បញ្ហាធាត់ជ្រុលបានក្លាយជាកង្វល់ដ៏ធំមួយ ជាពិសេសសម្រាប់ស្រីៗយើងតែម្តង ពីព្រោះភាពធាត់មិនត្រឹមតែបង្អាក់សម្រស់របស់យើងប៉ុណ្ណោះទេ ថែមទាំងបង្កជាបញ្ហាសុខភាពជាច្រើនទៀតផង។ ដូច្នេះហើយ ដើម្បីប្រឆាំងភាពធាត់ គ្នាយើងអាចសាកល្បងអនុវត្តទម្លាប់ពេលព្រឹកទាំង៥នេះ។
១. ញ៉ាំទឹកក្តៅឧណ្ហៗ
មូលហេតុចម្បងនៃភាពធាត់ គឺបណ្តាលមកពីការធ្វើមេតាប៉ូលីសយឺត។ ដូច្នេះហើយ ដើម្បីពន្លឿនការធ្វើមេតាប៉ូលីស យើងគួរតែញ៉ាំទឹកក្តៅឧណ្ហៗយ៉ាងហោចណាស់ឲ្យបាន១កែវ ទៅ២កែវ នៅរាល់ពេលដែលយើងភ្ញាក់ពីគេង។ បន្ថែមពីនេះ យើងក៏អាចញ៉ាំទឹកក្រូចឆ្មារ និងទឹកឃ្មុំ ដែលមានគុណប្រយោជន៍ល្អក្នុងការសម្រកទម្ងន់។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
២. ធ្វើលំហាត់ប្រាណជាទៀងទាត់
ទន្ទឹមនឹងនេះដែរ យើងចាំបាច់ត្រូវធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ឲ្យបានពី២៥ ទៅ៣០នាទីជារៀងរាល់ព្រឹក ដើម្បីជួយឲ្យរាងកាយមានសុខភាពល្អ ក៏ដូចជាពោរពេញទៅដោយថាមពលពេញមួយថ្ងៃ។
៣. ស្រូបយកពន្លឺព្រះអាទិត្យ
ពិតណាស់ វីតាមីនD មានអត្ថប្រយោជន៍យ៉ាងខ្លាំងចំពោះរាងកាយយើង ហើយពន្លឺព្រះអាទិត្យនៅពេលព្រឹកព្រលឹម គឺសម្បូរទៅដោយវីតាមីនD ដែលជួយផ្តល់ថាមពលដល់រាងកាយ ក៏ដូចជាការគិត។ ដូចនេះ យើងអាចដើរហាត់ប្រាណក្រោមពន្លឺព្រះអាទិត្យពេលព្រឹក ដើម្បីជួយកាត់បន្ថយទម្ងន់បានយ៉ាងអស្ចារ្យ។
[embed-health-tool-pregnancy-weight-gain]
៤. ញ៉ាំអាហារពេលព្រឹកឲ្យទៀងទាត់
គ្នាយើងមួយចំនួន ជ្រើសរើសមិនញ៉ាំអាហារពេលព្រឹក ដោយគិតថាការធ្វើបែបនេះ អាចសម្រកទម្ងន់បាន។ ប៉ុន្តែ ទម្លាប់បែបនេះ បែរជាបំផ្លាញរាងកាយយើងទៅវិញ ពីព្រោះថា ការឃ្លានរយៈពេលយូរម៉ោងពេក អាចនាំឲ្យយើងឡើងទម្ងន់ជាជាងស្រកទម្ងន់។ លើសពីនេះ ការបង្អត់អាហារខ្លួនឯង ក៏អាចបង្កជាកង្វះសារធាតុចិញ្ចឹមសំខាន់ៗនៅក្នុងរាងកាយផងដែរ។
អត្ថបទគួរអាន៖
- វ៉ាក់សាំងសំខាន់ណាស់! កុំដឹងតែទៅចាក់ ហើយអត់ខ្វល់ រឿងពិតមួយចំនួនត្រូវដឹង
- វ៉ាក់សាំងរលាកស្រោមខួរមានប៉ុន្មានប្រភេទ? ត្រូវចាក់ឲ្យកូននៅអាយុប៉ុន្មានខ្លះ?
- វ៉ាក់សាំងរាកសំខាន់ចំពោះទារក ម៉ាក់ប៉ាមិនគួររំលង
- វ៉ាក់សាំងមហារីមាត់ស្បូន មិនមែនចាក់តែស្រីៗទេ ប្រុសក៏ត្រូវចាក់ដែរ
- ដឹងពីប្រភេទវ៉ាក់សាំងមហារីកមាត់ស្បូនសិន ចាំសម្រេចចិត្តចាក់មួយណា
- វ៉ាក់សាំងការពារកញ្រ្ជឹល មិនមែនជាមូលហេតុកើតមានជំងឺអូទីស្សឹមលើក្មេងៗទេ