ព័ត៌មាន

ព័ត៌មាន - គ្រប់គ្នា​អាច​ដឹង​ពី​ដំណឹង​ថ្មីៗ​ ការ​ស្រាវជ្រាវ ​របកគំហើញ​ថ្មី ​គន្លឹះស្ដីពី​សុខភាពដ៏​​គួរ​ឲ្យ​ទុកចិត្ត​បំផុត

ចំណេះដឹងទូទៅ

ព័ត៌មាន

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ទិវាមាតាពិភពលោក គឺជាថ្ងៃពិសេស ដែលត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ និងការដឹងគុណចំពោះគាត់។ ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ការបង្ហាញនូវការដឹងគុណចំពោះម្តាយ ទាំងនៅថ្ងៃធម្មតា នឹងថ្ងៃពិសេស អាចជួយឲ្យគាត់កាត់បន្ថយភាពតានតឹងមួយផ្នែកធំ និងបង្កើតឲ្យមានអារម្មណ៍ស្ងប់ ដែលជួយដល់សុខុមាលភាពជាទូទៅរបស់គាត់។ ហេតុនេះ ដើម្បីជួយពង្រឹងសុខភាពរបស់ម្តាយអ្នកនាំឱកាសទិវាមាតាពិភពលោកខាងមុខ តាមរយៈការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ លោកអ្នកអាចសាកល្បងវិធីដូចខាងក្រោមនេះ៖ ១. សរសេរសំបុត្រដែលបង្ហាញពីការដឹងគុណ វិធីមួយក្នុងចំណោមវិធីដ៏មានអត្ថន័យបំផុតដែលអ្នកអាចធ្វើបានសម្រាប់អ្នកម្តាយរបស់អ្នក គឺការសរសេរសំបុត្របញ្ជាក់ពីទឹកចិត្តរបស់អ្នកទៅកាន់គាត់។ ការចំណាយពេលសរសេរពីរឿងរ៉ាវដែលអ្នកម្តាយរបស់អ្នកបានធ្វើចំពោះអ្នក និងឥទ្ធិពលរបស់គាត់លើជីវិតរបស់អ្នក គឺជាការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ ហើយការធ្វើបែបនេះ នឹងបង្កើតឲ្យមានចំណងទំនាក់ទំនងរបស់អ្នកកាន់តែស្អិតល្មួត និងធ្វើឲ្យម្តាយរបស់អ្នកកាត់បន្ថយភាពតានតឹង និងមានអារម្មណ៍ធូរស្រាល ដែលជះឥទ្ធិពលដល់សុខុមាលភាពទាំងមូល។ ២. ចម្អិនអាហារដែលម្តាយរបស់អ្នកចូលចិត្ត ពិតណាស់ម្តាយរបស់យើង បានចម្អិនម្ហូបរាប់ពាន់លើករួចមកហើយសម្រាប់យើង ហេតុនេះ ការចម្អិនម្ហូបដែលគាត់ចូលចិត្ត ឬម្ហូបថ្មីប្លែកដែលគាត់មិនធ្លាប់ភ្លក្ស នឹងធ្វើឲ្យគាត់មានអារម្មណ៍ល្អ ដែលនាំឲ្យគាត់មានសុខភាពផ្លូវអារម្មណ៍ល្អដូចគ្នា។ ការធ្វើបែបនេះ ក៏ជួយឲ្យអ្នកមានអារម្មណ៍ល្អផងដែរ ក៏ដូចជាបង្ហាញពីការដឹងគុណរបស់អ្នកចំពោះម្តាយរបស់អ្នក។ [embed-health-tool-baby-poop-tool] ៣. នាំម្តាយរបស់អ្នកទៅលំហែរនៅខាងក្រៅផ្ទះ ការនាំម្តាយរបស់អ្នកទៅដើរលេងនៅខាងក្រៅ ដូចជា ញ៉ាំអាហារ មើលកុន ឬដើរកម្សាន្តតាមរមណីយដ្ឋាននានា គឺជាការបង្ហាញពីការដឹងគុណរបស់អ្នក និងបង្កើតឲ្យមានការចងចាំថ្មីៗ និងល្អៗ ហើយការធ្វើបែបនេះក៏ជាការបង្ហាញពីការលើកទឹកចិត្តដ៏ធំដល់សុខភាពផ្លូវចិត្តរបស់ម្តាយអ្នកផងដែរ។ ៤. ឲ្យកាដូដែលមានអត្ថន័យ កាដូមិនចាំបាច់មានតម្លៃថ្លៃឡើយ ប៉ុន្តែ អ្នកអាចគិតលើកាដូដែលផ្តល់ការកម្សាន្ត និងការចាប់អារម្មណ៍ចំពោះម្តាយរបស់អ្នក ដូចជា សៀវភៅដែលគាត់ចង់អាន ដំណាំសម្រាប់ដាំក្នុងសួនច្បាររបស់គាត់ គ្រឿងអលង្ការ ឬឧបករណ៍ហាត់ប្រាណ ជាដើម។ […]

ស្វែងរក ព័ត៌មាន

ព័ត៌មាន

រោគសញ្ញាអ្នកឆ្លងវីរុសកូរ៉ូណាថ្មី និងវិធីការពារខ្លួនកុំឲ្យឆ្លង

បន្ទាប់ពី​ផ្ទុះ​ព័ត៌មានវីរុសកូរ៉ូណា​ថ្មី​នៅ​ចិន​រួច​មក ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ចេញ​ព័ត៌មាន​ណែនាំ​ដល់ពលរដ្ឋ ពិសេស​អ្នក​ដែល​ធ្វើ​ដំណើរ​ទៅ ឬ​ត្រលប់​មក​ពី​ក្រុង​វូហាន ខេត្តហ៊ុយបេ ប្រទេសចិន ដើម្បី​ការពារ​ខ្លួន និង​ទប់ស្កាត់​ការ​ឆ្លងជំងឺនេះ។ ​ក្រសួងសុខាភិបាលក៏បាន​ក្រើន​រម្លឹកឲ្យ​​ដឹង​​ពី​រោគសញ្ញា និង​វិធី​ការពារ​វីរុសកូរ៉ូណាថ្មី ដោយ​ឲ្យ​អនុវត្ត​ដូច​ខាងក្រោម៖ ១- រោគសញ្ញា ក្ដៅ​ខ្លួន ក្អក ហត់ ពិបាកដកដង្ហើម ថត​កាំរស្មី​អ៊ិច​មាន​ឃើញ​ដំបៅ​សួត​សងខាង។ ២- វិធី​បង្ការ​កុំ​ឲ្យ​ឆ្លង​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី ចៀសវាង​ប៉ះពាល់​ជិតស្និទ្ធ​ជាមួយ​អ្នក​ជំងឺ​ផ្លូវ​ដង្ហើម​ស្រួច លាង​ដៃ​ឲ្យ​បាន​ញឹកញាប់ (ជាមួយ​សាប៊ូ និង​ទឹក​ស្អាត) ជា​ពិសេស​បន្ទាប់​ពី​ប៉ះពាល់​ជាមួយ​អ្នក​ជំងឺ ឬ​បរិស្ថាន​ជុំវិញ​គាត់ ចៀសវាង​ប៉ះពាល់​ជិតស្និទ្ធ ឬ​ទៅ​ផ្សារ​គ្រឿង​សមុទ្រ​ហូណាន ឬ​ផ្សារ ឬ​កសិដ្ឋាន​ដែល​មាន​សត្វ​រស់ ឬ​សត្វ​ព្រៃ ឬ​កន្លែង​ដែល​ដឹង​ថា​មាន​វ៉ីរុស​កំពុង​ចរាចរ។ ចាំបាច់​ត្រូវ​ដឹង​លាង​ដៃ​ឲ្យ​បាន​ទៀងទាត់​មុន​ពេល និង​បន្ទាប់ពី​ការ​ប៉ះពាល់​សត្វ ឬ​វត្ថុ​ផ្សេង​ៗ​ដែល​អាច​ជា​ប្រភព​មេរោគ ប្រកាន់​ខ្ជាប់​នូវ​ការ​អនុវត្តអនាម័យ​ស្អាត និង​សុវត្ថិភាព​ម្ហូប​អាហារ​ល្អ ដូចជា​ពិសា​អាហារ​ចម្អិន​ឆ្អិន​ល្អ អ្នក​មាន​រោគសញ្ញា​ជំងឺ​ផ្លូវ​ដង្ហើម​ស្រួច ត្រូវ​ខ្ទប់​មាត់ និង​ច្រមុះ​នៅ​ពេល​ក្អក ឬ​កណ្ដាស់ ដោយ​កន្សែង ក្រមា ឬ​ក្រដាស។ ត្រូវ​ប្រកាន់​យក​នូវ​អនាម័យ​ដៃ​ស្អាត និង​អនាម័យ​ផ្លូវ​ដង្ហើម។ អត្ថបទពាក់ព័ន្ធ៖ ក្រសួងសុខាភិបាលឲ្យពលរដ្ឋខ្មែរ ប្រយ័ត្នចំពោះករណីជំងឺរលាកសួតមិនស្គាល់អត្តសញ្ញាណ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

ជប៉ុន​ចាប់​ផ្តើមចិញ្ចឹម​សរីរាង្គ​មនុស្សក្នុង​ខ្លួន​ជ្រូក សម្រាប់​សម្រួល​ការ​វះ​កាត់ប្តូរ​សរីរាង្គ

ជប៉ុន ចាប់​ផ្តើម​បើក​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​ទៀត ដោយ​នឹង​ចិញ្ចឹម​សរីរាង្គ​មនុស្ស​ឲ្យ​ធំ​លូតលាស់ក្នុង​សត្វ​ជ្រូក ដើម្បី​បម្រើ​ការ​វះកាត់​ផ្លាស់​ប្តូរ​សរីរាង្គ​ទៅ​ថ្ងៃ​អនាគត។ ក្រសួង​សុខាភិបាល​ជប៉ុន ថ្មីៗ​នេះ​បាន​អនុញ្ញាត​ឲ្យ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​សុខាភិបាល ចាប់​ផ្តើម​​ការ​សិក្សា​ស្រាវជ្រាវ​ចិញ្ចឹម​សរី​រាង្គ​មនុស្ស ដូច​ជា​លំពែង នៅ​ក្នុង​ខ្លួន​សត្វ​ជ្រូក ដើម្បី​ប្រើ​ប្រាស់​ក្នុង​ការ​វះកាត់​សរីរាង្គ ខណៈ​ការ​ស្រាវជ្រាវនេះ​ធ្វើ​ឡើងដោយ​​ក្រុម​សាស្ត្រចារ្យ នៃ​សាកល​វិទ្យាល័យ Meiji និង​ក្រុម​អ្នក​ស្រាវជ្រាវ​ផ្សេង​ទៀត។ ក្រុម​អ្នក​ស្រាវ​ជ្រាវ រំពឹង​នឹង​ចាក់​បញ្ចូល​កោសិកា​បង្ក​កំណើត​ដើម​របស់​មនុស្ស ហៅ​ថា pluripotent stem cells ឬ iPS cells ទៅ​នឹង​ស៊ុត​បង្ក​កំណើត​របស់​សត្វ​ជ្រូក ដើម្បី​ឲ្យ​ធំ​លូត​លាស់​ក្នុង​ស្បូន​ជ្រូក។ អត្ថបទ​ពាក់​ព័ន្ធ៖ ពុំធ្លាប់មាន! ក្រលៀនទំងន់ជាង ៧គីឡូក្រាម ត្រូវគ្រូពេទ្យឥណ្ឌាវះចេញដើម្បីសង្រ្គោះជីវិត ថ្នាំពន្យារកំណើតដំបូងសម្រាប់ប្រុសៗ លេចចេញជារូបរាងហើយ ស៊ុត​បង្ក​កំណើត​ត្រូវ​អ្នក​វិទ្យសាស្ត្រ​ជប៉ុន​រំពឹងថានឹង​លូត​លាស់​ទៅ​ជា​គភ៌​ដែល​ជា​ការ​ផ្សាំ​រវាង​កោសិកា​ដើម​របស់​ជ្រូក និង​កោសិកា​ដើម​របស់​មនុស្ស។ នៅ​៣០ថ្ងៃ​បន្ទាប់ ក្រុម​អ្នក​វិទ្យាសាស្ត្រ នឹង​ទាញ​យក​ភគ៌​ចេញ​មក​ក្រៅ ដើម្បី​ពិនិត្យ​មើល​ថា កោសិកា​មនុស្ស​បាន​លាយ​ជា​មួយ​កោសិកា​ដែល​នឹង​វិឌ្ឍន៍​ទៅ​ជា​លំពែង​បាន ឬ​យ៉ាង​ណា។ ករណី​លទ្ធផល​ដូច​ការ​រំពឹង​ទុក ភគ៌​នេះនឹង​ត្រូវ​រក្សា​ក្នុង​ស្បូន​ជ្រូក​ឲ្យ​យូរ​បំផុត​តាម​អាច​ធ្វើ​បាន ឬ​អាច​រង់ចាំ​រហូត​ដល់​សម្រាល​តែ​ម្តង។ អត្ថបទ​ពាក់​ព័ន្ធ៖ សៀងហៃ សម្ពោធរោងចក្រផលិតកោសិកាកម្ចាត់មហារីក ដំណើរការឆ្នាំ២០២០ មនុស្សរាប់ពាន់នាក់ ត្រៀមតេស្តសាក​វ៉ាក់សាំងជំងឺអេដស៍ ​ ជំងឺអេដស៍បន្តវិវត្តន៍ និង​ចេញប្រភេទថ្មី យ៉ាង​ណា ការ​សិក្សា​ត្រូវ​គេ​អះអាងថាត្រូវទាម​ទារ​រយៈពេល​យ៉ាង​ហោច​ណាស់១០​ឆ្នាំ ទើប​អាច​ប្រើ​ប្រាស់​សម្រាប់​ផ្លាស់​ប្តូរ​សរីរាង្គ​មនុស្ស​បាន ព្រោះ​មាន​បញ្ហា​ច្រើន​ទៀត​ទាម​ទារឲ្យ​មាន​ការ​ដោះ​ស្រាយ​ជា​មុន។ កាល​ពី​ខែ​មី​នា ឆ្នាំ២០១៩ រដ្ឋាភិបាល​ជប៉ុន ធ្លាប់​បាន​ដាក់​បម្រាម​មិន​ឲ្យ​មាន​ការ​ស្រាវជ្រាវចាក់​កោសិកា​ដើម​មនុស្ស ទៅ​ក្នុងស៊ុត​បង្ក​កំណើត​សត្វ​នោះ​ទេ ប៉ុន្តែ​ក្រោយ​សាស្ត្រាចារ្យ Hiromitsu Nakauchi នៃ​សកល​វិទ្យាល័យ​ក្រុង​តូក្យូ ជោគជ័យ​លើ​ការ​ស្រាវជ្រាវ​បង្កើត​សរីរាង្គ​មនុស្ស​ក្នុង​សត្វ​កណ្តុរ​មក ទើប​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ជប៉ុន​ […]


ព័ត៌មាន

មេរោគ​ផ្លូវ​ដង្ហើម​ថ្មី ស្រដៀង​ជំងឺ SARS កំពុង​ផ្ទុះ​ឡើង​ក្នុង​ប្រទេស​ចិន

ប្រយ័ត្ន​ផង​គ្នា​យើង! ជំងឺ​ពាក់​ព័ន្ធ​​ផ្លូវ​ដង្ហើម​ថ្មី​មួយ កំពុង​ផ្ទុះ​ឡើង​ក្នុង​ប្រទេស​ចិន ដោយ​អ្នក​វិទ្យសាស្ត្រ​ចិន​សង្ស័យ​មាន​ទំនាក់​ទំនង​ជាមួយ​ជំងឺ SARS ដែល​ធ្លាប់​សម្លាប់​មនុស្សជាង ៧០០នាក់ កាលពីឆ្នាំ ២០០៣។ ក្រុម​អ្នក​វិទ្យាសាស្ត្រ​ចិន បាន​កំពុង​បង្ហាញ​ក្តី​បារម្ភ​ខ្លាំង ក្រោយ​មាន​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​ផ្លូវ​ដង្ហើម​ថ្មី​មួយ​ទៀត​ក្នុង​ទីក្រុង Wuhan ខេត្ត Hubei បណ្តាល​ឲ្យ​មនុស្ស ៥៧​នាក់​ធ្លាក់​ខ្លួន​ឈឺ ក្នុង​នោះ​អ្នក​ជំងឺ ១៥នាក់ ត្រូវ​រក​ឃើញ​មាន​ផ្ទុក​មេរោគ​ថ្មី​មួយ​នៃ​ក្រុមមេរោគ Coronavirus។ នេះ​បើ​តាម​ការ​អះអាង​ពីទូរទស្សន៍​រដ្ឋ​ចិន CCTV។ មេរោគCoronavirus ជា​ក្រុម​គ្រួសារ​មេរោគ​ដ៏​ធំ​មួយ អាច​បង្ក​ឲ្យ​យើង​កើត​ជំងឺ​ផ្សេងៗ​ជា​ច្រើន​រាប់​ចាប់​ពី​ផ្តាសាយ រហូត​ដល់​ជំងឺ SARS ដែល​ជា​រោគ​សញ្ញា​ផ្លូវ​ដង្ហើម​ធ្ងន់​ធ្ងរ​ទៀត​ផង។ អត្ថបទ​ពាក់​ព័ន្ធ៖ សៀងហៃ សម្ពោធរោងចក្រផលិតកោសិកាកម្ចាត់មហារីក ដំណើរការឆ្នាំ២០២០ ជប់ខ្យល់មិនប្រយ័ត្ន តារាស្រីចិនម្នាក់ រលាកស្បែក ស្នាមសាច់ជាប់រហូត យោង​តាម​អង្គការ​សុខភាព​ពិភពលោក រោគ​សញ្ញា​បង្ក​ដោយ​ពពួក​មេរោគ Coronavirus គឺ​អាច​ធ្វើ​ឲ្យ​យើង​គ្រុន​ក្តៅ ក្អក និង​ឈាន​ដល់​ខូច​តម្រងនោម ដោយ​ករណី​ជា​ច្រើន​អាច​បង្ក​ឲ្យ​ស្លាប់​ទៀត​ផង។ SARS ដែល​ជា​ជំងឺ​ផ្លូវ​ដង្ហើម​បង្ក​ដោយ​មេរោគ Coronaviruses ធ្លាប់​ផ្ទុះ​ឡើង​យ៉ាង​ខ្លាំង​កាល​ពី​ឆ្នាំ​ ២០០២-២០០៣ ចេញ​ពី​ខេត្ត​ក្វាង​ទុង ប្រទេស​ចិន និង​ឆ្លង​រាល​ដាល​ទៅ​ប្រទេស​សរុប ៣៧ ជុំ​វិញ​ទ្វីប​អាស៊ី នាំ​ឲ្យ​មនុស្ស​ជាង ៨.០០០​នាក់ ធ្លាក់​ខ្លួន​ឈឺ ក្នុង​នោះ ៧៧៤​នាក់​ស្លាប់។ ទោះ​យ៉ាង​ណា មេរោគ​ថ្មី​នៃ Coronaviruses […]


ព័ត៌មាន

​ថ្នាំ​ប្រភេទ​ថ្មីព្យាបាល​ជំងឺ​មហារីកគ្រាប់ឈាម សង្ឃឹមថាជួយអ្នកជំងឺ​បាន​កាន់តែច្រើន

ជំងឺ​មហារីកគ្រាប់​​ឈាម​Myeloid រ៉ាំរ៉ៃ (CML) គឺ​ជា​ប្រភេទ​មហារីក​លើ​កោសិកា​ឈាម​ស ដែល​មាន​ការ​លូត​លាស់​យឺត ដែល​ពេល​ខ្លះ​ត្រូវ​ចំណាយ​ពេល​រាប់​ឆ្នាំ​ដើម្បី​វិវត្ត។ ជំងឺ​នេះ​ច្រើន​កើត​លើ​មនុស្ស​ចាស់​អាយុ​ច្រើន​ជាង ៦០ឆ្នាំ។ អ្នក​ដែល​មាន​ជំងឺ​នេះ អាច​រស់​នៅ​ជាមួយ​ជំងឺ​រហូត​ដល់​វ័យ​កាន់​តែ​​ចាស់​ប្រសិន​បើ​អាច​គ្រប់​គ្រង​ស្ថានភាព​ជំងឺ ជាជាង​ព្យាបាល​វា​ឲ្យ​ជា​ដាច់។ នៅ​ចក្រភព​អង់គ្លេស មាន​មនុស្ស​ប្រហែល ៧៥០​នាក់​ និង​នៅ​សហរដ្ឋ​អាមេរិក ប្រហែល ៩០០០នាក់ ​រៀង​រាល់​ឆ្នាំ​ដែល​ធ្វើ​រោគ​វិនិច្ឆ័យ​ឃើញ​ថា​មាន​ជំងឺ​មហារីកគ្រាប់ឈាម​នេះ។ បច្ចុប្បន្ន​នេះ អ្នក​ជំងឺ​នៅ​អង់គ្លេស​ប្រហែល ៦០០០នាក់​កំពុង​រស់​នៅ​ជាមួយ​នឹង​ជំងឺ​មហារីកគ្រាប់​ឈាម។ ការ​ស្រាវ​ជ្រាវ​នេះ​ធ្វើទៅ​លើ​ប្រភេទ​​ថ្នាំ​ថ្មី​ដែល​មាន​ឈ្មោះ​ថា  Asciminib ដែល​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា នេះ​គឺ​ជា​របក​គំហើញ​ថ្មី​មួយ​ដើម្បី​ផ្ដល់​ឲ្យ​ជម្រើស​ព្យាបាល​ថ្មី​ៗដល់​អ្នក​ជំងឺ​ដែល​ពិបាក​ក្នុង​ការ​ប្រើ​ថ្នាំ​ផ្សេង​ទៀត និងផ្ដល់​ផល​រំខាន​តិច​ជាង ហើយ​នឹង​មិន​ប៉ះពាល់​ដល់​កោសិកា​ដែល​មាន​សុខភាព​ល្អ​ឡើយ។ បច្ចុប្បន្ន​ថ្នាំ​ព្យាបាល​ជំងឺ​មហារីកគ្រាប់​ឈាម គឺ​ជា​ប្រភេទ​ថ្នាំ​គ្រាប់ ដោយ​ថ្នាំនេះមានសកម្មភាព​ព្យាបាល​តាមរយៈ​ការ​​រាំង​ខ្ទប់​ប្រូតេអ៊ីន ដែល​ធ្វើ​ឲ្យ​កោសិកា​មហារីក​បំបែក​ខ្លួនបាន។ ការ​បន្តរាំងខ្ទប់ប្រូតេអ៊ីនក្នុង​រយៈពេល​កាន់តែយូរ ថ្នាំនេះអាចនឹងគ្រប់​គ្រង​ជំងឺ​មហារីក​បាន និង​បញ្ឈប់​កុំ​ឲ្យ​វា​រាល​ដាល។ ប៉ុន្តែ​ការ​រាំង​ខ្ទប់​ប្រូតេអ៊ីន នឹង​ធ្វើ​ឲ្យ​ខូច​មុខងារ​ធម្មតា​របស់​កោសិកា ដែល​នាំ​ឲ្យ​ខូច​ឬ​កម្ទេច​កោសិកា​ដែល​សំខាន់​សម្រាប់​បំពេញ​មុខងារ​ធម្មតា​ក្នុង​រាង​កាយ។​ កាល​ទស្សវត្ស​ទី៩០ គ្រូពេទ្យ​ជា​ច្រើន​លើ​ពិភព​លោក​រីក​រាយ​ដោយ​សារ​ការ​បង្កើត​ថ្នាំ​ព្យាបាល​ដំបូង​ក្នុង​ក្រុម​ថ្នាំ Tyrosine Kinase inhibitors (TKI) ដែល​គេ​ហៅ​ថា​ថ្នាំ​ imatinib។ ប៉ុន្តែ​ថ្នាំ Imatinib និង​ថ្នាំ​ជំនាន់​ក្រោយៗ​របស់ ក្រុម​ថ្នាំ TKIs ( Tyrosine kinase inhibitors) អាច​បង្ក​ឲ្យ​មាន​ផល​រំខាន​គ្រោះ​ថ្នាក់​ជា​ច្រើន។ ជាង​៩៥ ភាគ​រយ នៃ​អ្នក​ជំងឺ​ដែល​ប្រើ​ថ្នាំ​ទាំង​នេះ អាច​នឹង​រក​គ្រោះ​ដោយ​ផល​រំខាន​របស់​ថ្នាំ […]


ព័ត៌មាន

សៀងហៃ សម្ពោធរោងចក្រផលិតកោសិកាកម្ចាត់មហារីក ដំណើរការឆ្នាំ២០២០

ទី​ក្រុង​សៀង​ហៃ ភាគ​កើត​ប្រទេស​ចិន កាល​ពី​ពេល​​ថ្មី​ៗ​នេះ បាន​សម្ពោធ​​​​មន្ទីរ​ពិសោធ​ និង​ជា​រោង​ចក្រ​ផលិត​​កោសិកា​ប្រព័ន្ធ​ស៊ាំ​​មនុស្ស ដើម្បី​​ផ្តល់​​ជា​ការ​ព្យាបាល​​ដល់​អ្នក​ជំងឺ​មហារីក។ តាម​ប្រភព​ព័ត៌មាន​ស៊ីន​ហួរ​​ប្រទេស​ចិន អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់ គឺ​​រោង​ចក្រ​​នេះ នឹង​មាន​សមត្ថភាព​ផលិត​កោសិកា​​ប្រឆាំង​មហារីក លើ​ប្រភេទ​ជំងឺ​មហារីក​​ធំ​​ៗ ដូច​ជា ប្រភេទ​​កោសិកា​មហារីក​ឈាម​ស B-Cell និង​កោសិកា​សាច់​មហារីក​ផ្សេង​ៗ​ទៀត។ នីតិ​វិធី​ប្រើ​ប្រាស់​កោសិកា​​​បាន​ផលិត​រួច ទៅ​ព្យាបាល​​មហារីក​នោះ​ហៅ​ថា បច្ចេក​ទេស CAR-T therapy ដែល​តម្រូវ​ឱ្យ​យក​​កោសិកា​​ប្រព័ន្ធ​ស៊ាំ​របស់​អ្នក​ជំងឺ​​ទៅ​​ផ្សាំ​ក្នុង​ឡាបូ​ពិសោធ​ ដោយ​ចង​​ភ្ជាប់​ជា​មួយ​ប្រូតេអ៊ីន​ (Chimeric Antigen) ដែល​មាន​សមត្ថភាព​ប្រឆាំង​មហារីក រួច​ចាក់​បញ្ចូល​​ក្នុង​ឈាម​របស់​អ្នក​ជំងឺ​វិញ។ ទោះ​ជា​​វីធី​ខាង​លើ​មាន​ប្រសិទ្ធភាព​ តែ​តម្លៃ​ព្យាបាល​​​របស់​វា​ គឺ​ខ្ទង់​ជាង​បី​សែន​ដុល្លារ​អាមេរិក ដែល​តម្រូវ​ឱ្យ​អ្នក​ជំងឺ​មហារីក​​​​​មាន​លទ្ធភាព​ចំណាយ​ច្រើន​។ ប៉ុន្តែ​ការ​បង្កើត​រោង​ចក្រ នៅ​សៀង​ហៃ​នោះ ត្រូវ​គេ​រំពឹង​ថា នឹង​ជួយ​បន្ថយ​តម្លៃ​ការ​ព្យាបាល​តាម​នីតិវិធី​ខាង​លើ។ ក្រៅ​ពី​ការ​ព្យាបាល​មហារីក​ដោយ​ប្រើ​ថ្នាំ កាំ​រស្មី​វិទ្យុសកម្ម ការ​វះ​កាត់ បច្ចេក​ទេស CAR-T therapy ជា​វិធី​មួយ​ដែល​កំពុង​ទទួល​ការ​ចាប់​អារម្មណ៍ដោយ​សារ​ប្រសិទ្ធភាព​របស់​វា​ ទោះ​ជា​តម្លៃ​ថ្លៃ​ក៏​ដោយ​។ អត្ថបទពាក់ព័ន្ធ៖ ព្យាបាលមហារីក ប្រើថ្នាំពេទ្យផង ថ្នាំបុរាណផង បង្កគ្រោះថ្នាក់ខ្លាំង កូនក្មេងអាចកើតជំងឺមហារីកទេ? ដោយ​ឡែក​ រោង​ចក្រ​ពិសោធន៍ និង​ផលិត​​កោសិកា​ប្រឆាំង​មហារីក​ដែល​នឹង​ដំណើរ​ការ​នៅ​ឆ្នាំ​២០២០​​ខាង​លើ មាន​ឈ្មោះ​ថា Fosun Kite Biotechnology ស្ថិត​នៅ​​​ឧទ្យាន​ Hi-Tech Park នៃ​ក្រុង​សៀង​ហៃ​ប្រទេស​ចិន៕​​​ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ […]


ព័ត៌មាន

ម៉ាឡេស៊ីផ្តល់កញ្ចប់សេវាថែទាំសុខភាពដល់ពលរដ្ឋកម្ពុជា ដូចពលរដ្ឋខ្លួន

ប្រទេស​ម៉ាឡេស៊ី ផ្តល់កញ្ចប់​​សេវា​ថែទាំ​សុខភាព​ដល់​ពលរដ្ឋ​កម្ពុជា​​ ក្នុង​តម្លៃ​សមរម្យ ដូច​គ្នា​នឹង​តម្លៃ​សេវាសុខភាព​​ពលរដ្ឋ​ខ្លួន បើ​ជា​អតិថិជន​ធនាគារកាណាឌីយ៉ា។ នេះ​បើ​តាម​ថ្លែង​របស់​លោកស្រី Nik Yazmin Nik Azman ប្រធាន​ពាណិជ្ជកម្ម នៃ​ក្រុម​ប្រឹក្សា​ទេសចរណ៍​សុខាភិបាល​ប្រទេស​​ម៉ាឡេស៊ី ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់ (MoU) រវាង​ក្រុម​ប្រឹក្សា​ទេសចរណ៍​សុខាភិបាល​ប្រទេស​ម៉ាឡេស៊ី (MHTC) ជាមួយ​នឹង​ធនាគារ​កាណាឌីយ៉ា ព្រឹកមិញ​នេះ។ "យើង​មាន​បំណង​អញ្ជើញ​អ្នក​ធ្វើ​ដំណើរទាំងអស់ ​ស្វែង​រក​​សេវាកម្ម​​ថែទាំ​​សុខភាព​​តាំងពី​ដើម​ដល់​ច​ប់ ប្រកប​ដោយ​ភាព​រលូន ព្រម​ទាំង​អាច​ទស្សនា​កម្សាន្ត​នៅ​លើ​ទឹកដី​ធម្មជាតិ​ដ៏​បវរនៃ​ប្រទេស​ម៉ាឡេស៊ី"។ លោកស្រី Nik Yazmin Nik Azman បន្ថែម។ ក្រៅ​ពី​ផ្តល់​ជូន​នូវ​តម្លៃ​សេវា​សុខភាពប្រកប​ដោយ​គុណភាព ក្នុងតម្លៃ​​សមរម្យ​ដូច​ពលរដ្ឋ​របស់​ខ្លួន ក៏​នៅ​មាន​លក្ខខណ្ឌ​ពិសេស​ផ្សេង​ទៀត ដូច​ជា ការ​ផ្តល់​ជូន​នូវ​សេវាកម្ម​ថែទាំ​សុខភាព​ដ៏​សម្បូរ​បែប​តាម​រយៈ​ជំនាញ​វេជ្ជសាស្ត្រ​ដ៏​ល្បីល្បាញ​លំដាប់​អន្តរជាតិ បរិក្ខា​ពេទ្យ​ទំនើប និង​មាន​ភាព​ងាយ​ស្រួល។ លោកស្រី Nik Yazmin Nik Azman ប្រធាន​ពាណិជ្ជកម្ម នៃ​ក្រុម​ប្រឹក្សា​ទេសចរណ៍​ សុខាភិបាល​ប្រទេស​​ម៉ាឡេស៊ីលោក Raymond Sia Say Guan អគ្គនាយក ​ធនាគារ​កាណាឌីណា ក៏​បាន​ថ្លែង​ក្នុង​ពិធី​នោះ​ថា មិន​ត្រឹម​តែ​ផ្តោត​លើ​ជំហរ​ហិរញ្ញវត្ថុ​រឹងមាំ​របស់​អតិថិន​នោះ​ទេ តែ​ធនាគារ​កាណាឌីយ៉ា​ថែម​ទាំង​រួម​ចំណែក​ក្នុង​ការ​លើក​កម្ពស់​ការ​រស់នៅ​របស់​ពលរដ្ឋ​កម្ពុជា​ប្រកប​ដោយ​សុខុមាលភាព។ លោក​ថា សុខភាព​សំខាន់​ជាង​អ្វី​ទាំង​អស់ មាន​សុខភាព​ទើប​មាន​ទ្រព្យ​សម្បត្តិ។ លោក Raymond Sia Say Guan […]


ព័ត៌មាន

លាបពណ៌សក់ និងអ៊ុតសក់ត្រង់ច្រើន អាចប្រឈមជំងឺមហារីកសុដន់

ឧស្សាហ៍​ប្រើ​​ថ្នាំ​លាប​ពណ៌​សក់​ ឬ​​ថ្នាំអ៊ុតសក់​ត្រង់​​​ជា​ញឹក​ញាប់ អាច​បង្ក​ឱ្យ​មាន​ជំងឺ​មហារីក​សុដន់​ក្នុង​រយៈ​ពេល​ណា​មួយ។ នេះ​បើ​តាម​​លទ្ធផល​ស្រាវជ្រាវ​វិទ្យាសាស្រ្ត​។ ក្រុម​អ្នក​វិទ្យាសាស្រ្ត​នៃ​វិទ្យាស្ថាន​សុខភាព​ជាតិ​ សហរដ្ឋអាមេរិក​ បាន​សិក្សា​តាម​ដាន​​ទៅ​លើ ស្រ្តី​ប្រមាណ​​ជិត​៥​ម៉ឺន​នាក់​ ដោយ​​ចំណាយ​រយៈ​ពេល​​ជាង​៨​ឆ្នាំ​។ ហើយ​ការ​​សិក្សា​ បាន​បង្ហាញ​ថា ស្ត្រី​ដែលប្រើ​ថ្នាំ​លាប​ពណ៌​សក់ញឹកញាប់ មាន​ហានិភ័យ​​​ ៩% វិវត្តទៅ​ជា​ជំងឺ​មហារីក​សុដន់​​​ ប្រើ​ប្រៀប​ទៅ​នឹងស្រីៗ​ពុំ​ប្រើ​។ ចំណែក​ស្ត្រី​ដែល​​ប្រើ​សមាស​ធាតុ​គីមី​​ជា​​ថ្នាំ​អ៊ុតសក់ត្រង់ក្នុង​កម្រិត​ច្រើន ជា​មធ្យម​​​ពី​៥​-៨​​សប្តាហ៍/​ម្តង ​រក​ឃើញ​ថា មាន​ហានិភ័យ​ ៣០​% វិវត្តទៅ​រក​ជំងឺ​ខាង​លើ​នេះ។ ​​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ពន្យល់​​ថា សមាស​ធាតុ​គីមី​ក្នុង​ផលិតផលសម្អាង ឬ​​​​លាប-អ៊ុត​សក់ មាន​ច្រើន​ជាង ​៥.០០០​​ សមាសធាតុ​។ វា​​អាច​ជ្រាប​ទៅ​ក្នុង​ស្បែក​ក្បាល ពិសេស​ក្លិន​របស់​វា អាច​ជ្រាប​ចូល​ក្នុង​រាង​កាយ​​តាម​ដង្ហើម​បាន​ផង​ដែរ នៅ​ពេល​ដែល​ប្រើវា។ អត្ថបទពាក់ព័ន្ធ៖ ស្ដាប់ជាង និងស្រីៗអ៊ុតសក់ត្រង់ពេលពពោះ ទើបដឹងថាប៉ះពាល់កម្រិតណា ពេលពពោះ ម៉ាក់ៗគួរលាប ឬអ៊ុតសក់អត់? ដោយ​សារ​មើល​ឃើញ​ពី​ផល​អវិជ្ជមាន​នេះ ក្រុម​អ្នក​ស្រាវជ្រាវ​​ដែល​បាន​ចុះ​ផ្សាយ​​លើ​ព្រឹត្តបត្រ​សុខភាព​​ International Journal of Cancer របស់​សហរដ្ឋអាមេរិក បាន​​​ណែ​នាំ​​ឱ្យ​​បន្ថយ​​​ការ​ប្រើ​ប្រាស់​ជា​ញឹក​ញាប់ ឬ​ចៀស​ឆ្ងាយ​ពី​សមាស​ធាតុលាបសក់​​ទាំង​នោះ ករណី​ពុំ​ចាំ​បាច់​៕ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

ធ្លាប់តែដឹងថាឆ្លងតាមមូសខ្លាខាំ តែឡូវរកឃើញករណី​ជំងឺ​គ្រុនឈាម​ដំបូង ឆ្លង​តាម​ការ​រួមភេទ

ជំងឺ​គ្រុន​ឈាម​ ​ជា​ជំងឺ​កាច​សាហាវ​មួយ​ដែល​ជា​ធម្មតា​ចម្លង​មក​មនុស្ស​តាម​រយៈ​មូស​ខ្លា​ញី​ខាំប៉ុណ្ណោះ ប៉ុន្តែ​​​ថ្មីៗ​នេះនៅ​អេស្ប៉ាញ​បាន​បង្ហាញ​ពី​ករណី​ដំបូង​មួយ​នៅ​លើ​ពិភពលោក ដែល​ជំងឺ​នេះ​ចម្លង​មក​មនុស្ស​តាម​រយៈ​ការ​រួម​ភេទ។ ករណី​ដំបូង​នេះ​កើត​ឡើង​លើ​បុរស​ម្នាក់ អាយុ​៤១​ឆ្នាំ​ រស់​នៅ​ទី​ក្រុង​ម៉ាឌ្រីត ប្រទេស​អេស្ប៉ាញ បាន​ឆ្លង​ជំងឺ​នេះ​តាម​រយៈ​ការ​រួម​ភេទ​ជា​មួយ​មិត្ត​ប្រុស​របស់ខ្លួន (ករណី​ប្រុស និង ប្រុស)  ដែល​បាន​ឆ្លង​ជំងឺ នៅ​ពេល​ធ្វើ​ដំណើរ​កំសាន្ត​មួយ​នៅ​ប្រទេស គុយ​បា។ យោង​តាម​លោក​ស្រី ស៊ូហ្សាណា ជីមីណេស (Susana Jimenez) ដែល​ជា​មន្ត្រី​សុខាភិបាល​ក្នុង​ការិយាល័យ​សុខភាព​សារធារណៈ​ប្រចាំ​ក្រុង​មាឌ្រីត បាន​បញ្ជាក់​ថា ករណី​នេះ​គ្រូពេទ្យ​បាន​បញ្ជាក់​ច្បាស់​នៅ​ក្នុង​ខែ​កញ្ញា ហើយ​វា​ជា​ករណី​ដែល​ធ្វើ​ឲ្យ​គ្រូពេទ្យ​មាន​ចម្ងល់​ជា​ ខ្លាំង ដោយ​សារ​តែ​អ្នក​ជំងឺ​វ័យ​ ៤១​ឆ្នាំ​នេះ​មិន​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​តំបន់​គ្រុន​ឈាម​សោះ​ឡើយ។ លោក​ស្រី​បាន​បន្ត​ទៀត​ថា គ្រូពេទ្យ​បាន​ពេល​ពិនិត្យ​មើល​ទឹក​កាម​របស់​ពួក​គេ​ទាំង​ពីរ​រួច​ ជា​លទ្ធផល​បាន​បង្ហាញ​ថា វីរុស​ដែល​បង្ក​ជំងឺ​ទៅ​លើ​ពួក​គេ គឺ​ដូច​គ្នា​នឹង​វីរុស​គ្រុន​ឈាម​ដែល​បង្ក​ជំងឺ​នៅ​​​គុយបា​ដែរ។ អត្ថបទ​ពាក​ព័ន្ធ៖ គុយបា អភិវឌ្ឍបច្ចេកទេសថ្មីប្រឆាំងគ្រុនឈាម ដោយប្រើ​បាក់តេរី គ្រុនឈាម នៅហ្វីលីពីន សម្លាប់មនុស្សកើនដល់ទៅជាង ៧០០នាក់ គួរ​បញ្ជាក់​ដែរ​ថា ជំងឺ​គ្រុន​ឈាម​ជា​ជំងឺ​កាច​សាហាវ​ដែល​អាច​នាំ​ឲ្យ​គ្រោះ​ថ្នាក់​ដល់​ជីវិត​បាន ជា​ពិសេស​ចំពោះ​កុមារ។ ដោយ​សារ​តែ​មាន​ការ​ពិបាក​ក្នុង​ការ​ស្វែង​រក​ជម្រើស​ព្យាបាល ដូច​នេះ​ហើយ​ទើប​ការ​ការពារ​គឺ​ជា​រឿង​សំខាន់​បំផុត​ដែល​អាច​គ្រប់​គ្រង​ជំងឺ​នេះ​បាន។ នា​ពេល​ថ្មីៗ​នេះ មាន​ការ​បង្កើត​វ៉ាក់សាំង​ដំបូង​ដើម្បី​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ឈាម ប៉ុន្តែ​វ៉ាក់​សាំង​នេះ​អាច​មាន​ប្រសិទ្ធិភាព​ចំពោះ​តែ​អ្នក​ដែល​បាន​កើត​ជំងឺ​នេះ​ពី​មុន​មក​តែ​ប៉ុណ្ណោះ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

ពុំធ្លាប់មាន! ក្រលៀនទំងន់ជាង ៧គីឡូក្រាម ត្រូវគ្រូពេទ្យឥណ្ឌាវះចេញដើម្បីសង្រ្គោះជីវិត

ក្រុម​គ្រូពេទ្យ​ឥណ្ឌា​​បាន​វះ​កាត់​យក​ចេញ​ក្រលៀន​ទំងន់​​​៧,៤​គីឡូក្រាម​ ប្រហែល​នឹង​ទំងន់​ទារក​ពីរ​​​ចេញ​ពី​អ្នក​ជំងឺ​ម្នាក់ នៅ​ប្រទេស​ឥណ្ឌា​​។ តាម​សារព័ត៌មាន BBC អ្នក​ជំងឺ​ខាង​លើ​​បាន​កើត​ករណី​​ជំងឺ​ក្រលៀន​​ម្យ៉ាង​ ឈ្មោះ​ថា Autosomal Dominant Polycystic ដែល​បង្ក​ឱ្យ​សាច់​ក្រលៀន​ដុះ​​លុប​ពេញ​សេរីរាង្គ​ផ្សេង​ទៀត ហើយ​​ករណី​​​​​ខាង​លើ​ ជា​​ករណី​​​វះ​កាត់​ក្រលៀន​ធំ​ជាង​គេ​បង្អស់​​ ដែល​ជា​ធម្មតា​​ក្រលៀន មាន​ទំងន់​ពី​ ១២០​-១៥០​​​ក្រាម។ បើ​តាម​ លោក​វេជ្ជបណ្ឌិត Sachin Kathuria នៃ​មន្ទីរពេទ្យ​ Sir Ganga Ram ក្រុង​ញ៉ូវដេលី ដែល​ចូល​រួម​ក្នុង​ដំណើរ​ការ​វះ​កាត់​​​ បាន​​លើក​ឡើង ជា​ធម្មតា គេ​មិន​​អាច​យក​ក្រលៀន​ចេញ​បាន​ទេ លុះ​ណា​តែ​​ក្រលៀន​នោះ​ស្ទើរ​តែ​លែង​ដំណើរ​ការ ឬ​​ខូច​ដោយ​សារ​មាន​ហូរ​ឈាម​​​នៅ​​ផ្នែក​ខាង​ក្នុង​​ ហើយ​ករណី​ខាង​លើ​នេះ ជា​ករណី​​ក្រលៀន​អ្នក​ជំងឺ​​ខូច​​បង្ក​​ដោយ​​មេរោគ ជា​ហេតុ​តម្រូវ​ឱ្យ​​មាន​ការ​វះ​កាត់។ អត្ថបទ​ពាក​ព័ន្ធ៖ មានតម្រងនោមតែម្ខាង អាចមានសុខភាពល្អដូចមនុស្សធម្មតាអត់? ឧស្សាហ៍ស្ពឹកដៃ ស្ពឹកជើង គួរប្រយ័ត្នផង ព្រោះអាចដោយសារបញ្ហាសុខភាពទាំងនេះ តាម​​​​របាយការណ៍​ពី​វិទ្យាស្ថាន​សុខភាព​ជាតិ​អង់គ្លេស ករណី​ជំងឺ​ក្រលៀន​​​Autosomal Dominant Polycystic ជា​ជំងឺ​តំណ​ពូជ​ ភាគ​ច្រើន​បង្ក​ជា​បញ្ហា​​កាន់​តែ​យ៉ាប់​យ៉ើន​នៅ​ពេល​អ្នក​ជំងឺ​មាន​វ័យ​ ៣០​ទៅ​៦០​ឆ្នាំ។ ​ហើយ​ករណី​ខាង​លើ​នេះ ជា​ករណី​ដែល​អ្នក​ជំងឺ​មាន​​ក្រលៀន​ធំ​ជាង​គេ​ ដែល​​អាច​នឹង​ត្រូវ​ចូល​ទៅ​ក្នុង​កំណត់​ត្រា​ពិភព​លោក​ទៀត​​ផង៕ ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត ​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ […]


ព័ត៌មាន

ស្លាប់ម្នាក់ទៀតហើយ ក្រោយឆ្កែលិឍ ហើយឆ្លងរោគ ខូចសរីរាង្គច្រើន ពេទ្យជួយមិនបាន

អ្នកដែល​ស្រលាញ់​សត្វចិញ្ចឹម ជាពិសេស​សត្វឆ្កែ និង​ឆ្មា គួរ​ប្រយ័ត្ន​បន្ដិច ព្រោះ​មាន​មេរោគ​កម្រ​ម្យ៉ាង ឆ្លងពី​សត្វទាំងនេះ  ដែលអាច​​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ឬឈាន​​ដល់​ស្លាប់ ដូចករណី​នេះអ៊ីចឹង។ ចេញផ្សាយ​លើ​កាសែត​អាមេរិក CNN កាលពី​ម្សិលមិញ បុរស​អាយុ ៦៣​ឆ្នាំ​ម្នាក់ រស់នៅ​​​អាល្លឺម៉ង់ បាន​បាត់បង់​ជីវិត ក្រោយ​ឆ្លងមេរោគ​កម្រ​ម្យ៉ាង ក្រោយ​សត្វ​ជាទីស្រលាញ់(​ឆ្កែ) លិឍ។ មេរោគ​ដែល​ចេញពី​សត្វឆ្កែ​នេះ ហៅថា Capnocytophaga Canimorsus ជា​ប្រភេទ​បាក់តេរី​ម្យ៉ាង ដែល​ត្រូវ​រកឃើញ​ក្នុង​មាត់​សត្វឆ្កែ និង​ឆ្មា ហើយ​វាឆ្លង​ទៅ​មនុស្ស​ក្នុង​ករណី​កម្រ។ ក្រុម​វេជ្ជបណ្ឌិត នៃ​មន្ទីរពេទ្យ Red Cross របស់​អាល្លឺម៉ង់ បញ្ជាក់​ថា ជនរងគ្រោះ​នេះ មិនបានរងរបួស ឬ​លេចចេញអាការៈ​គួរ​ឲ្យ​សង្ស័យ​ធ្ងន់ធ្ងរ​ណាមួយ​ឡើយ​ នៅ​សប្ដាហ៍​មុន ក្រោយ​សុនខលិឍ។ ដំបូង បុរស​នេះ មាន​រោគសញ្ញា​ដូច​ជំងឺផ្ដាសាយ បន្ទាប់មក​វិវត្ដ​ជា​ជំងឺ​ឆ្លងមេរោគ​ក្នុង​ឈាម​ធ្ងន់ធ្ងរ (Sepsis) និង​ថប់ដង្ហើម (Purpura Fulminans) ដែល​ជាបញ្ហា​ស្រួចស្រាវ​មួយ បណ្ដាល​មកពី​ការ​កកឈាម ជាំ និង​ស្បែក​ប្រែពណ៌ និង​វិវត្តន៍​ទៅ​ជា​ធ្ងន់តែម្ដង។ ស្ថានភាព​គួរ​ឲ្យ​បារម្ភនេះ ក៏​បាន​ទុកឱកាស ឲ្យ​ក្រុមគ្រូពេទ្យ សង្គ្រោះ​បន្ទាន់​ក៏ដោយ ក៏ស្ថានភាព​របស់​ជនរងគ្រោះចំណាស់​នេះ កាន់តែ​ធ្ងន់ធ្ងរ​ទៅ និង​​​បាត់បង់​ជីវិត​​ដោយសារ​ខូចសរីរាង្គ​ជាច្រើន។ នេះបើតាម​ក្រុម​វេជ្ជបណ្ឌិត។ អត្ថបទពាក់ព័ន្ធ៖ វិធី​សង្គ្រោះ​បឋម […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ