របបអាហារ

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 02, 2022

របបអាហារ - សំដៅលើ​ការ​ញ៉ាំ​ដែល​មាន​បរិមាណ និង​ពេលវេលា​ត្រឹមត្រូវ មិនមែន​ចេះតែញ៉ាំ​តាម​ចង់ ឬ​តាម​តែ​មាត់​ឃ្លាន​នោះ​ទេ មិន​អ៊ីចឹង វា​នឹង​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេងៗ។ នៅ​ផ្នែក​នេះ អ្នក​អាច​ស្វែងរក​គន្លឹះ​ជា​ច្រើន ជុំវិញ​ការ​គ្រប់គ្រងរបបអាហារ​ ធ្វើ​ឲ្យ​រក្សា​សុខភាព​មាំទាំ​បាន

ចំណេះដឹងទូទៅ

របបអាហារ

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព

ជា​រៀង​រាល់​ឆ្នាំ ខ្មែរ​យើង​តែង​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក​ ដែល​មាន​រយៈពេល​ចំនួន​​៣​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៤​កើត​ ១៥​កើត​ ដល់​ថ្ងៃ​១រោច​ ខែ​កក្តិក ដោយ​​ឡែក​ចំពោះ​ពិធី​អក​អំបុក​ សំពះ​ព្រះខែ​វិញ គេ​ប្រារព្ធ​ឡើង​នៅ​ពាក់​កណ្តាល​អាធ្រាត​ថ្ងៃ​ទី​១៥កើត​ ខែ​កក្តិក​ប៉ុណ្ណោះ ដោយ​មាន​រៀប​ចំ​​នូវ​​រណ្តាប់​សែន​​មួយ​ចំនួន​​រួម​មាន​ ចេក អំបុក​ ទឹក​ដូង និង​ផ្លែឈើ​ផ្សេងៗ និង​ទៀន​ ធូប​ ផ្កា​ភ្លី​ជា​ដើម។ យ៉ាង​ណា​មិញ តើ​យើង​មាន​​ដឹង​អត់​ថា ចេក អំបុក និង​ទឹក​ដូង​ មាន​អត្ថប្រយោជន៍​យ៉ាង​ណា​ខ្លះ​ចំពោះ​សុខភាព​? ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! គុណប្រយោជន៍​នៃ​អំបុក​ អំបុក​ជា​អាហារ​ដ៏​មាន​សារៈសំខាន់ និង​មិ​នអាច​ខ្វះ​បាន​​នៅ​ក្នុង​ពិធី​ «សំពះ​ព្រះ​ខែ និង​អក​អំបុក»។ ជា​ទូទៅ ខ្មែរ​យើង​និយម​ធ្វើ​អំបុក​​នៅ​ពេល​ច្រូត​ស្រូវ​ដើម​ដៃ និង​ជា​ស្រូវ​ដំណើប​ថ្មី ឬ​ជួនកាល​ក៏​មាន​ស្រូវ​ខ្សាយ​ខ្លះ​ដែរ។ ជា​ដំបូង យើង​ត្រូវ​យក​ស្រូវ​ស្រស់​មក​លីង​ក្នុង​អំបែង ឬ​ខ្ទះ រហូត​ដល់​ស្រូវ​ចាប់ផ្តើម​ផ្ទុះ ទើប​ចាក់​ស្រូវ​ទៅ​ក្នុង​ត្បាល់​ រួច​ធ្វើ​ការ​ដាល់​។ នៅ​ពេល​ដែល​អំបុក​ពៀច​សំប៉ែត និង​ខ្ទាត់​សម្បក​ស្រូវ​ចេញ​អស់​ ទើប​ឈប់​ ហើយ​បារ​ដាក់​ចង្អេរ ទើប​យក​ទៅ​អុំ​បន្ត។ ពិត​ណាស់​ ត្បិត​ថា​​ការ​ធ្វើ​អំបុក​មិន​ងាយ​ស្រួល​ប៉ុន្មាន​មែន​ ប៉ុន្តែ​អំបុក​មាន​គុណប្រយោជន៍​ច្រើន​យ៉ាង​ដល់​សុខភាព​ដែល​គ្នា​យើង​មិន​គួរ​មើល​រំលង​​ […]

អត្ថបទផ្សេងទៀតពី របបអាហារ

រូបមន្តសុខភាព

ស្វែងរក របបអាហារ

រូបមន្តសុខភាព

អាហារទាំងនេះអាចធ្វើឲ្យយើងគេងមិនលក់ និងប៉ះពាល់សុខភាព

របបអាហារក៏មានចំណែកសំខាន់ចំពោះការគេង ពិសេសការជ្រើសរើសអាហារពេលល្ងាចតែម្ដង បើជ្រើសរើសត្រឹមត្រូវអាចជួយឲ្យការគេងរបស់យើងបានលក់ស្រួល គ្មានការរំខាន និងលក់ស្កប់ស្កល់ថែមទៀតផង។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! របបអាហារគួរញ៉ាំសម្រាប់ពេលល្ងាច ពេលយប់រាងកាយយើងត្រូវការសម្រាក ក៏ជាពេលដែលរាងកាយត្រូវការជួសជុលកោសិកាចាស់ៗ និងបង្កើតកោសិកាថ្មី ដូច្នេះអាហារពេលល្ងាចក៏គួរតែផ្ដោតលើប្រភេទអាហារដែលអាចផ្ដល់សារធាតុចិញ្ចឹមច្រើន ដូចជាពពួកប្រូតេអ៊ីន វីតាមីន រ៉ែ អាស៊ីតខ្លាញ់ ដើម្បីទ្រទ្រង់ និង ជំនួយដល់ការលូតរបស់កោសិកាទាំងឡាយ។ ប្រភេទអាហារទាំងនោះមានដូចជា បន្លែ ត្រី ផ្លែឈើ សាច់គ្មានខ្លាញ់ គ្រាប់ធញ្ញជាតិ ស៊ុត ទឹកដោះគោស្រស់ និង​ទឹកសណ្ដែក។ អាហារទាំងនេះ មានកម្រិតកាបូអ៊ីដ្រាត ជាតិស្ករ និងជាតិខ្លាញ់ទាប។ យើងអាចជ្រើសរើសសម្រាប់អាហារពេលល្ងាច ព្រោះជួយដល់សុខភាពច្រើនយ៉ាង ដូចជា បេះដូង សរសៃឈាម ខួរក្បាល ដែលជាផ្នែកសំខាន់ទាក់ទាំងនឹងការគេង។ របបអាហារមិនគួរញ៉ាំពេលល្ងាច ប្រភេទអាហារពេលល្ងាចមួយចំនួនដែលយើងមិនគួរញ៉ាំ ឬ គួរកាត់បន្ថយប្រសិនបើចង់ឲ្យរាងកាយមានសុខភាពល្អ និងជួយសម្រួលដល់ការគេង។ ពពួកអាហារទាំងនោះមានដូចជា អាហារខ្លាញ់ អាហារហឹរខ្លាំង អាហារកែច្នៃ គ្រឿង​​ស្រវឹង ពពួកកាហ្វេអ៊ីន និងអាហារមានកម្រិតជាតិស្ករខ្ពស់។ អាហារខ្លាញ់៖ បង្កការរំខានដល់ប្រព័ន្ធរំលាយអាហារមិនអាចធ្វើការបានល្អ លើសពីនេះនឹងប្រឈមកើនឡើង​​កំហាប់ខ្លាញ់ក្នុងសរសៃឈាម ប៉ះពាល់សុខភាពបេះដូង និងខួរក្បាល។ ខណៈពេលយប់រាងកាយត្រូវសម្រាក គ្មានចលនាក៏មិនអាចទាញយកថាមពល […]


អាហារូបត្ថម្ភ

តិចនិក​ការពារ​កូនពីបញ្ហា​កង្វះជាតិដែក ប៉ា​ម៉ាក់​គួរ​ដឹង​​

ដោយ​សារ​តែ​កុមារ​តូច​ និង​ក្មេង​វ័យ​ជំទង់​មាន​ការ​លូត​លាស់​ និង​អភិវឌ្ឍន៍​លឿន ជា​ហេតុ​​អាច​នាំ​ឲ្យ​ពួក​គេ​ប្រ​ឈម​នឹង​បញ្ហា​ខ្វះ​ជាតិ​ដែក និង​ងាយ​បង្ក​ជា​ជំងឺ​ស្លេក​ស្លាំង​។ ហេតុ​នេះ​ប៉ា​ម៉ាក់ គួរ​ស្វែង​​យល់​ពី​វិធី​មួយ​ចំនួន​ដើម្បី​ទប់​ស្កាត់​ និង​ការពារ​កូន​ពី​បញ្ហា​ខ្វះ​ជាតិ​ដែក​។​​ តិចនិក​ការពារ​កូន​ពី​បញ្ហា​ខ្វះ​ជាតិ​ដែក ដើម្បី​បង្ការ​បញ្ហា​ខ្វះ​ជាតិ​ដែក​លើ​កុមារ​តូច​ម៉ាក់ៗ​មិន​ត្រូវ​ឲ្យ​កូន​វ័យ​ក្រោម​មួយ​ឆ្នាំ​ញ៉ាំ​ទឹក​ដោះ​គោ​នោះ​ទេ​ ព្រោះ​ថា​ការ​ញ៉ាំ​ទឹក​ដោះ​គោ​ក្នុង​វ័យ​នេះ​អាច​បណ្ដាល​ឲ្យ​កូន​បាត់​បង់​ឈាម​តាម​លាមក​ និង​កាត់​បន្ថយ​ការ​បឺត​ស្រូប​ជាតិ​ដែក​ក្នុង​ពោះ​វៀន​។ ​ចំណែក​កូន​នៅ​អាយុ​ចន្លោះ​ពី​ ១​-៥​ឆ្នាំ មិន​ត្រូវ​ឲ្យ​ញ៉ាំ​ទឹក​ដោះ​គោ​លើស​ពី​ ៧១០​មិល្លី​លីត្រ​ក្នុង​មួយ​ថ្ងៃ​នោះ​ទេ​។ ​ទឹក​ដោះ​គោ​អាច​ធ្វើ​ឲ្យ​កូន​មាន​អារម្មណ៍​ថា​ឆ្អែត និង​មិន​ចង់​ញ៉ាំ​អាហារ​មាន​ជាតិ​ដែក​ផ្សេង​ទៀត​។​ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ​មួយ​វិញ​ទៀត​បើ​សិន​ជា​កូន​បៅ​ដោះ​ម្ដាយ​ ​កូន​អាច​មាន​ជាតិ​ដែក​គ្រប់​គ្រាន់​សម្រាប់​រាង​កាយ​រហូត​ដល់​អាយុ​៤​ខែ​យ៉ាង​តិច​។ ក្រោយ​អាយុ​៤​ខែ ម៉ាក់​ៗគួរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ថាតើ​គួរ​បន្ថែម​ថ្នាំ​ជាតិ​ដែក​ឲ្យ​កូន​ដែរ​ឬអត់​។ នៅ​ពេល​កូន​ដល់​វ័យ​ ៦ខែ​អាច​បន្ថែម​បបរ​ខាប់​គ្រ​ប់​គ្រឿង និង​ពេល​កូន​កាន់​តែ​ធំ​អាច​បន្ថែម​សាច់​ក្រហម ត្រី និង​បន្លែ​បៃតង​ផ្សេង​ទៀត​ឲ្យ​កូន​ញ៉ាំ​។​ សម្រាប់​កូន​ដែល​បៅ​ទឹក​ដោះ​គោ​ម្សៅ​វិញ ប៉ា​ម៉ាក់​ត្រូវ​ប្រាកដ​ថា​កូន​បាន​បៅ​ទឹក​ដោះ​គោ​ម្សៅ​ដែល​មាន​បន្ថែម​ជាតិ​ដែក។ ទឹកដោះគោម្សៅ​ដែល​មាន​ជាតិ​ដែក​ទាប អាច​បណ្ដាល​ឲ្យ​កូន​មាន​ជំងឺ​ស្លេកស្លាំង​ដោយ​សារ​មិន​មាន​ជាតិ​ដែក​គ្រប់​គ្រាន់​។​​​ នៅ​​ពេល​កូន​កាន់​តែ​ធំ និង​អាច​ញ៉ាំ​អាហារ​បាន​ច្រើន​មុខ​ ប៉ា​ម៉ាក់​គួរ​ផ្ដល់​អាហារ​សម្បូរ​ជាតិ​ដែក​ឲ្យ​បាន​សម​ស្រប។ អាហារ​សម្បូរ​ជាតិ​ដែក​ទាំង​នោះ​មាន​ដូច​ជា​សាច់​ក្រហម ស៊ុត ដំឡូងបារាំង ប៉េងប៉ោះ សណ្ដែក និង​ទំពាំងបាយជូរ​ក្រៀម​ជា​ដើម​​។​​ ក្រៅ​ពី​នេះ​ក្នុង​គ្រួសារ​​ក៏​គួរ​មាន​ទម្លាប់​ញ៉ាំ​ក្រូច​ ឬ​អាហារ​សម្បូរ​វីតាមីន​ C ផ្សេង​ទៀត​ដែរ។ ទោះ​បី​ជា​បន្លែ​បៃ​តង​មាន​ជាតិ​ដែក​ច្រើន​ក៏​ពិត​មែន តែ​ថា​ជាតិ​ដែក​ក្នុង​បន្លែ​មាន​ទម្រង់​ដែល​រាង​កាយ​ពិបាក​បឺត​ស្រូប តែ​វីតាមីន C​​ អាច​ជួយ​ឲ្យ​រាង​កាយ​យើង​ស្រូប​ជាតិ​ដែក​ពី​បន្លែង​ទាំង​បាន​ល្អ​។​ អត្ថបទគួរអាន៖ ស្ពៃតឿសម្បូរលើទីផ្សារ មានប្រយោជន៍ច្រើនចំពោះសុខភាព ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ទាំងនេះជា​ប្រភេទអាហារមាន​ជាតិស្ករទាប ល្អសចំពោះ​សុខភាព […]


អាហារូបត្ថម្ភ

កូនខ្វះជាតិដែក អាចបណ្ដាលឲ្យស្លេកស្លាំងមិនល្អចំពោះសុខភាព ប្រញាប់បំពេញឡើងវិញ

​កង្វះ​ជាតិ​ដែក​​អាច​ធ្វើ​ឲ្យ​កុមារ​ប្រឈម​នឹង​​បញ្ហា​លូតលាស់​របស់​រាង​កាយ និង​បញ្ញា​ស្មារតី ហើយ​អាច​ធ្វើ​ឲ្យ​កុមារ​មាន​ជំងឺ​ស្លេក​ស្លាំង​ទៀត​ផង​។ ​ជំងឺ​ស្លេក​ស្លាំង​ដោយ​សារ​ខ្វះ​ជាតិ​ដែក ជា​បញ្ហា​មួយ​ដែល​ឧស្សាហ៍​ជួប​ប្រទះ​លើ​កុមារ​ ដោយ​សារ​តែ​ពួក​គេ​មិន​បាន​ទទួល​ជាតិ​ដែក​គ្រប់​គ្រាន់​ពី​របប​អាហារ​។ តើ​ជាតិ​ដែក​​មាន​សារសំខាន់​បែប​ណា​ចំពោះ​កុមារ? ​ជាតិ​ដែក​ជួយ​ដឹក​នាំ​អុកស៊ីសែន​ពី​សួត​ទៅ​កាន់​សរីរាង្គ​ផ្សេង​ទៀត​នៃ​រាង​កាយ និង​ជួយ​សាច់​ដុំ​រក្សា​ទុក និង​ប្រើ​ប្រាស់​អុកស៊ីសែន​ផង​ដែរ​។​ បើ​សិន​ជា​កុមារ​មាន​របប​អាហារ​មិន​មាន​ជាតិ​ដែក​គ្រប់គ្រាន់​ នោះ​ពួក​គេ​នឹង​អាច​វិវត្ត​ទៅ​ជា​មាន​បញ្ហា​ខ្វះ​ជាតិ​ដែក​។ បញ្ហា​ខ្វះ​ជាតិ​ដែក​លើ​កុមារ គឺ​ជា​បញ្ហា​ទូ​ទៅ​មួយ​ដែល​ឧស្សាហ៍​កើត​មាន​លើ​កុមារ​។ បញ្ហា​ខ្វះ​ជាតិ​ដែក​អាច​មាន​កម្រិត​ផ្សេងៗ​គ្នា​​ដោយ​ចាប់​តាំង​ពី​កម្រិត​ស្រាល ដល់​កម្រិត​ខ្វះ​ជាតិ​ដែក​បណ្ដាល​ឲ្យ​មាន​ជំងឺ​ស្លេក​ស្លាំង​។ ជំងឺ​ស្លេកស្លាំង​ដោយ​ខ្វះ​ជាតិ​ដែក គឺ​ជា​បញ្ហា​សុខភាព​មួយ​ដែល​ឈាម​មិន​មាន​កោសិកា​ឈាម​ក្រហម​គ្រប់​គ្រាន់​។ ការ​មិន​យក​ចិត្ត​ទុក​ដាក់​ព្យាបាល​បញ្ហា​ខ្វះ​ជាតិ​ដែក​លើ​កុមារ នឹង​ធ្វើ​ឲ្យ​កុមារ​ប្រឈម​នឹង​បញ្ហា​លូត​លាស់​ផ្នែក​រាង​កាយ និង​បញ្ញា​ស្មារតី​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! កុមារ​ប្រភេទ​ណា​ងាយ​ប្រឈម​បញ្ហា​ខ្វះ​ជាតិ​ដែក?​ ​ទារក និង​កុមារ​ដែល​មាន​ហានិភ័យ​​ខ្ពង់​នឹង​បញ្ហា​ខ្វះ​ជាតិ​ដែក​​រួម​មាន​៖ ​ទារក​កើត​មិន​គ្រប់​ខែ ឬ​មាន​ទម្ងន់​មិន​ត្រូវ​ស្តង់ដារ​ ក្មេង​ដែល​ផឹក​ទឹក​ដោះ​គោ ឬទឹក​ដោះ​ពពែ​មុន​អាយុ​១​ឆ្នាំ ទារក​បំបៅ​ដោះ​ដែល​មិន​បាន​ទទួល​អាហារ​បន្ថែម​ក្រៅ​ក្រោយ​អាយុ​ ៦ខែ ទារក​ដែល​បៅ​ទឹកដោះគោម្សៅ​មិន​មាន​បន្ថែម​ជាតិ​ដែក​ កុមារ​​មាន​បញ្ហា​សុខភាព​រ៉ាំរ៉ៃ ដូចជា​ការ​ឆ្លង​មេរោគ​រ៉ាំរ៉ៃ ​កុមារ​ដែល​មិន​ព្រម​​ញ៉ាំ​អាហារ​​​មាន​ជាតិ​ដែក​ កុមារ​ធាត់​លើស​ទម្ងន់​ ដូច​គ្នា​ដែរ ក្មេង​ស្រី​វ័យ​ជំទង់​ ក៏​ប្រឈម​នឹង​បញ្ហា​ខ្វះ​ជាតិ​ដែក​ដែរ ដោយសារ​រាង​កាយ​បាត់​បង់​ឈាម​ច្រើន​នៅ​ពេល​មក​រដូវ​ម្ដងៗ​។ ជាទូទៅ​រោគ​សញ្ញា​ខ្វះ​ជាតិ​ដែក​មាន​ដូច​ជា​ស្លេកស្លាំង អស់កម្លាំង ហត់ ខ្សោយ​ មាន​បញ្ហា​អាកប្បកិរិយា និង​ងាយ​ឆ្លង​មេរោគ​ជា​ដើម​។ បើ​សិន​ជា​កូន​មាន​ចេញ​រោគសញ្ញា​គួរ​ឲ្យ​សង្ស័យ​ទាំង​នេះ​ ប៉ា​ម៉ាក់​គួរ​នាំ​កូន​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​។ អត្ថបទគួរអាន៖ ស្ពៃតឿសម្បូរលើទីផ្សារ មានប្រយោជន៍ច្រើនចំពោះសុខភាព ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ទាំងនេះជា​ប្រភេទអាហារមាន​ជាតិស្ករទាប ល្អសចំពោះ​សុខភាព កម្រិតជាតិដែករាងកាយកូនត្រូវការតាមវ័យ និងអាហារគួរញ៉ាំ […]


រូបមន្តសុខភាព

វិធី ៤យ៉ាងជួយរាងកាយបង្កើនប្រសិទ្ធបំប្លែង​ថាមពលពីអាហារ

មេតាប៉ូលីសគឺជាដំណើរការមួយ នៃការបំប្លែងរបបអាហារឲ្យក្លាយទៅជាថាមពលសម្រាប់ចិញ្ចឹមកោសិកា និងប្រើប្រាស់នៅក្នុងរាងកាយ។ របបអាហារដែលយើងបានញ៉ាំចូលទៅក្នុងប្រព័ន្ធរំលាយ គឺនឹងត្រូវបំបែក ហើយស្រូប​យកសារធាតុចិញ្ចឹមបូករួមជាមួយអុកស៊ីសែនបញ្ជូនតាមរយៈសរសៃឈាម ទៅកាន់កោសិកាគ្រប់សរីរាង្គទៅតាមត្រូវការ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ករណីដែលដំណើរមេតាប៉ូលីសចុះខ្សោយដោយមិនអាចបំប្លែងថាមពលពីរបបអាហារបាន នោះរាងកាយក៏មិនអាចទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់តាមត្រូវការបានដែរ។ ដូច្នេះខាងក្រោមគឺជាវិធីក្នុងការជួយបង្កើនប្រ​សិទ្ធភាពដំណើរការមេតាប៉ូលីស។ ១. បង្កើតទម្លាប់ហាត់ប្រាណ ការបង្កើតទម្លាប់ហាត់ប្រាណឲ្យបានជាប្រចាំចន្លោះពី ២០ ទៅ ៣០នាទី ជួយដល់សុខភាពបានច្រើន ក្នុងនោះក៏មានចំណែកជួយដល់មេតាប៉ូលីសផងដែរ។ វិធីហាត់ប្រាណអាច​មាន​ដូច​ជា​ ការដើរ ជិះកង់ រាំ ហែល​ទឹក ឬរត់។ យើងអាចអនុវត្ដដោយ​ដើរផង រត់​ផង អាច​ថា​ដើរ​២នាទីបន្ទាប់មករត់១នាទី ធ្វើបែបនេះឲ្យបាន២០នាទី គឺល្អសម្រាប់សុខភាព។ ទន្ទឹមគ្នានោះដែរ វិធីហាត់ប្រាណលើកទម្ងន់ក៏ជួយជំរុញឲ្យរាងកាយត្រូវប្រើប្រាស់ថាមពលខ្លាំង ហើយប្រព័ន្ធរំលាយអាហារក៏ធ្វើការខ្លាំងដូចគ្នា។ ការហាត់ប្រាណប្រភេទនេះ អាចជួយពង្រឹងទៅដល់គ្រប់សរីរាង្គសាច់ដុំទាំងអស់ក្នុងរាងកាយ។ មធ្យមការហាត់ប្រាណបែបនេះ អាចអនុវត្ដចន្លោះពី២ ទៅ ៣ដងក្នុងមួយសប្ដាហ៍​គឺសមល្មម។ ២. កុំរំលងរបបអាហារពេលព្រឹក អាហារពេលព្រឹកគឺជាចំណែកមួយយ៉ាងសំខាន់សម្រាប់សុខភាព។ ព្រោះអាហារពេលព្រឹកគឺជាប្រភពថាមពលផ្ដល់ឲ្យរាងកាយយើងអាចដំណើរការ និងពង្រឹងមុខងារប្រព័ន្ធរំលាយអាហារឲ្យរឹងមាំ។ ដូច្នេះរំលងអាហារពេលព្រឹកគឺអាចបំផ្លាញសុខភាពប្រព័ន្ធរំលាយដោយមិនដឹងខ្លួន។ ៣. ញ៉ាំអាហារជួយបញ្ចុះជាតិខ្លាញ់ ជ្រើសរើសប្រភេទអាហារដែលអាចជួយបញ្ចុះជាតិខ្លាញ់ ពិសេសពពួកអាហារប្រូតេអ៊ីន អាហារហឹរល្មម និងតែបៃ​តង ដើម្បីជួយពង្រឹងមេតាប៉ូលីស។ អាហារប្រូតេអ៊ីន ដូចជាពពួកបន្លែ ផ្លែឈើសាច់គ្មានជាតិខ្លាញ់ នឹងអាហារមានជាតិសរសៃ ជួយឲ្យប្រព័ន្ធរំលាយរឹងមាំងដំណើរការបានល្អ។ ៤. គេងឲ្យបានគ្រប់គ្រាន់ ការគេងបានគ្រប់គ្រាន់ […]


រូបមន្តសុខភាព

ភេសជ្ជៈ៤មុខនេះ ល្អសម្រាប់គ្រប់គ្រងការឡើងអាស៊ីដអ៊ុយរិកក្នុងឈាម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រសិន​បើ​គ្នា​យើង​ប្រឈម​នឹង​ការ​ឈឺ​សន្លាក់​ធ្ងន់ធ្ងរ ឬ​​ខូច​ទ្រង់ទ្រាយ​សន្លាក់​ នោះ​អាច​បណ្ដាល​មក​ពី​កម្រិត​អាស៊ីដ​អ៊ុយរិក​ខ្ពស់​នៅ​ក្នុង​ឈាម ​ដែល​​មាន​ចំនួន​លើស​ពី​​៧​មិល្លីក្រាម​ក្នុង​មួយ​ដេស៊ីលីត្រ​ឈាម។ ពិត​ណាស់​ អាស៊ីដ​អ៊ុយរិក​ជា​កាកសំណល់​នៅ​ក្នុង​ឈាម​ ដែល​កកើត​ឡើង​នៅ​ពេល​ដែល​រាងកាយ​បំបែក​សារធាតុ​គីមី​មួយ​ឈ្មោះ​ថា Purines។ ភាគ​ច្រើន​ អាស៊ីដ​ប្រភេទ​នេះ​រលាយ​នៅ​ក្នុង​ឈាម​ ហើយ​ឆ្លង​ទៅ​កាន់​តម្រង​នោម​ និង​បញ្ចេញ​ពី​រាងកាយ​ជា​ទម្រង់​ទឹក​នោម​។ ប៉ុន្តែ​នៅ​ពេល​ដែល​អាស៊ីដ​ច្រើន​ជ្រុល​ គឺ​អាច​នាំ​ឲ្យ​កកើត​ជា​​សារធាតុ​គ្រីស្តាល់ និង​ចូល​ទៅ​ក្នុង​សន្លាក់ ក៏​ដូចជា​បង្ក​ជា​បញ្ហា​រលាក​សន្លាក់​ដ៏​ឈឺចាប់។ មួយ​វិញ​ទៀត គ្រីស្តាល់​ទាំង​នេះ​ក៏​អាច​ចូល​ទៅ​ក្នុង​តម្រង​នោម​ និង​បង្ក​ជា​ក្រួស​តម្រង​នោម​ដូច​គ្នា។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! រោគសញ្ញា​នៃ​កម្រិត​អាស៊ីដ​អ៊ុយរិក​ខ្ពស់​នៅ​ក្នុង​ឈាម ឈឺ​សន្លាក់​ធ្ងន់ធ្ងរ ចុក​រួយ​សន្លាក់ ពិបាក​ធ្វើ​ចលនា​សន្លាក់ ហើម​ និង​ក្រហម ខូច​ទ្រង់ទ្រាយ​សន្លាក់​ ។ កត្តា​បង្ក​ឲ្យ​កម្រិត​អាស៊ីដ​អ៊ុយរិក​ខ្ពស់​​ ​អាស៊ីដ​អ៊ុយរិក​ខ្ពស់ ជា​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ទៅ​នឹង​របប​អាហារ​ និង​ពពួក​ភេសជ្ជៈ​មួយ​ចំនួន​ដែល​ផ្ទុក​បរិមាណ​សារធាតុ​Purines​ខ្ពស់​ ដូចជា​គ្រឿង​សមុទ្រ សាច់​ក្រហម​ (សាច់​ពពែ សាច់​គោ) អាហារ​ និង​ភេសជ្ជៈ​ដែល​មាន​fructose corn syrup​ខ្ពស់​ ក៏​ដូចជា​គ្រឿង​ស្រវឹង​។ [embed-health-tool-heart-rate] ភេសជ្ជៈ​ដែល​ជួយ​គ្រប់គ្រង​អាស៊ីដ​អ៊ុយរិក​ខ្ពស់​ ​​១. តែ​បៃតង យោង​តាម​ការ​សិក្សា​បាន​បង្ហាញ​ថា​ ការ​ញ៉ាំ​ភេសជ្ជៈ​មួយ​នេះ​ក្នុង​បរិមាណ​សម​ល្មម​ អាច​ជួយ​កាត់​បន្ថយ​កម្រិត​អាស៊ីដ​អ៊ុយរិក​ក្នុង​ឈាម ហើយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​នៅ​ក្នុង​តែ​បៃតង​ ក៏​អាច​ជួយ​ប្រឆាំង​នឹង​ការ​រលាក​ដែល​ពាក់ព័ន្ធ​នឹង​រោគ​​ឈឺ​សន្លាក់​ឆ្អឹង​ផង​ដែរ​។ ​​២. ទឹក​ដោះ​គោ​​មាន​ជាតិ​​ខ្លាញ់​ទាប ទន្ទឹម​នឹង​នេះ​ដែរ ការ​ញ៉ាំ​ទឹក​ដោះ​គោ​ដែល​មាន​ជាតិ​ខ្លាញ់​ទាប មាន​ប្រសិទ្ធភាព​ខ្ពស់​​ក្នុង​ការ​កាត់បន្ថយ​វត្តមាន​អាស៊ីដ​អ៊ុយរិក​ក្នុង​ឈាម។ អីចឹង​ហើយ​ ទើប​ភេសជ្ជៈ​មួយ​ប្រភេទ​​នេះ​ល្អ​បំផុត​ក្នុង​ការ​ប្រឆាំង​នឹង​រោគ​​ឈឺ​សន្លាក់​ឆ្អឹង ។ ៣. ទឹក​ក្រូច​ឆ្មារ បន្ថែម​ពី​នេះ […]


អាហារូបត្ថម្ភ

ក្មេងៗមានបញ្ហាខ្វះជាតិដែក អាចមានការលូតលាស់ខួរក្បាលយឺតយ៉ាវ

អង្គការ​សុខភាព​ពិភព​លោក​លើក​ឡើង​ថា ការ​តាម​ដាន​ដឹង​ថា​ស្រ្តី​ពពោះ និង​កុមារ​តូច​មាន​បញ្ហា​ខ្វះ​ជាតិ​ដែក​គឺ​ជា​រឿង​សំខាន់។ បញ្ហា​ខ្វះ​ជាតិ​ដែក​លើ​កុមារ​អាយុ​ក្រោម​ ២ឆ្នាំ​ធ្វើ​ឲ្យ​ប៉ះពាល់​ជា​ខ្លាំង​ដល់​ការ​អភិវឌ្ឍ​ខួរ​ក្បាល​។ បើ​តាម​អង្គការ​សុខ​ភាព​ពិភព​លោក បញ្ហា​នេះ​នឹង​បង្ក​ជា​ផល​អវិជ្ជមាន​ដល់​កុមារ​នៅ​ពេល​ធំ​ឡើង​ ដូច​ជា​ជួប​បញ្ហា​រៀន​មិន​សូវ​បាន​ល្អ​ជាដើម​។ ​ដូច​គ្នា​ដែរ ការ​អភិវឌ្ឍ​ខួរ​ក្បាល​របស់​កុមារ​ក៏​រង​ផល​ប៉ះពាល់​ដែរ បើ​សិន​ជា​ម្ដាយ​ពេល​ពពោះ​នៅ​ត្រីមាស​ទី​៣ ជួប​បញ្ហា​ខ្វះ​ជាតិ​ដែក​។​ ការ​ពិនិត្យ​សុខ​ភាព​ពេលព​ពោះ ដើម្បី​បាន​ដឹង​ថា​ខ្លួន​មាន​បញ្ហា​ខ្វះ​ជាតិ​ដែក​ឬ​យ៉ាងណា គឺ​ជា​រឿង​ចាំ​បាច់​​ដើម្បី​ជួយ​ឲ្យ​កូន​ក្នុង​ផ្ទៃ​ចៀស​ផុត​ពី​ផល​វិបាក​នានា​ពី​បញ្ហា​ខ្វះ​ជាតិ​ដែក។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ទំនាក់​ទំនង​រវាង​ជាតិ​ដែក និង​ខួរ​ក្បាល​កុមារ​​​​ ការសិក្សា​នា​ពេល​ថ្មី​ៗ​នេះ​បាន​រក​ឃើញ​ថា​ស្រ្តី​កំពុង​ពពោះ​ដែល​មាន​ជាតិ​ដែក​គ្រប់​គ្រាន់​​​ ជួយ​ឲ្យ​កូន​ក្នុង​ផ្ទៃ​មាន​ការ​លូត​លាស់​ខួរ​ក្បាល​បាន​ល្អ ហើយ​ក្មេង​ដែល​កើត​ពី​ម្ដាយ​មាន​បញ្ហា​ស្លេក​ស្លាំង​ដោយ​ខ្វះ​ជាតិ​ដែក​ពេល​កំពុង​ពពោះ​វិញ​ គឺ​ប្រឈម​នឹង​បញ្ហា​អភិវឌ្ឍ​ផ្នែក​ប្រព័ន្ធ​ប្រសាទ​។ ជាតិ​ដែក​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​សារសំខាន់​សម្រាប់​ដំណើរ​ការ​កោសិកា និង​សរីរាង្គ​ផ្សេង​ទៀត និង​សំខាន់​បំផុត​សម្រាប់​ការ​លូតលាស់​ខួរ​ក្បាល​ ក្នុង​ដំណាក់​កាល​មូលដ្ឋាន​គ្រឹះ​នៃ​ការ​ផលិត​សម្បក​ណឺរ៉ូន និង​ការ​ធ្វើ​មេតាប៉ូលិស​លើ​ថាមពល និង​តំណ​ភ្ជាប់​ប្រព័ន្ធ​ប្រសាទ​។​ កង្វះ​ជាតិ​ដែក​​លើ​កុមារ ពិសេស​ ១ ០០០​ថ្ងៃ​ដំបូង គិត​តាំង​ពី​ចាប់​កំណើត​ក្នុង​ផ្ទៃ នឹង​អាច​ធ្វើ​ឲ្យ​កុមារ​មាន​ផលវិបាក​រយៈពេល​វែង​ ដូច​ជា​ជួប​បញ្ហា​ធ្លាក់​ចុះ​បញ្ញា​ស្មារតី និង​បញ្ហា​អាកប្បកិរិយា ជា​ដើម​។ បញ្ហា​ទាំង​នេះ​បើ​សិន​ជា​កើត​លើ​កុមារ នោះ​នឹង​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​សិក្សា​រៀន​សូត្រ ឬ​រៀន​សូត្រ​មិន​បាន​ល្អ​ដូច​ក្មេង​ដទៃ​និង​ខ្សោយ​ការ​ផ្ចង់​អារម្មណ៍​​ជា​ដើម។​​ បង្ការ​បញ្ហា​ខ្វះ​ជាតិ​ដែក​ សម្រាប់​ស្រ្តី​មាន​ផ្ទៃ​ពោះ និង​កុមារ​តូច​ជា​ក្រុម​មនុស្ស​ដែល​ងាយ​ប្រឈម​នឹង​បញ្ហា​ខ្វះ​ជាតិ​ដែក ព្រោះ​ថា​ ក្នុង​ដំណាក់​កាល​នេះ​​ទាំង​ស្រ្តី​មាន​ផ្ទៃពោះ និង​កុមារ​តូច​ត្រូវ​ការ​ជាតិ​ដែក​ខ្ពស់​ដើម្បី​ទ្រទ្រង់​ដល់​ការ​លូត​លាស់​។ ស្រ្តី​មាន​ផ្ទៃ​ពោះ​អាច​ទទួល​បាន​ជាតិ​ដែក​តាម​រយៈ​របប​អាហារ និង​ថ្នាំ​គ្រាប់​ជាតិ​ដែក​ដែល​គ្រូពេទ្យ​បាន​ណែនាំ​។​ ការ​រក្សា​ជាតិ​ដែក​បាន​ត្រឹម​ត្រឹម​ត្រូវ​អំឡុង​ពេល​ពពោះ កាត់​បន្ថយ​ហានិភ័យ​ផ្សេងៗ​ដែល​អាច​កើត​លើ​កូន​ក្នុង​ផ្ទៃ និង​ក្រោយ​សម្រាល​។ អត្ថបទគួរអាន៖  ចង់បានឆ្អឹងរឹងមាំ លូតលាស់ល្អ កុំភ្លេចរបបអាហារទាំងនេះ របបអាហារល្អៗសម្រាប់សុខភាពបេះដូង គួរញ៉ាំជាប្រចាំ អាហារ​ល្អៗទាំង […]


អាហារូបត្ថម្ភ

ទាំង​នេះ​ជា​គុណ​សម្បត្តិ​សំខាន់​ៗ​របស់​ជាតិ​ដែក​សម្រាប់​សុខភាព​រាង​កាយ​​

រ៉ែ​ដែក​ជា​សារជាតិ​ចិញ្ចឹម​មួយ​ប្រភេទ​ ដែល​រួម​ចំណែក​ជួយ​ឲ្យ​រាង​កាយ​យើង​មាន​សុខ​ភាព​ល្អ។​ ជាតិ​ដែកជួយ​ការ​ពារ​យើង​ពី​បញ្ហា​ស្លេក​ស្លាំង និង​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​សាំ​ប្រឆាំង​​នឹង​ការ​បង្ក​រោគ​ផង​ដែរ​។ សារសំខាន់​របស់​ជាតិ​ដែក​ ​​យើង​អាច​ទទួល​បាន​ជាតិ​ដែក​តាម​រយៈ​ការ​ចាក់​ថ្នាំ ឬ​ការ​ដាក់​សេរ៉ូម ឬ​ក៏​តាម​រយៈ​ការ​បញ្ចូល​ឈាម​​ផង​ដែរ។ ដូច​គ្នា​ដែរ​ជាតិ​ដែក​ក៏​អាច​ទទួល​បាន​តាម​រយៈ​ថ្នាំ​លេប និង​អាហារ​ដែល​យើង​ញ៉ាំ​ប្រចាំ​ថ្ងៃ។ ប្រភព​ចម្បង​នៃ​ជាតិ​ដែក​ក្នុង​អាហារ​ប្រចាំ​ថ្ងៃ​របស់​យើង​គឺ​ត្រី សាច់ និង​បន្លែ​បៃតង​។ ជាតិ​ដែក​ដើរ​តួ​សំខាន់​ក្នុង​ការ​អភិវឌ្ឍ និង​លូត​លាស់​របស់​រាង​កាយ​។ រាង​កាយ​របស់​យើង​ប្រើ​ជាតិ​ដែក​ដើម្បី​បង្កើត hemoglobin ​ដែល​ជា​ប្រូតេអ៊ីន​ក្នុង​កោសិកា​ឈាម​ក្រហម ជួយ​ដឹក​នាំ​អុកស៊ីសែន​ពី​សួត​ទៅ​ផ្នែក​ផ្សេង​ទៀត​នៃ​រាងកាយ​។ ជាតិ​ដែក​ក៏​ជួយ​បង្កើត​​ myoglobin ដែល​ជា​ប្រូតេអ៊ីន​មួយ​ប្រភេទ​ទៀត​ដែល​ជួយ​ផ្គត់​ផ្គង់​អុកស៊ីសែន​ទៅ​កាន់​សាច់​ដុំ ហើយ​រាង​កាយ​របស់​យើង​ក៏​ត្រូវ​ការ​ជាតិ​ដែក​ដើម្បី​ផលិត​អ័រម៉ូន​មួយ​ចំនួន​ដែរ​។ មួយ​វិញ​ទៀត​ប្រហែល​ ៦​ភាគរយ​នៃ​ជាតិ​ដែក​ក្នុង​រាង​កាយ​របស់​យើង​ គឺ​ជា​ប្រូតេអ៊ីន​ជាក់​លាក់​មួយ​ចំនួន​​ចាំ​បាច់​សម្រាប់​ប្រព័ន្ធ​ផ្លូវ​ដង្ហើម និង​ការ​ធ្វើ​មេតាប៉ូលិស​ថាម​ពល និង​ក៏​ជា​សមាសធាតុ​របស់​អង់ហ្សីម​ដែល​ចូល​រួម​សំយោគ​ខូឡាជែន​ផង​ដែរ។ ក្រៅពី​នេះ​ជាតិ​ដែក ក៏​ជួយ​ឲ្យ​រាង​កាយ​ដំណើរ​ការ​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​បាន​ត្រឹម​ត្រូវ​ផង​ដែរ​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! បើ​ខ្វះ​ជាតិ​ដែក​មាន​អ្វី​កើត​ឡើង​? បញ្ហា​ស្លេក​ស្លាំង​ដោយ​ខ្វះ​ជាតិ​ដែក​​​ជា​បញ្ហា​ទូទៅ​មួយ​ក្នុង​ចំណោម​បញ្ហា​ស្លេក​ស្លាំង​ផ្សេង​ទៀត​។ ​បញ្ហា​ស្លេក​ស្លាំង​ដោយ​ខ្វះ​ជាតិ​ដែក​ គឺ​ជា​បញ្ហា​សុខភាព​មួយ​បង្ក​ឡើង​ដោយ​ការ​ខ្វះខាត​កោសិកា​ឈាម​ក្រហម​។ កោសិកា​ឈាម​ក្រហម​មាន​នាទី​ដឹក​នាំ​អុកស៊ីសែន​ទៅ​កាន់​ជាលិកា​ផ្សេង​ទៀត​របស់​រាង​កាយ​។ បញ្ហា​ស្លេក​ស្លាំង​នេះ គឺ​ដោយសារតែ​រាង​កាយ​មិន​បាន​ទទួល​ជាតិ​ដែក​គ្រប់​គ្រាន់។ កាល​ណា​រាង​កាយ​មិន​បាន​ទទួល​ជាតិ​ដែក​គ្រប់​គ្រាន់​ រាង​កាយ​ក៏​មិន​អាច​ផលិត​កោសិកា​ឈាម​ក្រហម​ដែល​អាច​នាំ​យក​អុកស៊ីសែន​ទៅ​កាន់​ផ្នែក​ផ្សេង​ទៀត​នៃ​រាង​កាយ​បាន​ដែរ។ ​ជា​លទ្ធផល​បញ្ហា​ខ្វះ​ជាតិ​ដែក​នេះ នឹង​ធ្វើ​ឲ្យ​យើង​ជួប​​អាការៈ​ដូច​ជា​អស់​កម្លាំង និង​ហត់​។ រោគ​សញ្ញា​ផ្សេង​ទៀត​បណ្ដាល​មកពី​ខ្វះ​ជាតិដែក​ ​រោគ​សញ្ញា​ខ្វះ​ជាតិ​ដែក​អាច​មាន​ដូច​ជា៖​ ខ្សោយ អស់កម្លាំង ស្បែក​ស្លេកស្លាំង ឈឺ​ទ្រូង ដង្ហក់ ឬ​ហត់​ ឈឺ​ក្បាល វិល​មុខ ឬ​ធេងធោង ជា​ដើម​។​ បើ​សិន​ជា​ខ្លួន​យើង​ផ្ទាល់ ឬ​ក៏​កូន​មាន​ចេញ​រោគ​សញ្ញា​សង្ស័យ​ថា​ខ្វះ​ជាតិ​ដែក គួរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ។ យើង​មិន​គួរ​វិនិច្ឆ័យ​រោគ​សញ្ញា​ដោយ​ខ្លួន​ឯង​នោះ​ទេ គួរ​ស្វែង​រក​ការ​ប្រឹក្សា​ជា​មួយ​គ្រូពេទ្យ […]


អាហារូបត្ថម្ភ

អ្វី​ជា​ជាតិ​ដែក? អាច​រក​បាន​ពី​អាហារ​ណា​ខ្លះ?​

ជាតិ​ដែក​ជា​សារធាតុ​រ៉ែ​មួយ​សំខាន់​ក្នុង​ការ​រក្សា​ឲ្យ​ឈាម​ក្នុង​រាង​កាយ​យើង​មាន​សុខ​ភាព​ល្អ​។​ រ៉ែ​មួយ​ប្រភេទ​នេះ​ជា​សមាស​ធាតុ​សំខាន់​របស់ hemoglobin ដែល​ជា​ប្រភេទ​ប្រូតេអ៊ីន​ម្យ៉ាង​នៅ​ក្នុង​កោសិកា​ឈាម​ក្រហម​ មាន​នាទី​ដឹក​នាំ​អុកស៊ីសែន​ពី​សួត​ទៅ​កាន់​ផ្នែក​ផ្សេងៗ​ទៀត​នៃ​រាង​កាយ​។​ ដូច​គ្នា​ដែរ​ជាតិ​ដែក​ក៏​ជា​ផ្នែក​មួយ​នៃ myoglobin ដែល​ជា​ប្រូតេអ៊ីន​ដឹក​នាំ និង​ស្តុក​ទុក​អុកស៊ីសែន​ជា​ពិសេស​នៅ​ក្នុង​ជាលិកា​សាច់​ដុំ។ ក្រៅ​ពី​នេះ ជាតិ​ដែក​ក៏​មាន​សារសំខាន់​សម្រាប់​ការ​លូត​លាស់​ខួរ​ក្បាល​ប្រកប​ដោយ​សុខភាព​ល្អ​សម្រាប់​កុមារ ហើយ​ក៏​ជួយ​ដល់​ដំណើរ​ការ​ផ្សេងៗ​នៃ​កោសិកា​រាង​កាយ និង​អ័រម៉ូន​ផង​ដែរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១. តម្រូវ​ការ​បរិមាណ​ជាតិ​ដែក​ ​ជាតិ​ដែក​មិន​មែន​បង្កើត​បាន​ដោយ​រាង​កាយ​នោះ​ទេ​ ​ពោល​គឺ​ជាតិ​ដែក​បាន​មកពី​​អ្វី​ដែល​យើង​ញ៉ាំ​។ តម្រូវ​ការ​ជាតិ​ដែក​ប្រចាំ​ថ្ងៃ​អាច​ប្រែ​ប្រួល​ទៅ​តាម​វ័យ និង​ភេទ​។​ បុរស​វ័យ​១៨​ឆ្នាំ​ឡើង៖ ៨,៧​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ ស្រ្តី​វ័យ​ ១៩-៥០​ឆ្នាំ៖ ១៤,៨​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ ស្រ្តី​វ័យ​ ៥០​ឆ្នាំ​ឡើង៖ ៨,៧​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ​ ​ទារក​វ័យ​៧-១២​ខែ​៖ ​១១​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ កុមារ​តូច​​១-៣​ឆ្នាំ៖ ៧​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ កុមារ​វ័យ​៤-៨​ឆ្នាំ៖ ១០​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ ក្មេង​ប្រុស​ជំទង់​៖ ១១​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ ក្មេង​ស្រី​ជំទង់​៖ ១៥​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ​ ​បរិមាណ​ជាតិ​ដែក​សម្រាប់​តម្រូវ​ការ​ប្រចាំ​ថ្ងៃ ​អាច​ទទួល​បាន​ពី​របប​អាហារ​។ សម្រាប់​ក្មេង​ស្រី​ជំទង់ ឬ​ស្រ្តី​ពេញ​វ័យ​ អាច​បាត់​បង់​ជាតិ​ដែក​​ច្រើន​បើ​សិន​ជា​ឈាម​រដូវ​ ប្រចាំខែមក​ច្រើន ហើយ​ករណី​នេះ ​អាច​ប្រឈម​នឹង​បញ្ហា​ស្លេក​ស្លាំង​ដោយ​សារ​ខ្វះ​ជាតិដែក។ ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​បើ​មាន​បញ្ហា​បែប​នេះ ដើម្បី​ច្បាស់​ថា​តើ​ក្មេង​ស្រីឬ​ស្រ្តី​ពេញ​វ័យ​ត្រូវ​ការ​ថ្នាំ​គ្រាប់​ជាតិ​ដែក​ដើម្បី​ញ៉ាំ​បន្ថែម​លើ​របប​អាហារ​ឬ​យ៉ាង​ណា​។ អត្ថបទគួរអាន៖ ស្ពៃតឿសម្បូរលើទីផ្សារ មានប្រយោជន៍ច្រើនចំពោះសុខភាព ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ទាំងនេះជា​ប្រភេទអាហារមាន​ជាតិស្ករទាប ល្អសចំពោះ​សុខភាព […]


រូបមន្តសុខភាព

អត្ថប្រយោជន៍ ៦យ៉ាងរបស់ល្ហុងទុំមិនគួរមើលរំលង

ល្ហុងទុំ សម្បូរនៅលើទីផ្សារជាមួយតម្លៃវិញក៏ធូរថ្លៃ ចំណែកអត្ថប្រយោជន៍ចំពោះសុខភាពក៏មានច្រើន។ យើងអាចច្នៃល្ហុងទុំជាអាហារសម្រន់ បង្អែម ហើយក៏អាចជាភេសជ្ជៈ ទៅតាមចំណូលចិត្ដ។ ចំពោះបរិមាណល្ហុងទុំ១០០ក្រាម មានផ្ទុកសារជាតិ​ចិញ្ចឹមសំខាន់ៗ​ច្រើន​យ៉ាង។​ សារជាតិចិញ្ចឹម​ទាំងនោះ​រួម​មាន​៖ ជាតិខ្លាញ់ ០,៣ក្រាម ប៉ូតាស្យូម ១៨២មិល្លីក្រាម កាបូអ៊ីដ្រាត ១១ក្រាម ជាតិសរសៃ ១,៧ក្រាម ស្ករ ៧,៨ក្រាម ប្រូតេអ៊ីន ០,៥ក្រាម បន្ថែមពីនោះនៅមាន ពពួកវីតាមីន A, C ជាតិកាល់ស្យូម និង ជាតិដែក។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! អត្ថប្រយោជន៍ល្ហុងទុំ ១.ប្រឆាំងអុកស៊ីតកម្ម សារធាតុ carotenoids ដែលមានក្នុងផ្លែល្ហុងទុំមានអត្ថប្រយោជន៍ពិសេសជួយប្រឆាំងអុកស៊ីតកម្ម ជួយកាត់បន្ថយភាពចាស់ជ្រីវជ្រួញតាមវ័យ។ តាមការសិក្សាបានបង្ហាញទៀតថា សារធាតុប្រឆាំងអុកស៊ីតកម្ម និងជាសារធាតុចិញ្ចឹមនៅក្នុងផ្លែល្ហុងជួយការពារព្យាបាល ជំងឺជាច្រើនទៀតដូចជា ជំងឺភ្លេចភ្លាំង ប្រតិកម្មអាលែហ្សី ប្រឆាំងជំងឺមហារីក និងជំងឺស្លេកស្លាំង។ ២.ប្រឆាំងជំងឺមហារីក សារធាតុ lycopene នៅក្នុងផ្លែល្ហុងអាចកាត់បន្ថយហានិភ័យពីការកើតជំងឹមហារីក ហើយក៏រួមចំណែកក្នុងការព្យាបាលជំងឺមហារីកផងដែរ។ ព្រោះថា lycopene មានមុខងារសំខាន់ប្រឆាំងនឹងរ៉ាឌីកាល់សេរីដែលជាមូលហេតុបង្កជាជំងឺមហារីក។ ៣.ជួយសុខភាពបេះដូង ផ្លែល្ហុងក៏ជាប្រភេទអាហារដែលអាចជួយការពារសុខភាពបេះដូង។ តាមការសិក្សាបានបង្ហាញថា ប្រភេទផ្លែឈើដែលមានផ្ទុកវីតាមីន C និង […]


រូបមន្តសុខភាព

ញ៉ាំទឹកដោះគោស្រស់ជួយដល់សុខភាព តែ​ត្រូវដឹងពេលវេលាគួរញ៉ាំ

ទឹកដោះគោស្រស់ ក៏ជាអាហារមួយ​ប្រភេទដែលសម្បូរទៅដោយសារធាតុចិញ្ចឹមជួយដល់សុខភាពបាន​ច្រើ​ន​យ៉ាង។ តួយ៉ាងជាតិកាល់ស្យូមនៅ​ក្នុងទឹកដោះគោស្រស់ ជួយដល់ការលូតលាស់ឆ្អឹង ហើយពពួកប្រូតេអ៊ីនផ្សេងទៀតមានតួនាទីជួយដល់មុខងារប្រព័ន្ធរំលាយអាហារផងដែរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! តើគួរ​ញ៉ាំទឹកដោះគោស្រស់នៅពេលវេលាល្អ? តាមការសិក្សាបានបង្ហាញថា ការញ៉ាំទឹកដោះគោស្រស់ដើម្បីសុខភាពទូរទៅគឺមិនចាំបាច់ត្រូវជ្រើសរើសពេលវេលានោះទេ ប៉ុន្ដែប្រសិនបើការញ៉ាំទឹកដោះគោស្រស់ក្នុងគោលបំណងជំនួយដល់សុខភាពក្នុងលក្ខខណ្ឌណាមួយនោះ ពិតណាស់ថាគួរតែជ្រើសរើសពេលវេលាឲ្យត្រូវតាមតម្រូវការសុខភាព។​ ១.ញ៉ាំទឹកដោះគោជួយរក្សាទម្ងន់ បើចង់សម្រកទម្ងន់ ឬរក្សាទម្ងន់ឲ្យនៅថេរ ចាំបាច់បំផុតគឺត្រូវកាត់បន្ថយអាហារខ្លាញ់ អាហារម្បូរកាបូអ៊ីដ្រាត និង កាត់បន្ថយបរិមាណញ៉ាំ។ ចំណែកទឺកដោះគោស្រស់វិញ មានសារជាតិចិញ្ចឹមជាច្រើនជួយដល់សុខភាព និងមានជាតិខ្លាញ់ទាប ដែលអាចជួយរក្សាទម្ងន់របស់យើងបានថេរ ប្រសិនបើយើងជ្រើសរើសពេលវេលាញ៉ាំបានត្រឹមត្រូវ។ ពេលវេលាញ៉ាំទឹកដោះគោល្អបំផុតគឺមុនពេលពេលញ៉ាំអាហារ ពិសេសអាហារពេលល្ងាចតែម្ដង។ ញ៉ាំទឹកដោះគោស្រស់មួយកែវ ក្នុងបរិមាណ ២៣០មិល្លីលីត្រមុនពេលញ៉ាំអាហារនឹងជួយកាត់បន្ថយការឃ្លាន និងជួយឲ្យយើងញ៉ាំអាហារក្នុង​បរិមាណ​តិច។ ម្យ៉ាងវិញទៀត ការញ៉ាំទឹកដោះគោមុនពេលអាហារ ក៏អាចកាត់បន្ថយចំណង់លើពពួកអាហារខ្លាញ់ និង ប្រភេទអាហារសម្បូរកាបូអ៊ីដ្រាតផងដែរ។ មួយវិញទៀត ការ​ញ៉ាំ​ទឹកដោះគោ​ស្រស់នៅ​ពេល​យប់​អាច​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ឆ្អែត​ អាច​ទប់ស្កាត់​ការ​ឃ្លាន​អាហារ​សម្រន់​នៅ​ពេល​យប់​។ យើងអាចញ៉ាំ​ទឹកដោះគោ​ក្ដៅ​ឧណ្ហៗ​ដោយ​មិន​ចាំ​បាច់​បារម្ភ​ថា​នឹង​ឡើង​ទម្ងន់នោះទេ។ បន្ថែម​ពី​នេះ​ ទឹកដោះគោ​ក៏​ជា​ប្រភព​ប្រូតេអ៊ីន​ដ៏​សំខាន់​ដែល​ជួយ​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ និង​ធានា​នូវ​កម្រិត​ថាមពល​ឲ្យ​គ្រប់គ្រាន់។ ២.ញ៉ាំទឹកដោះគោសម្រាប់សាច់ដុំ និងឆ្អឹង នៅក្នុងទឹកដោះគោស្រស់គឺសម្បូរទៅដោយពពួករ៉ែជួយ​ដល់​សុខភាព ដូចជា រ៉ែកាល់ស្យូម ប៉ូតាស្យូម ដែក និង ម៉ាញ៉េស្យូម បូករួមទាំងពពួកប្រូតេអ៊ីនផង។ ដូច្នេះហើយទើបវាមានអត្ថប្រយោជន៍ដល់កោសិកាសាច់ដុំ និងឆ្អឹង។ ពេលវេលាញ៉ាំល្អបំផុតសម្រាប់សុខភាពឆ្អឹង និងសាច់ដុំគឺនៅក្រោយពេលលេងកីឡា និងហាត់ប្រាណ។ ឆ្លងកាត់ការពិសោធន៍រយៈពេល៣ខែ លើក្រុមអ្នកហាត់កីឡាកាយសម្ព័ន្ធចំនួន១០នាក់ ដែលញ៉ាំទឹកដោះគោចំនួន៥ថ្ងៃក្នុងមួយសប្ដាហ៍ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ