ព័ត៌មាន

ព័ត៌មាន - គ្រប់គ្នា​អាច​ដឹង​ពី​ដំណឹង​ថ្មីៗ​ ការ​ស្រាវជ្រាវ ​របកគំហើញ​ថ្មី ​គន្លឹះស្ដីពី​សុខភាពដ៏​​គួរ​ឲ្យ​ទុកចិត្ត​បំផុត

ចំណេះដឹងទូទៅ

ព័ត៌មាន

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ទិវាមាតាពិភពលោក គឺជាថ្ងៃពិសេស ដែលត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ និងការដឹងគុណចំពោះគាត់។ ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ការបង្ហាញនូវការដឹងគុណចំពោះម្តាយ ទាំងនៅថ្ងៃធម្មតា នឹងថ្ងៃពិសេស អាចជួយឲ្យគាត់កាត់បន្ថយភាពតានតឹងមួយផ្នែកធំ និងបង្កើតឲ្យមានអារម្មណ៍ស្ងប់ ដែលជួយដល់សុខុមាលភាពជាទូទៅរបស់គាត់។ ហេតុនេះ ដើម្បីជួយពង្រឹងសុខភាពរបស់ម្តាយអ្នកនាំឱកាសទិវាមាតាពិភពលោកខាងមុខ តាមរយៈការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ លោកអ្នកអាចសាកល្បងវិធីដូចខាងក្រោមនេះ៖ ១. សរសេរសំបុត្រដែលបង្ហាញពីការដឹងគុណ វិធីមួយក្នុងចំណោមវិធីដ៏មានអត្ថន័យបំផុតដែលអ្នកអាចធ្វើបានសម្រាប់អ្នកម្តាយរបស់អ្នក គឺការសរសេរសំបុត្របញ្ជាក់ពីទឹកចិត្តរបស់អ្នកទៅកាន់គាត់។ ការចំណាយពេលសរសេរពីរឿងរ៉ាវដែលអ្នកម្តាយរបស់អ្នកបានធ្វើចំពោះអ្នក និងឥទ្ធិពលរបស់គាត់លើជីវិតរបស់អ្នក គឺជាការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ ហើយការធ្វើបែបនេះ នឹងបង្កើតឲ្យមានចំណងទំនាក់ទំនងរបស់អ្នកកាន់តែស្អិតល្មួត និងធ្វើឲ្យម្តាយរបស់អ្នកកាត់បន្ថយភាពតានតឹង និងមានអារម្មណ៍ធូរស្រាល ដែលជះឥទ្ធិពលដល់សុខុមាលភាពទាំងមូល។ ២. ចម្អិនអាហារដែលម្តាយរបស់អ្នកចូលចិត្ត ពិតណាស់ម្តាយរបស់យើង បានចម្អិនម្ហូបរាប់ពាន់លើករួចមកហើយសម្រាប់យើង ហេតុនេះ ការចម្អិនម្ហូបដែលគាត់ចូលចិត្ត ឬម្ហូបថ្មីប្លែកដែលគាត់មិនធ្លាប់ភ្លក្ស នឹងធ្វើឲ្យគាត់មានអារម្មណ៍ល្អ ដែលនាំឲ្យគាត់មានសុខភាពផ្លូវអារម្មណ៍ល្អដូចគ្នា។ ការធ្វើបែបនេះ ក៏ជួយឲ្យអ្នកមានអារម្មណ៍ល្អផងដែរ ក៏ដូចជាបង្ហាញពីការដឹងគុណរបស់អ្នកចំពោះម្តាយរបស់អ្នក។ [embed-health-tool-baby-poop-tool] ៣. នាំម្តាយរបស់អ្នកទៅលំហែរនៅខាងក្រៅផ្ទះ ការនាំម្តាយរបស់អ្នកទៅដើរលេងនៅខាងក្រៅ ដូចជា ញ៉ាំអាហារ មើលកុន ឬដើរកម្សាន្តតាមរមណីយដ្ឋាននានា គឺជាការបង្ហាញពីការដឹងគុណរបស់អ្នក និងបង្កើតឲ្យមានការចងចាំថ្មីៗ និងល្អៗ ហើយការធ្វើបែបនេះក៏ជាការបង្ហាញពីការលើកទឹកចិត្តដ៏ធំដល់សុខភាពផ្លូវចិត្តរបស់ម្តាយអ្នកផងដែរ។ ៤. ឲ្យកាដូដែលមានអត្ថន័យ កាដូមិនចាំបាច់មានតម្លៃថ្លៃឡើយ ប៉ុន្តែ អ្នកអាចគិតលើកាដូដែលផ្តល់ការកម្សាន្ត និងការចាប់អារម្មណ៍ចំពោះម្តាយរបស់អ្នក ដូចជា សៀវភៅដែលគាត់ចង់អាន ដំណាំសម្រាប់ដាំក្នុងសួនច្បាររបស់គាត់ គ្រឿងអលង្ការ ឬឧបករណ៍ហាត់ប្រាណ ជាដើម។ […]

ស្វែងរក ព័ត៌មាន

ព័ត៌មាន

​ឱសថប្រភេទថ្មីផ្ដល់ក្ដីសង្ឃឹមសម្រាប់ព្យាបាលអាការៈក្អករ៉ាំរ៉ៃ មិនដឹងមូលហេតុ

មនុស្សច្រើនជាង​១០ភាគរយ នៃមនុស្ស​ពេញ​វ័យ​នៅ​ទូទាំង​ពិភព​លោក​បាន​រងគ្រោះ​ដោយសារ​បញ្ហាក្អក​រយៈពេល​វែង ដោយមិន​ដឹង​ពី​មូល​ហេតុ។ ថ្មីៗនេះ​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​ Manchester ប្រទេសអង់គ្លេស​បានធ្វើតេស្តព្យាបាលអ្នកមានជំងឺ​ក្អក​ចំនួន​២៥៣​នាក់ មាន​អាយុ​គិតជា​មធ្យម​១៤,៥​ឆ្នាំ ​មកពី​អង់គ្លេស និង​សហរដ្ឋអាមេរិក​។ ការ​សិក្សា​នេះ គឺ​ធ្វើ​ឡើង​ដោយ​ចែក​​អ្នក​ជំងឺ​ជា​ពីរ​ក្រុម ដោយ​មួយ​ក្រុម​ប្រើ​ប្រាស់​ថ្នាំ Placebo (ថ្នាំ​ដែល​គេ​យក​មក​សិក្សា​ធ្វើ​តេស្ត​លើ​មនុស្ស​ដែល​គ្មាន​សកម្មភាព​ព្យាបាល​) និង​មួយ​ក្រុម​ទៀត​ប្រើ​ប្រាស់​ថ្នាំ​ថ្មី​នេះដែល​មាន​ឈ្មោះ​ថា Gefapixant (MK – 7264) រយៈពេល ១២ សប្ដាហ៍ ក្នុង​កម្រិត ៧,៥ មិល្លីក្រាម ២០ មិល្លីក្រាម និង ៥០ មិល្លីក្រាម។ អត្ថបទពាក់ព័ន្ធ៖ មក​ដឹង​​ហឺត​មួយ​ប្រភេទ​ទៀត ហៅ​ថា​ក្អក​ហឺត វិធីការពារកូនតូចៗពីជំងឺរលាកទងសួត និងរលាកបំពង់ក លទ្ធផល​​បង្ហាញ​ឲ្យ​ឃើញ​ថា ថ្នាំ​ Gefapixant (MK – 7264) ​ពិត​ជា​អាច​ជួយ​កាត់​បន្ថយ​រោគ​សញ្ញា​ក្អក​ពិត​មែន។ នៅ​មុន​ពេល​សិក្សា អ្នក​ជំងឺ​ទាំង​នោះ​ក្អក ពី ២៤ ទៅ ២៩ ដង​ក្នុង​មួយ​ម៉ោង ប៉ុន្តែ​ក្រោយ​ពេល​ប្រើ​ថ្នាំ​នេះ អ្នក​ជំងឺទាំង​នោះ​បាន​កាត់​​បន្ថយ​ការ​ក្អក​មក​ត្រឹម ១១​ដង​ក្នុង​មួយ​ម៉ោង​ប៉ុណ្ណោះ។ យោង​តាម​សាស្ត្រាចារ្យ Jacky Smith អ្នក​ដឹក​នាំ​គម្រោងនេះ បាន​និយាយ​ថា ការ​សិក្សា​គឺ​សំដៅ​ទៅ​លើ​អ្នក​ជំងឺ​ដែល​រង​ផល​ប៉ះពាល់​ដោយ​បញ្ហា​ក្អក ហើយ​គ្រូពេទ្យ​នៅ​ពេល​បច្ចុប្បន្ន​មិន​អាច​ជួយ​បាន។ ​ការ​សិក្សា​ដំបូង​នេះ បាន​បង្ហាញ​​ថា […]


ព័ត៌មាន

៣ចំណុចបង្ការការឆ្លងគ្រុនផ្តាសាយបក្សី H5N1 មកមនុស្ស ពិសេសខេត្តជាប់វៀតណាម

ក្នុង​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​សុខាភិបាល ជម្រាប​មក​អភិបាល នៃ​គណៈ​អភិបាល​រាជធានី-ខេត្ត ​បាន​ណែនាំ​នូវ​គោលការណ៍​ចំនួន​ ៣ ​ចំណុច​សំខាន់ៗ ដើម្បី​បង្ការ​ការ​ឆ្លង​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី H5N1 មក​មនុស្ស។ ១. មិន​ត្រូវ​ញ៉ាំ​សត្វ​បក្សី​ឈឺ ឬ​ងាប់ ២. ចម្អិន​សត្វ​បសុបក្សី​ឲ្យ​បាន​ឆ្អិន​ល្អ មុន​នឹង​ញ៉ាំ ៣. លាង​ដៃ​ឲ្យ​បាន​ញឹក​ញាប់​ជាមួយ​សាប៊ូ និង​ទឹក មុន​បរិភោគ និង​បន្ទាប់​ពី​ប៉ះពាល់​ជាមួយ​បសុបក្សី។ ក្នុង​សេចក្តី​ជូន​ដំណឹង​នេះដែរ ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ឲ្យ​បណ្តា​ខេត្ត​ដែល​នៅ​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម ដូចជា​ខេត្ត​កណ្តាល ស្វាយរៀង ព្រែវែង ត្បូងឃ្មុំ កំពត រតនគិរី មណ្ឌលគិរី កែប និង​តាកែវ បង្កើន​​ការ​​ប្រុង​​ប្រយ័ត្ន​ខ្ពស់​ និង​ចាត់​វិធានការ​អប់រំផ្សព្វផ្សាយ​ការ​បង្ការ​ការ​ឆ្លង​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី H5N1 នៅ​ក្នុង​សហគមន៍។ ចំណាត់ការ​របស់​ក្រសួង​សុខាភិបាល​​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ផ្ទុះ​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី H5N1 នៅ​ភាគ​ខាង​ត្បូង​ប្រទេស​វៀតណាម​កាល​ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ហើយ​អាជ្ញាធរ​បា​នកម្ទេច​សត្វ​មាន់​ប្រមាណ ៥ម៉ឺន៥ពាន់ក្បាល។ អត្ថបទពាក់ព័ន្ធ៖ ៨ ចំណុច បង្ការ និងទប់ស្កាត់ការឆ្លងជំងឺផ្តាសាយបក្សី ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

ទីក្រុង San Francisco​ ប្រកាសអាសន្នពីវីរុស COVID-19 ទោះមិនទាន់មានអ្នកឆ្លង

មន្ត្រីសុខាភិបាលទីក្រុង San Francisco​ សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ បានប្រកាសអាសន្នទាក់ទងទៅនឹងវីរុសកូរ៉ូណាថ្មី ដែលមានឈ្មោះផ្លូវការ COVID-19 បើទោះបីជា​ទីក្រុង​នេះមិនទាន់មាន​អ្នកឆ្លង​វីរុសនេះក៏ដោយ​។ ក្រោយពីឃើញប្រទេសជាច្រើនមានការកើនឡើងនៃការឆ្លងវីរុស COVID-19 នេះ មន្ត្រីសុខាភិបាលទីក្រុង San Francisco បានប្រកាសអាសន្នដើម្បីពារប្រជាជនពីឆ្លងវីរុស​នេះ។ ទោះបីជាទីក្រុងនេះមិនទាន់មានអ្នកឆ្លងវីរុសនេះក៏ដោយ ប៉ុន្តែមជ្ឈមណ្ឌល​ប្រឆាំងជំងឺឆ្លង​បានលើក​ឡើងថា ការរាលដាលនៃវីរុស COVID-19 នេះគឺគេចមិនផុតទេ គ្រាន់តែ​មិនដឹងថាពេលណា​ឲ្យ​ប្រាកដ​តែប៉ុណ្ណោះ ដោយសារតែការទប់ស្កាត់ការឆ្លងរាលដាលនេះកាន់តែមានការលំបាក។ ដូចនេះ​ហើយត្រូវមានវិធានការណ៍មុនពេលបញ្ហានេះកើត​ឡើង។ ការធ្វើបែបនេះ​គឺ​ដើម្បីឲ្យប្រជាជនគិតអំពីការរំខាននៃការរស់នៅប្រចាំថ្ងៃនៅពេលមានការ​ឆ្លងនៃវីរុស COVID-19 មានដូចជាការបិទសាលារៀន និងធ្វើការពីផ្ទះដែលគេបានធ្វើម្តងរួចហើយ នៅពេលផ្ទុះជំងឺ SARS។ អត្ថបទពាក់ព័ន្ធ៖ វីរុស COVID-19 ថមថយនៅចិន បែរជាហក់ឡើងនៅប្រ​ទេសទាំងនេះ​វិញ ការសិក្សា៖ វីរុស COVID-19 អាចចម្លងលឿនដូចផ្តាសាយ ៦ ​ចំណុចពីការវិវត្ត និងវិធីការពារវីរុស​កូរ៉ូណាថ្មី គ្រប់គ្នាគួរដឹង! ជាមួយគ្នានេះ​ដែរ កាលពី​ថ្ងៃចន្ទ អាជ្ញាធរអាមេរិក ក៏បាន​ណែនាំ​ប្រ​ជា​ពល​រដ្ឋរបស់​ខ្លួនឲ្យ​គិត​គូរ​ឲ្យ​បាន​ម៉ត់ចត់​ មុន​នឹង​សម្រេចចិត្ត​ធ្វើ​ដំណើរតាម​នាវាទេសចរណ៍​មក​លេង​នៅ​តំបន់​អាស៊ីផងដែរ​។ មូល​ហេតុគឺ​ថា​អាចមានការរឹតត្បិត​ខាងការធ្វើដំណើរ​របស់ប្រទេ​ស​មួយចំនួនខណៈវីរុស COVID-19 កំពុង​រាតត្បាត ដែលអាចនាំឲ្យ​ពល​រដ្ឋអាមេរិកប្រឈមនឹង​ដាក់ឲ្យ​ធ្វើចត្តាឡីស័ក្ក (ដាក់ដាច់ដោយឡែក) ឬអាចត្រូវប្រទេស​ខ្លះមិនឲ្យ​នាវា​ចូលចតជាដើម។​ រីឯនៅប្រទេសកូរ៉េខាងត្បូងឯណោះវិញ អត្រាអ្នកឆ្លងវីរុស COVID-19កើនដល់ ១ ១៤៦ នាក់ហើយ និងមានអ្នកស្លាប់ ១២ នាក់ដែលអ្នកស្លាប់ចុងក្រោយគេគឺជាអ្នកជំងឺជាជនជាតិម៉ុងហ្គោលីដែលកំពុងសម្រាកនៅមន្ទីរពេទ្យរង់ចាំការប្តូរថ្លើម។ គិតមកដល់ពេលនេះ […]


ព័ត៌មាន

ប្រុសៗ​មានកម្ពស់ខ្ពស់ អត្រា​ប្រឈម​បញ្ហាជំងឺ​​វង្វេងកាន់​តែ​ទាប

ប្រុសៗ​គ្នា​យើង​ដែល​មាន​កម្ពស់​ខ្ពស់ៗ មិន​ត្រឹម​តែ​មើល​ទៅ​សង្ហារ​ទេ ថែម​ទាំង​ត្រូវ​គេ​ជឿ​ថា​មាន​សុខភាព​ល្អ​ទៀត​ផង ខណៈ​ការសិក្សា​ថ្មីទើប​រក​ឃើញ​ថា ប្រុសៗ​ខ្ពស់ៗ ប្រឈម​បញ្ហា​វង្វេង​វង្វាន់ទាប​ជាង​ប្រុសៗ មាន​កម្ពស់​ទាប។ ក្នុង​ការ​សិក្សា​ដែល​វិភាគ​ទៅ​លើ​ទិន្នន័យ​ប្រុសៗ​រាប់​សែន​នាក់ រក​ឃើញ​ទំនាក់​ទំនង​រវាង​កម្ពស់ និង​ការ​លូតលាស់​នៅ​វ័យ​កុមារភាព ជាមួយ​នឹង​បញ្ហា​វង្វេង​វង្វាន់។ យោង​តាម​អង្គការ​សុខភាព​ពិភពលោក WHO មាន​កត្តា​មួយ​ចំនួន នាំ​ឲ្យ​មនុស្ស​ប្រមាណ ៥០​លាន​នាក់ ជុំ​វិញ​ពិភពលោក ប្រឈម​ជំងឺ​វង្វេង​វង្វាន់ ដូច​ជា​ជំងឺ​ចាស់​វង្វេង (Alzheimer) ហើយ​បច្ចុប្បន្ន​នេះ ក៏​មិន​ទាន់​មាន​ថ្នាំ អាច​ព្យាបាល​ជំងឺ​វង្វេង​វង្វាន់​នេះ​នៅ​ឡើយ នាំ​ឲ្យ​អ្នក​ស្រាវជ្រាវ ចាប់​អារម្មណ៍​ខ្លាំង ទៅ​លើ​កត្តា​ហានិភ័យ ដែល​អាច​ជួយ​ដល់​ការ​ធ្វើ​រោគ​វិនិច្ឆ័យ និង​ចាត់​វិធាន​ការណ៍​ឲ្យ​បាន​ទាន់​ពេល។ ថ្មីៗ​នេះ ការ​សិក្សា​របស់​សាកល​វិទ្យាល័យ Copenhagen ប្រទេស​ដាណាម៉ាក់ បាន​រកឃើញ​ទំនាក់​ទំនង​ជា​ច្រើន រវាង​កម្ពស់ និង​កត្តា​ប្រឈម​ជំងឺ​វង្វេង​វង្វាន់ (Dementia) ដែល​ការសិក្សា​មុនៗ​មិន​ធ្លាប់​រក​ឃើញ។ អត្ថបទ​ពាក់​ព័ន្ធ៖ ការសិក្សា៖ ប្រុសៗ​តាំង​ខ្លួន​រឹង​មាំ​ពេក ប្រឈម​ការ​ធ្វើ​អត្តឃាត​ខ្ពស់ ស្រីៗសម្រាលកូនរួច ​ចង់​ដឹង​កម្ពស់ និង​ទម្ងន់​ប៉ុនណាទើបសមាមាត្រគ្នា មើល​អត្ថបទ​នេះ អាហារ៥មុខ​នេះ ល្អ​ខ្លាំង​ទាំង​សុខភាព​ខួរ​ក្បាល និង​ការ​ចងចាំ ជំនួយ​ការ​សាស្ត្រាចារ្យនៃ​សាកល​វិទ្យាល័យ Copenhagen លោកស្រី Terese Sara Høj Jørgensen ដែល​ជា​អ្នក​ដឹកនាំ​ការសិក្សា​នេះ បញ្ជាក់​ថា កម្ពស់​ប្រហែល​ជា​មាន​ទំនាក់​ទំនង​នឹង​កត្តា​ប្រឈម​សុខភាព​ខួរ​ក្បាល។ ដើម្បី​ទទួល​បាន​លទ្ធផល ពី​ការ​សិក្សា​ដែល​ថា កម្ពស់​មាន​ទំនាក់​ទំនង​ជា​មួយ​ជំងឺ​វង្វេង​វង្វាន់ លោក Terese […]


ព័ត៌មាន

នារីចិនម្នាក់ចម្លងវីរុស​COVID-19 ទៅបងប្អូនប្រាំនាក់ ខណៈ​ម្ចាស់ខ្លួន​មិនមានរោគសញ្ញា

នារី​ចិន​វ័យ​២០​ឆ្នាំ​ម្នាក់ មក​ពី​ក្រុង​អ៊ូហាន ជា​កន្លែង​ផ្ទុះ​ការ​រាត​ត្បាត​នៃ​វីរុស COVID-19 ហើយ​បាន​ចម្លង​មេរោគ​ថ្មី​នេះ​ទៅ​​លើ​សាច់​ញាតិ​ចំនួន​៥​នាក់ផ្សេងទៀត​ ខណៈ​នារីរូបនេះពុំ​មាន​បង្ហាញ​​អាការៈ​រោគ​សញ្ញា​អ្វី​ឡើយ។ អ្នក​វិទ្យាសាស្រ្ត​ចិនថានេះជា​សញ្ញាបញ្ជាក់​ថា មេរោគ​នេះ​ អាច​​ឆ្លង​ទៅ​អ្នក​​ផ្សេង​ ដោយ​អ្នក​ផ្ទុក​មេរោគ​​​គ្មាន​បង្ហាញ​រោគ​សញ្ញា​។ ប្រភព​ព័ត៌មាន​ Reuters បាន​បង្ហាញ​ពី​របាយការណ៍​របស់​លោក​វេជ្ជបណ្ឌិត​ចិន Meiyun Wang នៃ​មន្ទីរពេទ្យ Zhengzhou ​ ដែល​លើក​ឡើង​ថា នារី​ចិន​ខាង​លើ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ ក្រុង​អានយ៉ាង ដើម្បី​ជួប​បង​ប្អូន កាល​ពី​​ថ្ងៃ​ទី​១០ មករា ពោល​គឺ​មុន​ការ​បិទ​ក្រុង​វូហាន នា​ថ្ងៃ​២៣​ មករា ២០២០។ ក្រោយ​មក​ បង​ប្អូន​ដែល​​ជា​សាច់ញាតិ​របស់​នាង បាន​ធ្លាក់​ខ្លួន​ឈឺ ហើយ​ក្រុម​គ្រូ​ពេទ្យ​សង្គ្រោះ ក៏​បាន​​បំបែក​ពួក​គេ​ដាក់​នៅ​ដោយ​ឡែក ដោយ​ពិនិត្យ​ឃើញ​ថា នារី​ខាង​លើ​តេស្ត​ពុំ​ឃើញ​មាន​វីរុស​ ឯ​បង​ប្អូន​របស់​នាង ជា​អ្នក​រស់​នៅ​ ក្រុង​អានយ៉ាង (ចម្ងាយ ៦៧៥​គីឡូម៉ែត្រ​​ពី វូហាន) បែរ​ជា​តេស្ត​ឃើញ​​​វិជ្ជមាន​ ​មាន​មេរោគCOVID-19​ ទៅ​វិញ។ អត្ថបទ​ពាក់​ព័ន្ធ៖ វីរុស Covid-19 អាច​សម្ងំ​ក្នុង​ខ្លួន​យើងដល់​ទៅ ២៧​ថ្ងៃ ទើប​​ចេញ​រោគ​សញ្ញា ម៉ាឡេស៊ីពន្យល់ពី​វិធីព្យាលស្រ្តីអាមេរិកចេញពីកម្ពុជា បានជាពីវីរុស COVID-19 ជា​មួយ​ករណី​នេះ លោក​វេជ្ជបណ្ឌិត William Schaffner ពេទ្យ​ជំនាញ​ផ្នែក​ជំងឺ​ឆ្លង នៃ​មន្ទីរពេទ្យ​ […]


ព័ត៌មាន

ថ្នាំសម្រកទម្ងន់ប្រភេទនេះ នៅអាមេរិកហាមប្រើខ្លាចកើតជំងឺមហារីក

នុ៎ះ! ប្រយ័ត្ន​ផង​ស្រីៗ​គ្នា​យើង​ដែល​ចង់​បាន​រាង​ស្អាត ប្រើ​ថ្នាំ​សម្រក​ទម្ងន់ ព្រោះ​រដ្ឋបាល​ឱសថ និង​ចំណី​អាហារ​អាមេរិក បាន​ព្រមាន​ពី​ប្រភេទ​ថ្នាំ​សម្រក​ទម្ងន់ Lorcaserin (Belviq) អាច​បង្ក​ហានិភ័យ អត្រាកើត​មហារីក​កាន់​តែ​ខ្ពស់។ យោង​តាម​ការ​ធ្វើ​តេស្ត​សុវត្ថិភាព​របស់ រដ្ឋបាល​ឱសថ និង​ចំណី​អាហារ​អាមេរិក FDA ថ្នាំ​បញ្ចុះ​ទម្ងន់​ពពួក Lorcaserin (Belviq) ត្រូវ​បាន​ប្រមាន និង​​ហាមយ​ពលរដ្ឋ​អាមេរិក​ប្រើ​ប្រាស់ ដោយ​សារ​តែថ្នាំនេះ​អាច​បង្កើន​ហានិភ័យ​ជំងឺ​មហារីក។ អត្ថបទពាក់ព័ន្ធ៖ អាចប្រឈមបញ្ហាអ្វីខ្លះ បើសម្រុកសម្រកទម្ងន់លឿន? ជាមួយ​គ្នា​នេះ FDA ក៏​បាន​ស្នើ​ឲ្យ​មាន​ការ​ប្រមូល​ក្រុម​ថ្នាំ Lorcaserin ដែល​មាន​យីហោ Belviq និង Belviq XR ដែល​ជា​ផលិត​ផល​របស់​ក្រុម​ហ៊ុន​ផលិត​ឱសថ Eisai ហើយ​ក្រុម​ហ៊ុន​នេះ ក៏​សម្រេច​ប្រមូល​ម៉ាក​ថ្នាំ​ទាំង​ពីរ​របស់​ខ្លួន ចូល​ក្នុង​ស្តុក​វិញ​ដែរ។ អត្ថបទ​ពាក់​ព័ន្ធ៖ រឹបអូសថ្នាំសម្រកទម្ងន់ជាង ១លានគ្រាប់ ក្រោយស្ត្រីម្នាក់លេបហើយស្លាប់ សម្រាល​កូន​រួច​ ម៉ាក់ៗកុំ​ចង់បានរាងស្អាតដោយតមអាហារ ប៉ះពាល់​ទាំងម្តាយទាំងកូន Lorcaserin ជា​ក្រុម​ថ្នាំផលិត​ឡើង​ក្នុង​ចេតនា​ជួយ​ឲ្យ​អ្នក​ប្រើ​ប្រាស់​សម្រក​ទម្ងន់ ដោយ​ប្រើ​ជា​មួយ​វិធី​ព្យាបាល​ជំងឺ​ធាត់ និង​លើស​ទម្ងន់ សុទ្ធ​តែ​ជា​មូលហេតុ​នាំ​ឲ្យ​មាន​បញ្ហា​សុខភាព​ច្រើន ខណៈ​ប្រសិទ្ធភាព​របស់​ថ្នាំ គឺ​ធ្វើ​ឲ្យ​យើង​មិន​សូវ​ឃ្លាន​អាហារ។ ប៉ុន្តែ​តាម​របាយការណ៍​របស់ FDA ថ្នាំ​នេះ អាច​បង្ក​ហានិភ័យ​កើត​មហារីក​ជាច្រើន​ប្រភេទ ដូច​ជា មហារីក​លំពែង មហារីក​សួត និង​មហារីក​ពោះ​វៀន​ធំ ដោយ​ក្នុងសេចក្តី​ថ្លែង​ការណ៍​ចុង​ក្រោយ FDA អះអាង​ថា ថ្នាំ​នេះ​ក៏​អាច​បង្ក​ឲ្យ​មាន​បញ្ហា​សរសៃឈាម​បេះដូង​ទៀត​ផង។ អត្ថបទ​ពាក់​ព័ន្ធ៖ កុំ​សម្រក​ទម្ងន់​ដោយ​វិធី៣យ៉ាង​នេះ​ឲ្យ​សោះ […]


ព័ត៌មាន

ស្រ្តីម្នាក់គ្រូពេទ្យ​តម្រូវឲ្យលេងវីយ៉ូឡុងអំឡុងពេលវះកាត់ដុំសាច់ក្នុងខួរក្បាល

ស្ត្រីជនជាតិអង់គ្លេសម្នាក់ត្រូវបានវេជ្ជបណ្ឌិតឲ្យលេងវីយ៉ូឡុងអំឡុងពេលវះកាត់ដុំសាច់ក្នុងខួរក្បាលដើម្បីការពារនូវសមត្ថភាពលេងវីយ៉ូឡុងរបស់នាង។ ស្រ្តីជនជាតិអង់គ្លេសរូបនេះមានឈ្មោះថា Dagmar Turner វ័យ៥៣ឆ្នាំ បានធ្វើការវះកាត់ ដើម្បីកាត់ដុំសាច់ក្នុងខួរក្បាលកាលពីថ្ងៃទី៣១​ ខែមករា។ ដុំសាច់នេះគឺស្ថិតនៅខាងមុខផ្នែកខាងស្តាំនៃខួរក្បាល ដែលនៅជិត តំបន់គ្រប់គ្រងភាសា និងចលនាដៃខាងឆ្វេងរបស់នាង។ ស្ត្រីរូបនេះគឺជាអតីតទីប្រឹក្សាផ្នែកគ្រប់គ្រង​ដែលធ្វើ ការសម្តែងនៅ Isle of Wight Symphony Orchestra ហើយនាងបានលេង​វីយ៉ូឡុងអស់រយៈពេលជាង៤០ឆ្នាំ​ហើយ។ អត្ថបទពាក់ព័ន្ធ៖ ប៉ាម៉ាក់និយាយភាសាកូនក្មេងទៅកាន់កូនតូច ជួយ​អភិវឌ្ឍផ្នែក​​ខួរក្បាលកូនៗបាន​ល្អ ដើម្បីចៀសវាងការកាត់សាច់ដុំនេះប៉ះពាល់ទៅនឹងផ្នែកដែលខួរក្បាលត្រូវការសម្រាប់លេងវីយ៉ូឡុង បន្ទាប់ពី​វះកាត់បើកលលាដ៍ក្បាលរបស់នាង វេជ្ជបណ្ឌិតបានដាស់នាងពីថ្នាំសន្លប់ និងឲ្យនាងលេងវីយ៉ូឡុង​។ ការធ្វើបែបនេះអនុញ្ញាតឲ្យក្រុមវេជ្ជបណ្ឌិតដឹងថាផ្នែកណានៃខួរក្បាលដែលនាងត្រូវការសម្រាប់លេងវីយ៉ូឡុងក្នុងអំឡុងពេលវះកាត់។ ការវះកាត់ដុំសាច់នេះគឺទទួលបានជោគជ័យ ដោយវេជ្ជបណ្ឌិត​បានកាត់ចេញអស់៩០%​រួមទាំងតំបន់ដែល​គួរឲ្យសង្ស័យដែលដុំសាច់នោះអាចរាលដាល និងអាចរក្សានូវចលនាដៃឆ្វេងរបស់នាងដែរ។ នាងបានចេញពីមន្ទីរពេទ្យនៅបីថ្ងៃក្រោយពី​ការវះកាត់។ អត្ថបទពាក់ព័ន្ធ៖  ចូលចិត្តហាត់ប្រាណ ខួរក្បាលកាន់តែរហ័ស វាងវៃ ចងចាំបានល្អ ផឹកតែ ជួយដល់សុខភាពខួរក្បាល គ្មានស្នេហាពេលសិក្សា ខួរក្បាលល្អខ្លាំង ទំនាក់ទំនងកាន់តែប្រសើរ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

ការប្រើ​ប្រាស់​គ្រឿន​ញៀន ជា​មូល​ហេតុ​នាំ​ឲ្យ​ពលរដ្ឋ​អាមេរិក កើត​ជំងឺ​ថ្លើម​កាន់​តែ​ច្រើន

ការ​ចាក់​សារធាតុ​ញៀន​ហេរ៉ូអ៊ីន​ចូល​ក្នុង​ខ្លួន កំពុង​ធ្វើ​ឲ្យ​អ្នក​ជំនាញ​សុខភាព​ព្រួយ​បារម្ភ​ខ្លាំង ព្រោះ​ត្រូវ​គេ​ជឿថាជា​មូលហតុ​នាំ​ឲ្យ​ការ​ឆ្លង​រាល​ដាល​ជំងឺ​ថ្លើម​ប្រភេទ C កាន់​តែ​កើន​ឡើង។ យោង​តាម​ការ​សិក្សា​ថ្មី​មួយ​នៅ​អាមេរិក បើ​ទោះ​ជា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ ការ​ប្រើ​សារធាតុ​ញៀន​ហេរ៉ូអ៊ីន ចាក់​ចូល​ក្នុង​សរសៃ​ឈាម មាន​ការ​ធ្លាក់​ចុះ​បន្តិច​ក្តី ប៉ុន្តែ​បើ​ធៀប​ទៅ​នឹង​កាល​ពី​ជាង​មួយ​ទសវត្សរ៍​មុន ពោល​ចាប់​ពី​ឆ្នាំ ២០០៨-២០១៦ នៅ​តែ​កើន​ឡើង​គួរ​ឲ្យ​ព្រួយ​បារម្ភ ពិសេស​នាំ​ឲ្យ​កំណើន​ឆ្លង​មេរោគ​ថ្លើម​ប្រភេទ C កាន់​តែ​កើន​ឡើង​ដូច​គ្នា។ នេះ​ជាការ​អះអាង​របស់​លោក​ស្រី​វេជ្ជបណ្ឌិត Nora Volkow នាយិកា​វិទ្យាស្ថាន​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​អាមេរិក ដែល​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​នេះ។ អត្ថបទ​ពាក់​ព័ន្ធ៖ អ្វីជាជំងឺរលាកថ្លើមដោយសារមេរោគ? រួមភេទតាមមាត់ អាច​ចម្លង​រោគទាំងនេះដល់ដៃគូបាន ​ហេរ៉ូអុីនបង្កគ្រោះថ្នាក់​ខ្លាំង​ដល់សុខភាព កុំ​ចង់សាកឲ្យ​សោះ​ លោក​ស្រី​លើក​ឡើង​ថា វិបត្តិ​គ្រឿង​ញៀន​ក្នុង​សង្គម ជា​ក្តី​បារម្ភ នៃ​ការ​រីករាល​ដាល​មេរោគ​ថ្លើម​ប្រភេទ C កាន់​តែ​ខ្ពស់។ នៅលើ​បណ្តាញ​ព័ត៌មាន​សុខភាព JAMA លោក​ស្រី​ធ្លាប់​កត់​សម្គាល់​ថា មេរោគ HIV និង​មេរោគ​ថ្លើម គឺ​ទំនាក់​ទំនង​នឹង​ការ​ចាក់​សារធាតុ​ញៀន ហើយ​កំពុង​តែ​កើន​ឡើង​យ៉ាង​ខ្លាំង ខណៈ​របាយការណ៍​របស់ មជ្ឈមណ្ឌល​គ្រប់​គ្រង និង​បង្ការ​ជំងឺ​ឆ្លង​អាមេរិក CDC ចាប់​តាំង​ពី​ឆ្នាំ ២០១០ ជំងឺ​ថ្លើម​ប្រភេទ C មាន​ការ​កើន​ឡើង​កាន់​តែ​ខ្ពស់ ពិសេស​ក្នុង​ចំណោម​មនុស្ស​មាន​វ័យ​ចន្លោះ​ពី ២០-២៩ ឆ្នាំ។ អត្ថបទ​ពាក់​ព័ន្ធ៖ ជំងឺរលាកថ្លើមប្រភេទ B និង C ខុសគ្នាម៉េចខ្លះ? រួមភេទ​មិនប្រយ័ត្ន តិចឆ្លង​រលាក​ថ្លើម នេះជារោគសញ្ញា និង​វិធីព្យាបាល​ជំងឺរលាកថ្លើមប្រភេទ B ​​ការ​ស្ទង់​មតិធ្វើឡើងពី​ឆ្នាំ […]


ព័ត៌មាន

ពេទ្យមិត្តភាពខ្មែរ-សូវៀត ច្រានចោលព័ត៌មានថា មានអ្នកស្លាប់ដោយ COVID-19

នៅ​ព្រឹក​នេះ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត (មន្ទីរពេទ្យរុស្សី) បាន​ច្រាន​ចោល​នូវ​ព័ត៌មាន​ថា យ៉ាង​ហោច​ណាស់​មាន​​មនុស្ស​ ៣​ នាក់​ស្លាប់​ដោយ COVID-19 ដែល​គណនី​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ ដោយ​ដាក់​ប្រភព​ថា ជា​ដំណឹង​ពី​មន្ទីរពេទ្យ​រុស្សី។ ក្នុង​នោះ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត បាន​បញ្ជាក់​ថា "មក​ទល់​ពេល​នេះ យើង​ពុំ​ទាន់​រក​ឃើញ និង​មាន​ករណី​អ្នក​ជំងឺ​រលាកសួត​ដោយ COVID-19 ចូល​មក​សម្រាក​នៅ​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត នៅ​ឡើយ​ទេ" ។ ដោយ​ឡែក​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង នៃ​ក្រសួង​សុខាភិបាល​វិញ​បញ្ជាក់​ថា ហូត​ដល់​ម៉ោង​ ៦​ព្រឹក​ ថ្ងៃទី​ ២០ ខែ​កុម្ភៈ​នេះ នៅ​តែ​មិន​ទាន់​រក​ឃើញ​លទ្ធផល​វិជ្ជមាន​លើ​អ្នក​ទេសចរណ៍​ និង​អ្នក​បម្រើ​ការងារ​លើ​នាវា​ទេសចរណ៍​យក្ស​ Westerdam ដែល​បាន​ធ្វើ​តេស្ត​ឡើង​វិញ​ចំនួន​ជាង ១, ២០០​ នាក់​ ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ។ ទន្ទឹម​គ្នា​នេះ​ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​ក៏​បាន​ធ្វើ​តេស្ត​លើ​ករណី​សង្ស័យ ដែល​ជា​ជន​ជាតិ​ចិន ជន​ជាតិ​ខ្មែរ​យើង​ ជន​ជាតិ​បរទេស​ផ្សេង​ទៀត ដែល​ទើប​ត្រលប់​ពី​ប្រទេស​ចិន និង​ប្រទេស​ជិត​ខាង​ផ្សេង​ទៀត​រយ​ករណី​ហើយ​ ក៏​មិន​ទាន់​រក​ឃើញ​ករណី​វិជ្ជមាន​នៅ​ឡើយ​ដែរ ក្រៅ​តែ​ជន​ជាតិ​ចិន​ អាយុ​៦០ឆ្នាំ មួយ​ករណី​ដំបូង​ ដែល​បាន​ព្យាបាល​ជា​សះ​ស្បើយ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

៨ ចំណុច បង្ការ និងទប់ស្កាត់ការឆ្លងជំងឺផ្តាសាយបក្សី

ស្រប​ពេល​ដែល​អាកាសធាតុ​ប្រែប្រួល​ជា​ត្រជាក់ និង​ក្តៅ ឯ​ភាគ​ខាងត្បូង​ប្រទេស​វៀតណាម​មាន​ផ្ទុះ​ជំងឺ​​ផ្តាសាយ​បក្សី ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ចេញ​វិធានការ​ទប់ស្កាត់​ជំងឺ​ផ្តាសាយ​បក្សី ចំនួន ៨ ចំណុច​សំខាន់ៗ។ ១. ពង្រឹង​ការ​ទប់​ស្កាត់​ការ​នាំចូល​បក្សី និង​ផលិត​ផល​ពី​បក្សី​ខុស​ច្បាប់ តាម​ច្រក​ព្រំដែន អាកាសយានដ្ឋាន កំពង់ផែ ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ឬ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ។ ២. អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ត្រូវ​បង្កើន​ការ​ត្រួត​ពិនិត្យ​ចរាចរណ៍​សត្វ និង​ផលិតផល​សត្វ​បន្ថែម​ទៀត។ ៣. ពង្រឹង​ការ​អនុវត្ត​វិធានការ​ជីវសុវត្ថិភាព​នៅ​គ្រប់​កសិដ្ឋាន​ចិញ្ចឹមបក្ស កន្លែង​ចិញ្ចឹម​បក្សី កន្លែង​ប្រមូល​ផ្តុំ​បក្សី កន្លែង​អាជីវកម្ម​បក្សី និង​សត្ត​ឃាតដ្ឋាន​បក្សី។ ៤. រាល់​ការ​ចរាចរបក្សី និង​ផលិត​ផល​ពី​បក្សី​ត្រូវ​មាន​លិខិត​អនុញ្ញាត វិញ្ញាបនបត្រ​អនាម័យ​សត្វ និង​ផលិតផល​សត្វ ស្រប​តាម​បទដ្ឋាន​បច្ចេក​ទេស។ ៥. មុន​ចេញ​វិញ្ញាបនបត្រ​អនាម័យ​សត្វ និង​ផលិតផល​សត្វ ជាពិសេស​បក្សី និង​ផលិត​ផល​ពី​បក្សី ត្រូវ​ពិនិត្យ​សុខភាព​សត្វ និង​អនាម័យ​សត្វ​ឲ្យ​បាន​ត្រឹមត្រូវ។ ៦. ត្រូវ​អនុវត្ត​វិធានការ​ជីវសុវត្ថិភាព​ដោយ​លាង​សម្អាត និង​បាញ់​ថ្នាំ​សម្លាប់​មេរោគ​តាម​លក្ខណៈ​បច្ចេកទេស​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​សត្វ ពិសេស​មុន និង​ក្រោយ​ដឹក​បក្សី។ ៧. ត្រូវ​បង្កើន​ការ​អប់រំ និង​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ដល់​កសិករ​ចិញ្ចឹម​បក្សី ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​បក្សី ម្ចាស់​សត្តឃាតដ្ឋាន​បក្ស អ្នក​ពិឃាត​បក្សី អ្នក​ធ្វើ​អាជីវកម្ម​ទិញ​លក់​បក្សី និង​ផលិតផល​ពី​បក្សី។ ៨. សហការ​ជាមួយ​ប្រទេស​វៀតណាម ក្នុង​ការ​ផ្លាស់ប្តូរ​ព័ត៌មាន​ទាក់ទង​នឹង​ជំងឺ​ផ្តាសាយ​បក្សី ចរាចរណ៍​បក្សី និង​ផលិត​ផល​ពី​បក្សី ដើម្បី​ទប់​ស្កាត់​ជំងឺ​ផ្តាសាយ​បក្សី​បាន​ទាន់​ពេល​វេលា។ ខាង​ក្រោម​នេះ​ជា​សារាចរ​ណែនាំ​លម្អិត ស្តី​ពី​វិធានការ​ទប់ស្កាត់​ជំងឺ​ផ្តាសាយ​បក្សី៖ ក្នុង​ករណី​មាន​សំណួរ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ