ព័ត៌មាន

ព័ត៌មាន - គ្រប់គ្នា​អាច​ដឹង​ពី​ដំណឹង​ថ្មីៗ​ ការ​ស្រាវជ្រាវ ​របកគំហើញ​ថ្មី ​គន្លឹះស្ដីពី​សុខភាពដ៏​​គួរ​ឲ្យ​ទុកចិត្ត​បំផុត

ចំណេះដឹងទូទៅ

ព័ត៌មាន

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ទិវាមាតាពិភពលោក គឺជាថ្ងៃពិសេស ដែលត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ និងការដឹងគុណចំពោះគាត់។ ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ការបង្ហាញនូវការដឹងគុណចំពោះម្តាយ ទាំងនៅថ្ងៃធម្មតា នឹងថ្ងៃពិសេស អាចជួយឲ្យគាត់កាត់បន្ថយភាពតានតឹងមួយផ្នែកធំ និងបង្កើតឲ្យមានអារម្មណ៍ស្ងប់ ដែលជួយដល់សុខុមាលភាពជាទូទៅរបស់គាត់។ ហេតុនេះ ដើម្បីជួយពង្រឹងសុខភាពរបស់ម្តាយអ្នកនាំឱកាសទិវាមាតាពិភពលោកខាងមុខ តាមរយៈការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ លោកអ្នកអាចសាកល្បងវិធីដូចខាងក្រោមនេះ៖ ១. សរសេរសំបុត្រដែលបង្ហាញពីការដឹងគុណ វិធីមួយក្នុងចំណោមវិធីដ៏មានអត្ថន័យបំផុតដែលអ្នកអាចធ្វើបានសម្រាប់អ្នកម្តាយរបស់អ្នក គឺការសរសេរសំបុត្របញ្ជាក់ពីទឹកចិត្តរបស់អ្នកទៅកាន់គាត់។ ការចំណាយពេលសរសេរពីរឿងរ៉ាវដែលអ្នកម្តាយរបស់អ្នកបានធ្វើចំពោះអ្នក និងឥទ្ធិពលរបស់គាត់លើជីវិតរបស់អ្នក គឺជាការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ ហើយការធ្វើបែបនេះ នឹងបង្កើតឲ្យមានចំណងទំនាក់ទំនងរបស់អ្នកកាន់តែស្អិតល្មួត និងធ្វើឲ្យម្តាយរបស់អ្នកកាត់បន្ថយភាពតានតឹង និងមានអារម្មណ៍ធូរស្រាល ដែលជះឥទ្ធិពលដល់សុខុមាលភាពទាំងមូល។ ២. ចម្អិនអាហារដែលម្តាយរបស់អ្នកចូលចិត្ត ពិតណាស់ម្តាយរបស់យើង បានចម្អិនម្ហូបរាប់ពាន់លើករួចមកហើយសម្រាប់យើង ហេតុនេះ ការចម្អិនម្ហូបដែលគាត់ចូលចិត្ត ឬម្ហូបថ្មីប្លែកដែលគាត់មិនធ្លាប់ភ្លក្ស នឹងធ្វើឲ្យគាត់មានអារម្មណ៍ល្អ ដែលនាំឲ្យគាត់មានសុខភាពផ្លូវអារម្មណ៍ល្អដូចគ្នា។ ការធ្វើបែបនេះ ក៏ជួយឲ្យអ្នកមានអារម្មណ៍ល្អផងដែរ ក៏ដូចជាបង្ហាញពីការដឹងគុណរបស់អ្នកចំពោះម្តាយរបស់អ្នក។ [embed-health-tool-baby-poop-tool] ៣. នាំម្តាយរបស់អ្នកទៅលំហែរនៅខាងក្រៅផ្ទះ ការនាំម្តាយរបស់អ្នកទៅដើរលេងនៅខាងក្រៅ ដូចជា ញ៉ាំអាហារ មើលកុន ឬដើរកម្សាន្តតាមរមណីយដ្ឋាននានា គឺជាការបង្ហាញពីការដឹងគុណរបស់អ្នក និងបង្កើតឲ្យមានការចងចាំថ្មីៗ និងល្អៗ ហើយការធ្វើបែបនេះក៏ជាការបង្ហាញពីការលើកទឹកចិត្តដ៏ធំដល់សុខភាពផ្លូវចិត្តរបស់ម្តាយអ្នកផងដែរ។ ៤. ឲ្យកាដូដែលមានអត្ថន័យ កាដូមិនចាំបាច់មានតម្លៃថ្លៃឡើយ ប៉ុន្តែ អ្នកអាចគិតលើកាដូដែលផ្តល់ការកម្សាន្ត និងការចាប់អារម្មណ៍ចំពោះម្តាយរបស់អ្នក ដូចជា សៀវភៅដែលគាត់ចង់អាន ដំណាំសម្រាប់ដាំក្នុងសួនច្បាររបស់គាត់ គ្រឿងអលង្ការ ឬឧបករណ៍ហាត់ប្រាណ ជាដើម។ […]

ស្វែងរក ព័ត៌មាន

ព័ត៌មាន

ពលរដ្ឋ​អូស្ត្រាលី​រាប់​ពាន់​នាក់ អាច​នឹង​ស្លាប់​ដោយ​សារ​ជំងឺ​ផ្តាសាយ

អ្នកជំនាញ ព្រមាន​ពី​ករណី​មនុស្ស​រាប់​ពាន់​នាក់អាច​នឹង​ស្លាប់ ក្រោយអូស្រ្ដាលីកំពុង​ប្រឈម​មុខ​ខ្លាំង​ជាមួយ​ការ​ផ្ទុះ​ឡើង​ជំងឺ​គ្រុន​ផ្តាសាយ ដោយពលរដ្ឋជិត ២៧.០០០​នាក់ នៅ​ដើមឆ្នាំ ​២០១៩ បាន​ឆ្លង​មេរោគ​ផ្តាសាយ ហើយ​ត្រឹមមីនា មាន​តួលេខ​អ្នក​កើត​ផ្ដាសាយ រហូត​ដល់ ១​០.០០០នាក់។ ។ អង្គការបង្ការការពារជំងឺ​ផ្តាសាយ​ប្រទេស​អូស្ត្រាលី Immunisation Coalition បញ្ជាក់ថា រដូវ​ផ្ដាសាយ​ឆ្នាំ​នេះ គឺធ្ងន់ធ្ងរខ្លាំង​ជាង​ឆ្នាំ​មុនៗ ដោយ​សារ​ពលរដ្ឋ​ជាច្រើនស​ពុំបាន​ទទួល​វ៉ាក់សាំង កាលពី​ឆ្នាំ​កន្លងទៅ។ អង្គការ​នេះ បាន​ព្រមាន​ថា ជំងឺ​ផ្ដាសាយ អាចនឹង​សម្លាប់​មនុស្ស យ៉ាងតិច ៤​ពាន់​នាក់ នៅ​ឆ្នាំ​ ២០១៩ នេះ។ កាលពី​ឆ្នាំ ២០១៨ ជំងឺ​ផ្ដាសាយ ពុំផ្ទុះឡើង​ខ្លាំង​នោះទេ នាំ​ឲ្យ​អាជ្ញាធរ មិន​បាន​បង្កើត​ផែន​ការ​បង្ការ​ឲ្យ​បាន​​គ្រប់គ្រាន់​នៅ​ក្នុង​សហគមន៍​ ​ធ្វើឲ្យ​មនុស្ស​ជាច្រើន​ងាយ​ឆ្លង​ជំងឺ​ផ្ដាយ​។ ពលរដ្ឋអូស្រ្ដាលី​ជាច្រើន បាន​ឆ្លង​មេរោគ​ផ្តាសាយ បន្ទាប់​ពី​ទៅ​កម្សាន្ដ​នៅ​តំបន់ Hemisphere ខាងជើង អំឡុង​ថ្ងៃ​សម្រាក ខណៈ​តំបន់នោះ ត្រជាក់​គ្រប់រដូវ។ ជាមួយ​គ្នានេះដែរ ជំងឺ​ផ្ដាសាយ ចម្លងទៅ​ក្នុង​សហគមន៍​តាមរយៈ​សិស្ស​បឋមសិក្សា ដែល​មាន​ផ្ទុក​វីរុស​នេះ។ ក្នុង​នោះ អត្រា​ជំងឺផ្ដាសាយ កើនឡើង​លើ​សិស្ស​បឋម​សិក្សា ថ្នាក់​ទី១ និង​ទី ២ ហើយតំបន់ New South […]


ព័ត៌មាន

ញ៉ាំ​អាហារ​ក្តៅៗ​ដាក់​​ថង់ប្លាស្ទិច ចាន ឬ​ប្រអប់​ស្នោ គ្រោះថ្នាក់​ខ្លាំង​ណាស់

បច្ចេកវិទ្យា​ទំនើប បច្ចុប្បន្ន​ការ​វេច​ខ្ចប់​ចំណី​អាហារ​កាន់​តែ​ទាន់​សម័យ មិន​ប្រើ​ស្លឹក​ចេក ស្លឹក​ឈូក ដូច​ជំនាន់​មុន​នោះ​ទេ ដោយ​ជំនួស​មក​វិញ​នូវ​ការ​ច្រក​ថង់​ប្លាស្ទិច ប្រអប់ ឬ​ចាន​ស្នោ ដែល​ស្រួល​ប្រើ ស្រាល មិន​ព្រួយ​រឿង​ជ្រាប​ទឹក។ ការ​វេច​ខ្ចប់​បែប​ទំនើប​ត្បិត​ជួយ​សម្រួល​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ក៏​ពិត​មែន ប៉ុន្តែ​បើ​និយាយ​ពី​ផល​ប៉ះពាល់​វិញ​ធ្ងន់ធ្ងរ​បំផុត ទាំង​ផ្នែក​បរិស្ថាន និង​សុខភាព​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។ ជាទូទៅ​ថង់​ប្លាស្ទិច ចាន ឬ​ប្រអប់​ស្នោ ត្រូវ​បាន​គេ​យក​ទៅ​ដាក់​ចំណី​អាហារ មាន​ទាំង​ត្រជាក់ និង​ក្តៅៗ​ទើប​តែ​ចម្អិន​រួច។ កាលណា​ចំណី​អាហារក្តៅៗ​ដែល​ចម្អិន រួច​មក​ដាក់​ក្នុង​ថង់ ឬ​ប្រអប់​ស្នោ​នោះ វា​នឹង​បញ្ចេញ​សារធាតុគី​មី ម្យ៉ាង​ឈ្មោះ Polyvinyl chloride polyethylene, Polystyrene Biphenol A  Polybrominated Diphenyl ether និង​ Tetrabromobisphenol A ច្រើន​រហូត​ទៅ​ដល់ ៥៥ ដង នៅ​ពេល​យើង​ដាក់​វា​ក្នុង​របស់​ក្តៅ​នឹង​ចេញ​​ទៅ​​ចំណី​អាហារ ដែល​​ជាតិ​​ពុល​​ទាំង​នោះ​​ប៉ះពាល់​ដល់​សុខភាព​ខ្លាំង​ណាស់ អាច​ឲ្យ​យើង​ប្រឈម​នឹង​ជំងឺ​ច្រើន​មុខ ដូចជា មហារីកបំពង់ក ជំងឺ​លើស​ឈាម មហារីក បេះដូង តម្រង​នោម និង​អត់​មាន​កូន ជាដើម។ ចូលរួម​​ថែរក្សា​​បរិស្ថាន បញ្ចៀស​មិន​ឲ្យ​ខូច​សុខភាព ដូច្នេះ​​យើង​កុំ​ដាក់​របស់​ញ៉ាំ​នៅ​ថង់ ឬ​ស្នោឲ្យ​សោះ […]


ព័ត៌មាន

​មួយថ្ងៃញ៉ាំ​របស់ទាំងនេះលើស ២០០​ក្រាម ប្រយ័ត្នឆាប់ស្លាប់!

ដឹងហើយ​ញ៉ាំ​សាច់​ច្រើន​មិនល្អ​ចំពោះ​សុខភាពទេ កុំថាឡើយសាច់​កែ​ច្នៃ មិនថា​ជា​សាច់គោ សាច់ជ្រូក ឬសាច់ក្រក បើញ៉ាំ​លើសពី ២០០​ក្រាម/ថ្ងៃ នាំឲ្យ​ឆាប់​ស្លាប់ នៅ ២០ ​ឆ្នាំ​ខាងមុខ បើធៀបនឹង​អ្នក​ញ៉ាំ​សាច់​ទាំងនេះ តិចជាង ១០០​ ក្រាម/ថ្ងៃ។ ការសិក្សាថ្មី​នៅ​ហ្វាំងឡង់ រកឃើញ​ថា ញ៉ាំ​សាច់ក្រក ៣​ដុំ ឬ​សាច់ភ្លៅជ្រូក ១០​ចំណិត សាច់គោ​អាំង ១ដុំ ឬ​សាច់ជ្រូកបីជាន់ ៦​ចំណិត មាន​ទម្ងន់​ស្មើប្រមាណ ២០០ ​ក្រាម/​ថ្ងៃ នឹងនាំ​ឲ្យ​ឆាប់​ស្លាប់។ អ្នកស្រាវជ្រាវ បញ្ជាក់​ថា ប្រភព​សំខាន់​នៃ​ប្រូតេអ៊ីន គឺ​សាច់ក្រហម ជាប់​ពាក់ព័ន្ធ​នឹង​ការ​កើត​ជំងឺ​បេះដូង និង​មហារីក​ពោះវៀន (Bowel Cancer)។ ការសិក្សានេះ ធ្វើឡើង​ដោយ​សាកលវិទ្យាល័យ​ហ្វាំងឡង់ សាកល្បង​លើ​មនុស្ស ២.៦៤១​នាក់ អាយុពី ៤២-៦០​ ឆ្នាំ។ អត្ថបទ​ពាក់ព័ន្ធ៖ ញ៉ាំ​ត្រី​ឲ្យ​បាន​ ២ ដងក្នុង​មួយសប្តាហ៍ បេះដូងមាន​សុខភាពល្អ អាហារ​ ៥ យ៉ាង ប្រុសៗញ៉ាំ ប៉ូវ​សុខភាព​ឲ្យខ្លាំង ចំណែក​ក្រសួង​សុខាភិបាល​ចក្រភព​អង់គ្លេស ណែនាំ​ឲ្យ​ញ៉ាំ​សាច់ក្រហម តិចជាង ៧០​ក្រាម/​ថ្ងៃ ខណៈវិទ្យាស្ថាន​ស្រាវជ្រាវ​មហារីក​អាមេរិក ណែនាំ​ឲ្យ​ញ៉ាំ​សាច់អតិបរមា ៥១០​ […]


ព័ត៌មាន

ក្រសួង​សុខាភិបាល៖ ប្រភេទ​ថ្នាំ​លើស​ឈាម​ដែល​សិង្ហបុរី និង​ថៃ ប្រមូល​ពី​ផ្សារ​វិញ ពុំមានលក់​នៅ​​ខ្មែរ​ទេ

ក្នុង​ចំណោម Losartan ដែល​ទាំង​តម្រូវ​ឲ្យ​ប្រមូលពី​ទីផ្សារ​ប្រទេស​សិង្ហបុរី និងថៃ ព្រោះ​មាន​ជាតិ​គីមី បង្ក​ឲ្យ​កើត​ជំងឺ​មហារីក កាល​ពី​ពេល​ថ្មីៗ​នេះ ពុំ​មាន​លក់​នៅ​ស្រុក​ខ្មែរ​ទេ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួង​សុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០១៩ នេះ។ ថ្នាំ​ Losartan ទាំង ៤ ប្រភេទ​ដែលតម្រូវប្រមូលពីទីផ្សារនៅប្រទេសិង្ហបុរី និងថៃ រួមមាន Hypergen, Losagen និង Losartas ផលិត​​ដោយ​ក្រុមហ៊ុន​ផលិតឱសថ​ Hetero Labs របស់​ឥណ្ឌា  ទម្រង់ ៥០មិល្លីក្រាម និង ១០០មិល្លីក្រាម ត្រូវ​បាន​ក្រសួង​សុខាភិបាល ប្រទេស​សិង្ហបុរី  អះអាង​ថា ពិត​ជា​ខុស​កម្រិត​ស្ដង់ដារ (លើស​បរិមាណ​ធាតុផ្សំ) និង​អាច​ឈាន​ដល់​បង្ក​ជា​រោគមហារីក​ពិត​មែន ប្រសិន​បើ​អ្នក​ជំងឺ​(លើសឈាម) នៅ​តែ​បន្ត​ប្រើប្រាស់រយៈវែង និងថ្នាំ Lanzaar ទម្រង់​ ៥០ មិល្លីក្រាម និង ១០០ មិល្លីក្រាម ​ផលិតដោយក្រុមហ៊ុនផលិតឱសថ Berlin Pharma នៅប្រទេសថៃ។ ក្នុង​សេចក្តី​ជូនដំណឹង​នោះ ក្រសួង​បញ្ជាក់​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ ក្រសួង​បាន​តាម​ដាន​យ៉ាង​យក​ចិត្តទុក​ដាក់ ហើយ​ពិនិត្យ​ឃើញ​ថា ប្រភេទថ្នាំ Losartan ទាំងនោះ​ពុំ​មាន​ចុះ​បញ្ចិកា និង​ដាក់​លក់​​នៅ​ព្រះរាជាណាចក្រកម្ពុជា​ឡើយ។ ទោះ​ជា​ប្រភេទ​ថ្នាំ​ទាំងនេះ​ពុំមាន​លក់​នៅ​ស្រុកខ្មែរ​ក្តី […]


ព័ត៌មាន

ស​មត្ថកិច្ច​រឹប​អូស​បាន​ថ្នាំ​​ជំនួយ​ផ្លូវ​ភេទ រាប់ពាន់​ប្រអប់ នៅ​ជិតផ្សារ​អូឫស្សី

ថ្នាំជំនួយ​ផ្លូវ​ភេទ ថ្នាំ​បង្កើន​អារម្មណ៍​ផ្លូវ​ភេទ បង្កើន​ភាព​ស្រើបស្រាល (ថ្នាំ​សម្រើប) ថ្នាំមិន​បាន​ចុះ​បញ្ជិកា ថ្នាំគ្មាន​លិខិត​អនុញ្ញាត​ឲ្យ​នាំ​ចូល ថ្នាំ​ហួស​កាល​បរិច្ឆេទ​ប្រើប្រាស់ និង​ថ្នាំច្រើន​ប្រភេទ​ទៀត ដែល​ច្បាប់​ហាម​ឃាត់ សរុបជិត ៥០០ ប្រភេទ ត្រូវបានសមត្ថកិច្ចរឹបអូស។ យោង​តាម​ហ្វេសប៊ុក​ផេក​ផ្លូវ​ការ​របស់ គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ-Counter Counterfeit Committee បាន​ឲ្យ​ដឹង​ថា ព្រឹក​មិញ​នេះ​គណៈកម្មាធិការ​បាន​បើក​សន្និសីទ​សារព័ត៌មាន ស្ដី​ពី​លទ្ធផល​កិច្ចប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​ហាង​លក់​ឱសថ​បូរាណ​ចិនមួយ​ចំនួន​ដែល​មាន​ទីតាំង ស្ថិត​នៅ​តាម​បណ្ដោយ​វិថី​ហ្សាដឺហ្គោល ផ្លូវ​លេខ ២១៧ ក្នុង​សង្កាត់​អូឫស្សី​ទី​០៤ ខណ្ឌ ៧មករា រាជធានី​ភ្នំពេញ។ ប្រភពរូប៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្នុង​ប្រតិបត្តិការ​នោះ ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ បាន​ឲ្យ​ដឹង​ថា ក្រុម​ប្រតិបត្តិការ​ពិសេស ​គ.ប.ផ.ក បាន​ត្រួតពិនិត្យ ​ឆែកឆេរ និងរឹប​អូស​បាន​ឱសថ​ខុស​ច្បាប់​ជាច្រើន​ប្រភេទសរុប​ទាំង ០៣ ទីតាំង រឹបអូស​បានថ្នាំបូរាណ​ចិន គ្មាន​ចុះ​បញ្ជិ​កា ចំនួន ៤៥៤ ប្រភេទ សរុប ៧ ៣២១ ប្រអប់។ ប្រភពរូប៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រោយពី​សមត្ថកិច្ច​ត្រួតពិនិត្យ​​​រួច ដោយ​មាន​ការ​ឯកភាព​ពី​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលា​ដំបូង​​រាជធានី​ភ្នំពេញផង​នោះ បាន​ឲ្យ​ផ្អាក​អាជីវកម្ម​ទាំង ៣ ទីតាំង​ជា​បណ្ដោះ​អាសន្ន ហើយ​សមត្ថកិច្ច​កំពុង​បន្ត​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ […]


ព័ត៌មាន

ជប៉ុន កំពុង​ក្លាយ​ជាប្រទេស​មាន​ពលរដ្ឋ​គ្មាន​បទ​ពិសោធ​រួម​ភេទ​ច្រើន​បំផុត

ជប៉ុន ​ដែល​ត្រូវ​ចាត់​ទុកជា​ប្រទេស​ មាន​ឧស្សាហកម្ម​ភាព​យន្ត​សិច ​ធំបំផុត​មួយ​លើ​ពិភពលោក ​បែរ​ជា​កំពុង​ប្រឈម​មុខ​ជាមួយ​កំណើន ពលរដ្ឋ​គ្មាន​បទ​ពិសោធន៍​រឿង​លើ​គ្រែ​ទៅ​វិញ ដោយ​ការ​សិក្សា​ថ្មី បង្ហាញ​ថា ជនជាតិ​ជប៉ុន ១/១០ ​នាក់ នៅ​វ័យ ៣០​ឆ្នាំ ពុំធ្លាប់​រួមភេទទាល់​តែ​សោះ ខណៈ​តួលេខ​មនុស្ស​ពេញវ័យ គ្មាន​បទពិសោធន៍​រួមភេទ ក៏​កំពុង​កើនឡើង​ផងដែរ។  ការសិក្សា​នេះ យោង​លើ​ទិន្នន័យ​ពី​អង្គភាព​ជាតិ​បង្ក​កំណើត របស់​​ប្រទេសនេះ ធ្វើ​ឡើង​ចន្លោះ​​ឆ្នាំ​ ១៩៨៧-២០១៥ និង​ត្រួត​ពិនិត្យ​ដោយ​ក្រសួង​សុខាភិបាល​ជប៉ុន បង្ហាញ​ថា នៅ​ឆ្នាំ២០១៥ ស្រីៗ​ជន​ជាតិជប៉ុន​ ១១,៩% អាយុ​ពី ៣០-៣៤ ​ឆ្នាំ និង​ប្រុសៗ ១២,៧%  អាយុ​ពី ៣០-៣៤ ​ឆ្នាំ ពុំមាន​បទពិសោធន៍​រួមភេទ​នោះទេ។ ចំណែក​នៅ​ចន្លោះ​អាយុ​ពី ៣៥-៣៩​ឆ្នាំ ស្រីៗ មាន ៨,៩​% និង​ប្រុសៗ មាន ៩,៥ ភាគរយ។ រីឯ​ការសិក្សានៃ​​អ្នកស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ​ តូក្យូ ធ្វើ​ឡើង​នៅ​ឆ្នាំ ២០១៥ លើ​មនុស្សពេញ​វ័យ​អាយុ​ចន្លោះ​ពី ១៨-៣៩ ​ឆ្នាំ រកឃើញ​ថា ប្រុសៗ​ប្រមាណ ២៥% និង​ស្រីៗ​ប្រមាណ ២៥% […]


ព័ត៌មាន

មិនមែន​បំភ័យ​ទេ ញ៉ាំ​ឈាម​សត្វ​គ្រប់​ប្រភេទ ងាយ​ឆ្លង​រោគ​បំផុត

ឈាម​សត្វ​ដែល​ពេញ​និយម​យក​មក​ធ្វើ​​អាហារ មាន ឈាម​ជ្រូក ឈាមមាន់ ឈាមទា ជាដើម។ ឈាម​សត្វ​អាច​យក​ធ្វើ​អាហារ​បាន​ក៏​ពិតមែន តែ​ក៏​មាន​ហានិភ័យ​ចំពោះ​សុខភាពយើង​​ដែរ ប្រសិន​បើ​ឈាម​នោះ​មាន​ផ្ទុក​មេរោគ ឬ​ចម្អិន​មិន​បាន​ឆ្អិន​ល្អ។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ ពន្យល់ថា “ឈាម​ជា​បណ្តុំ​ផ្ទុក​មេរោគ​ជា​ច្រើន​ប្រភេទ ដូច្នេះ​ហើយ​កាល​ណា​យើង​មាន​ជំងឺ​អី​មួយ នោះ​គ្រូពេទ្យតម្រូវ​ឲ្យ​ធ្វើ​តេស្ត​ឈាម​ដើម្បី​រក​មេរោគ​ទាំង​នោះ”។ ដូចគ្នា​នេះ​ដែរ ពេល​យើង​ញ៉ាំ​ឈាម​សត្វ​ដែល​មាន​ផ្ទុក​មេរោគ ដោយ​ចម្អិន​មិន​ឆ្អិន​ល្អ នោះ​មេរោគ​ទាំងនោះ​អាច​ឆ្លង​មក​មនុស្ស​យើង​បាន​យ៉ាង​ងាយ គួបផ្សំ​នឹង​ទីតាំង​សត្វឃាត​មិនមាន​អនាម័យ​ទៀត​នោះ ឈាម​សត្វ​ដែល​យើង​មក​ចម្អិន​ធ្វើ​អាហាររឹត​តែ​មាន​គ្រោះថ្នាក់​ចំពោះ​សុខភាព។ មួយ​វិញ​ទៀត ក្នុង​ករណី​យើង​ញ៉ាំឈាម ឬ​ផឹកឈាម​សត្វ​ច្រើន​ពេក​​ក៏​​អាច​​ឲ្យ​​មាន​​ជំងឺ​ម្យ៉ាង​​ហៅថា Haemochromatosis ដែល​បង្ក​ទៅ​ជា​ខូច​ថ្លើម ចាល់​ជាតិ​ទឹក​ក្នុង​សួត កង្វះ​ជាតិ​ទឹក សម្ពាធ​ឈាម​ចុះ​ទាប និង​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ​ដោយសារ​ចាល់​ជាតិ​ដែក​ក្នុង​ខ្លួន​ច្រើន​ពេក។ ទោះ​​ក្នុង​​លក្ខខណ្ឌ​ណា​​ក៏​ដោយ​​លោក​​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត មិន​​លើក​​ទឹកចិត្ត​​ឲ្យ​​យើង​​ញ៉ាំ​​ពពួក​​ឈាម​​សត្វ​ និង​គ្រឿងក្នុង​​​សត្វ​​គ្រប់​​ប្រភេទ ព្រោះងាយ​​នឹង​​ឆ្លង​​នូវ​​មេរោគ​​ជា​​ច្រើន​មុ​ខ។ អត្ថបទពាក់ព័ន្ធ៖ ជនជាតិថៃ​ម្នាក់ ត្រូវ​កាត់ជើងចោល ដោយ​សារញ៉ាំ​ឈាម​ជ្រូក ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

FDA អនុញ្ញាត​ឲ្យ​ប្រើ​​ថ្នាំ​លើស​ឈាម Losartan ជំនួស​ពពួក​ថ្នាំ ARBs មួយ​ចំនួន

ថ្នាំលើសឈាម ៤០​មុខ ត្រូវបាន​អាជ្ញាធរ​សហរដ្ឋអាមេរិក ប្រកាស​​អាចប្រើប្រាស់​ដោយ​សុវត្ថិភាព ក្រោយ​ពិនិត្យឃើញ​ថា គ្មាន​ផ្ទុក​សារធាតុ​គីមី​បង្ក​មហារីក នីត្រូសាមីន (Nitrosamine) ស្របពេល​រឿង​អាស្រូវថ្នាំ​លើស​ឈាម​មួយ​ចំនួន ​មានផ្ទុក​សារធាតុ​គីមី​គ្រោះ​ថ្នាក់ និង​ត្រូវ​ប្រកាស​ប្រមូលត្រលប់រោង​ចក្រ​វិញ។ ក្នុង​ចំណោម​បញ្ជី​ថ្នាំ​លើស​ឈាម អាជ្ញាធរ​ចំណី​អាហារ និង​ឱសថ អាមេរិក FDA អះអាង​មាន​សុវត្ថិភាព ក៏​មាន​ថ្នាំ Losartan (ថ្នាំ​ក្នុង​ក្រុម ARBs) បើទោះ​ជា​ពេល​ថ្មីៗ​នេះ ប្រទេស​សិង្ហបុរី ទើប​តែ​អះអាង​ប្រមូល​ថ្នាំ​នេះ ៣​ប្រភេទ ត្រឡប់​មក​វិញ ក្រោយ​រក​ឃើញ​សារធាតុ​គីមី នីត្រូ​សាមីន ដែល​អាច​បង្ក​ជា​ជំងឺ​មហារីក។ ដោយ​ឡែក​ភ្នាក់​ងារ​ FDA របស់​សហរដ្ឋ​អាមេរិក ប្រកាស​ប្រមូល​មក​វិញ​ក្រុម​ថ្នាំ​លើស​ឈាម​ ARBs (angiotensin II receptor blockers) មួយ​ចំនួន​ដែល​មាន​ផ្ទុក​សារធាតុ​នីត្រូសាមីន ដូច​គ្នា។ ក្រុម​ថ្នាំ ARBs គឺ​មាន​ប្រសិទ្ធ​ភាព​ទប់ស្កាត់​ឥទ្ធិពល​របស់​អ័រម៉ូន​ Angiotensin ជា​អ័រម៉ូន​ប្រូតេអ៊ីន មាន​មុខ​ងារ​ត្បៀត​សរសៃ​ឈាម​ និង​បង្កើន​សម្ពាធ​ឈាម។ ហើយ​ថ្នាំនេះ ក៏ត្រូវ​ប្រើ​ក្នុង​ការ​ព្យាបាល ​ជំងឺ​ខ្សោយ​បេះដូង និង​បញ្ហា​ផ្សេងៗ​ទៀត​ដែរ។ ក្រោយ​មាន​ពិនិត្យ​ជា​បន្ដ​បន្ទាប់​លើ​បញ្ហា​នេះ FDA លើកឡើង​ថា ផលប៉ះពាល់​ជា​អតិបរមា​របស់​​សារធាតុ នីត្រូសាមីន នៅ​ក្នុង​ក្រុម​ថ្នាំ ARBs មាន​តិច​តួច ប៉ុន្ដែ​យ៉ាង​ណា​វត្តមាន​សារធាតុ​ទាំងនេះ​នៅ​ក្នុង​ថ្នាំ […]


ព័ត៌មាន

ផ្កាស្បូន​​មក​​អី ព្យាបាល​ជា​ហើយ​អាច​កើត​​ឡើង​វិញ​ទេ?

ផ្កាស្បូន មិនមែន​ជា​ជំងឺ​មហារីក​ទេ តែជា​ជំងឺ​​ម្យ៉ាង​ដែល​​បណ្តាល​មក​ពី​ការ​បញ្ចេញ​ក្រពេញ​ញើស​ច្រើន​លើសលុប ​លេច​​ចេញ​​ជា​ដុំ​​ស​តូចៗ ឧស្សាហ៍​កើត​លើ​មនុស្ស​ពេញ​វ័យទាំង​ប្រុស​ទាំង​ស្រី នៅ​ផ្ទៃ​មុខ ពិសេស​​នៅ​ក្រោម​ភ្នែក និង​ត្របក​ភ្នែក។ ត្បិត​ជំងឺ​នេះ​មិន​សូវ​មាន​ផល​ប៉ះពាល់​ចំពោះ​សុខភាព​ធ្ងន់ធ្ងរ​ពិតមែន តែ​វា​បាន​ធ្វើ​ឲ្យ​បាត់បង់​សោភ័ណ​ភាព​ស្បែក​មុខ ពិសេស​ស្រីៗ​តែ​ម្តង។ ១- មូលហេតុ​កើត​ជំងឺ​ផ្កា​ស្បូន ជំងឺ​ផ្កា​ស្បូន​មិន​ដឹង​មូលហេតុ​ច្បាស់​លាស់​ទេ ប៉ុន្តែ​ក្នុង​នោះ​មាន​កត្តា​រួម​ផ្សំ​មួយចំនួន​ដែល​អាច​ឲ្យ​យើង​កើត​ជំងឺ​ផ្កាស្បូន ដូចជា ការបញ្ចេញក្រពេញញើសច្រើនលើសលុប និងកត្តាតំណពូជ។ នេះបើតាមការលោក​វេជ្ជបណ្ឌិត ហេង យូសេង បម្រើ​ការងារ​នៅ​ផ្នែក​ជំងឺ​ស្បែក នៃ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ។ វេជ្ជបណ្ឌិត ហេង យូសេង ២- ការ​ព្យាបាល​ជំងឺ​ផ្កា​ស្បូន ជំងឺ​ផ្កា​ស្បូន​មិន​អាច​ព្យាបាល​ដោយ​ខ្លួន​ឯង​បាន​នោះ កាលណា​យើង​ញេច​នោះ​ផ្កា​ស្បូន​រឹត​តែ​រាល​ដាល​ខ្លាំង​ឡើង។ មាន​វិធី ២ យ៉ាង​ដែល​គ្រូពេទ្យ​សើ​ស្បែក​យក​ព្យាបាល​អ្នក​ជំងឺ​ផ្កាស្បូន អាស្រ័យ​ទៅ​តាម​ស្ថានភាព​ជំងឺ​នីមួយៗ ដែល​ក្នុង​នោះ​មាន​ការ​កោស​កោសិកា​ចេញ​ពី​ក្នុង​ស្បែក និង​ការ​បាញ់​កាំរស្មី ។ ក្រោយ​ទទួល​ការ​ព្យាបាល​រួច អ្នក​កើត​ជំងឺ​ផ្កា​ស្បូន​មួយ​ចំនួន​អាច​កើត​ជំងឺ​នេះ​សារ​ជាថ្មី ហើយ​ក៏​មិនមាន​វិធី​ការពារ​មិន​ឲ្យ​កើត​ជំងឺ​ផ្កាស្បូន​ដែរ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ហេង យូសេង។ អត្ថបទពាក់ព័ន្ធ៖ កើត​មុន តិច​រពឹសដៃកេះ​ញេច ប្រយ័ត្ន​មុខ​កែ​លែង​ឡើង ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

ផ្សែងពុលនៅ​ភាគខាងជើង​ប្រទេសថៃ បណ្ដាល​ឲ្យ​មនុស្ស​ក្បែរ ១ម៉ឺននាក់មាន​ជំងឺ

ពលរដ្ឋរស់នៅ​តំបន់​ភាគខាងជើង នៃ​ប្រទេស​ថៃ ជាង ៨ ៦០០​នាក់ បាន​ទទួល​ការព្យាបាលជំងឺ​ផ្លូវ​ដង្ហើម ​ដែល​បណ្ដាល​មក​ពី​ផ្សែង​ពុល ចាប់តាំង​ពី​ខែ​ មករា ឆ្នាំ​២០១៩។ លោក​បណ្ឌិត Atthaporn Limpanyalert អគ្គនាយករង នៃ​ការិយាល័យ​សន្ដិសុខ​សុខាភិបាល​ថៃ បាន​បញ្ជាក់​ថា មនុស្ស​ជាច្រើន កំពុង​ស្វែងរក​ការព្យបាល​ជំងឺ​ផ្លូវ​ដង្ហើម ពាក់់ព័ន្ធ​នឹង​ផ្សែង​ពុល នៅ​ក្នុង​ខេត្ត​ឈៀងម៉ៃ និង​ខេត្ត​ភាគខាងជើងផ្សេងទៀត ដែល​បាន​កើនឡើង​យ៉ាងខ្លាំង ក្នុងរយៈពេល ៣​ខែ​ចុងក្រោយ​នេះ។ លោក​បន្ដ​ថា ក្រុមជនរងគ្រោះភាគច្រើន មាន​ជំងឺបេះដូង សួត ផ្លូវដង្ហើម និង​អាលែកហ្ស៊ី។ ផ្សែង​ពុល អាចបណ្ដាល​ឲ្យ​កើតជំងឺ​ទាំងនេះ។ ការដុត​ចម្ការអំឡុង​រដូវក្តៅ ជាមូលហេតុ​នៃ​ការ​ធ្វើ​ឲ្យ​គុណភាព​ខ្យល់​មិនល្អ ប៉ុន្ដែ​ផ្សែងក៏ត្រូវបាន​បញ្ចេញ​ផងដែរ ពី​ការ​ពង្រីក​ទីប្រជុំជន និង​តំបន់​ឧស្សាហកម្ម រួមជាមួយ​ការ​កើនឡើង​យានយន្ត​តាម​ដងផ្លូវ។ ជាមួយគ្នានេះ លោក​បណ្ឌិត Atthaporn Limpanyalert បាន​ស្នើឲ្យ​អ្នក​រស់នៅ​តំបន់ដែល​មាន​ខ្យល់ពុល​កម្រិត​ខ្ពស់ ពាក់ម៉ាស់ ប្រភេទ N95 នៅពេល​ចេញទៅ​ខាងក្រៅ និង​ស្នាក់នៅ​ខាងក្នុង​អគារ​ឲ្យ​បាន​ច្រើន។ អត្ថបទពាក់ព័ន្ធ៖ ឈៀងម៉ៃ ជាទីក្រុង​មាន​ខ្យល់​ពុល​ខ្លាំងជាង​គេលើ​ពិភពលោក “ខ្យល់ពុល” ​រួម​ចំណែក​ធ្វើ​ឲ្យកើត​ជំងឺ​ទឹក​នោម​ផ្អែម ចាប់តាំងពី​ខែ​កុម្ភៈ ការបំពុល​ក្នុង​ខ្យល់ នៅ​ខេត្ត​ភាគខាងជើង របស់​ថៃ បាន​កើនឡើង​លើស​កម្រិត​សុវត្ថិភាព កំណត់​ដោយ​រដ្ឋាភិបាល និង​អង្គការ​សុខភាព​ពិភពលោក។ នាយកដ្ឋាន​គ្រប់គ្រង​​ការ​បំពុល​របស់​ថៃ បញ្ជាក់​ថា […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ