backup og meta

តិចអត់ជឿ! សើចច្រើនរាល់ថ្ងៃ ជួយដល់សុខភាពបានច្រើនយ៉ាង

តិចអត់ជឿ! សើចច្រើនរាល់ថ្ងៃ ជួយដល់សុខភាពបានច្រើនយ៉ាង

គ្នា​យើង​ប្រហែល​ជា​ធ្លាប់​ឮហើយ​ថា សើច​ច្រើន​ផ្ដល់​អត្ថប្រយោជន៍​​ដ៏​លើសលប់​ចំពោះ​​រាងកាយ។ មិន​ត្រឹម​តែ​អាច​ជួយ​កាត់បន្ថយ​ស្រ្តេស​ប៉ុណ្ណោះ​ទេ​​ ការ​សើច​ក៏​ផ្ដល់​ផល​វិជ្ជមាន​​ជា​ច្រើន​ទៀត​ ដែល​រួម​មាន​៖

  • បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ​
  • ជា​រនាំង​ការពារ​ប្រឆាំង​​នឹង​មេរោគ​ដែល​ចូល​តាម​ផ្លូវ​ដង្ហើម​
  • ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ប៉ាន់ប្រមាណ​ថា នៅ​ពេល​ដែល​យើង​សើច​១០០​ដង វា​ស្មើ​នឹង​ការ​ជិះ​កង់​ហាត់​ប្រាណ​ចំនួន​១៥​នាទី
  • សម្ពាធ​ឈាម​ថយ​ចុះ និង​ការ​កើន​ឡើង​នៃ​លំហូរ​ឈាម​
  • បង្កើត​បរិយាកាស​កាន់​តែ​មាន​ភាព​ស្និទ្ធស្នាល​

ពិត​ណាស់​ មាន​វិធីសាស្ត្រ​មួយ​ចំនួន​ ដែល​អាច​អភិវឌ្ឍ​ភាព​កំប្លុកកំប្លែង​របស់​យើង​បាន​ និង​ដើម្បី​ឲ្យ​យើង​សើច​កាន់​តែ​ច្រើន​នៅ​ក្នុង​ជីវិត៖

១. ចាប់ផ្ដើម​ជាមួយ​នឹង​ស្នាម​ញញឹម​

​​​​ការ​សិក្សា​មួយ​ចំនួន​​បាន​បង្ហាញ​ថា ស្នាម​ញញឹម​អាច​ជួយ​បញ្ចេញ​អ័រម៉ូន​ Endorphins ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ប្រសើរ​ជាង​មុន​ និង​មាន​ភាព​រីករាយ​​​កាន់​តែ​ច្រើន​ឡើង​។ ប្រសិនបើ​យើង​មាន​ស្នាម​ញញឹម​ យើង​អាច​នឹង​សើច​ចេញ​មក​​កាន់​តែ​ងាយ​ស្រួល​ ហើយ​បញ្ហា​ស្រ្តេស​នឹង​រលាយ​បាត់​ទៅ​​ដោយ​មិន​ដឹង​ខ្លួន​។

គណនា BMI

គណនា BMR

កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ

កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ

កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​

២. សើច​ជាមួយ​នឹង​មិត្តភក្ដិ

​ការ​ចំណាយ​ពេល​ញ៉ាំ​អី ក៏​ដូចជា​ជជែក​គ្នា​លេង​ជាមួយ​នឹង​មិត្តភក្ដិ អាច​​​បង្កើន​ភាព​រីករាយ​ និង​ធ្វើ​ឲ្យ​យើង​សើច​កាន់​តែ​ច្រើន​ទ្វេដង។ ដូច​នេះ​ហើយ​ គ្នា​យើង​គួរ​ចំណាយ​ពេល​ខ្លះ​ ដើម្បី​បង្កើន​ភាព​ស្និទ្ធស្នាល​ជាមួយ​នឹង​មិត្តភក្ដិ។

ស្នាមញញឹម២

៣. សើច​រាល់​ថ្ងៃ​

ទន្ទឹម​នឹង​នេះ​ដែរ​ យើង​គួរ​​ឧស្សាហ៍​អាន​សៀវភៅ​សំណើច​ ឬ​ខ្សែ​ភាព​យន្ត​កំប្លែង ដែល​ធ្វើ​ឲ្យ​យើង​បំភ្លេច​ទុក​កង្វល់​ និង​​សើច​ជា​រៀង​រាល់​ថ្ងៃ​។

អត្ថបទគួរអាន៖

៤. រីករាយ​ជាមួយ​នឹង​បច្ចុប្បន្ន

ទោះ​បី​ជា​យើង​មាន​អារម្មណ៍​ខឹង​សម្បារ​យ៉ាង​ណា​ក្ដី​ យើង​គួរ​តែ​ស្វែង​រក​ឱកាស​មួយ​ក្នុង​ការ​សើច​ចេញ​មក​។ ការ​រម្ងាប់​ចិត្ត​ខឹង​ ព្យាយាម​គិត​វិជ្ជមាន​ និង​រក​​នឹក​​ពេលវេលា​សប្បាយ​ៗ អាច​ធ្វើ​ឲ្យ​បេះដូង​របស់​យើង​មាន​ភាព​កក់​ក្ដៅ និង​សើច​ចេញ​មក​ដោយ​ឯកឯង​។

ចំណុចសំខាន់

វិធីសាស្ត្រ​មួយ​ចំនួន​ ដែល​អាច​អភិវឌ្ឍ​ភាព​កំប្លុកកំប្លែង​របស់​យើង​បាន​ និង​ដើម្បី​ឲ្យ​យើង​សើច​កាន់​តែ​ច្រើន​នៅ​ក្នុង​ជីវិត​មាន​៖
  • ចាប់ផ្តើមជាមួយនឹងស្នាមញញឹម
  • សើចជាមួយមិត្តភក្តិ
  • សើចរាល់ថ្ងៃ
  • រីករាយជាមួយនឹងបច្ចុប្បន្ន

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​Good medicine: Easing stress with laughter

https://news.sanfordhealth.org/healthy-living/easing-stress-with-laughter/#:~:text=Researchers%20estimate%20that%20laughing%20100,of%20your%20vascular%20blood%20flow

Laughter is the Best Medicine

https://www.helpguide.org/articles/mental-health/laughter-is-the-best-medicine.htm

The Health Benefits of Laughter

https://www.verywellmind.com/the-stress-management-and-health-benefits-of-laughter-3145084

How laughter can alleviate stress and provide other health benefits

https://www.adventisthealth.org/blog/2018/april/how-laughter-can-alleviate-stress-and-provide-ot/

Laughter May Be Effective Medicine for These Trying Times

https://www.nytimes.com/2020/10/01/well/mind/laughter-may-be-effective-medicine-for-these-trying-times.html

កំណែ​ប្រែបច្ចុប្បន្ន

30/03/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ក្អក ឬសើច នាំឲ្យ​លេចនោមមិនដឹងខ្លួន មានការពន្យល់បែបនេះ

សើច​ច្រើន​ចម្រើន​អាយុ ពិតកម្រិតណា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 30, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម