ព័ត៌មាន

ព័ត៌មាន - គ្រប់គ្នា​អាច​ដឹង​ពី​ដំណឹង​ថ្មីៗ​ ការ​ស្រាវជ្រាវ ​របកគំហើញ​ថ្មី ​គន្លឹះស្ដីពី​សុខភាពដ៏​​គួរ​ឲ្យ​ទុកចិត្ត​បំផុត

ចំណេះដឹងទូទៅ

ព័ត៌មាន

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ទិវាមាតាពិភពលោក គឺជាថ្ងៃពិសេស ដែលត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ និងការដឹងគុណចំពោះគាត់។ ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ការបង្ហាញនូវការដឹងគុណចំពោះម្តាយ ទាំងនៅថ្ងៃធម្មតា នឹងថ្ងៃពិសេស អាចជួយឲ្យគាត់កាត់បន្ថយភាពតានតឹងមួយផ្នែកធំ និងបង្កើតឲ្យមានអារម្មណ៍ស្ងប់ ដែលជួយដល់សុខុមាលភាពជាទូទៅរបស់គាត់។ ហេតុនេះ ដើម្បីជួយពង្រឹងសុខភាពរបស់ម្តាយអ្នកនាំឱកាសទិវាមាតាពិភពលោកខាងមុខ តាមរយៈការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ លោកអ្នកអាចសាកល្បងវិធីដូចខាងក្រោមនេះ៖ ១. សរសេរសំបុត្រដែលបង្ហាញពីការដឹងគុណ វិធីមួយក្នុងចំណោមវិធីដ៏មានអត្ថន័យបំផុតដែលអ្នកអាចធ្វើបានសម្រាប់អ្នកម្តាយរបស់អ្នក គឺការសរសេរសំបុត្របញ្ជាក់ពីទឹកចិត្តរបស់អ្នកទៅកាន់គាត់។ ការចំណាយពេលសរសេរពីរឿងរ៉ាវដែលអ្នកម្តាយរបស់អ្នកបានធ្វើចំពោះអ្នក និងឥទ្ធិពលរបស់គាត់លើជីវិតរបស់អ្នក គឺជាការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ ហើយការធ្វើបែបនេះ នឹងបង្កើតឲ្យមានចំណងទំនាក់ទំនងរបស់អ្នកកាន់តែស្អិតល្មួត និងធ្វើឲ្យម្តាយរបស់អ្នកកាត់បន្ថយភាពតានតឹង និងមានអារម្មណ៍ធូរស្រាល ដែលជះឥទ្ធិពលដល់សុខុមាលភាពទាំងមូល។ ២. ចម្អិនអាហារដែលម្តាយរបស់អ្នកចូលចិត្ត ពិតណាស់ម្តាយរបស់យើង បានចម្អិនម្ហូបរាប់ពាន់លើករួចមកហើយសម្រាប់យើង ហេតុនេះ ការចម្អិនម្ហូបដែលគាត់ចូលចិត្ត ឬម្ហូបថ្មីប្លែកដែលគាត់មិនធ្លាប់ភ្លក្ស នឹងធ្វើឲ្យគាត់មានអារម្មណ៍ល្អ ដែលនាំឲ្យគាត់មានសុខភាពផ្លូវអារម្មណ៍ល្អដូចគ្នា។ ការធ្វើបែបនេះ ក៏ជួយឲ្យអ្នកមានអារម្មណ៍ល្អផងដែរ ក៏ដូចជាបង្ហាញពីការដឹងគុណរបស់អ្នកចំពោះម្តាយរបស់អ្នក។ [embed-health-tool-baby-poop-tool] ៣. នាំម្តាយរបស់អ្នកទៅលំហែរនៅខាងក្រៅផ្ទះ ការនាំម្តាយរបស់អ្នកទៅដើរលេងនៅខាងក្រៅ ដូចជា ញ៉ាំអាហារ មើលកុន ឬដើរកម្សាន្តតាមរមណីយដ្ឋាននានា គឺជាការបង្ហាញពីការដឹងគុណរបស់អ្នក និងបង្កើតឲ្យមានការចងចាំថ្មីៗ និងល្អៗ ហើយការធ្វើបែបនេះក៏ជាការបង្ហាញពីការលើកទឹកចិត្តដ៏ធំដល់សុខភាពផ្លូវចិត្តរបស់ម្តាយអ្នកផងដែរ។ ៤. ឲ្យកាដូដែលមានអត្ថន័យ កាដូមិនចាំបាច់មានតម្លៃថ្លៃឡើយ ប៉ុន្តែ អ្នកអាចគិតលើកាដូដែលផ្តល់ការកម្សាន្ត និងការចាប់អារម្មណ៍ចំពោះម្តាយរបស់អ្នក ដូចជា សៀវភៅដែលគាត់ចង់អាន ដំណាំសម្រាប់ដាំក្នុងសួនច្បាររបស់គាត់ គ្រឿងអលង្ការ ឬឧបករណ៍ហាត់ប្រាណ ជាដើម។ […]

ស្វែងរក ព័ត៌មាន

ព័ត៌មាន

សូមប្រយ័ត្ន! ផ្សែងពុលចេញពីយានយន្ដ អាចបង្កជាជំងឺដាច់សរសៃឈាមខួរក្បាល

ការកកស្ទះ​ចរាចរណ៍ ជាបញ្ហាមួយ​នៅ​ក្នុង​ក្រុង​ ហើយ​​ពេល​កកស្ទះនេះ យានយន្ត​ជាច្រើន បាន​បញ្ចេញ​ផ្សែងពុល ដែល​ជា​ចំហេះ​នៃ​ប្រេងឥន្ធនៈ និង​ឧស្ម័នកាន់តែច្រើន។ បើតាម​ការសិក្សា​របស់​ស៊ុយអែត ការ​ស្រូបយក​ផ្សែងពុល​នេះ អាចបណ្ដាល​ឲ្យកើត​ជំងឺដាច់សរសៃឈាម​ខួរក្បាល។ យានយន្ត និង​ម៉ាស៊ីន​ផ្សេងៗទៀត ដែល​ដំណើរការ​ដោយ​ប្រេងឥន្ធនៈ និង​ឧស្ម័ន បាន​បញ្ចេញ​កាបូនខ្មៅ រួមជាមួយ​នឹង​ភាគល្អិត​ផ្សេងៗទៀត ទៅ​ក្នុង​បរិយាកាស។ បើ​តាម​ទីភ្នាក់ងារ​ការពារ​បរិស្ថាន​អាមេរិក (EPA) កាបូនខ្មៅ ជាសមាសធាតុ​ចម្បង​មួយ នៃ​ការ​បំពុល​ក្នុង​ខ្យល់ ហើយ​ចរាចរណ៍​តាម​ដងផ្លូវ ជាប្រភព​សំខាន់ នៃ​ការ​បញ្ចេញ​កាបូនខ្មៅ នៅ​តាម​ទីក្រុង​នានា។ ក្រុមអ្នកស្រាវជ្រាវ នៅ​វិទ្យាស្ថាន Karolinska Institutet និង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​មួយ​ចំនួន​ទៀត ក្នុង​ប្រទេស​ស៊ុយអែត បាន​សិក្សា​លើ​ទិន្នន័យ​មនុស្ស ជិត ១២​ម៉ឺន​នាក់ ស្ថិតនៅ​វ័យ​កណ្ដាល និង​មាន​សុខភាព​ល្អ។ ក្រោយ​ការតាមដាន​រយៈពេល ២០​ឆ្នាំ មនុស្ស ៣.១១៩​នាក់ មាន​ជំងឺ​ដាច់សរសៃឈាម​ខួរក្បាល និង ៥.១៦៦​នាក់ មាន​ជំងឺបេះដូង។ អត្ថបទពាក់ព័ន្ធ៖ អ្នករស់នៅតំបន់ស្ទះចរាចរណ៍ ប្រឈមកើតជំងឺធ្ងន់ធ្ងរប្រភេទនេះ អ្នករស់នៅតំបន់ខ្យល់ពុល ខូចសួតដូចការជក់បារី ១កញ្ចប់/ថ្ងៃ ដោយ​ប្រើទិន្ន័យ​នៃ​ការបញ្ចេញ​ផ្សែងពុល អ្នកស្រាវជ្រាវ រកឃើញ​ថា កាបូនខ្មៅ​ដែលចេញ​ពី​យានយន្ត ជាប្រភព​មួយ នៃ​ការបង្ក​ជំងឺ​ដាច់សរសៃឈាម​ខួរក្បាល។ តាម​ការវិភាគ អ្នកស្រាវជ្រាវ បញ្ជាក់​ថា […]


ព័ត៌មាន

កាស បំបាត់ស្រ្តេស ឥឡូវចេញលក់ហើយ អាចទិញប្រើបាន

បញ្ហា​ស្រ្តេស​​​​ ធ្លាក់​ទឹក​ចិត្ត​​កើត​ឡើង​ច្រើន រហូត​​មក​ដល់​​ពេល​នេះ​ប្រទេស​អង់គ្លេស មាន​​បង្កើត​​កាស​ញ័រ​ ដើម្បី​កម្ចាត់​ភាព​ស្រ្តេស នឹង​​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ អាជ្ញាធរ​សុខាភិបាល និង​វេជ្ជសាស្រ្ត​​អង់គ្លេស។ ឬស​គល់​​នៃ​​បញ្ហា​ស្រ្តេស​កើត​ឡើង​ដោយ​សារ សកម្មភាព​នៃ​​ក្រសោម​ខួរ​ក្បាល​​ផ្នែក​ខាង​ឆ្វេង (Prefrontal Cortex)​ មាន​បម្រែ​បម្រួល​ដោយ​សារ​កត្តា​​សកម្មភាព​ខាង​ក្រៅ​មក​ប៉ះពាល់ រួម​មាន​អារម្មណ៍ ការ​សម្រេច​ចិត្ត និង​ទម្លាប់។ ដោយ​សារ​កត្តា​នេះ ឧបករណ៍​កាស​រំញ័រ​ ខាង​លើ ត្រូវ​បាន​បង្កើត​ឡើង ដោយ​ផ្តល់​រំញ័រ​​​ជា​ចរន្ត​ស្រាល​ៗ ទៅ​ទប់​ និង​ប្តូរ​សកម្មភាព​​ប្រែ​ប្រួល​​ពី​ការ​រង​​សម្ពាធ​ទាំង​នោះ​ ទៅ​លើ​ខួរ​ក្បាល។ តាម​រយៈ​ការ​ពិសោធ​ និង​សិក្សា​ជា​ច្រើន​ករណី​ ទៅ​លើ​អ្នក​ស្ម័គ្រ​ចិត្ត​ បាន​ឃើញ​​ពី​ប្រសិទ្ធិភាព​នៃ​បច្ចេក​វិទ្យា​រំញ័រ​នោះ​​ ជួយ​ឱ្យ​អារម្មណ៍​អ្នក​ស្រ្តេស​បាន​​​កាន់​តែ​ល្អ​ប្រសើរ​​ឡើង នៅ​ត្រឹម​រយៈ​ពេល​ ៦​សប្តាហ៍ ហើយ​ត្រូវ​បាន​ទទួល​ស្គាល់​ពី​​​ស្ថាប័ន​វេជ្ជសាស្រ្ត​ជា​ច្រើន​នៅ​អង់គ្លេស។ អត្ថបទ​ពាក់ព័ន្ធ៖ អនាគតទៅ បច្ចេកវិទ្យាពពោះចិញ្ចឹមគភ៌ អាចក្លាយជាជម្រើសទីពីរសម្រាប់អ្នកម្តាយដែលរវល់ខ្លាំង បច្ចេកវិទ្យា និងវេជ្ជសាស្រ្តកាន់តែខ្លាំងឡើង ឥឡូវគ្រាន់តែគិត ក៏អាចបញ្ជារ៉ូបូតបានដែរ ឧបករណ៍​​ខាង​លើ បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ Flow Neuro Science ដោយ​​ដាក់​លក់​ក្នុង​តម្លៃ​ ៣៩៩​ផោន ឬ​ប្រហែល ៥១៦​ដុល្លារ​អាមេរិក៕ ​​​​ ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត ​សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

ហ្វីលីពីន ជួយដូរតម្រងនោម សុទ្ធតែប្រកាសលក់លើអនឡាញ!

ហ្វីលីពីន ដែល​នៅក្នុង​ប្លុកអាស៊ាន​ជាមួយ​យើង ជាប្រទេស​ល្បីមួយ លើពិភពលោក ក្នុងទីផ្សារងងឹត ចំពោះការទិញលក់ អវៈយវៈ ឬសរីរាង្គ​មនុស្ស ​ជាមួយ​​​ឥណ្ឌា ប៉ាគីស្ថាន ចិន អេហ្ស៊ីប និង​កូឡុំប៊ី  រហូត​ប្រកាស​លក់​អនឡាញទៀត។  ពាក់ព័ន្ធ​បញ្ហា​នេះ កាសែត Channel News Asia ចុងសប្ដាហ៍មុន ចេញផ្សាយ​អត្ថបទ​ស៊ើបអង្កេត​​២ ករណី ស្ដីពី​ការជួញ​ដូរ​តម្រងនោម នៅ​​ហ្វីលីពីន ដែល​មិន​ញញើត​ច្បាប់ រហូត​ប្រកាស​លក់​ជា​សាធារណៈ​តាម​​អនឡាញ។ អ្នកជំងឺ ដែល​ឈាន​ដល់​ដំណាក់កាល​ផ្លាស់ប្ដូរ​តម្រងនោម បណ្ដាល​មកពី​ការខូចតម្រងនោម (Kidney Failure) ហើយ​មូលហេតុ​នៅពីក្រោយ​ជំងឺសាហាវ​នេះ គឺជំងឺ​ទឹកនោមផ្អែម និង​ជំងឺលើសឈាម។ អ្នកជំងឺ​ខូចតម្រងនោម​ជាអចិន្ត្រៃយ៍ ត្រូវរស់នៅ​ជាមួយ​ការលាងឈាម​ជាប្រចាំ។ នៅហ្វីលីពីន ការបរិច្ចាគសរីរាង្គ គឺស្របច្បាប់ បើសិន​អ្នកបរិច្ចាគ និង​អ្នកទទួល ជាសាច់ញាតិ​នឹងគ្នា។ លក្ខខណ្ឌ​ស្របច្បាប់​មួយ​ទៀត គឺចំណង​ផ្នែកអារម្មណ៍ (Emotional Bond) ដូចជា មិត្តប្រុស អាច​បរិច្ចា​គតម្រងនោម ឲ្យ​មិត្តស្រី​បាន ឬអ្នករួម​ការងារ​ជាមួយ​គ្នា រយៈពេល​លើសពី ១០​ឆ្នាំ ក៏អាច​បរិច្ចាគតម្រងនោម​ឲ្យ​គ្នា​បាន​ដែរ។ ក្រៅពីនេះ វាជា​ការជួយញ​ដូរ​តម្រងនោម​ដោយ​ខុសច្បាប់។ ទោះយ៉ាងណា ការផ្លាស់ប្ដូរ​តម្រងនោម នៅ​តាម​មន្ទីរពេទ្យ​ហ្វីលីពីន​ខ្លះ […]


ព័ត៌មាន

ប្រុសៗកើតប្រមេះទឹកថ្លា ប្រឈមអត់កូន?

ប្រមេះ ជាជំងឺកាមរោគ ឆ្លង​តាមរយៈ​ការរួមភេទ​មិនមាន​សុវត្ថិភាព។ ជំងឺប្រមេះ​ទឹកថ្លា នៅដំណាក់កាល​ដំបូង វាពុំមាន​លេចចេញ​រោគសញ្ញាទេ រហូត ១-២​សប្ដាហ៍​ក្រោយ​ឆ្លងមេរោគ ទើបលេចចេញ​រោគសញ្ញា ដូចជា ពិបាកនោម ឈឺពងស្វាស ឈឺលើថ្ងាសផ្នែកខាងក្រោមពោះ ឬ​ឈឺចាប់ពេលរួមភេទ ជាដើម។ អ្នកស្រាវជ្រាវអូស្ត្រាលី Ken Beagley មកពី​សាកលវិទ្យាល័យ Queensland University of Technology រកឃើញ​ថា ប្រុសៗដែល​កើត​ជំងឺ​ប្រមេះ​ទឹកថ្លា អាច​ប្រឈម​អត់កូន ខណៈ​ករណី​ជំងឺ​នេះ កើតឡើង​លើ​ប្រុសៗ ប្រមាណ ៥០% ពុំមាន​លេចចេញ​រោគសញ្ញា​នោះទេ។ អ្នកស្រាវជ្រាវ បាន​យក​ជាលិកា​ពងស្វាស​របស់​ប្រុសៗ​អត់កូន (Infertile) ដែល​មិន​អាច​កំណត់​មូលហេតុ​បង្ក​បាន ទៅ​ពិនិត្យ។ លទ្ធផល​រកឃើញ ជាលិកា​ពងស្វាស​របស់​ប្រុសៗ ៤៣/៩៥​នាក់ មាន​ផ្ទុក​មេរោគ​ជំងឺ​ប្រមេះ។ ទោះ​នេះ​ជាការ​រកឃើញ​ភស្ដុតាងដំបូង នៃ​មេរោគ​ជំងឺ​ប្រមេះ​​លើ​ជាលិកា​ពងស្វាស និង​ជា​ការរកឃើញ​សំខាន់​មួយ ក៏អ្នក​ស្រាវជ្រាវ មិន​ទាន់​ចាត់ទុក​មេរោគ​ប្រមេះ ជា​មូលហេតុ​បណ្ដាល​ឲ្យ​ប្រុសៗ​អត់កូន​នោះទេ។ អត្ថបទពាក់ព័ន្ធ៖ កើតប្រមេះទឹកថ្លា មានគ្រោះថ្នាក់ប៉ុនណា បើទៅពេទ្យអត់ទាន់? លោក Ken Beagley ពន្យល់​ថា ការឆ្លងមេរោគ​ប្រមេះ​ដោយ​គ្មាន​លេចចេញ​រោគសញ្ញា និង​ការវិវត្ត​នៃ​មេរោគ បាន​ធ្វើ​ឲ្យ​មេជីវិតឈ្មោល ចុះខ្សោយ។ សម្រាប់​ការសិក្សា​លើ​សត្វ​កណ្ដុរ […]


ព័ត៌មាន

ពេទ្យ ព្រមានថា ផឹកតែគជ់ អាចកើតជំងឺរ៉ាំរ៉ៃ និងគ្រោះថ្នាក់ធ្ងន់ៗច្រើន

នៅស្រុកខ្មែរយើង មាន​កុមារ និងយុវវ័យ​ជាច្រើន ចូលចិត្ត​ផឹកតែគជ់ ប៉ុន្ដែ​ពុំដឹង​ពី​ផលប៉ះពាល់​នៃ​ការ​ផឹកភេសជ្ជៈ​នេះទេ។ ចំណែក​នៅសិង្ហបុរី​វិញ តែគជ់ ក៏​និយម​​ខ្លាំងណាស់ដែរ រហូត​ខាង​មន្ទីរពេទ្យ​​Mount Alvernia Hospital អះអាង​ថា ​ភេសជ្ជៈ​នេះ អាចបណ្ដាល​ឲ្យ​កើត​ជំងឺ​រ៉ាំរ៉ៃ ប៉ះពាល់បេះដូង ដាច់សរសៃឈាម​ខួរក្បាល និង​បង្ក​ជា​ហានិយភ័យ​ជំងឺធ្ងន់ៗ​មួយ​ចំនួន​ទៀត។  គ្រោះថ្នាក់​តែ​គជ់ បាន​ព្រមាន​ពលរដ្ឋ​សិង្ហបុរី ​ពី​តែគជ់​ដែលមាន​បរិមាណ​ស្ករ​ច្រើន។ សម្រាប់​ការ​ប្រៀបធៀប​តែគជ់ ៧​ប្រភេទ មន្ទីរពេទ្យ​រកឃើញ​ថា តែទឹកដោះគោ​ដែលប្រើ​ស្ករត្នោត ជាមួយ​គ្រាប់គជ់ (Brown Sugar Milk Tea With Pearls) ជាភេសជ្ជៈ​បង្ក​ហានិភ័យ​ដល់​សុខភាព​ជាងគេ។ វាមាន​ផ្ទុកស្ករ ចំនួន ១៨,៥​ស្លាបព្រា​កាហ្វេ។ មន្ទីរពេទ្យ ព្រមានថា ស្ករ ទឹកដោះគោ និងក្រែម​គ្មាន​សមាសធាតុ​ទឹកដោះគោ (Non-dairy Creamer) ពិតជា​អាច​បង្កើន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​រ៉ាំរ៉ៃ។ ក្នុង​នោះ ក្រែម​គ្មាន​សមាសធាតុ​ទឹកដោះគោ មាន​ផ្ទុក​ខ្លាញ់ Trans Fat ក្នុង​ទម្រង់​ជាប្រេងដូង Hydrogenated Palm Oil។ ​ឯ​ពពុះទឹកដោះគោ ក៏មាន​កាឡូរី​ខ្ពស់ដែរ គឺរហូត​ដល់ ២០៣​កាឡូរី និង​ពពុះ […]


ព័ត៌មាន

ប្រាក់ចំណូលធ្លាក់ចុះ កើតជំងឺផ្លូវចិត្តដោយមិនដឹងខ្លួន

សម្រាប់​គ្នាយើង​ជាអ្នក​ធ្វើការ ប្រាក់ខែ​ពិតជា​សំខាន់ណាស់​សម្រាប់​ការរស់នៅ​ផ្ទាល់ខ្លួន និង​ការ​ផ្គត់ផ្គង់​គ្រួសារ។ បើសិន​បញ្ហា​ប្រាក់ខែ ឬចំណូល​ធ្លាក់ចុះ នោះ​បញ្ហា​ចំណាយ​ចាំបាច់​នានា ក៏អាច​កើតឡើង​ផងដែរ។ បើតាម​ការសិក្សា​របស់​អាមេរិក រកឃើញ​ថា មនុស្ស​ពេញវ័យ ដែល​មាន​បញ្ហា​ប្រាក់ខែ ឬចំណូល​ប្រចាំ​ឆ្នាំ​ធ្លាក់ចុះ នឹងមាន​បញ្ហា​ផ្លូវ​បញ្ហា​ផ្លូវចិត្ត ពេល​ចាស់ទៅ។ ក្រុមអ្នកស្រាវជ្រាវ មកពី​សាកលវិទ្យាល័យ Columbia របស់​អាមេរិក បាន​សិក្សា ដោយ​ប្រមូល​ទិន្នន័យ​ចំណូល​របស់​មនុស្ស​ពេញវ័យ ៣.២៨៧​នាក់ រយៈពេល​ជាង ២​ទសវត្ស ចាប់តាំង​ពី​ឆ្នាំ​១៩៩០។ តាមរយៈ​ការតេស្ត​មុខងារ​ចងចាំ នៅ​ឆ្នាំ២០១០ រកឃើញ​ថា អ្នកមាន​បញ្ហា​ចំណូល​ធ្លាក់ចុះ​ខ្លាំង មាន​ការធ្លាក់ចុះ​ការ​ចងចាំ​យ៉ាង​លឿន។ ចំណែក​តាមរយៈ​ការស្កេន​ខួរក្បាល​លើ​អ្នកចូលរួម​ក្នុង​ការសិក្សា ក៏រកឃើញ​លទ្ធផល​ស្រដៀងគ្នា​ផងដែរ។ អ្នកស្រាវជ្រាវ បញ្ជាក់​ថា អ្នកមាន​អស្ថិរភាព​ចំណូល ប្រឈម​កើត​បញ្ហា​សរសៃឈាមបេះដូង ការបាក់ទឹកចិត្ត និង​ស្ត្រេស ដែល​បណ្ដាល​ឲ្យ​មុខងារ​ចងចាំ ចុះខ្សោយ។ ជាងនេះទៅទៀត ដោយសារ​ចំណូល​ធ្លាក់ចុះ ដូច្នេះ ពួកគេ​មិន​ទៅ​ការថែទាំ និង​ព្យាបាល​សុខភាព ដែល​មាន​គុណភាព​ខ្ពស់​នោះទេ។ អ្នកស្រាវជ្រាវ​បន្ថែមថា បញ្ហា​សេដ្ឋកិច្ច បណ្ដាល​ឲ្យ​មនុស្ស​មាន​ទម្លាប់​មិនល្អ ដូចជា ជក់បារី ផឹកស្រា និង​គ្មាន​សកម្មភាព​នានា ហើយ​ជាលទ្ធផល បណ្ដាល​ឲ្យ​មាន​បញ្ហា​ផ្លូវចិត្ត ខ្សោយមុខងារ​ចងចាំ និង​កើតជំងឺភ្លេចភ្លាំង។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ […]


ព័ត៌មាន

ជំងឺលើសឈាម ព្យាបាលជាដាច់ឬអត់?  ត្រូវប្រើថ្នាំ១ជីវិតឬ?

គ្នា​យើង​មួយ​ចំនួន​ប្រហែល​ជា​មិន​ទាន់​ច្បាស់​ទេ​ថា ឡើង​ឈាម (លើសឈាម) អាច​ព្យាបាល​ជា​ដាច់ ឬ​មិន​ដាច់​នោះ​ទេ។ ឆ្លើយ​ចំពោះ​សំណួរ​នេះនៅ​ក្នុង​កិច្ច​ពិភាក្សាតុមូល ដែល​រៀបចំ​ដោយ​មជ្ឈមណ្ឌល​​វេជ្ជសាស្ត្រសឹង្ហបុរី ស្តីអំពី ជំងឺ​លើស​ឈាម កាលពីម្សិលមិញនេះ លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន ឯកទេស​ជំងឺ​ទូទៅ ថា ជំងឺ​លើស​សម្ពាធ​ឈាម ជា​ជំងឺ​រ៉ាំរ៉ៃ ព្យាបាល​មិន​ជា​ដាច់ ១០០% នោះ​ទេ។ លោក​ស្រី​វេជ្ជបណ្ឌិត​បន្ត​ថា គោល​បំណង​ធំ​របស់​ការ​ព្យាបាល​ជំងឺ​លើស​ឈាម ដើម្បី​គ្រប់​សម្ពាធ​ឈាម កុំ​ឲ្យ​ខូច​សរីរាង្គ​ផ្សេងៗ​ទៀត តែ​ក៏​មិន​មែន​មាន​ន័យ​ថា ញ៉ាំ​ថ្នាំ​តែ​ម្តង ត្រូវ​​ឈប់​នោះ​ទេ គឺ​ត្រូវ​លេប​​ថ្នាំ​លើស​ឈាម​ជា​ប្រចាំ ឬ​គេ​អាច​ហៅ​ថា​ញុំា​ថ្នាំ​មួយ​ជីវិត ដើម្បី​បញ្ចុះ​សម្ពាធ​ឈាម។ ដោយសារ​តែ​ជំងឺ​លើស​ឈាម​ជា​ជំងឺ​រ៉ាំរ៉ៃ លោកស្រី​វេជ្ជបណ្ឌិត​បាន​ផ្តល់​ជា​ដំបូង​ថា បើ​យើង​ដឹង​ខ្លួន​ថា មាន​ជំងឺ​លើស​ឈាម​ហើយ ត្រូវ​តែ​ប្រយ័ត្ន​ប្រយែង និង​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ដើម្បី​ទទួល​បាន​ការ​ព្យាបាល​ដ៏​ត្រឹម​ត្រូវ មិន​ត្រូវ​ប្រើ​ថ្នាំបញ្ចុះ​សម្ពាធ​ឈាម​តាម​គ្នា​នោះ​ទេ។ អត្ថបទពាក់ព័ន្ធ៖      – ឲ្យតែឈាមឡើងខ្ពស់ ដឹងតែមានជំងឺលើសឈាមមែនទេ?    – នេះជាផលរំខានពីស្រាលដល់ធ្ងន់ធ្ងរ ពេលប្រើ​ថ្នាំ​លើសឈាម ការ​ជួប​គ្រូពេទ្យ​ដើម្បី​ទទួល​បាន​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម និង​តាម​ដាន​កុំ​ឲ្យ​សម្ពាធ​ឈាម​ខ្ពស់​ខុស​ប្រក្រតី។ ចំពោះ​កម្រិត​ថ្នាំ​ត្រូវ​ប្រើ​វិញ លោកស្រី​វេជ្ជបណ្ឌិត​ថា ខុស​គ្នា​ពី​អ្នក​ជំងឺ​ទៅ​អ្នក​ជំងឺ​ម្នាក់ ហើយ​មុន​នឹង​គ្រូពេទ្យ​ឲ្យ​ប្រើ​ថ្នាំ​ប្រភេទ​ណា ចាំបាច់​ត្រូវ​វាស់​សម្ពាធ​ឈាម មើល​បេះដូង តម្រង​នោម​ជាដើម។ កម្រិត​ថ្នាំ អាច​ប្រើ​តែ ១មុខ ២មុខបញ្ចូលគ្នា ឬ៣មុខបញ្ចូលគ្នា […]


ព័ត៌មាន

ក្រសួងសុខាភិបាល ឲ្យបញ្ឈប់ការលក់ និងប្រើថ្នាំផ្សះដោយគ្មានវេជ្ជបញ្ជា

នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ​ឲ្យ​ពង្រឹង​ការ​ប្រើ​ថ្នាំ​ប្រឆាំង​មេរោគ (Antibiotic) ដែល​យើង​តែ​ចំណាំ​ហៅ​ថា​ថ្នាំ​ផ្សះ​នោះ ឲ្យ​បាន​ត្រឹម​ត្រូវ។ នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​នោះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​មាន​ឱសថស្ថាន ឱសថស្ថាន​រង និង​សេវា​សុខាភិបាល​ឯកជន​មួយ​ចំនួន​បាន​ផ្តល់​ឱសថ​ប្រឆាំង​មេរោគ​ដល់​អ្នក​ជំងឺ​ដោយ​គ្មាន​វេជ្ជបញ្ជា។ ក្រៅ​ពី​ស្នើ​ឲ្យ​ម្ចាស់​ឱសថ​ស្ថាន​បញ្ឈប់​ការ​លក់​ថ្នាំ​ប្រឆាំង​មេរោគ​ដោយ​គ្មាន​វេជ្ជបញ្ជា​ត្រឹមត្រូវ​ពី​គ្រូពេទ្យ ក្រសួង​សុខាភិបាល​ក៏​បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​បញ្ហា​សុខភាព​ត្រូវ​ទៅ​ពិគ្រោះ​ជំងឺ​ជាមួយ​គ្រូពេទ្យ​ដែល​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ជា​មុន ទើប​ទៅ​ទិញ​ថ្នាំ​នៅ​តាម​ឱសថស្ថាន ហើយ​ត្រូវ​ប្រើ​ថ្នាំ​ទាំង​នោះ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​វេជ្ជបញ្ជា ទោះ​បី​ជំងឺ​បាន​ធូរស្បើយ​ក៏​ដោយ និង​ត្រូវ​បញ្ឈប់​ការ​ប្រើ​ថ្នាំ​ប្រឆាំង​មេរោគ​ដោយ​គ្មាន​វេជ្ជបញ្ជា។ ក្នុង​ករណី​ប្រើ​ថ្នាំ​ប្រឆាំង​មេរោគ​ដោយ​គ្មាន​វេជ្ជបញ្ជា មេរោគ​នឹង​ស៊ាំ​ជាមួយ​ថ្នាំ​ទាំង​នេះ បង្ក​ឲ្យ​ពន្យារ​ពេល​ក្នុង​ការ​ព្យាបាល​ជំងឺ ធ្វើ​ឲ្យ​ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ ឬ​អាច​ប៉ះពាល់​ដល់​អាយុ​ជីវិត​ទៀត។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

ក្រសួងសុខាភិបាល ឲ្យឈប់លក់ថ្នាំ-ផលិតផលបំប៉នសុខភាព នៅតាមផ្សារទំនើប និងម៉ាត

ក្រសួង​សុខាភិបាល​បាន​ស្នើ​ឲ្យ​ម្ចាស់​ផ្សារ​ទំនើប ម៉ាត បេប៊ី​ម៉ាត​ទាំង​អស់ បញ្ឈប់​រាល់​ការ​តាំង​លក់​ឱសថ​សម័យ ឱសថ​បុរាណ ផលិតផល​បំប៉ន​សុខភាព ឧបករណ៍​បរិក្ខារ​ពេទ្យ​គ្រប់​ប្រភេទ។ ចំណាត់ការ​របស់​ក្រសួង​សុខាភិបាល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សង្កេត​ឃើញ​ផលិត​ផល​ខាង​លើ​មាន​តាំង​លក់​នៅ​តាម​ផ្សារ​ទំនើប និង​ម៉ាត ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល និង ដើម្បី​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ពិសេស​ធានា​គុណភាព សុវត្ថិភាព និង​ប្រសិទ្ធភាព​ឱសថ​ដល់​អ្នក​ប្រើ​ប្រាស់។ នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ថា ប្រសិន​បើ​ផ្សារ​ទំនើប ម៉ាត និង​បេប៊ី​ម៉ាត ដែល​មាន​លក្ខខណ្ឌ​សមស្រប ហើយ​មាន​បំណង​បើក​ឱសថស្ថាន សូម​ទាក់​ទង​មក​មន្ទីរ​សុខាភិបាល រាជធានី-ខេត្ត ឬ​អង្គភាព​ច្រក​ចេញ​ចូល​តែ​មួយ​សាលា​រាជធានី។ ខាងក្រោមនេះជា សេចក្តីជូនដំណឹងលម្អិតរបស់ក្រសួងសុខាភិបាល៖ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

អាមេរិក ដកថ្នាំក្រពះ Zantac ចេញ​ពីទីផ្សារ ដោយសារអាចបង្កមហារីក

ថ្នាំព្យាបាល​ក្រពះ Zantac ដែលមាន​លក់ និង​ប្រើប្រាស់​នៅ​ស្រុកខ្មែរ​យើង​ផងដែរ​នោះ ត្រូវបាន​ក្រុមហ៊ុន​ផលិតឱសថ ប្រកាស​ឲ្យ​ឈប់​ដាក់​លក់​នៅ​តាម​ឱសថស្ថាន ដោយសារ​វាអាច​បង្ក​ជំងឺ​មហារីក។ ក្រុមហ៊ុន​ផលិត​ឱសថ​របស់​អាមេរិក CVS Pharmacy បាន​ប្រកាស​សេចក្តីជូន​ដំណឹង​នេះ កាលពី​ចុង​សប្ដាហ៍​មុន។ ក្រុមហ៊ុន​បាន​ផ្អាក​ការ​លក់​ថ្នាំ Zantac និង​ថ្នាំផ្សេងទៀត ដែល​មាន​សារធាតុ Ranitidine។ ការជូនដំណឹងនេះ ក្រោយ​រដ្ឋបាល​ចំណីអាហារ និង​ឱសថអាមេរិក (FDA) ប្រកាស​ថា សារធាតុ Ranitidine មួយ​ចំនួន នៅ​ក្នុង​ថ្នាំ​ព្យាបាល​ការ​ក្រហាយ​ទ្រូង និង​កាត់បន្ថយ​ជាតិ​អាស៊ីដ មាន​ភាព​មិនសុទ្ធ ហើយ​អាច​បង្ក​ជំងឺ​មហារីក។ ទោះយ៉ាងណា ក្រុមហ៊ុន​មិនទាន់​ប្រកាស​យក​ថ្នាំ​មាន​សារធាតុ Ranitidine ទាំងនេះ ត្រឡប់​ទៅ​ក្រុមហ៊ុន​វិញ​នៅ​ឡើយទេ ហើយ​ក៏មិន​ទាន់​ណែនាំ​ឲ្យ​អ្នក​ជំងឺ​ឈប់​លេបថ្នាំ​ប្រភេទ​នេះ​ផងដែរ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិនចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ