ព័ត៌មាន

ព័ត៌មាន - គ្រប់គ្នា​អាច​ដឹង​ពី​ដំណឹង​ថ្មីៗ​ ការ​ស្រាវជ្រាវ ​របកគំហើញ​ថ្មី ​គន្លឹះស្ដីពី​សុខភាពដ៏​​គួរ​ឲ្យ​ទុកចិត្ត​បំផុត

ចំណេះដឹងទូទៅ

ព័ត៌មាន

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ទិវាមាតាពិភពលោក គឺជាថ្ងៃពិសេស ដែលត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ និងការដឹងគុណចំពោះគាត់។ ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ការបង្ហាញនូវការដឹងគុណចំពោះម្តាយ ទាំងនៅថ្ងៃធម្មតា នឹងថ្ងៃពិសេស អាចជួយឲ្យគាត់កាត់បន្ថយភាពតានតឹងមួយផ្នែកធំ និងបង្កើតឲ្យមានអារម្មណ៍ស្ងប់ ដែលជួយដល់សុខុមាលភាពជាទូទៅរបស់គាត់។ ហេតុនេះ ដើម្បីជួយពង្រឹងសុខភាពរបស់ម្តាយអ្នកនាំឱកាសទិវាមាតាពិភពលោកខាងមុខ តាមរយៈការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ លោកអ្នកអាចសាកល្បងវិធីដូចខាងក្រោមនេះ៖ ១. សរសេរសំបុត្រដែលបង្ហាញពីការដឹងគុណ វិធីមួយក្នុងចំណោមវិធីដ៏មានអត្ថន័យបំផុតដែលអ្នកអាចធ្វើបានសម្រាប់អ្នកម្តាយរបស់អ្នក គឺការសរសេរសំបុត្របញ្ជាក់ពីទឹកចិត្តរបស់អ្នកទៅកាន់គាត់។ ការចំណាយពេលសរសេរពីរឿងរ៉ាវដែលអ្នកម្តាយរបស់អ្នកបានធ្វើចំពោះអ្នក និងឥទ្ធិពលរបស់គាត់លើជីវិតរបស់អ្នក គឺជាការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ ហើយការធ្វើបែបនេះ នឹងបង្កើតឲ្យមានចំណងទំនាក់ទំនងរបស់អ្នកកាន់តែស្អិតល្មួត និងធ្វើឲ្យម្តាយរបស់អ្នកកាត់បន្ថយភាពតានតឹង និងមានអារម្មណ៍ធូរស្រាល ដែលជះឥទ្ធិពលដល់សុខុមាលភាពទាំងមូល។ ២. ចម្អិនអាហារដែលម្តាយរបស់អ្នកចូលចិត្ត ពិតណាស់ម្តាយរបស់យើង បានចម្អិនម្ហូបរាប់ពាន់លើករួចមកហើយសម្រាប់យើង ហេតុនេះ ការចម្អិនម្ហូបដែលគាត់ចូលចិត្ត ឬម្ហូបថ្មីប្លែកដែលគាត់មិនធ្លាប់ភ្លក្ស នឹងធ្វើឲ្យគាត់មានអារម្មណ៍ល្អ ដែលនាំឲ្យគាត់មានសុខភាពផ្លូវអារម្មណ៍ល្អដូចគ្នា។ ការធ្វើបែបនេះ ក៏ជួយឲ្យអ្នកមានអារម្មណ៍ល្អផងដែរ ក៏ដូចជាបង្ហាញពីការដឹងគុណរបស់អ្នកចំពោះម្តាយរបស់អ្នក។ [embed-health-tool-baby-poop-tool] ៣. នាំម្តាយរបស់អ្នកទៅលំហែរនៅខាងក្រៅផ្ទះ ការនាំម្តាយរបស់អ្នកទៅដើរលេងនៅខាងក្រៅ ដូចជា ញ៉ាំអាហារ មើលកុន ឬដើរកម្សាន្តតាមរមណីយដ្ឋាននានា គឺជាការបង្ហាញពីការដឹងគុណរបស់អ្នក និងបង្កើតឲ្យមានការចងចាំថ្មីៗ និងល្អៗ ហើយការធ្វើបែបនេះក៏ជាការបង្ហាញពីការលើកទឹកចិត្តដ៏ធំដល់សុខភាពផ្លូវចិត្តរបស់ម្តាយអ្នកផងដែរ។ ៤. ឲ្យកាដូដែលមានអត្ថន័យ កាដូមិនចាំបាច់មានតម្លៃថ្លៃឡើយ ប៉ុន្តែ អ្នកអាចគិតលើកាដូដែលផ្តល់ការកម្សាន្ត និងការចាប់អារម្មណ៍ចំពោះម្តាយរបស់អ្នក ដូចជា សៀវភៅដែលគាត់ចង់អាន ដំណាំសម្រាប់ដាំក្នុងសួនច្បាររបស់គាត់ គ្រឿងអលង្ការ ឬឧបករណ៍ហាត់ប្រាណ ជាដើម។ […]

ស្វែងរក ព័ត៌មាន

ព័ត៌មាន

អាប់ដេតពីសុខភាពអ្នកប៉ះពាល់ផ្ទាល់៤នាក់ ជាមួយជនជាតិជប៉ុនឆ្លង COVID-19

រក​ឃើញ​មនុស្ស​៤នាក់​ដែល​បាន​ប៉ះ​ពាល់​ដោយ​​ប្រយោល​ជាមួយ​​ជនជាតិ​ជប៉ុន​មាន​ផ្ទុក​វីរុស COVID-19 កាល​ពី​ម្សិលមិញ ហើយ​អាជ្ញាធរ​បាន​ដាក់​ឲ្យ​នៅ​ដោយ​ឡែក ដើម្បី​តាម​ដាន​សុខភាព និង​ការ​បង្ការ​ឆ្លង។ ថ្លែង​ប្រាប់ BTV អំពី​ស្ថានភាព​សុខភាព​របស់​មនុស្ស​៤នាក់​ដែល​បាន​ប៉ះពាល់​ដោយ​ផ្ទាល់​ជាមួយ​ជនជាតិ​ជប៉ុន​រូប​នោះ លោក​ជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល បាន​បញ្ជាក់​ថា ស្ថានភាព​សុខភាព​របស់​អ្នក​ដែល​បាន​ធ្វើការ​ផ្ទាល់​ជាមួយ​ជន​ជាតិ​ជប៉ុន​រូប​នោះ​ធម្មតា​នោះ​ទេ ដោយ​ក្នុង​ចំណោម​ទាំង​៤​នាក់​នោះ មាន​បុរស​២នាក់ ស្ត្រី​២​នាក់។ ទោះ​បី​មាន​សុខភាព​ធម្មតា​ក្តី បច្ចុប្បន្ន​អ្នក​ទាំង​៤​នាក់​នោះ​បាន​ដាក់​ឲ្យ​នៅ​​បន្ទប់​ដាច់​ដោយ​ឡែក ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀមរាប ដោយ​ប្រតិបត្តិ​តាម​ស្តង់ដារ​របស់​អង្គការ​សុខភាព​ពិភពលោក គឺ​តម្រូវ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក ១៤ថ្ងៃ ដើម្បី​តាម​ដាន​សុខភាព​។ លោក​ជំទាវ​អ្នក​ពាក្យ​ក្រសួង​សុខាភិបាល​រូប​នេះ​បាន​បញ្ជាក់​ថា តាម​ការ​សាកសួ​របស់​លោក​ជំទាវ​ជាមួយ​មនុស្ស​ទាំង​៤​នាក់​នោះ ជនជាតិ​ជប៉ុន​ខាង​លើ​បាន​អនុវត្ត​ការ​រក្សា​អនាម័យ ថែរក្សា​សុខភាព​បាន​ល្អ ដោយ​ឲ្យ​បុគ្គលិក​លាង​សម្អាត​ដៃ ពាក់​ម៉ាស​នៅ​កន្លែង​ធ្វើការ។ អ្វី​ដែល​គួរ​ឲ្យ​កោត​សរសើរ​នោះ នៅ​ពេល​ដែល​ជន​ជាតិ​ជប៉ុន​រូប​នេះ​មាន​អាការៈ​មិន​ស្រួល បាន​ឲ្យ​បុគ្គលិក​នៅ​ឲ្យ​ឆ្ងាយ​ពី​ខ្លួន​គាត់​ប្រមាណ ១ម៉ែត។


ព័ត៌មាន

ក្រសួង​អប់រំ ចេញ​ការណែនាំ​បន្ថែម​ពី​ការ​បង្ការ​ COVID-19 ​​​និងជំងឺរលាក​ផ្លូវ​ដង្ហើម​​ផ្សេងទៀត

ក្រសួងអប់រំ​ យុវជន​ និងកីឡា បាន​ចេញ​សេចក្តី​ណែនាំ​បន្ថែម​នៅ​លើ​ផេក​ហ្វេសប៊ុក​ផ្លូវការ ទាក់ទង​នឹង​ការ​អនុវត្ត​វិធាន​ការ​បង្ការ​វីរុស COVID-19 និង​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ដទៃ​ទៀត នៅ​តាម​គ្រឹះ​ស្ថាន​សិក្សា​សាធារណៈ និង​ឯកជន​ ។​ នៅ​ក្នុង​សេចក្តី​ណែនាំ​នោះ ក្រសួង​អប់រំ​បាន​ជំរុញ​ដល់មន្ទីរអប់រំ យុវជន​ និងកីឡា​រាជធានី ខេត្ត អង្គភាព​ពាក់ព័ន្ធ និង​គ្រឹះ​ស្ថាន​សិក្សា សាធារណៈ និង​ឯកជន​ទាំងអស់ ​ត្រូវ​ណែនាំ​ដល់​បុគ្គលិក​អប់រំ និងអ្នកសិក្សា ឲ្យ​អនុវត្ត​វិធានការ​មួយ​ចំនួន​ដើម្បី​ទប់​ស្កាត់​ជម្ងឺ​រាត​ត្បាត​ផ្សេងៗ​ឲ្យ​បាន​ល្អ​ប្រសើរ និង​មាន​ប្រសិទ្ធភាព​ខ្ពស់។​ វិធាន​ការ​ទាំង​នោះ​រួម​មាន៖ ១. ត្រូវ​ចាត់​តាំង​គណៈ​គ្រប់​​គ្រង​គ្រឹះស្ថាន​សិក្សា​១រូប​ ឲ្យ​ទទួល​បន្ទុក​សណ្តាប់​ធ្នាប់​ និង​ការ​ងារ​លើក​កម្ពស់​សុខភាព​សិក្សា ​ដើម្បី​អនុវត្ត​វិធាន​ការ​ឆ្លើយ​តប​ក្នុង​ការ​បង្ការ​ទប់​ស្កាត់​ជំងឺរាត​ត្បាត។ ២.​ ​ត្រូវ​ពង្រឹង​សណ្តាប់​ធ្នាប់​ចេញ​ចូល​នៅ​តាម​គ្រឹះ​ស្ថាន​សិក្សា មិន​ត្រូវ​ឲ្យ​ជន​គ្មាន​ភារកិច្ច​ចេញ​ចូល​ដោយ​គ្មាន​ការ​អនុញ្ញាត។ ៣.ត្រូវ​រៀប​ចំ​ឲ្យ​មាន​ទឹក​ស្អាត និង​សាប៊ូ​លាង​ដៃ​ជា​ប្រចាំ​នៅ​ជិត​បន្ទប់​រៀន បន្ទប់ទឹក និង​បង្គន់​អនាម័យ។ ៤. ត្រូវ​រៀប​ចំ​ទឹក​ស្អាត​សម្រាប់​ទទួលទាន​ឲ្យ​បាន​យ៉ាង​តិច​ ៥០០ ​មិល្លីលីត្រ​សម្រាប់​អ្នក​សិក្សា និង​បុគ្គលិក​អប់រំ​ម្នាក់ៗ ក្នុង​១​វេន​សិក្សា ​និង​លើក​ទឹក​ចិត្ត​ឲ្យ​យក​ទឹក​ស្អាត​សម្រាប់​ទទួល​ទាន​ពី​ផ្ទះ​រៀងៗ​ខ្លួន។ ៥. ត្រូវ​ពិនិត្យ​លទ្ធផល​រៀបចំ​ឧបករណ៍​វាស់​កម្តៅ​អ្នក​សិក្សា និង​បុគ្គលិក​អប់រំ នៅ​ច្រក​ទ្វា​ចេញ​ចូល​ ឬ​ទី​ចាត់​ការ​រាល់​ថ្ងៃ។ ៦. ត្រូវ​តាម​ដាន​ពិនិត្យ​សុខភាព​អ្នក​សិក្សា និង​បុគ្គលិក​អប់រំ ដោយ​សួរ​រក​រោគ​សញ្ញា​សង្ស័យ និង​ណែនាំ​ឲ្យ​ទទួល​យក​សេវា​ព្យាបាល​នៅ​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា […]


ព័ត៌មាន

រដ្ឋបាលខេត្ត បំភ្លឺ​ករណី​ជនជាតិ​ជប៉ុន​ហោះ​ហើរចេញ​ពី​សៀមរាប រក​ឃើញ​មាន COVID-19

ប៉ុន្មាន​នាទី​មុន​នេះ រដ្ឋបាល​ខេត្ត​សៀមរាប​បាន​ចេញ​សេចក្តី​បញ្ជាក់​ពី​ករណី​ជន​ជាតិ​ជប៉ុន ដែល​សារព័ត៌មាន​វៀតណាម​ចុះ​ផ្សាយ​ថា មាន​ផ្ទុក COVID-19 បន្ទាប់​ពី​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ព្រលាន​យន្តហោះខេត្ត​សៀមរាប ទៅ​វៀតណាម មុន​បន្តដំណើរ​​ទៅ​ជប៉ុន។ រដ្ឋបាល​ខេត្ត​សៀមរាប បញ្ជាក់​ថា ខាង​ភាគី​ជប៉ុន​មិន​ទាន់​បញ្ជាក់​ជា​ផ្លូវការ​ចំពោះ​ជន​ជាតិ​ជប៉ុន​រូប​នោះ​ថា កើត​ជំងឺ COVID-19 នៅឡើយ។ ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​បាន​បញ្ជាក់​ថា ជនជាតិ​ជប៉ុន​រូប​នេះ គឺ​​ជា​អ្នក​រស់​នៅ និង​ប្រកប​អាជីវកម្ម​នៅ​ក្នុង​ខេត្ត​សៀមរាប មិន​មែន​មក​ដំណើរ​កម្សាន្ត​លក្ខណៈ​ទេសចរណ៍​នោះ​ទេ។ អាជ្ញាធរ​ខេត្ត​បាន​យក​ចិត្ត​ទុកដាក់​លើ​បញ្ហា​នេះ ដោយ​បាន​សហការ​ជាមួយ​នឹង​កុងស៊ុល​ជប៉ុន​ប្រចាំ​ខេត្ត​សៀមរាប មន្ទីរ និង​ក្រសួង​សុខាភិបាល។ តាម​ការ​បញ្ជាក់​របស់​មន្ត្រី​សុខាភិបាល​ខេត្ត និង​ភាគី​កុងស៊ុល​ជប៉ុន​ប្រចាំ​ខេត្ត​បាន​បញ្ជាក់​ថា មុន​ចេញ​ដំណើរ​ការ​ពិនិត្យ​សុខភាព​ជនជាតិ​ជប៉ុន​រូប​នេះ​ពុំ​មាន​រោគ​សញ្ញា​កើត​ជំងឺ COVID-19 នោះ​ឡើយ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

COVID-19 អាចរស់នៅបរិយាកាសខាងក្រៅបានប៉ុន្មានម៉ោង?

នៅ​ពេល​មាន​នរណា​ម្នាក់​ផ្ទុក COVID-19 ហើយ​បាន​ក្អក កណ្ដាស់ ទៅ​បរិយាកាស​ខាងក្រៅ ឬ​យក​ដៃ​ជូត​សម្បោរទៅ​វាស​នៅ​តាម​ជញ្ជាំង បង្កាន់ដៃ​ទ្វារ ជណ្ដើរ ពិត​ណាស់​ថា​មេរោគ​ប្រាកដជាជាប់នៅ​​ទី​នោះ។ ដូចនេះ​មាន​ចម្ងល់​ថា តើ COVID-19 នោះ​អាច​រស់នៅ​បាន​ប៉ុន្មាន​ម៉ោង? ស្រាយ​ចម្ងល់​នេះ​ លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា COVID-19 នោះ​ អាច​រស់នៅ​បរិយាកាស​ខាងក្រៅ ៣-៤ ម៉ោង ដែល​របាយការណ៍​នេះ​ទទួល​បាន​ពី​អង្គការ​សុខភាព​ពិភពលោក បើ​លើស​ពី​រយៈពេល​នេះ មេរោគ​ងាប់ហើយ។   ថ្លែង​ក្នុង​ឱកាស​ពិធី​បើក​វគ្គ​បណ្ដុះ​បណ្ដាល​រួម​គ្នា​រវាង​អង្គការ​សុខភាព​ពិភព​លោក​ប្រចាំ​កម្ពុជា និង​ក្រសួង​សុខាភិបាល ស្ដី​ពី​ជំងឺ COVID-19 ដល់​អ្នក​សារ​ព័ត៌មាន កាល​ពី​ពេល​កន្លង​ទៅ លោក​ជំទាវ​ក៏​បាន​បង្ហាញ​ថែម​ទៀត​ថា ប្រសិនយើង​ទៅ​ប៉ះពាល់​កន្លែង​ដែល​មេរោគ​ចេញ​ពី​អ្នកផ្ទុកដូចជា​ទៅ​ប៉ះ​សំណាក​សម្បោរ ឬ​ទឹកមាត់​អ្នក​ផ្ទុក​នៅ​តាម​បង្កាន់ដៃ​ទ្វារ ជណ្ដើរ ហើយ​យក​ដៃ​ទៅ​ប៉ះពាល់​មុខ មាត់ ច្រមុះ ភ្នែក គឺ​យើង​អាច​ឆ្លង COVID-19 នេះ​បាន។ អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​រូប​នេះ​បាន​បន្ថែម​ទៀត​ថា កន្លែង​ដែល​ផ្ទុះ​វីរុស​ភាគច្រើន​កើត​ឡើង​តាម​របៀប​នេះ ហើយ​មួយ​វិញ​ទៀត​គឺ​ប៉ះពាល់​តាម​រយៈ​ការ​ក្អក កណ្ដាស់ ចំពោះ​មុខ​ដោយ​នៅ​មិន​ឆ្ងាយ​ពី​អ្នក​ផ្ទុក។ ហេតុ​ដូច្នេះ​បាន​ជា​ក្រសួង​ណែនាំ​ឲ្យ​ប្រកាន់​ខ្ជាប់​អនាម័យ​ខ្លួន​ប្រាណ ពេល​ក្អក កណ្ដាស់ យក​ក្រដាស កន្សែង​ខ្ទប់ ឬ​បើ​គ្មាន​ត្រូវ​យក​កែង​ដៃ​ខ្ទប់ ឬ​ពាក់​ម៉ាស់ លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់ជាមួយសាប៊ូ អាល់កុល ជេល […]


ព័ត៌មាន

អ្នកវិទ្យាសាស្រ្តរកឃើញតម្រុយបង្ការ​ជំងឺមហារីកពោះវៀនធំ

អ្នក​វិទ្យាសស្រ្តរកឃើញថាបាក់តេរីនៅ​ក្នុង​ពោះវៀន​អាច​បង្កើន​ហានិភ័យ​ជំងឺ​មហារីក​ពោះវៀន​ធំដោយបាត់តេរីនោះអាចបញ្ចេញ​ជាតិពុល​ធ្វើឲ្យ​កោសិកា​ក្នុង​ពោះវៀន​ខូចខាត និង​ក្លាយ​ជា​កោសិកា​មហារីក ដែលនេះជា​តម្រុយមួយឈានទៅ​រកវីធីបង្ការ​ជំងឺ​មហារីក​ពោះវៀនធំ​នា​ពេល​អនាគត។ អ្នកវិទ្យាសាស្ត្រ​សង្ស័យថាបាត់តេរី E. coli នៅ​ក្នុង​ពោះ​វៀន​បាន​រួមចំណែក​ក្នុងការ​បង្ក​ឲ្យ​កើតជំងឺមហារីកពោះវៀនធំ។ ទោះយ៉ាងណាអ្នកវិទ្យាសាស្រ្តនៅ​មិន​ទាន់​ដឹង​ច្បាស់​ថា​មាន​ប៉ុន្មាន​ករណី​នៃ​អ្នក​កើត​មហារីក​ពោះវៀនធំ​​ទាក់ទង​ទៅ​នឹង​បាក់តេរី E. coli នេះទេ។ ប៉ុន្តែ​អ្នកវិទ្យាសាស្ត្រ​​សង្ស័យ​ថា​បាក់តេរី​នេះ​អាច​ជា​ចំណែក​តូច​មួយ​នៃ​ករណី​មហារីក​ពោះវៀនធំ។ អត្ថបទពាក់ព័ន្ធ៖  Colitis (ជំងឺរលាក​ពោះវៀនធំ) ចៀស​បាន​ប៉ុន្មាន​រឿង​នេះ មិនព្រួយ​ឈឺ​​ក្រពះ-​ពោះវៀន Infectious colitis (ជំងឺរលាក​ពោះវៀន​ធំដោយសារបង្ករោគ) ការ​តេស្ដ​​លើ​បាក់តេរី​នេះ​នៅមិនទាន់​មាន​នៅ​ឡើយទេ ហើយ​មនុស្ស​ដែល​មាន​បាក់តេរី​នេះ​ក៏​មិន​ប្រាកដ​ថា​មាន​ហានិភ័យ​នឹងកើត​មាន​​ជំងឺ​មហារីក​ពោះវៀនធំ​ដែរ។ មនុស្ស​មួយ​ចំនួន​អាច​មាន​បាក់តេរី​នេះ​នៅ​ក្នុង​ពោះវៀន​ តែ​មិន​មាន​បង្ក​រោគ​អ្វី​ទេ។ នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែល​ជំងឺ​បង្ក​ដោយ​មេរោគ​មាន​ទំនាក់ទំនង​នឹង​មហារីក។ បាក់តេរី E.coli ​មាន​ច្រើន​ប្រភេទ​ខុសៗគ្នា និង​ខ្លះ​មាន​នៅ​ក្នុង​ពោះវៀន​ដែល​ក្លាយ​ជា​ផ្នែក​មួយ​របស់​បាក់តេរីល្អ​នៅ​ក្នុង​ពោះ​វៀន។ ​អ្នក​វិទ្យាសាស្ត្រ​មកពីប្រទេស​ហូឡង់​ អង់គ្លេស និង​អាមេរិក​បាន​សិក្សា​ទៅ​លើ​សំណាក​តូចៗ​ដែល​យក​ចេញ​ពីពោះវៀន ហើយ​​ធ្វើតេស្ដ​លើ​ឥទ្ធិពល​ជាតិពុល​លើ​កោសិកា​ទាំង​នោះ បន្ទាប់​មក​ធ្វើការ​ប្រៀបធៀប​ការ​ខូចខាត​មាន​លើ​សំណាក​មហារីក​ពោះវៀនធំ​ដែល​យក​ពី​អ្នក​ជំងឺ និង​បាន​រក​ឃើញ​មាន​ភាព​ដូចគ្នា​ប្រហែល​៥%។ មហារីក​ពោះវៀនធំ​មាន​រោគសញ្ញា​ដូចជា​៖ ​ផ្លាស់ប្ដូរ​នៃ​ទម្លាប់​ការ​បន្ទោរ​បង់​ដោយ​បន្ទោរ​បង់​ញឹកញាប់​ដែល​លាមក​ទន់ខ្លាំង​ខុសធម្មតា និង​ពេលខ្លះ​ឈឺពោះ មាន​ឈាម​ពេល​បន្ទោរ​បង់​ដោយ​មិន​មាន​រោគសញ្ញា​ផ្សេង ​ឬ រលាក​នៅ​កន្លែង​ណា​មួយ ឈឺពោះ ហើមពោះ​ពេល​ញ៉ាំ​អាហារ និង​ពេលខ្លះ​ការ​ថយ​ចុះ​នៃ​បរិមាណ​អាហារ និង​ការ​ស្រក​ទម្ងន់។ មនុស្ស​ភាគ​ច្រើន​មាន​រោគសញ្ញា​នេះ ប៉ុន្តែក៏អាច​​មិន​មែន​ជា​ជំងឺ​មហារីក​ពោះវៀនធំ​ទេ។ ប៉ុន្តែភ្នាក់ងារសុខាភិបាល​ជាតិ​ប្រទេស​អង់គ្លេស (NHS) ​បាន​ណែនាំ​ថា ប្រសិនជា​មាន​អាការៈ​នេះ​លើស​ពី​បួន​សប្ដាហ៍​គួរ​ទៅ​ពិនិត្យ និង​ពិគ្រោះ​នឹង​គ្រូពេទ្យ។ អត្ថបទគួរអាន៖ កើតគ្រុនពោះវៀនដោយសារអី? ចុះចាក់វ៉ាក់សាំងអាចបង្ការបាន១០០%ទេ? ដឹងអត់ ហេតុអ្វីញ៉ាំមីញឹក ធ្វើឲ្យស្អិតក្រពះ-ពោះវៀន និងវិវត្តជាមហារីក? ដឹងហេតុផលនេះ​ លែងចង់ញ៉ាំអាហារអាំង-ចៀន មានជាប់កម្ទេចខ្លោចៗទៀតហើយ សាស្ត្រាចារ្យ Hans Clevers មក​ពី​វិទ្យាស្ថាន Hubrecht នៅ​ប្រទេស​ហូឡង់ដែល​បាន​ចូលរួម​ក្នុង​ការសិក្សា​នេះ​បាន​លើក​ឡើង​ថា នេះ​ជា​លើក​ទីមួយ​ដែល​បាន​រក​ឃើញ​នូវ​លំនាំ​ការ​ខូចខាត​នៃ​ហ្សែន​ក្នុង​មហារីក​ពោះវៀនធំ​ដែល​បង្ក​ឡើង​ដោយ​បាក់តេរី​រស់នៅ​ក្នុង​ពោះវៀន។ បាក់តេរី​ផ្សេង​ទៀត​ក្នុង​ពោះវៀន​ក៏​អាច​បង្ក​រោគ​ដូច​នេះ​ដែរ។ ប៉ុន្តែ​ការ​រក​ឃើញ​នេះ​នឹង​ជួយ​ឲ្យ​ដឹង​បន្ថែម​ពី​តួនាទី​របស់​បាក់តេរី​ក្នុង​ពោះវៀន​ និង​អាច​ជួយ​ក្នុង​ការ​រក​ឃើញ​ និង​បង្ការ​ជំងឺ​មហារីក​ពោះវៀនធំ​នា​ពេល​អនាគត។ […]


ព័ត៌មាន

នេះជាដំណើរការ COVID-19 បំផ្លាញសរីរាង្គយើងពេលចូល​ក្នុង​ខ្លួន

អ្នក​វិទ្យាសាស្ត្រ​ជា​ច្រើន​បាន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ទៅ​លើ​វីរុស​COVID-19 ដែល​ផ្ទុះ​ឡើង​កាល​ពី​ខែ​ធ្នូ​នៅ​តំបន់​អ៊ូហាន​ប្រទេស​ចិន។ វីរុស​នេះ​បាន​ឆ្លង​ជាង​៦០​ប្រទេស​ទូទាំង​ពិភព​លោកគិតមកដល់​ពេលនេះ។ ពពួក​វីរុស​កូរ៉ូណា​ដែល​ឆ្លង​ពី​សត្វ​មក​មនុស្ស​ដូចជា​ជំងឺ ​SARS និង​MERS គឺ​មាន​លក្ខណៈ​ខុស​ពី​ជំងឺ​ផ្ដាសាយ​ដែល​វីរុសកូរ៉ូណា​ទាំង​នេះ​អាច​រាល​ដាល​ទៅ​គ្រប់​សរីរាង្គ​របស់​មនុស្ស។ វីរុស​កូរ៉ូណា​ថ្មី COVID-19 ក៏​មាន​លក្ខណៈ​បែប​នេះ​ក្នុង​ករណី​ធ្ងន់​ធ្ងរ។ ដោយ​សារ​តែ​វីរុស​COVID-19 មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹង​ជំងឺ​SARS អ្នក​វិទ្យាសាស្ត្រ​បាន​បូក​បញ្ចូល​ការ​សិក្សា​ទៅ​លើ​ជំងឺ​ SARS និងMERS ដើម្បី​ពន្យល់​ពី​ការ​ប្រែ​ប្រួល​របស់​រាង​កាយ​ក្រោយ​ពី​ឆ្លង​វីរុស​កូរ៉ូណា។ អត្ថបទពាក់ព័ន្ធ៖ ក្ដីសង្ឃឹមកាន់តែច្រើន វ៉ាក់សាំងវីរុស COVID-19 ត្រូវបានរកឃើញជាបន្តបន្ទាប់​​ រូបភាព​ដំបូង​របស់​វីរុសកូរ៉ូណាថ្មី ឬ COVID-19 បាន​បញ្ចេញជាសាធារណៈ សួត ភាគ​ច្រើន​នៃ​អ្នក​ជំងឺ COVID-19 សួត​ជា​សរីរាង្គ​ដំបូង​ដែល​វីរុស​ចាប់​ផ្តើម​ចម្លង ដោយ​សារ​ COVID-19 ជា​ជំងឺ​ផ្លូវ​ដង្ហើម។ ក្រោយ​ពី​ការ​ផ្ទុះ​នៃ​ជំងឺ​ ​SARS អង្គការ​សុខភាព​ពិភព​លោក (WHO)បាន​បង្ហាញ​ថា​ជំងឺ​នេះ​វាយ​ប្រហារ​ទៅ​លើ​សួត​បី​ដំណាក់​កាល។ ដំណាក់​កាល វីរុស​បំបែក​ខ្លួន (Viral replication) ដំណាក់កាល​ប្រព័ន្ធ ភាព​ស៊ាំ​ឆ្លើយ​តប​ខ្លាំង (Immune hyper-reactivity )និង​ ដំណាក់​កាល​បំផ្លាញ​សួត (pulmonary destruction)។ ប៉ុន្តែ​មិន​មែន​គ្រប់​អ្នក​ជំងឺ​ទាំង​អស់​សុទ្ធ​តែ​ឆ្លង​កាត់​ទាំង​បី​ដំណាក់​កាល​នេះ​ទេ មាន​តែ​២៥%​ប៉ុណ្ណោះ​ដែល​មាន​បញ្ហា​សួត​ចុះ​ខ្សោយ​ដែល​ជា​សញ្ញា​ក្នុង​ករណី​ធ្ងន់ធ្ងរ។ ដូច​គ្នា​ទៅ​នឹង​ COVID-19ដែរ អ្នក​ឆ្លង​៨២% គឺ​មាន​រោគ​សញ្ញា​ស្រាល និង១៨%​មាន​អាការៈ​ធ្ងន់ធ្ងរ។ អ្នក​ស្រាវ​ជ្រាវ​វេជ្ជសាស្ត្រ​ លោក Matthew B. Frieman នៅ​សាកលវិទ្យាល័យ​ […]


ព័ត៌មាន

អាចទេ អ្នកឆ្លង COVID-19 ដួលសន្លប់ ឬស្លាប់ភ្លាមៗ?

ប៉ុន្មាន​ថ្ងៃ​នេះ​មាន​ករណី​មនុស្ស​ដួល​សន្លប់ និង​ស្លាប់​ភ្លាមៗ ដែល​ក្នុង​​នោះ​មាន​ទាំង​ជន​ជាតិ​បរទេស និង​ជន​ជាតិ​ខ្មែរ។ ស្រប​ពេល​ដែល​ភិភព​លោក​កំពុង​វាយ​លុយ​ដោយ COVID-19 ធ្វើ​ឲ្យ​មតិ​សាធារណៈ​មួយ​ចំនួន​សង្ស័យ​ថា អ្នក​ទាំង​នោះ​សន្លប់ ឬ​ស្លាប់​ដោយCOVID-19? បដិសេធ​ការ​លើក​ឡើង​ខាង​លើ​នេះ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង នៃ​ក្រសួង​សុខាភិបាល​បកស្រាយ​ថា ជំងឺ​ឆ្លង​ទាំង​អស់ ក្នុង​នោះ​មាន​ទាំង​ជំងឺ COVID-19 មិន​អាច​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ដួល​សន្លប់ ឬ​ស្លាប់​ភ្លាមៗ​ទាន់​ហន់​បាន​ទេ។ ជំងឺ​ឆ្លង​ត្រូវ​ការ​ពេល​វេលា​ច្រើន​ថ្ងៃ​ដើម្បី​វិវត្ត​ជំងឺ ដូចជា ចាប់​ផ្តើម​ក្តៅ​ខ្លួន អស់​កម្លាំង ក្អក​ស្ងួត ហៀរ​សម្បោរ និង​ករណី​ធ្ងន់ធ្ងរ​អាច​វិវត្ត​ទៅ​ហត់​ស្រាល និង​វិវត្ត​សន្សឹមៗ​ទៅ​ហត់​មធ្យម ហើយ​បន្ទាប់​មក​ហត់​ខ្លាំង។ ក្នុង​នោះ​ដែរ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង បញ្ជាក់​ថា អ្នកជំ​ងឺ​ដែល​ដួល​សន្លប់ ឬ​អាច​ស្លាប់​ទាំង​ទាន់​ហន់​ភ្លាមៗ ច្រើន​តែ​ជា​អ្នក​ជំងឺ​មិន​ឆ្លង ដូច​ជា ជំងឺ​គាំង​បេះដូង គ្រោះថ្នាក់សរសៃ​ឈាម​ខួរក្បាល ជំងឺ​ខ្វះ​អុកស៊ីសែន​ខួរក្បាល​រយៈពេល​ខ្លី (ខ្យល់គរ) ឈរ​ក្រោម​កម្តៅ​ថ្ងៃ​ធ្វើ​ឲ្យ​ខ្សោះ​ជាតិ​ទឹក​ធ្ងន់ធ្ងរ ផឹកស្រា​ស្រវឹង​ធ្ងន់ធ្ងរ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

ពិតអត់ ប្រទេសក្តៅដូចស្រុកខ្មែរ វីរុស COVID-19 មិនអាចរស់នៅបាន?

កន្លង​មក​មាន​ពាក្យ​ចចាម​អារ៉ាម​និយាយ​តៗ​គ្នា​ថា អាកាស​ធាតុ​ក្តៅ​ដូច​ស្រុក​ខ្មែរ​វីរុស COVID-19 មិន​អាច​រស់នៅ​បាន​ទេ លើក​លែង​ប្រទេស​ដែល​មាន​អាកាស​ធាតុ​ត្រជាក់ទើប​វីរុស​នេះ​អាច​ធន់​ទ្រាំ​បាន។ នៅ​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះ​​បណ្តាល​រួម​គ្នា​រវាង​អង្គការ​សុខភាព​ពិភព​លោក​ប្រចាំ​កម្ពុជា និង​ក្រសួង​សុខាភិបាល ស្តី​ពី​ជំងឺ COVID-19 ដល់​អ្នក​សារ​ព័ត៌មាន លោកស្រី​វេជ្ជបណ្ឌិត Li Ailan ប្រធាន​អង្គការ​សុខភាព​ពិភព​លោក​ប្រចាំ​នៅ​កម្ពុជា បញ្ជាក់​ថា ពាក្យ​ចចាម​អារ៉ាម​ថា ប្រទេស​កម្ពុជា​មាន​អាកាសធាតុ​ក្តៅ COVID-19 មិន​អាច​រស់នៅ​បាន គឺ​គ្មាន​ការ​សិក្សា​ច្បាស់​លាស់​​ទេ។ លោកស្រី​ថា ប្រទេស​ថៃ សិង្ហបុរី ដែល​មាន​អាកាស​ធាតុ​ក្តៅ​ដូច​យើង​ក៏​មាន​ឆ្លង COVID-19 ច្រើន​ករណី​ដែរ ដូច្នេះ​ការ​លើក​ឡើង​ខាង​លើ​មិន​ពិត​នោះ​ទេ។ Dr.Li Ailan ប្រធាន​អង្គការ​សុខភាព​ពិភព​លោក​ប្រចាំ​កម្ពុជា លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល (រូបពីខាងឆ្វេងទៅស្តាំ) ឯ​បញ្ហា​ក្នុង​បន្ទប់​ម៉ាស៊ីន​ត្រជាក់​អាច​ឆ្លង​អត់? គឺ​មិន​អាច​ឡើយ​បើ​យើង​ពាក់​ម៉ាស់​ត្រឹម​ត្រូវ និង​នៅ​ឲ្យ​ឆ្ងាយ​ពី​អ្នក​ជំងឺ​ចម្ងាយ ១ម៉ែត្រ​នោះ។ តែ​ចំពោះ​បន្ទប់​តូច​មួយ​បិទ​ជិត ហើយ​មនុស្ស​ប្រជ្រៀត​គ្នា គ្មានខ្យល់អាកាសគ្រប់គ្រាន់ គឺអាចមានភាគរយឆ្លងដែឌរ។ ដូច្នេះ​ហើយ​ទើប​លោកស្រី​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​ប្រកាន់​ខ្ជាប់​នូវ​អនាម័យ ដោយ​ពាក់​ម៉ាស លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ និង​ទឹក លាង​អាល់កុល ឬ​ជែល​ឲ្យ​ញឹក​ញាប់។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

WHO ព្រមាន​ចំពោះការគិតថា​ប្រ​ទេស​ខ្លួន​មិន​អាចឆ្លង​វីរុស COVID-19 ជា«កំហុសធំមួយ»

អង្គការសុខភាពពិភពលោក (WHO) បានព្រមានថា​ប្រ​ទេស​នានាលើ​ពិភពលោក​កុំ​គិត​ថា​ប្រ​ទេស​ខ្លួន​មិន​អាច​ឆ្លងវីរុសCOVID-19 ឲ្យ​សោះ ដោយថា​ការ​គិតបែបនេះគឺជា«​កំហុសធំ​មួយ»។ ក្រោយពីមានការឆ្លងវីរុស COVID-19 កាន់តែខ្លាំងឡើងនៅបណ្តាប្រទេសជាច្រើនទៀតក្រៅពី​ប្រទេស​ចិន​ លោក  Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោកបានលើកឡើងថា គ្រប់ប្រទេសទាំងអស់​ត្រូវត្រៀមសម្រាប់ជំងឺឆ្លងមួយនេះ សូម្បីប្រទេស​អ្នក​មាន​ក៏​ដោយ។ លោក​មាន​ប្រ​សាសន៍ថា៖ «ប្រទេសទាំងអស់កុំគិតថា​ប្រ​ទេស​ខ្លួន​មិនអាច​មាន​ករណី​ឆ្លងវីរុស​COVID-19 ការគិតបែប​នេះជា​កំហុសមួយ​ដ៏ធំមួយ»។ លោក​បាន​លើកពីប្រទេសអ៊ីតាលីដែលអាជ្ញាធរទើប​បញ្ជាក់ថាមានមនុស្ស​បី​នាក់​បន្ថែមទៀត​បាន​ស្លាប់​ដោយ​សារ​វីរុសនេះ ដែលនាំឲ្យ​ចំនួន​អ្នក​ស្លាប់ឡើង​ដល់​១៧​នាក់ និង​ចំនួនអ្នកឆ្លងមាន​៦៥០​ករណី​។ ក្រៅតែពី​ការ​ខិតខំ​ផ្គត់ផ្គង់​សម្ភារៈពេទ្យ រដ្ឋាភិបាលរបស់ប្រទេសនីមួយៗ​ក៏បាន​ចាត់​វិធានការណ៍​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​កាន់តែ​ខ្លាំងរបស់​វីរុស​នេះផងដែរ​។ ប្រទេសមួយចំនួនបានបិទសាលារៀន និង​លុបចោល​ការជួបជុំធំៗដូចជាព្រឹត្តិការណ៍កីឡា​ជាដើម។ បន្ថែមពីនេះទៀតក៏មានករណីស្ត្រីជនជាតិជប៉ុនម្នាក់​តេស្តវិជ្ជមានជាលើកទីពីរ​បន្ទាប់ពីជាសះស្បើយម្ដងរួច​មក​ហើយ​។ អ្នកវិទ្យាសាស្ត្របាន​ដាស់តឿនថានៅមានរឿងជាច្រើនទៀតមិនទាន់បានដឹងពីវីរុស COVID-19 នេះ។ អត្ថបទពាក់ព័ន្ធ៖ ស្ត្រីជប៉ុនតេស្តវិជ្ជមានវីរុស COVID-19 ជាលើកទី២ ក្រោយជាសះស្បើយ​មួយរយៈ ជប៉ុន​បិទ​សាលា​រៀន​មួយ​ខែ ដើម្បី​សុវត្ថិភាពក្មេងៗ ខណៈ COVID-19 រាលដាលខ្លាំងលើពិភពលោក​ ដោយ​ឡែកនៅព្រឹកនេះ​អាជ្ញាធរហុងកុង​ទើប​បាន​ប្រ​កាសថាខ្លួន​បាន​​រកឃើញ​សញ្ញាសង្ស័យ​លើ​សត្វ​សុនខចិញ្ចឹម​មួយក្បាលថាមាន​ផ្ទុក​វីរុស COVID-19 បន្ទាប់​ពី​ម្ចាស់​របស់​សុនខ​ខាង​លើ​ត្រូវ​រកឃើញ​ថា​មាន​ផ្ទុក​វីរុស COVID-19។ មក​ដល់​ពេលនេះ​សុនខ​ខាងលើ​​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែកចំនួន​១៤​ថ្ងៃ និង​បន្ត​ធ្វើ​តេស្ត​បន្ថែមទៀត​ដើម្បី​ឲ្យ​ប្រាកដ​ថា​ពិតជាមាន​ផ្ទុក​វីរុសនេះឬយ៉ាងណា។ បច្ចុប្បន្ន​អង្គការសុខភាពពិភពលោក​មិន​ទាន់​មាន​ភស្តុតាង​បង្ហាញ​ថា​សត្វចិញ្ចឹម​អាច​ឆ្លងវីរុសនេះទេ។ គួរបញ្ជាក់ថា​គិតមកដល់ពេលនេះ អត្រាអ្នកឆ្លងវីរុស COVID-19 ជុំវិញពិភព​លោក​មានជាង ៨០ ០០០ករណី និងមានអ្នកស្លាប់ជាង ២ ៨០០នាក់។ អត្ថបទពាក់ព័ន្ធ៖ វីរុស Covid-19 អាច​សម្ងំ​ក្នុង​ខ្លួន​យើងដល់​ទៅ ២៧​ថ្ងៃ ទើប​​ចេញ​រោគ​សញ្ញា ការសិក្សា៖ វីរុស COVID-19 អាចចម្លងលឿនដូចផ្តាសាយ វីរុស COVID-19 […]


ព័ត៌មាន

ហេតុអី COVID-19 ឆ្លងតាមរយៈក្អក ឬកណ្ដាស់ តិចជាង១ម៉ែត្រពីគ្នា?

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង នៃ​ក្រសួង​សុខាភិបាល (CDC) បាន​ចេញ​សេចក្ដី​ប្រកាស​មួយ ដោយ​បង្ហាញ​ពី​របៀប​ឆ្លង​ជំងឺ COVID-19 ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់។ CDC ក៏បាន​បង្ហាញ​ថា COVID-19 ឆ្លង​តាម​រយ:តំណក់​ទឹក​តូច​ៗ​ ដែល​ខ្ទាត​ចេញ​មក​ក្រៅ​តាម​រយ: ក្អក ឬ​កណ្ដាស់ ហើយ​តំណក់​ទឹក​តូច​ៗ​របស់​អ្នក​ជំងឺ​ដល់​ទីណា​ មេរោគ​នឹង​ទៅ​ដល់​ទីនោះ។ តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា ចម្ងាយ​ខ្ទាត​ចេញ​ពី​មុខ​មនុស្ស​យើង ចម្ងាយ​បាន​ ៣ហ្វីត ហើយ​បើ​គិត​ពី​រង្វាស់​ម៉ែត្រ​វិញ គឺ ៩០សង់ទីម៉ែត្រ​ ។ ដូច្នេះ​បើ​យើង​នៅ​ឆ្ងាយ​ពី​អ្នក​ជំងឺ​លើស​ពី ១ម៉ែត្រ យើង​នឹង​គេច​ផុត​ពី​ដំណក់​ទឹក​តូច​ៗ​ទាំង​នោះ។ ពេល​អ្នក​ជំងឺ​ក្អក ឬ​កណ្ដាស់​ម្ដង​ៗ​បណ្ដាល​ឲ្យ​ខ្ទាត​ទៅ​លើ​ផ្ទៃ​ផ្សេង​ៗ​ដូចជា លើ​តុ ជញ្ជាំង បង្កាន់ដៃ និង​ដៃ​របស់​គាត់​ក្រោយ​ពី​ញី​ច្រមុះ​ប្រឡាក់​សម្បោរ ប៉ះ​ដៃ​ទ្វារ ប៉ះ​ជញ្ជាំង ប៉ះ​បង្កាន់ដៃ​ដែល​អ្នក​ជា​ប៉ះ​ផ្ទៃ​ទាំង​នោះ បណ្ដាល​ឲ្យ​ឆ្លង​ពេល​យើង​ប៉ះ​មុខ និង​ច្រមុះ។ ក្នុង​នោះ​អ្នកវិទ្យាសាស្ត្រ​ក៏​រក​ឃើញ​ថា ក្នុង​មួយ​ថ្ងៃ​មនុស្ស​យើង​ប៉ះ​មុខ​ជា​មធ្យម ៦០ ដង ហេតុ​ដូច្នេះ​ តម្រូវ​ឲ្យ​អ្នក​ជំងឺ​ត្រូវ​ពាក់​ម៉ាស់ ដើម្បី​កុំ​ឲ្យ​ខ្ទាត​ចេញ​មក​ក្រៅ។ ព្រោះតែ​បែប​នេះ​ហើយ​ទាំង​អ្នក​ឈឺ និង​អ្នក​ជា​ត្រូវតែ​ឧស្សាហ៍​លាង​ដៃ​ជាមួយ​សាប៊ូ អាល់កុល ជេល ជាដើម។ អត្ថបទពាក់ព័ន្ធ៖ អ្នកជំនាញ៖ ការវាស់កម្ដៅនៅព្រលានយន្តហោះអាចនឹងរកមិនឃើញ COVID-19​ ពេទ្យមិត្តភាពខ្មែរ-សូវៀត ច្រានចោលព័ត៌មានថា មានអ្នកស្លាប់ដោយ COVID-19 ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​​កូរ៉េ​ខាងត្បូង ថា គ្មានជនជាតិខ្មែរឆ្លង […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ