backup og meta

ជំងឺថ្លើមចម្លែក​មួយកើតលើកុមារ អាចបណ្តាលឲ្យខូចសរីរាង្គតែម្តង

ជំងឺថ្លើមចម្លែក​មួយកើតលើកុមារ អាចបណ្តាលឲ្យខូចសរីរាង្គតែម្តង

មន្ត្រី​សុខាភិបាល​នៅ​ក្នុង​ប្រទេស​​មួយ​ចំនួន​កំពុង​បើក​ការ​ស៊ើបអង្កេត​​លើ​ករណី​​ចម្លែក​នៃ​ជំងឺ​ថ្លើម​ធ្ងន់ធ្ងរ​មួយ​ដែល​កើត​លើ​កុមារ​ និង​យល់​ថា​ជំងឺ​នេះ អាច​ទាក់ទង​នឹង​ប្រភេទ​វីរុស​​នៃ​ជំងឺ​ផ្ដាសាយ។

ចក្រភព​អង់គ្លេស​បាន​នឹង​កំពុង​ស៊ើបអង្កេត​លើ​ករណី​​ចំនួន​៧៤ ចំពោះ​កុមារ​ដែល​មាន​ជំងឺ​រលាក​ថ្លើម​ នេះ​បើ​យោង​តាម​សេចក្ដីថ្លែងការណ៍​របស់​អង្គការ​សហប្រជាជាតិ។

ករណី​ស្រដៀង​គ្នា​នេះ​ដែរ​ បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ និង​ប្រទេស​អៀរឡង់​ ដែល​តម្រូវ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ភ្លាម​ៗ។ គួរ​បញ្ជាក់​ផង​ដែរ​ថា ​កុមារ​​ដែល​ឆ្លង​ជំងឺ​​នេះ​មិន​ត្រូវ​បាន​រក​ឃើញ​ថា​មាន​​វីរុស​ធម្មតា​ដែល​កើត​លើ​អ្នក​ជំងឺ​រលាក​ថ្លើម​ឡើយ នេះ​មាន​ន័យ​ថា​មូលហេតុ​បង្ក​នៃ​ជំងឺ​ថ្លើម​មួយ​នេះ ​​​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​។

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

​​​កុមារ​មួយ​ចំនួន​ត្រូវ​ការ​ផ្លាស់ប្ដូរ​ថ្លើម​

លោក Graham Cooke សាស្ត្រាចារ្យ​ផ្នែក​ជំងឺ​ឆ្លង​នៅ​មហាវិទ្យាល័យ​ Imperial College London ​បាន​ឲ្យ​ដឹង​ថា ជំងឺ​រលាក​ថ្លើម​កម្រិត​ស្រាល​កើត​ឡើង​ជា​ទូទៅ​ចំពោះ​កុមារ ប៉ុន្តែ​អ្វី​ដែល​​លោក​​បាន​ឃើញ​នៅ​ពេល​នេះ គឺ​មាន​ភាព​ខុស​គ្នា​។ លោក​បាន​បន្ថែម​ថា កុមារ​នៅ​ក្នុង​ចក្រភព​អង់គ្លេស​មួយ​ចំនួន​ ត្រូវ​ការ​ការ​ថែទាំ​ពី​អ្នក​ឯកទេស​នៅ​ផ្នែក​ជំងឺ​ថ្លើម​ និង​មួយ​ចំនួន​ទៀត​ចាំបាច់​ត្រូវ​ផ្លាស់ប្ដូរ​ថ្លើម​តែ​ម្ដង​។

[embed-health-tool-due-date]

រោគសញ្ញា​​មិន​គួរ​​មើល​រំលង​

ពិត​ណាស់​ ថ្លើម​ជា​សរីរាង្គ​ដ៏​សំខាន់​មួយ​ដែល​អាច​ជួយ​បំបែក​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ចូល​ទៅ​ក្នុង​រាងកាយ​ ជា​តម្រង​​ឈាម​ និង​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​​ផ្សេង​ៗ​។ យោង​តាម​អ្នក​ជំនាញ​បាន​បញ្ជាក់​ថា នៅ​ពេល​ដែល​កុមារ​ឆ្លង​ជំងឺ​ថ្លើម​ដ៏​ចម្លែក​​នេះ កុមារ​​នឹង​មាន​រោគសញ្ញា​ដូច​ជា​៖

វីរុស​ចម្លែក​នេះ​មិន​ស្ថិត​ក្នុង​វីរុស​រលាក​ថ្លើម​ប្រភេទ​A,B,C និង​E

ការ​ធ្វើ​តេស្ត​ក្នុង​មន្ទីរ​ពិសោធន៍​បាន​ច្រាន​ចោល​វីរុស​រលាក​ថ្លើម​ប្រភេទ​A,B,C និង​E ដែល​ជា​​ទូទៅ​បង្ក​ឲ្យ​មាន​ជំងឺ​ប្រភេទ​នេះ​។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ក្រុម​មន្ត្រី​ជំនាញ​​បាន​កត់សម្គាល់​ថា​ មាន​ការ​រាលដាល​ថ្មី​ៗ​នៃ​ពពួកវីរុស​Adenoviruses ដែល​ជាប់​ទាក់ទង​នឹង​រោគសញ្ញា​​ស្រដៀង​នឹង​ជំងឺ​ផ្ដាសាយ​ដូចជា​ គ្រុន​ក្ដៅ ឈឺ​ក និង​ភ្នែក​ក្រហម​ ហើយ​ជំងឺ​នេះ​បាន​ផ្សា​ភ្ជាប់​ទៅ​នឹង​ជំងឺ​រលាក​ថ្លើម​ដែល​កើត​លើ​កុមារ​ ជា​ពិសេស​​ចំពោះ​ក្មេង​ដែល​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​ចុះ​ខ្សោយ​។

ក្មេងឈឺថ្លើម២

អត្ថបទគួរអាន

ជាក់​ស្ដែង​ កុមារ​មួយ​ចំនួន​ដែល​ឆ្លង​វីរុស​​ថ្លើម​ដ៏​ចម្លែក​នេះ បាន​រក​ឃើញ​ថា​វិជ្ជមាន​ជំងឺAdenoviruses និង​មួយ​ចំនួន​ទៀត​បាន​ឆ្លង​ជំងឺ​កូវីដ​-១៩។ យ៉ាង​ណា​មិញ មន្ទីរ​ពិសោធន៍​ចាំបាច់​ត្រូវ​ធ្វើការ​ស្រាវជ្រាវ​បន្ថែម​ទៀត​ ដើម្បី​ធ្វើការ​កំណត់​ឲ្យ​បាន​ច្បាស់​​​ពី​ជំងឺ​ថ្លើម​​មួយ​នេះ។

ចំណុចសំខាន់

ថ្លើម​ជា​សរីរាង្គ​ដ៏​សំខាន់​មួយ​ដែល​អាច​ជួយ​បំបែក​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ចូល​ទៅ​ក្នុង​រាងកាយ​ ជា​តម្រង​​ឈាម និង​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​​ផ្សេង​ៗ​។ យោង​តាម​អ្នក​ជំនាញ​បាន​បញ្ជាក់​ថា នៅ​ពេល​ដែល​កុមារ​ឆ្លង​ជំងឺ​ថ្លើម​ដ៏​អាថ៌កំបាំង​នេះ កុមារ​​នឹង​មាន​រោគសញ្ញា​ដូច​ជា​៖
  • ជំងឺ​ខាន់​លឿង
  • រាករូស និង
  • ឈឺ​ពោះ​
​​​​​​​

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Mysterious liver illness seen in kids in US, Europe

https://www.foxnews.com/health/mysterious-liver-illness-seen-in-kids-in-us-europe

Mysterious Liver Disease Detected In Children: Organ Failure And Other Symptoms It Can Cause

https://www.thehealthsite.com/diseases-conditions/mysterious-liver-disease-detected-in-children-organ-failure-and-other-symptoms-it-can-cause-875103/

Liver Failure in Children

https://www.nationwidechildrens.org/conditions/liver-failure-in-children

Mystery liver disease in children could be triggered by unknown new Covid variant

https://www.mirror.co.uk/news/uk-news/mystery-liver-disease-children-could-26741666

Acute hepatitis of unknown aetiology – the United Kingdom of Great Britain and Northern Ireland

https://www.who.int/emergencies/disease-outbreak-news/item/acute-hepatitis-of-unknown-aetiology—the-united-kingdom-of-great-britain-and-northern-ireland

កំណែ​ប្រែបច្ចុប្បន្ន

21/04/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ចិញ្ចឹមកូនឲ្យលូតលាស់បានល្អ និងមានអនាគតភ្លឺស្វាងគួររៀប ៤ ចំណុច

តិចនិកចិញ្ចឹមកូនឲ្យមានភាពរីករាយ ក្លាយជាក្មេងឆ្លាត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 21, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម