ព័ត៌មាន

ព័ត៌មាន - គ្រប់គ្នា​អាច​ដឹង​ពី​ដំណឹង​ថ្មីៗ​ ការ​ស្រាវជ្រាវ ​របកគំហើញ​ថ្មី ​គន្លឹះស្ដីពី​សុខភាពដ៏​​គួរ​ឲ្យ​ទុកចិត្ត​បំផុត

ចំណេះដឹងទូទៅ

ព័ត៌មាន

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ទិវាមាតាពិភពលោក គឺជាថ្ងៃពិសេស ដែលត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ និងការដឹងគុណចំពោះគាត់។ ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ការបង្ហាញនូវការដឹងគុណចំពោះម្តាយ ទាំងនៅថ្ងៃធម្មតា នឹងថ្ងៃពិសេស អាចជួយឲ្យគាត់កាត់បន្ថយភាពតានតឹងមួយផ្នែកធំ និងបង្កើតឲ្យមានអារម្មណ៍ស្ងប់ ដែលជួយដល់សុខុមាលភាពជាទូទៅរបស់គាត់។ ហេតុនេះ ដើម្បីជួយពង្រឹងសុខភាពរបស់ម្តាយអ្នកនាំឱកាសទិវាមាតាពិភពលោកខាងមុខ តាមរយៈការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ លោកអ្នកអាចសាកល្បងវិធីដូចខាងក្រោមនេះ៖ ១. សរសេរសំបុត្រដែលបង្ហាញពីការដឹងគុណ វិធីមួយក្នុងចំណោមវិធីដ៏មានអត្ថន័យបំផុតដែលអ្នកអាចធ្វើបានសម្រាប់អ្នកម្តាយរបស់អ្នក គឺការសរសេរសំបុត្របញ្ជាក់ពីទឹកចិត្តរបស់អ្នកទៅកាន់គាត់។ ការចំណាយពេលសរសេរពីរឿងរ៉ាវដែលអ្នកម្តាយរបស់អ្នកបានធ្វើចំពោះអ្នក និងឥទ្ធិពលរបស់គាត់លើជីវិតរបស់អ្នក គឺជាការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ ហើយការធ្វើបែបនេះ នឹងបង្កើតឲ្យមានចំណងទំនាក់ទំនងរបស់អ្នកកាន់តែស្អិតល្មួត និងធ្វើឲ្យម្តាយរបស់អ្នកកាត់បន្ថយភាពតានតឹង និងមានអារម្មណ៍ធូរស្រាល ដែលជះឥទ្ធិពលដល់សុខុមាលភាពទាំងមូល។ ២. ចម្អិនអាហារដែលម្តាយរបស់អ្នកចូលចិត្ត ពិតណាស់ម្តាយរបស់យើង បានចម្អិនម្ហូបរាប់ពាន់លើករួចមកហើយសម្រាប់យើង ហេតុនេះ ការចម្អិនម្ហូបដែលគាត់ចូលចិត្ត ឬម្ហូបថ្មីប្លែកដែលគាត់មិនធ្លាប់ភ្លក្ស នឹងធ្វើឲ្យគាត់មានអារម្មណ៍ល្អ ដែលនាំឲ្យគាត់មានសុខភាពផ្លូវអារម្មណ៍ល្អដូចគ្នា។ ការធ្វើបែបនេះ ក៏ជួយឲ្យអ្នកមានអារម្មណ៍ល្អផងដែរ ក៏ដូចជាបង្ហាញពីការដឹងគុណរបស់អ្នកចំពោះម្តាយរបស់អ្នក។ [embed-health-tool-baby-poop-tool] ៣. នាំម្តាយរបស់អ្នកទៅលំហែរនៅខាងក្រៅផ្ទះ ការនាំម្តាយរបស់អ្នកទៅដើរលេងនៅខាងក្រៅ ដូចជា ញ៉ាំអាហារ មើលកុន ឬដើរកម្សាន្តតាមរមណីយដ្ឋាននានា គឺជាការបង្ហាញពីការដឹងគុណរបស់អ្នក និងបង្កើតឲ្យមានការចងចាំថ្មីៗ និងល្អៗ ហើយការធ្វើបែបនេះក៏ជាការបង្ហាញពីការលើកទឹកចិត្តដ៏ធំដល់សុខភាពផ្លូវចិត្តរបស់ម្តាយអ្នកផងដែរ។ ៤. ឲ្យកាដូដែលមានអត្ថន័យ កាដូមិនចាំបាច់មានតម្លៃថ្លៃឡើយ ប៉ុន្តែ អ្នកអាចគិតលើកាដូដែលផ្តល់ការកម្សាន្ត និងការចាប់អារម្មណ៍ចំពោះម្តាយរបស់អ្នក ដូចជា សៀវភៅដែលគាត់ចង់អាន ដំណាំសម្រាប់ដាំក្នុងសួនច្បាររបស់គាត់ គ្រឿងអលង្ការ ឬឧបករណ៍ហាត់ប្រាណ ជាដើម។ […]

ស្វែងរក ព័ត៌មាន

ព័ត៌មាន

ស្រាថ្នាំប្រភេទនេះ ត្រូវរដ្ឋបាលខេត្តបន្ទាយមានជ័យហាមមិនឲ្យលក់

បន្ទាប់ពីមាន​ករណីពុលស្រា​​ស្លាប់ ៤ និង​ដេក​ពេទ្យ ១១ នាក់ ក្រោយ​ផឹក​ស្រា​ថ្នាំ​ចិនសែ តាំងគួយ កាលពី​ម្សិលមិញ​រួច​មក ថ្ងៃនេះ​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​បាន​ចេញ​សេចក្ដី​ប្រកាស​ហាម​ឃាត់មិន​ឲ្យ​មានលក់​ស្រា​ប្រភេទ​នេះ​នៅ​គ្រប់​បណ្ដា​ទីផ្សារ​ទាំងអស់ និង​តាម​លំនៅឋាន​មាន​ដាក់​តាំង​លក់​ក្នុង​ខេត្តនេះតទៅ​ទៀត។ បច្ចុប្បន្នមន្ទីរជំនាញ​បាន​យក​វត្ថុ​តាង​ទៅ​ធ្វើ​តេស្ត​រក​សារធាតុ​ផ្សំ និង​ផ្សព្វផ្សាយ​ព័ត៌មានក្នុង​ពេល​ខាង​មុខនេះ ហើយអាជ្ញាធរ​ក៏​​អំពាវនាវ​ដល់​បងប្អូន​អាជីវករ ចូលរួម​សហការ​ បញ្ឈប់​ការ​លក់​ស្រា​យីហោ​ប្រភេទ​នេះ​បណ្ដោះអាសន្ន និង​សូមឲ្យ​អ្នក​ធ្លាប់​ទទួល​ទា​ត្រូវ​បញ្ឈប់​ជា​បន្ទាន់ ព្រោះ​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត ដោយ​រង់ចាំ​មន្ត្រី​ជំនាញ ក្រសួង និង​ស្ថាប័ន​ធ្វើការ​ពិសោធន៍​ឲ្យ​បាន​ត្រឹមត្រូវ​សិន មុន​នឹង​លក់ ឬ​ទិញ​យក​ទៅ​ពិសា។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

ថ្ងៃមុនថាកម្រឆ្លង! ថ្ងៃនេះ WHO បញ្ជាក់ជាថ្មីអ្នកឆ្លងវីរុសCOVID-19 មិនចេញរោគសញ្ញាក៏អាចចម្លងទៅអ្នកផ្សេង

អ្នកជំនាញ​អង្គការសុខភាព​ពិភព​លោក​កាលពីយប់មិញ​បាន​បញ្ជាក់ជា​ថ្មី​ថា​អ្នក​ឆ្លង​វីរុស​ COVID-19 ទោះ​មិនចេញ​រោគសញ្ញា​ក៏អាច​ឆ្លង​ទៅ​កាន់​អ្នក​ផ្សេង​បានដែរ។  ការបញ្ជាក់ជាថ្មីនេះ​ធ្វើឡើង​បន្ទាប់​ពី​មាន​ការ​លើក​ឡើង​របស់​មន្ត្រី​ស្ថានប័ន​មួយ​នេះកាលពី​ថ្ងៃទី​៨ ខែមិថុនា ថា​អ្នក​ឆ្លងវីរុស​ COVID-19 មិន​ចេញ​រោគសញ្ញាគឺ​កម្រ​នឹង​ឆ្លង​ទៅ​អ្នក​ដទៃណាស់។ កាលពីថ្ងៃទី​៨ ខែមិថុនា លោកស្រី​Maria Van Kerkhove អ្នកជំនាញ​ផ្នែក​អេពីដឺមីសាស្រ្ត (epidemiology ) របស់​WHO បាន​ថ្លែង​ថា​អ្នក​ឆ្លង​វីរុស​កូវីដ១៩ ដែល​មិន​ចេញ​រោគ​សញ្ញា​សោះ​គឺកម្រង​នឹង​ឆ្លងទៅទៅ​អ្នក​ដទៃណាស់។ ក្រោយពី​ថ្លែងបែប​នេះ​អ្នក​វិទ្យា​សាស្រ្ត​ជា​ច្រើន​បាន​ប្រតិកម្ម​ប្រឆាំង​នឹង​ការ​លើក​ឡើងនេះ។ ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួនកាលពី​យប់​មិញ​ WHO បានពន្យល់​ជាថ្មីថា​តាមពិត​ទៅ​មាន​មនុស្សឆ្លងវីរុសពីរក្រុមដែល​អាច​ចម្លង​វីរុស​ទៅ​កាន់​អ្នក​ដទៃបាន។ ក្រុម​ទី​១ គឺ​អ្នក​ឆ្លងវីរុសដែលមិន​មាន​ចេញ​រោគសញ្ញា ដូចជាក្ដៅខ្លួន ក្អក ឬពិបាក​ដកដង្ហើម ជាដើម ដែល​អ្នក​ឆ្លង​វីរុសកូវីដ​ខ្លះ​គឺមិន​ចេញ​រោគសញ្ញា និង​មិនដែលវិវត្តទៅ​ជាមាន​រោគ​សញ្ញាសោះតែម្ដង។ ចំណែក​ក្រុម​មួយ​ទៀតគឺ​អ្នក​ដែល​មិនទាន់ចេញ​រោគ​សញ្ញា មាន​ន័យថា​អ្នក​ទាំងនោះ​នឹង​ចេញ​រោគ​សញ្ញានៅពេល​បន្ទាប់។ ក្នុង​សេចក្ដី​ថ្លែងការ​បញ្ជាក់ថាការ​កំណត់​ឲ្យ​ដឹង​ច្បាស់​ថា​អ្នក​ណាម្នាក់​ស្ថិត​ក្នុង​ក្រុម​ទាំងពី​រខាង​លើគឺ​ពិបាកណាស់ ដោយ​ថា​ខ្លួន​កំពុង​តែ​បន្ត​សិក្សា​ពី​បញ្ហា​នេះ​រាល់ថ្ងៃ៕ អត្ថបទពាក់ព័ន្ធ៖ នាយក​រដ្ឋមន្ត្រី​នូវែលសេឡង់សប្បាយ​ចិត្តដល់ភ្លេច​ខ្លួនរាំម្នាក់ឯង ពេលដឹងថា​អ្នកជំងឺCOVID-19 ជាអស់ អ្នកជំងឺទឹកនោមផ្អែមឆ្លង​ COVID-19 ​១ក្នុងចំណោម១០នាក់​អាចស្លាប់ក្នុងពេលមួយសប្តាហ៍ អាមេរិកអនុញ្ញាតឲ្យប្រើថ្នាំ Remdesivir សម្រាប់ព្យាបាលអ្នកជំងឺឆ្លង​វីរុស COVID-19ហើយ ចិនតេស្តវ៉ាក់សាំងការពារ COVID-19 លើមនុស្ស WHOមិនសង្ឃឹមថាអាចចេញលើទីផ្សារលឿន អាមេរិកផ្អាកផ្ដល់​ថវិកាដល់ WHO ក្រោយលោកត្រាំ រិះគន់អង្គការនេះខ្លាំងៗរឿងCOVID-19 ក្នុង​ករណី​មាន​សំនួរ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ​ឬ ធ្វើ​ការ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

មកដឹងពីលក្ខណៈពិសេសមន្ទីរពិសោធន៍កម្រិត ៣ វិភាគរកវីរុស COVID-19 នៅប៉ាស្ទ័រ

វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ជា​មន្ទីរ​ពិសោធន៍​ថ្នាក់​ជាតិ​ក្នុង​ការ​វិភាគ​រក​វីរុស COVID-19។ តើ​មន្ទីរ​ពិសោធន៍​នៅ​ប៉ាស្ទ័រ​មាន​លក្ខណៈ​ពិសេស​បែប​ណា​ខ្លះ? បើ​តាម​ការ​ឲ្យ​ដឹងពី​លោក​វេជ្ជបណ្ឌិត ដួង វាសនា អនុ​ប្រធាន​ផ្នែក​វីរុស​សាស្ត្រ នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ​ក្នុង​វេទិកា​ពិភាក្សា​មួយ​ជាមួយ​ក្រុម​អ្នក​កាសែត​កាល​ពី​ពេល​កន្លង​ទៅ ការ​វិភាគ​រក​វីរុស COVID-19 ធ្វើ​ឡើង​នៅ​ក្នុង​មន្ទីរ​ពិសោធន៍​ផ្នែក​វីរុសសាស្ត្រ សុវត្ថិភាព​ជីវសាស្ត្រ​កម្រិត៣ ដោយសារ​តែ​ជាវី​រុស COVID-19 បង្ក​ការ​រាត​ត្បាត​ខ្លាំង ឆ្លង​ខ្លាំង មិន​ទាន់​មាន​វ៉ាក់សាំង​ការពារ ហើយមិន​ទាន់​មាន​ថ្នាំ​ព្យាបាល​នៅ​ឡើយ ដែល​តម្រូវ​ឲ្យ​គោរព​វិធាន​សុវត្ថិភាព​ខ្ពស់។ លោក​វេជ្ជបណ្ឌិត​ថា "ប្រទេស​យើង​មាន​សំណាង​ដែល​មាន​មន្ទីរ​ពិសោធន៍​កម្រិត៣ ដែល​មាន​លទ្ធភាព​វិភាគ​លើ​វីរុស COVID-19 និង​វីរុស​ផ្តាសាយ​បក្សី ដែល​យើង​ធ្លាប់​វិភាគ​ពី​មុន​ម៉ោ"។ មន្ទីរ​ពិសោធន៍​មាន​៣​កម្រិត គឺកម្រិតទី១ ទី២ ទី៣ និងទី៤ ដែល​ជា​កម្រិត​ខ្ពស់​ជាង​គេ សម្រាប់​វិភាគ​​ប្រភេទ​វីរុស​ដែល​សាហាវ​ខ្លាំង ដូចជា​វីរុស​អេបូឡា (វីរុស​ដែល​ឆ្លង​ហើយ​អត់​មាន​ថ្នាំ​ព្យាបាល និង​បង្ក​ឲ្យ​អត្រាស្លាប់ខ្ពស់) នេះ​បើ​តាម​ការ​ពន្យល់​របស់​លោក​វេជ្ជបណ្ឌិត ដួង វាសនា។ "មន្ទីរ​ពិសោធន៍​កម្រិត៤ នៅ​ទូទាំង​ពិភព​លោក​មាន​​តែ​ប៉ុន្មាន​ប្រទេស​ប៉ុណ្ណោះ នៅ​ស្រុក​ខ្មែរ​មាន​ត្រឹម​តែ​កម្រិត​៣ ដែល​ជា​កម្រិត​សាហាវ​ដែរ តែ​មិន​ទាន់​ដល់​អេបូឡា​នៅ​ឡើយ"។ ខាង​ក្រោម​នេះ​ជា​លក្ខខណ្ឌ និង​លក្ខណៈ​ពិសេស​នៃ​មន្ទីរ​ពិសោធន៍​ផ្នែក​វីរុសសាស្ត្រ- សុវត្ថិភាព​ជីវសាស្ត្រ​កម្រិត៣ ដើម្បី​វិភាគ​រក​វីរុស COVID-19 នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ។ ១. តម្រូវ​ឲ្យ​អ្នក​ធ្វើការ​នៅ​មន្ទីរ​ពិសោធន៍​ពាក់​អាវ PPE បិទ​ជិត​ជុំវិញ​ខ្លួន​ពី​ក្បាល​ដល់​ចុង​ជើង សម្រាប់​ការពារ​ខ្លួន​កុំ​ឲ្យ​ឆ្លង​ពី​វត្ថុ​វិភាគ ធ្វើ​ម៉េច​កុំឲ្យ​មាន​ចេញ​សាច់ ឬ​អ្វី​មួយ​មក​ខាង​ក្រៅ​ប៉ះ​ជាមួយ​នឹង​វត្ថុ​វិភាគ ឬ​វីរុស​ដែល​ក្រុម​គ្រូពេទ្យ​កំពុង​ធ្វើការ​ជាមួយ។ ២. អ្នក​ធ្វើការ​នៅ​មន្ទីរ​ពិសោធន៍​ត្រូវ​ពាក់​ម៉ាស់ ពាក់វ៉ែនតា […]


ព័ត៌មាន

គួរយល់ដឹង! គិត​បែបអវិជ្ជមានច្រើន ប្រឈមខ្ពស់នឹង​ជំងឺភ្លេចភ្លាំងនៅពេលអនាគត

ការ​គិត​អវិជ្ជមាន​ច្រើន​អាច​មាន​ផល​ប៉ះពាល់​មិន​ល្អ​សម្រាប់​ខួរក្បាល​។ ការសិក្សា​ថ្មី​បាន​រក​ឃើញ​ថា​ការ​គិត​អវិជ្ជមាន​ដដែលៗ​អាច​នឹង​បង្ក​ឲ្យ​ការ​គិត​ធ្លាក់​ចុះ និង​បង្កើន​ប្រូតេអ៊ីន​២​ប្រភេទ​ដែល​បង្ក​​ជំងឺបាត់​បង់​ការ​ចងចាំនៅ​ថ្ងៃ​អនាគត។ អ្នកជំនាញ​​បាន​សិក្សា​ទៅ​លើ​មនុស្ស​ជាង​៣៥០​នាក់​ដែល​មាន​អាយុ​៥៥ឆ្នាំ និង​មាន​រយៈពេល​២ឆ្នាំ​ទាក់ទង​ទៅ​នឹង​ការ​គិត​អវិជ្ជមានដដែលៗ​​ដូចជា​ការ​គិត​ពី​រឿង​អតីត​ និង​ការ​ព្រួយ​បារម្ភ​អំពី​អនាគត​។ មួយ​ភាគ​បី​នៃ​អ្នក​ចូលរួម​ដែល​បាន​ធ្វើ​ការ​ស្កេន​ខួរក្បាល​តាមរយៈ PET (positron emission tomography) ដើម្បី​វាស់​បរិមាណ​ប្រូតេអ៊ីន tau និងbeta amyloid ដែល​បង្ក​​ជំងឺ​បាត់បង់​ការ​ចងចាំ​របស់​មនុស្ស​ចាស់។ ការ​ស្កេន​នេះ​បាន​បង្ហាញ​ថា​អ្នក​ដែល​ចំណាយ​ពេល​គិត​អវិជ្ជមាន​ច្រើន​មាន​ការ​កើន​ឡើង​នៃ​ប្រូតេអ៊ីន​ទាំង​២​ខាងលើ ការ​ចង​ចាំ​មិន​ល្អ និង​ការ​ធ្លាក់​ចុះ​នៃ​ការ​គិត​ក្នុង​រយៈពេល​៤ឆ្នាំ​បើ​ធៀប​នឹង​អ្នក​គិត​វិជ្ជមាន។ ការសិក្សា​នេះ​ក៏​បាន​តេស្ដ​លើ​កម្រិត​នៃ​ការ​ថប់​បារម្ភ និង​ជំងឺ​បាក់ទឹកចិត្ត​ដែរ ហើយ​​រក​ឃើញ​ថា​មនុស្ស​ដែល​បញ្ហានេះ​ការ​គិត​ក៏​ធ្លាក់​ចុះ​ដែរ។ ប៉ុន្តែ​ប្រូតេអ៊ីន​ពីរ​ដែល​បង្ក​ជំងឺ​បាត់បង់​ការ​ចងចាំ​របស់​មនុស្ស​ចាស់​មិន​មាន​ការ​កើន​ឡើង​ទេ​ចំពោះ​អ្នក​មាន​ជំងឺ​បាក់ទឹកចិត្ត និង​ការ​ថប់​បារម្ភ​ដែល​ធ្វើ​ឲ្យ​អ្នក​ស្រាវជ្រាវ​សង្ស័យ​ថា​ការ​គិត​អវិជ្ជមាន​អាច​ជា​មូលហេតុ​ចម្បង ខណៈ​ជំងឺ​បាក់ទឹកចិត្ត និង​ការ​ថប់​បារម្ភ​ជា​ចំណែក​មួយ​នៃ​ជំងឺ​បាត់បង់​ការ​ចងចាំ​របស់​មនុស្ស​ចាស់។ វេជ្ជបណ្ឌិត Richard Isaacson អ្នក​ឯកទេស​ផ្នែក​សរសៃ​ប្រសាទ​បាន​លើកឡើង​ថា​នេះ​ជា​ការសិក្សា​ដំបូង​ដែល​បង្ហាញ​ពី​ទំនាក់ទំនង​ជីវសាស្ត្ររវាង​ការ​គិត​អវិជ្ជមាន​ និង​ជំងឺ​បាត់បង់​ការ​ចងចាំ​របស់​មនុស្ស​ចាស់​ និង​ធ្វើ​ឲ្យ​គ្រូពេទ្យ​មាន​មធ្យោបាយ​ក្នុង​ការ​វាយតម្លៃ​ហានិភ័យ និង​ផ្តល់​នូវ​ដំណោះស្រាយ​ដែល​ល្អសម្រាប់​អ្នក​ជំងឺ។ លោក​បាន​បន្ត​ទៀត​ថា​មនុស្ស​ដែល​ងាយ​ប្រឈម​ភាគ​ច្រើន​មិន​បាន​ដឹង​ពី​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​ការ​ព្រួយបារម្ភ និង​ការ​គិត​ច្រើន​មក​លើ​ខួរក្បាល​ដោយ​ផ្ទាល់​ទេ។ ទោះយ៉ាងណាក៏ដោយ​អ្នកជំនាញ​​នៅ​ត្រូវការ​ការ​សិក្សា​បន្ថែម​ព្រោះ​អ្នក​ចូលរួម​ក្នុង​ការ​សិក្សា​នេះ​ភាគច្រើន​គឺ​ជា​មនុស្ស​ដែល​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​វិវត្ត​ជំងឺ​បាត់បង់​ការ​ចងចាំ​របស់​មនុស្ស​ចាស់ ដូចនេះ​​ត្រូវការ​សិក្សា​ថា​តើ​​ប្រជាជន​ទូទៅ​ដែល​គិត​អវិជ្ជមាន​ដដែលៗ​អាច​បង្កើន​ហានិភ័យ​ជំងឺ​បាត់បង់​ការ​ចងចាំ​របស់​មនុស្ស​ចាស់​ឬ​យ៉ាង​ណា។ អ្នក​ស្រាវជ្រាវ​បាន​ណែនាំ​ថា​ការ​អប់រំផ្លូវ​ចិត្ត​ដូចជា​ការ​ធ្វើ​សមាធិ​អាច​ជួយ​ឲ្យ​គិត​វិជ្ជមាន​ និង​កាត់បន្ថយ​គំនិត​អវិជ្ជមាន ហើយ​ក្រុម​អ្នកស្រាវជ្រាវ​​ក៏​មាន​គម្រោង​សិក្សា​បន្ថែម​​ទៅលើ​សម្មតិកម្ម​នេះ​​ដែរ។ ការសិក្សាកាលពីឆ្នាំ២០១៩​​បាន​ឲ្យ​ដឹង​ថា​អ្នក​ដែល​មាន​គំនិត​វិជ្ជមាន​អាច​ចៀសពី​ការ​ស្លាប់​ពី​ហានិភ័យ​នៃ​ជំងឺ​បេះដូង​​ជាង​អ្នក​មាន​គំនិត​អវិជ្ជមាន​។ តាម​ពិត​ទៅ ការ​គិត​កាន់តែ​វិជ្ជមាន កាន់តែ​អាច​ការពារ​ពី​ជំងឺ​គាំង​បេះដូង និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល។ ការ​គិត​វិជ្ជមាន​មិន​ត្រឹម​តែ​អាច​ការពារ​សុខភាព​បេះដូង​ទេ នៅ​មាន​ទំនាក់ទំនង​នឹង​កត្តា​ដែល​ធ្វើ​ឲ្យ​សុខភាព​ល្អ​ផ្សេង​ទៀត​ដូចជា​របបអាហារ ការ​ហាត់ប្រាណ ប្រព័ន្ធភាពស៊ាំ​ខ្លាំង និង​សុខភាព​សួត​ល្អ។ ការ​យកចិត្ត​ទុក​ដាក់​ និង​មើល​ថែ​សុខភាព​ផ្លូវចិត្ត​គឺ​សំខាន់​ណាស់ ហើយ​សុខភាព​ផ្លូវចិត្ត​គួរ​តែ​ជា​បញ្ហា​សុខភាព​សាធារណៈ​ដ៏​សំខាន់​មួយ​ព្រោះ​មិន​ត្រឹមតែ​សំខាន់​សម្រាប់​សុខភាព​ក្នុង​រយៈពេល​ខ្លី​ទេ ប៉ុន្តែ​អាច​មាន​ហានិភ័យ​នៃ​ជំងឺ​ភ្លេចភ្លាំង​បាន។ អត្ថបទពាក់ព័ន្ធ៖ ការសិក្សាថ្មី៖ អ្នកមានសុខភាពល្អមិនគួរប្រើថ្នាំ […]


ព័ត៌មាន

ចិនអនុញ្ញាតឲ្យ​ចរាចរ​ឱសថ​មហារីកគ្រាប់ឈាមប្រភេទថ្មីមួយ​នៅលើទីផ្សារ

ឱសថ​ថ្មីមួយ​សម្រាប់​ព្យាបាលជំងឺ​មហារីកគ្រាប់​ឈាម​ដែល​គេ​ស្គាល់​ថា​ជា​ឱសថ Brukinsa (Zanubrutinib) ដែល​ស្ថិត​ក្នុង​ទម្រង់​ជា​ឱសថ​គ្រាប់​ស្រោប​សម្បក (Capsule) ត្រូវ​បាន​អាជ្ញា​ធរ​សុខា​ភិបាល​ប្រទេស​ចិន​អនុញ្ញាតិ​ឲ្យ​ដាក់​​លក់​នៅ​លើ​ទីផ្សា​រ​ក្នុង​ស្រុក​ហើយ។ ឱសថ​នេះ​ផលិត​ដោយ​ក្រុមហ៊ុន BeiGene ដែល​ជា​ក្រុមហ៊ុន​របស់​ប្រទេស​ចិន​ផ្ទាល់។ ឱសថ​ប្រភេទនេះ ប្រើ​សម្រាប់​តែ​មនុស្ស​ពេញ​វ័យ​ប៉ុណ្ណោះ ហើយ​ប្រើ​ចំពោះ​ជំងឺ​មហារីក​ឈាម​មួយ​ចំនួន​ដូច​ជា​ជំងឺ Mantle Cell lymphoma (MCL) ដែល​ត្រូវ​ប្រើ​ថ្នាំ​នេះ មុន​ទទួល​​ការ​ព្យាបាល​ផ្សេងៗ​ទៀត និង​ជំងឺ Chronic Lymphocytic Leukemia (CLL) ឬ ជំងឺ Small lymphocytic Lymphoma (SLL)។ អត្ថបទពាក់ព័ន្ធ៖  ហេតុអីពេទ្យហាមមិនឲ្យប្រើថ្នាំមានជាតិសំណ លើក្មេងអាយុក្រោម២ឆ្នាំ? ផឹកស្រាលាយកូកាអ៊ីន អាចបណ្ដាលឲ្យដាច់សរសៃឈាមខួរក្បាលភ្លាមៗ ពុលស្រាមានអាការៈម៉េចខ្លះ? អាចស្លាប់អត់? ត្រូវសង្គ្រោះម៉េចវិញ? គួរ​បញ្ជាក់ថា​មុន​នឹង​អនុញ្ញាតឲ្យ​ចរាចរ​នៅ​លើ​ទីផ្សារ ឱសថ​នេះ​ក៏​បាន​ទទួលបាន​ការ​ទទួល​ស្គាល់​ពី​សំណាក់​រដ្ឋបាល​ចំណី​អាហារ​និង​ឱសថ​របស់​សហរដ្ឋអាមេរិក​ (FDA) ផង​ដែរ​ក្នុង​ការ​ប្រើ​ព្យាបាល​ជំងឺ MCL ចំពោះ​អ្នក​ជំងឺ​ដែល​ជា​មនុស្ស​ពេញ​វ័យ កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ។ បើ​យោង​តាម​ប្រធាន​ក្រុមហ៊ុន BeiGene លោក Wu Xiaobin បាន​និយាយ​ថា​ ឱសថ​នេះត្រូវ​ស៊ីពេល​​រហូត​ដល់​ទៅប្រាំបី​ឆ្នាំ ទើប​អភិវឌ្ឍន៍​​បាន​សម្រេច ហើយ​មាន​ការ​ធ្វើ​តេស្ត​សាកល្បកលើ​មនុស្ស (Clinical trial) ចំនួន ២៥ តេស្ត ដោយ​បាន​​ធ្វើ​ឡើង​នៅ​ប្រទេស​​ចំនួន ២០ និង​ចូល​រួម​ដោយ​អ្នក​ឯកទេស​អន្តរជាតិ​ចំនួន ៥០០​នាក់។ […]


ព័ត៌មាន

ប៉ាស្ទ័រត្រៀមស្រាវជ្រាវពីការរាតត្បាត COVID-19 នៅស្រុកខ្មែរ តើអ្នកឆ្លងមានប៉ុន្មានឲ្យប្រាកដ?

វិទ្យាស្ថាន​ប៉ាស្ទ័រ​ជា​មន្ទីរ​ពិសោធន៍​ជួរ​មុខ​សម្រាប់​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​រក​វីរុស COVID-19។ ក្រៅ​ពី​ការងារ​ធ្វើ​តេស្ត​រក​រោគ​វិនិច្ឆ័យ វិទ្យាស្ថាន​ក៏​ត្រៀម​ការ​ស្រាវជ្រាវ​ឲ្យ​ច្បាស់​ពី​ការ​រាតត្បាត COVID-19 ស្រុក​ខ្មែរ។ លោក​វេជ្ជបណ្ឌិត ដួង វាសនា អនុ​ប្រធាន​ផ្នែក​វីរុស​សាស្ត្រ នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បានឲ្យ​ដឹង​ក្នុង​វេទិកា​ពិភាក្សា​មួយ​ជាមួយ​ក្រុម​អ្នក​កាសែត​កាល​ពី​ម្សិល​មិញ​នេះ​ថា គោល​បំណង​នៃ​ការ​រៀបចំ​ការ​សិក្សា​ស្រាវជ្រាវខាងលើនេះ ដើម្បី​ដឹង​ទំហំ​នៃ​ការ​ចម្លង​រាត​ត្បាត COVID-19 នៅ​កម្ពុជា តើ​មាន​ចំនួន​ប៉ុន្មាន​ឲ្យ​ប្រាកដ? ខណៈ​តួលេខ​វិជ្ជមាន COVID-19 បច្ចុប្បន្ន មាន​ត្រឹម​តែ ១២៥នាក់ ក្នុង​ចំណោម​អ្នក​ដែល​បាន​ធ្វើ​តេស្ត​​សរុប​ជាង១ម៉ឺន៣ពាន់​នាក់។ "យើង​ឃើញ​ហើយ​ការ​រក​ឃើញ​ករណី​វិជ្ជមាន​មាន​ចំនួន​តិច​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​យើង​សង្ស័យ​ប្រហែល​ជា​វីរុស​​អាច​ចម្លង​ទៅ​អ្នក​ផ្សេង​ច្រើន​ទៀត​ដែល​យើង​អត់​ទាន់​ដឹង អ៊ីចឹង​ការ​សិក្សា​មួយ​ដែល​យើង​ចង់​ផ្តោត​សព្វថ្ងៃ​ហ្នឹង គឺ​យើង​ចង់​ដឹង​ថា វីរុស COVID-19 ដែល​ចូល​មក​ស្រុក​ខ្មែរ​យើង​រាតត្បាត​ដល់​ប៉ុនណា ​វា​នៅ​តែ​ចំនួន​១០០នាក់​ជាង ឬ​បាន​ឆ្លង​ទៅ​មនុស្ស​ច្រើន​ហើយ ដែល​យើង​អត់​បាន​ធ្វើ​តេស្ត​រកឃើញ"។ អនុ​ប្រធាន​ផ្នែក​វីរុស​សាស្ត្រ នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​រូបនេះ​បញ្ជាក់​ថា ប្រហែល ៨០% នៃ​អ្នក​ឆ្លង COVID-19 អត់​មាន​រោគ​សញ្ញា​នោះ​ទេ ហើយ​ក៏​មិន​បាន​មក​ពេទ្យ​ពិនិត្យ​ដែរ អាច​នឹង​ចម្លង​ទៅ​អ្នក​ដទៃ​ទៀត។ ចំពោះ​គម្រោង​នៃ​ការ​ស្រាវជ្រាវ​នោះ​បាន​ដាក់​ទៅ​ក្រសួង​សុខាភិបាល​រួចហើយ តែ​លោក​វេជ្ជបណ្ឌិត​ថា បច្ចុប្បន្ន​នេះ​ ក្រសួង​សុខាភិបាល​មិន​ទាន់​អនុញ្ញាត​នៅ​ឡើយ​ទេ ដោយ​ក្រសួង​ចង់​ផ្តោត​គ្រប់​សកម្មភាព​ទាំង​អស់​ទៅ​លើ​ការ​ទប់ស្កាត់ COVID-19 វិញ។ ការ​សិក្សា​ស្រាវជ្រាវ​ខាង​លើ​នេះ ​ផ្តោត​ទៅ​លើ​អ្នក​ប៉ះពាល់​ជា​មួយ​អ្នកជំងឺ អ្នក​ដែល​ប្រឈម​មុខ មាន​បុគ្គលិក​សុខាភិបាល​ដែល​ទទួល​ការ​ព្យាបាល​អ្នកជំងឺ អ្នក​ប្រមូល​វត្ថុវិភាគ ក្រុម​គ្រួសារ​អ្នក​ជំងឺ​ជាដើម ហើយ​លោក​វេជ្ជបណ្ឌិតថា ចាប់​ផ្តើម​ធ្វើ​នៅ​ពេល​នេះក៏​មិន​ទាន់​យឺតពេល​ដែរ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ […]


ព័ត៌មាន

ការសិក្សាថ្មី៖ អ្នកមានសុខភាពល្អមិនគួរប្រើថ្នាំ Apsirin រាល់ថ្ងៃសម្រាប់បង្ការជំងឺបេះដូងទេ

ការ​សិក្សាថ្មីមួយ បាន​រក​ឃើញ​ថាអ្នកមាន​សុខភាព​ល្អ​មិន​គួរ​ប្រើ​ថ្នាំ​ Aspirin ដើម្បី​បង្ការជំងឺ​បេះដូង ដូចការណែនាំ​របស់​ការសិក្សា​កន្លងទៅនេះទេ ព្រោះថា​ថ្នាំនេះអាច​ផលប៉ះពាល់​មិនល្អ ច្រើនជាង​ផល​ប្រយោជន៍ ដែលនេះហាក់ផ្ទុយ​ទៅ​នឹង​ការសិក្សា​មុនៗ​បានណែនាំ​ឲ្យ​​មានការ​​ប្រើប្រាស់​ថ្នាំ​ aspirin រាល់ថ្ងៃ​ដើម្បី​បង្ការ​ជំងឺ​គាំងបេះដូង។ សារព័ត៌មាន​ CNN ចុះផ្សាយ​កាលពីថ្ងៃទី៣ ខែមិថុនា ថា ថ្នាំ aspirin នៅ​តែ​ជា​ថ្នាំ​ដែល​គេ​ប្រើ​ទូទៅ​នៅ​ជុំវិញ​ពិភពលោក​ទោះបីជា​អាជ្ញាធរ​សុខាភិបាល​ជាច្រើន​​ណែនាំមិន​ឲ្យ​ប្រើ​ថ្នាំ​នេះ​ទៀត​ក៏​ដោយ។ ការ​សិក្សា​ឡើង​វិញ​មិន​បាន​រក​ឃើញ​ភស្តុតាង​ណា​ដែល​ថា​មនុស្ស​ពេញ​វ័យ​ដែល​មាន​សុខភាព​បេះដូង​ល្អ​គួរ​ប្រើ​ថ្នាំ aspirin ក្នុង​កម្រិត​ទាបនោះ (​តិចជាង ៣២៥​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ) ទេ។ ការ​សិក្សា​ឡើង​វិញនេះ​បាន​​ផ្ដោត​សំខាន់​លើ​ហានិភ័យ និង​អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ aspirin ក្នុង​កម្រិត​ទាប​បាន​រក​ឃើញ​ថា​ហានិភ័យ​នៃ​ការ​ហូរ​ឈាម​ច្រើន​ដែល​​ជា​លទ្ធផល​នៃ​ឥទ្ធិពល​ពង្រាវ​ឈាម​របស់​ថ្នាំ​នេះ​មាន​ទម្ងន់​ធ្ងន់​ជាង​អត្ថប្រយោជន៍។ គោលការណ៍​ណែនាំ​របស់​សហរដ្ឋអាមេរិក​ទៅ​លើ​ការ​ប្រើ​ប្រាស់​ថ្នាំ aspirin ប្រចាំ​ថ្ងៃ​បាន​ផ្លាស់ប្តូរ​កាល​ពី​ឆ្នាំ​មុន​ដោយ​ណែនាំ​ថា​ការ​ប្រើប្រាស់​ថ្នាំ aspirin ជា​ប្រចាំ​គឺ​សម្រាប់​អ្នក​មាន​ជំងឺគាំងបេះដូង ជំងឺ​ដាច់សរសៃឈាម​ក្នុង​ខួរក្បាល ឬ​អ្នក​ធ្លាប់​វះកាត់​បេះដូង​ប៉ុណ្ណោះ។ ការ​វិភាគ​ថ្មីៗ​ដែល​មើល​ទៅ​លើ​ការសិក្សា​ចំនួន​៦៧​​បាន​រក​ឃើញ​ថា​ការ​ប្រើប្រាស់​ថ្នាំ​ aspirin កម្រិត​ទាប​ចំពោះ​មនុស្ស​មិនមាន​ជំងឺ​បេះដូង​បាន​ផ្សាភ្ជាប់​នឹង​ការ​ថយ​ចុះ​ ១៧%​នៃ​បញ្ហា​បេះដូង​ ដូចជា​គាំងបេះដូង និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាលមែន​។ ប៉ុន្តែ​អាច​នឹង​បង្ក​ហានិភ័យ​ខ្ពស់​រហូត​ដល់ ៤៧% នៃ​ការ​ហូរ​ឈាម​ក្នុង​ក្រពះ​ពោះវៀន និង​៣៤%​នៃ​ការ​ហូរ​ឈាម​​ក្នុង​លលាដ៍​ក្បាល។ ការសិក្សា​របស់​វេជ្ជបណ្ឌិត Lee Smith អ្នក​អត្ថាធិប្បាយ​ផ្នែក​សកម្មភាព​រាងកាយ និង​សុខភាព​សាធារណៈ​នៅ​សាកលវិទ្យាល័យ Anglia Ruskin ប្រទេស​អង់គ្លេស និង​វេជ្ជបណ្ឌិត Nicola Veronese អ្នក​ឯកទេស​ព្យាបាល​ជំងឺ​មនុស្ស​ចាស់​នៅ​សាកលវិទ្យាល័យ Palermo នៅ​ប្រទេស​អ៊ីតាលី​បាន​ឲ្យ​ដឹង​ថា​មិន​មាន​ភស្តុតាង​គាំទ្រ​លើ​ការ​ប្រើប្រាស់​ថ្នាំ […]


ព័ត៌មាន

ទាហានមួកខៀវកម្ពុជា ប្រចាំប្រទេសម៉ាលី ឆ្លង COVID-19 សរុបឡើង ១០ នាក់

ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ សែម សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កម្លាំង​រក្សា​សន្តិភាព បាន​ថ្លែងប្រាប់ ​BTV ​នៅ​ថ្ងៃ​ទី​២ ខែ មិថុនា ឆ្នាំ ២០២០ នេះ​ថា​ សរុបកងទ័ព​មួក​ខៀវ​កម្ពុជា ១០ នាក់ នៅ​ប្រទេស​ម៉ាលី តេស្ដ​វិជ្ជមាន COVID-19 ។ នាយ​ឧត្ដមសេនីយ៍​រូប​នោះ បាន​បញ្ជាក់​ថា​នៅ​ពេល​ថ្មីៗ​នេះ កងទ័ព​មួក​ខៀវ​កម្ពុជា​នៅ​ប្រទេស​ម៉ាលី​ទើប​រក​ឃើញ ៤ នាក់​បន្ថែមទៀត ដែល​ធ្វើឲ្យ​អ្នកឆ្លង COVID-19 ឡើងដល់ ១០ នាក់ ក្នុង​នោះ​មានឧត្តមសេនីយ៍​ទោ ម្នាក់​បាន​បង់ជីវិត​។ ក្នុង​នោះ​អង្គការសហប្រជាជាតិ បាន​តម្រូវ​អោយ​កងទ័ព​មួក​ខៀវ​កម្ពុជា ដែល​មាន​ទំនាក់ទំនង​ធ្វើការ ​និង​ស្នាក់នៅ​ជាមួយគ្នា​នឹង​អ្នក​ផ្ទុក​មេរោគ ​COVID-19​ នោះ ត្រូវ​ព្យាបាល​នៅ​ក្នុង​អំឡុង​ពេល​ធ្វើ​ចត្តាឡឺស័ក។ អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កម្លាំង​រក្សា​សន្តិភាពបន្ថែម​ទៀត​ថា បច្ចុប្បន្ន​កង​កម្លាំង​ដែល​បំពេញ​បេសកកម្ម​នៅ​តំបន់​គី​ដាល់ មាន ៣ នាក់​ផ្ទុក​មេរោគ COVID-19 និង​ព្យាបាល​សះស្បើយ​បាន ២ នាក់ ហើយ​សល់​ម្នាក់​កំពុង​បន្ត​ព្យាបាល។ ចំណែក​កងកម្លាំង​កំពុង​បំពេញបេសកកម្ម​នៅ​តំបន់​ហ្គាវ មាន​ផ្ទុក​មេរោគ COVID-19 ៣ នាក់ ក្នុង នោះ ​២​នាក់​កំពុង​សម្រាក​ព្យាបាល ​និង​ម្នាក់​បាន​ស្លាប់​ ហើយ​សម្រាប់​កម្លាំង​ដែល​កំពុង​បំពេញបេសកកម្ម​នៅ​តំបន់​ជូវិនទុស […]


ព័ត៌មាន

អ្នកជំងឺទឹកនោមផ្អែមឆ្លង​ COVID-19 ​១ក្នុងចំណោម១០នាក់​អាចស្លាប់ក្នុងពេលមួយសប្តាហ៍

អ្នក​ជំងឺ​ COVID-19 ដែល​មាន​ជំងឺ​ទឹកនោមផ្អែម​ម្នាក់​ក្នុង​ចំណោម​១០​នាក់​បាន​ស្លាប់​ក្នុង​រយៈ​ពេល​៧​ថ្ងៃ​ដំបូង​ពេល​ចូល​សម្រាក​​នៅ​មន្ទីរពេទ្យ និង​មួយ​ក្នុង​ចំណោម​៥​នាក់​ត្រូវការ​ម៉ាស៊ីន​ជំនួយ​អុកស៊ីសែន។​ នេះបើ​យោង​តាម​ការ​សិក្សា​ថ្មី​របស់​ក្រុម​អ្នក​វិទ្យាសាស្ត្រ​បារាំង។ អ្នក​ជំនាញ​សុខភាព​ជឿ​ថា​ជំងឺ​ទឹកនោមផ្អែម​គឺ​ជា​កត្តា​មួយ​ដែល​អាច​បង្កើន​ហានិភ័យ​ស្ថានភាព​ជំងឺ​ COVID-19 កាន់តែ​ធ្ងន់ធ្ងរ។ អ្នកវិទ្យាសាស្ត្រ​បាន​សិក្សា​ទៅ​លើ​អ្នក​ជំងឺ COVID-19 ចំនួន​១ ៣០០នាក់​នៅ​៥៣​មន្ទីរពេទ្យក្នុង​​ប្រទេស​បារាំង​ចន្លោះ​ថ្ងៃ​ទី១០ ដល់​​ទី៣១ ខែ​មីនា​ដែល​ក្នុង​នោះ​៨៩%​មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ ៣%​មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី១ និង​ក្រៅពីនេះ​មាន​ជំងឺ​ផ្សេងៗ។ អ្នក​ជំងឺ​ភាគច្រើន​ជា​បុរស និង​អាយុ​គិតជា​មធ្យម​គឺ​៧០ឆ្នាំ។ នៅ​ថ្ងៃ​ទី​៧​នៃ​ការ​សិក្សា ​២៩%​នៃ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ទាំងនោះមានខ្លះ​​ត្រូវ​ប្រើ​ម៉ាស៊ីន​ជំនួយ​អុកស៊ីសែន និង​ខ្លះ​បាន​ស្លាប់​។ អ្នកវិទ្យាសាស្ត្រ​បាន​លើកឡើង​ថា​អ្នក​ជំងឺ​ម្នាក់​ក្នុង​ចំណោម​៥​នាក់​គឺ​ត្រូវបំពាក់​ប្រដាប់​ជំនួយ​អុកស៊ីសែន និង​ម្នាក់​ក្នុង​ចំណោម​១០​នាក់​បាន​ស្លាប់ ​ខណៈ​១៨% ទៀត​បាន​ចេញ​ពី​មន្ទីរពេទ្យ។ វេជ្ជបណ្ឌិត Robert Eckel ប្រធាន​ផ្នែក​វេជ្ជសាស្ត្រ​នៅ​សមាគម​ជំងឺ​ទឹកនោមផ្អែម​អាមេរិក​បាន​លើក​ឡើង​ថា ជំងឺ​ធាត់​បាន​ក្លាយ​ជា​កត្តា​ហានិភ័យ​មួយ​សម្រាប់​អ្នក​ជំងឺ COVID-19 មិនថា​អ្នកជំងឺ​នោះ​មាន​ជំងឺ​ទឹកនោម​ផ្អែម​ឬ​ក៏​អត់​ទេ។ ម៉្យាងទៀត​ លោក Eckelជឿ​ថា​ការសិក្សា​ជា​ច្រើន​បាន​បញ្ជាក់​ទៅ​លើ​កត្តា​អាយុ និង​ភេទ​ប្រុស​។ យ៉ាងណា​មិញ អ្នក​ស្រាវជ្រាវ​មិន​បាន​រក​ឃើញ​ទំនាក់ទំនង​រវាង​ករណី​ជំងឺ​ COVID-19 ធ្ងន់ធ្ងរ និង​កត្តា​អាយុ ភេទ ការ​គ្រប់គ្រង​ជាតិ​ស្ករ​រយៈពេល​យូរ ផលវិបាក​រ៉ាំរ៉ៃ និងសម្ពាធឈាម​ខ្ពស់ទេ។ ប៉ុន្តែ​ការ​លើស​ទម្ងន់​បើ​គណនា​ BMI គឺ​ជា​កត្តា​សំខាន់។ អ្នកវិទ្យាសាស្ត្រ​ក៏​បាន​លើក​ឡើង​ទៀតថា​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​អាច​បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លងវីរុស​ផ្ដាសាយ​ធំ (Influenza) និង​ជំងឺ​រលាក​សួត។ បន្ថែម​ពី​នេះ​ទៀត របាយការណ៍ពីមុន​បាន​ឲ្យដឹង​ថា​អ្នក​ជំងឺ​ទឹកនោមផ្អែម​មាន​ហានិភ័យ​​ខ្ពស់ក្នុងការស្លាប់​នៅ​ពេល​ឆ្លង​ជំងឺ​ផ្ដាសាយ​ជ្រូក H1N1 និង​ជំងឺ MERS។ ការ​សិក្សា​ទៅ​លើ​ជំងឺ​រាតត្បាត​ជាច្រើន​បាន​បង្ហាញ​ថា​​ជំងឺ​ទឹកនោមផ្អែម​គឺ​ជា​កត្តា​មួយ​ទាក់ទង​នឹង​ស្ថានភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ […]


ព័ត៌មាន

ចិនរកឃើញថ្នាំផ្សំពី​រុក្ខជាតិក្នុងទឹក សម្រាប់ព្យាបាលមុខរបួសអ្នកជំងឺទឹកនោមផ្អែម

ក្រុម​អ្នក​ស្រាវជ្រាវ​​វិទ្យាសាស្រ្ត​ចិនកាលពី​ចុងខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា​ខ្លួន​បាន​​អភិវឌ្ឍ​ចេញ​ជា​​ប្រភេទ​ថ្នាំក្នុង​ទម្រង់​ជា​​បង់​បន្ទះ​ ដែល​មាន​សារធាតុ​​ជែល ពី​រុក្ខ​ជាតិ​ប្រភេទ​សារាយ​តូចៗក្នុង​ទឹក​ អាច​ព្យាបាល​ទៅ​លើ​មុខ​របួស​រ៉ាំ​រ៉ៃ​​នៃ​​រាង​កាយ​ ដែល​កើតចំពោះ​អ្នក​​ជំងឺ​ទឹក​នោម​ផ្អែម។ មុខ​របួស​រ៉ាំ​រ៉ៃ​ ច្រើន​កើត​មានឡើង​ក្នុង​ចំណោម​អ្នក​​ជំងឺ​ទឹក​នោម​ផ្អែម។ ដោយ​​ចលនា​ឈាម​ដ៏​ស្មុគ​ស្មាញ​នៃអ្នក​ជំងឺ​ ធ្វើ​ឱ្យ​មុខ​របួស​ដោយ​ការ​មុត និង​ស្នាម​ជាំ​ពិបាក​នឹង​​ជា​សះ​ស្បើយ ហើយ​ករណី​ធ្ងន់​ធ្ងរ​រហូតដល់​ពេល​ខ្លះ ត្រូវ​​កាត់​ចេញ​​នូវ​ផ្នែក​​របួស​ទាំង​នោះ​ ឬ​អវៈយវៈទាំង​មូល​តែម្ដង។ ដើម្បី​ព្យាបាល​បញ្ហា​នេះ បច្ចេកទេសព្យាបាល​នា​ពេល​បច្ចុប្បន្ន គឺ​ការ​ព្យាបាល​ដោយ​ប្រើអុកស៊ីសែន ប៉ុន្តែ​វិធីសាស្ត្រនេះគឺ​នៅ​មាន​ប្រសិទ្ធភាព​តិច​តួច​នៅ​ឡើយ​ក្នុង​ការ​ជ្រាប​ចូល​ក្នុង​ស្បែក។ អត្ថបទពាក់ព័ន្ធ៖ បើមានសញ្ញាទាំងនេះ អាចកើតជំងឺទឹកនោមផ្អែម តេស្តពិនិត្យតាមដានជំងឺទឹកនោមផ្អែម តេស្តធ្វើដោយខ្លួនឯង (Diabetes Check up Test: Home Testing) អានហើយ ឈប់​បន្ទោសជាតិស្ករ រឿងទឹកនោមផ្អែម​ទៀតទៅ បើ​យោង​តាម​ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​សាកល​វិទ្យាល័យ​ណានជីង ប្រទេស​ចិន​បាន​ណែនាំ​វិធី​សាស្ត្រដោយ​ប្រើ​ថ្នាំ​បន្ទះជែល​ដែល​ផ្សំពីរុក្ខជាតិសារាយ​តូចៗ​ដែល​ដុះ​ក្នុង​ទឹក ដែល​អាច​ផលិតអ៊ុកស៊ីសែន​រលាយ តាម​រយៈការ​ធ្វើ​រស្មីសំយោគ (photosynthesis) ហើយ​នាំ​អ៊ុកស៊ីសែន​ទាំង​នោះ​ចូល​កាន់​តែ​ជ្រៅ​ទៅ​ក្នុង​ស្បែក។ ក្នុង​ការ​ពិសោធ​ទៅ​លើ​សត្វ​កណ្តុរ ដែល​មាន​ជំងឺ​​ទឹក​នោម​ផ្អែម ក្រុម​អ្នក​វិទ្យាសាស្រ្ត​នៃ​សាកលវិទ្យាល័យ​ខាង​លើ​នេះ បាន​ប្រើ​បច្ចេកទេស​ថ្នាំ​ខាង​លើ ឃើញ​ថា​មាន​ប្រសិទ្ធិភាព​ព្យាបាល​របួស​សត្វ​កណ្តុរ ហើយ​រក​ឃើញ​ថា​ការព្យាបាល​លើ​របួស​សត្វកណ្ដុល​មាន​ប្រសិទ្ធិភាព​៤៥​% ក្នុង​រយៈ​ពេល​ ៦​ថ្ងៃ បើ​ធៀប​នឹង​បច្ចេកទេស​ពី​មុន​ៗ (ការ​ប្រើ​ ឧស្ម័ន​​អុក​ស៊ីសែន​​ផ្ទាល់) ដែល​ព្យាបាល​បាន​តែ ២០​%។ អត្ថបទពាក់ព័ន្ធ៖ បណ្តោយ​​ឲ្យ​កូន​ញ៉ាំ ៣ មុខនេះ អាច​កើត​ទឹកនោម​ផ្អែម​ដោយ​មិន​ដឹង​ខ្លួន ទឹក​នោម​ផ្អែម​​ប្រភេទ ១ និង ២​​ ខុស​គ្នា​ម៉េចខ្លះ? មូលហេតុបង្កជំងឺទឹកនោមផ្អែម យើងគួរដឹង និងការពារ ពិសេសអ្នកធាត់ៗ យ៉ាង​ណា​មិញ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ