ព័ត៌មាន

ព័ត៌មាន - គ្រប់គ្នា​អាច​ដឹង​ពី​ដំណឹង​ថ្មីៗ​ ការ​ស្រាវជ្រាវ ​របកគំហើញ​ថ្មី ​គន្លឹះស្ដីពី​សុខភាពដ៏​​គួរ​ឲ្យ​ទុកចិត្ត​បំផុត

ចំណេះដឹងទូទៅ

ព័ត៌មាន

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ទិវាមាតាពិភពលោក គឺជាថ្ងៃពិសេស ដែលត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ និងការដឹងគុណចំពោះគាត់។ ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ការបង្ហាញនូវការដឹងគុណចំពោះម្តាយ ទាំងនៅថ្ងៃធម្មតា នឹងថ្ងៃពិសេស អាចជួយឲ្យគាត់កាត់បន្ថយភាពតានតឹងមួយផ្នែកធំ និងបង្កើតឲ្យមានអារម្មណ៍ស្ងប់ ដែលជួយដល់សុខុមាលភាពជាទូទៅរបស់គាត់។ ហេតុនេះ ដើម្បីជួយពង្រឹងសុខភាពរបស់ម្តាយអ្នកនាំឱកាសទិវាមាតាពិភពលោកខាងមុខ តាមរយៈការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ លោកអ្នកអាចសាកល្បងវិធីដូចខាងក្រោមនេះ៖ ១. សរសេរសំបុត្រដែលបង្ហាញពីការដឹងគុណ វិធីមួយក្នុងចំណោមវិធីដ៏មានអត្ថន័យបំផុតដែលអ្នកអាចធ្វើបានសម្រាប់អ្នកម្តាយរបស់អ្នក គឺការសរសេរសំបុត្របញ្ជាក់ពីទឹកចិត្តរបស់អ្នកទៅកាន់គាត់។ ការចំណាយពេលសរសេរពីរឿងរ៉ាវដែលអ្នកម្តាយរបស់អ្នកបានធ្វើចំពោះអ្នក និងឥទ្ធិពលរបស់គាត់លើជីវិតរបស់អ្នក គឺជាការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ ហើយការធ្វើបែបនេះ នឹងបង្កើតឲ្យមានចំណងទំនាក់ទំនងរបស់អ្នកកាន់តែស្អិតល្មួត និងធ្វើឲ្យម្តាយរបស់អ្នកកាត់បន្ថយភាពតានតឹង និងមានអារម្មណ៍ធូរស្រាល ដែលជះឥទ្ធិពលដល់សុខុមាលភាពទាំងមូល។ ២. ចម្អិនអាហារដែលម្តាយរបស់អ្នកចូលចិត្ត ពិតណាស់ម្តាយរបស់យើង បានចម្អិនម្ហូបរាប់ពាន់លើករួចមកហើយសម្រាប់យើង ហេតុនេះ ការចម្អិនម្ហូបដែលគាត់ចូលចិត្ត ឬម្ហូបថ្មីប្លែកដែលគាត់មិនធ្លាប់ភ្លក្ស នឹងធ្វើឲ្យគាត់មានអារម្មណ៍ល្អ ដែលនាំឲ្យគាត់មានសុខភាពផ្លូវអារម្មណ៍ល្អដូចគ្នា។ ការធ្វើបែបនេះ ក៏ជួយឲ្យអ្នកមានអារម្មណ៍ល្អផងដែរ ក៏ដូចជាបង្ហាញពីការដឹងគុណរបស់អ្នកចំពោះម្តាយរបស់អ្នក។ [embed-health-tool-baby-poop-tool] ៣. នាំម្តាយរបស់អ្នកទៅលំហែរនៅខាងក្រៅផ្ទះ ការនាំម្តាយរបស់អ្នកទៅដើរលេងនៅខាងក្រៅ ដូចជា ញ៉ាំអាហារ មើលកុន ឬដើរកម្សាន្តតាមរមណីយដ្ឋាននានា គឺជាការបង្ហាញពីការដឹងគុណរបស់អ្នក និងបង្កើតឲ្យមានការចងចាំថ្មីៗ និងល្អៗ ហើយការធ្វើបែបនេះក៏ជាការបង្ហាញពីការលើកទឹកចិត្តដ៏ធំដល់សុខភាពផ្លូវចិត្តរបស់ម្តាយអ្នកផងដែរ។ ៤. ឲ្យកាដូដែលមានអត្ថន័យ កាដូមិនចាំបាច់មានតម្លៃថ្លៃឡើយ ប៉ុន្តែ អ្នកអាចគិតលើកាដូដែលផ្តល់ការកម្សាន្ត និងការចាប់អារម្មណ៍ចំពោះម្តាយរបស់អ្នក ដូចជា សៀវភៅដែលគាត់ចង់អាន ដំណាំសម្រាប់ដាំក្នុងសួនច្បាររបស់គាត់ គ្រឿងអលង្ការ ឬឧបករណ៍ហាត់ប្រាណ ជាដើម។ […]

ស្វែងរក ព័ត៌មាន

ព័ត៌មាន

វេជ្ជបណ្ឌិតម្នាក់អាយុ៩៨ឆ្នាំហើយ តែនៅព្យាបាលអ្នកជំងឺ

បច្ចុប្បន្នមាន​មនុស្ស​កាន់តែ​តិចតួច អាច​រស់នៅ​រហូត​ដល់​អាយុ ជិត ១០០​ឆ្នាំ ហើយ​ពួកគាត់ ភាគច្រើនប្រឈម​នឹង​បញ្ហា​សុខភាព​រាងកាយ​ទ្រុឌទ្រោម ព្រម​ទាំង​ការ​ចងចាំ​ចុះខ្សោយ​ទៀត។ ប៉ុន្ដែ​វេជ្ជបណ្ឌិត​បារាំង​ម្នាក់ ឈាន​ដល់​អាយុ ៩៨​ឆ្នាំ​ហើយ តែ​គាត់​នៅតែ​ព្យាបាល​អ្នកជំងឺ​ដូចធម្មតា​ទៀត។ លោក​វេជ្ជបណ្ឌិត Christian Chenay កើតនៅ​ទីក្រុង Angers ភាគលិច​នៃប្រទេស​បារាំង ដោយ​ដំបូងឡើយ លោកជា​ជាងផ្សារដែក​ម្នាក់ មុន​ក្លាយជា​វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​វិទ្យុសកម្ម ហើយ​បន្ទាប់មក​ទៀត លោក​បាន​ប្ដូរទៅ​ផ្នែក​ជំងឺទូទៅ​វិញ។ បច្ចុប្បន្ន លោក​វេជ្ជបណ្ឌិត​បន្ដ​ធ្វើការ និង​វះកាត់ ២​ដង/សប្ដាហ៍ លើ​អ្នកជំងឺ នៅ​ជាយ​ក្រុង​ប៉ារីស។ លោក​វេជ្ជបណ្ឌិត Christian Chenay បញ្ជាក់​ថា “ប្រសិនបើ​អ្នក​មាន​អាយុ​លើស ៦០​ឆ្នាំ ពួកគេ​នឹង​ដាក់​អ្នក​ជាមួយ​មនុស្ស​ចាស់… អ្នកនឹង​ក្លាយជា​មនុស្ស​ល្ងីល្ងើ​យ៉ាងពិត​ប្រាកដ។ ខ្ញុំសុខចិត្តជ្រើសរើស​ធ្វើការ​ជា​វេជ្ជបណ្ឌិតវិញ“។ អត្ថបទពាក់ព័ន្ធ៖ អ្នកមានគំនិតសុទិដ្ឋិនិយម គេងលក់ស្រួល ហើយអាយុវែង នៅបារាំង អាយុ​ជាមធ្យម​សម្រាប់​វេជ្ជបណ្ឌិត ចូលនិវត្តន៍ គឺ ៦៧​ឆ្នាំ ហើយ​សម្បីតែ​កូនប្រុស​របស់​វេជ្ជបណ្ឌិត Christian Chenay ក៏បាន​ឈប់​ធ្វើការ​ក្នុង​វិស័យ​សុខាភិបាល​ផងដែរ។ ប៉ុន្ដែ​លោក​វេជ្ជបណ្ឌិត Christian Chenay មិន​ទាន់ឈប់​នោះទេ។ លោក​ថា “ប្រសិនបើ​អ្នក​អង្គុយ និង​មើល​ទូរទស្សន៍ រាល់​ថ្ងៃ អ្នក​បាត់បង់​ភាព​ល្អ​យ៉ាង​លឿន ខួរក្បាល​របស់​អ្នក​មិន​អាច​រក្សា​ការ​ចងចាំ​បាន​យូរ​ទេ”។


ព័ត៌មាន

ថ្នាំពន្យារកំណើតដំបូងសម្រាប់ប្រុសៗ លេចចេញជារូបរាងហើយ

ឥណ្ឌា ក្រៅ​ពី​នាំមុខពិភពលោក​ផ្នែក​បច្ចេកវិទ្យា ​បាន​ប្រកាស​ថា​ខ្លួន​​តេស្ដ​ថ្នាំ​ចាក់​រាំងខ្ទប់លទ្ធភាព​បង្ក​កំណើត​សម្រាប់​បុរស បានជោគជ័យ ហើយ​អ្វី​ដែល​រង់ចាំ​ចុងក្រោយ​បង្អស់​គឺ ច្បាប់​អនុញ្ញាត ឲ្យប្រើប៉ុណ្ណោះ។  តាម​ប្រភព​ព័ត៌មាន Daily Mail របស់​អង់គ្លេស ប្រភេទ​ថ្នាំ​ចាក់​ពន្យារ​កំណើត​​នេះ ជា​ប្រភេទ​​សមាស​ធាតុ​​ថ្នាំ​Polymer ​អាច​ជ្រាប​ចូល​ទៅ​ក្នុង​ពង​ស្វាស​របស់​មនុស្ស​ប្រុស រួច​​វា​​គ្រប​ដណ្តប់​​​បំពង់​​​តូច​ៗ​ដែល​​​​​​​បញ្ចូន​មេជីវិត​(ទឹក​កាម)​ទៅ​កាន់​ចុង​ប្រដាប់​ភេទ​មនុស្ស​ប្រុស​។ មុនប្រកាស​ថា​មាន​ថ្នាំពន្យារ(កំណើត) សម្រាប់​ប្រុសៗ​នេះ ​ ឥណ្ឌា​​បាន​ធ្វើ​តេស្ត​សាក​ល្បង​​​ នៅ​តាម​គ្លីនិកក្នុង​ស្រុក​​​ប្រមាណ ​៣០០​កន្លែង​​​ ដោយ​ពុំ​ឃើញ​មាន​ផល​ប៉ះ​ពាល់​ អ្វី​នោះ​ទេ។ បើ​តាម​លោក​វេជ្ជបណ្ឌិត RS Sharma ជា​អ្នក​វិទ្យាសាស្រ្ត​​ដឹក​នាំ​ការ​​បង្កើត​ថ្នាំ​ខាង​លើ​នេះ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ឥណ្ឌា Hindustan Times ថា​៖“ថ្នាំ​ប្រភេទ​នេះ​ គឺ​ពេញ​លក្ខណៈ​​គ្រប់​គ្រាន់​សម្រាប់​ប្រើ​​ប្រាស់​ហើយ ហើយ​អ្វី​ដែល​ត្រូវ​រង់​ចាំ​នោះ គឺ​បញ្ញត្តិ​ច្បាប់​​អនុញ្ញាត​ឱ្យ​ប្រើ​ប្រាស់​ថ្នាំ​នេះ​តែ​ប៉ុណ្ណោះ”។ ប្រភេទ​ថ្នាំ​ចាក់​ខាង​លើ ត្រូវ​បាន​រំពឹង​ថា​ នឹង​អាច​ដាក់​ប្រើ​ប្រាស់​បាន​នៅ​ឥណ្ឌា ក្រោយ​ពេល​ច្បាប់​អនុញ្ញាត​ត្រឹម​តែ​ ​៦​-​៧​ខែ​ ទៀត ឬ​ល្បាក់ ពាក់កណ្ដាល​ឆ្នាំ ២០២០។ អត្ថបទ​ពាក់​ព័ន្ធ៖  មូលហេតុអ៊ីចឹងសោះ បានប្រើថ្នាំពន្យារកំណើតហើយ នៅតែអាចមានកូន ប្រើមធ្យោបាយពន្យារកំណើតប្រភេទខ្លះចេះតែធ្វើទុក្ខ គួរប្តូរផ្សេងអត់? គួរ​រំលឹក​ប្រភេទ​ថ្នាំ​ចាក់​ពន្យារ​កំណើត​សម្រាប់​បុរស​ខាង​លើ ត្រូវ​បាន​ស្រាវជ្រាវ​ដោយ​ក្រុម​អ្នក​វិទ្យាសាស្រ្ត​ នៃ​គណៈស្រាវជ្រាវ​វេជ្ជសាស្រ្ត​ឥណ្ឌា​ ហើយ​ការ​ស្រាវ​ជ្រាវ​​ទៅ​លើ​ប្រភេទ​ថ្នាំ​នេះ បាន​ចំណាយ​ពេល​រហូត​ដល់​៣៧​ឆ្នាំ មុន​នឹង​​ផលិត​ចេញ​សម្រាប់​តេស្ត​សាក​ល្បង​បាន៕​ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយគ្រូ​ពេទ្យ​ជំនាញ។ Hello Health […]


ព័ត៌មាន

អ្នកមានសាច់ផ្អែម មូសចូលចិត្តខាំមែនទេ?

នៅ​កន្លែង​តែ​មួយ អ្នក​ខ្លះ​មូស​មិន​ខាំ​សោះ តែ​អ្នក​ខ្លះ​ទៀត​មូស​ខាំ​នោះ​ខាំ មាន​ឆ្ងល់​អត់ មក​ពី​ហេតុ​អី? មក​ពី​អ្នក​នោះ​មាន​សាច់​ស្អាត មាន​ឈាម​ផ្អែម​មែន? ថ្លែង​នៅ​ក្នុង​សន្និសីទ ស្តីអំពី “វិធីសាស្ត្រ​ថ្មីៗ​ប្រឆាំង​នឹង​សត្វ​មូស” នៅ​វិទ្យាស្ថាន​បារាំង កាល​ពី​យប់​មិញ​នេះ លោក Sébasian Boyer វេជ្ជបណ្ឌិត​ផ្នែក​បរិស្ថាន​សុខភាព HDR បម្រើ​ការងារ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រកម្ពុជា ថា មាន​តែ​សត្វ​មូស​ញី​ប៉ុណ្ណោះ​ដែល​ខាំ ព្រោះ​វា​ត្រូវ​ការ​ប្រូតេអ៊ីន តាម​រយៈ​ការ​បឺត​ជញ្ជក់​ឈាម យក​ទៅ​ចិញ្ចឹម​ពង មុន​កើត​ជា​សត្វ​មូស ហើយ​វា​ក៏​ជា​ភ្នាក់ងារ​ចម្លង​ជំងឺ​ជា​ច្រើន​មុខ​ដែរ។ ចំពោះ​ចម្ងល់​រឿង​អ្នក​ដែល​មូស​ចូល​ចិត្ត​ខាំ​ មក​ពី​អ្វី​នោះ? លោក​ថា ករណី​នេះ​មិន​ដូច​គ្នា​ទាំង​អស់​នោះ​ទេ វា​អាស្រ័យតាម​ប្រភេទ​នៃ​សត្វ​មូស និង​ទៅ​តាម​តំបន់​ផង​ដែរ។ ក្នុង​នោះ​ការ​សិក្សា​នៅ​ប្រភេទ​ហ្គាំប៊ី​ បង្ហាញ​​ថា ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ខ្លួន​បញ្ចេញ​ឧស្ម័ន​កាបូនិច​ច្រើន ជា​ប្រភព​នៃ​ការ​ទាក់​ទាញ​មូស ធ្វើ​ឲ្យ​សត្វ​មូស​ចូល​ចិត្ត​ខាំ​ស្ត្រី​មាន​ផ្ទៃពោះ​ជាង​មនុស្ស​ធម្មតា។ ចំពោះ​ការ​សិក្សា​នៅ​ប្រទេស តង់ហ្សានី និង​លីប៊ីរីយ៉ា វិញ ប្រភេទ​មូស Anaphels gambiae ចូល​ចិត្ត​ខាំ​អ្នក​ដែល​មាន​ជើង​ស្អុយ ស្រោម​ជើង​កខ្វក់។ ឯ​អ្នក​ដែល​មាន​ឈាម​ក្រុម O ទាក់​ទាញ​មូស​ច្រើន​ជាង​អ្នក​ដែល​មាន​ប្រភេទ​ឈាម​ក្រុម A ហើយ​អ្នក​ដែល​ចូល​ចិត្ត​ផឹកស្រា​បៀរ​ច្រើន ក៏​មូស​ចូល​ចិត្ត​ខាំ​ដែរ នោះ​បើ​តាម​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន និង​ប៊ូគីណាហ្វាសូ។ អត្ថបទពាក់ព័ន្ធ៖ ក្រៅពីគ្រុនឈាម មានជំងឺមួយចំនួនសុទ្ធតែអាចចម្លងដោយសារមូសខាំ! បើ​តាម​អ្នក​ឯកខាង​ផ្នែក​បរិស្ថាន​សុខភាព​ខាង​លើ នៅ​ទូ​ទាំង​ពិភព​លោក​មាន​មូស​ប្រមាណ​ជា ៣.៥០០ ប្រភេទ ឯណោះ […]


ព័ត៌មាន

ថៃ ចាប់ផ្ដើមបារម្ភ រឿងយុវជនញៀនទូរស័ព្ទ ហើយថាប្រយ័ត្នមានបញ្ហា

សម័យ​​​ជឿនលឿន ម្នាក់ៗ​កាន់​Smartphone ​ម្នាក់១ ម្នាក់២ មាន​យុវជន​មិនតិច​ទេ លេង​ទូរស័ព្ទ​រាប់​ម៉ោង ដើរចោលមិនបាន រហូតនៅថៃឯនេះវិញ អ្នកជំនាញ​បារម្ភថា អ្នក​ញៀនអាច​មាន​បញ្ហា​ញាក់ដៃ និង​បញ្ហា​ពាក់ព័ន្ធ​នឹង​សាច់ដុំ ដោយសារ​តែ​ការ​លេង​ទូរស័ព្ទ​យូរៗពេក។ អ្នកជំនាញ​នៅ​សាកលវិទ្យាល័យ Mahidol របស់​ថៃ បញ្ជាក់​ថា ការ​ចំណាយ​ពេលយូរ លេង​ទូរស័ព្ទ បណ្ដាល​ឲ្យ​វៀចក និង​ជាប់ម្រាម​ដៃ។ ជាងនេះទៅទៀត វាអាច​បណ្ដាល​ឲ្យ​កើត​ជា​បញ្ហា​ជាប់​ម្រាមដៃ ចង្កេះ ស្មា និង​ក ជាមួយ​នឹង​ការ​ឈឺចាប់​ផងដែរ។ បញ្ហា​ទាំងនេះ ភាគច្រើន កើតឡើង​លើ​យុវជន ដែល​កំពុង​រៀនតាម​សាកលវិទ្យាល័យ។ ការព្រមាន​របស់​អ្នកជំនាញ​ថៃ ដោយសារ​តែ ២​ឆ្នាំ​កន្លងមកនេះ មាន​យុវជន អាយុ​ពី ២០-២២​ឆ្នាំ កាន់តែ​ច្រើនឡើង បាន​ស្វែងរក​ការ​ព្យាបាល​ការ​រលាក​សាច់ដុំ និង​សរសៃពួរ។ ពីមុន បញ្ហានេះ ភាគច្រើន កើតឡើង​លើ​មនុស្ស​មាន​អាយុ​លើស ៤០​ឆ្នាំ។ អត្ថបទពាក់ព័ន្ធ៖ យកទូរសព្ទចុច ឬអានសៀវភៅពេលចូលបន្ទប់ទឹក អាចជួបរឿងធំមួយនេះ ប្រើប្រាស់សារលើទូរសព្ទ ជាមូលហេតុធ្វើឲ្យយើងស្ត្រេសកាន់តែខ្លាំង? ដើម្បី​បង្ការ​ការកើតមាន​បញ្ហា​សុខភាព​រាងកាយ​ខាងលើនេះ អ្នកជំនាញ​ណែនាំ​ឲ្យ​កែប្រែ​របៀប​ប្រើប្រាស់​ទូរស័ព្ទ ដោយ​យើង​គួរ​ជ្រើសរើសការនិយាយ​ទូរស័ព្ទ ជាងការ​​ចុច ក្នុងករណី​យើង​មាន​ការ​សន្ទនា​រយៈពេល​យូរ។ ជាមួយ​គ្នានេះ អ្នកជំនាញ ក៏ព្រមាន​ពី​បញ្ហា​ស្ត្រេស បណ្ដាល​មកពី​ការ​ចលនា​វៀចក រយៈពេល​យូរ ពេល​ប្រើ […]


ព័ត៌មាន

រដូវ​រងា​ដល់ហើយ មកដឹងពីរបៀបថែទាំសុខភាព កុំឲ្យឈឺ

ចូល​ដល់​ខែ​កត្តិក​ធ្លាក់​ខ្យល់ អាកាសធាតុ​ចាប់ផ្ដើម​ចុះ​ត្រជាក់​បណ្ដើរ​ៗ​ហើយ ដូចនេះ​យើង​មិន​គួរ​ព្រងើយកន្តើយ​ចំពោះ​​សុខភាព​ឡើយ។ ដើម្បី​ចៀស​ផុត​ពី​ជំងឺ​ផ្សេង​ៗ ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្ដី​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ជាពិសេស​អ្នក​រស់នៅ​ភូមិភាគ​ឥសាន្ត​ មាន​ដូចជា​ខេត្ត​ព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ត្រូវ​ត្រៀម​ខ្លួន​ឲ្យ​បាន​ខ្ពស់។ ប្រភេទ​ជំងឺ​ដែល​ជួប​ប្រទះ​ច្រើន​ក្នុង​ពេល​អាកាសធាតុ​ត្រជាក់​បែប​នេះ មាន​ដូចជា ផ្ដាសាយ អាលែកហ្សី ជំងឺ​ផ្លូវ​ដង្ហើម និង​មេរោគ​ផ្សិត ដែល​ធ្វើឲ្យ​យើង​គ្រុន​ផ្ដាសាយ ហៀរ​សំបោរ រលាក​បំពង់​ក រលាក​ក្រពះ​ពោះវៀន ហឺត ជំងឺ​ភ្នែក​ក្រហម។ ដូចនេះ​គួរ​ធ្វើរឿង​ទាំងនេះ ទើប​ពេល​អាកាសធាតុ​ប្រែប្រួល​អាច​ចៀស​ផុត​ពី​ជំងឺ​បាន៖ ១- ត្រូវ​ស្លៀកពាក់​ខោអាវ​ក្រាស់​ៗ រុំ​ក​នឹង​កន្សែង ពាក់​មួក និង​ស្រោមដៃ។ ២- បើ​មាន​អាការៈ​ពិបាក​ដក​ដង្ហើម គ្រុន​ក្ដៅ ឈឺ​បំពង់ក ឈឺ​សាច់ដុំ ត្រូវ​ស្វែង​រក​ការ​ព្យាបាល​តាម​មណ្ឌល​សុខភាព មន្ទីរពេទ្យ។ ៣- មិន​គួរ​ធ្វើ​ដំណើរ​​ផ្លូវ​ឆ្ងាយទាំង​ខ្លួន​ផ្ដាសាយ ឬ​អាការៈ​មិន​ស្រួល​ខ្លួន​ណា​មួយ​ទេ ហើយ​មិន​ត្រូវ​ប្រើ​ថ្នាំ​ប្រភេទ​អង់ទីប៊ីយូទិក​ (ថ្នាំផ្សះ) ដោយ​គ្មាន​វេជ្ជបញ្ជា​ឡើយ។ ៤- ពេល​ក្អក កណ្ដាស់ សូម​យក​ក្រដាស់ កំណាត់ កន្សែង មិន​ត្រូវ​ប្រើ​យក​ដៃ​ខ្ទប់​មាត់។ ៥- មិន​ត្រូវ​នៅ​ជិត​អ្នក​ឈឺ ឬ​អ្នក​ក្អក កណ្ដាស់។ ៦- លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹក​ស្អាត ហើយ​មិន​គួរ​យក​ដៃ​ទៅ​ប៉ះ​ភ្នែក ច្រមុះ មាត់ ដោយ​មិន​ទាន់​សម្អាត។ ៧- ទារក​មិន​គួរ​គេង​ក្នុង​បន្ទប់​ត្រជាក់ […]


ព័ត៌មាន

កូនក្មេងអាចកើតជំងឺមហារីកទេ?

យើង​ធ្លាប់​តែ​ឮ និង​បាន​ឃើញ​ជំងឺ​មហារីក​កើត​លើ​មនុស្ស​ពេញ​វ័យ និង​មនុស្ស​ចាស់ ចុះ​កូន​ក្មេង​វិញ តើ​អាច​កើត​ជំងឺ​មហារីក​អត់? យោង​តាម​ការ​បកស្រាយ​នៅ​លើ​​ផេក​ផ្លូវការ​របស់​មន្ទីរពេទ្យ កាល់ម៉ែត កូន​ក្មេង​ក៏​អាច​កើត​ជំងឺ​មហារីក​ដែរ ដោយ​អត្រា​ជំងឺ​មហារីក​លើ​កុមារ​អាយុ ១៥ឆ្នាំ នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ប្រហែល ៦៣០ ករណី​ថ្មី/ឆ្នាំ។ ១- ប្រភេទ​ជំងឺ​មហារីក​កើត​លើ​កុមារ ជំងឺ​មហារីក​ជា​ជំងឺ​កាច​សាហាវ ហើយ​មាន​ច្រើន​ប្រភេទ​ណាស់ តែ​​ចំពោះ​ជំងឺ​មហារីក​លើ​កុមារ​​វិញ មាន​ជាង ៤០​ប្រភេទ ហើយ​អាច​កើត​លើ​ក្មេង​គ្រប់​អាយុ​ទាំង​អស់។ ជំងឺ​មហារីក​លើកុមារ​ដែល​កើត​ញឹក​ញាប់ មាន៖ – ជំងឺ​មហា​រីក​ឈាម​ស្រួច​ស្រាវ – ជំងឺ​មហារីក​កូន​កណ្តុរ – ជំងឺ​មហារីក​ខួរក្បាល – ជំងឺ​មហារីក​ប្រព័ន្ធ​ប្រសាទ – ជំងឺ​មហារីក​តម្រង​នោម – ជំងឺ​មហារីក​ថ្លើម – ជំងឺ​មហារីក​ឆ្អឹង – ជំងឺ​មហារីក​ភ្នែក។ ២- មូលហេតុ​នាំ​ឲ្យ​កុមារ​កើត​ជំងឺ​មហារីក មហារីក​លើ​កុមារ​ភាគ​ច្រើន​មិន​មាន​មូលហេតុ​ពិត​ប្រាកដ​ទេ តែ​មាន​កត្តា​រួម​ផ្សំ​មួយ​ចំនួន​ដូច​ជា កត្តាហ្សេនេទិក​ដែល​បណ្តាល​មក​ពី​ការ​ខូចខាត​ហ្សែន ការ​បង្ក​រោគ​ដោយ​វីរុស និង​សារជាតិ​វិទ្យុ​សកម្ម​ជាដើម។ អត្ថបទពាក់ព័ន្ធ៖ ជំងឺ​មហារីក​សាហាវ​បែប​នេះ បណ្តា​លមក​ពី​​អ្វី អាចការពារបានទេ? ៣- ការ​ព្យាបាល​ជំងឺ​មហារីក​កុមារ ជា​ទូទៅ​ជំងឺ​មហារីក​លើ​កុមារ មាន​​ការ​លូតលាស់​លឿន​ជាង​ជំងឺ​មហារីក​ដែល​កើត​លើ​មនុស្ស​ចាស់ ប៉ុន្តែ​ការ​សិក្សា​វិទ្យាសាស្ត្រ បាន​បង្ហាញ​ថា​ជំងឺ​មហារីក​លើ​កុមារ​មាន​អត្រា​ជា​សះ​ស្បើយ​ច្រើន​ជាង។ជា​រួម​ជំងឺ​មហារីក​ដែល​កើត​លើ​កុមារ​អាច​ព្យាបាល​ជា​ប្រហែល ៧០%។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

ទីបំផុត Hello Health Group ជែង​ជើង​ខ្លាំងជាង៦០ លើកពានដ៏ធំ ទ្វីបអាស៊ី Most Innovative HealthTech Startup in Asia ហើយ!

ទម្រាំ​ជាប់​ឈ្មោះ​ជា​ ​Most Innovative HealthTech ប្រចាំ​ទ្វីបអាស៊ី មិនមែនជារឿង​ងាយស្រួល​ទេ ប៉ុន្តែ​ថ្ងៃ​នេះ លទ្ធផលទើប​ប្រកាស​មុន​នេះ​បន្តិច ថា Hello Health Group ជា​អ្នក​ទទួល​​ជយលាភីក្នុង​ឆ្នាំ​នេះ ទោះជា​ឆ្នាំ​ដំបូង​ដែល​ខ្លួន​ចូលរួម​ជែងជាមួយ​ក្រុមហ៊ុន​បងៗ​ក្ដី។ Most Innovative HealthTech in Asia ជា​ការ​ប្រកួតប្រជែង​ដ៏​ធំ​មួយ​ប្រចាំ​ទ្វីប ដែល​សុទ្ធ​តែ​ចូលរួម ដោយ​បណ្ដា​ក្រុមហ៊ុនអនឡាញ​​យក្សៗ ពាក់ព័ន្ធ​នឹង​ផ្នែក​បង្កើត​ថ្មី​ជុំវិញ​សុខភាព (Innovative HealthTech) មិន​ថា​ក្នុង​ទម្រង់​ណា​ទេ។ ក្រុមហ៊ុន​ដែល​រួមចំណែក​បង្កើន​ភាព​ងាយស្រួល ដើម្បី​សុខភាព​កាន់​តែ​ប្រសើរ (សរុប ៦៤) មក​ពី​បណ្ដា​ប្រទេស​ធំៗ ជាច្រើន​បូករួម​ទាំង ឥណ្ឌា និង​អូស្ត្រាលី ជាដើម​ ក្រៅ​ពី​ប្រទេស​អាស៊ាន។ ​ការ​ប្រកួត​ប្រជែង​តាមរយៈ​អនឡាញនេះ​ ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ ដែល​មាន​ក្រុមហ៊ុន/​ស្ថាប័ន ធ្វើ​ការងារ​លើ Health Tech ជា​ច្រើន​ប្រទេស​នៅ​អាស៊ី ​ចូល​រួម​ប្រកួត​ប្រជែង​គ្នា ដើម្បី​ជ្រើស​រើស​ស្ថាប័ន​មួយ​មាន​គំនិត​ច្នៃ​ប្រឌិត គុណ​តម្លៃ និង​ធ្វើ​ការងារ​គាំពារ​សុខមាល​ភាព​ប្រជាពលរដ្ឋ។ បច្ចុប្បន្ន Hello Health Group មាន​បណ្ដាញ​សារព័ត៌មាន​ជា​ច្រើន​​កំពុង​ដំណើរការ​តាម​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ​ចំនួន​ដូចជា កម្ពុជា (Hello គ្រូពេទ្យ) ថៃ វៀតណាម ម៉ាឡេស៊ី […]


ព័ត៌មាន

មនុស្សរាប់ពាន់នាក់ ត្រៀមតេស្តសាក​វ៉ាក់សាំងជំងឺអេដស៍ ​

ចាប់ពី​ខែកញ្ញា ឆ្នាំ​២០១៩ ខាងមុខ មនុស្ស​រាប់​ពាន់នាក់ នៅ​អឺរ៉ុប និង​អាមេរិក នឹង​តេស្ដ​សាកល្បង​វ៉ាក់សាំង​ជំងឺ​អេដស៍ ដែល​នេះ​ជា​ការ​តេស្ត​សាកល្បង​លើក​ទី៣ ក្រោយ​ការ​តេស្ដ​សាកល្បង ២​លើក​កន្លង​មក ទទួល​បាន​លទ្ធផល​វិជ្ជមាន។ ក្រុមហ៊ុន​ផលិត​ឱសថ Johnson & Johnson នឹង​រៀបចំ​ការ​តេស្ដ​សាកល្បង​វ៉ាក់សាំង​នេះ នៅ​ក្នុង​ប្រទេស​ចំនួន ៨ ដោយ​មាន​អ្នកចូលរួម​ចំនួន ៣.៨០០​នាក់។ ក្នុង​នោះ អ្នកចូលរួម​ក្នុង​ការ​តេស្តសាកល្បង​ចំនួន​ពាក់កណ្ដាល នឹង​ត្រូវ​ទទួល​ការ​ចាក់ថ្នាំ ៤​ដង/ឆ្នាំ និង​ពាក់កណ្ដាល​ទៀត នឹង​ទទួល​ការ​លេបថ្នាំ។ វ៉ាក់សាំងនេះ ផលិត​ពី​វីរុស​មិន​បង្ក​ជំងឺ និង​ហ្សែន​មេរោគ​អេដស៍។ អ្នកវិទ្យាសាស្ត្រ រំពឹង​ថា អ្នកចូលរួម ៦៥% នឹង​ទទួល​បាន​ការ​ការពារ​ពី​វ៉ាក់សាំង ហើយ​លទ្ធផល​ការ​តេស្តសាកល្បង​នេះ នឹង​ចេញផ្សាយ​នៅ​ឆ្នាំ​២០២៣ ខាងមុខ។ អត្ថបទពាក់ព័ន្ធ៖ អាយុ១០ជាង ទៅ២០ជាង ហ្វីលីពីនជិត​ ៤០នាក់ឆ្លងមេរោគអេដស៍រាល់ថ្ងៃ ថៃ ជំរុញពលរដ្ឋទៅ​តេស្ដ HIV ហ្វ្រី ដោយសារតួលេខអ្នកផ្ទុកអត់ដឹងខ្លួនឡើងកាន់តែច្រើន គួរបញ្ជាក់​ថា ការ​តេស្ដ​សាកល្បង​វ៉ាក់សាំង​ការពារ​ជំងឺ​អេដស៍ លើក​ទី១ បាន​ធ្វើឡើង​លើ​សត្វ ដោយ​ទទួល​បាន​លទ្ធផល​វិជ្ជមាន ២/៣។ បន្ទាប់​មក​ទៀត ការ​តេស្ដ​សាកល្បង​វ៉ាក់សាំង​នេះ បាន​ធ្វើឡើង​ពលរដ្ឋ​អាហ្វ្រិក ២.៦០០​នាក់ ក្នុង​ប្រទេស​ចំនួន៥ នៅ​ឆ្នាំ​២០១៧។ ការ​តេស្ដសាកល្បង​លើ​ពលរដ្ឋ​អាហ្វ្រិក ក៏​ទទួល​លទ្ធផល​វិជ្ជមាន […]


ព័ត៌មាន

ជំងឺអេដស៍បន្តវិវត្តន៍ និង​ចេញប្រភេទថ្មី

​ជំងឺអេដស៍​ជា​ជំងឺសាហាវ ដោយ​ឆ្លងតាមរយៈ​ការរួមភេទ ឈាម ឬទឹករងៃ ពី​អ្នក​ផ្ទុក ហើយ​គ្មាន​ថ្នាំ​ព្យាបាល​ឲ្យ​ជា​សះស្បើយ ឡើយ។ ថ្មីៗនេះ អ្នកវិទ្យាសាស្ត្រ បាន​រកឃើញ​វីរុស​ជំងឺ​អេដស៍ ប្រភេទ​ថ្មី លើ​បុរស​វ័យ ១៩​ឆ្នាំ​ម្នាក់។ វីរុស​ជំងឺ​អេដស៍​ប្រភេទ​ថ្មីនេះ ជាផ្នែក​មួយ​នៃ Group M នៃ​វីរុស HIV-1 ដោយ​ស្ថិតនៅ​ក្នុង​ក្រុមតែ​មួយ នៃ​វីរុស ដែល​បង្ក​ការរាលដាល​នៅទូទាំង​ពិភពលោក។ ការរកឃើញ​នេះ ធ្វើឡើង​ដោយ​ក្រុមអ្នក​វិទ្យាសាស្ត្រ នៃ​សាកលវិទ្យាល័យ Missouri របស់​អាមេរិក។ ជំងឺអេដស៍ មាន​ប្រភេទ​វីរុស​ផ្សេងៗ​គ្នា​ជាច្រើន ដូច​វីរុសជំងឺ​​ដទៃទៀតដែរ ហើយ​មាន​សមត្ថភាព​កែប្រែ និង​បម្លែង តាម​ពេលវេលា។ តែវីរុស​ប្រភេទ​ថ្មី​ខាងលើនេះ ត្រូវបាន​ប្រទះឃើញ​ជាលើក​ដំបូង ចាប់តាំង​ពី​ការ​ចាត់ថ្នាក់​ប្រភេទ​វីរុស​ជំងឺអេដស៍ នៅ​ឆ្នាំ​២០០០។ ទោះយ៉ាងណា វេជ្ជបណ្ឌិត Anthony Fauci នាយក​វិទ្យាស្ថាន​ជាតិ​ជំងឺឆ្លង និង​អាលែហ្ស៊ី​អាមេរិក បញ្ជាក់​ថា ការ​ព្យាបាល​បច្ចុប្បន្ន មាន​ប្រសិទ្ធភាព​លើ​វិរុស​ប្រភេទ​ថ្មី និង​ប្រភេទ​ផ្សេងទៀត។ លោក​បន្ថែម​ថា គ្មាន​មូលហេតុ ដែល​វីរុស​ប្រភេទ​ថ្មីនេះ អាច​រាលដាល ឬត្រូវ​កង្វល់​នោះទេ ហើយ​មាន​មនុស្ស​តិចតួច​នៅឡើយ បាន​ឆ្លង​វីរុស​ជំងឺ​អេដស៍​ប្រភេទ​ថ្មីនេះ។ អត្ថបទពាក់ព័ន្ធ៖ ស្វែងយល់​ពី​មធ្យោបាយ​ធ្វើ​តេស្ដ​រក​​ HIV ខ្លួន​ឯង កុំ​ចាំ​តែ​ពេទ្យ​ ថៃ […]


ព័ត៌មាន

មន្ទីរពេទ្យស្ត្រីដំបូងគេនៅស្រុកខ្មែរ ផ្តល់សេវាសុខភាពដល់ស្ត្រីគ្រប់រូប ស្ត្រីក្រីក្រតាមស្តង់ដារវេជ្ជសាស្ត្រ

ស្ត្រី​គ្រប់រូប អាច​ទទួល​បាន​សេវា​សុខភាព​ពេញ​លេញ ទៅ​តាម​ស្តង់ដារ​វេជ្ជសាស្ត្រ នៅ​មន្ទីរពេទ្យស្ត្រី​នគរទេព ដែល​ជា​មន្ទីរពេទ្យ​សម្រាប់​ស្ត្រី​ដំបូងបង្អស់​នៅកម្ពុជា។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​ជំទាវ​វេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី  សហស្ថាបនិក មន្ទីរពេទ្យ​ស្ត្រី​នគរទេព ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សហប្រតិបត្តិការ​រវាង​មន្ទីរពេទ្យ​ស្ត្រី​នគរទេព និង​មន្ទីរពេទ្យផាយ៉ាថៃ ៣ ​​ព្រឹក​មិញ​នេះ។ ដោយ​ឡែក​សម្រាប់​ស្ត្រី​ដែល​មាន​ប័ណ្ណ​ក្រីក្រ ​ខាង​មន្ទីរពេទ្យ​នឹង​​​ផ្តល់​ជូន​កញ្ចប់​ពិសេស​ (ចំពោះ​ស្ត្រី​ក្រីក្រ) ដើម្បី​ផ្តល់​លទ្ធភាព​ឲ្យ​ស្ត្រី​ទាំង​អស់​​ទទួល​បាន​ការ​ថែទាំ​សុខភាព​ប្រកប​ដោយ​គុណភាព ​​ប្រសិទ្ធភាព និង​តម្លៃ​សមរម្យ។ លោក​ជំទាវ​វេជ្ជបណ្ឌិត​បាន​បន្ត​ថា កម្មវិធី​ថែទាំ​សុខភាព​ស្ត្រី​នៅ​មន្ទីរពេទ្យនេះ គឺ​ផ្តោត​លើ​ការ​ពិគ្រោះ ពិនិត្យ​ និង​ព្យាបាល​ជំងឺ​ទូទៅ​របស់​ស្ត្រី និង​រោគ​ស្ត្រី។ បច្ចុប្បន្ន​នេះ​មាន​សេវា​ពិគ្រោះ និង​ពិនិត្យ​៖ ជំងឺ​ក្រៅ (out patients) ​ សេវា​សង្គ្រោះ​បន្ទាន់ ​Screening រក​ជំងឺ​មហារីក​សុដន់ និង​មហារីក​ដៃ​ស្បូន មាន​មណ្ឌល​ស្រាវជ្រាវ​វេជ្ជសាស្ត្រ ​ដែល​ពិនិត្យ​ឈាម​រក​មេរោគ HPV-DNA រក​ភាព​មិន​ប្រក្រតី​លើ​ទារក និង​វិភាគ​រូបភាព ដូចជា​អេកូសាស្ត្រ ថត​ឆ្លុះ​សុដន់ ថត​កាំ​រស្មី X និង​ការ​ថែទាំ​ផ្ទៃពោះ​ មុន​និង​ក្រោយ​សម្រាល។ លោកជំទាវវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី សហស្ថាបនិកមន្ទីរពេទ្យស្ត្រីនគរទេព ធ្វើ​បទ​បង្ហាញ​អំពី​មន្ទីរពេទ្យ​ស្ត្រី​នគរ​ទេព​ក្នុង​ពិធី​នោះ​ដែរ កញ្ញា ត្រាក់ មុនីអាន ប្រធានផ្នែកប្រតិបត្តិ ថា ទៅ​ថ្ងៃ​ខាង​មុខ​មន្ទីរពេទ្យ​នឹង​មាន​សេវា​ព្យាបាល​ជំងឺ​មហារីក​ស្រ្តី ដូចជា […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ