របបអាហារ

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 02, 2022

របបអាហារ - សំដៅលើ​ការ​ញ៉ាំ​ដែល​មាន​បរិមាណ និង​ពេលវេលា​ត្រឹមត្រូវ មិនមែន​ចេះតែញ៉ាំ​តាម​ចង់ ឬ​តាម​តែ​មាត់​ឃ្លាន​នោះ​ទេ មិន​អ៊ីចឹង វា​នឹង​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេងៗ។ នៅ​ផ្នែក​នេះ អ្នក​អាច​ស្វែងរក​គន្លឹះ​ជា​ច្រើន ជុំវិញ​ការ​គ្រប់គ្រងរបបអាហារ​ ធ្វើ​ឲ្យ​រក្សា​សុខភាព​មាំទាំ​បាន

ចំណេះដឹងទូទៅ

របបអាហារ

ចង់ឱ្យក្រពះពោះវៀនមានសុខភាពល្អ កុំរំលងផ្លែឈើ ៤ មុខនេះ

គ្នា​យើង​ដឹង​អត់​ថា​​ ផ្លែឈើ​មួយ​ចំនួន​ មាន​គុណប្រយោជន៍​ច្រើន​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ ពីព្រោះ​វា​មាន​ផ្ទុក​ទៅ​ដោយ​ជាតិ​សរសៃ​ អង់ស៊ីម និង​សារធាតុ​ចិញ្ចឹម​ល្អ​ៗ ដែល​រួម​ចំណែក​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ក៏​ដូចជា​សុខភាព​ក្រពះ​ពោះវៀន។ ខាង​ក្រោម​​នេះ ជា​ប្រភេទ​ផ្លែឈើ​ល្អ​ៗ ដែល​គ្នា​យើង​មិន​គួរ​រំលង​​។ ១. ផ្លែ​ប៉ោម ផ្លែ​ប៉ោម​ ជា​ផ្លែឈើ​ដែល​សម្បូរ​ដោយ​ជាតិ​សរសៃ​ខ្ពស់ ជួយ​ដល់​ការ​បន្ទោរបង់ និង​បញ្ចៀស​ការ​ទល់លាមក​។ តាម​ការសិក្សា​មួយ​បាន​បង្ហាញ​ថា សមាសភាព​ប្រឆាំង​ការ​រលាក​នៃ​ផ្លែប៉ោម​ អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ច្រាល​អាហារ រី​ឯ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​វីតាមីន​ល្អ​ៗ​ក៏​រួម​ចំណែក​ក្នុង​ការ​ពង្រឹង​សុខភាព​ក្រពះ​ពោះវៀន​ដូច​គ្នា។ ២. ផ្លែ​ចេក ជាមួយ​គ្នា​នេះ​ដែរ ផ្លែ​ចេក​ក៏​មាន​គុណប្រយោជន៍​ជួយ​ដល់​ការ​រំលាយ​អាហារ ជំរុញ​ការលូតលាស់​នៃ​បាក់តេរី​ល្អ​ក្នុង​ក្រពះ ព្រម​ទាំង​កាត់បន្ថយ​ជាតិ​អាស៊ីត។ លើស​ពី​នេះ ផ្លែ​ចេក​ក៏​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ដែល​ជួយ​សម្រួល​ដល់​ការ​បន្ទោរបង់ និង​កាត់​បន្ថយ​ការ​ទល់លាមក។ ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូងលោត ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៣. ផ្លែ​ម្នាស់ ចំណែក​ផ្លែ​ម្នាស់​វិញ​ ក៏​ជា​ផ្លែឈើ​ដ៏​ល្អ​បំផុត​សម្រាប់​ការ​រំលាយ​អាហារ ពីព្រោះ​វា​មាន​ផ្ទុក​អង់ស៊ីម​សម្រាប់​បំបែក​ជាតិ​ប្រូតេអ៊ីន​នៅ​ក្នុង​ក្រពះ ដោយ​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ និង​កាត់បន្ថយ​ការ​ទល់​លាមក។ [embed-health-tool-pregnancy-weight-gain] ៤. ផ្លែ​ល្ហុង ដូច​គ្នា​នេះ​ដែរ ផ្លែ​ល្ហុង គឺ​ជា​ផ្លែឈើ​ដ៏​ស័ក្តិសម​ចំពោះ​ការ​រំលាយ​អាហារ ដោយ​សារ​តែ​វា​ផ្ទុក​អង់ស៊ីម​ម្យ៉ាង​ឈ្មោះ​ថា Papain ដែល​រួម​ចំណែក​ជួយ​បំបែក​ប្រូតេអ៊ីន និង​ជំរុញ​ដល់​ការ​រំលាយ​អាហារ។ បន្ថែម​ពី​នេះ ផ្លែ​ល្ហុង​ក៏​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ វីតាមីន​C និង​សារធាតុ​អុកស៊ីតកម្ម ដែល​ជួយ​ជំរុញ​ដល់​ការ​រំលាយ​អាហារ និង​គាំទ្រ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ។ ហេតុ​នេះ​ហើយ​ ដើម្បី​​ពង្រឹង​សុខភាព​ក្រពះ​ពោះវៀន​ឱ្យ​បាន​ល្អ ក៏​ដូចជា​ជំរុញ​​ដល់​ការ​រំលាយ​អាហារ គ្នា​យើង​គួរ​បញ្ចូល​ផ្លែឈើ​ទាំង ៤​ មុខ​នេះ​ទៅ​ក្នុង​របប​អាហារ​ជា​ទៀងទាត់។ ចំណុចសំខាន់ ​ប្រភេទ​ផ្លែឈើ​ល្អ​ៗ ជួយពង្រឹងដល់ប្រព័ន្ធរំលាយអាហារ […]

អត្ថបទផ្សេងទៀតពី របបអាហារ

ស្វែងរក របបអាហារ

រូបមន្តសុខភាព

ញ៉ាំដំឡូងជ្វាក៏អាចជួយបន្ថយជំងឺគ្រោះថ្នាក់ទាំងនេះបានដែរ

ទាំងនេះគឺជាដំណឹងល្អសម្រាប់គ្នាយើងដែលចូលចិត្ដញ៉ាំដំឡូងជ្វាហើយ។ មិនថាប្រភេទដំឡូងជ្វាដែលមានសាច់ពណ៌ ស លឿង ឬស្វាយនោះទេ សុទ្ធតែមានអត្ថប្រយោជន៍ដល់សុខភាព ពិសេសសម្រាប់អ្នកមានជំងឺរ៉ាំរៃប្រចាំកាយរាប់ឆ្នាំ ក៏អាចរួមចំណែកកាត់បន្ថយអាការៈបានល្អប្រសើរផងដែរ។ អត្ថប្រយោជន៍ទាំងនោះមានដូចជា៖ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.គ្រប់គ្រងសម្ពាធឈាម និងជាតិស្ករ ដំឡូងជ្វាក៏មានអត្ថប្រយោជន៍ជួយបញ្ចុះសម្ពាធឈាម និង គ្រប់គ្រងជាតិស្ករមិនឲ្យឡើងខ្ពស់ នោះទេ នេះបើយោងតាមការលើកឡើងរបស់សមាគមន៍ទឹកនោមផ្អែម អាមេរិក។ ដូច្នេះចំពោះអ្នកកើតជំងឺទឹកនោមផ្អែម ឬមានជំងឺលើសសម្ពាធឈាមរ៉ៃរាំក៏ញ៉ាំអាចញ៉ាំអាហារនេះបានដោយសុវត្ថិភាព។ ២.សម្បួរជាតិប៉ូតាស្យូម ដំឡូងជ្វាមានផ្ទុកជាតិចិញ្ចឹមច្រើនប្រភេទ ក្នុងនោះក៏មានប៉ូតាស្យូមដែលជាសារជាតិម្យ៉ាងមានមុខងារសំខាន់ ជួយដល់សុខភាពបេះដូង។ របបអាហារដែលសម្បូរទៅដោយជាតិប៉ូតាស្យូមខ្ពស់នឹងជួយកាត់បន្ថយជាតិសូដ្យូម(អំបិល) ក្នុងសរសៃឈាមបានល្អ ជួយការពារពីការប្រឈមជំងឺបេះដូង លើសម្ពាធឈាម សរសៃឈាមខួរក្បាល នេះបើយោងតាមសមាគមន៍សុខភាពបេះដូង អាមរិក។ បរិមាណដំឡូងជ្វា ១០០ក្រាម ផ្ទុកប៉ូតាស្យូម ៣៣៧ មិល្លីក្រាម។ ៣.វីតាមីន A ដំឡូងជ្វាក៏ត្រូវបានរកឃើញថាមានវិតាមីន A ច្រើនគួរសមផងដែរ។ វីតាមីន A ជាសារជាតិសំខាន់ មានមុខងារជួយទៅដល់ សុខភាពស្បែក សុខភាពធ្មេញ និង ភ្នែកផងដែរ។ ការសិក្សាបានបង្ហាញថា ការញ៉ាំអាហារដែលគ្មានវីតាមីន A ឬរាងកាយខ្វះវីតាមីន A គឺងាយប្រឈមជួបបញ្ហាងងឹតភ្នែកជាងវ័យ។ បរិមាណ […]


រូបមន្តសុខភាព

ទាំងនេះជាអត្ថប្រយោជន៍សំខាន់ៗមាននៅក្នុងផ្លែស្រកានាគ

ផ្លែស្រកានាគជាផ្លែឈើដែលសម្បូរនៅលើទីផ្សារ រសជាតិក៏ផ្អែមឆ្ងាញ់ ចំណែកអត្ថប្រយោជន៍ចំពោះសុខភាពវិញក៏មិនអន់នោះដែរ។ ខាងក្រោមជាសារជាតិសំខាន់ៗ និងអត្ថប្រយោជន៍របស់ស្រកានាគ។​ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារកចង្វាក់បេះដូងលោត ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ១.ជាតិសរសៃ​ ផ្លែស្រកានាគជាប្រភេទផ្លែឈើសម្បូរជាតិសរសៃច្រើន ផ្លែស្រកានាគ ២០០ក្រាម មានផ្ទុកជាតិសរសៃ ៧ក្រាម។ អត្ថប្រយោជន៍ជាតិសរសៃ ជួយទៅដល់ប្រព័ន្ធរំលាយអាហារ និង សុខភាពសរសៃឈាមបេះដូង បន្ថែមពីនោះក៏ជាផ្នែកមួយសំខាន់នៃរបបអាហារសុខភាពសម្រាប់អ្នកចង់សម្រកគីឡូ ឬរក្សាគីឡូឲ្យនៅថេរ។ ព្រោះថា ជាតិសរសៃអាចជួយពន្យឺតដំណើរ​រំលាយអាហារ​ ធ្វើឲ្យអ្នកញ៉ាំ មានអារម្មណ៍ឆ្អែតបានយូរ មិនសូវឃ្លាន។ ២.ជាតិដែក បរិមាណផ្លែស្រកានាគ១៧០ក្រាម មានជាតិដែក ១ក្រាម។ អត្ថប្រយោជន៍ជាតិដែកគឺជំនួយដល់ កោសិកាគ្រាប់ឈាមក្រហម និងជួយបង្កើនថាមពលក្នុងរាងកាយ។ ដូច្នេះដើម្បីទទួលបានអត្ថប្រ​យោជន៍​មួយនេះ គួរញ៉ាំ​ផ្លែស្រកានាគឲ្យបាន ២០០ក្រាម ​ក្នុងមួយថ្ងៃ ល្អសម្រាប់​ការផលិតកោសិកាគ្រាប់ឈាមក្រហម។ ៣.ម៉ាញ៉េស្យូម ក្រៅពីជាតិដែក ផ្លែស្រកានាគក៏មានផ្ទុកជាតិម៉ាញ៉េស្យូមមកជាមួយផងដែរ។ អត្ថប្រយោជន៍ម៉ាញ៉េស្យូម ជួយទៅដល់មុខងារកោសិកាក្នុងរាងកាយ មិនតែប៉ុណ្ណោះក៏ជួយរក្សាចរន្ដឈាមឲ្យដំណើរការល្អ ជំនួយមុខងារប្រព័ន្ធប្រសាទ បេះដូង និង កោសិកាសាច់ដុំទៀតផង។ បរិមាណស្រកានាគ ១៧០ក្រាម មាន ម៉ាញ៉េស្យូម ៦៨មិល្លីក្រាម។ ៤.វីតាមីន C ផ្លែស្រកានាគ ២០០ក្រាមមានផ្ទុកវីតាមីន C ៤មិល្លីក្រាម។ ដូចដែលយើងធ្លាប់ដឹងខ្លះហើយអំពីអត្ថប្រយោជន៍របស់វិតាមីន C […]


អាហារូបត្ថម្ភ

កំពូលបន្លែបីមុខសម្បូរជាតិដែក​ល្អសម្រាប់រាងកាយ

បើ​លោក​អ្នក​កំពុង​តែ​ស្វែង​បន្លែ​ដែលសម្បូរជាតិដែក ដើម្បី​បំពេញ​តម្រូវការ​ជាតិ​ដែកក្នុងខ្លួនរបស់យើង ឬសម្រាប់​កូន លោកអ្នក​គួរតែផ្តោតលើបន្លែ៣មុខដូចខាងក្រោមនេះ។ បន្លែសម្បូរជាតិដែកមានច្រើនប្រភេទដូចជា សណ្តែកសៀង សណ្តែកបារាំង ផ្សិត បន្លែស្លឹកបៃតង និង​ប៉េងប៉ោះជាដើម។ ប៉ុន្តែ ក្នុង​ចំណោមបន្លែទាំងអស់ ស្ពៃក្តោប ដំឡូងបារាំង និងផ្កាខាត់ណាខៀវ ជាប្រភេទបន្លែសម្បូរជាតិដែកខ្ពស់​ដែល​យើង​មិន​គួរមើលរំលង។ ហេតុអ្វី? រាងកាយយើងមិនអាចផលិតជាតិដែកបានទេ ដូច្នេះដើម្បីទទួលបានជាតិ​ដែកគ្រប់គ្រាន់ យើង​ត្រូវ​ញុំា​អាហារ​សម្បូរជាតិដែក។ ប្រភពអាហារសម្បូរជាតិដែកមាន​ពីរគឺ​សាច់សត្វ​និងរុក្ខជាតិដែល​ជា​បន្លែនិងផ្លែឈើក្រៀម។ ១. វិធីជួយរាងកាយស្រូបយកជាតិដែកពីបន្លែបានល្អ ដើម្បីឱ្យរាងកាយស្រូបយកជាតិដែកពីបន្លែនិងផ្លែឈើបានល្អ យើងត្រូវ​ញុំាអាហារសម្បូរវីតាមីន C ដូចជា ផ្លែឈើអម្បូរក្រូចឬអម្បូរបឺរី ត្របែក ល្ហុង ត្រសក់ស្រូវ ដំឡូងជ្វា ម្ទេសហាវៃ ប៉េងប៉ោះ​ជាដើម​ក្នុងពេលដំណាល​គ្នាជាមួយបន្លែឬផ្លែឈើសម្បូរជាតិដែកផ្សេង​ទៀត​។ ឧទាហរណ៍​ថា ក្រោយ​ញុំាបាយជាមួយឆាសណ្តែកកួរ យើងគួរញុំាត្រសក់ស្រូវ ក្រូចឬល្ហុងជាបង្អែមតាម​ក្រោយ​។ ២. បន្លែសម្បូរជាតិដែកបីមុខដែលរាងកាយត្រូវការ ស្ពៃក្ដោប៖ ស្ពៃក្តោបមិនត្រឹមតែសម្បូរជាតិដែកទេ ថែមទាំងផ្ទុកកាឡូរីនិងជាតិខ្លាញ់ទាប ហើយមានវីតាមីន C ខ្ពស់។ ក្នុងស្ពៃក្តោប៨៩ ក្រាមមានផ្ទុកជាតិដែក ០,៤ មិល្លីក្រាមនិងវីតាមីន C ៣២,៦ មិល្លីក្រាម។ ស្ពៃក្តោបស្រួយ មានរសជាតិផ្អែមឡែមៗ ជាពិសេសមានពីរពណ៌គឺពណ៌សនិងស្វាយ ហើយ​យើង​អាចយកស្ពៃក្តោបធ្វើអន្លក់ ញាំ ម្ហូបឆាឬស្ងោរ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា […]


អាហារូបត្ថម្ភ

កំពូលអាហារល្អៗ ជួយផលិតគ្រាប់ឈាមក្រហមបានល្អ

ការញុំាអាហារសម្បូរជាតិដែកអាចជួយបំពេញតម្រូវការជាតិដែកដែលរាងកាយយើងត្រូវការជាប្រចាំក្នុងមួយថ្ងៃ ហើយ​ជួយ​បង្ការបញ្ហារខ្វះជាតិដែកនិងជួយរាងកាយផលិតឈាមក្រហមគ្រប់គ្រាន់។ ជាតិដែកជារ៉ែសំខាន់ក្នុងការផលិតហេម៉ូក្លូប៊ីន (Hemoglobin) ដែលជាប្រូតេអ៊ីនក្នុងឈាមក្រហម។ ១. មូលហេតុរាងកាយត្រូវការជាតិដែក រាងកាយត្រូវការជាតិដែកដើម្បីផលិតឈាមក្រហមជារៀងរាល់ថ្ងៃ ព្រោះកោសិកាឈាម​ក្រហម​មួយ​អាចរស់បានតែ ១២០ ថ្ងៃប៉ុណ្ណោះ។ ជាមធ្យម ខួរឆ្អឹងផលិតឈាមក្រហម ២ លានកោសិកា​ក្នុង​មួយ​វិនាទី​ដែលស្មើនឹងបរិមាណឈាមក្រហមងាប់ក្នុងមួយវិនាទីដែរ។ ដូច្នេះ ក្នុងមួយថ្ងៃរាងកាយ​​​​ផលិត​កោសិកាឈាម​ក្រហមប្រហែល ១៧៣ ទៅ ២៥៩ ពាន់លាន ហើយកោសិកាឈាមក្រហម​ដែល​ងាប់​នឹង​ត្រូវកម្ចាត់ចោលក្នុងថ្លើម។ ឈាមក្រហមសម្បូរទៅដោយហេម៉ូក្លូប៊ីនដែលជាប្រូតេអ៊ីនមានផ្ទុកជាតិដែក មាននាទីផ្តល់​ពណ៌​ក្រហម​ឱ្យ​ឈាម ព្រមទាំងដឹកនាំអុកស៊ីសែនពីសួតទៅកាន់​ជាលិកាពាសពេញរាងកាយ និងដឹកនាំ​កាបូន​ឌីអុកស៊ីត​ពីក្នុងរាងកាយត្រលប់ទៅសួតវិញដើម្បីបញ្ចេញចោល។ [embed-health-tool-due-date] ជាតិដែកក៏មាននាទីផលិត​មាយអូក្លូប៊ីន (myoglobin) ដែលជាប្រូតេអ៊ីនដឹកនាំអុកស៊ីសែន​ទៅឱ្យ​សាច់​ដុំដែរ។ ជាងនេះទៅទៀតរាងកាយត្រូវការជាតិដែកដើម្បីផលិតអ័រម៉ូន ជួយដល់ការលូតលាស់​រាងកាយ​និងពង្រឹងប្រព័ន្ធភាពសុំា។ ជាតិដែកប្រហែល ៧០% គឺស្ថិតក្នុងហេម៉ូក្លូប៊ីន ៥% ស្ថិតក្នុងប្រូតេអ៊ីនសំខាន់ៗផ្សេងទៀត​ក្នុង​រាងកាយ​និង ២៥% ស្តុកទុកក្នុងថ្លើមក្នុងប្រូតេអ៊ីន ferritin សម្រាប់ប្រើប្រាស់នៅពេលត្រូវការ។ រាងកាយយើងមិនអាចផលិតជាតិដែកបានទេ ដូច្នេះនៅពេលរាងកាយមិនទទួល​បានជាតិដែក​គ្រប់គ្រាន់​ពីចំណីអាហារ រាងកាយនឹងប្រើប្រាស់ជាតិដែកដែលស្តុកទុក​ក្នុងខ្លួនដែលមានបរិមាណ​ប្រហែល ២៥% រហូតដល់អស់ ហើយបណ្តាលឱ្យយើងខ្វះជាតិដែក។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារកចង្វាក់បេះដូងលោត ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ២. អាហារសម្បូរជាតិដែក ខាងក្រោមជាអាហារសម្បូរជាតិដែកដែលយើងគួរបញ្ចូលក្នុងរបបអាហារ​​ដើម្បីទទួលបានជាតិដែកគ្រប់គ្រាន់៖ សណ្តែក៖ សណ្តែកសៀង សណ្តែកបាយ សណ្តែកក្រហម សណ្តែកខ្មៅ សណ្តែកអង្គុយ សាច់ក្រហម៖ សាច់គោ […]


រូបមន្តសុខភាព

ពពួកអាហារទាំងនេះ ល្អខ្លាំងសម្រាប់អ្នកជំងឺលើសឈាម

លើសសម្ពាធឈាម គឺជាជំងឺគ្រោះថ្នាក់មួយដែលអាចឆក់យកជីវិតយើងបានគ្រប់ពេលវេលាបើ​សិន​ជា​មិន​អាចគ្រប់​គ្រង​បាន​ល្អ​តាម​ការណែនាំ​របស់គ្រូពេទ្យ។ ជំងឺ​នេះ​ជាបញ្ហាចម្បងបំផុត ដែលបណ្ដាលឲ្យប៉ះពាល់ទៅដល់ផ្នែកសំខាន់ៗទៀត ក្នុងរាងកាយ ក្នុងនោះមានដូចជា បេះដូង និង ខួរក្បាល។ ដូច្នេះការជ្រើសរើសរបបអាហារបានត្រឹមត្រូវ ជួយរក្សាសម្ពាធឈាមបានល្អ គឺជារឿងចាំបាច់យើងត្រូវដឹង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.អាហារសម្បូរវីតាមីន C វីតាមីន C ជាសារធាតុសំខាន់ជួយប្រឆាំងនឹងអុកស៊ីតកម្ម ប្រឆាំងការរលាក។ ការសិក្សាបានបង្ហាញថា ការញ៉ាំអាហារ ដែលមានវីតាមីន C ប្រចាំអាចជួយដល់ការប្រឆាំងអុកស៊ីតកម្មក្នុងសរសៃឈាមបានដល់ទៅ ៣០%។ យើងអាចរក វីតាមីន C បានពី​ដំឡូងជ្វា ខាត់ណាខៀវ ផ្លែស្ដ្រប៊ឺរី ផ្លែគីវី និង ពពួកផ្លែក្រូច។ ២.អាហារសម្បូរវីតាមីន E វីតាមីន E ជាប្រភេទខ្លាញ់រលាយ មានមុខងារប្រឆាំងទៅនឹងអុកស៊ីតកម្ម ដូចគ្នានឹងវីតាមីន C ដែរ។ វីតាមីនប្រភេទនេះ សម្បូនៅក្នុងពពួកគ្រាប់ធញ្ញជាតិ ដូចជាគ្រាប់ផ្កាឈូករ័ត្ន គ្រាប់ជី គ្រាប់អាល់ម៉ុន សណ្ដែកដី មិនតែប៉ុណ្ណោះក៏មាននៅក្នុងផ្លែប៊ឺ សាច់ត្រីសាលម៉ុនផងដែរ។ ៣.អាហារសម្បូរជាតិប៉ូតាស្យូម ពពួកអាហារដែលសម្បូរជាតិប៉ូតាស្យូម មានអត្ថប្រយោជន៍ជួយកាត់បន្ថយ ការលើសសម្ពាធឈាម ព្រោះសារធាតុមួយនេះជួយសម្រួលដល់ចរន្ដឈាម […]


អាហារូបត្ថម្ភ

អត្ថប្រយោជន៍វីតាមីន D ចំពោះសុខភាពបេះដូង

យើងក៏ធ្លាប់បានស្គាល់ខ្លះហើយអំពីអត្ថប្រយោជន៍របស់វីតាមីន D ចំពោះសុខភាព ពិសេសសម្រាប់សុខភាពឆ្អឹង សុខភាពស្បែក សុខភាពផ្លូវភេទ និង ប្រព័ន្ធភាពស៊ាំតែម្ដង ក្រៅពីនេះវីតាមីនប្រភេទនេះ ក៏ផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាពបេះដូងខ្លាំងផងដែរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! យើងអាចរក វីតាមីនD បាននៅក្នុងពពួកខ្លាញ់ត្រីសមុទ្រដូចជា ត្រីហារ៉ុង ត្រីស្បៃកា ត្រីសារឌីន និង ត្រីធូណា។ លើសពីនេះក៏មាននៅក្នុងផលិតផលទឹកគោ ផ្លែឈើ គ្រាប់ធញ្ញជាតិ និង ស៊ុតផង​ដែរ។ ចំណុចសំខាន់មួយទៀត រាងកាយរបស់យើងផ្ទាល់ទទួលបានវីតាមីន D ចាប់ពី៨០ទៅ៩០%តាមរយៈពន្លឺព្រះអាទិត្យ។ យោងតាមការសិក្សាធ្វើឡើងដោយសាកលវិទ្យាល័យ Ohio University បានបង្ហាញថា វីតាមីន D អាចជួយរំលាយប្រភេទកូលេស្ដេរ៉ូលអាក្រក់ៗ ធ្វើឲ្យចរន្ដឈាមដំណើរការបានស្រួល ដែលជាផ្នែកមួយយ៉ាងសំខាន់ ពាក់ព័ន្ធនឹងសុខភាពបេះដូង។ ម្យ៉ាងវិញទៀត វីតាមីន D ក៏មានសមត្ថភាពជួយឲ្យរាងកាយងាយចាប់បានពពួកសារជាតិចិញ្ចឹមដូចជា ជាតិប៉ូតាស្យូម កាល់ស្យូម ដែក ម៉ាញ៉េស្យូម ដែលទាំងនេះសុទ្ធសឹងជាធាតុចាំបាច់ជំនួយដល់ចរន្ដឈាម។ ដូច្នេះវីតាមីន D អាចជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ជំងឺគ្រោះថ្នាក់សរសៃខួរក្បាល ជំងឺលើសសម្ពាធឈាម […]


អាហារូបត្ថម្ភ

មូលហេតុមួយចំនួន រាងកាយ​ត្រូវ​ការវីតាមីន C ពី​របបអាហារ​ឲ្យ​បាន​គ្រប់​គ្រាន់

រាងកាយគឺមិនអាចផលិតវីតាមីន C សម្រាប់ប្រើប្រាស់ដោយខ្លួនឯងបានឡើយ នេះជាមូលហេតុមួយដែលយើងត្រូវការវីតាមីន C ពីខាងក្រៅ មិនថាពីរបបអាហារ ឬពីអាហារបំប៉នផ្សេងៗដែលមានផ្ទុកវីតាមីនមួយនេះ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! មូលហេតុមួយចំនួនទៀតព្រោះវីតាមីន C ផ្ដល់អត្ថប្រយោជន៍ដល់រាងកាយច្រើន ដូចជា ជំនួយមុខងារសរសៃឈាម ជួយបង្កើតខូឡាជែនក្នុងឆ្អឹង ជំនួយសាច់ដុំ ជួយឲ្យស្បែកស្រស់ថ្លា ជួយប្រឆាំងអុកស៊ីតកម្ម និង ពង្រឹងប្រព័ន្ធភាពស៊ាំក្នុងរាងកាយ។ តាមការណែរនាំមន្ទីរពេទ្យ mayoclinic អាមេរិកបានបង្ហាញថា រាងកាយមនុស្សពេញ​វ័យ​ម្នាក់ត្រូវការវីតាមីន C ជាចាំបាច់ក្នុងមួយថ្ងៃ៧០មិល្លីក្រាមសម្រាប់ស្ដ្រី និង​៩០មិល្លីក្រាមសម្រាប់បុរសដើម្បីឆ្លើយតបតម្រូវការប្រើប្រាស់។ បើផ្អែកលើរបបអាហារប្រចាំថ្ងៃ ដែលយើងបានញ៉ាំ មានបន្លែផ្លែឈើ ពិសេស​ពពួកក្រូច គឺគ្រប់គ្រាន់សម្រាប់តម្រូវការរាងកាយយើងហើយ ប៉ុន្ដែអាចមានក្រុមមនុស្សមួយចំនួន ដែលអាចប្រឈមខ្វះវីតាមីន C ដូចជា៖ អ្នកជក់បារី អ្នកផឹកស្រាច្រើន អ្នកចូលចិត្ដញ៉ាំអាហារមានជាតិសាច់ មិនចូលចិត្ដបន្លែ អ្នកមានជំងឺថ្លើម អ្នកមានជំងឺមហារីកក្នុងដំណាក់ដំបូង ការខ្វះវីតាមីន C អាចបណ្ដាលឲ្យយើងប្រឈមបញ្ហាជាច្រើនដូចជា កើតជំងឺស្លេកស្លាំង ចេញឈាមតាមអញ្ចាញធ្មេញ របួសយូជាសះស្បើយ ស្បែកឆាប់ជ្រីវជ្រួញ ឆាប់ឆ្លងជំងឺមេរោគ គេងមិនសូវលក់ ខ្សោយការចងចាំ និង ក៏ប៉ះពាល់ដល់សុខភាពភ្នែកផងដែរ។ តើការកើនឡើងវីតាមីន […]


រូបមន្តសុខភាព

គេងមិនបានពេញភ្នែក ព្រឹកឡើងមិនអស់អស់ងងុយ សាកអាហារទាំងនេះ

ការគេងមិនគ្រប់គ្រាន់អាចប៉ះពាល់ដល់សុខភាពច្រើន ដូចជា សុខភាពបេះដូង ខួរក្បាល ប្រព័ន្ធការពាររាងកាយ ហើយក៏ប៉ះពាល់ដល់សកម្មភាពការងារប្រចាំថ្ងៃរបស់យើងផងដែរ។ ដូច្នេះខាងក្រោមគឺជាអាហារអាចជួយទ្រទ្រង់ដល់សុខភាពយើង ក្រោយពេលគេងមិនបានគ្រប់គ្រាន់ម្ដង​ម្កាល។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.ញ៉ាំអាហារសម្បូរជាតិកាល់ស្យូម ប្រសិនបើយើងគេងមិនគ្រប់គ្រាន់ គួរតែជ្រើសរើសអាហារណាដែរសម្បូរជាតិកាល់ស្យូម។ អាហារ​ទាំង​នោះ​មាន​ដូចជាពពួកបន្លែបៃតង គ្រាប់ធញ្ញជាតិ និង​ទឹកដោះគោស្រស់ជាដើម ព្រោះជាតិកាល់ស្យូមជួយដល់សុខភាពបេះដូង និងឆ្អឹង ពិសេសជួយដល់ចរន្ដឈាមឲ្យដំណើរការល្អ និងបង្កើនម៉ាសសាច់ដុំ។ ២.ញ៉ាំអាហារសម្បូរជាតិដែក និងស័ង្កសី អាហារសម្បូរជាតិដែក និងស័ង្កសី អាចជួយរក្សាសុខភាពយើងឲ្យល្អប្រសើរទោះយើងគេងមិនគ្រប់គ្រាន់ក៏ដោយ។ ព្រោះជាតិដែក ជួយដល់កោសិកាគ្រាប់ឈាមក្រហមឲ្យដំណើរការបានល្អពេញរាងកាយ ចំណែកជាតិស័ង្កសីល្អសម្រាប់គ្រាប់ឈាមស ដែលជាផ្នែកមួយយ៉ាងសំខាន់នៃប្រព័ន្ធការពារក្នុងរាងកាយ។ របបអាហារដែលសម្បូរសារធាតុទាំងពីរ មានដូចជា ពោត បន្លែបៃតង សាច់គោ គ្រាប់ធញ្ញជាតិ ទឹកដោះគោរស្រស់ សណ្ដែកខៀវ និងផ្សិត។ ៣.ញ៉ាំអាហារសម្បូរជាតិទឹក ការសិក្សាបានបង្ហាញថា អ្នកគេងមិនគ្រប់គ្រាន់ ឬគេងតិចជាង ៦ម៉ោង អាចប្រឈមបាត់បង់ជាតិទឹកដល់ទៅ ៥០% បើធៀបនឹងអ្នកបានគេងលើសពី ៧ម៉ោង។ ការថយចុះជាតិទឹកអាចធ្វើឲ្យយើងមានអាការៈ វិលមុខ ឈឺក្បាល និង​អស់កម្លាំង។ ដើម្បីបំពេញជាតិទឹកឲ្យគ្រប់គ្រាន់ យើងអាច ញ៉ាំអាហារដែលសម្បូរជាតិទឹក ឬក៏អាចញ៉ាំទឹកឲ្យបានច្រើន ក៏ល្អដែរ។ ៤.ញ៉ាំអាហារ ឬភេសជ្ជៈមានជាតិកាហ្វេអ៊ីន ជាតិកាហ្វេអ៊ីនដែលមាននៅក្នុងអាហារ […]


រូបមន្តសុខភាព

ញ៉ាំទឹកទំពាំងបាយជូរស្រស់១កែវរាល់ថ្ងៃ ផ្ដល់អត្ថប្រយោជន៍សុខភាពច្រើនយ៉ាង

ផ្លែទំពាំងបាយជូរ មិនត្រឹមតែរសជាតិឆ្ងាញ់ទេ ថែមទាំងផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាព ព្រោះក្នងផ្លែទំពាំងបាយជូរសម្បូរ វីតាមីន C, A ប៉ូតាស្យូម ម៉ាញ៉េស្យូម និង​ប្រូតេអ៊ីន ជាដើម។ ការសិក្សាបានបង្ហាញថា ញ៉ាំទឹកទំពាំងបាយជូរស្រស់ ១កែវចំណុះ ២៥០មិល្លីលីត្ររាល់ថ្ងៃ ជួយឲ្យមានសុខភាពល្អ និងអាយុវែង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! អត្ថប្រយោជន៍ទឹកទំពាំងបាយជូរស្រស់ ១. ប្រឆាំងអុកស៊ីតកម្ម មិនថាផ្លែទំពាំងបាយជូរ ឬទឹកទំពាំងបាយជូរស្រស់នោះទេគឺសម្បូរវីតាមីន C ណាស់ដែលអាចជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំ ជួយប្រឆាំងនឹងអុកស៊ីតកម្មបានល្អ។ បន្ថែមពីនោះក៏ជួយដល់មុខងារ សរសៃឈាម និងខួរក្បាលផងដែរ។ ២. ការពារពីជំងឹទឹកនោមផ្អែម ទឹកទំពាំងបាយជូរក៏អាចជួយការពារពីជំងឺទឹកនោមផ្អែមប្រភេទ២បានដែរ ព្រោះវាជួយឲ្យលំពែងឲ្យមានសុខភាពល្អ កាត់បន្ថយបញ្ហាប្រឈមភាពស៊ាំអាំងស៊ុយលីន ដែលជាមូលហេតុចំបងបង្កកើតជំងឺទឹកនោមផ្អែមប្រភេទ២បាន។ ៣. ជួយសម្រកទម្ងន់ សម្រាប់អ្នកចង់សម្រកទម្ងន់ ទឹកទំពាំងបាយជូរស្រស់ក៏ជាភេសជ្ជៈអាចជួយឲ្យស្រកទម្ងន់បានដែរ ព្រោះជាតិកាបូអ៊ីដ្រាត និង ជាតិខ្លាញ់ក្នុងផ្លែឈើនេះមានម្រិតទាបមិនបង្កឲ្យអ្នកញ៉ាំឡើងគីឡូនោះទេ។ ផ្ទុយមកវិញ ការញ៉ាំទឹកទំពាំងបាយជួរអាចជួយកាត់បន្ថយការឃ្លានអាហារ និង សម្រួលដល់ចរន្ដឈាមបានល្អ។ [embed-health-tool-bmi] ៤. ការពារជំងឺក្រួសក្នុងតម្រងនោម ផ្លែទំពាំងបាយជូរមានផ្ទុកអាស៊ីត Citric ជាសារជាតិអាចប្រឆាំងទៅនឹងការកកើតក្រួសក្នុងតម្រងនោមបាន។ ពិសេសក្រួស Calcium oxalate តែម្ដង ដែលជាប្រភេទក្រួសក្នុងតម្រងនោម កកើតឡើងដោយការចងភ្ជាប់គ្នារវាង ម៉ូលេគុល oxalate […]


រូបមន្តសុខភាព

កំពូលផ្លែឈើទាំងនេះ ផ្តល់គុណប្រយោជន៍ដ៏អស្ចារ្យដល់សុខភាពបេះដូង

ផ្លែឈើមានច្រើនប្រភេទលើទីផ្សារ យើងអាចដឹងពីរសជាតិរបស់វា ប៉ុន្ដែពេលខ្លះយើងក៏មិនប្រាកដថាអាចដឹងពីគុណសម្បត្ដិផ្លែឈើ​ទាំង​នោះ​ចំពោះសុខភាពនោះដែរ។ ពពួកផ្លែឈើមួយ​ចំនួនអាចជួយឲ្យបេះដូងយើងមានសុខភាពល្អ សម្រួលសរសៃឈាម និងអាចការពារបេះដូងពីជំងឺផ្សេងៗផង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.ផ្លែប៊ឺរី ខ្សែស្រឡាយផ្លែឈើប្រភេទនេះមិនថា ប្លូប៊ឺរី ឬស្ដ្រប៊ឺរី មានមុខងារពិសេសប្រឆាំងនឹងអុកស៊ីតកម្ម។ Anthocyanins ជាសារធាតុម្យ៉ាងមាននៅក្នុងផ្លែប៊ឺរី អាចជួយការពារការរលាក កាត់បន្ថយការកើតស្រេ្ដស ជួយសុខភាពបេះដូង និងជំរុញឲ្យចរន្តឈាមរត់​បាន​ស្រួល។ ការសិក្សាបង្ហាញថា បង្កើតទម្លាប់ញ៉ាំទឹកប៊ឺរី មួយពែងប្រចាំថ្ងៃ រយៈពេល ៧ខែ នឹងអាចកាត់បន្ថយហានិភ័យជំងឺបេះដូងបាន ១៧%។ ២. ផ្លែក្រូច ផ្លែក្រូចជាផ្លែឈើសម្បូរទៅដោយ វីតាមីន A, C, E និងជាតិសរសៃច្រើនល្អសម្រាប់សុខភាព។ វីតាមីន C មានមុខងារជួយពង្រឹងប្រព័ន្ធភាពស៊ាំ ការពារពីពពួកមេរោគ និង ពីជំងឺផ្សេងៗ។ ចំណែកវីតាមីន E ជួយរក្សាសម្ពាធ ឈាម ជំរុញឲ្យឈាមដំណើរការល្អ និងសម្រួលចង្វាក់បេះដូង។ ៣. ផ្លែឪឡឹក ឪឡឹកទុំក្រៅពីរសជាតិឆ្ងាញ់ ក៏ជាអាហារសម្រាប់សុខភាពបេះដូងផងដែរ។ ការសិក្សាបានបង្ហាញ ក្នុងផ្លែឪឡឹកមាន​​ផ្ទុកសារធាតុសំខាន់ ៣យ៉ាងគឺ Citrulline, Nitric, lycopene។ សារធាតុទាំងនេះ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ