backup og meta

មុនពេលរៀបការ គួរពិនិត្យសុខភាពលើ ៤ចំណុចនេះ

មុនពេលរៀបការ គួរពិនិត្យសុខភាពលើ ៤ចំណុចនេះ

មុន​នឹង​សម្រេច​ចិត្ត​ចូល​រោង​ការ គ្នា​យើង​មិន​ថា​ប្រុស ឬ​ស្រី​មិន​គួរ​រំលង​ការ​ពិនិត្យ​សុខភាព​មុន​ចាប់​ផ្ដើម​ជីវិត​ជា​គូ​នោះ​ទេ។ ការ​ពិនិត្យ​សុខភាព​មុន​រៀប​ការ​ គឺ​ជា​រឿង​គួរ​ធ្វើ​ដើម្បី​ជីវិត​អាពាហ៍ពិពាហ៍​ ប្រកប​ដោយ​ភាពរីករាយ និង​មាន​សុខភាព​ល្អ។

យើង​គួរពិនិត្យ​សុខភាព​មុន​រៀប​ការ​ទៅ​លើចំណុច​អ្វី​ខ្លះ?

ការ​ពិនិត្យ​សុខភាព​មុន​ពេល​រៀប​ការ​ពិត​ជា​ផ្ដល់​អត្ថ​ប្រយោជន៍​ច្រើន​ខ្លាំង​ណាស់​ដល់​ជីវិត​ជា​ដៃ​គូ​របស់​ប្ដី​ប្រពន្ធ​ថ្មី​ថ្មោង ព្រោះ​យើង​អាច​ដឹង​ពី​ដំណាក់​កាល​ដំបូង​នៃ​ជំងឺ​មួយ​ចំនួន​មុន​ចាប់​ផ្ដើម​រស់​នៅ​ជាមួយ​គ្នា និង​ផ្ដល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​សម្រេច​ទាក់​ទង​នឹង​បញ្ហា​សុខភាព​ទៅ​ថ្ងៃ​អនាគត។ គ្នា​យើង​គួរ​​ពិនិត្យ​សុខភាព​មុន​រៀប​ការ​លើ​ ៤​ ​ចំណុច​​ខាង​ក្រោម​នេះ៖

១. តេស្ត​រក​មេរោគ​អេដស៍ និង​ជំងឺ​កាម​រោគ​ផ្សេងៗ

មេរោគ​អេដស៍ ជំងឺ​រលាក​ថ្លើម​ប្រភេទ B និង C ជា​ស្ថានភាព​ជំងឺ​ដែល​អាច​នៅ​ជាប់​ជាមួយ​យើង​ពេញ​មួយ​ជីវិត ហើយ​ប្រសិន​បើ​មិន​គ្រប់​គ្រង ឬ​ព្យាបាល​ត្រឹម​ត្រូវ​ទេ នោះ​អាច​ធ្វើ​ឲ្យ​ចំណង​អាពាហ៍ពិពាហ៍​កាន់​តែ​មាន​ភាព​តានតឹង។ ហេតុនេះហើយទើបចាំបាច់យ់ង​ត្រូវ​បញ្ចូលក្នុងតារាង​ពិនិត្យសុខភាព​មុន​រៀប​ការ។ ការ​ដែល​យើង​បាន​ដឹង​ពី​ស្ថានភាព​ជំងឺ​ទាំង​នេះ​របស់​ដៃ​គូ​ជា​មុន យើង​អាច​រក​វិធី​ការ​ព្យាបាល ឬ​គ្រប់​គ្រង​ច្បាស់​លាស់​ណា​មួយបាន​ និង​អាច​ការ​ពារ​ខ្លួន​ពី​ការ​ឆ្លង​ជំងឺ​ពី​ដៃ​គូ​បាន​ថែម​ទៀត​ផង។ ជំងឺ​កាម​រោគ​ផ្សេងៗ​ដូច​ជា ជំងឺ​ប្រមេះ​ទឹក​បាយ ជំងឺ​ស្វាយ បាក់តេរី​ទ្វារមាស ឬ​កើត​ឫស អាច​ព្យាបាល​ដោយ​ការ​ថែ​ទាំ​ត្រឹម​ត្រូវ​តិច​តួច ហើយ​​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ភាព​គ្មាន​កូន និង​ការ​រលូត​កូន​បាន​ថែម​ទៀត​ផង។

២. តេស្ដ​ភាព​ស៊ី​គ្នា​នៃ​ក្រុម​ឈាម

ក្រុម​ឈាម​ត្រូវ​តែ​មាន​ភាព​ស៊ី​គ្នា​រវាង​ដៃ​គូ​ទាំង​សង​ខាង ដើម្បី​ចៀស​វាង​បញ្ហា​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ដូច​ជា​ជំងឺ​រេស៊ីស​ជាដើម។ ជំងឺនេះ ​ជា​ស្ថានភាព​នៃ​អង្គបដិប្រាណ​នៅ​ក្នុង​ឈាម​របស់​ស្ត្រី​មាន​ផ្ទៃ​ពោះ​បំផ្លាញ​កោសិកា​ឈាម​របស់​ទារក។ នេះ​អាច​បណ្ដាល​ឲ្យ​គភ៌​នៅ​ក្នុង​ផ្ទៃ​ប្រឈម​នឹង​បញ្ហា​ស្លាប់​នៅ​ក្នុង​ពោះ និង​ការ​រលូត​ចេញ​តែ​ម្ដង។

កម្មវិធីពិនិត្យ​បញ្ហាឆាប់ចេញទឹកកាម​អនឡាញ

កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ

គណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះទីនេះ

គណនាថ្ងៃសម្រាលកូន នៅត្រង់នេះ

៣. តេស្ត​ភាព​អាច​មាន​កូន

ការតេស្ត​នេះមាន​ភាព​ចាំបាច់​ដោយ​ថា​ពើ​សិន​ជាមាន​បញ្ហា​ទាក់​ទង​នឹង​ការ​មិន​អាច​មាន​កូន យ់ង​​​អាច​​ដោះ​ស្រាយ​បាន​យ៉ាង​ឆាប់​រហ័ស​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ដោយ​មិន​បង្ក​ឲ្យ​មាន​បញ្ហា​ផ្លូវ​ចិត្ត ជម្លោះ​ក្នុង​គ្រួសារ ឬ​ប៉ះពាល់​ដល់​អារម្មណ៍​ដៃ​គូ​ទាំង​សង​ខាង​ក្រោយ​រៀប​ការ​ឡើយ។

៤. តេស្ត​ហ្សែន ឬ​ជំងឺ​រ៉ាំរ៉ៃ

ការ​ពិនិត្យ​សុខភាព​មុន​ពេល​រៀប​ការ​លើ​ផ្នែក​ហ្សែន​អាច​ជួយ​គ្នា​យើង​រក​ឃើញ​ជំងឺ​នៅ​ដំណាក់​កាល​ដំបូង​ៗ និង​មាន​វិធានការ​ព្យាបាល ឬ​ការពារ​យ៉ាង​មាន​ប្រសិទ្ធភាព មុន​ពេល​​ជំងឺ​​ឈាន​ដល់​ដំណាក់​កាល​ចុង​ក្រោយ។ ការ​ធ្វើ​តេស្ដ​នេះ​គួរ​តែ​រួម​បញ្ចូល​ការ​ពិនិត្យ​ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​លើស​សម្ពាធ​ឈាម កោសិកា​មហារីក និង​ជំងឺ​ឈាម Thalassemia

គួរអាន៖

​ពិនិត្យ​សុខភាព​មុន​រៀប​ការ

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

4 medical must-do tests before your wedding https://www.femina.in/brides/planning-and-advice/4-medical-mustdo-tests-before-your-wedding-45179.html

What Medical Tests Should Be Done Before Marriage? https://healthtracka.com/pre-marriage-test-for-couples/

6 Health Checks to Have Before Getting Married https://www.marthastewart.com/7886937/doctor-health-checks-before-getting-married

កំណែ​ប្រែបច្ចុប្បន្ន

02/02/2022

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ទម្លាប់ ៤ យ៉ាងនេះអាចបញ្ចប់ជីវិតអាពាហ៍ពិពាហ៍បាន

កូនកំលោះនៅឥណ្ឌា រៀបការបាន២ថ្ងៃ ស្លាប់ដោយសារ COVID-19 ឯមនុស្ស៨០នាក់ផ្សេងទៀតឆ្លង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Feb 02, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម