ព័ត៌មាន

ព័ត៌មាន - គ្រប់គ្នា​អាច​ដឹង​ពី​ដំណឹង​ថ្មីៗ​ ការ​ស្រាវជ្រាវ ​របកគំហើញ​ថ្មី ​គន្លឹះស្ដីពី​សុខភាពដ៏​​គួរ​ឲ្យ​ទុកចិត្ត​បំផុត

ចំណេះដឹងទូទៅ

ព័ត៌មាន

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ទិវាមាតាពិភពលោក គឺជាថ្ងៃពិសេស ដែលត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ និងការដឹងគុណចំពោះគាត់។ ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ការបង្ហាញនូវការដឹងគុណចំពោះម្តាយ ទាំងនៅថ្ងៃធម្មតា នឹងថ្ងៃពិសេស អាចជួយឲ្យគាត់កាត់បន្ថយភាពតានតឹងមួយផ្នែកធំ និងបង្កើតឲ្យមានអារម្មណ៍ស្ងប់ ដែលជួយដល់សុខុមាលភាពជាទូទៅរបស់គាត់។ ហេតុនេះ ដើម្បីជួយពង្រឹងសុខភាពរបស់ម្តាយអ្នកនាំឱកាសទិវាមាតាពិភពលោកខាងមុខ តាមរយៈការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ លោកអ្នកអាចសាកល្បងវិធីដូចខាងក្រោមនេះ៖ ១. សរសេរសំបុត្រដែលបង្ហាញពីការដឹងគុណ វិធីមួយក្នុងចំណោមវិធីដ៏មានអត្ថន័យបំផុតដែលអ្នកអាចធ្វើបានសម្រាប់អ្នកម្តាយរបស់អ្នក គឺការសរសេរសំបុត្របញ្ជាក់ពីទឹកចិត្តរបស់អ្នកទៅកាន់គាត់។ ការចំណាយពេលសរសេរពីរឿងរ៉ាវដែលអ្នកម្តាយរបស់អ្នកបានធ្វើចំពោះអ្នក និងឥទ្ធិពលរបស់គាត់លើជីវិតរបស់អ្នក គឺជាការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ ហើយការធ្វើបែបនេះ នឹងបង្កើតឲ្យមានចំណងទំនាក់ទំនងរបស់អ្នកកាន់តែស្អិតល្មួត និងធ្វើឲ្យម្តាយរបស់អ្នកកាត់បន្ថយភាពតានតឹង និងមានអារម្មណ៍ធូរស្រាល ដែលជះឥទ្ធិពលដល់សុខុមាលភាពទាំងមូល។ ២. ចម្អិនអាហារដែលម្តាយរបស់អ្នកចូលចិត្ត ពិតណាស់ម្តាយរបស់យើង បានចម្អិនម្ហូបរាប់ពាន់លើករួចមកហើយសម្រាប់យើង ហេតុនេះ ការចម្អិនម្ហូបដែលគាត់ចូលចិត្ត ឬម្ហូបថ្មីប្លែកដែលគាត់មិនធ្លាប់ភ្លក្ស នឹងធ្វើឲ្យគាត់មានអារម្មណ៍ល្អ ដែលនាំឲ្យគាត់មានសុខភាពផ្លូវអារម្មណ៍ល្អដូចគ្នា។ ការធ្វើបែបនេះ ក៏ជួយឲ្យអ្នកមានអារម្មណ៍ល្អផងដែរ ក៏ដូចជាបង្ហាញពីការដឹងគុណរបស់អ្នកចំពោះម្តាយរបស់អ្នក។ [embed-health-tool-baby-poop-tool] ៣. នាំម្តាយរបស់អ្នកទៅលំហែរនៅខាងក្រៅផ្ទះ ការនាំម្តាយរបស់អ្នកទៅដើរលេងនៅខាងក្រៅ ដូចជា ញ៉ាំអាហារ មើលកុន ឬដើរកម្សាន្តតាមរមណីយដ្ឋាននានា គឺជាការបង្ហាញពីការដឹងគុណរបស់អ្នក និងបង្កើតឲ្យមានការចងចាំថ្មីៗ និងល្អៗ ហើយការធ្វើបែបនេះក៏ជាការបង្ហាញពីការលើកទឹកចិត្តដ៏ធំដល់សុខភាពផ្លូវចិត្តរបស់ម្តាយអ្នកផងដែរ។ ៤. ឲ្យកាដូដែលមានអត្ថន័យ កាដូមិនចាំបាច់មានតម្លៃថ្លៃឡើយ ប៉ុន្តែ អ្នកអាចគិតលើកាដូដែលផ្តល់ការកម្សាន្ត និងការចាប់អារម្មណ៍ចំពោះម្តាយរបស់អ្នក ដូចជា សៀវភៅដែលគាត់ចង់អាន ដំណាំសម្រាប់ដាំក្នុងសួនច្បាររបស់គាត់ គ្រឿងអលង្ការ ឬឧបករណ៍ហាត់ប្រាណ ជាដើម។ […]

ស្វែងរក ព័ត៌មាន

ព័ត៌មាន

គ្រាន់តែដើមឆ្នាំ ២០២០ កម្ពុជាមានករណីគ្រុនឈាមជិត ៣ ពាន់នាក់

ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្ដី​ប្រកាស​ពី​វិធានការ​ការពារ និង​ទប់ស្កាត់​ជំងឺ​គ្រុន​ឈាម​ក្នុង​រដូវ​វស្សា​នា​ឆ្នាំ ២០២០ នេះ ហើយ​បញ្ជាក់ពី​ចំនួន​អ្នក​ផ្ទុក​នា​ឆ្នាំ ២០២០ នេះផងដែរ។ ក្នុង​នោះ​គ្រាន់តែ​ដើម​ឆ្នាំ ២០២០ កម្ពុជា​មាន​អ្នក​ផ្ទុក ២១៧២ ករណី​មក​ហើយ ដែរ​ចំនួន​ឈឺ​នេះ អាច​បន្ត​កើន​ឡើង​នៅ​តាម ភូមិ ឃុំ និង​ទីប្រជុំជន​នៃ​បណ្ដាល​ខេត្ត​នា​ពេល​ខាង​មុខ។ យោង​តាម​ការ​ស្រាវជ្រាវ​ផ្នែក​បាណកសាស្ត្រ​របស់​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនឈាម នៃ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង​ បាណកសាស្ត្រ រួម​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​រាជធានី-ខេត្ត បាន​បញ្ជាក់​ឲ្យ​ឃើញ​ថា សត្វ​មូស​ខ្លា​ចូលចិត្ត​បង្ក​ពង​បង្កើត​ចៅ នៅ​ក្នុង​សំបក​កង់​ឡាន និង​សំបក​កង់​ម៉ូតូ​ចាស់​ៗ ១១ ដង ច្រើន​ជាង​វត្ថុ​ដាក់​ទឹក​សម្រាប់​ប្រើប្រាស់​ផ្សេង​ៗ។ ដើម្បី​ការពារ​សុខភាព​ចៀស​ផុត​ពី​ការ​ឆ្លង​ជំងឺ​គ្រុន​ឈាម ដោយសារ​មូល​ខ្លា​ញី ក្រសួង​សុខាភិបាល​តម្រូវ​ឲ្យ​អាណាព្យាបាល និង​អាជ្ញាធរ​តាម​មូលដ្ឋាន​ត្រូវ​កម្ចាត់​ដង្កូវ​ទឹក កន្លែង​មាន​ទឹក​ដក់ និង​លាង​សម្អាត​ពាង អាង​ទឹក ថូផ្កា ចាន​ទ្រជើង​តុ​ទូ ក្រឡ ធុង ខាប់ ព្រម​ទាំង​ប្រកាន់​ខ្ជាប់​ទម្លាប់​រស់នៅ​ស្អាត ដោយ​ធ្វើ​អនាម័យ​ផ្ទះ បើក​ទ្វារ​បង្អួច​ឲ្យ​ពន្លឺ​ចេញ​ចូល ទុក​ដាក់​របស់របរ​ឲ្យ​មាន​សណ្ដាប់ធ្នាប់ លុប​បំបាត់​ព្រៃ​ស៊ុបទ្រុប​ជុំវិញ​ផ្ទះ ដើម្បី​កាត់​បន្ថយ​ជម្រក។ មួយ​វិញ​ទៀត​ត្រូវ​ឲ្យ​កូន​គេង​ក្នុង​មុង និង​ស្លៀកពាក់​ខោអាវ​ដៃ​វែង​ជើង​វែង​ទាំង​យប់​ទាំង​ថ្ងៃ។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ […]


ព័ត៌មាន

UN៖ ​មនុស្សជាង ២៦០ លាននាក់អាចជួបវិបត្តិអត់ឃ្លានធ្ងន់ធ្ងរ​នៅដំណាច់ឆ្នាំ ២០២០ ដោយសារ COVID-19

អង្គការ​សហប្រជា​ជាតិលើកឡើងថា​មនុស្សជាង​២៦០​លាន​នាក់​អាចនឹង​ជួប​បញ្ហាអត់ឃ្លាន​ធ្ងន់ធ្ងរ​នៅដំណាច់​ឆ្នាំ​២០២០ ដោយ​សារ​តែ​ការរាតត្បាតនៃវីរុស COVID-19 និងថា​ចាំបាច់ត្រូវ​មាន​ជំនួយ​ទៅ​កាន់​តំបន់​ដែល​ងាយរងគ្រោះទាំងនោះ។ សរសេរ​លើ​បណ្ដាញ​សង្គម Twitter របស់​ខ្លួន​នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នេះ អង្គការសហប្រជាជាតិ​បាន​ឲ្យដឹងថា​បន្ទាប់ពី​មាន​ការ​ធ្លាក់ចុះ​ខ្លាំង​នៃចំនួន​អ្នក​អត់ឃ្លាត​ជាច្រើន​ទសវត្សកន្លង​មកនេះ ស្រាប់តែ​នៅឆ្នាំ២០១៥ បែរជាចាប់ផ្ដើម​មាន​កំណើត​ប្រជាជន​ជួបគ្រោះអត់ឃ្លាននេះ​ទៅវិញ​។ ប្រ​ភព​ដដែល​បន្តថា​បច្ចុប្បន្ននេះ មនុស្ស​ជាង​៨២០​លាន​នាក់​មិនមាន​អ្វី​ហូប​គ្រប់គ្រាន់ និងមនុស្ស​ប្រហែល​១៣០៥លាន​ក្នុង​ចំណោម​នោះ​​កំពុង​រងគ្រោះធ្ងន់ធ្ងរ​ដោយគ្រោះអត់ឃ្លាននេះ និងថា​នៅ​ដំណាច់ឆ្នាំ​២០២០ នេះ​អាចនឹង​មាន​កើន​បន្ថែម​ចំនួន​១៣០​លាន​ទៀតដោយ​សារតែការរាតត្បាត​វីរុស COVID-19។​ បើ​តាម​អង្គការ​សហប្រជាជាតិ​ គ្រោះ​អត់ឃ្លាន​នេះ​កើត​ចេញ​ពី​បញ្ហា​សង្គ្រាម ការ​បម្រែបម្រួលអាការសធាតុ និង​បញ្ហា​សេដ្ឋកិច្ច​។ ដើម្បី​ដោះស្រាយ​បញ្ហា​អត់ឃ្លាននេះ អង្គការ​សហប្រជា​ជាតិ​បាន​ស្នើ​ឲ្យ​មាន​ការផ្តល់ជំនួយ​ម្ហូបអាហារទៅ​កាន់តំបន់​ងាយ​រងគ្រោះទាំងនោះ។ អត្ថបទពាក់ព័ន្ធ៖ អាមេរិកអនុញ្ញាតឲ្យប្រើថ្នាំ Remdesivir សម្រាប់ព្យាបាលអ្នកជំងឺឆ្លង​វីរុស COVID-19ហើយ ចិនតេស្តវ៉ាក់សាំងការពារ COVID-19 លើមនុស្ស WHOមិនសង្ឃឹមថាអាចចេញលើទីផ្សារលឿន អាមេរិកផ្អាកផ្ដល់​ថវិកាដល់ WHO ក្រោយលោកត្រាំ រិះគន់អង្គការនេះខ្លាំងៗរឿងCOVID-19 វ៉ាក់សាំងប្រឆាំងCOVID-19 របស់ចិន ឈាន​ដល់ដំណាក់កាលតេស្តលើកទី២ អ្នកវិទ្យាសាស្រ្ត​អង់គ្លេស សង្ឃឹមផលិតវ៉ាក់សាំងប្រឆាំង COVID-19 បាននៅខែកញ្ញា ក្នុង​ករណី​មាន​សំនួរ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ​ឬ ធ្វើ​ការ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

ក្រសួងសម្រេចមិនឲ្យផលិត និងនាំចេញចូលឱសថមានផ្ទុកសារធាតុសកម្ម Ranitidine

ក្រសួង​សុខាភិបាល នៅ​ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០នេះ បាន​ជូន​ដំណឹង​ដល់​ប្រធាន​គ្រឹះ​ស្ថាន​ផលិត​ឱសថ អាហរ័ណ នីហរ័ណ​ឱសថ និង​ប្រធាន​ការិយាល័យ​តំណាង​គ្រឹះ​ស្ថាន​ឱសថ​មក​ពី​បរទេស​​ថា ក្រសួង​សម្រេច​ព្យួរ​ទិដ្ឋាការ បញ្ជិកា​ឱសថ ហាម​ការផលិត និងការ​នាំ​ចេញ នាំ​ចូល​ឱសថ​ដែល​មាន​សារធាតុ​សកម្ម Ranitidine មួយ​រយៈ​សិន។ ការ​ព្យួរ​ទិដ្ឋាការ​ឱសថ​ដែល​មាន​សារធាតុ​សកម្ម Ranitidine អាច​ឈាន​ទៅ​ដល់​ការ​លុប​ចេញ​ពី​ទិដ្ឋាការ បញ្ជិកាឱសថ​តែ​ម្តង ប្រសិន​បើ​មាន​ការ​ជូន​ដំណឹង​បន្ថែម​ទៀត​ពី​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន ឬសហគមន៍​អឺរ៉ុប ឬ US FDA ឬ TGA ឬ EMA ថា​បាន​លុប​លេខ​ទិដ្ឋាការ បញ្ជិកា​ឱសថ​ពី​បណ្តា​ប្រទេស​ទាំង​នោះ។ ក្រសួង​សុខាភិបាល បានបញ្ជាក់ឲ្យដឹងទៀតថា ការសម្រេច​ព្យួរទិដ្ឋាការ បញ្ជិកា​ឱសថ​ដែល​មាន​សារធាតុ Ranitidine នេះ ក្នុង​បំណងការ​ពារ​សុខភាព​ដល់​អ្នក​ប្រើ​ប្រាស់ កុំ​ឲ្យ​មាន​ផល​ប៉ះពាល់​មិន​ល្អ។ សូម​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ឆ្នាំ​២០១៩​កន្លង​ទៅ ក្រុមហ៊ុន​ផលិត​ឱសថ​របស់​អាមេរិក CVS Pharmacy បាន​ប្រកាស​ផ្អាក​ការ​លក់​ថ្នាំ Zantanc និង​ថ្នាំ​ផ្សេង​ទៀត ដែល​មាន​សារធាតុ Ranitidine បន្ទាប់​ពី​ទី​ភ្នាក់​ងារ​គ្រប់​គ្រង​ចំណី​អាហារ និងឱសថ​សហរដ្ឋ​អាមេរិក ប្រកាសថា សារធាតុ Ranitidine មួយ​ចំនួន នៅ​ក្នុង​ថ្នាំ​ព្យាបាល​ការ​ក្រហាយ​ទ្រូង ​និង​កាត់​បន្ថយ​ជាតិ​អាស៊ីដ មាន​ភាព​មិន​សុទ្ធ ហើយ​អាច​បង្ក​ជា​ជំងឺ​មហារីក​។ អត្ថបទពាក់ព័ន្ធ៖ អាមេរិក […]


ព័ត៌មាន

ការរកឃើញវិជ្ជមាន COVID-19 ២ករណីថ្មីៗនេះ ជារលកទី២នៅខ្មែរមែនទេ?

បន្ទាប់​ពី​ស្ងប់ស្ងាត់​ជា​ង១ខែ កម្ពុជា​បាន​រក​ឃើញ​ករណី​វិជ្ជមាន COVID-19 ចំនួន​២​ករណី​បន្ថែម​ទៀត លើ​បុរស​ខ្មែរ​ម្នាក់​ពី​ប្រទេស​ហ្វីលីពីន និង​ស្ត្រី​ខ្មែរ​ម្នាក់​មក​ពី​សហរដ្ឋ​អាមេរិក។ តើ​ការ​រក​ឃើញ​ករណី​ឆ្លង​ថ្មី​នេះ ជារ​លក​ទី២ នៃ​ការ​ឆ្លង​រាល​ដាល​ជំងឺ COVID-19 មែន​ទេ? ឆ្លើយ​នឹង​សំណួរ​នេះ រដ្ឋលេខា​ធិការ ក្រសួង​សុខាភិបាល លោក​ជំទាវ ឱ វណ្ណឌីន បាន​បញ្ជាក់​ថា ការ​រក​ឃើញ​ករណី​ឆ្លង​ថ្មី ចំនួន​២​នាក់​នេះ មិនមែន​ជា​រលកទី២​នោះ គឺ​ជា​ករណី​នាំ​ចូល​តែ​ប៉ុណ្ណោះ។ ដោយ​ឡែក​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង នៃ​ក្រសួង​សុខាភិបាល នៅ​ព្រឹក​នេះ​វិញ បាន​ប្រកាស​ថា ពុំ​រក​ឃើញ​ករណី​ឆ្លង​ថ្មី COVID-19 ថ្មី​នោះ​ទេ ដោយ​ចំនួន​អ្នក​ឆ្លង​សរុប​មាន​ចំនួន ១២៤នាក់​ដដែល ដោយ​ក្នុង​នោះ​អ្នក​ជា​សះស្បើយ​មាន ១២២នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល ២នាក់។ បន្ថែម​លើ​នោះ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង បញ្ជាក់​ថា ជំងឺ COVID-19 នៅ​តែ​បន្ត​គម្រាម​កំហែង​យើង​ជាប់​ជានិច្ច សូម​ឲ្យ​បងប្អូន​បន្ត​ប្រុង​ប្រយ័ត្ន ដោយ​ធ្វើ​អនាម័យ នៅ​ឃ្លាត​ឆ្ងាយ​ពីគ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បើ​មិន​ចាំបាច់ ពន្យារ​ការ​រៀប​អាពាហ៍​ពិពាហ៍ ជប់​លៀង ចាក់​ធុងបាស់​ជាដើម ខណៈ​ប្រទេស​ជិត​ខាង​កម្ពុជា និង​ពិភពលោក​កំពុង​បន្ត​រាត​ត្បាតជំងឺ COVID-19 ខ្លាំង​ក្លា​នៅ​ឡើយ។ អត្ថបទពាក់ព័ន្ធ៖ កម្ពុជាបើកឲ្យជនបរទេសទាំង ៦ ប្រទេស ចូលវិញហើយ ការសិក្សាមួយរកឃើញថា​អ្នកមាន​វីរុសCOVID-19 មិនអាច​ចម្លងទៅអ្នកផ្សេង​ក្រោយ​ឆ្លង​១១ថ្ងៃ រោគសញ្ញា​រលាកជាប្រព័ន្ធទាក់ទងនឹង COVID-19 កើតលើកុមារ […]


ព័ត៌មាន

ការសិក្សាមួយរកឃើញថា​អ្នកមាន​វីរុសCOVID-19 មិនអាច​ចម្លងទៅអ្នកផ្សេង​ក្រោយ​ឆ្លង​១១ថ្ងៃ

អ្នក​វិទ្យាសាស្ត្រ​បាន​លើក​ឡើង​ថា​អ្នកឆ្លងវីរុស COVID-19 មិន​អាចចម្លង​បន្ត​ទៅ​អ្នក​ដទៃ​ក្រោយ​ពី​ខ្លួន​មាន​វីរុសនេះ​ចាប់ពី​​១១​ថ្ងៃ​ទេ ទោះបីជា​លទ្ធផល​តេស្ដ​របស់​អ្នក​ទាំងនោះ​នៅមាន​លទ្ធផល​តេស្ត​​ចេញ​មកថា​​វិជ្ជមាន​ក៏​ដោយ។ អ្នក​ស្រាវជ្រាវ​របស់​សិង្ហបុរី​បាន​រកឃើញ​ថា​អ្នក​ជំងឺ​អាច​ចម្លង​វីរុស​នេះ​បាន​ក្នុង​អំឡុងពេល​២ថ្ងៃ​មុន​នឹង​ចេញរោគសញ្ញា​។ អ្នក​ជំងឺ​នេះ​នឹងអាចមាន​លទ្ធភាព​​​បន្ត​ចម្លងទៅ​អ្នក​ផ្សេងទៀត​​ចន្លោះ​៧​ទៅ​១០​ថ្ងៃ​ក្រោយ​ពី​មាន​រោគសញ្ញា​ដូចជា​គ្រុនក្ដៅ​ក្នុង​សីតុណ្ហភាព​ខ្ពស់ និង​ក្អក​។ អ្នក​ស្រាវ​ជ្រាវ​បាន​បន្ត​ទៀត​ថា​ វីរុស​COVID-19 មិន​អាច​រស់​នៅ​បាន​ក្រោយពី​ឈឺ​រយៈពេល​១១​ថ្ងៃ​នោះ​ទេ។ អ្នកស្រាវជ្រាវ​សិង្ហបុរី​បាន​ធ្វើ​ការ​ពិនិត្យ​ទៅ​លើ​អ្នក​ជំងឺ COVID-19 ៧៣​នាក់។ អ្នកស្រាវជ្រាវ​​បាន​សិក្សា​ទៅ​លើ​វីរុស​ថា​តើ​វីរុស​អាច​ចម្លង​ពី​អ្នក​ជំងឺ​ទៅ​អ្នក​ដទៃ​ទៀត​បាន​ឬ​យ៉ាង​ណា។ លទ្ធផល​តេស្ដ​វិជ្ជមាន​របស់​អ្នក​ជំងឺ​ដែល​នៅ​មាន​រោគសញ្ញា​ក្រោយ​ពី​រយៈពេល​២​សប្តាហ៍​គឺ​មក​ពី​បំណែក​របស់​វីរុស​ដែល​បំណែក​នេះ​មិន​ចម្លង​ទៅ​អ្នក​ដទៃ​ទៀត​ទេ។ អ្នកវិទ្យាសាស្ត្រ​បាន​បន្ថែម​ទៀត​ថា​ផ្អែក​ទៅ​លើ​ទិន្នន័យ​ដែល​​ប្រមូល​បាន​ចាប់​តាំង​ពី​មាន​ជំងឺ COVID-19 នេះ​មក រយៈពេល​ចម្លង​នៃ​អ្នក​ជំងឺ​មាន​រោគសញ្ញា​អាច​នឹង​ចាប់ផ្ដើម​២ថ្ងៃ​មុន​មាន​រោគសញ្ញា និង​អាច​បន្ត​ចម្លង​ប្រហែល​៧​ទៅ​១០​ថ្ងៃ​ក្រោយ​ចេញ​រោគសញ្ញា។ កម្រិត​វីរុស​រស់​នេះ​ដែរ​នឹង​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ក្រោយ​ពី​​មួយ​សប្ដាហ៍​ដំបូង​ ហើយ​គេ​មិន​បាន​រក​ឃើញ​វីរុស​ដែល​សកម្ម​បន្ទាប់ពី​ឈឺ​នៅ​សប្ដាហ៍​ទីពីរ​​ទេ។ អ្នកវិទ្យាសាស្ត្រ​សង្ឃឹម​ថា​ការ​រកឃើញ​ពី​សមត្ថភាព​នៃ​ការ​ចម្លង​របស់​វីរុស​នេះ​អាច​នឹង​ជួយ​ដល់​មន្ទីរពេទ្យ​ដឹង​ថា​ពេល​ណា​ត្រូវ​អនុញ្ញាត​ឲ្យ​អ្នកជំងឺ​ត្រលប់​ទៅ​ផ្ទះ​វិញ។ អត្ថបទពាក់ព័ន្ធ៖ អង់គ្លេសសម្រេចបន្ថែមអាការៈពីរទៀតទៅក្នុង​បញ្ជីរោគសញ្ញាវីរុស COVID-19 អ្នកវិទ្យាសាស្រ្តរកឃើញអង់ទីករប្រឆាំង COVID-19 លើអ្នកឆ្លងជំងឺ SARS កាលពី១៧ឆ្នាំមុន អ្នកស្រាវជ្រាវ​រកឃើញមូលហេតុ​ប្រុសៗ​ឆ្លង​វីរុស COVID-19 ច្រើន និងងាយ​ស្លាប់​ជាង​ស្រីៗ វីរុស COVID-19 មិនត្រឹមតែបង្កផលប៉ះពាល់​ដល់​ផ្លូវ​ដង្ហើម តែមាន​ច្រើនជាង​នេះទៅ​ទៀត ចិនរកឃើញ​ COVID-19 មាន​ក្នុងទឹកកាមអ្នកជំងឺ បារម្ភថាវីរុសអាចឆ្លង​តាមការរួមភេទ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

រកឃើញអ្នកឆ្លង COVID-19 ថ្មី ម្នាក់ទៀតហើយ នៅទឹកថ្លា ភ្នំពេញ

តាម​ការ​ប្រកាស​របស់​ក្រសួង​សុខាភិបាល កម្ពុជាបាន​រក​ឃើញ​ករណី​វិជ្ជមាន COVID-19 ថ្មី ១នាក់ នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២០នេះ។ ករណី​វិជ្ជមាន​ថ្មី​នោះ ជា​ស្ត្រី​ជន​ជាតិ​ខ្មែរ អាយុ៣៩ឆ្នាំ រស់នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ ជា​អ្នក​ធ្វើ​ដំណើរ​ដែល​បាន​វិល​ត្រលប់​ពីសហរដ្ឋ​អាមេរិក​វិញ ឆ្លងកាត់បន្តជើងហោះហើរសាធារណរដ្ឋកូរ៉េ នៅបានមកដល់កម្ពុជាតាំងពីថ្ងៃទី៨ ឧសភា ឆ្នាំ២០២០។ តាម​ការលម្អិត​របស់​ក្រសួង​​សុខាភិបាល ពេល​មក​ដល់កម្ពុជាវិញ ស្ត្រីរូប​នោះ​បាន​រស់នៅ​ដោយឡែក​ដោយ​ខ្លួនឯង និង​បានទៅ​ពិនិត្យ​សំណាក​នៅ​មន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត នៅ​ថ្ងៃទី១២ ឧសភា ដោយ​សារ​មានអាការៈ​ក្អក​តឹង​ច្រមុះ និង​ស្ងួត​បំពង់ក តែ​លទ្ធផល​អវិជ្ជមាន។ រហូត​ដល់​ថ្ងៃទី២២ ឧសភា អាការៈនៅតែមិន​ធូរស្រាល ក៏​ទៅ​ធ្វើ​តេស្ត​ម្តង​ទៀត ឯ​លទ្ធផលក៏​វិជ្ជមា​ន COVID-19។ បច្ចុប្បន្​នស្រ្តី​វ័យ ៣៩ឆ្នាំរូប​នេះ កំពុង​​សម្រាក​​ព្យាបាល​​នៅ​​មន្ទីរពេទ្យ​​មិត្តភាព​​ខ្មែរ-សូវៀត។ តួលេខ​អ្នក​ឆ្លង COVID-19 សរុប​មាន ១២៤នាក់ (ស្រី​៣៩នាក់ បុរស​៨៥នាក់) ក្នុង​នោះ​ព្យាបាល​ឲ្យ​ជា​សះ​ស្បើយមាន​១២២នាក់ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន​ ២នាក់។ ករណីអ្នក​ជំងឺ​ COVID-19 កំពុង​សម្រាក​ព្យាបាល​២នាក់​នេះ ជា​ករណី​រក​ឃើញ​ឆ្លង ​ថ្មី  បន្ទាប់​ពី​ស្ងប់​ស្ងាត់​អស់​​រយៈពេល​ជាង​១ខែ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello […]


ព័ត៌មាន

ភស្តុតាងពីកោសិកាប្រព័ន្ធភាពស៊ាំអាចផ្តល់សង្ឃឹម​ដល់​ការព្យាបាលជាក់លាក់មួយ​លើCOVID-19

អ្នកវិទ្យាសាស្ត្រ​របស់​​អង់គ្លេស​នឹង​ចាប់ផ្តើម​ធ្វើ​តេស្ដ​ការ​ព្យាបាល​ថ្មី​មួយ​ដែល​គេ​សង្ឃឹម​ថា​អាច​ប្រឆាំង​ផលប៉ះពាល់​របស់​ COVID-19 មាន​នៅ​លើ​អ្នក​ជំងឺ​ដែលមានស្ថានភាព​ធ្ងន់ធ្ងរ។ សារព័ត៌មាន BBC ចេញផ្សាយ​នៅថ្ងៃទី២២ ខែឧសភា នេះថា អ្នកវិទ្យាសាស្រ្ត​បាន​រកឃើញ​ថា​អ្នកជំងឺ COVID-19 ស្ថានភាព​ធ្ងន់ធ្ងរ​មាន​ចំនួន​កោសិកា​ប្រព័ន្ធ​ភាពស៊ាំ​ប្រភេទ T-cell ទាប​ខ្លាំង។ T-cell គឺ​ជា​កោសិកា​ប្រព័ន្ធភាពស៊ាំដែលជួយ​កម្ចាត់​ការ​ឆ្លង​មេរោគ​ក្នុង​រាងកាយ។ ការ​ព្យាបាល​សាកល្បង​នឹង​វាយតម្លៃ​ទៅ​លើ​ថ្នាំ​ឈ្មោះ interleukin 7 ​ជួយ​បង្កើន​ចំនួន​កោសិកា T-cell នេះ​ដែល​ជួយ​ឲ្យ​អ្នក​ជំងឺ​ជា​សះស្បើយ។ ការ​ព្យាបាល​សាកល្បង​នេះ​មាន​ការ​ចូលរួម​ពី​វិទ្យាស្ថាន​ Francis Crick មន្ទីរពេទ្យ St Thomas’ និង King’s College London។ អ្នកវិទ្យាសាស្ត្រ​បាន​សិក្សា​ទៅ​លើ​កោសិកា​ប្រព័ន្ធភាពស៊ាំ​នៅ​ក្នុង​ឈាម​របស់​អ្នក​ជំងឺ COVID-19 និង​រក​ឃើញ​ថា​មានការ​រាំងស្ទះ​ការ​បង្កើត​កោសិកា T-cell នេះ​។ កោសិកា T-cell នេះ​ព្យាយាម​ការពារ​អ្នកជំងឺពេល​ឆ្លង​វីរុស​ ប៉ុន្តែ​វីរុស​កូរ៉ូណា​ថ្មី​ហាក់​ដូចជា​មាន​សកម្មភាព​ទប់ស្កាត់​មិន​ឲ្យ​មាន​ការ​បង្កើត​កោសិកា​នេះបាន ​ដែល​ធ្វើ​ឲ្យ​ចំនួន​កោសិកា​នេះ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។ អ្នកស្រាវជ្រាវរក​​ឃើញ​ថា​នៅ​ក្នុង​ឈាម​របស់​អ្នក​មាន​សុខភាព​ល្អ​ ១មីក្រូលីត្រ​ឈាម​មាន​កោសិកា T-cell ពី​២ ០០០ ទៅ ៤ ០០០​កោសិកា។ ប៉ុន្តែ​សម្រាប់​អ្នក​ជំងឺ COVID-19 មាន​ត្រឹម​តែ​ពី​២០០ ទៅ​១ ២០០​កោសិកា​ប៉ុណ្ណោះ។ លោក Manu Shankar-Hari […]


ព័ត៌មាន

ក្រសួងសុខាភិបាល អនុញ្ញាតឲ្យមានការប្រកួតកីឡាផ្សេងៗឡើងវិញ

គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ COVID-19 បាន​អនុញ្ញាត​ឲ្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​អនុញ្ញាតឲ្យ​បើក​ឡើង​វិញ​នៃ​វិស័យ​កីឡា​ជា​ជំហាន​ៗ តែត្រូវ​គោរព​តាម​លក្ខខណ្ឌ​មួយ​ចំនួន។ លិខិត​ដែល​ក្រសួង​សុខាភិបាល ជូន​ទៅ​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំយុវជន និងកីឡា នោះ​​មាន​ចំណារ​ឯកភាព​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ចុះ​កាលពីថ្ងៃ ២១ ខែ ឧសភា ឆ្នាំ ២០២០។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

រកឃើញករណីវិជ្ជមាន COVID-19 លើបុរសជនជាតិខ្មែរ ទើបមកពីហ្វីលីពីន

ក្រសួង​សុខាភិបាល​បាន​ប្រកាស​ទាំង​យប់​ថ្ងៃទី ២១ ខែ ឧសភា នេះ​ថា បាន​រក​ឃើញ​ករណី​ឆ្លង COVID-19 ថ្មី​ដែល​ជា​យុវជន​អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ស្រុក​កំពង់​ត្រាច ខេត្ត​កំពត ដែល​ទើប​វិល​ត្រលប់​មកពី​ប្រទេស​ហ្វីលីពីន និង​បន្ត​ហោះហើរ​ពី​សាធារណរដ្ឋកូរ៉េ រួច​មកដល់​ប្រទេស​កម្ពុជាកាលពីថ្ងៃ ២០ ឧសភា។ បន្ទាប់ពី​តេស្ត​វិជ្ជមាន​បុរស​រូបនោះ ក្រសួងសុខាភិបាល​បាន​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ហើយ​អ្នក​ដែល​ធ្វើ​ដំណើរ​តាម​យន្តហោះ​ជាមួយទាំង ៦២ នាក់ ត្រូវ​បាន​ដាក់ចត្តាឡីស័ក្តចំនួន ១៤ ថ្ងៃ នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

WHO បង្ហាញ​ថ្ងៃ មាន​ចំនួនអ្នកឆ្លង COVID-19 ខ្ពស់បំផុតមិន​ធ្លាប់​មាន​

អង្គការ​សុខភាព​ពិភពលោក​បាន​លើក​ឡើង​នៅ​ថ្ងៃ​ទី​ ២០​ ខែ​ឧសភា​​ថា​ចំនួន​អ្នក​ឆ្លង​ជំងឺ​ COVID-19 ប្រចាំ​ថ្ងៃ​មាន​ការ​កើន​ឡើងខ្លាំងដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុបឡើង​ជាង​៥លាន​នាក់។ លោក Tedros Adhanom Ghebreyesus ប្រធាន​អង្គការ​សុខភាព​ពិភពលោក​បាន​លើក​ឡើង​ថា​ នៅ​ពី​ថ្ងៃ​ទី១៩ ខែ​ឧសភា​ ការ​រាយការណ៍ពីចំនួន​ករណី​ឆ្លង​ជំងឺ COVID-19 គឺមានច្រើន​ជាង​គេ​សម្រាប់​ចំនួន​អ្នក​ឆ្លង​ប្រចាំ​ថ្ងៃ​ គិត​តាំង​ពី​មាន​ការ​ផ្ទុះ​ជំងឺ​នេះ​ឡើង​កាល​ពី​ខែ​ធ្នូ ឆ្នាំ២០១៩។ លោក​ថា​ត្រឹម​តែ​មួយ​ថ្ងៃ​​ចំនួន​អ្នក​ឆ្លង​មាន​រហូត​ដល់ ១០៦ ០០០ករណី​​នៅ​ទូទាំង​ពិភព​លោក។ តួលេខ​ថ្មី​នេះ​គឺ​មាន​ការ​កើន​ឡើង​ដោយសារ​ប្រទេស​ជា​ច្រើន​បាន​បង្កើន​ការ​ធ្វើ​តេស្ដ​រក​អ្នក​ផ្ទុក​វីរុស​នេះ ខណៈជំងឺ​នេះ​ក៏​កំពុង​បន្ត​ការ​រាតត្បាត​ខ្លាំង។ លោក Tredos បាន​បន្ត​ទៀត​ថា​លោក​មាន​ការ​ព្រួយ​បារម្ភ​ទៅ​លើ​ការ​កើន​ឡើង​នៃ​ចំនួន​អ្នក​ឆ្លង​នៅ​ប្រទេស​មាន​ប្រាក់​ចំណូល​ទាប និង​មធ្យម។ បន្ថែម​ពី​នេះ​ទៀត លោក Michael Ryan ប្រធាន​ផ្នែក​សង្គ្រោះ​បន្ទាន់​របស់​អង្គការ​សុខភាព​ពិភពលោកបាន​សង្កត់​ធ្ងន់​ថា​គេ​​មិន​ទាន់​រក​ឃើញ​ថា​ថ្នាំ​ប្រឆាំង​ជំងឺ​គ្រុន​ចាញ់ Hydroxychloroquine ឬ chloroquine មាន​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​ ឬ​បង្ការ​ជំងឺ COVID-19 ទេ។ ថ្នាំ​ទាំង​ទាំង​ពីរ​នេះ​គឺ​កំពុង​ស្ថិត​ក្នុង​ការ​ព្យាបាល​សាកល្បង​ដើម្បី​ដឹង​ថា​តើ​ថ្នាំ​នេះ​មាន​ប្រសិទ្ធភាព​ឬ​យ៉ាង​ណា​ដែល​ការ​ព្យាបាល​សាកល្បង​នេះ​មាន​អ្នក​ជំងឺ ៣ ០០០​នាក់​ចូលរួម​។ លោក​ក៏​បាន​បន្ត​ទៀត​ថា​អង្គការ​សុខភាព​ពិភពលោក​បាន​ណែនាំ​ឲ្យ​ទុក​ថ្នាំ​ទាំង​ពីរ​នេះ​សម្រាប់​ប្រើ​ក្នុង​ការ​ព្យាបាល​សាកល្បង។ នេះ​អាច​មក​ពី​មន្ត្រី​សុខាភិបាល​ប្រទេស​ប្រេស៊ីល​បាន​ណែនាំ​ឲ្យ​ប្រើប្រាស់​ថ្នាំ​ទាំង​ពីរ​ក្នុង​ការ​ព្យាបាល​អ្នក​ជំងឺ COVID-19 ដែល​មាន​ស្ថានភាព​ស្រាល​ទោះបីជា​មិន​ទាន់​មាន​ភស្តុតាង​គ្រប់គ្រាន់​បញ្ជាក់​ពី​ប្រសិទ្ធភាព​ថ្នាំ​ទាំង​ពីរ​នេះ​ក៏​ដោយ ហើយ​លោក Trump ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ក៏​កំពុង​ប្រើ​ប្រាស់​ថ្នាំ​ hydroxychloroquine ទាំង​ដែល​អ្នក​ជំនាញ​សហរដ្ឋអាមេរិក​បាន​និយាយ​ថា​ថ្នាំ​នេះ​មិន​អាច​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា​ថ្មី​នេះ​ទេ។ បច្ចុប្បន្ន​ករណី​ឆ្លង​សរុប​មាន​ច្រើន​ជាង៥លាន៨ម៉ឺន​ករណី មាន​អ្នក​ស្លាប់​ជាង ៣២ម៉ឺន​នាក់ និង​អ្នកជាសះស្បើយមានជាង​២លាន​នាក់​។ អត្ថបទ​ពាក់ព័ន្ធ៖ ថៃរំពឹងថាវ៉ាក់សាំងប្រឆាំង COVID-19 របស់​ខ្លួន​នឹងអាចដាក់ឲ្យប្រើប្រាស់នៅឆ្នាំក្រោយ គ្រូពេទ្យចិនរកឃើញសញ្ញាប្រែប្រួលនៃវីរុស […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ