និយាយដល់ផ្លែស្រកានាគ គ្នាយើងពិតជាស្គាល់ច្បាស់ណាស់ ផ្លែនេះមិនត្រឹមតែមានតម្លៃសមរម្យទេ ថែមទាំងមានរសជាតិឆ្ងាញ់ផងដែរ។ ក្រៅពីរសជាតិ គ្នាយើងដឹងទេថាផ្លែស្រកានាគមានគុណប្រយោជន៍ចំពោះសុខភាពច្រើនយ៉ាង។
១. សារធាតុចិញ្ចឹមខ្ពស់
ផ្លែស្រកានាគ ដ្បិតមានកាឡូរីតិច តែមានសារធាតុរ៉ែ វិតាមីនសំខាន់ៗជាច្រើន ព្រមទាំងមានជាតិសរសៃទៀតផង។ ក្នុងផ្លែស្រកានាគមានប្រូតេអ៊ីន កាបូអ៊ីដ្រាត ជាតិសរសៃ ជាតិដែក ម៉ាញ៉េស្យូម វីតាមីន C និងវីតាមីនE។
២. ជួយស្បែក
ផ្លែស្រកានាគមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន ដែលមានផលល្អ ដល់សុខភាពស្បែក។ វីតាមីន C នៅក្នុងផ្លែឈើនេះជួយឲ្យស្បែកភ្លឺថ្លា ការពារស្បែកស្រអាប់ និងកាត់បន្ថយភាពចាស់ជាដើម។
៣. ជាតិសរសៃ
ផ្លែស្រកានាគមានជាតិសរសៃខ្ពស់ កាឡូរីទាប និគ្មានជាតិខ្លាញ់។ ដូចនេះហើយ ការដាក់ផ្លែស្រកានាគចូលក្នុងរបបអាហារ នឹងអាចជួយឲ្យប្រព័ន្ធរំលាយអាហាររបស់យើងដំណើរការបានយ៉ាងរលូន។
[embed-health-tool-bmi]
៤. សុខភាពពោះវៀន
ផ្លែស្រកាននាគក៏មានដែរ prebiotics ដែលសារធាតុនេះជួយជំរុញឲ្យមានការលូតលាស់របស់បាក់តេរីល្អៗនៅក្នុងក្រពះ ដែលជំនួយដល់ការរំលាយអាហារ។ Prebiotics គឺជាតិសរសៃម្យ៉ាងដែលបាក់តេរីល្អក្នុងពោះវៀនត្រូវការសម្រាប់លូតលាស់។ លើសពីនេះ ផ្លែស្រកានាគក៏មានទំនាក់ទំនងក្នុងការធ្វើឲ្យថយចុះនូវហានិភ័យកើតជំងឺមហារីកក្រពះដូចគ្នា។
៥. ពង្រឹងប្រព័ន្ធភាពស៊ាំ
ដោយសារតែផ្លែស្រកានាគមានផ្ទុកវីតាមីន C ទើបផ្លែឈើនេះអាចរួមចំណែកក្នុងការពង្រឹងប្រព័ន្ធភាពស៊ាំរបស់យើងបាន។ មួយវិញទៀត ផ្លែស្រកានាគក៏មានសារធាតុប្រឆាំងការរលាក ដែលជួយទៅដល់ប្រព័ន្ធភាពស៊ាំការពាររាងកាយពីពពួកបាក់តេរី និងមេរោគ។
[embed-health-tool-heart-rate]
៦. ជាតិដែក
ផ្លែស្រកានាគ ក៏ជួយបង្កើកម្រិតជាតិដែកនៅក្នុងរាងកាយ។ ជាតិដែកមានសារសំខាន់ក្នុងការជួយដឹងជញ្ជូនអុកស៊ីសែនក្នុងរាងកាយ។ ដូចនេះ បើយើងចង់បង្ការបញ្ហាប្រឈមនឹងខ្វះជាតិដែក កុំភ្លេចបន្ថែមផ្លែស្រកានាគទៅក្នុងរបបអាហារ។
អត្ថបទពាក់ព័ន្ធ៖
- ភ្ញាក់ពីគេងកណ្ដាលយប់ស្រាប់តែឃ្លាន គួរញ៉ាំអាហារអ្វីល្អសម្រាប់សុខភាព
- ជាតិបារត អាចប៉ះពាល់សុខភាពច្រើន នេះវិធីការពារ
- តែផ្កាកូលាបជួយស្បែក និងសុខភាពផ្សេងទៀត
- ទម្លាប់ល្អងាយៗ សម្រាប់បុរសៗគួរធ្វើរាល់ព្រឹក ដើម្បីរក្សាសុខភាពមាំមួន
- អាហារ ៤យ៉ាង ជួយឲ្យរាងកាយស្រីៗរឹងមាំ មានសុខភាពល្អ