស័ង្កសី អ៊ីយ៉ូត ស្ពាន់ ម៉ង់ហ្គាណែស និង សេលេញ៉ូមជាដើម ហើយរ៉ែទាំងអស់នេះអាចមាននៅក្នុងរបបអាហារមួយ​ចំនួន​។​ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.យ៉ាអ៊ួ យ៉ាអ៊ួគឺជាប្រភេទអាហារសម្រន់ដែលសម្បូរទៅដោយរ៉ែកាល់ស្យូម។ យ៉ាអ៊ួ ២៤៥ក្រាម មាន​កម្រិត​កាល់ស្យូម​ដែល​​​អាចបំពេញតម្រូវការប្រើប្រាស់របស់រាងកាយប្រចាំ​ថ្ងៃ​បានដល់ទៅ ៣៤% ។ មិនត្រឹមតែប៉ុណ្ណោះ យ៉ាអ៊ួក៏ជាប្រភពអាហារផ្ដល់នូវប្រូតេអ៊ីន និងសារជាតិចិញ្ចឹមជាច្រើនផ្សេងទៀតផងដែរ។ ២.គ្រាប់ធញ្ញជាតិ អាហារសម្រន់មានពពួកគ្រាប់ធញ្ញជាតិដូចជា គ្រាប់ល្ពៅ គ្រាប់ផ្កាឈូករ័ត្ន គ្រាប់អាល់ម៉ុន និងផ្សេងៗច្រើនទៀត គឺជាប្រភពផ្ដល់ជាតិដែក។ រ៉ែប្រភេទនេះមានមុខងារពិសេសជួយបង្កើនកោសិកាគ្រាប់ឈាមក្រហមបានល្អ។ ៣. ចេក ចេកជាប្រភពអាហារដែលផ្ដល់នូវប៉ូតាស្យូមបានច្រើន ព្រោះក្នុងបរិមាណចេកមួយផ្លែជាមធ្យមមានកម្រិត​ប៉ូតាស្យូម ៤២២មិល្លីក្រាម។ ប៉ូតាស្យូមផ្ដល់អត្ថប្រយោជន៍ចំពោះខួរក្បាល បេះដូង ប្រព័ន្ធប្រសាទ និងសាច់ដុំឲ្យធ្វើការបានល្អ។ សម្រាប់វ័យជំទង់ត្រូវការប្រើប្រាស់ប៉ូតាស្យូមប្រចាំថ្ងៃយ៉ាងហោច ២៥០០មិល្លីក្រាម។ ដូច្នេះយើង​គួរញ៉ាំចេកក្នុងមួយថ្ងៃយ៉ាងហោចឲ្យបាន៥ ទៅ ៦ផ្លែ។ ៤.សាច់ ប្រភេទសាច់ មានដូចជា សាច់គោ សាច់ជ្រូក សម្បូរទៅដោយរ៉ែស័ង្កសី។ បរិមាណសាច់១០០ក្រាម […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

អ្នកមានជំងឺទឹកនោមផ្អែម អាចញ៉ាំតែខ្មៅ ឬតែបៃតងបានអត់?

តែទាំងពីរប្រភេទមិនថា តែខ្មៅ ឬតែបៃតង គឺសុទ្ធតែមានអត្ថប្រយោជន៍ចំពោះសុខភាព ក្នុងនោះជួយការពារជំងឺមហារីក ជំងឺវង្វេងតាមវ័យ និងរួម​ចំណែកការពារពីជំងឺទឹកនោមផ្អែមប្រភេទ២បានផងដែរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ជំងឺទឹកនោមផ្អែមប្រភេទ២ កើតឡើងបណ្ដាលមកពី កម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ ដែលអ័រម៉ូនអាំងស៊ុយ​លីន មិនអាចរំញោចសរីរាង្គកាយទាញយកជាតិស្ករទាំងនោះទៅប្រើប្រាស់ការបាន ទើបបង្កឲ្យកើតជំងឺទឹកនោមផ្អែមប្រភេទ២។ ការសិក្សាមួយធ្វើឡើងនៅប្រទេសជប៉ុនបានបង្ហាញថា ផឹកតែជាប្រចាំថ្ងៃយ៉ាងហោច៦ពែង ជួយកាត់បន្ថយឱកាស នៃការកើតជំងឺទឹកនោមផ្អែមប្រភេទ២ ដល់ទៅ​ ៣៣% តិចជាងអ្នក​ដែល​ផឹក​តែ​តិច​ជាង​មួយពែង​ក្នុង​មួយ​សប្ដាហ៍។ របាយការណ៍សិក្សាស្រ​ដៀងគ្នានៅប្រទេសតៃវ៉ាន់ ក៏បញ្ជាក់ដែរថា អ្នកដែលនិយម​ផឹកតែបៃតងជាប្រចាំអស់រយៈពេញ ១ទសវត្សរ៍អាចកាត់បន្ថយការប្រឈមឡើងជាតិខ្លាញ់ និង កើតជំងឺទឹកនោមផ្អែម តិចជាង អ្នកមិនបានផឹក។ ជាក់ស្ដែងណាស់​តែ​បៃតង ១ពែងចំណុះ ២០០មីល្លីលីត្រ មានផ្ទុកសារធាតុ Polyphenols ចន្លោះពី ១៧ ទៅដល់ ១៤០ មិល្លីក្រាម ដែលបញ្ជាក់បានថា តែបៃតងជាប្រភពផ្ដល់​សារធាតុមួយប្រភេទនេះ។ អ្នកស្រីវេជ្ជបណ្ឌិត Suzanne Steinbaum ឯកទេសជំងឺបេះដូង មានប្រសាសន៍ថា ការជ្រើសតែញ៉ាំជាប្រចាំថ្ងៃ ពិសេសតែបៃតង គឺជាមធ្យោបាយល្អ បញ្ចុះជាតិស្ករ និង កាត់បន្ថយការវិវត្ដជំងឺទឹកនោមផ្អែមប្រភេទ​២បាន។ ហេតុ​ដូច្នេះ​ហើយ​ […]


រូបមន្តសុខភាព

៦ចំណុទាក់ទងនឹងការហូបចុកប្រចាំថ្ងៃ អ្នកជំងឺទឹកនោមផ្អែមគួរដឹង

ការហូបចុកប្រចាំថ្ងៃ សម្រាប់អ្នកជំងឺទឹកនោមផ្អែមត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជាងអ្នកសុខភាពធម្មតា ព្រោះបារម្ភពីការកើនឡើងកម្រិតជាតិស្ករក្នុងឈាម ដែលអាចបង្កគ្រោះថ្នាក់។ តួយ៉ាងការជ្រើសរើសប្រភេទអាហារ គឺត្រូវជៀសវាងអាហារ ណាដែលមានជាតិផ្អែមខ្លាំង អាហារមានកាបូអ៊ីដ្រាតខ្ពស់ ជាតិខ្លាញ់ និង លក្ខខណ្ឌផ្សេងៗមួយចំនួនទៀត។ ខាងក្រោមជាចំណុចសំខាន់ទាំង៦ដែលអ្នកជំងឺទឹកនោមផ្អែមគួរអនុវត្ដ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.អាហារប្រៃ អ្នកជំងឺទឹកនោមផ្អែមទាំងពីរប្រភេទ ត្រូវជៀសវាងការញ៉ាំអាហារប្រៃ ព្រោះថាប្រភេទអាហារប្រៃអាចបណ្ដាលឲ្យសម្ពាធឈាមកើនឡើង បង្កឲ្យប៉ះពាល់ដល់ បេះដូង និងខួរក្បាល។ ពិសេសសម្រាប់​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម កាន់តែប្រឈមខ្លាំងជាងអ្នកសុខភាពធម្មតា។ ចូរកំណត់បរិមាណនៃការប្រើប្រាស់អំបិល ក្នុងមួយថ្ងៃមិនឲ្យលើសពី ៦ក្រាមក្នុងរបបអាហារ​ទាំង​បីពេលរ។ ២.ពពួកសាច់ក្រហម និងសាច់កែច្នៃ សាច់ក្រហម និងសាច់កែច្នៃជាប្រភេទអាហារ ដែលបង្កផលប៉ះពាល់ខ្លាំងចំពោះបេះដូង ហើយ​ក៏អាចប៉ះពាល់ដល់ជំងឺទឹកនោមផ្អែមផងដែរ។ ចំពោះសាច់ក្រហមអ្នកជំងឺទឹកនោមផ្អែមអាចញ៉ាំបាន ប៉ុន្ដែក្នុងបរិមាណតិច សាច់ក្រហម​ទាំងនោះមាន សាច់គោ និងសាច់ចៀមជាដើម។ ចំពោះសាច់កែរច្នៃ អ្នកជំងឺមិនគួរញ៉ាំនោះទេ ដូចជា ពពួកសាច់ក្រក ប្រហិត ហតដក ព្រោះសាច់ទាំងនោះមានផ្ទុកសារធាតុ កាបូអ៊ីដ្រាតច្រើន ធ្វើឲ្យអ្នកជំងឺប្រឈមនឹង​ការកើនឡើងជាតិខ្លាំង។ ៣.ញ៉ាំបន្លែផ្លែឈើ អ្នកជំងឺទឹកនោមផ្អែមអាចញ៉ាំបន្លែ និងផ្លែឈើបានធម្មតាក្នុងបរិមាណមធ្យម។ កន្លងមកមានការលើកឡើងពីការព្រួយបារម្ភចំពោះប្រភេទផ្លែឈើដែលមានរស់ជាតិផ្អែមខ្លាំង ដូចជា ផ្លែម្នាស់ ផ្លែប៉ោម ផ្លែចេក ផ្លែក្រូច ដែលអាចប្រឈមនឹងការកើនឡើងជាតិស្ករក្នុងឈាម។ ប៉ុន្ដែមិនដូច្នោះទេ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

អ្នកមានជំងឺ​ទឹកនោមផ្អែម គួរជៀសវាង ឬកាត់បន្ថយអាហារប្រភេទណាខ្លះ?

សម្រាប់​អ្នកមាន​ជំងឺទឹកនោមផ្អែម ជា​ការ​ណែ​នាំ​គឺត្រូវចៀស​វា​ង​អាហារ​ដែលសម្បូរ​ជាតិ​ស្ករ ឬ​កាបូអ៊ីដ្រាត ដោយ​បារម្ភ​ថាជាតិ​ស្ករ​ក្នុង​ឈាម​នឹង​កើន​ឡើងធ្វើ​ឲ្យ​ពិបាក​គ្រប់​គ្រង​។​ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ជាក់ស្ដែងណាស់វិធីសាស្ដ្រការពារការកើនឡើងជាតិស្ករក្នុងឈាមខ្ពស់របស់អ្នកជំងឺទឹកនោមផ្អែម គឺការគេចឲ្យផុតពីពពួកអាហារណាមានកម្រិតកាបូអ៊ីដ្រាត​ខ្ពស់​ ព្រោះអាហារសម្បូរកាបូអ៊ីដ្រាត រាងកាយអាចបំបែក និងងាយបំប្លែងទៅជាជាតិស្ករនៅក្នុងឈាមខ្ពស់​ដែរ​។ តើគេចែកប្រភេទអាហារកាបូនអ៊ីដ្រាតប៉ុន្មានប្រភេទ? យោងតាមរបាយការណ៍ពីម CDC អាមេរិកបានបែងចែករបបអាហារកាបូនអ៊ីដ្រាតជាបីប្រភេទសំខាន់ៗ ដូចជា៖ ១.ជាតិស្ករ៖ ប្រភេទអាហារផ្ដោតសំខាន់ទៅលើកម្រិតជាតិស្ករ មិនថាជាតិស្ករធម្មជាតិចេញពីផ្លែឈើស្រស់ បន្លែ ទឹកដោះគោ និង អាហារច្នៃប៉ុណ្ណោះទេ គឺត្រូវរាប់បញ្ចូលទាំងអស់ ហើយអាចបង្កឲ្យកើនឡើងជាតិស្ករក្នុងឈាមបាន គ្រាន់តែបរិមាណតិច ឬច្រើនតែប៉ុណ្ណោះ។ ២.ជាតិម្សៅ៖ អាហារដែលមានជាតិម្សៅ ក៏ជាប្រភេទអាហារដែលអាចបណ្ដាលឲ្យកម្រិតជាតិស្ករក្នុងឈាមឡើងបានដែរ ប៉ុន្ដែក្នុងកម្រិតមធ្យម។ អាហារទាំងនោះមានដូចជា ពពួកដំឡូង បាយ នំប៉័ង គ្រាប់ធញ្ញជាតិគ្រៀម ស្រស់ បន្លែ និង ពោតជាដើម។ ៣.ជាតិសរសៃ៖ ដែលមាននៅក្នុងបន្លែ ផ្លែឈើស្រស់ គឺមិនបង្កឲ្យកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់នោះទេ។ ថ្វីដ្បិតជាតិសរសៃអាចពន្យឺត ការបំបែកអាហារក្នុងក្រពះពោះវៀន ប៉ុន្ដែសារធាតុនេះគឺល្អសម្រាប់សុខភាពអ្នកជំងឺទឹកនោមផ្អែមប្រភេទ២។ តាមការស្រាវជ្រាវពីសាកលវិទ្យាល័យរដ្ឋ Ohio សហរដ្ឋអាមេរិក បានធ្វើការពិសោធន៍ទៅលើអ្នកស្ម័គ្រចិត្ត ១៦នាក់ ដោយតាមដានមើលពីរបបអាហាររបស់ពួកគេរយៈពេល១ខែ។ អ្នកស្ម័គ្រចិត្តពាក់កណ្តាលបរិភោគអាហារដែលមានជាតិកាបូអ៊ីដ្រាតតិចជាង ២៣៤ក្រាមក្នុងមួយថ្ងៃ និង ពាក់កណ្ដាលទៀត ញ៉ាំច្រើន […]


រូបមន្តសុខភាព

ពោតបារាំងមានគុណប្រយោជន៍ដ៏អស្ចារ្យ សម្រាប់អ្នកមានបញ្ហាទល់លាមក

ទល់លាមកគឺជាបញ្ហាសុខភាពបណ្ដាលមកពីបម្រែបម្រួលមុខងារពោះវៀនធំ មិនអាចបញ្ចេញកាកសំណល់មកក្រៅបានទៀងទាត់។ បញ្ហានេះបណ្ដាលមកពី លាមកមានកំហាប់ខ្ពស់ ស្ងួត រឺង គ្មានជាតិទឹក បង្កការលំបាកក្នុងពេលបន្ទោបង់។ ក្នុងករណីនេះតើបន្លែពោតបារាំងអាចជួយបានដែរឬទេ? ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! តើពោតបារាំងមានផ្ទុកសារធាតុសំខាន់អ្វីខ្លះ? ពោតបារាំងជាបន្លែបៃតងមួយប្រភេទ សម្បូរសាធាតុចិញ្ចឹមច្រើន ដែលផ្ដល់អត្ថប្រយោជន៍ដល់សុខភាព និងប្រព័ន្ធរំលាយអាហារទាំងមូល។ សារធាតុសំខាន់ទាំងនោះមានដូចជា៖ កាល់ស្យូម ផ្ដល់អត្ថប្រយោជន៍ដល់ ឆ្អឹង និង ធ្មេញ ជាតិដែក ផ្ដល់អត្ថប្រយោជន៍ដល់ ឈាម និងផលិតកោសិកាគ្រាប់ឈាមក្រហម ប៉ូតាស្យូម ផ្ដល់អត្ថប្រយោជន៍ជួយរក្សាលំនឹងសម្ពាធឈាម ស័ង្កសី ជួយការពារ DNA និងពង្រឹងប្រព័ន្ធការពារ វីតាមីន C ជួយប្រឆាំនឹងអុកស៊ីកម្ម សារធាតុសរសៃ ជួយបង្កើនសមត្ថភាពប្រព័ន្ធរំលាយអាហារ ក្នុងពោតបារាំង១០០ក្រាមមានផ្ទុកនូវ៖ កាឡូរី៖ ៣៣កាឡូរី កាបូអ៊ីដ្រាត៖ ៧ក្រាម ប្រូតេអ៊ីន៖ ២ក្រាម ជាតិខ្លាញ់៖ ០ក្រាម ជាតិសរសៃ៖ ៣ក្រាម ម៉ាញ៉េស្យូម៖ ១៤% នៃតម្រូវការ​ប្រចាំ​ថ្ងៃ អាស៊ីតហ្វូលិក (Folate)៖ ១៥% […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ