ត្បិតតែអាកាសធាតុក្តៅ តែភ្លៀងចាប់ផ្តើមធ្លាក់នៅតាមតំបន់មួយចំនួន ធ្វើឲ្យមានទឹកដក់ កើតជាជម្រកសត្វមូសគ្រប់ប្រភេទ។ មូសជាប្រភពនៃការចម្លងជំងឺជាច្រើនប្រភេទ ដូច្នេះយើងត្រូវប្រយ័ត្នប្រយែងឲ្យមែន ពិសេសកូនតូចៗ។
១- ជំងឺគ្រុនឈាម
ជំងឺគ្រុនឈាមកើតឡើងលើមនុស្សទាំងក្មេងទាំងចាស់។ ភ្នាក់ងារចម្លងជំងឺនេះមូសខ្លាញី វាខាំនៅពេលថ្ងៃ។ រោគសញ្ញាជំងឺគ្រុនឈាម រួមមានក្តៅខ្លួន ឈឺក្បាល ឈឺសន្លាក់ ឈឺសាច់ដុំ ឈឺក្នុងភ្នែក ល្ហិតល្ហៃ ចេញកន្ទួលក្រហមលើស្បែក ក្អួត រាក ក្អក ។ ក្នុងករណីធ្ងន់ធ្ងរ អ្នកជំងឺអាចឈឺពោះខ្លាំង ចេញជាំកន្ទួលលើស្បែក ក្អួត ឬបត់ជើងធំមានឈាម ឈាមច្រមុះ និងប្រកាច់។
២- ជំងឺគ្រុនចាញ់
គ្រុនចាញ់បង្កឡើងដោយមូសដែកគោលញីខាំពីមនុស្សឈឺ រួចបន្តទៅខាំមនុស្សជា។ មូសដែកគោលញីភាគច្រើនរស់នៅតំបន់ព្រៃភ្នំ។ រោគសញ្ញាជំងឺគ្រុនចាញ់មាន គ្រុន រងារញាក់ បែកញើស ក្អួតចង្អោរ ដំណាក់កាលធ្ងន់ធ្ងរ អាចវង្វេងវង្វាន់ ឬសន្លប់។
៣- ជំងឺ Zika
ជំងឺនេះឆ្លងតាមរយៈមូសខ្លាញីខាំ ហើយត្រូវបានរកឃើញដំបូងនៅទ្វីបអាហ្រិក ឯរោគសញ្ញាមានដូចជា ឈឺចាប់នៅសន្លាក់ និងសាច់ដុំ គ្រុនក្តៅ ឈឺភ្នែកក្រហម ពេលខ្លះកន្ទួលរោលស្បែក។ បើស្រីៗមានផ្ទៃពោះកើតជំងឺនេះគ្រោះថ្នាក់ខ្លាំងណាស់ ធ្វើឲ្យកូនក្នុងពោះ មានលលាដ៍ក្បាលតូច។
[embed-health-tool-bmi]
៤- ជំងឺគ្រុនឈីក
ដូចគ្នានឹងជំងឺគ្រុនឈាមដែរ គ្រុនឈីកកើតលើមនុស្សគ្រប់វ័យ និងបង្កឡើងដោយមូសខ្លាញីខាំ ពិសេសនៅពេលថ្ងៃ។ រោគសញ្ញាមានដូចជា គ្រុនក្តៅ ឈឺសន្លាក់ឆ្អឹង មានស្នាមកន្ទួលក្រហមលើស្បែក។
៥- ជំងឺរលាកខួរក្បាល JE (Japanese Encephalitis)
មេរោគ JE ឆ្លងទៅមនុស្សតាមរយៈមូស Culex ខាំ។ សត្វមូស Culex បង្កើតកូនចៅ នៅក្នុងថ្លុក និងវាលស្រែ និងខាំសត្វជ្រូក សត្វស្លាប បន្ទាប់មកវាចម្លងមកមនុស្សដោយការខាំនៅពេលយប់។ ជំងឺរលាកខួរក្បាល JE គឺជាមូលហេតុឈានមុខគេក្នុងចំណោមជំងឺរលាកខួរក្បាលស្រួចស្រាលនៅក្នុងប្រទេស និងក្នុងតំបន់អាស៊ី។ រោគសញ្ញាមាន ក្តៅខ្លួនខ្លាំង ញាក់ ឈឺក្បាល ឈឺសាច់ដុំ ។ បច្ចុប្បន្នមានវ៉ាក់សាំងការពារជំងឺនេះហើយ កុំភ្លេចនាំកូនតូចៗទៅចាក់ការពារ។
៦- ជំងឺគ្រុនលឿង
ជំងឺគ្រុនលឿងកើតមានដំបូងនៅទ្វីបអាហ្វ្រិក និងអាមេរិកខាងត្បូង ជំងឺនេះអាចកើតមានលើមនុស្សគ្រប់វ័យ និងបង្កឡើងដោយមូសខ្លាខាំ។ រោគសញ្ញាមានដូចជា គ្រុនក្តៅ ឈឺសាច់ដុំ ឈឺក្បាល ឈឺពោះ ក្អួតចង្អោរ ខាន់លឿង ករណីធ្ងន់ធ្ងរមានចេញឈាមតាមច្រមុះ មាត់ ភ្នែក ក្រពះ អាចឈានដល់ស្លាប់ ប្រសិនបើព្យាបាលមិនទាន់ពេលវេលា។ បច្ចុប្បន្នមានវ៉ាក់សាំងការពារជំងឺគ្រុនលឿងហើយ។
អត្ថបទគួរអាន៖
- ប្រើអាល់កុលដឺក្រេខ្ពស់ មិនអាចសម្លាប់មេរោគបាន ហើយគ្រោះថ្នាក់ស្បែកទៀត!
- លាងដៃនឹងអាល់កុលញឹកញាប់ធ្វើឲ្យស្ងួត រលាកដៃ គួរធ្វើបែបណា?
- កាំកុងត្រូលរកឃើញអាល់កុលលក់លើទីផ្សារ ភាគច្រើនមានមេតាណុលខ្ពស់ បង្កគ្រោះថ្នាក់ចំពោះសុខភាព
- ជំទាវ ឱ វណ្ណឌីន ណែនាំវិធីលាងដៃមិនឲ្យរបក ស្ងួត ប្រេះ
- កុំចាញ់បោក! កន្សែងសើមមិនអាចសម្លាប់ COVID-19 បានទេ
- អាល់កុលមេតាណុលអាចសម្លាប់វីរុស COVID-19 បានអត់?